លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ បានដឹកនាំក្រុមការងារយេនឌ័រ សហការជាមួយអង្គភាពសាម៉ី ចុះសួសុខទុក្ខមន្ត្រីនគរបាលជានារីពីររូបដល់គេហដ្ឋាន

Thumnail Logo
ការផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១​ លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន និងការងារយេនឌ័រ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារយេនឌ័រ សហការជាមួយអង្គភាពសាម៉ី ចុះសួសុខទុក្ខមន្ត្រីនគរបាលជានារីចំនួន២នាក់៖
១.លោកស្រីអនុសេនីយ៍ឯក ជា សេង តាយ ឋាន:នាយរងផ្នែក នៃការិយាល័យសន្តិសុខផ្ទៃក្នុង​ វះកាត់ប្រឺសបេះដូង នៅមន្ទីរពេទ្យកាល់ម៉ែតទទួលបាន៖
-​ ថវិកាឯកឧត្តមស្នងការ ចំនួន:៤០០ ០០០រៀល
– ថវិកាសមាគមនារី ចំនួន:៤០០ ០០០រៀល
– ថវិកាលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ចំនួន:២០០ ០០០រៀល
– ថវិកាលោកឧត្តមសេនីយ៍ទោ​ ប៊ុន សុសិក្ខា ចំនួន:២០០ ០០០រៀល
– ថវិកាលោកនាយការិយាល័យសន្តិសុខផ្ទៃក្នុង ចំនួន:២០០ ០០០រៀល
– ថវិកាលោកស្រីវរសេនីយ៍ទោ​ ឆេង សារ៉េត ចំនួន:៥០ ០០០រៀល
-លោកស្រីវរសេនីយ៍ទោ ប៊ុត ប៊ុណ្ណា ទឹកដោះគោ២ឡូ​ ព្រមទាំងសម្ភារ:របស់ឯកឧត្តមស្នងការមួយចំនួនទៀត
២.លោកស្រីអនុសេនីយ៍ឯក សាយ សុធារី ឋាន:នាយរងផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលរដ្ឋបាល ខណ្ឌដង្កោ សម្រាលមាតុភាពមុនពេលកំណត់ទទួលបាននូវការឧបត្ថម្ភ៖
-ថវិកាឯកឧត្តមស្នងការ ចំនួន:៥០០ ០០០រៀល
-ថវិកាសមាគមនារី ចំនួន:៥០០ ០០០រៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ​ ឆេង សារ៉េត ចំនួន: ៥០ ០០០រៀល​ ព្រមទាំងសម្ភារ:ឯកឧត្តមស្នងការមួយចំនួនទៀតផងដែរ
ក្នុងឱកាសនេះផងដែរ មន្ត្រីទាំងពីររូបក៏បានគោរពថ្លែងអំណរគុណចំពោះឯកឧត្តមស្នងការ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ដែលបានចុះមកសួរសុខទុក្ខ និងបាននាំយកអំណោយមកជូនផងដែរ៕

១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៣
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៤
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៥
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៦
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៧
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៨
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៩
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១៣
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម