គម្រោងសិក្សាប្លង់សាងសង់ឈាបនដ្ឋាន សម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូ.វី.ដ-១៩

Thumnail Logo
ការផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្នជំងឺកូ.វី.ដ-១៩ កំពុងតែរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង ហើយប្រមុខរាជរដ្ឋាភិបាលជាមួយនិងក្រុម TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏កំពុងតែដុតដៃដុតជើងព្យាយាមព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យជំងឺមួយនេះឆាប់រលាយបាត់ និង ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជាកុំឲ្យបាត់បង់ជីវិត។

ការខិតខំព្យាយាមទាំងយប់ទាំងថ្ងៃរបស់ក្រុមគ្រូពេទ្យក៏បានជួយសង្គ្រោះមនុស្សស្ទើរតែមួយរយភាគរយហើយ ប៉ុន្តែដោយសារវីរុសនេះបានបំលែងខ្លួនជាថ្មី បូកផ្សំជាមួយជំងឺប្រចាំកាយរបស់អ្នកដែលមានផ្ទុកជំងឺនេះ ក៏បានឆក់យកអាយុជីវិតប្រជាជនកម្ពុជាប្រមាណជាងដប់នាក់ហើយបើគិតមកត្រឹមថ្ងៃទី៣០ខែមីនាឆ្នាំ២០២១នេះ។

ការផ្សាយពាណិជ្ជកម្ម

ទោះបីជាមានអ្នកស្លាប់ដោយសារជំងឺនេះក្តី ក៏ប្រជាពលរដ្ឋមួយចំនួនតូច នៅតែបន្តការផឹកស៊ីជួបជុំ មិនគោរពតាមការនែនាំរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្កម្ពុជារដដែល។ ដោយសារតែមានការមិនគោរពតាមការនែនាំនេះ ទើបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្យាយាមការពារនិងព្យាយាមតាមរករួចចុះផ្អាកសកម្មភាពនេះភ្លាមៗនៅគ្រប់ច្រកល្ហក់ក្នុងរាជធានីភ្នំពេញ ដើម្បីជាការការពារសុខសុវត្ថិភាពរបស់បងប្អូនប្រជាជនកម្ពុជាទាំងអស់គ្នា។

បន្ទាប់ពីមានការបង្ហោះបង្ហាញគម្រោងសិក្សាប្លង់សាងសង់ឈាបនដ្ឋាន សម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូ.វី.ដ-១៩ សង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នា នឹងព្យាយាមគោរពតាមការនែនាំរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុខសុវត្ថិភាពខ្លួនឯងនឹងសង្គមជាតិទាំងមូល។

ការផ្សាយពាណិជ្ជកម្ម

ខាងក្រោមនេះជាអត្ថបទទាំងស្រុងដែលបានមកពី Page ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK ៖

សូមបង្ហាញគម្រោងសិក្សាប្លង់សាងសង់ឈាបនដ្ឋាន សម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូ.វី.ដ-១៩ ដែលស្ថិតនៅ ភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ !!
🙏🙏🙏សូមអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ ការពារ។
ប្រភព : ឯកឧត្តម វុី សំណាង
https://t.me/TVKlocal/1274

ការផ្សាយពាណិជ្ជកម្ម
12
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

អត្ថបទ៖ Mr. Fun Cambodia

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម