ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ២០មុឺនដុល្លារ ជូនរាជរដ្ឋាភិបាលដើម្បីចូលរួមចំណែកក្នុងការទិញយកមន្ទីរពេទ្យស្រ្តីនគរទេព

Thumnail Logo
ការផ្សាយពាណិជ្ជកម្ម

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានដ៏វិសេសវិសាលជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ២០មុឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទ្រទ្រង់ដល់ដំណើរការទិញយកមន្ទីរពេទ្យស្រ្តីនគរទេព ដែលបច្ចុប្បន្នជាកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូ.វី.ត១៩ ហើយនឹងត្រូវប្រែក្លាយទៅជាមន្ទីរពេទ្យរដ្ឋ ដោយប្រសិទ្ធនាមថា «មន្ទីរពេទ្យហ្លួងម៉ែ» នាពេលខាងមុខនេះ។

១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៣
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៤
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៥
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៦
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ Royal du Cambodge

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម