
តើអ្វីដែលអ្នកបានឃើញមុនគេ មកទាយអំពីតើអ្នកប្រើមធ្យោបាយអ្វីមកបំបែកស្ថានភាពលំបាករបស់អ្នកនាពេលនេះ?
រូបដែលអ្នកបានក្រឡេកមើលឃើញមុនគេបង្អស់ នឹងបង្ហាញពីដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នកក្នុងពេលនេះ ដើម្បីចាកចេញពីស្ថានភាពដែលលំបាក។ ក. ផ្ទៃមេឃ វិធីដែលល្អបំផុតដើម្បីឱ្យអ្នកចាកផុតពីការលំបាកនោះ តាមពិតទៅគឺត្រូវប្រើចិត្តស្ងប់មកអានសៀវភៅ ពីព្រោះថ្មីៗអ្នកបានឆ្លងកាត់នូវព្យុះភ្លៀងជាច្រើន និងទំនាក់ទំនងមនុស្សក្បែរខ្លួនអ្នកក៏មានភាពច្របូកច្របល់ណាស់ដែរ។ ម្យ៉ាងទៀតទំនាក់ទំនងរវាងគ្នាបានឆ្លងកាត់ការផ្លាស់ប្តូរក្នុងកម្រិតច្បាស់លាស់មួយ អាចនិយាយបានថា បណ្តាលឱ្យក្នុងចិត្តរបស់អ្នកគ្មានលំនឹងជាខ្លាំង ការគ្មានលំនឹងផ្លូវចិត្តនេះអាចបណ្តាលឱ្យអ្នកមិនដឹងថាគួរតែស្ងប់ចិត្តយ៉ាងណាដើម្បីមកធ្វើការឱ្យបានចប់សព្វគ្រប់ និងការងារជាច្រើនដែលខ្លួនចង់ធ្វើកន្លងមក ក៏បណ្តាលឱ្យមានពេលខ្លះធ្វើឱ្យការងាររបស់អ្នកមិនអាចបញ្ចប់បាន។ តាមពិតទៅអ្នកក៏ធ្លាប់សាកល្បងនិយាយប្រាប់គេ ឬក៏ទៅស្តាប់ចម្រៀងដើម្បីធ្វើឱ្យភាពឡើងចុះ ឬការរំជួលចិត្តទាំងឡាយស្ងប់ចុះមកដែរ តែមានពេលជាច្រើនសុទ្ធតែធ្វើដោយអាសារបង់ ដូច្នេះមានពេលខ្លះអ្នកគួរតែពិចារណាបន្តិច តើគួរតែប្តូរមធ្យោបាយមួយផ្សេងដែរឬទេ អាចទៅមើលសៀវភៅណាដែលអ្នកចូលចិត្ត ឬក៏សៀវភៅដែលសរសេរអំពីដំណើរជីវិតរបស់អ្នកណាម្នាក់ដែលគេទទួលបានជោគជ័យក្នុងជីវិតរបស់ខ្លួនគេ ដើម្បីមកធ្វើការផ្ទៀងផ្ទាត់ជាមួយដំណើរជីវិតរបស់យើងមានលក្ខណៈខុសគ្នាត្រង់ណា យូរៗទៅចិត្តរបស់អ្នកស្ងប់ដល់កម្រិតមួយអាចមកធ្វើការសន្ទនាជាមួយនឹងចិត្តខ្លួនឯងបាន ប្រហែលជាអាចធ្វើឱ្យចិត្តរបស់អ្នកមានការរីកចម្រើន ពេលនោះអ្នកមិនចាំបាច់មានភាពស្ទាក់ស្ទើរច្រើនពេលដែលជួបឧបសគ្គដូចពេលបច្ចុប្បន្ននេះឡើយ។ ខ. ម៉ាស៊ីនដេរ តាមពិតទៅបច្ចុប្បន្ននេះ មធ្យោបាយដែលអ្នកអាចទម្លុះស្ថានភាពលំបាករបស់ខ្លួនបាន គឺមានតែបន្តខាំមាត់សង្កត់ចិត្តតែប៉ុណ្ណោះ…




















