
អ្នកណាមិនល្បី តែមិនខលកក់តុទុកមុនដឹងតែអត់! តែម្តងនេះខលកក់មុនហើយ ដឹងតែទទួលបានការបញ្ចុះតម្លៃ១០%ភ្លាមៗពី Color Cup សាខាគិរីរម្យ
អ្នកណាមិនល្បីថា Color Cup Cambodia គឺជាផាប់មួយកន្លែងដែលប្រមូលផ្តុំទៅដោយយុវវ័យ និងតារាល្បីៗ Influencers ជប់លៀងជួបជុំសប្បាយមិត្តភក្តិ ក្រុមការងារ និងមនុស្សជាទីស្រលាញ់ប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលបំផុត។ Color Cup មិនត្រឹមតែបម្រើនូវម្ហូបអាហារឆ្ងាញ់ៗគ្រប់មុខ និងភេសជ្ជៈជាច្រើនប្រភេទនោះទេ តែបើនិយាយពីបរិយាកាសវិញគឺស្រស់ស្រាយប្លែក ដោយហាងទាំងមូលមានការតុបតែងភ្លើងពណ៌ស្រស់ស្អាត គំនូរលើជញ្ជាំងប្លែកៗទាក់ទាញគួរជាទីគយគន់ ជាពិសេសថែមទាំងមានក្រុមតន្ត្រីយុវវ័យច្រៀងកំដរអារម្មណ៍សម្រាប់ការទទួលទានអាហារផងដែរ។ ហើយលក្ខណៈពិសេសទាំងនេះហើយ នាំឱ្យ Color Cup ទទួលបានភ្ញៀវមកទទួលទានពេញៗរាល់ថ្ងៃ ស្ទើរតែគ្មានតុទទេរ បើមិនធ្វើការកក់តុមុនទេ គឺគ្មានកន្លែងទំនេរឡើយ។ កាន់តែពិសេសនោះ ពេលនេះ ហាង Color Cup…




















