
ដល់កហើយ! សំបុត្រយន្តហោះថោកជាងម៉ាស់ទៅទៀត តែពេលវេលាមិនស័ក្តសមឡើយ
ក្រោយការឆ្លងរាលដាលនៃវីរុសកូរ៉ូណា Covid-19 លើប្រទេសជាច្រើនលើពីភពលោក បានធ្វើឱ្យសេដ្ឋកិច្ចប្រទេសចិន និងប្រទេសមួយចំនួនមានការធ្លាក់ចុះជាខ្លាំង ជាពិសេសគឺប្រទេសដែលនាំមុខនូវវិស័យទេសចរណ៍នោះតែម្តង។ ហើយសូម្បីតែការធ្វើដំណើរលើយន្តហោះក៏មានការធ្លាក់ចុះ រហូតបានធ្វើឱ្យក្រុមហ៊ុនទេសចរណ៍មួយចំនួនបានទម្លាក់ថ្លៃសំបុត្រធ្វើដំណើរស្ទើរតែមិនគួរឱ្យជឿ ពោលការធ្វើដំណើរទៅកាន់ប្រទេសខ្លះមានតម្លៃថោកជាងការទិញម៉ាស់មួយដុំទៅទៀត។ តាមរយៈគណនីហ្វេសប៊ុកផេកធ្វើដំណើរ Travelust បានឱ្យដឹងថា៖ « រឿងដែលមិនធ្លាប់គិតថាជួប នៅពេលសំបុត្រយន្តហោះទៅមក ធ្លាក់ថ្លៃថោកជាងម៉ាស់មួយដុំ ខ្លះថោកជាងទឹកអាល់កុលលាងដៃមួយកូនដបទៅទៀត តម្លៃខ្លះៗ – ភ្នំពេញ-គូឡាឡាំពួ ទៅមកសល់ 41$ – គូឡាឡាំពួ- ប៉េណាំង ទៅមក ធ្លាក់ដល់5.98$ (ថោកជាងម៉ាស) – គូឡាឡាំពួ- សេអ៊ូល ទៅមក…




















