1-សូមកុំប្រៀបធៀប ហើយបាក់ទឹកចិត្ត ដោយសារតែការព្យាយាមកំណត់តាមស្ដង់ដានណាម្នាក់ ព្រោះមនុស្សយើងគ្រប់គ្នា សុទ្ធតែមានភាពស្រស់ស្អាត និងស្តង់ដារៀងខ្លួន។
2-ឈប់ភ័យខ្លាច ហើយបិទបាំងភាពជាខ្លួនឯង ដោយគ្រាន់តែការយល់ឃើញពីមនុស្សមួយក្រុម។ មិនថាអ្នកខ្មៅឬស ឬនៅក្នុងភេទមួយណាក៏ដោយ ក៏អ្នកនៅតែជាអ្នក ហើយនោះ គឺគ្មានកំហុសឡើយ។ អ្នកនៅតែទទួលបាននូវការស្វាគមន៍ និងតម្លៃនៅក្នុងនាមជាខ្លួនឯង។
3- សូមស្គាល់ខ្លួនឯងឱ្យច្បាស់ ហើយជឿជាក់លើអ្វីដែលខ្លួនឯងមាន ព្រោះជំនឿចិត្តដ៏ត្រឹមត្រូវមួយ គួបផ្សំនឹងកាលដែលមិនបោះបង់ នោះវានឹងជម្រុញឱ្យអ្នកសម្រេចនូវរឿងដ៏អស្ចារ្យជាច្រើននៅក្នុងជីវិត។

4-មានត្រឹមតែសម្រស់ អ្នកនឹងមិនអាចក្លាយជាស្ដេចស្រីបានទេ តែត្រូវគួបផ្សំនឹងសមត្ថភាព ចរិយាសម្បត្តិ ចំណេះដឹង ទេពកោសល្យក្នុងការនិយាយស្ដី សិល្ប:បញ្ចុះបញ្ចូល រួមទាំងការប្រើប្រាស់ភាសាល្អផង ។ ហេតុនេះ សូមកុំវិនិយោគតែលើសម្រស់ខ្លាំងពេក។
5-ពិភពលោកនេះ គឺកំពុងតែដើរទៅមុខទៅកាន់ចំណុចដែលទម្លាប់នឹងការទទួលស្គាល់សមភាព ការគោរព និងឱ្យតម្លៃមនុស្ស។ ការលុបបំបាត់ចោលនូវការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងភេទ គឺជាដំណើរកាន់តែច្បាស់លាស់ និងពិតប្រាកដ ហេតុនេះសូមកុំព្យាយាមដើរថយក្រោយតែម្នាក់ឯង៕
អត្ថបទដោយ: ស្នង នេត្រា
Pic: Miss grand International 2020
#USA

តោះមកស្គាល់! ប្រវត្តិ Abena Appiah (អាបេណា អ៊ែមផៀហ៍) ម្ចាស់មកុដ Miss Grand International 2020
Abena Appiah ម្ចាស់ជយលាភីប្រចាំឆ្នាំ Miss Grand International 2020 គឺជា បេក្ខនារីកញ្ញាឯក Miss Grand តំណាងសហរដ្ឋអាមេរិក។ កញ្ញាកើតនៅថ្ងៃទី02 មិថុនា ឆ្នាំ1993 ជាកូនកាត់អាមេរិកកាណា រៀនចប់ថ្នាក់វិទ្យាល័យពីប្រទេសអាមេរិក និង ជានិស្សិតរៀនចប់ថ្នាក់បរិញ្ញាប័ត្រពីសកលវិទ្យាល័យ Radford University ប្រទេស កាណា ផ្នែក Fashion។
ម្ចាស់តំណែង Miss Grand International រូបនេះមានបទពិសោធប្រកួតបានជោគជ័យនិងឈ្នះតំណែងជាច្រើនវេទិកាប្រកួតកន្លងមកហើយ មានដូចជា Miss Talent Ghana in 2012 និង Top Model Ghana in 2013 ជាដើម៕


Credit : Troryorng – ត្រយង

