ដើរកម្សាន្ត

«វត្តឈើខ្មៅ» ​វត្ត​បុរាណ​ ​ដែល​សាង​​សង់​ឡើង​នៅ​តំបន់​ព្រៃរនាម​ដៃទន្លេ​សាប​ មានអាយុកាលជាង ១០០ឆ្នាំ ល្បីថាមិនដែលលិចទឹកទាល់តែសោះ
ដើរកម្សាន្ត

«វត្តឈើខ្មៅ» ​វត្ត​បុរាណ​ ​ដែល​សាង​​សង់​ឡើង​នៅ​តំបន់​ព្រៃរនាម​ដៃទន្លេ​សាប​ មានអាយុកាលជាង ១០០ឆ្នាំ ល្បីថាមិនដែលលិចទឹកទាល់តែសោះ

វត្តឈើខ្មៅ​ គិត​រហូតមកដល់​បច្ចុប្បន្ន​មាន​អាយុ​១៣១​ឆ្នាំ​ ហើយ​សាងសង់​នៅលើ​ទីតាំង​ដី​ទួល​មួយ​ព័ទ្ធជុំវិញ​ដោយ​ទឹក​​ទន្លេ​ទោះ​ទឹកធំ​ក្តី​មិនដែល​លិច​ទេ​។​ វត្ត​ឈើខ្មៅ​ស្ថិតក្នុង​ភូមិ​ព្រៃ​ចាស់ ​ឃុំ​ព្រៃ​ចាស់​ស្រុក​ឯក​ភ្នំ​ ខេត្តបាត៎ដំបង​ មាន​ចម្ងាយ​ពី​ទី​រូ​ម​ខេត្ត​ជាង​៣០​គីឡូម៉ែត្រ​ដោយ​ធ្វើដំណើរ​តាមផ្លូវ​ទឹក​ប្រើប្រាស់​កាណូត​ឬ​ទូក​ម៉ាស៊ីន​ជា​មធ្យោបាយ​។​ បើតាម​ឯកសារ​របស់​មន្ទីរ​ទេស​ចរណ៍​ខេត្ត​បានបញ្ជាក់​ថា​វត្ត​ឈើខ្មៅ​នេះ​កាលដើមឡើយ​​ជា​ដី​ទួល​មួយ​សម្បូរ​ទៅដោយ​ដើមឈើ​ខ្មៅ​​ហើយគ​បាន​កាប់​ឈើខ្មៅ​ទាំងនោះ​យកមក​សាងសង់​ព្រះវិហារ ​ទើប​គេឲ្យឈ្មោះ​វត្ត​ឈើ​​ខ្មៅ​ក្នុង​ជំនាន់​ព្រះចៅអធិការ​វត្ត​ព្រះនាម​សឿ​។ ​ទួល​នេះ​គឺជា​ទួល​សក្តិ​សិទ្ធិ​នៅក្នុង​តំបន់​ទន្លេ​​សាប​​​ទោះបី​ជាមាន​ទឹកជំនន់​ធំ​ប៉ុណ្ណា​ក៍​ទួល​ដែល​សាងសង់​ព្រះវិហារ​នេះ​ពុំដែល​លិច​ទឹក​ទេ​ហេតុនេះ​ទើប​អ្នកស្រុក​ប្រសិទ្ធិ​នាម​ថា​” ទួល​អណ្តែត​”​។​ វត្ត​ឈើខ្មៅ​នេះ​គឺជា​វត្ត​បុរាណ​មួយ​ដែល​សាង​​សង់​ឡើង​នៅ​តំបន់​ព្រៃរនាម​ដៃទន្លេ​សាប​។ ​នៅ​​រដូវប្រាំង​ព្រះវិហារ​នោះ​មើលទៅ​ដូចជា​ប្រសាទ​មួយ​នៅ​កណ្តាលទន្លេ ​ដែល​លិចធ្លោ​ទៅលើ​អាកាស​។ ​នៅលើ​ទួល​នេះ​មាន​សល់​ទូក ង​ មួយគ្រឿង​ដែល​គេ​កសាងឡើង​តាំងពី​ពេល​កកើត​វត្ត​ដែល​ទូក​នេះ​ធ្វើ​ពី​ឈើខ្មៅ ​ដែល​ដុះ​នៅលើ​ទួល​នោះ​ហើយ​មាន​បារមី​សក្តិ​សិទ្ធិ​ណាស់​ប្រណាំងទូក​ពេលណា​មិនដែល​ចាញ់​គេ​ទេ​៕ ប្រភព៖ Khmer Architectural/ ស នីឡា

 អ្នកណាមិនល្បី សាច់អាំងទឹកកាពិប្រចាំត្បូងឃ្មុំ  ឆ្ងាញ់ដល់អ្នកភ្នំពេញសុខចិត្តបើកឡានដើម្បីមកញ៉ាំដល់កន្លែងទៀត (មានវីដេអូ)
PR

 អ្នកណាមិនល្បី សាច់អាំងទឹកកាពិប្រចាំត្បូងឃ្មុំ ឆ្ងាញ់ដល់អ្នកភ្នំពេញសុខចិត្តបើកឡានដើម្បីមកញ៉ាំដល់កន្លែងទៀត (មានវីដេអូ)

បើនិយាយពីសាច់អាំង  គឺជាអាហារមួយដែលជាចំណូលចិត្តរបស់ប្រជាជនជាច្រើននៅលើពិភពលោក ដែលជាហេតុធ្វើឱ្យអាហារមួយនេះមានភាពល្បីល្បាញខ្លាំងថាស្រួលធ្វើ និងមានរសជាតិឆ្ងាញ់  ហើយសាច់អាំងនេះក៏មានប្រភេទខុសៗគ្នាទៅតាមប្រទេស និងតំបន់នីមួយៗផងដែរ។ សម្រាប់ប្រទេសកម្ពុជាយើងក៏និយមទទួលទានសាច់អាំងដូចគ្នា តែសាច់អាំងមួួយប្រភេទប្លែក ហើយល្បីថាឆ្ងាញ់ ដែលល្បីល្បាញទាំងជនបទ និងអ្នកភ្នំពេញដែលមានប្រភពមកពីខេត្តត្បូងឃ្មុំ ត្រូវបានគេស្គាល់ថា  គឺជា  សាច់អាំងទឹកកាពិ។ សាច់អាំងទឹកកាពិ  ត្រូវបានគេដឹងថាខេត្តត្បូងឃ្មុំគឺជាម្ចាស់រស់ជាតិដើម  ដែលយកសាច់គោ សាច់ជ្រូក គ្រឿងក្នុង និងគ្រឿងសមុទ្រយកអាំងដូចជាសាច់អាំងដទៃ  តែអ្វីដែលប្លែកខុសពីសាច់អាំងដៃនោះ គឺទឹកជ្រលក់សាច់អាំងនេះមិនមែនជាទឹកសៀង  ទឹកតៅហ៊ូ  ឬទឹកជ្រលក់ដែលយើងធ្លាប់បានឃើញនោះទេ  គឺជាទឹកជ្រលក់ដែលមានលាយកាពិ និងតៅហ៊ូ  ល្បីថាឆ្ងាញ់ខ្លាំងប្លែកមាត់។ មុខម្ហូបសាច់អាំងដែលល្បីលើទឹកជ្រលក់មួយនេះ ត្រូវបានប្រជាជនក្នុងតំប់ខេត្តត្បូងឃ្មុំ និងអ្នកភ្នំពេញទទួលស្គាល់ថាឆ្ងាញ់ប្លែកមែន  ល្បីរហូតដល់អ្នកភ្នំពេញខ្លះនឹកស្រមៃរសជាតិសាច់អាំងមួយនេះហ៊ានចំណាយពេលជិះឡានមកទទួលទានផ្ទាល់ក៏មាន  ហើយក៏មានភោជនីយដ្ឋានខ្លះក៏បានយកមុខម្ហូបនេះទៅធ្វើអាជីវកម្មនៅទីក្រុងភ្នំពេញផងដែរ …

មិនភ័យរឿងអត់អីញ៉ាំ!​ មូឡាកាហ្វេក្រុងសួង ពីព្រឹកទល់យប់បម្រើអាហារ​ កាហ្វេ និងស្រាក្រឡុកគ្រប់មុខ ឯបរិយាកាសពិសេសល្បីប្រចាំក្រុងសួង
ដើរកម្សាន្ត

មិនភ័យរឿងអត់អីញ៉ាំ!​ មូឡាកាហ្វេក្រុងសួង ពីព្រឹកទល់យប់បម្រើអាហារ​ កាហ្វេ និងស្រាក្រឡុកគ្រប់មុខ ឯបរិយាកាសពិសេសល្បីប្រចាំក្រុងសួង

មកដល់ក្រុងសួង ខេត្តត្បូងឃ្មុំ មិនបាច់ភ័យបារម្ភរឿងកន្លែងទទួលទានឡើយ ដោយហាងកាហ្វេ មូឡាកាហ្វេក្រុងសួង (Moola ក្រុងសួង) គឺជាហាងដែលទើបតែបើកដំណើរការមែន តែល្បីថាមានបម្រើម្ហូបអាហារឆ្ងាញ់ និងកាហ្វេមានឱជារសពិសេស។ ហាងកាហ្វេនេះ មានបើកដំណើរការចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ១១យប់ ជារៀងរាល់ថ្ងៃ ដោយពេលព្រឹក និងថ្ងៃត្រង់ មានបម្រើអាហារជាច្រើនមុខដូចជា បបរសខកង្កែប បាយឆាម្រះព្រៅ លតឆា មីឆាកាពិហិរហោះ សៀវម៉ែ គាវ នំប៉ាវគ្រប់រសជាតិ រួមទាំងភេសជ្ជៈជាច្រើនមុខ មានទាំង អូឡុងទឹកដោះគោ ផាសិន កាហ្វេ រួមទាំងភេសជ្ជៈជាច្រើន មានរសជាតិឆ្ងាញ់…

ម៉ោះថ្ងៃសម្រាកច្រើនថ្ងៃ តែមិនចង់ទៅណាឆ្ងាយ អស់ម្នាក់តែ 7$ បោះតង់បានម៉ាសប្បាយ សម្រាកលំហែកាយ នៅក្បែរភ្នំពេញនេះយើងតើ
PR

ម៉ោះថ្ងៃសម្រាកច្រើនថ្ងៃ តែមិនចង់ទៅណាឆ្ងាយ អស់ម្នាក់តែ 7$ បោះតង់បានម៉ាសប្បាយ សម្រាកលំហែកាយ នៅក្បែរភ្នំពេញនេះយើងតើ

សម្រាប់ថ្ងៃសម្រាកលំហែកាយ ប្រសិនជាអ្នកមិនចង់ចំណាយពេលវេលាធ្វើដំណើរកម្សាន្តទៅកន្លែងឆ្ងាយ លោកអ្នកក៏អាចទៅសម្រាកបោះតង់​ជុំគ្នា​ជាមួយ​ មិត្តភ័ក្តិ​ បងប្អូន​ និង​មនុស្ស​ជា​ទី​ស្រលាញ់បាន ដែលមានទីតាំងនៅជិតភ្នំពេញតែម្តងនោះគឺ « សួនកម្សាន្ត ស្កាយលែន (Skyland Resort ) 7NG » ។ ដោយការសម្រាកបោះតង់នៅទីនេះ លោកអ្នកនឹងទទួលបានការសម្រាក និងកម្សាន្តជាច្រើនកន្លែងសុទ្ធតែមានទេសភាពស្រស់ស្អាតបរិយាកាសស្រស់ស្រាយដូចជា៖ -គេងបោះតង់នៅ​លេី​សួន​ដ៏ស្រស់​ស្អាត​ -មើលថ្ងៃលិច និង​ថ្ងៃ​រះ​ជុំគ្នា​ -ជិះកង់លេង​កម្សាន្ត​ជំវិញសួន -ហែលទឹកលេង -ញាំ​សាច់​អាំង​ BBQ នៅ​ពេល​ល្ងាច​ជុំគ្នា​ -ដើរមើលសួនសត្វ សួនបក្សី សួនដាយណូសឺ -កន្លែងក្មេងលេង -ស្ទូចត្រី…

ថ្ងៃសម្រាកមិនដឹងទៅណា មានទាំងអាហារ៣ពេល មានទាំងកាហ្វេឆ្ងាញ់កន្លែងអង្គុយលេងក៏ម៉ាអេម ថែមទាំងបញ្ចុះតម្លៃពិសេស២០% ភ្លាមៗ ជាមួយនឹង «សែនសុខ Cafe And Restaurant»
PR

ថ្ងៃសម្រាកមិនដឹងទៅណា មានទាំងអាហារ៣ពេល មានទាំងកាហ្វេឆ្ងាញ់កន្លែងអង្គុយលេងក៏ម៉ាអេម ថែមទាំងបញ្ចុះតម្លៃពិសេស២០% ភ្លាមៗ ជាមួយនឹង «សែនសុខ Cafe And Restaurant»

តោះ!​សម្រាប់ថ្ងៃសម្រាកកាយមុននឹងទៅដើរលេងតាមបណ្តាខេត្តនានា  ឬថ្ងៃសម្រាកមិនដឹងថាទៅអង្គុយលេងទទួលទានកន្លែងណាឆ្ងាញ់ពិសេស ថ្ងៃនេះ «ក្នុងស្រុក» សូមណែនាំភោជនីយដ្ឋាន និងហាងកាហ្វេដែលទើបតែបើកដំណើរការមួយកន្លែងមានសុទ្ធតែម្ហូបអាហារ និងភេសជ្ជៈឆ្ងាញ់ៗនោះគឺ «ភោជនីយដ្ឋាន និងកាហ្វេ សែនសុខ (Sen Sok Cafe and Restaurant) » ។ កាន់តែពិសេសសម្រាប់ការបើកដំណើរការសាកល្បង (Soft Openinng) ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ នេះ​ សម្រាប់អតិថិជនមកទទួលទាននៅក្នុង «ភោជនីយដ្ឋាន និងកាហ្វេ សែនសុខ…

សែនសុខ Cafe and Restaurant អាហារ និងកាហ្វេឆ្ងាញ់ ថែមទាំងមានឱកាសបញ្ចុះតម្លៃពិសេស ២០% ភ្លាមៗសម្រាប់បើកដំណើរការសាកល្បងទៀត
PR

សែនសុខ Cafe and Restaurant អាហារ និងកាហ្វេឆ្ងាញ់ ថែមទាំងមានឱកាសបញ្ចុះតម្លៃពិសេស ២០% ភ្លាមៗសម្រាប់បើកដំណើរការសាកល្បងទៀត

ចង់រកកន្លែងទទួលទានអាហារដែលមានរសជាតិឆ្ងាញ់ពិសា និងភេសជ្ជៈគ្រប់មុខ រួមទាំងកាហ្វេឈ្ងុយឆ្ងាញ់​ ក្នុងកន្លែងតែមួយប្រហែលជាលោកអ្នកពិបាកស្វែងរកហើយ តែពេលនេះមិនបាច់បារម្ភទេ «ក្នុងស្រុក» សូមណែនាំភោជនីយដ្ឋាន និងាហាងកាហ្វេមួយកន្លែងដែលទើបតែបើកដំណើរការតែកំពុងតែពេញនិយមខ្លាំងថាម្ហូបអាហារ និងភេសជ្ជៈសុទ្ធតែមានឱជារសនោះគឺ «ភោជនីយដ្ឋាន និងកាហ្វេ សែនសុខ (Sen Sok Cafe and Restaurant) » ។ «ភោជនីយដ្ឋាន និងកាហ្វេ សែនសុខ (Sen Sok Cafe and Restaurant) » មានបើកបម្រើអាហារជាច្រើនមុខ​សុទ្ធតែចម្អិនដោយចុងភៅចំណានៗមានបទពិសោធន៍ខ្ពស់ និងប្រកបដោយអនាម័យល្អតាមស្តង់ដា ឯរសជាតិឆ្ងាញ់ពិសាគ្រប់មុខ ចំណែកភេសជ្ជៈគ្រប់មុខ រួមទាំងកាហ្វេពិសេសៗឆ្ងាញ់គ្រប់រសជាតិទៀតផង។…

បាយឆ្ងាញ់សេវាកម្មល្អ នៅក្បែរជើងភ្នំទេសភាពធម្មជាតិប្លែក មកលេងមណ្ឌលគិរីថ្ងៃសម្រាក មិនអាចរំលងបាន ភោជនីយដ្ឋានផាសូណាជ្រលងភ្នំ
PR

បាយឆ្ងាញ់សេវាកម្មល្អ នៅក្បែរជើងភ្នំទេសភាពធម្មជាតិប្លែក មកលេងមណ្ឌលគិរីថ្ងៃសម្រាក មិនអាចរំលងបាន ភោជនីយដ្ឋានផាសូណាជ្រលងភ្នំ

ដូចយើងដឹងហើយថា ខេត្តមណ្ឌលគិរី គឺជាខេត្តដែលសម្បូរភោគសម្បត្តិធម្មជាតិមានភ្នំតូចធំ ព្រៃព្រឹក្សា ជ្រោះភ្នំពោរពេញដោយបរិយាកាសបរិសុទ្ធស្រស់ស្រាយសម្រាប់អ្នកទៅកម្សាន្ត។ បើទោះបីជាខេត្តមណ្ឌលគិរីគឺជាខេត្តព្រៃភ្នំនៅតាមព្រំដែនក៏ពិតមែន សម្រាប់អ្នកទៅលេងកម្សាន្តមិនបារម្ភរឿងការទទួលទាននោះទេ ព្រោះមណ្ឌលគិរីមានភោជនីយដ្ឋានទំនើបសម្បូរអាហារឆ្ងាញ់ៗពិសេសៗទាំងម្ហូបស្រុកស្រៃ និងម្ហូបបែបទំនើប ដែលកំពុងតែទទួលបានការពេញនិយមល្បីថាសុទ្ធតែអាហារមានរសជាតិឆ្ងាញ់នោះគឺ «ភោជនីយដ្ឋានផាសូណាជ្រលងភ្នំ _Passona Valley Restaurant » ។ ភោជនីយដ្ឋានផាសូណាជ្រលងភ្នំ _Passona Valley Restaurant ត្រូវគេដឹងថាមានបំរើសេវាកម្ម អាហារបីពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ដោយមុខម្ហូបសុទ្ធតែមានឱជារសឆ្ងាញ់ ចម្អិនពីគ្រឿងផ្សំធម្មជាតិសុទ្ធសាធ ប្រើប្រាស់កសិផលក្នុងខេត្តជាចំបងពីបងប្អូនជនជាតិ។ ឯការរៀបចំម្ហូបអាហារមានអនាម័យខ្ពស់ ក្រោមស្នាដៃចុងភៅចំណានៗ ដោយម្ហូបនីមួយៗធ្វើតាមតម្រូវការអតិថិជនកម្ម៉ង់យ៉ាងល្អឥតខ្ចោះ ជាមួយនឹងសេវាកម្មល្អ កន្លែងស្ងប់ស្ងាត់…

កំពូលតារាចម្រៀង ព្រាប សុវត្ថិ កាន់តែកាក់កបមុខជំនួញផ្ទាល់ខ្លួន​ បានប្រកាសគម្រោងរីហ្សតធម្មជាតិនៅមណ្ឌលគិរីដែលកំពុងតែដំណើរការ
ដើរកម្សាន្ត

កំពូលតារាចម្រៀង ព្រាប សុវត្ថិ កាន់តែកាក់កបមុខជំនួញផ្ទាល់ខ្លួន​ បានប្រកាសគម្រោងរីហ្សតធម្មជាតិនៅមណ្ឌលគិរីដែលកំពុងតែដំណើរការ

អ្នកណាមិនស្គាល់តារាចម្រៀង ព្រាប សុវត្ថិ ដែលជាកំពូលតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជាជាង២ទស្សវត្សមកហើយ ថែមទទួលបានការគាំទ្រពីមហាជនប្រុសស្រីគ្រប់ស្រទាប់ផងដែរ។ ក្រៅពីអាជីពជាតារាចម្រៀង លោក ព្រាប សុវត្ថិ ក៏មានមុខជំនួញផ្ទាល់ខ្លួនដែលសុទ្ធតែទទួលបានភាពជោគជ័យជាច្រើនផងដែរ។ អ្វីដែលកាន់តែធ្វើឱ្យបណ្តាអ្នកគាំទ្រភ្ញាក់ផ្អើល ពេលនេះ​ លោក ព្រាប សុវត្ថិ បានបង្ហាញគម្រោងធំថ្មីរបស់ខ្លួនមួយទៀតហើយ នោះគឺការបណ្តាក់ទុកសាងសង់រហ្សតបែបធម្មជាតិមួយនៅទឹកដីខេត្តមណ្ឌលគិរី ដែលជាទីឋានដែលល្បីថាជាខេត្តដែលសម្បូរសក្តានុពលទេសចរណ៍បែបធម្មជាតិមានព្រៃភ្នំទឹកជ្រោះ និងបរិយាកាសត្រជាក់ស្រស់ស្រាយតែម្តង។ យ៉ាងណាមិញចំពោះគម្រោងរីហ្សតរបស់លោក ព្រាប សុវត្ថិ មិនទាន់បានបង្ហើបឱ្យដឹងថានឹងចាប់ផ្តើមសាងសង់នៅពេលណាបញ្ចព់នៅឆ្នាំណា និងប្រើកញ្ចប់ថវិកាប៉ុន្មាននោះនៅឡើយនោះទេ។​ដូច្នេះយើងមានតែរង់ចាំតាមដានបន្តទៅទៀតចំពោះគម្រោងដ៏ធំមួយនេះរបស់កំពូកតារាចម្រៀងរបស់យើង៕

ចុមយក្សថ្មីទៀតហើយ  ម្ហូបកូនឡាវធ្វើពីសារ៉ាយមានតែអ្នកស្ទឹងត្រែងទេទើបស្គាល់​ តែមើលទៅទំនងដែរតើ
ដើរកម្សាន្ត

ចុមយក្សថ្មីទៀតហើយ ម្ហូបកូនឡាវធ្វើពីសារ៉ាយមានតែអ្នកស្ទឹងត្រែងទេទើបស្គាល់​ តែមើលទៅទំនងដែរតើ

ដូចយើងដឹងហើយថា ប្រទេសកម្ពុជាយើងមានសិល្បៈវប្បធម៌ រួមទាំងប្រពៃណីទំនៀមទម្លាប់អស្ចារ្យល្អផូរផង់ណាស់ សូម្បីតែមុខម្ហូបក៏សុទ្ធតែប្លែកពិសេសឆ្ងាញ់ប្លែកពីប្រទេសដទៃ។ យ៉ាងណាមិញត្បិតតែប្រទេសកម្ពុជាមានមុខម្ហូបច្រើន តែក៏មានមុខម្ហូបខ្លះបែក្លាយពីម្ហូបប្រទេសដទៃផងដែរ ដែលភាគច្រើនគឺជាម្ហូបប្រភេទខុសគ្នាប្រចាំព្រំដែមតែម្តង​ ដោយម្តងនេះមុខម្ហូបដែលគេកំពុងតែល្បីថាប្លែកនោះគឺជាមុខម្ហូបឡាវ។ ដោយមុខម្ហូបនេះបានយកសារាយបែបធម្មជាតិនៅក្នុងទឹកជ្រៅមកស្លរតាមវិធីរបស់គេតាមរបៀបផ្សេងៗ​ដែលមានតែអ្នកស្ទឹងត្រែងទើបស្គាល់ ពោលជារបស់ធម្មជាតិល្អចំពោះសុខភាពនោះទេ​ តែអ្នកខ្លះបែរជាយល់ច្រលំថាជាស្លែមិនល្អ ឬជាស្លែដែលយើងបានឃើញជាប្រចាំទៅវិញ។ យ៉ាងណានេះជាមុខម្ហូបទៅតាមតំបន់ផ្សេងៗគ្នាប៉ុណ្ណោះ៕ អត្ថបទ៖​ក្នុងស្រុក ប្រភពរូបភាព៖Ratana ST 

​ដល់កហើយ​អត់ដែលដឹងសោះ!​​   ជិះកន្លះម៉ោងពីភ្នំពេញតើ​​​ ជិតបង្កើយកន្លែងសម្រាកកម្សាន្តដ៏ពិសេសនេះ
ដើរកម្សាន្ត

​ដល់កហើយ​អត់ដែលដឹងសោះ!​​ ជិះកន្លះម៉ោងពីភ្នំពេញតើ​​​ ជិតបង្កើយកន្លែងសម្រាកកម្សាន្តដ៏ពិសេសនេះ

ទីកន្លែងស្នាក់កម្សាន្តជារីហ្សតនាពេលសម្រាក​​  សម្រាប់លំហែអារម្មណ៍​បានក្លាយទៅជាទីពេញនិយមសម្រាប់ប្រជាជនកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ​​ តែភាគច្រើនតំបន់រីហ្សតទាំងនេះ​ នៅឆ្ងាយពីភ្នំពេញយើងណាស់​ដោយស្ថិតនៅតាមបណ្តាខេត្តនោះតែម្តង។ តែសម្រាប់អ្នកដែលមិនសូវមានពេលវេលាទៅសម្រាកតាមបណ្តាខេត្ត​ ថ្ងៃនេះ​​ «ក្នុងស្រុក​»​ សូមណែនាំកន្លែងសម្រាកមួយកន្លែងនៅជិតបង្កើយនឹងទីក្រុងភ្នំពេញតែម្តងនោះគឺ​​ «​7NG Land» ។​   ដោយទីនេះជារីហ្សតដែលមានអគារស្នាក់នៅរចនាម៉ូតពិសេស​​ បន្ទប់គេងមានផាសុកភាព​ ថែមទាំងមានទេសភាពព្រៃភ្នំជុំវិញស្រស់ស្អាតស្រស់ស្រាយខ្លាំងមែនទែន។ គួរឱ្យដឹងផងដែរថា​ 7NG មានទីតាំងស្ថិតនៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហា​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដោយបន្ទប់មួយយប់មានតម្លៃ​ 25$​ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខទូូរស័ព្ទ 081 22 22 73 ​​/ 069 ​577 305 ៕…

« ឆ្នេរពយយាយម៉ៅ​ ឬឆ្នេរពយយាយមុី » ឆ្នេរធម្មជាតិថ្មីសម្រាប់អ្នកចូលចិត្តស្ងប់ស្ងាត់ គេងបោះតង់លំហែរអារម្មណ៍នៅខេត្តព្រះសីហនុ
ដើរកម្សាន្ត

« ឆ្នេរពយយាយម៉ៅ​ ឬឆ្នេរពយយាយមុី » ឆ្នេរធម្មជាតិថ្មីសម្រាប់អ្នកចូលចិត្តស្ងប់ស្ងាត់ គេងបោះតង់លំហែរអារម្មណ៍នៅខេត្តព្រះសីហនុ

« ឆ្នេរពយយាយម៉ៅ​ ឬឆ្នេរពយយាយមុី » ត្រូវគេស្គាល់ថាជាឆ្នេរថ្មីធម្មជាតិមិនទាន់កែច្នៃ  ពោរពេញទៅដោយធម្មជាតិស្រស់ស្អាត ​ឯបរិយាកាសស្ងប់ស្ងាត់ស្រស់ស្រាយខ្លាំងសម្រាប់អ្នកដែលចង់សម្រាកលំហែអារម្មណ៍។ ឆ្នេរយាយមុី​ មួយនេះ សំបូរទៅដោយដេីមដូងដុះជាជួរនៅតាមមាត់ឆ្នេរ​ ទីនោះស្ងប់ស្ងាត់ល្អណាស់​ មានកញ្ចុះសម្រាប់អង្គុយលេងតម្លៃបួនមុឺនរៀលក្នុងមួយកញ្ចុះ​ តែបេីយេីងចង់គេងបោះតង់នៅទីនោះ​ ដោយគេគិត​តម្លៃបោះតង់ ពីរមុឺនរៀល ក្នុងមួយតង់សម្រាប់មួយយប់​ (ជាតង់ផ្ទាល់ខ្លួន) ដែលអាចប្រេីទឹកសាប​ និងបង្គន់អនាម័យ​ មិនគិតប្រាក់​។ ចំពោះអាហារ ​យេីងគួរខ្ចប់អាហារចំណី​ ភេសជ្ជ:ទៅញាំនៅទីនោះ​ ឬអាចកុំម្ម៉ង់បាយម្ហូបនៅទីនោះក៏បានដែរ។ តែសូមរក្សាអនាម័យ​ និងគ្រប់គ្រងសម្រាមអោយបានល្អ​ ដេីម្បីភាពស្រស់ស្អាតសម្រាប់យេីងទាំងអស់គ្នាផង។ សម្រាប់ការធ្វើដំណើរទៅកាន់ « ឆ្នេរពយយាយម៉ៅ​ ឬឆ្នេរពយយាយមុី » អ្នកត្រូវធ្វេីដំណេីរតាមផ្លូវជាតិលេខ​…

តោះឈប់សម្រាកណាត់គ្នាទៅលេង! « អាតោដួងចិត្ត ​» ជារមណីយដ្ឋាន និងទំនប់ទឹក ដែលមានទេសភាពស្រស់ស្អាតខ្លាំងប្រចាំ នៅខេត្តឧត្តរមានជ័យ
ដើរកម្សាន្ត

តោះឈប់សម្រាកណាត់គ្នាទៅលេង! « អាតោដួងចិត្ត ​» ជារមណីយដ្ឋាន និងទំនប់ទឹក ដែលមានទេសភាពស្រស់ស្អាតខ្លាំងប្រចាំ នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ​គឺជាខេត្តដែល​លាតសន្ធឹង​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ជួរ​ភ្នំ​ដងរ៉ែក​ប្រវែង​២២៤​គីឡូ​ម៉ែ​ត្រ ដែលមាន​ព្រំប្រទល់​ជាប់ខេត្តព្រះវិហារ ខាងលិច​ជាប់​ព្រំប្រទល់​ខេត្តបន្ទាយ​មាន​ជ័យ ខាងត្បូង​ជាប់​ព្រំប្រទល់​ខេត្តសៀមរាប ខាងជើង​ជាប់​នឹង​ខេត្ត​៣​របស់​ព្រះរាជា​អាណា​ចក្រ​​ថៃ គឺ​ខេត្ត​បុរី​រ៉ាំ ខេត្ត​សុរិន្ទ និង​ខេត្ត​ស៊ី​សាកេ​ត ។ ខេត្តឧត្តរមានជ័យ ជា​ខេត្ត​ជាយ​ដែន​សម្បូរ​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ​ព្រៃ​ភ្នំ​ក្រំ​ថ្ម និង​សត្វព្រៃ​គ្រប់​ប្រភេទ​រស់នៅ ថែមទាំងមានតំបន់ធម្មជាតិកម្សាន្តមិនទាន់កែច្នៃជាច្រើនកន្លែង ដោយក្នុងនោះទីកម្សាន្តបង្កើតថ្មីមួយត្រូវបានគេដឹងថាកំពុងតែមានការពេញនិយម ល្បីថាស្អាតនោះគឺ « អាតោដួងចិត្ត ឬ ទំនប់អាងទឹកស្ទឹងស្រែង ២ ​» ។ « អាតោដួងចិត្ត ឬ ទំនប់អាងទឹកស្ទឹងស្រែង ២ ​» មិនត្រឹមតែមានទេសភាពស្អាតៗកែច្នៃ មានទឹកថ្លាឈ្វេង អាចងូតកម្សាន្តលេង …

ទៅសៀមរាបអត់ម៉េចបាន! «ពន្លឺអង្គរ ​» សាលបង្ហាញអំពីទស្សនីយភាពសម័យអង្គរដែលមានគួបផ្សំជាមួយនឹងការលេងភ្លើងពណ៌យ៉ាងល្អប្រណីត
ដើរកម្សាន្ត

ទៅសៀមរាបអត់ម៉េចបាន! «ពន្លឺអង្គរ ​» សាលបង្ហាញអំពីទស្សនីយភាពសម័យអង្គរដែលមានគួបផ្សំជាមួយនឹងការលេងភ្លើងពណ៌យ៉ាងល្អប្រណីត

ដូចដែលយើងបានដឹងហើយថា ​ទឹកដីខេត្តសៀមរាប ​គឺជាទឹកដីអច្ឆរិយ ​សម្បូរប្រាសាទបុរាណ និងកន្លែងកម្សាន្តបែបប្រវត្តិសាស្ត្រជាច្រើនកន្លែង ​រួមទាំងកន្លែងកម្សាន្តកែច្នៃជាច្រើនទៀតផង។ នៅក្នុងនោះ កន្លែងកម្សាន្តមួយកន្លែង ក្នុងខេត្តសៀមរាបមួយកន្លែងទៀតហើយ បាននឹងកំពុងតែទាក់ទាញចំណាប់អារម្មណ៍អ្នកកម្សាន្តឱ្យរំភើប និងចង់ទៅទស្សនានោះគឺ  « ពន្លឺអង្គរ – Light of Angkor »។ « ពន្លឺអង្គរ – Light of Angkor » គឺជាប្រភេទសាលបង្ហាញអំពីទស្សនីយភាពសម័យអង្គ រដែលមានគួបផ្សំជាមួយនឹងការលេងភ្លើងពណ៌យ៉ាងល្អប្រណីត។ ដោយសាលពន្លឺអង្គរចាប់បើកពីម៉ោង ២ រសៀល រហូតដល់ ៨…

រមណីយដ្ឋានឆ្នេរថ្មយក្ស ខេត្តព្រះសីហនុ ​ទីកម្សាន្តថ្មីចំណីអារម្មណ៍ប្លែក អាចមកលេងកម្សាន្តបានចាប់ពីថ្ងៃ  ១៥ ​ខែសីហា នេះ
ដើរកម្សាន្ត

រមណីយដ្ឋានឆ្នេរថ្មយក្ស ខេត្តព្រះសីហនុ ​ទីកម្សាន្តថ្មីចំណីអារម្មណ៍ប្លែក អាចមកលេងកម្សាន្តបានចាប់ពីថ្ងៃ ១៥ ​ខែសីហា នេះ

ថ្មីៗនេះរមណីយដ្ឋានថ្មីប្លែកមួយកន្លែងទៀតហើយ នៅទឹកដីខេត្តព្រះសីហនុ បានធ្វើឱ្យអារម្មណ៍អ្នកចូលចិត្តកម្សាន្តហាក់រីករាយខ្លាំងជាមួយនឹងទេសភាពស្រស់ស្អាតខ្លាំងនៅក្នុងឆ្នេរសមុទ្រមួយកន្លែងនោះគឺ « រមណីយដ្ឋានឆ្នេរថ្មយក្ស»។ « រមណីយដ្ឋានឆ្នេរថ្មយក្ស» នេះក្រៅពីមានទេសភាពស្រស់ស្អាត និងមានកន្លែងថតរូបកម្សាន្តជាច្រើនកន្លែងដូចជាកន្លែងថ្មយក្ស ឆ្នេរសមុទ្រ និងព្រៃកោងកាងហើយ ​ក៏មានកន្លែងអង្គុយលេងជាច្រើនដូចជា៖ -កញ្ចុះមាត់សមុទ្រ -កញ្ចុះដើមកោងកាង -ភោជនីយដ្ឋាន និងហាងកាហ្វេ ដែលមានបម្រើអាហារឆ្ងាញ់ៗ ​និងមានតម្លៃសមរម្យផងដែរ។ ដោយរមណីយដ្ឋានមួយនេះនឹងបើកឱ្យចូលកម្សាន្តចាប់ពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២០ នេះហើយ ថែមទាំងមានជាគម្រោងអភិវឌ្ឍន៍រីហ្សតថ្មីដ៏ប្រណីតនឹងលេចរូបរាងនាពេលខាងមុខផងដែរសម្រាប់អ្នកដែលចង់មកសម្រាកកម្សាន្ត ដូច្នេះកុំភ្លេចមកកម្សាន្តលេងទាំងអស់គ្នា និងកុំភ្លេចចូលរួមរក្សាអនាម័យបរិស្ថានទាំងអស់គ្នាផងណា។ គួរឱ្យដឹងផងដែរថា ​រមណីយដ្ឋានឆ្នេរថ្មយក្ស មានទីតាំងនៅភូមិកោងកាង  ស្រុកស្ទឹងហាវ…

ផ្អើលនាំគ្នាថតរូបលេងទៀតហើយ! ​សួនច្បារថ្មីកណ្តាលក្រុងភ្នំពេញ បើកឱ្យចូលលេងសេរី ​ថតរូបម៉ាពេញចិត្ត
ដើរកម្សាន្ត

ផ្អើលនាំគ្នាថតរូបលេងទៀតហើយ! ​សួនច្បារថ្មីកណ្តាលក្រុងភ្នំពេញ បើកឱ្យចូលលេងសេរី ​ថតរូបម៉ាពេញចិត្ត

សួនច្បារមួយ មានឈ្មោះ Odom Garden បាននឹងកំពុងតែផុសកណ្តាលក្រុងភ្នំពេញ​ល្បីថាមានដើមឈើ និងរុក្ខជាតិតូចធំ មើលសឹងច្រលំស្មានតែនៅបរទេស ព្រោះតែទីនេះមានទេសភាពស្រស់ស្អាតខ្លាំង ​សម្រាប់ដើរលេងកម្សាន្ត និងថតរូបលេងទុកជាអនុស្សាវរីយ៍តែម្តង។ សួនច្បារនេះ ​ត្រូវគេស្គាល់ថា ​ជាសួនច្បារបណ្តោះអាសន្ន ​ដែលជាផ្នែកមួយរបស់គំរោងសាងសង់ នៃទីតាំងលំនៅឋានដែលនឹងចាប់ផ្តើម នៅឆ្នាំក្រោយ ។ តែពេលនេះអ្នកទាំងអស់គ្នាអាចទៅលេងបាន ដោសម្រាកក្រោមម្លប់ដើមឈើធំ ក៏ដូចជា អង្គុយនៅទៀមស្រា និងជជែកគ្នាកម្សាន្តលេងក៏បានដែរ ។ គួរឱ្យដឹងផងដែរថា Odom Garden នឹងបើកដំណើរការនៅថ្ងៃ ១ ខែសីហាឆ្នាំ ២០២០ នេះហើយ ដោយមានទីតាំង…

ឡើងជិតបង្កើយ! ​កន្លែងលំហែរកាយ សម្រាកកម្សាន្តអារម្មណ៍ថតរូបស្អាតម៉ាឆ្ងាញ់ នៅខេត្តត្បូងឃ្មុំនេះសោះ
ដើរកម្សាន្ត

ឡើងជិតបង្កើយ! ​កន្លែងលំហែរកាយ សម្រាកកម្សាន្តអារម្មណ៍ថតរូបស្អាតម៉ាឆ្ងាញ់ នៅខេត្តត្បូងឃ្មុំនេះសោះ

ខេត្តត្បូងឃ្មុំ ​គឺជាទឹកដីមួយដែលបំបែកចេញពីខេត្តកំពង់ចាម ​ដែលមានអំណោយផលសម្រាប់ដំណាំកសិកម្ម និងដំណាំហូបផ្លែជាច្រើនប្រភេទ ពិសេសខេត្តនេះក៏សម្បូរទៅដោយធម្មជាតិស្រស់ស្អាតសម្រាប់លំហែរអារម្មណ៍ផងដែរ។ ថ្ងៃនេះ ​« ក្នុងស្រុក ​» សូមណែនាំ  កន្លែងកម្សាន្តប្លែកថ្មីមួយទៀតហើយនៅក្នុងខេត្តត្បូងឃ្មុំ នោះគឺ  «រមណីយដ្ឋាន ​តាសែដូងក្រអូប» ដែលល្បីថាមានកន្លែងកម្សាន្តប្លែកថ្មីសម្បូរទៅដោយកន្លែងថតរូបស្អាតៗ។ រមណីយដ្ឋាននេះ មានបំរើអាហារឆ្ងាញ់ៗ ​ពិសេសមានកញ្ចុះសម្រាប់អង្គុយ មានកន្លែងតុបតែងស្រស់ស្អាតអាចថតរូបកម្សាន្តទុកជាអនុស្សាវរីយ៍បានទៀត  គ្រាន់តែឃើញក៏មានអារម្មណ៍ស្រស់ស្រាយដែរ។ គួរឱ្យដឹងផងដែរថា «រមណីយដ្ឋាន ​តាសែដូងក្រអូប»  មានទីតាំង ស្ថិតនៅ ខេត្តត្បូងឃ្មុំ ស្រុកត្បូងឃ្មុំ ឃុំជីរោរិ៍ពីរ ភូមិឯកភាព ផ្លូវចូលតាមការដ្ឋានកិនថ្មស្រែសៀម៕ អត្ថបទ៖ ក្នុងស្រុក…

មិនជឿកុំប្រមាថ បុរសម្នាក់បង្ហោះរឿងរ៉ាវព្រឺក្បាលក្រោយចូលបោះតង់នៅក្នុងព្រៃ
ដើរកម្សាន្ត

មិនជឿកុំប្រមាថ បុរសម្នាក់បង្ហោះរឿងរ៉ាវព្រឺក្បាលក្រោយចូលបោះតង់នៅក្នុងព្រៃ

អបិយជំនឿ ៖ បើនិយាយរឿងអបិយជំនឿអមនុស្ស ប្រាកដជាមានអ្នកខ្លះជឿ ដោយបានជួបផ្ទាល់ តែសម្រាប់អ្នកខ្លះទៀតក៏មិនជឿ ដោយគិតថាវាជាអារម្មណ៍រវើរវាយដែលកើតចេញពីភាពភ័យខ្លាច បន្លំចេញជារូបភាពផ្សេងៗ ដែលបន្លាចខ្លួនឯង ។តើអ្នកជឿទៅលើរឿងទាំងអស់នោះដែររឺទេ? កាលពីថ្ងៃទី០១មិនាកន្លងផុតទៅនេះ មានគណនីហ្វេសបុកបុរសម្នាក់ឈ្មោះ ខ្លាខ្មៅបានធ្វើការបង្ហោះទាក់ទងនឹងដំណើរកំសាន្តបែបផ្សងព្រេងនៅក្នុងព្រៃ ដែលបានជួបហេតុការណ៍ចម្លែក សឹងតែនិយាយថាបាក់ស្បាតតែម្តង ដោយបុរសខាងលើបានសសេររៀបរាប់ថា “ខ្ញុំជាមនុស្ស ដែលស្រលាញ់ នឹងចូលចិត្តដំណើរកម្សាន្ដចូលព្រៃបំផុត ប៉ុន្ដែពេលនេះអន់ចង់ហើយ។ ខាងក្រោមនេះ ជារឿងរ៉ាវដែលធ្លាប់បានជួបៈ ——————————————— -បើនិយាយអោយត្រង់ទៅ ខ្ញុំមិនដែលជឿរឿងខ្មោច ឬព្រាយបិសាចអីទេ។ -លើកទី១ ដែលខ្ញុំទៅដល់ទឹកដីជីផាត នឹងអារ៉ែង ដែលពេលនោះខ្ញុំធ្វើដំណើរកាត់ក្នុងព្រៃ រយៈពេល ១៦ម៉ោងគត់…

ស្រួលអស់ទាស់! លែងហត់ធ្វើដំណើរវែងឆ្ងាយ ដោយអភិបាលខេត្តកំពង់ស្ពឺ មានគម្រោងសាងសង់ផ្លូវឡើងទៅ «ភ្នំខ្នងផ្សារ » ឆាប់ៗនេះហើយ
ដើរកម្សាន្ត

ស្រួលអស់ទាស់! លែងហត់ធ្វើដំណើរវែងឆ្ងាយ ដោយអភិបាលខេត្តកំពង់ស្ពឺ មានគម្រោងសាងសង់ផ្លូវឡើងទៅ «ភ្នំខ្នងផ្សារ » ឆាប់ៗនេះហើយ

ថ្មីៗនេះ «ភ្នំខ្នងផ្សារ» បានក្លាយទៅជាទីកន្លែងកម្សាន្តបែបធម្មជាតិមួយដ៏ស្រស់បំព្រង និងគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកដែលចូលចិត្តដំណើរផ្សងព្រេងតែម្តង។ តែយ៉ាងណាទម្រាំធ្វើដំណើរឡើងទៅដល់ទីកន្លែងដែលមានទេសភាពស្រស់ស្អាតនោះ ​ត្រូវគេដឹងថាចំណាយពេលវេលាយូរណាស់  ទាំងការជិះរថយន្តទៅដល់ខេត្ត ​បន្តដំណើរដោយជិះម៉ូតូ ​ជិះត្រាក់ទ័រ និងថ្មើរជើងបន្តទៀត បើសរុបទៅមិនតិចជាង ​៦ ​ទៅ ​៨ម៉ោងឡើយ ព្រោះតែស្ថានភាពផ្លូវមានការលំបាក មិនអំណោយល ពោលគឺជាកន្លែងធម្មជាតិសុទ្ធសាធ។ យ៉ាងណាមិញ  ជារឿងមួយដ៏គួរឱ្យរីករាយ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក វ៉ី សំណាង ដែលជាអភិបាលខេត្តកំពង់ស្ពឺ បានអះអាងថា ខេត្តកំពង់ស្ពឺ កំពុងសិក្សាដើម្បីធ្វើផ្លូវមួយសមរម្យ សម្រាប់បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរឡើងទៅកម្សាន្តហើយ។…

ត្រៀមៗ​​ផ្កាលឿងនៅអមលាំង ​រីកឡើងស្អេកស្កេះជាថ្មី ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍មកថតកម្សាន្តទៀតហើយ
ដើរកម្សាន្ត

ត្រៀមៗ​​ផ្កាលឿងនៅអមលាំង ​រីកឡើងស្អេកស្កេះជាថ្មី ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍មកថតកម្សាន្តទៀតហើយ

ដីចម្ការ​ ដែលដាំសុទ្ធតែជា្កពណ៌លឿង លើ​ផ្ទៃដី​ប្រមាណជាជាង ២០០០ ហិកតា ត្រូវបានគេដឹងថាធ្លាប់ជាទីពេញនិយមសម្រាប់អ្នកទេសចរណ៍មកលេងកម្សាន្ត និងថតរូបកម្សាន្តរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​ដោយផ្កានេះរីកក្នុងអំឡុងខែ កក្កដា ​សីហា  កញ្ញា ​តែប៉ុណ្ណោះ ហើយសម្រាប់ឆ្នាំនេះផ្កានេះបានរីកជាថ្មីម្តងទៀតជាបណ្តើរៗហើយ។ តែអ្នកប្រហែលជាមិនទាន់ដឹងទេថា ​ការពិតទៅផ្កាពណ៌លឿងនេះ មិនមែនជាផ្កាដៃលដាំលំអអត់ប្រយោជន៍នោះឡើយ  ដែលការប្រមូលផលផ្កានេះមិនត្រឹមតែសម្រាប់ជាចំណីសត្វ ​តែ​ពូជ​ផ្កា​ពណ៌​លឿង​ម្យ៉ាងនេះ ពេញ​និយម​នៅ​ប្រទេស​ថៃ គេដាំ​វា​សម្រាប់​ប្រែក្លាយ​ជា​ជី​ធម្មជាតិនៅ​លើដី​ខ្សោះ​ជីជាតិ មុន​ពេល​ត្រូវ​ដាំ​ដំណាំផ្សេងៗជាពិសេសដំណាំអំពៅ។ ដោយដី​ខ្សត់​នូវ​ជីជាតិ​ មុន​នឹង​ភ្ជួរ​ជ្រួយដី​ដើម្បី​ដាំ​អំពៅ​បាន​ផល​ល្អ​ គឺយើង​ត្រូវ​ដាំ​រុក្ខជាតិ​ពណ៌​លឿង ដែល​ថៃ​ហៅថា «ផ្កា​ប៉រ​ធឿង» សិន ជា​ជំនួយ​ជី​ធម្មជាតិ​ទៅ​ដី​នោះ »។ គួរឱ្យដឹងផងដែរថា ចម្ការ​ផ្កា​ពណ៌​លឿងមួយនេះ ស្ថិត​នៅ​ឃុំ​អមលាំង…

សួរអ្នកស្វាយរៀងមើលស្គាល់សម្លមួយមុខនេះទេ! សម្លពងទឹក មិនសូវមានអ្នកធ្លាប់ស្គាល់សោះ ​តែល្បីថាឆ្ងាញ់ ថែមទាំងអាចជួយលាងសំអាតជាតិពុលក្នុងឈាមទៀត
ដើរកម្សាន្ត

សួរអ្នកស្វាយរៀងមើលស្គាល់សម្លមួយមុខនេះទេ! សម្លពងទឹក មិនសូវមានអ្នកធ្លាប់ស្គាល់សោះ ​តែល្បីថាឆ្ងាញ់ ថែមទាំងអាចជួយលាងសំអាតជាតិពុលក្នុងឈាមទៀត

ខ្មែរយើងមានមុខម្ហូបច្រើនមុខ ​ច្រើនបែបណាស់ ​ដែលម្ហូបខ្លះមានតែតាមភូមិ ស្រុក និងតំបន់តែប៉ុណ្ណោះ ​តែយ៉ាងណាក៏មានមុខម្ហូបមួយមុខពិតជាប្លែកខ្លាំងណាស់ ​ស្ទើរតែមិនសូវមានអ្នកស្គាល់ទេ ​នោះគឺគេហៅថា ​« សម្លពងទឹក ​»។ សម្លមួយមុខនេះ ​ត្រូវបានគេដឹងថាមានគ្រឿងផ្សំសំខាន់ គឺ ពងទឹក  ហើយបើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាត បានឱ្យដឹងថា ​ពងទឹក ​គឺជាពងល្អិតៗ កើតផ្ទាល់ពីទឹកអណ្តែងត្រាលើទឹក មានសម្បុរបៃតងខៀវ ដែលអាចយកស្លប្រហើរបរិភោគបាន។ បន្ថែមពីនេះ ពងទឹក   មានសណ្ឋានដូចជា ចក តែវារាងមូលដូចពងត្រីពណ៌បៃតង ដោយភាសាបច្ចេកទេសគេហៅ ប្លុងតុង។ ពងទឹកនេះផងដែរ ​មានតែក្នុងខែវស្សាតែប៉ុណ្ណោះ  ហើយអ្នកស្វាយរៀងទើបស្គាល់ច្បាស់…

ហាងកាហ្វេផ្ទះបុរាណអាយុ ១០០ឆ្នាំ ​មើលហើយព្រឺព្រួចខ្លាំង!  តែទិដ្ឋភាពស្អាតប្លែក ភេសជ្ជៈក៏ឆ្ងាញ់ ទាល់តែសាកម្តងបានដឹង
ដើរកម្សាន្ត

ហាងកាហ្វេផ្ទះបុរាណអាយុ ១០០ឆ្នាំ ​មើលហើយព្រឺព្រួចខ្លាំង! តែទិដ្ឋភាពស្អាតប្លែក ភេសជ្ជៈក៏ឆ្ងាញ់ ទាល់តែសាកម្តងបានដឹង

អ្នកដែលចូលចិត្តនិយមទទួលទានកាហ្វេ ​ច្បាស់ណាស់ប្រសិនជាមានឱកាស  ចង់ធ្វើដំណើរកម្សាន្តភ្លក់កាហ្វេនៅគ្រប់ហាងទូទាំងប្រទេសជាមិនខាន ​ហើយបើបានហាងមានបរិយាកាសប្លែកទៀតគឺរឹតតែអស្ចារ្យតែម្តង។ ដូច្នេះកុំឱ្យខាតពេលយូរ ​ថ្ងៃនេះ ​« ក្នុងស្រុក  » ​សូមណែនាំហាងកាហ្វេមួយកន្លែងទៀតហើយ  ធានាថាមានលក្ខណៈប្លែកថ្មី ​ខុសពីហាងកាហ្វេដទៃដែលធ្លាប់បានណែនាំកន្លងមក នោះគឺ ហាងកាហ្វេ ดู มัน ดี  ( Doo Man Dee) ។ ហាងកាហ្វេ  ดู มัน ดี  ( អានថា  Doo Man Dee  បកប្រែថា…