ដើរកម្សាន្ត

ទីវត្តអារាម ប្រាសាទស្រះកណ្តាល លាក់ខ្លួនដូចឋានសួគ៌លើដី ការពិតស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យសោះ
ដើរកម្សាន្ត

ទីវត្តអារាម ប្រាសាទស្រះកណ្តាល លាក់ខ្លួនដូចឋានសួគ៌លើដី ការពិតស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យសោះ

ទីវត្តអារាមបែបព្រះពុទ្ធសាសនាមួយ ​ត្រុវបានគេដឹងថាជាវត្តដែលស្អាត និងមានរបៀបជាងគេនៅស្រុកខ្មែរ ​ព្រោះតែទីវត្តនេះពិតជាធំស្កឹមស្កៃ  និងមានការរៀបចំសាងសង់ដ៏ល្អឥតខ្ចោះតែម្តង ​ដោយវត្តនេះ ​ត្រូវបានគេស្គាល់មានឈ្មោះថា ​« វត្តប្រាសាទស្រះកណ្តាល ​ហៅវត្តខ្ចាស់។ អ្វីដែលគួរអោយកត់សំគាល់ និងធ្វើឱ្យទីវត្តនេះមានភាពល្បីល្បាញនោះ គឺដោយសារតែវត្តនេះមានការកសាងយ៉ាងច្រើនដែលជាបែបបទព្រះពុទ្ធសាសនា ហើយក៏ឃើញមានសំណង់កំពុងក៏សាងយ៉ាងច្រើនទៀតផងដែរ។ ដោយវត្តនះក៏ត្រូវគេដឹងថាចាប់កសាងឡើងតាំងពីឆ្នាំ ​២០១០ ​មកម្ល៉េះ ដោយ ព្រះ​មហា​ធ​ម្មា​លង្កា​រោ ចាន់ សុជន ប្រធាន​ស្ដីទី​នៃ​សមាគម​ធម្មកថិក​កម្ពុជា និង​ជា​ព្រះ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​(​ខ្ចាស់​) បន្ទាប់​ពី​ព្រះ​អង្គ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ថ្នាក់​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ទស្សនវិជ្ជា​នៅ​ប្រទេស​ស្រី​លង្កា​រួច​មក នៅ​ឆ្នាំ​២០១៣ ព្រះ​អង្គ​បាន​ធ្វើ​មាតុភូមិ​និមន្ដន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ ដោយ​គង់​ស្នាក់​នៅ​ក្នុង​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល (​ខ្ចាស់​) ជា​អារាម​កំណើត​របស់​ព្រះ​អង្គ ។ ចាប់តាំងពី​ឆ្នាំ​២០១០ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន…

ម៉ោះអ្នកសៀមរាបមានគីឡូទេ? ​តោះទៅបោះតង់នៅភ្នំគូលែន បានសប្បាយ ហើយបានចូលរួមការងារសប្បុរសធម៌ទៀត
ដើរកម្សាន្ត

ម៉ោះអ្នកសៀមរាបមានគីឡូទេ? ​តោះទៅបោះតង់នៅភ្នំគូលែន បានសប្បាយ ហើយបានចូលរួមការងារសប្បុរសធម៌ទៀត

ការធ្វើដំណើរកម្សាន្តរបៀបបោះតង់ កំពុងតែក្លាយទៅជាដំណើរកម្សាន្តដ៏ប្លែក និងពេញនិយមរបស់យុវជននាពេលបច្ចុប្បន្ន  ដោយការធ្វើដំណើរកម្សាន្តបែបនេះ ​ចាត់ទុកថាជាបទពិសោធន៍ថ្មីនៃការកម្សាន្តដែលមានការផ្សងព្រេង ​ប្រើជីវិតរស់នៅបែបធម្មជាតិ ប្រកបដោយបរិយាកាសស្រស់ស្រាយ ​ដោយភាគច្រើននោះការបោះតង់តែងតែធ្វើឡើងនៅតំបន់មាត់សមុទ្រ ​និងតំប់ព្រៃភ្នំធម្មជាតិដូចជានៅក្នុងខេត្តកំពតជាដើម។ យ៉ាងណាមិញ នាពេលថ្មីៗនេះផងដែរ  ក្រុមយុវជនមួយក្រុម នៅក្នុងខេត្តសៀមរាប បានរៀបគម្រោងដំណើរកម្សាន្តបោះតង់នៅក្នុងភ្នំគូលែន ចំនួន ២ថ្ងៃ១យប់ (អាហារ ៣ ពេល) ដែលយុវជនដទៃ ​ពិសេសអ្នកសៀមរាប ​ក៏អាចចូលរួមដោយសេរី ផងដែរ។ ដោយកម្មវិធីនេះជាកម្មវិធីក្នុងការរាប់អានគ្នាដោយមិនប្រកាន់ មានការទទួលទានអាហារជុំគ្នាក្នុងជំរុំតង់ ទទួលទានតែ ​កាហ្វេ និងអាំងសាច់ជុំគ្នានាពេលរាត្រីប្រកបដោយក្តីស្និទ្ធស្នាល និងការជជែកកម្សាន្តក្នុងការផ្លាស់ប្តូរបទពិសោធន៍នៃការដើរលេងបោះតង់ទៅវិញទៅមកទៀតផង។ គួរឱ្យដឹងផងដែរថា  កម្មវិធីនេះ ​នឹងចាប់ផ្តើមនៅថ្ងៃទី…

មិនត្រឹមតែ រូបស្រស់សង្ហា សំដីផ្អែម កំពុងមានហាងឆេងខ្ពស់ ពិធីករ លោក កែវ សុវណ្ណារ៉ា  ជោគជ័យ  និងកាក់កបខ្លាំងក្នុងអាជីពជា ​BA ឱ្យរមណីយដ្ឋានដ៏ល្បីមួយ
PR

មិនត្រឹមតែ រូបស្រស់សង្ហា សំដីផ្អែម កំពុងមានហាងឆេងខ្ពស់ ពិធីករ លោក កែវ សុវណ្ណារ៉ា ជោគជ័យ និងកាក់កបខ្លាំងក្នុងអាជីពជា ​BA ឱ្យរមណីយដ្ឋានដ៏ល្បីមួយ

លោក កែវ សុវណ្ណារ៉ា ត្រូវបានគេស្គាល់ថាជាអ្នកសិល្បៈដែលមានសំនួនវោហាស័ព្ទផ្អែមរណ្តំ ជាមួយ​អាជីព​ជាពិធីករដែលមានភាពជោគជ័យខ្លាំង អស់រយៈពេល​ជា​យូរ​ឆ្នាំ​កន្លងមក។ បុរសរូបសង្ហាដែលគេបានស្គាល់ច្បាស់តាមរយៈពន្លកសិល្បៈដំបូងជាពិធីករ  ក្រៅពីមានអាជីពសិល្បៈដែលទទួលបានការគាំទ្រខ្លាំង  លោកក៏ជាមនុស្សដែលមានភាពជោគជ័យ ត្រូវប៉ាន់ខ្លាំងក្នុងអាជីពជា ​BA (Brand Ambassador) ទៅលើផលិតផល និងក្រុមហ៊ុនមួយចំនួនទៀតផង។ អ្វីដែលកាន់តែលេចធ្លោខ្លាំងបំផុត លោក កែវ សុវណ្ណារ៉ា ក្រៅពីមានអាជីពបច្ចុប្បន្ន ជា MC  នៅក្នុងសា្ថនីយ៍អាស៊ីអាគ្នេយ៍ផលិតកម្មវិធីទាក់ទងនឹងវប្បធម៌នោះ លោកត្រូវបានគេស្គាល់ថាជា Brand Ambassador ដ៏កាក់កប នៅក្នុងក្រុមហ៊ុនសំណង់ ក្រុមហ៊ុនអចលនទ្រព្យ ​ សណ្ឋាគារលំដាប់ ផ្សព្វផ្សាយផ្តាច់មុខលើផលិតផលនាំចូលពីក្រៅប្រទេសជាច្រើន…

អីយ៉ា! មិនបាច់ទៅដល់ក្រិកក៏បាន  អាហារ និងស្រាក្រឡុកបែបក្រិកមានលក់ហើយនៅស្រុកខ្មែរយើង  ឆ្ងាញ់ៗទំនងៗមែនទែនហ្មង
PR

អីយ៉ា! មិនបាច់ទៅដល់ក្រិកក៏បាន អាហារ និងស្រាក្រឡុកបែបក្រិកមានលក់ហើយនៅស្រុកខ្មែរយើង ឆ្ងាញ់ៗទំនងៗមែនទែនហ្មង

ប្រសិនជាអ្នកជាមនុស្សដែលចូលចិត្តម្ហូបបរទេស និងចង់សាកភ្លក់មុខម្ហូបប្លែកៗរបស់ប្រទេសដទៃ  ថ្ងៃនេះ ​« ក្នុងស្រុក  » ​សូមណែនាំហាងអាហារមួយកន្លែង ​ដែលជាហាងអាហារមានប្រភពមកពីប្រទេសក្រិច ​ហើយមុខម្ហូបគឺសុទ្ធតែជាមុខម្ហូបប្រទេសក្រិច ​ឆ្ងាញ់ប្លែកមិនធម្មតាតែម្តង ​នោះគឺ «ភោជនីយដ្ឋានក្រិក Souvlaki Restaurant» ។ ភោជនីយដ្ឋានក្រិក «Souvlaki Restaurant» មានការបម្រើ និងផ្តល់ជូននូវម្ហូបក្រិកពិតប្រាកដមានរសជាតិឆ្ងាញ់ពិសារ ប្លែកមាត់ជាច្រើនមុខ ​ហើយមុខម្ហូបដ៏ពេញនិយមបំផុតនោះ គឺមិនត្រឹមតែមានសាច់អាំង និងនំបុង័ធ្វើស្រស់ៗទេ តែក៏មានស្រាក្រហម និង ស រួមទាំងស្រាក្រឡុកបែបប្រទេសក្រិកផងដែរ។ ហាងមួយនេះផងដែរ មានការរៀបចំ និងបរិយកាសប្លែកត្រជាក់ស្រួល ដោយលោកអាចក៏អាចមកទទួលទានបាន…

ចង់ជិះយន្តហោះមិនបាច់ប៉ាស្ព័រ មិនបាច់ហោះហើរទេ? ​នេះនែ ហាងកាហ្វេលើយន្តហោះ ​លើកដំបូងប្លែកខ្លាំង ហើយឡូយអស់ស្ទះ
ដើរកម្សាន្ត

ចង់ជិះយន្តហោះមិនបាច់ប៉ាស្ព័រ មិនបាច់ហោះហើរទេ? ​នេះនែ ហាងកាហ្វេលើយន្តហោះ ​លើកដំបូងប្លែកខ្លាំង ហើយឡូយអស់ស្ទះ

ហាងកាហ្វេ មួយបាននឹងកំពុងតែល្បីល្បាញជាខ្លាំង​នៅក្នុងបណ្តាញសង្គម ​ជាពិសេសនៅក្នុងប្រទេសថៃ ​ដោយសារតែហាងកាហ្វេមួយនេះ បានយកយន្តហោះចាស់មួយគ្រឿងច្នៃជាហាងកាហ្វេ ​ដោយចតលើកណ្តាលព្រៃភ្នំ ប្រកបដោយបរិយកាសស្រស់ស្រាយនៅជុំវិញ មានឈ្មោះថា « Coffee War ឫ កាហ្វេសង្គ្រាម » ។ « Coffee War ឫ កាហ្វេសង្គ្រាម »  ជាហាងកាហ្វេ ​ដែលយកតួយន្តហោះចាស់មួយគ្រឿង Airbus 330 មកកែច្នៃ ​តុបតែងបន្ថែម ដោយចំណាយលុយអស់ប្រមាណជា ១០លានបាត ឬប្រមាណជា ៣២ ម៉ឺនដុល្លារ…

មួយទៀតហើយនៅសៀមរាប ! ទៅកម្សាន្តលេងក៏បាន ​បើបោះតង់មួយយប់ទៀតរឹតតែសប្បាយ ជាមួយទេសភាពព្រៃភ្នំជុំវិញ ៣៦០ដឺក្រេស្រស់ស្រាយខ្លាំង
ដើរកម្សាន្ត

មួយទៀតហើយនៅសៀមរាប ! ទៅកម្សាន្តលេងក៏បាន ​បើបោះតង់មួយយប់ទៀតរឹតតែសប្បាយ ជាមួយទេសភាពព្រៃភ្នំជុំវិញ ៣៦០ដឺក្រេស្រស់ស្រាយខ្លាំង

សៀមរាប៖ ទៅលេងខេត្តសៀមរាប ​អ្នកប្រហែលជាដឹងថាល្បីខ្លាំងគឺការទស្សនាប្រាសាទបុរាណកេរ្តិ៍ដូនតាខ្មែរ ​ដែលជាសម្បត្តិវប្បធម៌ដ៏ថ្លៃថ្លា  តែការពិតទៅដែនដីអច្ឆរិយៈ ក៏មានទេសភាពបែបធម្មជាតិជាច្រើន  ដែលសមប្រកបសម្រាប់ការកែច្នៃជាកន្លែងកម្សាន្តស្រស់ស្អាតគួរជាទីមនោរម្យ។ ថ្ងៃនេះដែរ ​« ក្នុងស្រុក ​» ​សូមណែនាំទីកន្លែងកម្សាន្តដ៏ស្រស់ស្អាតបែបធម្មជាតិ មួយកន្លែងដែលស្ថិតនៅកណ្តាលព្រៃ តែពិតជាស្រស់ស្អាតណាស់ ស្ថិតនៅក្នុងឃុំរាម ខេត្តសៀមរាប។  កន្លែងនេះ មានទីតាំងនៅជិតជេីងភ្នំតែម្ដង ដែលមានទេសភាព​ស្អាតខ្លាំង ​ដែលអាចទស្សនាភ្នំជុំវិញ ​ជាមួយទេសភាព ​៣៦០ដឺក្រេ ​អាចមេីលថ្ងៃរះ និងថ្ងៃលិចក៏បាន។ ពិសេសមានផ្ទះស្នាក់នៅរបៀបជាផ្ទះឈើចម្ការ  តែខាងក្នុងមានភាពទំនើបមិនចាញ់បន្ទប់សណ្ឋាគារឡើយ ​ឬអាចបោះតង់នៅយ៉ខាងក្រៅក៏បាន ដឹងតែស្រស់ស្រាយ ​ បរិយាកាសខ្យល់បរិសុទ្ធ ថតរូបក៏ស្អាត ។…

ស្អាតខ្លាំង ​ហើយទេសភាពស្វីតៗកប់ៗចឹង​ អត់មកម៉េចបាន នៅភ្នំពេញយើងហ្នឹងតើ!
ដើរកម្សាន្ត

ស្អាតខ្លាំង ​ហើយទេសភាពស្វីតៗកប់ៗចឹង​ អត់មកម៉េចបាន នៅភ្នំពេញយើងហ្នឹងតើ!

ចង់អង្គុយទទួលទានអាហារ ​ជាមួយនឹងទេសភាពស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ស្រស់ស្រាយ នាមាត់ទន្លេសាប មិនបាច់ទៅណាឆ្ងាយទេ ​ថ្ងៃនេះ « ក្នុងស្រុក  » ណែនាំភោជនីយដ្ឋានប្របមាត់ទន្លេ ​ដែលកំពុងតែល្បីល្បាញមួយកន្លែង នោះគឺ ភោជនីយដ្ឋាន ​V-Friend  ដែលមានទីតាំងថ្មីមួយទៀតគឺ «  វីហ្រ្វេនស្ពានប៉ាឡេឬស្សីកែវ » ។ «  វីហ្រ្វេនស្ពានប៉ាឡេឬស្សីកែវ » មានបម្រើអាហារដែលមានរសជាតិឆ្ងាញ់ៗជាច្រើនមុខដូចជា  គ្រឿងក្លែម ម្ហូបពិសេសៗគ្រប់មុខ ​គ្រឿងភេសជ្ជៈ ​ស្រា  បៀរ និងស្រាក្រឡុកគ្រប់ប្រភេទ ​សុទ្ធតែល្បីថាឆ្ងាញ់ពិសាស្ទើរគ្រប់មុខ  ថែមទាំងមានតន្ត្រីប្រគំកំដរផងដែរ។ ​តែអ្វីដែលពិសេសនោះ…

ទំនប់ «ខ្ពបត្របែក » ​នៃស្រុកត្រាំកក់ មានទេសភាពស្រស់ត្រកាល អាចមកអង្គុយទទួលទានអាហារបែបពិចនិច ​ឬបោះតង់ក៏បាន
ដើរកម្សាន្ត

ទំនប់ «ខ្ពបត្របែក » ​នៃស្រុកត្រាំកក់ មានទេសភាពស្រស់ត្រកាល អាចមកអង្គុយទទួលទានអាហារបែបពិចនិច ​ឬបោះតង់ក៏បាន

ទំនប់មួយ ​ត្រូវបានគេដឹងថាមានទេសភាពស្រស់ស្អាតជាខ្លាំង នូវផ្ទៃទឺកដ៏ធំល្វឹងល្វើយនារដូវវស្សា ដែលអាចមកងូតកម្សាន្តលេង ​ឬបោះតង់គេងបានជាមួយនឹងបរិយកាសស្រស់ស្រាយខ្លាំង នោះគឺ ទំនប់ «ខ្ពបត្របែក » ។ ទំនប់ មួយនេះតែងតែមានក្មេងៗមកងូតទឹកលេងកម្សាន្តលេង ជាមួយសម្លេងសើចសប្បាយ លាយឡំនឹងសម្លេងខ្យល់ និងសត្វយំ ធ្វើឱ្យបរិយាកាសកាន់តែមានភាពស្រស់បំព្រង ជាពិសេសក៏មានភ្ញៀវទេសចរណ៍មកកម្សាន្តលេង ​ទស្សនាវាលស្រែ មើលជីវភាពអ្នកស្រែ ​អ្នកនេសាទ អាច​ងូតទឹកទំនប់ បោះតង់ និងញាំអាហារជួបជុំគ្រួសារបែបពិចនិចទៀតផង។ យ៉ាងណាមិញដោយសារតែទីតាំងនេះ ​ជាទីតាំងបែបធម្មជាតិ ប្រសិនជាអ្នកមកកម្សាន្តបោះតង់​​​ឬចង់មកទទួលទានអាហារក្រោមដើមឈើ ​អ្នកអាចវេចខ្ចប់អាហារមកពីផ្ទះជាស្រេចមកទទួលទាន ពិសេសកុំភ្លេចមានការទទួលខុសត្រូវចំពោះអនាម័យបរិស្ថាន បន្ទាប់ពីការកម្សាន្តរួចផង។ គួរឱ្យដឹងផងដែរថា ទំនប់​ «…

យល់ច្រលំក្រោយល្បីថាភ្នំទឹកកកមាននៅស្រុកខ្មែរ! ​តែការពិតទៅវាជាកន្លែងទេសចរណ៍ពិសេសមួយនេះសោះ
ដើរកម្សាន្ត

យល់ច្រលំក្រោយល្បីថាភ្នំទឹកកកមាននៅស្រុកខ្មែរ! ​តែការពិតទៅវាជាកន្លែងទេសចរណ៍ពិសេសមួយនេះសោះ

ប៉ុន្មានថ្ងៃមុន ​« ក្នុងស្រុក  » ​ធ្លាប់បានចុះផ្សាយរួចម្តងហើយ នូវរូបភាពទេសភាពដូចភ្នំទឹកកក ត្រូវបានរំលេចឡើងនៅក្នុងប្រទេសកម្ពុជាយើង  ដែលបានបង្ហោះផ្សព្វផ្សាយដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី  ថាជាភ្នំទឹកកកដែលអាចមកកម្សន្តលេងដោយមិនបាច់ប្រើលិខិតឆ្លងដែន ​ធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ​តែ « ក្នុងស្រុក  » ក៏បានបញ្ជាក់នៅចុងអត្ថបទដែលថា នេះអាចជាខ្សាច់តែប៉ុណ្ណោះ។ អាចចូលអាននៅទីនេះ៖ ​ភ្នំទឹកកសប្បនិម្មិត ចេញរូបរាងឡើងហើយនៅខ្មែរយើង ​មិនបាច់ឆ្លងទៅលេងក្រៅប្រទេសទៀតទេ យ៉ាងណាមិញ ​មកទល់ពេលនេះកាន់តែច្បាស់ហើយថា ​ការពិតទីកន្លែងនោះមិនមែនជាភ្នំទឹកកក ​ឬទឹកកកសប្បនិម្មិតអ្វីនោះទេ ​ការពិតវាគឺជា គំនរដីខ្សាច់សលេខមួយរបស់កម្ពុជា ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុប្រាកដមែន។…

ទៅដើរលេងបែបធម្មជាតិមិនមែនទៅស្តាប់ធុងបាស់នោះទេ! ពេលនេះសហគមន៍អេកូទេសចរណ៍កោះសាមសិប ប្រកាសហាមប្រើប្រាស់ឧបករណ៍បំពងសម្លេងគ្រប់ប្រភេទទទួលការសាទរខ្លាំង
ដើរកម្សាន្ត

ទៅដើរលេងបែបធម្មជាតិមិនមែនទៅស្តាប់ធុងបាស់នោះទេ! ពេលនេះសហគមន៍អេកូទេសចរណ៍កោះសាមសិប ប្រកាសហាមប្រើប្រាស់ឧបករណ៍បំពងសម្លេងគ្រប់ប្រភេទទទួលការសាទរខ្លាំង

ការដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានបែបធម្មជាតិ ​ភាគច្រើនគឺដើម្បីរកភាពស្ងប់ស្ងាត់ និងសេចក្តីស្ងប់ក្នុងចិត្តជាមួយនឹងបរិយកាសស្រស់ស្រាយជាមួយធម្មជាតិតែម្តង។ យ៉ាងណាមិញ ​មួយរយៈនេះការដើរលេងតាមទីកន្លែងធម្មជាតិ ​ត្រូវបានពេញនិយមជាខ្លាំងនៅក្នុងពេលបច្ចុប្បន្ន ​តែដែលជាបញ្ហាចោទនោះ ​អ្នកទេសចរណ៍មួយចំនួនបែរជាស្ពាយឧបករណ៍បំពងសម្លេង ដូចជាធុងប៉ាស ​ខារ៉ាអូខេជាដើម  ជាការកំដរអារម្មណ៍ទៅវិញ ​ធ្វើឱ្យកន្លែងធម្មជាតិបាត់បង់សោភណនៃភាពស្ងប់សុខ ពិសេសអាចរំខានអ្នកទេសចរណ៍ផ្សេងទៀត និងអាចរំខានដល់បណ្តាសត្វព្រៃក្នុងមូលដ្ឋានទៀតផង។ ដើម្បីបង្ការបញ្ហាទាំងនេះ ​ពេលនេះ សហគមន៍នៃតំបន់កម្សាន្តមួយ គឺ សហគមន៍អេកូទេសចរណ៍កោះសាមសិប ដែលជាទីតាំងកម្សាន្ត បោះតង់ ជិះទូកមើលសត្វស្លាប និង​ព្រៃលិចទឹក គយគន់មើលថ្ងៃលិច និងថ្ងៃរះ ញាំត្រីស្រស់ៗ​ ស្ថិតនៅ​ក្នុងភូមិកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានចេញវិធានការមួយក្នុងការហាមឃាត់ការប្រើប្រាស់គ្រឿងបំពងសម្លេង​ ធ្វើឱ្យមានការសាទរជាខ្លាំងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយ…

ស្អាតសាហាវ តិចច្រលំថាមណ្ឌលគិរីចុះ! ការពិត « វាលធំ » ក្នុងឧទ្យានជាតិវីរជ័យ តំបន់កន្ទុយនាគ ​ខេត្តរតនគិរី សោះ
ដើរកម្សាន្ត

ស្អាតសាហាវ តិចច្រលំថាមណ្ឌលគិរីចុះ! ការពិត « វាលធំ » ក្នុងឧទ្យានជាតិវីរជ័យ តំបន់កន្ទុយនាគ ​ខេត្តរតនគិរី សោះ

វាលស្មៅខៀវខ្ចីស្រងាត់ បង្កើតជាទេសភាពស្រស់ស្អាតនៅតាមជួរភ្នំ ​យើងប្រាកដជាធ្លាប់ឃើញតែនៅក្នុងខេត្តមណ្ឌលគិរីមែនទេ? ​ការពិតទៅទេសភាពដ៏ស្រស់ស្អាតបែបនេះ ​នៅក្នុងខេត្តរតនគិរី ​ក៏ត្រូវបានគេរកឃើញថាមានទេសភាពស្អាតមិនចាញ់មណ្ឌលគិរីប៉ុន្មាននោះទេ ​គ្រាន់តែមិនសូវមានអ្នកស្គាល់ និងទៅដល់ប៉ុណ្ណោះ នោះគឺ ​«វាលធំ » ជាកន្លែងទេសចរណ៍បែបផ្សងព្រេងដោយថ្មើជើង។ «វាលធំ » ឬភាសាតំបន់គេហៅថា ត្រាញ់ទីស នៅលើភ្នំកំពស់ 900m គឺជាតំបន់វាលខ្មៅខៀវខ្ចីតាមជ្រលងភ្នំខ្វាត់ខ្វែង ស្ថិតនៅក្នុងឧទ្យានជាតិវីរជ័យ ខេត្តរតនគិរី  ដែលភ្ញៀវទេសចរទាំងឡាយប្រាថ្នាចង់ទៅលេង ល្បីថាមានទេសភាពស្រស់ស្អាត មិនចាញ់ខេត្តមណ្ឌលគិរីឡើយ ជាមួយបរិយាកាសស្រស់ស្រាយត្រជាក់ស្រេបត្រជាក់ដល់បេះដូងអ្នកទៅកម្សាន្តគ្រប់ៗរូប ដែលពេលនេះមានតែអ្នកទេសចរតិចទៀតតែប៉ុណ្ណោះបានធ្វើដំណើរស្វះស្វែងរកទៅដល់ ជាពិសេសជបរទេស ​ដែលខ្មែរយើងគួរតែទៅដល់ដូចគ្នា។​ តែយ៉ាងណាការធ្វើដំណើរទៀតសោតមានលក្ខណៈផ្សេងព្រេងតែម្តង ​គឺមានចម្ងាយជាង ៦០គីឡូម៉ែត្រ  ដែលត្រូវធ្វើដំណើរដោយថ្មើជើងខ្លះ…

ទីលានឡានប្រណាំង ​កន្លែងកម្សាន្តថ្មីប្លែកសម្រាប់អ្នកចូលចិត្តភាពរំជើបរំជួល​អាចមកលេងបាននៅទីនេះ
ដើរកម្សាន្ត

ទីលានឡានប្រណាំង ​កន្លែងកម្សាន្តថ្មីប្លែកសម្រាប់អ្នកចូលចិត្តភាពរំជើបរំជួល​អាចមកលេងបាននៅទីនេះ

អ្នកប្រហែលជាធ្លាប់បានឃើញនៅតាមបណ្តាប្រទេសដទៃផ្សេងៗ ​មានការកម្សាន្តជាលក្ខណៈឡានប្រណាំងតូចៗជាការលំហែអារម្មណ៍  តែពេលនេះមិនបាច់បារម្ភទេ នៅក្នុងប្រទេសកម្ពុជាក៏មានការកម្សាន្តបែបនេះដែរ នោះគឺ « Yamamoto Circuit »។ « Yamamoto Circuit » គឺជាកន្លែងកំសាន្តមួយដែលមានសេវាកម្ម Go-Kart ដែលគេហៅថាជាការកម្សាន្តបែបឡានប្រណាំង ​សម្រាប់អ្នកដែលចូលចិត្តការកម្សាន្តបែបថ្មីមានអារម្មណ៍រំជើបរំជួលខ្លាំង ជាមួយចំណីអារម្មណ៍ប្លែកខុសពីការកម្សាន្តធម្មតា។ សម្រាប់តម្លៃរបស់ Go-Kart វិញគឺ ៖ -ការចូលលេងដំបូងគឺគេកំណត់ល្បឿនរត់ប្រមាណ 30km/h -ជុំបន្ទាប់ គឺល្បឿនប្រមាណ 70km/h ចំនួន5ជុំ -វគ្គនេះមានតម្លៃ 20$/នាក់ បន្ទាប់ពីបញ្ចប់វគ្គនេះ យើងអាចជិះ…

កោះកុងក្រៅ ជាកោះដែលមានទេសភាពស្អាត សមុទ្រធំធេង និង ធនធាន ធម្មជាតិសម្បូរបែប !
ដើរកម្សាន្ត

កោះកុងក្រៅ ជាកោះដែលមានទេសភាពស្អាត សមុទ្រធំធេង និង ធនធាន ធម្មជាតិសម្បូរបែប !

ពិតណាស់ សព្វថ្ងៃនេះសម្រាប់បងប្អូនខ្មែររបស់យើងគឺនិយមដើរកម្សាន្តនៅគ្រប់ទឹសទី ក្នុងពេលចុងសប្ដាហ៍ ហើយជាពិសេសនោះគឺពួកគាត់និយមទៅកម្សាន្តនៅឯរមណីយដ្ឋានធម្មជាតិ មានដូចជា សមុទ្រ ព្រៃភ្នំ ទឹកជ្រោះជាដើម ។ បើយោងតាមការបង្ហោះរបស់ហ្វេសបុកផេកផ្លូវការដែលមានឈ្មោះថា ទេសចរណ៍-Tourism បានបង្ហោះទាក់ទងនឹងតំបន់ទេសចរណ៍មួយដែលមានឈ្មោះថា កោះកុងក្រៅ ដូច្នេះសូមអានសេចក្ដីលម្អិតដូចខាងក្រោម ៖ កោះកុងក្រៅ ស្ថិតក្នុងភូមិកោះកាពិ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចំងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់អាចធ្វើដំណើរទៅកាន់តំបន់នេះបានតាមរយៈផ្លូវទឹក ដោយចំណាយពេលប្រមាណ ៤០នាទី ទើបដល់កោះដ៏ធំមួយនេះ។ កោះកុងក្រៅមានផ្ទៃដីប្រមាណ ៨០ គ.ម២ និងកម្ពស់ប្រហែល ៤១០…

ថ្មីប្លែក បរិយាកាសធម្មជាតិព្រៃភ្នំ និងចុះអ័ព្ទពិតៗត្រជាក់ចិត្ត ជាមួយនឹងរីហ្សតច្នៃពីកុងតឺន័រចាស់មួយនេះ
ដើរកម្សាន្ត

ថ្មីប្លែក បរិយាកាសធម្មជាតិព្រៃភ្នំ និងចុះអ័ព្ទពិតៗត្រជាក់ចិត្ត ជាមួយនឹងរីហ្សតច្នៃពីកុងតឺន័រចាស់មួយនេះ

Khao Kho (เขาค้อ) គឺជាតំបន់ និងជាឈ្មោះភ្នំមួយនៅក្នុងសង្កាត់ Khao Kho ខេត្ត Phetchabun ភាគខាងជើងប្រទេសថៃ ​ដែលល្បីថាមានអាកាសធាតុត្រជាក់ ​ចុះអ័ព្ទ ​និងសម្បូរទៅដោយជួរភ្នំ ​មិនខុសពីខេត្តមណ្ឌលគិរីខ្មែរយើងឡើយ។ ​តំបន់នេះក៏សម្បូរទៅដោយរីហ្សតស្នាក់នៅកម្សាន្តជាច្រើនកន្លែងប្រជែងគ្នាបើកទ្វារស្វាគមន៍អ្នកទេសចរណ៍មកកម្សាន្ត ដោយក្នុងនោះមានរីហ្សតមួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងដែរនោះគឺ Chick Resort ។ Chick Resort khao kho (ชิค รีสอร์ท เขาค้อ เพชรบูรณ์) ​គឺជារីហ្សតមួយដែលមានបន្ទប់ស្នាក់នៅដាច់ដោយឡែក ច្នៃពីកុងតឺន័រចាស់ៗ មករៀបចំតុបតែង រចនាថ្មី លាបពណ៌លឿងស្រស់ …

ទៅលេងកោះកុង ​កុំខកខានឱ្យសោះ « ឋានសួគ៍តាតៃអេកូរីស៊ត » ស្ថិតនៅកណ្ដាលព្រៃភ្នំ ព័ទ្ធជុំវិញទៅដោយទឹកជ្រោះដែលមានទេសភាពស្រស់ស្អាត និងខ្យល់អាកាសបរិសុទ្ធ
ដើរកម្សាន្ត

ទៅលេងកោះកុង ​កុំខកខានឱ្យសោះ « ឋានសួគ៍តាតៃអេកូរីស៊ត » ស្ថិតនៅកណ្ដាលព្រៃភ្នំ ព័ទ្ធជុំវិញទៅដោយទឹកជ្រោះដែលមានទេសភាពស្រស់ស្អាត និងខ្យល់អាកាសបរិសុទ្ធ

តាតៃ  ត្រូវបានគេស្គាល់ថាជាតំបន់ដែលមានទេសភាពស្រស់ស្អាត និងមានអាកាសធាតុបរិសុទ្ធ ត្រជាក់គ្រប់រដូវកាល សំបូរដោយព្រៃភ្នំ ទឹកជ្រោះ អូរ ស្ទឹង ជាច្រើនកន្លែង រហូតដល់សមុទ្រខេត្តកោះកុង ដែលសំបូរទៅដោយធនធានធម្មជាតិដ៏កំរគឺព្រៃកោងកាងដ៏ធំល្វឹងល្វើយ សំបូរទៅដោយប្រព័ន្ធជីវៈចំរុះដែលទាក់ទាញយ៉ាងខ្លាំងលើវិស័យអេកូទេសចរណ៍នៅតំបន់អាស៊ាន ដែលមានលក្ខណៈស្និតស្នាលជាមួយធម្មជាតិព័ទ្ធជុំវិញដោយទឹកនិងភ្នំ ស្តាប់សំលេងទឹកជ្រោះ និងប្រព័ន្ធជីវៈចំរុះគ្រប់ប្រភេទក្នុងពេលរាត្រីផងដែរ។ នៅក្នុងនោះ ឋានសួគ៍តាតៃអេកូរីស៊ត គឺជារីស៊តលក្ខណៈតង់ (Camping) នៅកណ្ដាលព្រៃភ្នំតាមបណ្ដោយដងព្រែកតាតៃ ព័ទ្ធជុំវិញទៅដោយទឹកជ្រោះដែលមានទេសភាពស្រស់ស្អាតនិងខ្យល់អាកាសបរិសុទ្ធ ដែលមានការស្នាក់នៅសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិច្រើនជម្រើសដូចជា÷ -ស្នាក់នៅក្នុងតង់ដែលប្រើប្រាស់បន្ទប់ទឹករួម តម្លៃចាប់ពី 40$ទៅ50$ -ស្នាក់នៅជាលក្ខណះគ្រួសារលើផ្ទះឈើ – ស្នាក់នៅជាលក្ខណះក្រុមតូចៗពី5នាក់ទៅ10នាក់លើផ្ទះឈើ – ស្នាក់នៅជាលក្ខណះក្រុមធំៗចាប់ពី50នាក់ទៅ100នាក់ –…

តស៊ូមិនធម្មតា! ​មួយគ្រួសារជាមួយកូនតូចៗ ​ជម្នះឡើងភ្នំខ្នងផ្សារ ពោរពេញដោយការជឿជាក់ថាអាចធ្វើបាន ​ទាល់តែបានសម្រេច
ដើរកម្សាន្ត

តស៊ូមិនធម្មតា! ​មួយគ្រួសារជាមួយកូនតូចៗ ​ជម្នះឡើងភ្នំខ្នងផ្សារ ពោរពេញដោយការជឿជាក់ថាអាចធ្វើបាន ​ទាល់តែបានសម្រេច

ថ្មីៗនេះខ្នងផ្សារ ​កំពុងតែល្បីល្បាញជាខ្លាំងសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងថ្មើរជើងដើម្បីទទួលបានបទពិសោធន៍ជីវិតកម្សាន្តថ្មី។ ដោយខ្នងផ្សារ ​គឺជាទីតាំងប្រសព្វមុំបី ដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់ ពោលគឺជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ អាចធ្វេីដំណេីរទៅកាន់ពយខ្នងផ្សារ ដេីម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងខ្មួលខ្មាញ់ ។ ដោយសារតែតំបន់នេះមានទេសភាពស្រស់ស្អាតបែបនេះហើយ ​បានជាមានមនុស្សជាច្រើនបានសម្រុកនាំគ្នាឡើងទៅកាន់តំបន់នោះជាបន្តបន្ទាប់ ​ថែមទាំងបានបង្ហោះរៀបរាប់ការធ្វើដំណើររបស់ខ្លួនដែលមានសភាពមិនជាងាយស្រួលប៉ុន្មាននោះទេ ​ដែលត្រូវធ្វើដំណើរទាំងជិះគោយន្ត និងដើរថ្មើរជើងជាង ​សរុបជាង៦ម៉ោងឯណោះទម្រាំប្រទះកំពូលភ្នំដែលមានភាពស្រស់ស្អាតបែបនេះ នេះមិនរាប់ទាំងចម្ងាយផ្លូវធ្វើដំណើរពីភ្នំពេញមកតំបន់នេះផង។ តែទោះជាលំបាកយ៉ាងណាក៏វាអាចចាត់ទុកថាជាបទពិសោធន៍ថ្មីសន្លាងមួយសម្រាប់ដំណើរទេសចរណ៍នេះផងដែរ ពោលទម្រាំជួបនឹងភាពស្រស់ស្អាតយើងក៏ត្រូវលះបង់ជួបការលំបាកខ្លះហើយ។ យ៉ាងណាមិញថ្មីៗនេះកាន់តែគួរឱ្យចាប់អារម្មណ៍ ​យើងធ្លាប់តែឃើញក្រុមយុវជននាំគ្នាធ្វើដំណើរកម្សាន្តបែបនេះ តែពេលនេះបែរជាមានគ្រួសារមួយសុខចិត្តលះបង់នាំគ្នាឡើងទៅកាន់កំពូលភ្នំខ្នងផ្សារតែម្តង ​ជាមួយនឹងកូនៗតូចៗ៣នាក់ ​ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនឹងការតស៊ូរបស់គ្រួសារមួយនេះជាខ្លាំង។ តាមរយៈគណនីហ្វេសប៊ុក…

ផ្កាក្ងោកកំពុងតែរីកនាព្រឹកព្រលឹមនៅប្រាសាទអង្គរវត្ត ​ស្រស់ស្អាតខ្លាំង ប្រមាញ់ដោយអ្នកថតរូបជំនាញ មើលទៅអស្ចារ្យណាស់
ដើរកម្សាន្ត

ផ្កាក្ងោកកំពុងតែរីកនាព្រឹកព្រលឹមនៅប្រាសាទអង្គរវត្ត ​ស្រស់ស្អាតខ្លាំង ប្រមាញ់ដោយអ្នកថតរូបជំនាញ មើលទៅអស្ចារ្យណាស់

ទៅលេងខេត្តសៀមរាប ​អ្នកណាៗក៏ប៉ងទៅលេងប្រាសាទអង្គវត្ត ដែលជាប្រាសាទចំណាស់របស់កម្ពុជាមានក្បាច់ក្បូររចនាល្អវិចិត្រ ជាសម្បត្តិវប្បធម៌ដ៏ដ្លៃថ្លា ថែមទាំងជាប់ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាមោទកភាពរបស់កម្ពុជាផងដែរ ​។ ក្រៅពីប្រាសាទអង្គរវត្ត ​បរិវេណប្រាសាទអង្គរវត្តក៏មានទីតាំងជាច្រើនកន្លែងសម្រាប់ថតរូបកម្សាន្តគួរជាទីមនោរម្យទៀតផង ​ដោយក្នុងនោះ ​រូបភាពដើមផ្កាក្ងោកអង្គរវត្តស្រាប់តែត្រូវបានថតរូបផ្សព្វផ្សាយចេញមកស្រស់ស្អាតខ្លាំងមែនទែន ដែលគ្រប់គ្នាមិនសូវជាចាប់ភ្លឹករាល់ពេលទៅអង្គរវត្តម្តងៗ។ រូបភាពដើមក្ងោកដ៏ស្រស់ស្អាតនាព្រឹកព្រលឹមក្នុងបរិវេណប្រាសាទអង្គរនេះ  ត្រូវបានថតរូបដោយអ្នកជំនាញថតរូប Yun Ranuth Film & Photography ​ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ការផ្តិតរូបភាពដ៏ល្អអស្ចារ្យនេះ ​ដោយគ្រាន់តែឃើញភ្លាម មានអារម្មណ៏ថាប្លែក និងស្រស់ស្រាយតែម្តង។ តោះ ចឹងកុំបង្អង់អី  ទៅលេងអង្គរ កុំភ្លេចថតរូបលេងកម្សាន្តជាមួយដើមក្ងោកខ្មែរយើងណា! សូមទស្សនារូបភាពខាងក្រោមនេះ៖  ប្រភពរូបភាព៖ Yun Ranuth 

ធ្លាប់មើលរឿងកូរ៉េអាហារទំនងៗ ពេលនេះនៅខ្មែរមានហើយអាហារកូរ៉េលក់នៅតាមផ្លូវងាយស្រួលក្នុងការរកទិញ មើលទៅគួរឱ្យចង់ញ៉ាំ !
PR

ធ្លាប់មើលរឿងកូរ៉េអាហារទំនងៗ ពេលនេះនៅខ្មែរមានហើយអាហារកូរ៉េលក់នៅតាមផ្លូវងាយស្រួលក្នុងការរកទិញ មើលទៅគួរឱ្យចង់ញ៉ាំ !

ប្រិយមិត្តរបស់ក្នុងស្រុកច្បាស់ជាធ្លាប់ឃើញនៅក្នុងរឿងភាគកូរ៉េ ឃើញអាហារតាមផ្លូវឆ្ងាញ់មើលទៅទំនងៗ ច្បាស់ជាចង់សាកនិងភ្លក់ជាក់ជាមិនខាន ។ ជាពិសេសគឺអាហារនៅតាមផ្លូវគឺប្រជាជនកម្ពុជាយើងនិយមជាខ្លាំងដែលនៅតាមដងផ្លូវនានាមានមនុស្សចូលញ៉ាំជាហូរហែផងដែរ ។ តែឥឡូវនេះនៅកម្ពុជាយើងមានអាហារ កូរ៉េដែលទាំងអស់គ្នាធ្លាប់បានឃើញក្នុងរឿងភាគកូរ៉េនោះ នៅកម្ពុជា ដែលទីតាំងនោះមានឈ្មោះថា Koondak-CircleK ដែលមានអាហារកូរ៉េជាច្រើនមុខនិងមើលទៅពិតជាទំនងឆ្ងាញ់តែម្ដង ។ សម្រាប់ទីតាំងនោះគឹស្ថិតនៅ មុខម៉ាត CircleK ផ្សារមាន់អាំង តែម្ដង ៕

ផ្សារចតុចក្រ នាប្រទេសថៃ ល្បីខ្លាំង មានតូប ជាង ១៥០០០ តូប ភាគច្រើនលក់ជា អាហារ និង វត្ថុអនុស្សាវរីយ៍ !
ដើរកម្សាន្ត

ផ្សារចតុចក្រ នាប្រទេសថៃ ល្បីខ្លាំង មានតូប ជាង ១៥០០០ តូប ភាគច្រើនលក់ជា អាហារ និង វត្ថុអនុស្សាវរីយ៍ !

ផ្សារចតុចក្រ  ស្ថិតនៅឯទីក្រុង បានកក ប្រទេសថៃ ហើយផ្សារនេះគឺជាផ្សារដ៏ធំមួយក្នុងទីក្រុងបាងកក ក៏ដូចជាប្រទេសថៃមួយទាំងមូល ដែលមានស្តង់លក់រហូតដល់ជាង ១៥០០០ ស្ដង់ ដែលមានលក់ជា ម្ហូបអាហារ សម្លៀកបំពាក់ និង វត្ថុអនុស្សាវរីយ៍ ជាច្រើនដាក់តម្រៀបគ្នា ។ នៅក្នុងមួយថ្ងៃផ្សារនេះ តាមអ្នកជំនាញវាយតម្លៃ គឺមានភ្ញៀវទេសចរ ជាតិ​ ក៏ដូចជា អន្តរជាតិ ចូលទៅ ទស្សនាប្រហែលជា ២០០,០០០ នាក់ ដែលជាចំនួនច្រើនខ្លាំងមែនទែន ។ ហើយតំបន់ដ៏ពិសេសនេះគឺអ្នកណាឱ្យតែទៅលេងប្រទេសថៃគឺច្បាស់ជាស្គាល់ដោយសារតែ អាហារតាមតូបនាតំបន់នោះ ដាក់តម្រៀបគ្នា សុទ្ធតែប្លែកៗ…

រមណីយដ្ឋាន លាក់ខ្លួននា ស្រុកស្អាង ខេត្តកណ្ដាល មានបឹងសម្រាប់ជិះទូកកំសាន្តជាមួយខ្យល់អាកាសបរិសុទ្ធ !
ដើរកម្សាន្ត

រមណីយដ្ឋាន លាក់ខ្លួននា ស្រុកស្អាង ខេត្តកណ្ដាល មានបឹងសម្រាប់ជិះទូកកំសាន្តជាមួយខ្យល់អាកាសបរិសុទ្ធ !

កន្លែងកំសាន្តបែបធម្មជាតិ ដូចជា កន្លែងជិះទូក មើលថ្ងៃលិច កន្លែង សម្រាប់បោះតង់ ក៏ដូចជាសម្រាកនាថ្ងៃចុងសប្ដាហ៍ គឺពិតជាកើនឡើងខ្លាំងនៅប្រទេសកម្ពុជារបស់យើង ដែលចំនួននេះគឺគួរឱ្យកត់សម្គាល់មែនទែន ។ ថ្ងៃនេះ ក្នុងស្រុកនឹងណែនាំ អ្នកទាំងអស់គ្នាមកស្គាល់អំពី កន្លែងកំសាន្តបែបធម្មជាតិមួយទៀតហើយ ដែលរមណីយដ្ឋាននោះមានឈ្មោះថាភូមិផ្កាត្រកួន ដែលមានមានទីតាំងស្ថិតនៅ ភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ហើយមានចម្ងាយប្រហែល២៧គីទ្បូម៉ែត្រពីរាជធានីភ្នំពេញតែប៉ុណ្ណោះ ៕   រូបភាព ភូមិផ្កាត្រកួន  

រមណីយដ្ឋាន ឆ្នេរខ្សាច់ទន្លេ ចម្ងាយមិនឆ្ងាយពីក្រុង ភ្នំពេញ រីឯទេសភាព ស្អាតមិនធម្មតា !
ដើរកម្សាន្ត

រមណីយដ្ឋាន ឆ្នេរខ្សាច់ទន្លេ ចម្ងាយមិនឆ្ងាយពីក្រុង ភ្នំពេញ រីឯទេសភាព ស្អាតមិនធម្មតា !

សព្វថ្ងៃនេះ មានតំបន់ទេសចរណ៍ថ្មីៗ ដែលមានលេចខ្លួនឡើងរបៀបធម្មជាតិ រីឯតំបន់ខ្លះក៏ស្ថិតក្នុងការកែឆ្នៃ នៅឡើយ ។ ចំណែកថ្ងៃនេះ « ក្នុងស្រុក » នឹងបង្ហាញបងប្អូនអំពី រមណីយដ្ឋានរបៀប ខ្យល់ទន្លេត្រជាក់ៗ និងមានទេសភាពស្អាតមួយកន្លែង ។ រមណីយដ្ឋាននោះមានឈ្មោះថា ឆ្នេរខ្សាច់ទន្លេ ដែលជារមណីយដ្ឋានកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ដែលមានទីតាំងស្ថិតនៅ ភូមិក្អម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ចម្ងាយពីភ្នំពេញប្រហែល ២៥គីឡូប៉ុណ្ណោះ ហួសស្ពានព្រែកតាម៉ាក់បន្តិច បងប្អូននឹងបានឃើញទីតាំងហើយ ។ ហើយលើសពីនេះទៅទៀតសម្រាប់បងប្អូនដែលមកកម្សាន្ត ទីតាំងខាងលើក៏មានលក់ជា ម្ហូបអាហារ កញ្ចុះអង្គុយលេង…