
ប្រជាជនថៃហាក់នឹកស្មានមិនដល់ថាក្រុមហ៊ុនTesla បានបើកទីតាំងShowroom នៅកម្ពុជាមុនប្រទេសខ្លួន
បន្ទាប់ពីក្រុមហ៊ុនTesla បានបើកទីតាំង Showroom នៅកម្ពុជា ស្រាប់តែមានPage មួយរបស់ប្រទេសថៃ បានបញ្ចេញអារម្មណ៍ដោយនឹកស្មានមិនដល់ ថាTesla ហ៊ានបើកShowroom នៅកម្ពុជាមុនប្រទេសរបស់ខ្លួន ដោយបានសរសេររៀបរាប់ថា៖ កាលពីដើមឆ្នាំមុនមានពាក្យចចាមអារាមស្រាលមួយដែលថាក្រុមហ៊ុន Tesla នឹងមកបើកបន្ទប់តាំងបង្ហាញ(Showroom)នៅប្រទេសកម្ពុជា។ តែថ្ងៃនេះ !!! សាកមើលរូបភាពទៅ គ្រប់យ៉ាងវាបានក្លាយជាការពិតហើយ! ក្រុមហ៊ុន Tesla បានសាងសង់បន្ទប់តាំងបង្ហាញ (Showroom) នៅកណ្តាលរាជធានីភ្នំពេញក្នុងប្រទេសកម្ពុជាតែម្តង។ ក្រឡេកមើលLogoនិងគំរូបន្ទប់តាំងបង្ហាញ (Showroom)វាជារឿងពិត។ ហើយកម្ពុជាមិនចាំបាច់ទិញឡានTesla ពីឈ្មួញកណ្តាលដូចជាប្រទេសយើង(ថៃ)ឡើយ។ បច្ចុប្បន្នមានមតិយោបល់បន្ថែមទៀតពីប្រជាជនកម្ពុជា ព្រោះឥឡូវនេះប្រទេសកម្ពុជាមានឱកាសខ្ពស់ ដែលមានទីតាំងចែកចាយឡានម៉ាកTesla នៅក្នុងប្រទេសរបស់ខ្លួន។បន្ទប់តាំងបង្ហាញ(Showroom) របស់ក្រុមហ៊ុន…




















