ដើរកម្សាន្ត

ឈ្មោះថា ​« ស្ទឹងព្រាត់​​ ​» ​មែនពិត  តែស្រស់ស្អាតខ្លាំង ថតលើអាកាសធម្មជាតិខៀវស្រងាត់គួរឱ្យចង់ទៅកម្សាន្តលេង
ដើរកម្សាន្ត

ឈ្មោះថា ​« ស្ទឹងព្រាត់​​ ​» ​មែនពិត តែស្រស់ស្អាតខ្លាំង ថតលើអាកាសធម្មជាតិខៀវស្រងាត់គួរឱ្យចង់ទៅកម្សាន្តលេង

យើងធ្លាប់តែស្តាប់បទចម្រៀងពីជំនាន់ដើមដ៏ពិរោះរណ្តំ ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា ​រាជនីសម្លេងមាស មានចំណងជើងថា  «ស្ទឹងព្រាត់​ » ​ដែលសាស័ព្ទរៀបរាប់ពីគូស្នេហ៍ព្រាត់គ្នានៅស្ទឹងអនុស្សាវរីយ៍មួយ ​តែការពិតទៅ ​« ស្ទឹងព្រាត់»  នេះ ក៏ជាទីកន្លែងពិតស្ថិតនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។ « ស្ទឹង​ព្រាត់ » ស្ថិតនៅ​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ​ជាតំបន់​ព្រៃកោងកាង ​និងជាជង្រុកសត្វ​ស្លាបអភិរក្ស ​ដែលមានសម្រស់ និងទេសភាពស្រស់ស្អាតខ្លាំង មើលរូបភាពពីលើអាកាសមានទេសភាពមិនចាញ់ព្រៃអាម៉ាហ្សូនឡើយ។ ​ដោយទីនេះសម្បូរទៅដោយដើមឈើ រុក្ខជាងអមជុំវិញស្ទឹងពណ៌បៃតងស្រងាត់ ​ពិសេសទឹកថ្លាឆ្វេងអាចជិះទូកកម្សាន្តលំហែអារម្មណ៍ប្រកបដោយទីករាយផងដែរ។ គួរឱ្យដឹងផងដែរថា « ស្ទឹង​ព្រាត់ » មានទីតាំងស្ថិតនៅក្នុងតំបន់ស្ទឹងព្រាត់…

ថ្មីទៀតហើយ! ​ពេលថ្ងៃហាងកាហ្វេហាងនំប៉័ង ​យប់ឡើងបម្រើ ​Cocktail ជាមួយទិដ្ឋភាពឡូយខ្លាំងបែបរ៉ូមែនទិក
ដើរកម្សាន្ត

ថ្មីទៀតហើយ! ​ពេលថ្ងៃហាងកាហ្វេហាងនំប៉័ង ​យប់ឡើងបម្រើ ​Cocktail ជាមួយទិដ្ឋភាពឡូយខ្លាំងបែបរ៉ូមែនទិក

Le Café   ត្រូវបានគេស្គាល់ថាជាហាងដែលមានបម្រើកាហ្វេ ​នំប៉័ង និងម្ហូបអាហារមានទាំងបែបខ្មែរ ​និងអឺរ៉ុបជាមួយឱជារសឆ្ងាញ់ខ្លាំង  តែតម្លៃសមរម្យ  ដោយមានការបើកដំណើរការចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ យប់។ ​ឯទិដ្ឋភាពការរៀបចំហាងពិតជាមានផាសុកភាព ​ដោយអ្នកអាចជ្រើសទទួលទានក្នុងហាងក៏បាន ​ឬអង្គុយនៅខាងក្រៅហាងដែលមានលក្ខណៈបែបធម្មជាតិជាមួយដើមឈើតូចធំផ្តលនូវភាពត្រជាក់ស្រស់ស្រាយស្យល់បក់ត្រសៀកៗ។ តែកាន់តែប្លែកថ្មីនោះ ​ថ្មីៗនេះ Le Café  បានប្រកាសបម្រើការភេសជ្ជៈបែប ​Cocktail  មួយទៀតហើយ ដោយមានការរៀបចំទីតាំងទទួលទាន ​Cocktail  មានភាពរ៉ូមែកទិកខ្លាំង ​ជាមួយនឹងទិដ្ឋភាពនៅខាងក្រៅហាង  មានអំពូលភ្លើងភ្លឺតុបតែងពេញដើមឈើគួរជាទីមនោរម្យខ្លាំងមែនទែន ​សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ជាមួយដៃគូ ​ឬគូសង្សារជាដើម។ គួរឱ្យដឹងផងដែរថា Le…

ឡូយសន្លប់  ក្រេបកាហ្វេក្បែរមាត់សមុទ្រពិតៗ មិនមែនជាក្តីស្រមៃទៀតទេ
ដើរកម្សាន្ត

ឡូយសន្លប់ ក្រេបកាហ្វេក្បែរមាត់សមុទ្រពិតៗ មិនមែនជាក្តីស្រមៃទៀតទេ

ថ្មីៗនេះ ​កាហ្វេអាម៉ាហ្សូន ​ក្នុងប្រទេសថៃ  បើកថ្មីមួយកន្លែងធ្វើឱ្យគ្រប់គ្នាជ្រួលជ្រើម ​ចង់ទៅទទួលទានខ្លាំង​ ជាមួយនឹងទេសភាពប្លែកថ្មីជាប់មាត់សមុទ្រតែម្តង។​ ហាងកាហ្វេអាម៉ាហ្សូន ក្បែរមាត់សមុទ្រនេះ ត្រូវបានគេដឹងថា​ស្ថិតនៅខេត្តឈុនបូរី សាងសង់ហាងពីកញ្ចក់សុទ្ធ មានជម្រើស២សម្រាប់អង្គុយទទួលទានកាហ្វេ ដោយ​អាចអង្គុយនៅក្នុងហាងគយគន់ទេសភាពមាត់សមុទ្រពីក្នុងហាងក៏បាន ​ឬក៏អង្គុយទទួលទានកាហ្វេនៅខាងក្រៅក្បែរមាត់សមុទ្រជាមួយបរិយាកាសខ្យល់ត្រសៀកៗជំនោរពីទឺកសមុទ្រតែម្តងក៏បាន ​ធ្វើឱ្យហាងនេះបានក្លាយទៅជាទីប្រជុំជន ទៅដោយយុវជននាំគ្នាទៅទទួលទានហាងកាហ្វេនេះយ៉ាងច្រើនកុះករ និងថតរូបលេងកម្សាន្តទៀតផង។ សម្រាប់ ហាងកាហ្វេអាម៉ាហ្សូនមាត់សមុទ្រនេះដែរ ​មានទីតាំងនៅក្នុងតំបន់ Sattahip  ដែលជាទីប្រជុំជនក្នុងខេត្តឈុនបុរី បើកដំណើរការពីម៉ោង៦ព្រឹក ​ដល់ម៉ោង៨យប់ ដោយទីតាំងលើ Map https://goo.gl/maps/iq4T5WJycWJ2៕ ប្រភពរូបភាព៖ Check in cafe

ស្ទឹងសេនាធិការ ស្រុកភ្នំក្រវាញ ​ខេត្តពោធិ៍សាត់ ​ពិតជាស្អាតមែនតែមិនដែលធ្លាប់ឮឈ្មោះសោះ
ដើរកម្សាន្ត

ស្ទឹងសេនាធិការ ស្រុកភ្នំក្រវាញ ​ខេត្តពោធិ៍សាត់ ​ពិតជាស្អាតមែនតែមិនដែលធ្លាប់ឮឈ្មោះសោះ

ខេត្តពោធិ៍សាត់ ​គឺជាខេត្តមួយដែលសម្បូរទៅដោយព្រៃភ្នំ ​ទឹកជ្រោះ ​ដែលអំណោយផលដល់ទីកន្លែងកម្សាន្តធម្មជាតិមិនទាន់កែច្នៃជាច្រើនកន្លែង  សុទ្ធសឹងតែមានសម្រស់ស្រស់ស្អាតគូរជាទីទាក់ទាញអ្នកទេសចរណ៍មកកម្សាន្ត។ ហើយថ្មីៗនេះផងដែរ ​ខេត្តពោធិ៍សាត់ បានរកឃើញដងទឹកជ្រោះមានកន្លែងទៀតហើយ ​ស្ថិតនៅក្នុងស្រុកភ្នំក្រវាញ មានឈ្មោះថា ស្ទឹងសេនាធិការ(ឬស្ទឹងសិលាធិការ) ក្នុងតំបន់រាំងខ្វា  ពោរពេញដោយសម្រស់ស្រស់ស្អាត ​គួរជាទីកម្សាន្តលំហែរអារម្មណ៍ក្រោយសម្រាកការងារជាមួយដើមឈើធំម្លប់ត្រឈឹងត្រឈៃ ​ចំណែកឯទឹកជ្រោះថ្លាឆ្វេងអាចហែលលេងបំបាត់ក្តីនឿយណាយបាន។ គួរឱ្យដឹងផងដែរថា ស្ទឹងសេនាធិការ (ឬស្ទឹងសិលាធិការ) នេះ ស្ថិតក្នុងតំបន់រាំងខ្វាវ នៅ​ហួសឆាយសន្ទរបន្តិចចំងាយ្រហែល៤០គីឡូម៉ែត្រពីទីរួមស្រុកភ្នំក្រវាញ ដោយតំបន់នេះមានជាសហគមន៍រាំងខ្វាវ​ ដែល​មានសេវាជូនភ្ញៀវដើរកម្សាន្តតាមបែបធម្មជាតិ​ ដូចជានៅស្ទឹងពពកវេហាដាអង្គ្រៃ ឆាយសន្ទរ និងស្ទឹងសេនាធិការនេះជាដើម៕ ប្រភព៖​ FB: I Love Pursat រូបភាពពី៖​…

ភ្ញាក់ផ្អើល! ភ្នំទ្រាំង ស្ថិតនៅខេត្តបាត់ដំបង ​មានអាយុកាលដល់ទៅ ​៣០០លានឆ្នាំ ពោលតាំងសម័យបុរេប្រវត្តិសាស្ត្រយុគថ្មរំលីង
ដើរកម្សាន្ត

ភ្ញាក់ផ្អើល! ភ្នំទ្រាំង ស្ថិតនៅខេត្តបាត់ដំបង ​មានអាយុកាលដល់ទៅ ​៣០០លានឆ្នាំ ពោលតាំងសម័យបុរេប្រវត្តិសាស្ត្រយុគថ្មរំលីង

បើយោងតាមរយៈការចុះផ្សាយរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ភ្នំទាក់ទ្រាំង  ត្រូវបានជាប់ឈ្មោះនៅប្រទេសកម្ពុជា ថាជាភ្នំធម្មជាតិមួយដ៏លេចធ្លោមួយ។ភ្នំនេះស្ថិតនៅ ភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ យើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ ចេញពីក្រុងបាត់ដំបង​ឆ្ពោះទៅខេត្តប៉ៃលិន មកដល់គីឡូលេខ៤០ បត់ចូលតាមផ្លូវក្រាលគ្រួសធម្មជាតិ ចំងាយ​​ជិត ៤គីឡូម៉ែត្រនឹងទៅដល់ភ្នំទាក់ទ្រាំង។ ភ្នំទាក់ទ្រាំង មានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌៖ ជាស្ថានីយ៍បុរេប្រវត្តិសាស្ត្រតែមួយ គត់នៅខេត្តបាត់ដំបង ដែលអ្នកស្រាវជ្រាវបានរកឃើញ បំណែកថ្ម និង កម្ទេចកម្ទីកុលាលភាជន៍ទាក់ទងនឹងការតាំងលំនៅក្នុងរូងភ្នំរបស់មនុស្សនៅសម័យយុគថ្មបំបែក។ គេបានរកឃើញផ្នូរបុរាណចំនួន ២ អាយុកាល ជាង ៣៣០០ឆ្នាំ និងវត្ថុបុរាណជាច្រើននៅជិតផ្នូរដូចជា ផ្តិល កាំបិត ពូថៅ…

ចង់ស្នាក់នៅលើកោះរ៉ុងសន្លឹម  ជាមួយនឹងរីហ្សតដ៏ប្រណីត ក្បែរមាត់ឆ្នេរសមុទ្រពិតៗកុំខកខានកន្លែងមួយនេះឱ្យសោះ
ដើរកម្សាន្ត

ចង់ស្នាក់នៅលើកោះរ៉ុងសន្លឹម ជាមួយនឹងរីហ្សតដ៏ប្រណីត ក្បែរមាត់ឆ្នេរសមុទ្រពិតៗកុំខកខានកន្លែងមួយនេះឱ្យសោះ

កោះរ៉ុងសន្លឹម  ត្រូវបានគេស្កាល់ថាជាកោះដែលមានទេសភាពស្រស់ស្អាតទាំងទឹកសមុទ្រ និងឆ្នេរ ​គួរជាទីលំហែកាយនាថ្ងៃឈប់សម្រាក  តែប្រសិនជាចង់ស្នាក់នៅកម្សាន្តអារម្មណ៍ទៀតនោះ  នៅកោះរុងសន្លឹម ក៏មានរីហ្សតដ៏ប្រណីតមួយកន្លែងសម្រាប់លំហែរកាយ និងអាចរៀបចំពិធីជប់លៀងផងដែរនោះ គឺ ​«  Tube Resort » ។ «  Tube Resort »  គឺជាកន្លែងស្នាក់នៅកម្សាន្តដែលស្ថិតនៅលើកោះរ៉ុងសន្លឹមតែម្តង  ដោយចំណាយពេលមិនដល់កន្លះម៉ោងផងពីខេត្តព្រះសីហនុ  ដោយអាចធ្វើដំណើរតាមទូកក្រុមហ៊ុនទេសចរណ៍ ​នឹងជួបបរិយាកាសប្លែកស្រស់ស្រាយថ្មីគួរជាទីមនោរម្យ។ ​ដោយទីនេះមានកន្លែងស្នាក់នៅដាច់ដោយឡែកពីគ្នា ​ជាលក្ខណៈបន្ទប់រាងបំពង់លូទំនើបកែច្នៃប្លែក  តែបំពាក់នូវបរិក្ខា និងសំភារៈក្នុងបន្ទប់ទំនើបមិនចាញ់បន្ទប់សណ្ឋាគារលំដាប់នោះឡើយ។ ហើយចំពោះតម្លៃបន្ទប់ គឺពិសេសតែម្តង ​ដោយបន្ទប់គ្រែមួយ តម្លៃ $45 ក្នុង មួយយប់…

ស្អាតខ្លាំងដឹងតែផ្អើលទៅលេងទៀតហើយ! ព្រៃកោងកាងទឹកសាបច្រើនហិកតា កំពុងតែលាក់ខ្លួននៅខេត្តសៀមរាប
ដើរកម្សាន្ត

ស្អាតខ្លាំងដឹងតែផ្អើលទៅលេងទៀតហើយ! ព្រៃកោងកាងទឹកសាបច្រើនហិកតា កំពុងតែលាក់ខ្លួននៅខេត្តសៀមរាប

ថ្មីៗនេះកំពុងតែផ្ទុះផ្អើលខ្លាំងថា ​នៅក្នុងខេត្តសៀមរាបយើង ​មានព្រៃកោងកាងទឹកសាបជាច្រើនហិចតាបានលាក់ខ្លួនបង្កប់សម្រស់ដ៏ស្រស់ស្អាត ​ដែលព័ត៌មាននេះត្រូវបានដកស្រង់ចេញពីគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia ដោយបានរៀបរាប់យ៉ាងក្បោះក្បាយថា៖ ប្រជាជនស្ទើរតែទាំងអស់ប្រាកដជាគិតថា ដើមកោងកាងមានដុះតែនៅតាមមាត់សមុទ្រប៉ុណ្ណោះ ដោយភាគច្រើនមិនបានដឹងថា ពពួករុក្ខជាតិទាំងនេះក៏មានដុះលូតលាស់ផងដែរនៅក្នុងខេត្តសៀមរាប ខណៈទឹកដីដ៏សំខាន់របស់កម្ពុជាមួយនេះ គ្មានទឹកប្រៃដូចនៅតំបន់ឆ្នេរសមុទ្រសូម្បីតែបន្តិច។ ស្ថិតក្នុងសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ឃុំខ្នារពោធិ៍ ភាគខាងជើងនៃស្រុកសូទ្រនិគម ដើមកោងកាងសំបកក្រហមទាំងនេះបានគ្របដណ្ដប់លើផ្ទៃដីប្រមាណជាង ៩០ ហិកតា ប៉ុន្តែបើនិយាយពីសហគមន៍អភិរក្សព្រៃឈើទាំងមូលវិញ គឺមានផ្ទៃដីរហូតដល់ ១,០២២ ហិកតា ដែលត្រូវបានអ្នកស្រុកចាត់ទុកជាតំបន់រងខ្សែទឹកក្រោមដី ហូរធ្លាក់ពីតំបន់ភ្នំគូលែនបរមបព៌តដ៏ពិសិដ្ឋរបស់អាណាចក្រខ្មែរ។ ដើម្បីដើរទស្សនាទេសភាពនៅតាមតំបន់ព្រៃកោងកាងនេះបាន ប្រជាសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ដែលជាអ្នកស្រលាញ់អភិរក្សធនធានធម្មជាតិនៅទីនោះ បានរួមសាមគ្គីគ្នាធ្វើស្ពានឈើជាច្រើនខ្សែ…

ស្អាតចឹងស្មានតែនៅណាឆ្ងាយ!  រីហ្សតប្ញស្សី នៅហាន់ជ័យ ​ខេត្តកំពង់ចាមយើងហ្នឹង
ដើរកម្សាន្ត

ស្អាតចឹងស្មានតែនៅណាឆ្ងាយ! រីហ្សតប្ញស្សី នៅហាន់ជ័យ ​ខេត្តកំពង់ចាមយើងហ្នឹង

ខេត្តកំពង់ចាម ​គឺជាតំបន់ដីក្រហមមួយផងដែរ ​ដែលសម្បូរទៅដំណាំហូបផ្លែជាច្រើនមុខ ​និងមានកន្លែងទេសចរណ៍បែបធម្មជាតិ និងប្រវត្តិសាស្រ្តមួយចំនួនដែលអាចទាក់ទាញភ្ញៀវមកកម្សាន្តបាន ​ជាពិសេសដោយចម្ងាយផ្លូវមិនឆ្ងាយពីទីក្រុងភ្នំពេញ ​អ្នកក៏អាចធ្វើដំណើរវិញល្ងាចបានផងដែរ។ នៅក្នុងនោះថ្មីៗនេះ ​ក្នុងខេត្តកំពង់ចាម ​ក៏បានបង្កើតនូវរីហ្សតមួយកន្លែង ​សម្រាប់អ្នកដែលកម្សាន្តចង់មកស្នាក់នៅលំហែរអារម្មណ៍ជាមួយនឹងបរិយាកាសស្រស់ស្រាយស្ងប់ស្ងាត់បែបធម្មជាតិនោះគឺ « ហាន់ជ័យបាមប៊ូរីសត » ។ « ហាន់ជ័យបាមប៊ូរីសត » គឺជាកន្លែងស្នាក់នៅលំហែរកម្សាន្តដ៏ថ្មីសន្លាងមួយ ​ដែលមានបន្ទប់គេងស្អាតបរិក្ខាស្រស់ស្អាតច្នៃប្រតិដ្ឋធ្វើពីប្ញស្សី ​ជាពិសេសថែមទាំងមានអាងហែលទឹក កន្លែងហាត់យ៉ូហ្គា ធ្វើសមាធិ  ហើយមានទាំងការបម្រើម្ហូបខ្មែរ ភេសជ្ជៈ ស្រាក្រឡុក រៀនធ្វើម្ហូបខ្មែរ ទស្សនាកំសាន្តតំបនទេសចរណ៏ផ្សេងនៃខេត្តកំពង់ចាម។ គួរឱ្យដឹងផងដែរថា ​« ហាន់ជ័យបាមប៊ូរីសត » …

រមណីយដ្ឋាន ​សមុទ្រឈើមណ្ឌលគិរី បង្កើតថ្មី ​រៀបចំជារីហ្សត និងកន្លែងកម្សាន្តស្អាតខ្លាំងច្រើនកន្លែងពេក ស្មានតែទេសភាពស្រុកគេ
ដើរកម្សាន្ត

រមណីយដ្ឋាន ​សមុទ្រឈើមណ្ឌលគិរី បង្កើតថ្មី ​រៀបចំជារីហ្សត និងកន្លែងកម្សាន្តស្អាតខ្លាំងច្រើនកន្លែងពេក ស្មានតែទេសភាពស្រុកគេ

មណ្ឌលគិរី ​គឺជាខេត្តដែលសម្បូរទៅដោយព្រៃភ្នំ ​ទឹកជ្រោះ ​កម្សាន្តដ៏ក្សេមក្សាន្តសម្រាប់អ្នកដែលស្រលាញ់ធម្មជាតិ និងចង់លំហែអារម្មណ៍ជាមួយបរិយាកាសស្រស់ស្រាយស្ងប់ស្ងាត់ជាមួយនឹងទេសភាពដ៏ស្រស់បំព្រង។ នៅក្នុងនោះផងដែរ ​មណ្ឌលគិរី បានលេចចេញនូវរមណីយដ្ឋានបង្កើតថ្មីមួយទៀតហើយនោះគឺ « រមណីយដ្ឋានសមុទ្រ​ឈើ – SeaForest Resort » ​ដែលជាទីកន្លែងដែលមានផ្ទះស្នាក់ និងបន្ទប់ស្នាក់នៅជាច្រើនប្រភេទ មានទាំងផ្ទះស្នាក់លក្ខណៈគ្រួសារ ផ្ទះរចនាប័ទ្មខ្មែរ ផ្ទះសម្រាប់គូស្នេហ៍ ឬគូស្វាមីភរិយា បឹងហ្កាឡូ វីឡា ផ្ទះឈើម៉ូតនៅមាត់អូរ និងផ្ទះសម្រាប់ដាក់តង់គេង ដែលអាចផ្ដល់នូវសេវាស្នាក់នៅជូនភ្ញៀវទេសចរប្រកបដោយការពេញចិត្ត។ បន្ថែមពីការស្នាក់នៅ រមណីយដ្ឋាននេះ មានកន្លែងកម្សាន្តជាច្រើនកន្លែងស្រស់ស្រាយដូចជា៖ -សួនសត្វស្លាបចម្រុះ ដូចជា សត្វអូទ្រីស ឥន្ទ្រិយ៍ ក្ងោក…

ខានទៅលេងយូរ! ភ្នំប្រសិទ្ធិ៍ ប្រាសាទភ្នំរាប កន្លែងកម្សាន្តជិតភ្នំពេញនៅតែទីកម្សាន្តពេញនិយម ទទួលទានអាហារឆ្ងាញ់ពិសាដដែល!
ដើរកម្សាន្ត

ខានទៅលេងយូរ! ភ្នំប្រសិទ្ធិ៍ ប្រាសាទភ្នំរាប កន្លែងកម្សាន្តជិតភ្នំពេញនៅតែទីកម្សាន្តពេញនិយម ទទួលទានអាហារឆ្ងាញ់ពិសាដដែល!

នៅថ្ងៃសម្រាកពីការងារ មនុស្សគ្រប់គ្នាតែងតែជ្រើសរើសទីកម្សាន្តជិតឆ្ងាយដើម្បីធ្វើដំណើរកម្សាន្តលំហែរអារម្មណ៍ និងរំសាយពីទុក្ខកង្វល់នានាផងដែរ ​ជាពិសេសគឺរមណីយដ្ឋានក្បែរៗភ្នំពេញនេះតែម្តង។ ក្នុងចំណោមរមណីយដ្ឋានដែលនៅជិតភ្នំពេញ  ភ្នំរាប តំបន់ប្រសិទ្ធិ៍ គឺជារមណីយដ្ឋាន ទេសចរ វប្បធម៌មួយ ដែលនៅជិតបង្កើយពីក្រុងភ្នំពេញ ដែលធ្វើឱ្យអ្នកទេសចរមកសម្រាកលំហែរកាយបានយ៉ាងងាយស្រួល ។ ដោយនៅក្នុងបរិវេណនោះ មានសំណង់ប្រាសាទបែបវប្បធម៌ និងបែបសាសនា តួប្រាសាទភ្នំរាបតែម្តង ដែលមានកម្ពស់ខ្ពស់ស្កឹមស្កៃ មានកំពូល ៣ យ៉ាងស្រស់ស្អាតស្វាគមន៍ភ្ញៀវទេសចរចូលទៅថតរូបកម្សាន្ត និងគោរពបូជាតាមបែបសាសនាយើងដែរ ​ដោយគេបានដឹងថាសំណង់ប្រាសាទនេះ យកលំនាំរូបរាងទៅតាមផ្នែកខ្លះនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញទៀតផង។ ក្រោយពីធ្វើដំណើរកម្សាន្តនៅក្នុងប្រាសាទ ​នៅបរិវេណជុំវិញប្រាសាទ ក៏មានតូបលក់ចំណីអាហារបែបស្រុកស្រែឆ្ងាញ់ៗជាច្រើនមុខ ឱ្យអ្នកទេសចរជ្រើសរើសទទួលទាន ​ដោយថែមទាំងមានកញ្ចុះអង្គុយកម្សាន្តទទួលទានអាហារយ៉ាងឆ្ងាញ់ពិសាជួបជុំគ្រួសារ ​និងមិត្តភក្តិផងដែរ។ ដើម្បីធ្វើដំណើរទៅកាន់ ភ្នំប្រសិទ្ធិ៍…

រូបថតសត្វព្រៃបែបកំប្លែងប៉ុន្មានសន្លឹកនេះ​កំពុងវាយលុកអិនធែណិតគ្រោងដាក់ប្រកួតប្រជែងពាន​រង្វាន់រូបថតកំប្លែងជាងគេ
ដើរកម្សាន្ត

រូបថតសត្វព្រៃបែបកំប្លែងប៉ុន្មានសន្លឹកនេះ​កំពុងវាយលុកអិនធែណិតគ្រោងដាក់ប្រកួតប្រជែងពាន​រង្វាន់រូបថតកំប្លែងជាងគេ

ជារៀងរាល់ឆ្នាំកម្មវិធីពានរង្វាន់សត្វព្រៃបែបកំប្លែងបានបង្ហាញពីរូបថតដែលគួរឱ្យអស់សំណើចបំផុតនៃសត្វដែលត្រូវបានគេថតនៅក្នុងព្រៃ។ អ្នកថតរូបដែលមានទេពកោសល្យមកពីជុំវិញពិភពលោក បានចំណាយពេលវេលារាប់ម៉ោងដើម្បីថតពេលកំពុងធ្វើមុខគួរឲ្យសើច ។ ស្ថាបនិកពាន​រង្វាន់រូបថតសត្វព្រៃបែបកំប្លែង លោក Tom Sullam និង Paul Joynson-Hicks បានចាប់ផ្តើមធ្វើការប្រកួតដើម្បីលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សសត្វព្រៃ។ ពួកគេសង្ឃឹមថារូបភាពនេះជំរុញឱ្យប្រជាជនទិញទំនិញប្រកបដោយទំនួលខុសត្រូវ គិតគូរពីការប្រើប្រាស់ទឹករបស់ពួកគេ និងនិយាយអំពីបញ្ហាបរិស្ថានបន្ថែមពីលើការធ្វើឱ្យមនុស្សសើច និង​សប្បាយរីករាយ។ ការប្រកួតប្រជែងសម្រាប់ឆ្នាំ ២០២០ ត្រូវបានបើកសម្រាប់ការដាក់បណ្ដើរៗ​ហើយ​អ្នកថតរូបបានចាប់ផ្តើមផ្ញើរូបថតសត្វតោ, សត្វទីទុយ, ដំរីទឹក, និងប្រភេទសត្វដទៃទៀតដែលទាក់ទាញការសើចឬទាញទឹកមុខគួរឱ្យអស់សំណើចបានុ។ នេះ​គឺជារូបថតចំនួន ១២ ក្នុងការប្រគល់ពានរង្វាន់កំប្លែងសត្វព្រៃឆ្នាំ ២០២០៖            …

សម័យមុនមិនមែនបានងារជាឧកញ៉ាងាយៗទេ! ឧកញ៉ាបំរុងរដ្ឋ សោ ហឺ និងលោកជំទាវ នេត យ៉ង់  សាងស្នាដៃធំធេងដើម្បីសង្គម និងជាតិ មានគុណបំណាច់ក្នុងខេត្តបាត់ដំបង ពិសេសប្រាសាទផ្នូរបុរាណ
ដើរកម្សាន្ត

សម័យមុនមិនមែនបានងារជាឧកញ៉ាងាយៗទេ! ឧកញ៉ាបំរុងរដ្ឋ សោ ហឺ និងលោកជំទាវ នេត យ៉ង់ សាងស្នាដៃធំធេងដើម្បីសង្គម និងជាតិ មានគុណបំណាច់ក្នុងខេត្តបាត់ដំបង ពិសេសប្រាសាទផ្នូរបុរាណ

អ្នកនៅក្នុងខេត្តបាត់ដំបង ប្រហែលជាស្គាល់ពាក្យ នេតយ៉ង់  ដោយសារតែឈ្មោះនេះ គឺជាឈ្មោះវិទ្យាល័យដ៏ល្បីនៅក្នុងខេត្តបាត់ដំបង ដែលជាខេត្តប្រវត្តិសាស្រ្តដ៏ចំណាស់មួយនៅក្នុងប្រទេសកម្ពុជា  ហើយក៏ជាខេត្តដែលមានទំនាស់ប្រទាញប្រទង់ដ៏រ៉ាំរ៉ៃកាលពីសម័យមុនរវាងប្រទេសកម្ពុជា និងប្រទេសថៃផងដែរ។ តែអ្នកប្រហែលជាមិនបានដឹងនោះទេថា ការពិត នេតយ៉ង់ គឺជាឈ្មោះបុគ្គលដ៏មានគុណបំណាច់មួយក្នុងខេត្តបាត់ដំបង  ពោលគឺជាលោកជំទាវ ដែលជាភរិយារបស់ ឧកញ៉ាបំរុងរដ្ឋ សោ ហឺ តាំងសម័យមុនសង្គ្រាមលោកលើកទី២ឯណោះ។ តោះ! មកដឹងពីប្រវត្តិនៃកញ៉ាបំរុងរដ្ឋ សោ ហឺ និង លោកជំទាវ នេត យ៉ង់ ៖ #ជីវប្រវត្តិនៃ ឧកញ៉ាបំរុងរដ្ឋ សោ ហឺ និង នេត…

ស្អាតខ្លាំងត្រូវតែឡើងឱ្យបានម្តង !  « ភ្នំណាំលៀ » ភ្នំថ្មធម្មជាតិ ​ពេញដោយទេសភាពស្រស់ស្អាតស្ទើរនឹកស្មានមិនដល់
ដើរកម្សាន្ត

ស្អាតខ្លាំងត្រូវតែឡើងឱ្យបានម្តង ! « ភ្នំណាំលៀ » ភ្នំថ្មធម្មជាតិ ​ពេញដោយទេសភាពស្រស់ស្អាតស្ទើរនឹកស្មានមិនដល់

មណ្ឌលគិរី៖ បើនិយាយពីខេត្តដែលសម្បូរទៅដោយសម្បត្តិធម្មជាតិជាច្រើននោះ ​ខេត្តមណ្ឌលគិរី ​ត្រូវបានគេដឹងថាជាខេត្តតេសចរណ៍បែបធម្មជាតិ ​ដែលមានធនធានជាច្រើនសុទ្ធតែពោរពេញទៅដោយទេសភាពស្រស់ស្អាតខ្លាំង​​ជាមួយបរិយាកាសស្រស់ស្រាយ។ នៅក្នុងនោះ ​ភ្នំថ្មមួយកន្លែងគឺ ​ភ្នំ ​« ​ណាំលៀ ​» ​គឺជាភ្នំដ៏ល្បីល្បាញសម្បូរទៅដោយអ្នកទេសចរណ៍បែបផ្សងព្រេងទៅកម្សាន្ត  ជាមួយបរិយាកាសប្លែកស្ទើរស្មានមិនដល់ ​ដោយភ្នំនេះជាភ្នំថ្មត្រងិល រលោងស្រិល ​តែពេលឡើងទៅដល់នឹងប្រទះដោយទេសភាពជុំវិញដោយព្រៃភ្នំខៀវស្រងាត់បរិកាសបរិសុទ្ធខ្លាំង  រំសាយអស់ទុក្ខកង្វល់។ គួរឱ្យដឹងផងដែរថា ភ្នំណាំលៀ មានកំពស់ប្រមាណ ១,០៦៦ ម៉ែត្រ ដែលមានទីតាំងនៅភូមិប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ស្ថិតនៅចម្ងាយប៉ុន្មានជាង ២០គីឡូម៉ែត្រ ពីទឹកជ្រោះប៊ូស្រា និង ​៥០គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី។ ដោយការឡើងទៅដល់ពិតជាសភាពលំបាក និងចោទខ្លាំងណាស់…

ស្អាតខ្លាំងស្ទើរមើលច្រលំស្រុកគេ ស្ទឹងពពកខេត្តកោះកុង ​ទេសភាពស្អាតជាបាតុភូតធម្មជាតិកំពុងតែពេញនិយម
ដើរកម្សាន្ត

ស្អាតខ្លាំងស្ទើរមើលច្រលំស្រុកគេ ស្ទឹងពពកខេត្តកោះកុង ​ទេសភាពស្អាតជាបាតុភូតធម្មជាតិកំពុងតែពេញនិយម

កោះកុង៖ ​ដូចដែលយើងបានដឹងហើយថា ​ស្រុកខ្មែរ ​គឺជាដែនដីសុវណ្ណភូមិ ​ដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ ​និងប្រាសាទបុរាណច្រើនកន្លែងពោរពេញទៅដោយភាពស្រស់ស្អាត ​និងមានតម្លៃមិនអាចកាត់ថ្លៃបាន ​ដោយគ្រាន់តែកន្លែងខ្លះមិនទាន់មានអ្នករុករកឃើញ ​ឬមិនសូវមានអ្នកទៅដល់តែប៉ុណ្ណោះ។ ជាក់ស្តែងថ្មីៗនេះ  ទីកន្លែងកម្សាន្តថ្មីមួយទៀតហើយ ​ធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំង ​និងលាន់មាត់សរសើរមិនដាច់ពីមាត់នូវទស្សនីយភាពបែបបាតុភូតធម្មជាតិមួយកន្លែងមានឈ្មោះថា​​ « ស្ទឹងពពក » ដែលស្ថិតនៅក្នុងស្រុកស្រែអំបិល​ ខេត្តកោះកុង​ ដែលជាតំបន់បាតុភូតធម្មជាតិកំពុងពេញនិយម។ ទោះបីជារូបភាពនេះត្រូវបានគេកោតសរសើរថាស្រស់ស្អាតខ្លាំងយ៉ាងណាក៏ដោយ ​ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនមិនជឿថាទស្សនីយភាពដ៏ល្អឥតខ្ចោះនេះស្ថិតនៅស្រុកខ្មែរយើងឡើយ ដោយពួកគេយល់ថារូបភាពនេះគឺស្ថិតនៅបរទេសទៅវិញ ​ឯអ្នកមួយចំនួនទៀត បាននិយាយថា « ស្ទឹងពពក » នេះពិតជានៅស្រុកខ្មែរយើងមែន ​ដោយពួកគេថែមទាំងធ្លាប់បានទៅលេងទៀតផង ​តែស្ថានភាពផ្លូវពិបាកបន្តិចដោយមានដុំថ្មធ្លាក់មកតាមផ្លូវ​​ និងពពកអ័ព្ទមើលផ្លូវមិនឃើញ ជាពិសេស…

ស្អាតមែន! រហាត់ទឹក ដែលមានប្រវត្តិតាំងពីទសវត្សរ៍ទី៦០ ត្រូវបានជួសជុលរួចរាល់ហើយ
ដើរកម្សាន្ត

ស្អាតមែន! រហាត់ទឹក ដែលមានប្រវត្តិតាំងពីទសវត្សរ៍ទី៦០ ត្រូវបានជួសជុលរួចរាល់ហើយ

កាលពីប៉ុន្មានឆ្នាំមុន​​រាល់ពេលទៅលេងខេត្តសៀមរាប ​ដែលជាទឹកដីប្រវត្តិសាស្រ្តដ៏បវរនៃកម្ពុជា ​ក្រៅពិទស្សនាប្រាសាទបុរាណជាច្រើន ​ដែលសុទ្ធសឹងតែជាទីតាំងប្រវត្តិសាស្រ្ត និងមានភាពអច្ឆរិយនោះ ​រហាត់ទឹកបុរាណ ​ក៏ជាទីតាំងទេសចរណ៍ដ៏សំខានសម្បូរអ្នកមកកម្សាន្តថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។ ប៉ុន្មានឆ្នាំក្រោយដោយសារតែអាយុកាល ​និងមានការខូចខាតផងនោះ ​ពេលនេះរហាត់ទឹកដែលមានប្រវត្តិតាំងពីទសវត្សរ៍ទី៦០ ត្រូវបានជួសជុលសារជាថ្មីលើដែនដីអច្ឆរិយៈអង្គរ ​មើលទៅស្រស់ស្អាតខ្លាំង ​ថែមទាំងមានការរចនាសួនឧទ្យានព័ទ្ធជុំវិញគួរជាទីមនោរម្យកម្សាន្តនាថ្ងៃសម្រាកទៀតផង។ គួរឱ្យដឹងផងដែរថា រហាត់ទឹក បុរាណ ដែលត្រូវបានជួសជុលរួចរាល់ហើយនេះ មានទីតាំងស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវ ក្នុងឧទ្យានអង្គរ ខេត្តសៀមរាប៕ ប្រភពរូបភាព៖ និត

រមណីដ្ឋាន ជ្រោះផ្តាច់ព្រលឹង​ សសរស្តុក​ គិរីរម្យ ស្ដាប់ទៅគួរឱ្យខ្លាចព្រឺព្រួច តែពេលទៅដល់ទាក់ចិត្តមិនចង់ត្រឡប់មកវិញទេ
ដើរកម្សាន្ត

រមណីដ្ឋាន ជ្រោះផ្តាច់ព្រលឹង​ សសរស្តុក​ គិរីរម្យ ស្ដាប់ទៅគួរឱ្យខ្លាចព្រឺព្រួច តែពេលទៅដល់ទាក់ចិត្តមិនចង់ត្រឡប់មកវិញទេ

រមណីយដ្ឋា ជ្រោះផ្តាច់ព្រលឹង​ សសរស្តុក​ គិរីរម្យ ស្តាប់មើលទៅគួរឲ្យខ្លាច តែធាតុពិតមិនគួរឲ្យខ្លាចដូចឈ្មោះនោះទេ ផ្ទុយទៅវិញវា គឺជាតំបន់មួយដែលមានទេសភាពស្រស់ស្អាត ស្ងប់ស្ងាត់ ល្អឥតខ្ចះ សម្រាប់ការមកបោះតង់លំហែរកាយ។ ខណៈពេលដែលពួកយើងទៅទីនោះ គឺចំពេលដែលមានភ្លៀងធ្លាក់ ខ្យល់ខ្លាំង ហើយផ្លូវក៏ពិបាក ដាច់ស្ពាន ដែលទម្រាំទៅដល់ទីនោះ គឺចន្លោះម៉ោង ១០យប់។ បើទោះជានឿយហត់យ៉ាងណា តែមិនមែនគ្មានន័យនោះទេ បន្ទាប់ពីទៅដល់គោលដៅ អ្វីៗបានប្រែប្រួលអស់ ជាមួយនឹងទេសភាពស្រស់ស្អាត សម្លេងទឹកភ្លៀង លាយឡំជាមួយសំឡេងខ្យល់បក់ ប្រៀបបីដូចជាចម្រៀងធម្មជាតិមួយ ដែលបំពេរអារម្មណ៛របស់យើងឲ្យធូរស្រាល បំភ្លេចរាល់ទុក្ខកង្វល់ផ្សេងៗ ដែលជាអារម្មណ៍មួយពិបាកនឹងពណនា។ បើចង់ដឹងថា អារម្មណ៍នោះបែបណា…

នៅផ្ទះយូរពេកធុញណាស់មែនទេ? ​ចេញមក ​Check-In  បន្តិចមក ​ទទួលបានកាហ្វេ ១កែវហ្វ្រី ​រកឯណាបាន
PR

នៅផ្ទះយូរពេកធុញណាស់មែនទេ? ​ចេញមក ​Check-In បន្តិចមក ​ទទួលបានកាហ្វេ ១កែវហ្វ្រី ​រកឯណាបាន

Dé Burlap Café Factory ​គឺជាហាងដែលទើបតែដំណើរក្នុងពាក់កណ្តាលខែមីនា ​ឆ្នាំ ​២០២០ ​តែប៉ុណ្ណោះ ​តែទទួលបានការគាំទ្រ និងពេញនិយមជាខ្លាំងសម្រាប់អតិថិជនគ្រប់វ័យ ​ជាពិសេសយុវវ័យតែម្តង  ដោយហាងនេះមានទីធ្លាធំទូលាយ ​បរិយាកាសល្អគួរឱ្យចង់អង្គុយលេងទទួលទានអាហារ ​ដែលហាងនេះក៏ជាទីពេញនិយមសម្រាប់ការជួបជុំ និងពិភាក្សាការងារ ​ឬធ្វើកិច្ចការសាលាសម្រាប់សិស្សនិស្សិតផងដែរ។ ដោយ Dé Burlap Café Factory មានបម្រើអាហារឆ្ងាញ់ៗទាំងអាហារពេលព្រឹក​​ ​អាហារថ្ងៃត្រង់ រួមទាំង ម្ហូបកម្មុង់ជាច្រើនមុខសុទ្ធតែមានឱជារស ​ជាពិសេសក៏មានកាហ្វេ និងភេសជ្ជៈជាច្រើនមុខសុទ្ធតែមានក្លិនឈ្ងុយប្រកបដោយអនាម័យខ្ពស់ បរិយាកាសល្អ  ដោយអាចមកទទួលទាននៅទីទាំងផ្ទាល់ក៏បាន ​ថែមទាំងមានសេវាដឹកជញ្ជូនដល់ទីតាំងរបស់លោកអ្នកថែមទៀតផង។ កាន់តែពិសេសពេលនេះ Dé…

គេចពីលោកបង ​Covid-19  មកប្រទះប្លង់តុង នៅកោះកុងក្រៅ ​បាត់ស្ត្រេសមួយគ្រាដែរតើ!
ដើរកម្សាន្ត

គេចពីលោកបង ​Covid-19 មកប្រទះប្លង់តុង នៅកោះកុងក្រៅ ​បាត់ស្ត្រេសមួយគ្រាដែរតើ!

ទឹកដីខេត្តកោះកុង ​គឺជាទឹកដីដែនសមុទ្រមួយដ៏ល្បីល្បាញផងដែរនៅក្នុងប្រទេសកម្ពុជាយើង ​ដោយកន្លែងកម្សាន្តទាំងផ្ទៃសមុទ្រ ​ភ្នំ ​និងតំបន់ធម្មជាតិស្រស់ស្អាតជាច្រើនកន្លែងណាស់ដែលអ្នកកម្សាន្តប្រហែលជាមិនទាន់បានដឹង ។ ​តែកន្លែងកម្សាន្តស្រស់ស្អាតខ្លះក៏ត្រូវបានគេដឹងថាត្រូវតែមានការដើរផ្សងព្រេង  និងតស៊ូធ្វើដំណើរផងដែរទើបប្រទះនឹងភាពស្រស់ស្អាត។ ជាក់ស្តែងក្រុមអ្នកថតរូបមួយកន្លែង  បានធ្វើដំណើរទៅកម្សាន្តនៅខេត្តកោះកុង ​តំបន់កោះកុងក្រៅ ​បែរជាប្រទះនឹងទិដ្ឋភាពដ៏គួរឱ្យគយគន់ខ្លាំង ​នោះគឺប្លុងតុង ​ដែលជាទិដ្ឋភាពមានភាពស្រស់ស្អាតអស្ចារ្យមែនទែនស្ទើរតែមិនជឿថានៅស្រុកខ្ំែរយើងឡើយ។ គួរឱ្យដឹងផងដែរថា ​តំបន់កោះកុងក្រៅនេះត្រូវចំណាយពេលវេលាជិះតាមទូកប្រមាណជា ​២ ​ទៅ៤ម៉ោង ​ពីទីក្រុងអាស្រ័យដោយល្បឿនទូក ​ហើយទីនោះផងដែរ ​អ្នកអាចមើលឃើញទិដ្ឋភាពអស្ចារ្យនេះច្បាស់ដោយប្រើភ្នែកទទេរនៅពេលដែលយប់ងងឹតគ្មានការរំខានពីអំពូលភ្លើងប៉ុណ្ណោះ។ ​ហើយសម្រាប់រូបថតដែឡលនផ្តិតរូបបាន ​គឺត្រូវការម៉ាស៊ីនថតដែលមានបច្ចេកវិទ្យាខ្ពស់ (ស៊េរីខ្ពស់) ផងដែរ ​ទើបទទួលបានរូបភាពស្អាតបែបនេះ៕ ប្រភពរូបភាព៖ La Mo

រមណីយដ្ឋានទេសចរណ៏បឹងឈូកបន្ទាយស្រី ​ឃើញហើយចង់ទៅកម្សាន្តមួយថ្ងៃ លំហែអារម្មណ៍
ដើរកម្សាន្ត

រមណីយដ្ឋានទេសចរណ៏បឹងឈូកបន្ទាយស្រី ​ឃើញហើយចង់ទៅកម្សាន្តមួយថ្ងៃ លំហែអារម្មណ៍

ខេត្តសៀមរាបមិនត្រឹមតែជាខេត្តទេសចរណ៍លេខ១ ដែលសម្បូរទៅដោយប្រាង្គប្រាសាទល្អពិចិត្រនោះទេ ​តែសៀមរាបមានទីកន្លែងបែបធម្មជាតិសម្រាប់កម្សាន្តប្រកបដោយបរិយាកាសរីករាយ ​រំសាយទុកកង្វល់ផងដែរ។ ថ្ងៃនេះ « ក្នុងស្រុក  » ​សូមណែនាំរមណីយដ្ឋានមួយកន្លែងនៅក្នុងទឹកដីខេត្តសៀមរាប ​ដែលល្បីថាមានទេសភាពស្រស់ស្អាតគួរជាទីមនោរម្យនោះគឺ « រមណីយដ្ឋានបឹងឈូកបន្ទាយស្រី » ។ « រមណីយដ្ឋានបឹងឈូកបន្ទាយស្រី » ​គឺជារមណីយដ្ឋាន ដែលមានទេសភាពដ៏ស្រស់បំព្រងនៃបឹងឈូក ជាកន្លែងកំសាន្តមួយបែបលក្ខណៈធម្មជាតិលើផ្ទៃទឹក ក្បែរជើងភ្នំ ជ័រ ដោយអមជាមួយការកម្សាន្តជិះទូកលំហែរអារម្មណ៏ អាចអង្គុយទទួលទានអាហារឆ្ងាញ់ៗ ជួបជុំគ្រួសារ មិត្តភ័ក្ត្រ បងប្អូន ប្រកបដោយភាពរីករាយលំហែរអារម្មណ៍ពេលសម្រាកពីការងារ។ គួរឱ្យដឹងផងដែរថា « រមណីយដ្ឋានបឹងឈូកបន្ទាយស្រី »…

មកដល់កំពត គួរគេងនៅកន្លែងណាល្អ ទៅលេងកន្លែងណាស្អាត និងសប្បាយ?
ដើរកម្សាន្ត

មកដល់កំពត គួរគេងនៅកន្លែងណាល្អ ទៅលេងកន្លែងណាស្អាត និងសប្បាយ?

ដូចដែលដឹងហើយថា កំពតយើងឥឡូវ អភិវឌ្ឍន៍វិសយទេសចរណ៍ ក៏ដូចជាកន្លែងដើរលេងកម្សាន្ត ស្អាតៗ ប្លែកៗច្រើនណាស់ ប៉ុន្តែក៏ជឿថា ពេលខ្លះ យើងពិតជាពិបាកសម្រេចចិត្ត និងជ្រើសរើសកន្លែងដើរលេង និងកន្លែងគេខ្លាំងពិតមែន ព្រោះជម្រើសមានច្រើនពេក ក៏ក្លាយជាការពិបាកទៅវិញ។ យ៉ាងណាមិញ ថ្ងៃនេះ ក្រុមការងារក្នុងស្រុក ចង់ណែនាំ និងផ្ដល់យោបល់ខ្លះៗ សម្រាប់បងប្អូនដែលចង់មកលេងនៅខេត្តកំពត ទាំងការធ្វើដំណើរ ការស្នាក់នៅ និងកន្លែងដែលត្រូវទៅដើរលេង។ ១. ការធ្វើដំណើរ សម្រាប់បងប្អូនដែលគាត់មានយាន្តជំនិះជិះផ្ទាល់ខ្លួន ដូចជារថយន្តផ្ទាល់ខ្លួនជាដើមនេះ គឺមិនពិបាកនោះឡើយ។ ប៉ុន្តែសម្រាប់បងប្អូនដែលមានម៉ូតូផ្តាល់ខ្លួន​ ឬមិនមាន បងប្អូនអាចសាកល្បងធ្វើដំណើរតាមរថភ្លើងម្ដងមើល ទុកថា ជាការទទួលបានបទពិសោធន៍ថ្មី…

បណ្តុំរូបភាពពេលរាត្រីសម្រាប់ត្រៀមស្វាគមន៍បុណ្យទន្លេក្នុងក្រុងបាត់ដំបងរៀបចំស្អាតខ្លាំង !!
ដើរកម្សាន្ត

បណ្តុំរូបភាពពេលរាត្រីសម្រាប់ត្រៀមស្វាគមន៍បុណ្យទន្លេក្នុងក្រុងបាត់ដំបងរៀបចំស្អាតខ្លាំង !!

បាត់ដំបង៖ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ខេត្តបាត់ដំបង ទទួលភារកិច្ចជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេលើកទី០៦ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»។ ជាក់ស្តែងការប្រារព្ធបុណ្យទន្លេលើកទី០៦នេះ ក៏បានរួមចំណែកផ្សព្វផ្សាយផលិតផលដែលជាស្នាដៃរបស់ខ្មែរ ទៅកាន់អ្នកប្រើប្រាស់ផងដែរ។ ព្រោះថានៅពេលប្រារព្ធពិធីបុណ្យទន្លេផលិតរបស់ខ្មែរជាច្រើនត្រូវបានយកមកបង្ហាញដល់អ្នកមកលេងកម្សាន្ត។ ចំណែកឯការរៀបចំវិញទៀតសោត គឺពិតមានមិនចាញ់ខេត្តដទៃ ជាពិសេសការបំពាក់នូវភ្លើងពណ៍តាមដងវិថីសួនច្បារ និងទីកន្លែងមួយចំនួនទៀតក្នុងក្រុងបាត់ដំបងពិតជាស្រស់ស្អាត ហើយប្លែកគួរជាទីទាក់ទាញចិត្តភ្ញៀវទេសចរណ៍ និងប្រជាជនជុំទីជិតឆ្ងាយអោយមកទស្សនាបុណ្យទន្លេលើកទី០៦ ដែលប្រារព្ធឡើងនៅឯខេត្តបាត់ដំបងផ្ទាល់ខាងម្តង។   ប្រភពរូបភាព ៖ nguon rattanak pitou រក្សាសិទ្ធដោយ ៖ ក្នុងស្រុក