ដើរកម្សាន្ត

កំពង់ស្ពឺនេះសោះ! «ទំនប់ស្លា» ទេសភាព​ដ៏ស្រស់ត្រកាលនៅថ្ងៃសម្រាកលំហែអារម្មណ៍
ដើរកម្សាន្ត

កំពង់ស្ពឺនេះសោះ! «ទំនប់ស្លា» ទេសភាព​ដ៏ស្រស់ត្រកាលនៅថ្ងៃសម្រាកលំហែអារម្មណ៍

ថ្មីៗនេះ នៅក្នុងខេត្តកំពង់ស្ពឺ  មានរមណីយដ្ឋានមួយ ​ដែលជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពល ដែលលាតត្រដាងនូវផ្ទាំងទេសភាព​ដ៏ស្រស់ត្រកាល ធ្វើឱ្យវាក្លាយជា​កន្លែងសម្រាកលំហែកាយគួរជាទីមនោរម្យសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ  នោះគឺ«​រមណីយដ្ឋានទំនប់ស្លា» ។ «​រមណីយដ្ឋានទំនប់ស្លា» ជាទំនប់បែបកែច្នៃ និងបែបធម្មជាតិ ដែលមានទេសភាពដ៏ស្រស់ស្អាតត្រកាលជាមួយនឹង ទិដ្ឋភាពក្នុងទំនប់ មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា និងភ្នំដុះអមជុំវិញ ។ ចំណែកឯទឹកទំនប់វិញ មានផៃ្ទទឹកពណ៏ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន រហូតធ្វើឲ្យអ្នកទស្សនាមិនចង់ឃ្លាតពីកនែ្លងនេះឡើយ។ ក្រៅពីការរីករាយនឹងទស្សនីយភាពជុំវិញបម្រើក្រសែភ្នែក ភ្ញៀវទេសចរអាចជួលទូក កៃយ៉ាក់ ទាទឹក ជិះលេងកំស្ដានបាន និងការកម្សាន្តផ្សេងៗទៀត យ៉ាងសប្បាយរីករាយ ពិសេសក៏មានកញ្ចុះត្រជាក់សម្រាប់សម្រាកលំហែ និងអាចកម្មង់ម្ហូបអាហារបែបជនបទ និងភេសជ្ជៈជាច្រើនមុខយ៉ាងឆ្ងាញ់ពិសាទៀតផង ដោយសេវាកម្មដ៍សប្បាយរីករាយទាំង…

ប្លែកមិនដែលមាន! នំបញ្ចុកទឹកប្រហុក រសជាតិដេីម ដំបូងគេនៅភ្នំពេញ​ សាកម្តងដឹងតែឆ្ងាញ់ជាប់ចិត្ត
ដើរកម្សាន្ត

ប្លែកមិនដែលមាន! នំបញ្ចុកទឹកប្រហុក រសជាតិដេីម ដំបូងគេនៅភ្នំពេញ​ សាកម្តងដឹងតែឆ្ងាញ់ជាប់ចិត្ត

បើនិយាយពីមុខម្ហូបខ្មែរយើងមានច្រើនបែបច្រើនសណ្ឋានណាស់​ សុទ្ធតែមានរសជាតិឆ្ងាញ់ប្លែក​មិនចាញ់ម្ហូបពីបណ្តាប្រទេសដទៃនោះឡើយ ដោយក្នុងនោះនំបញ្ចុកអាចនិយាយបានថាជាអាហារដ៏ពេញនិយមមួយផងដែរ​ ដែលមានការច្នៃប្រតិដ្ឋទឹកសម្លេសម្រាប់ទទួលទានជាមួយនឹងនំបញ្ចុកច្រើនមុខ​​ទាំងប្រភេទសម្លប្រហើរខ្មែរ សម្លការី និងសម្លផ្សេងៗជាច្រើនមុខទៀត។ តែថ្ងៃនេះពិតជាប្លែក «ក្នុងស្រុក» សូមណែនាំនំបញ្ចុកមួយប្រភេទថ្មីកែច្នៃប្លែក នោះគឺ​ នំបញ្ចុកទឹកប្រហុក រសជាតិដើមដែលមានតែមួយនៅទីក្រុងភ្នំពេញ។ សម្លទឹកប្រហុកនេះ ផ្សំពីប្រហុកខ្មែរសុទ្ធសាធឈ្ងុយឆ្ងាញ់ម្យ៉ាង ដោយទទួលទានជាមួយល្បោយបន្លែដូចនំបញ្ចុកដទៃ តែមានការទទួលទានបន្ថែមជាមួយនឹងត្រីអណ្តែងអាំងឆ្ងាញ់ពិសេស ដោយតម្លៃមួយឈុតត្រឹមតែ​ 12000៛ប៉ុណ្ណោះ។ លោកអ្នកអាច ស្វែងរក​ នំបញ្ចុកទឹកប្រហុក មួយនេះបានតាមរយៈហាង ផ្សារធម្មជាតិ 99 ដែលមានផ្ទះលេខ 82 Eo ផ្លូវ​ ១១៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក​ ទល់មុខហាងចូលម្លប់សាខាពេទ្យកុមារជាតិ​…

ប្លែកខ្លាំងស្អាតណាស់មានតែមួយស្រុកខ្មែរ ជាមួយនឹងហាងកាហ្វេឃ្លាំងអំបិល ទិដ្ឋភាពកណ្តាលស្រែអំបិលពិតៗ
ដើរកម្សាន្ត

ប្លែកខ្លាំងស្អាតណាស់មានតែមួយស្រុកខ្មែរ ជាមួយនឹងហាងកាហ្វេឃ្លាំងអំបិល ទិដ្ឋភាពកណ្តាលស្រែអំបិលពិតៗ

សម័យបច្ចុប្បន្ននេះហាងកាហ្វេជាច្រើនបានបង្កើតឡើងជាមួយនឹងរសជាតិថ្មីឆ្ងាញ់ៗប្លែកពីគ្នា ​ដោយក្នុងនោះសោភណ្ឌភាព និងការរៀបចំហាងក៏ជាចំណុចសំខាន់ដែលទាក់ទាញភ្ញៀវចូលទទួលទានកាហ្វេផងដែរ ដើម្បីជាការផ្លាស់ប្តូរបរិយាកាសកាន់តែស្រស់ស្រាយបន្ថែម។ ដោយក្នុងនោះថ្មីៗនេះមានហាងកាហ្វេបង្កើតថ្មីមួយកន្លែងទៀតហើយ ​ធ្វើឱ្យអារម្មណ៍អ្នកចូលចិត្តទទួលទានកាហ្វេ និងចូលចិត្តភាពច្នៃប្រតិដ្ឋថ្មីកញ្ជ្រោលចង់ទៅគ្រប់ៗគ្នានោះគឺ ​« ហាងកាហ្វេឃ្លាំងអំបិល ​» ដែលមានទីតាំងនៅកណ្តាលវាលស្រែអំបិលតែម្តង។ « ហាងកាហ្វេឃ្លាំងអំបិល ​»​ មានបើកបម្រើកាហ្វេ​ និងភេសជ្ជៈគ្រប់ប្រភេទមិនខុសពីហាងល្បីៗដទៃនោះទេ ​ដោយក្រៅពីជាហាងដែលយកទេសភាពស្រែអំបិលខេត្តកំពតជាចម្បងនៅក្នុងការទាក់ទាញភ្ញៀវមកទទួលទាន​ និងថតរូបកម្សាន្តហើយ ​សូម្បីតែការតុបតែងហាងក៏មានលក្ខណៈប្លែកស្រស់ស្រាយ គួរឱ្យចាប់អារម្មណ៍ចង់មកទទួលទានតែម្តង។ ​ដោយបច្ចុប្បន្ននេះ ហាងកាហ្វេឃ្លាំងអំបិលនេះបានស្រូបទាញអ្នកទេសចរគ្រប់តំបន់ទាំងអ្នកនៅក្នុងខេត្តកំពតផ្ទាល់ និងអ្នកដែលនៅទីក្រុងភ្នំពេញទៀតផង។ គួរឱ្យដឹងផងដែរថា ​« ហាងកាហ្វេឃ្លាំងអំបិល ​»​ មានទីតាំងស្ថិតនៅ ស្រែអំបិលជុំគ្រៀល ខេត្តកំពត ចង់ដឹងទីតាំងច្បាស់លោកអ្នកអាចស្វែករកតាមរយៈ ​Maps…

ពោធ៍ចិនតុងយេីងហ្នឹង​ « ​លំហែមាត់បឹង »  ស្ទូចត្រីក៏បាន  អង្គុយទទួលទានលំហែអារម្មណ៍ស្រូបខ្យល់អាកាសក៏បាន
ដើរកម្សាន្ត

ពោធ៍ចិនតុងយេីងហ្នឹង​ « ​លំហែមាត់បឹង » ស្ទូចត្រីក៏បាន អង្គុយទទួលទានលំហែអារម្មណ៍ស្រូបខ្យល់អាកាសក៏បាន

ចង់លំហែអារម្មណ៍សម្រាកកម្សាន្តចុងសប្តាហ៍ ​តែមិនដឹងទៅណាជិតទីក្រុងភ្នំពេញមិនបាត់ទៅណាឆ្ងាយ ​ពេលនេះលោកអ្នកអស់កង្វល់ហើយ  ថ្ងៃនេះ «ក្នុងស្រុក» ​សូមណែនាំទៅកន្លែងថ្មីល្បីថាស្រស់ស្រាយមួយកន្លែងទៀតហើយនោះគឺ « ​លំហែមាត់បឹង »។ « ​លំហែមាត់បឹង » គឺជាកន្លែងដែលរៀបចំយ៉ាងស្រស់ស្អាតជាមួយទេសភាពមាត់ផ្ទៃបឹងត្រជាក់ស្រស់ស្រាយ ​ថែមទាំងមានកន្លែងអង្គុយទទួលទានអាហារយ៉ាងមានផាសុកភាពផងដែរ ​ចង់កម្មង់អាហារមកទទួលទានក៏បានសុទ្ធតែឆ្ងាញ់ជាប់ចិត្ត ​ហើយអាចលំហែអារម្មណ៍ជាមួយនឹងការស្ទូចត្រីលេងកម្សាន្តក៏បាន ដឹងតែអាចរំសាយអស់ទុក្ខកង្វល់ជាមិនខាន។ ដោយទីតាំងនេះទើបតែបើកដំណើរការថ្មីៗតែប៉ុណ្ណោះតែអាចទាក់ទាញអ្នកមកកម្សាន្តពេញៗរាល់ថ្ងៃ ​ជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់២០%សំរាប់ការបេីកសាកល្បងនេះរហូតដល់ដាច់ខែកុម្ភៈនេះផងដែរ។ គួរឱ្យដឹងផងដែរថា « ​លំហែមាត់បឹង » មានទីតាំងនៅខណ្ឌកាកាប ហួសវត្តតាំងក្រសាំងផ្លូវទៅជម្ពូវន្ត ជិះដល់វត្តតាំងក្រសាំងបត់ទៅត្រង់តាមផ្លូវ រទះភ្លេីងហេីយបត់ចូលតាមបុរីឈូកវ៉ា៣ អាចស្វែងរកទីតាំងតាមរយៈ ​Maps: https://goo.gl/maps/aoWDgFDHib6dHwLX9 ឬអាចទំនាក់ទំនងសាកសួរបន្ថែមតាមរយៈលេខទូរស័ព្ទ 069 984…

យូរហើយអត់ដឹងសោះនេះ! ចំការផ្កាថ្នាំជក់ គ្មានក្លិន មិនក្រអូប តែស្រស់ស្អាតណាស់ថតរូបដឹងតែឡូយកប់
ដើរកម្សាន្ត

យូរហើយអត់ដឹងសោះនេះ! ចំការផ្កាថ្នាំជក់ គ្មានក្លិន មិនក្រអូប តែស្រស់ស្អាតណាស់ថតរូបដឹងតែឡូយកប់

សម័យនេះមនុស្សគ្រប់គ្នាសុទ្ធតែនិយមថតរូបនៅក្នុងចំការផ្កា ដែលមានសម្រស់ស្រស់ស្អាតចម្រុះពណ៌ មនាក្លិនក្រអូបស្រស់ស្រាយ ​ដែលមានទីតាំងនៅជនបទ និងតាមបណ្តាខេត្តនានាជាច្រើន។ យ៉ាងណាមិញ ​សម្រាប់ខេត្តកំពង់ចាមវិញ ​ត្រូវបានគេស្គាល់ថាជាខេត្តដែលមានសក្តានុពលនូវចំការ និងដំណាំផ្សេងៗជាច្រើន ​ដោយក្នុងនោះចំការផ្កាមួយត្រូវបានគេថតរូបមកផ្សព្វផ្សាយមើលទៅស្រស់ស្អាតខ្លាំងណាស់ ​តែមិននឹកស្មានសោះថា ​ការពិតចំការផ្កាដ៏ស្រស់ស្អាតនេះ ការពិតជាចំការថ្នាំជក់ទៅវិញ។ ចំការថ្នាំជក់នេះត្រូវគេដឹងថាមានទីតាំងស្ថិតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ​ដោយថ្នាំជក់បុរាណ គេបានយកស្លឹកនេះទៅហាលថ្ងៃដោតចង្កាក់ ​ឬចិញ្រ្ចាំមូរផលិតបានជា បារីខ្មែរ ​ឬហៅថា ​បារីកាតាប។ គួរឱ្យដឹងផងដែរថា ​ចំការថ្នាំជក់នេះមានសម្រស់ស្រស់ស្អាតណាស់ពេលចេញផ្កាម្តងៗ ​ដោយលោកអ្នកក៏អាចមកលេងកម្សាន្ត ​ឬថតរូបលេងទុកជាអនុស្សាវរីយ៍ក៏បានដែរ៕ អត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖ Sok Mongkul

ចាយ​ពេល ១ នាទី​អាន​មើល​ត្រូវ​អត់? ការ​ជ្រើសរើស​មេអំបៅ​មួយ​អាច​បង្ហាញ​ពី​ចរិតលក្ខណៈ​របស់​អ្នក
ដើរកម្សាន្ត

ចាយ​ពេល ១ នាទី​អាន​មើល​ត្រូវ​អត់? ការ​ជ្រើសរើស​មេអំបៅ​មួយ​អាច​បង្ហាញ​ពី​ចរិតលក្ខណៈ​របស់​អ្នក

មេអំបៅ​គឺ​ជា​សត្វ​មួយ​ប្រភេទ​ដែល​ជឿ​ថា​ទាំង​មនុស្ស​ប្រុស​និង​ស្រី រមែង​ស្រលាញ់​គ្មាន​ការ​ស្អប់ខ្ពើម​អ្វី​នោះ​ឡើយ។ តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​ធ្វើ​ការ​លើក​យក​សត្វ​មេអំបៅ​ទាំង ៦ មក​ឲ្យ​អ្នក​ជ្រើសរើស ដើម្បី​បង្ហាញ​ថា​តើ​អ្នក​ជា​មនុស្ស​មាន​ចរិតលក្ខណៈ​បែប​ណា? មេអំបៅ​ទី ១ ប្រសិន​អ្នក​ជ្រើសរើស​សត្វ​មេអំបៅ​ទី ១ នោះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ការ​រស់នៅ​ជីវិត​បែប​សាមញ្ញ​បំផុត។ អ្នក​រក​ឃើញ​ក្តី​សុខ​តាម​រយៈ​សកម្មភាព​តូចៗ ហើយ​ក្នុង​ការ​គិត​របស់​អ្នក​តែងតែ​គិត​នៅ​រឿង​វិជ្ជមាន។ អ្នក​មិន​ចូលចិត្ត​ធ្វើ​ឲ្យ​រឿង​មើល​ទៅ​រញ៉េរញ៉ៃ​ឬ​មើល​ទៅ​ស្មុគស្មាញ​នោះ​ទេ មិន​ថា​តែ​ក្នុង​ទំនាក់ទំនង សកម្មភាព​ប្រចាំ​ថ្ងៃ និង​ជា​ពិសេស​គឺ​ចិត្ត​គំនិត។ មេអំបៅ​ទី ២ ប្រសិន​អ្នក​ជ្រើសរើស​សត្វ​មេអំបៅ​ទី ២ នោះ​មាន​ន័យ​ថា​អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​មិន​សូវ​ចេះ​ភ័យខ្លាច អ្នក​មាន​ថាមពល​ក្លាហាន អង់អាច ដែល​រមែង​ជួយ​អ្នក​អាច​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដោយ​រលូន ត្បិត​បើ​ពេល​ខ្លះ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​ណា​មួយ​ក៏​ដោយ។ មេអំបៅ​ទី ៣ ប្រសិន​អ្នក​ជ្រើសរើស​សត្វ​មេអំបៅ​ទី ៣ នោះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ដែល​មាន​ភាព​ស្ងប់ស្ងាត់…

សួនផ្កា ​ជិះកង់លើអាកាស និងស្លៀតឈុតបុរាណ! ​ប្រមូលម្តុំកន្លែងកម្សាន្តគ្រប់រសជាតិនៅ «​សួនកំសាន្តជន្លង់ម្លូរ» ជិតៗនេះ
ដើរកម្សាន្ត

សួនផ្កា ​ជិះកង់លើអាកាស និងស្លៀតឈុតបុរាណ! ​ប្រមូលម្តុំកន្លែងកម្សាន្តគ្រប់រសជាតិនៅ «​សួនកំសាន្តជន្លង់ម្លូរ» ជិតៗនេះ

ចង់ទៅលេងសួនកម្សាន្ត ​ដែលមានអ្វីសប្បាយៗលេងច្រើនមុខនៅទីតាំងតែមួយ ពេលនេះលោកអ្នកមិនបាច់ទៅណាឆ្ងាយនោះទេ ដោយថ្ងៃនេះ « ក្នុងស្រុក» សូមណែនាំទីកន្លែងកម្សាន្តមួយកន្លែងនៅជិតទីក្រុងភ្នំពេញនេះតែប៉ុណ្ណោះ ថែមទាំងទទួលបានការចាប់អារម្មណ៍ និងពេញនិយមខ្លាំង នោះគឺ « ​សួនកំសាន្តជន្លង់ម្លូរ» ។ « ​សួនកំសាន្តជន្លង់ម្លូរ»  គឺជាសួនកំសាន្តមួយ ​ដែលមានសួនផ្កាកំពុងតែរីកបណ្តេីរៗហេីយ ថែមទាំងអាចថតរូបស្អាត និងស្លៀកឈុតបុរាណ ជាមួយការកម្សាន្តជាច្រើនមុខដ៏សម្បូរបែបដូចជា៖ -ជិះកង់លេីអាកាស -ជិះខ្សែររ៉ត -ជិះទូក និងទាទឹក -ហែលទឹកលេងក្នុង -ថតរូបក្នុងសួនផ្កា – ស្លៀកឈុតសម័យបុរាណ  មួយនាក់១៣០០០៛  ពិសេសថែមទាំងមាននម្ហូបអាហារមានរសជាតិឆ្ងាញ់បម្រើជូនក្នុងតម្លៃសមរម្យផងដែរ។ គួរឱ្យដឹងផងដែរថា «…

ឆ្ងាញ់កប់មាត់តែម្តង!​ ប្រហុក លើជ្រុញអាំង ល្បីខ្លាំងនៅក្បែរអង្គរ
ដើរកម្សាន្ត

ឆ្ងាញ់កប់មាត់តែម្តង!​ ប្រហុក លើជ្រុញអាំង ល្បីខ្លាំងនៅក្បែរអង្គរ

ដំណើរកម្សាន្តទៅលេងខេត្តសៀមរាប ​អ្នកប្រាកដជាចង់ភ្លក់រសជាតិម្ហូបអាហារប្រចាំខេត្តវប្បធម៌នេះតែម្តង  ដោយឱ្យតែនិយាយដល់ខេត្តសៀមរាប ​និងប្រាសាទអង្គរវត្ត ​អ្នកប្រហែលជានឹកឃើញដល់អាហារបែបជនបទ  ត្រីអាំង  ស្វាយជ្រក់  នំបញ្ចុក ​ទឹកគ្រឿង ​ប្រហុកដុត ​និងម្ហូបអាហារឆ្ងាញ់ៗជាច្រើនតែម្តង។ តែសម្រាប់ពេលនេះ ​យើងខ្ញុំសូមណែនាំ ​អាហារមួយកន្លែងដែលកំពុងតែពេញនិយមខ្លាំងនៅក្បែរអង្គរវត្តខេត្តសៀមរាប ​នោះគឺ  ហាង « ប្រហុក(ល្បីប្រហុកជ្រុញអាំង)  ​» ​ដែលអ្នកសៀមរាប ​និងអ្នកដែលមកលេងកម្សាន្តនៅសៀមរាបអង្គរដែលមកលេងកម្សាន្តមិនអាចមើលរំឡងបានតែម្តង។ « ប្រហុក(ល្បីប្រហុកជ្រុញអាំង)  ​» មានម្ហូបបែបខ្មែរ ស្រុកស្រែចំការឆ្ងាញ់ៗជាច្រើនមុខសុទ្ធតែមានឱជារស  ពិសេសគឺមុខម្ហូបប្រហុកអាំង ​ប្រហុកអាំងលើជ្រុញ ​តែម្តង ​ដោយមុខម្ហូបគឺមានតម្លៃសមរម្យ   រួមជាមួយបរិយាកាសបែបធម្មជាតិត្រជាក់ៗស្រស់ស្រាយបាញ់ឆ្ងាញ់ទៀតផង។ គួរឱ្យដឹងផងដែរថា…

«ព្រៃដំរីភ្នំគូលេន»  ​ដែនដីជម្រកសម្រាប់ដំរីចូលនិវត្តន៍ដ៏ល្បីល្បាញ​ ឯតម្លៃសំបុត្រជាកញ្ចប់សមរម្យខ្លាំងអាចចូលកម្សាន្តបាន
ដើរកម្សាន្ត

«ព្រៃដំរីភ្នំគូលេន» ​ដែនដីជម្រកសម្រាប់ដំរីចូលនិវត្តន៍ដ៏ល្បីល្បាញ​ ឯតម្លៃសំបុត្រជាកញ្ចប់សមរម្យខ្លាំងអាចចូលកម្សាន្តបាន

បើនិយាយពីសក្តានុពលខេត្តសៀមរាប ​លោកអ្នកប្រាកដជាដឹងថាដែនដីនេះសម្បូរទៅដោយប្រាសាទបុរាណជាច្រើន ​ជាពិសេសគឺប្រាសាទអង្គរវត្តដែលជាអច្ឆរិយៈពិភពលោកតែម្តង។ ​ តែដែនដីដ៏ពិសិដ្ឋនេះ ក៏មានកន្លែងធម្មជាតិ និងទីកន្លែងកម្សាន្តសម្រាប់ភ្ញៀវជាតិ​ និងអន្តរជាតិចូលកម្សាន្តជាមួយអារម្មណ៍រីករាយឥតជិនណាយផងដែរ។ ​ដោយថ្ងៃនេះ «ក្នុងស្រុក» ​សូមណែនាំទីកន្លែងថ្មីមួយកន្លែងទៀតដែលមិនសូវមានអ្នកទេសចរណ៍ជាតិស្គាល់ ​តែពេញនិយមខ្លាំងសម្រាប់ភ្ញៀវទេសចរណ៍បរទេសនោះគឺ «KULEN ELEPHANT FOREST» ។ «KULEN ELEPHANT FOREST» ឬ​ព្រៃដំរីភ្នំគូលេន គឺជាដែនជម្រកមួយសម្រាប់ដំរីចូលនិវត្តន៍ ដែលធ្លាប់បម្រើវិស័យទេសចរណ៍ក្នុងតំបន់អង្គរ និងជាកន្លែងអភិរក្សសត្វដំរីមួយស្ថិតនៅក្នុងខេត្តសៀមរាប។ នៅទីនោះមានដំរី១៣ក្បាល ដែលយកមកពីគ្រប់ទិសទីក្នុងកម្ពុជា ក្នុងគោលបំណងជួយសង្គ្រោះ និងថែរក្សាសត្វដំរីដែលជិតផុតពូជ ដែលមានប្រមាណជាង៥០០ក្បាលប៉ុណ្ណោះនៅកម្ពុជា។ លោកអ្នកអាចចូលកម្សាន្តនៅទីនេះ​ ចំណាយពេលប្រហែលកន្លះថ្ងៃដើម្បីដឹងពីការរស់នៅ និងចរិតពិតប្រាកដរបស់សត្វដំរី ។…

ចូលចិត្តភាពស្ងប់ស្ងាត់ទេសភាពអមដោយព្រៃកោងកាង យ៉ាងស្រស់បំព្រង កុំភ្លេចសាកល្បងទៅកម្សាន្តនៅ បឹងកាយ៉ាក ខេត្តកោះកុង
ដើរកម្សាន្ត

ចូលចិត្តភាពស្ងប់ស្ងាត់ទេសភាពអមដោយព្រៃកោងកាង យ៉ាងស្រស់បំព្រង កុំភ្លេចសាកល្បងទៅកម្សាន្តនៅ បឹងកាយ៉ាក ខេត្តកោះកុង

កោះកុង៖ កោះកុង គឺជាខេត្តដែលសមុទ្រមួយ ដែលក្រៅពីមានផ្ទៃសមុទ្រស្រស់ស្អាត ក៏ជាខេត្តដែលសម្បូរទៅដោយព្រៃឈើកោងកាងផងដែរ ដែលមិនត្រឹមជាជម្រកសត្វសមុទ្រ តែក៏ក្លាយទៅជាទេសភាពបែបធម្មជាតិដ៏ស្រស់បំព្រេងផងដែរ។ នៅក្នុងនោះ កោះកុងក៏មានរីសតមួយកន្លែង ដែលល្បីថាមានទេសភាពព្រៃកោងកាងដ៏ស្រស់ស្អាតផងដែរ នោះគឺ រីសតបឹងកាយ៉ាក ( Mangrove Sanctuary Resort ) ដែលជាផ្ទះស្នាក់នៅយ៉ាងប្រណីត ដែលមានផ្ទះ សំណាក់ បឹងហ្គាឡូ ដែឡលោកអ្នកមិនត្រឹមតែអាចស្នាក់នៅជាមួយនឹងទេសភាពបែបស្ងប់ស្ងាត់ហើយ អ្នកក៏អាចគយគន់ទេសភាពព្រៃកោងកាងយ៉ាងស្រស់ស្អាតនៅជុំវិញតំបន់នោះផងដែរ។ ជាពិសេសនៅទីនោះក៏មានភោជនីយដ្ឋានទទួលទានអាហារឆ្ងាញ់ៗ អាងហែលទឹកកណ្តាលធម្មជាតិ ការធ្វើដំណើរកម្សាន្តតាមទូកនិងការមើលអំពឹលអំពែកនៅពេលយប់ទៀតផង ។ គួរឱ្យដឹងផងដែរថា រីសតបឹងកាយ៉ាក មានទីតាំងស្ថិតនៅក្នុងឃុំ ពាមក្រសោប ស្រុកមណ្ឌលសីមា…

រង្វង់មូលភ្នំគូលែន មានសួនផ្កាបង្កើតថ្មីទៀតហើយ​ ឃើញភ្លាមចង់ទៅលេងភ្លែត
PR

រង្វង់មូលភ្នំគូលែន មានសួនផ្កាបង្កើតថ្មីទៀតហើយ​ ឃើញភ្លាមចង់ទៅលេងភ្លែត

សួនផ្កាជាច្រើន បានបង្កើតថ្មីជាបន្តបន្ទាប់សម្រាប់បម្រើអារម្មណ៍អ្នកដែលចូលចិត្តភាពស្រស់ស្អាតនៃទិដ្ឋភាពផ្កាស្អាតៗ ជាវាលសួនផ្កាធំៗតែម្តង។ ដោយពេលនេះដោយសារតែឃើញសក្តានុពលនៃទេសចរណ៍បែបធម្មជាតិសួនផ្កា ទទួលបានការពេញនិយមជាខ្លាំងពីសំណាក់ទេសចរណ៍ក្នុងស្រុកនោះហើយ ពេលនេះសួនផ្កាមួយកន្លែងទៀតបានបង្កើតឡើងនៅក្នុងខេត្តសៀមរាប។ ដោយនៅជិតរង្វង់មូលភ្នំគូលែន បានប្រែរូបរាងហើយ ប្រែពីដីទទេរមកជា កន្លែងគួរឱ្យស្រលាញ់​សុទ្ធតែជាដើមផ្កាចម្រុះពណ៌ស្រស់ស្អាត ពេញនិយមសម្រាប់អ្នកដែលចូលចិត្តថតរូបកម្សាន្ត ទុកជាអនុស្សាវរីយ៍ មិនចាញ់ការដើរកម្សាន្តនៅសួនផ្កាក្រៅប្រទេសនោះឡើយ។ គួរឱ្យដឹងផងដែរថា សួនផ្កាទើបតែបង្កើតថ្មីតែមិនទាន់មានឈ្មោះមួយនេះ មានទីតាំងគឺស្រួលរកទេ គឺនៅហ្នឹងរង្វង់មូលភ្នំគូលែនតែម្តង ដោយលោកអ្នកអាចស្វែងរកយ៉ាងងាយសម្រាប់ការកម្សាន្តលេង ពិសេសថតរូបទុកជាអនុស្សាវរីយ៍តែម្តង៕ អត្ថបទសម្រួលដោយ៖ ក្នុងស្រុក ប្រភពរូបភាព៖ ភាព ភាណុច ទំនាក់ទំបងថតនៅសៀមរាប៖ 069 887 854

Update ថ្មីកាន់តែស្អាតឡើងៗ « សួនផ្កាក្រអូបឃុនរាម​ » ត្រូវចិត្តអ្នកស្រលាញ់ផ្កា និងចូលចិត្តថតរូប
PR

Update ថ្មីកាន់តែស្អាតឡើងៗ « សួនផ្កាក្រអូបឃុនរាម​ » ត្រូវចិត្តអ្នកស្រលាញ់ផ្កា និងចូលចិត្តថតរូប

ខេត្តសៀមរាប មិនត្រឹមតែជាទីកន្លែងទេសចរណ៍បែបប្រវត្តិសាស្ត្រសម្បូរប្រាសាទបុរាណ និងវប្បធម៌ដ៏ផូរផង់របស់កម្ពុជាប៉ុណ្ណោះទេ តែខេត្តនេះមានសក្តានុពលទីតាំងអំណោយផលទាំងផ្នែកទេសចរណ៍បែបធម្មជាតិ និងកែច្នៃដ៏សម្បូរបែបផងដែរ។ ដោយថ្មីៗនេះ ខេត្តវប្បធម៌មួយនេះ បានកែច្នៃដាំជាសួនផ្កាសម្រាប់ការទស្សនាកម្សាន្តជាច្រើនកន្លែងសុទ្ធតែស្រស់ស្អាតពេញនិយម ល្អពិសេសសម្រាប់អ្នកចូលចិត្តផ្កា និងចូលចិត្តថតរូបកម្សាន្តតែម្តង នោះគឺ សួនផ្កាដែលទើបតែបង្កើត នៅក្នុងស្រុកបន្ទាយស្រី « សួនផ្កាក្រអូបឃុនរាម​ »។ សម្រាប់ « សួនផ្កាក្រអូបឃុនរាម​ » នេះផងដែរ បើតាមអ្នកថតរូបជំនាញនៅក្នុងខេត្តសៀមរាបផ្ទាល់បានឱ្យដឹងផងដែរថា​ ម៉ោងដែលថតរូបស្អាតនៅក្នុងសួនផ្ការនេះគឺ ព្រឹក ម៉ោង ៦ដល់ម៉ោង ១០.៣០ និងល្ងាច ម៉ោង ៣ កន្លះ ដល់ម៉ោង…

អាហារឆ្ងាញ់ៗបែបជនបទ ខ្យល់ត្រជាក់ក្រអូបក្លិនស្រូវទុំ នៅស្រុកស្រែពិតៗ ការពិតនៅមិនឆ្ងាយឡើយ
PR

អាហារឆ្ងាញ់ៗបែបជនបទ ខ្យល់ត្រជាក់ក្រអូបក្លិនស្រូវទុំ នៅស្រុកស្រែពិតៗ ការពិតនៅមិនឆ្ងាយឡើយ

ចង់បានបរិយាកាសបែបស្រស់ស្រាយស្រុកស្រែ និងទទួលទានអាហារឆ្ងាញ់ៗជាមួយទេសភាពជក់ចិត្តលំហែអារម្មណ៍​ «ក្នុងស្រុក» សូមណែនាំទីតាំងមួយកន្លែង នោះគឺ សួនលំហែកាយ « ម្លប់អំពិលជ្រាវ » ។ « ម្លប់អំពិលជ្រាវ » គឺជាទីតាំងមួយកន្លែងដែលមានបរិយាកាសត្រជាក់ភ្នែក​ជាមួយនឹងម្ហូបបែបជនបទឆ្ងាញ់ៗបំរើសេវាកម្មម្ហូបអាហារបែបខ្មែរស្រុកស្រែចំការ ឃើញហើយគួរឱ្យស្រក់ទឹកមាត់ អាចគយគន់មើលធម្មជាតិ​ស្រុកស្រែពិតៗ ខ្យល់ត្រជាក់ ក្រអូបក្លិនស្រូវទុំ ស្តាប់សំលេងសត្វស្លាបច្រៀង និងអង្គុយមើលថ្ងៃលិច ។ ក្រៅពីជាទីកន្លែងទទួលទានអាហារបែបធម្មជាតិឆ្ងាញ់ពិសានៅថ្ងៃពិសេសចុងសប្តាហ៍នោះ « ម្លប់អំពិលជ្រាវ » ថែមទាំងជាទីកន្លែងដែលអាចថតរូបកម្សាន្តស្រស់ស្អាតយ៉ាងជក់ចិត្តទៀតផង។ គួរឱ្យដឹងផងដែរថា « ម្លប់អំពិលជ្រាវ » មានទីតាំងនៅជាយក្រុងសៀមរាប ផ្លូវទៅទំនប់…

រមណីយដ្ឋានល្បាក់កំរោញ ខេត្តពោធិ៍សាត់​​ ល្បីថាស្អាតខ្លាំង កំពុងតែរៀបចំស្វាគមន៍ភ្ញៀវទេសចរណ៍នៅថ្ងៃចូលឆ្នាំចិន និងចូលឆ្នាំខ្មែរខាងមុននេះហើយ
ដើរកម្សាន្ត

រមណីយដ្ឋានល្បាក់កំរោញ ខេត្តពោធិ៍សាត់​​ ល្បីថាស្អាតខ្លាំង កំពុងតែរៀបចំស្វាគមន៍ភ្ញៀវទេសចរណ៍នៅថ្ងៃចូលឆ្នាំចិន និងចូលឆ្នាំខ្មែរខាងមុននេះហើយ

ក្នុងឱកាសឈប់សម្រាកថ្ងៃបុណ្យជាតិ​ និងអន្តរជាតិខាងមុខនេះ មនុស្សគ្រប់គ្នាប្រហែលជាកំពុងតែគិត​ និងមានគម្រោងចង់ដើរកម្សាន្តនៅថ្ងៃសម្រាកទាំងនោះហើយ ​ដើម្បីសម្រាលក្តីនឿយហត់ និងបំបាត់ភាពតានតឹង បង្កើតភាពរីករាយដើម្បីត្រលប់មកធ្វើកិច្ចការងារប្រចាំថ្ងៃផងដែរ។ ប្រសិនជាលោកអ្នកចូលចិត្តដើរកម្សាន្តតាមបែបធម្មជាតិ ជាមួយដើមឈើខៀវខ្ចី ទឹកធ្លាក់ត្រជាក់ស្រេបដូចទឹកអម្រិត ​ថ្ងៃនេះ ​« ក្នុងស្រុក » ​សូមណែនាំទីកន្លែងកម្សាន្តមួយកន្លែងនោះគឺ «រមណីយដ្ឋានល្បាក់កំរោញ » ខេត្តពោធិសាត់។ «រមណីយដ្ឋានល្បាក់កំរោញ »​  អាចមើលឃើញច្បាស់អំពីទិដ្ឋភាពទូទៅដូចជា ថ្មដាតូច ធំ ទឹកថ្លាឈ្វេងគួបផ្សំទៅនឹងរុក្ខជាតិ ស្រស់ខៀវស្រងាត់ អមតាមមាត់ស្ទឹងជាម្លប់ត្រជាក់ ខ្យល់បរិសុទ្ធល្អ បំបាត់ភាពស្មុគស្មាញ និងនាំមកនូវភាពភ្លឺស្វាងក្នុងសង្គមគ្រួសារ  ហើយក៏កំពុងតែរៀបចំបន្ថែមទៀតដើម្បិស្វាគមន៍ភ្ញៀវទេសចរណ៍មកម្សាន្តនៅថ្ងៃឈាប់សម្រាកខាងមុខផងដែរ។ សូមបញ្ជាក់ផងដែរថា រមណីយដ្ឋានល្បាក់កំរោញ…

កោះព្រហ្មចារីយ៍​តំបន់​ទេសចរណ៍ថ្មី នា​ដី​ខេត្តក្រចេះ
ដើរកម្សាន្ត

កោះព្រហ្មចារីយ៍​តំបន់​ទេសចរណ៍ថ្មី នា​ដី​ខេត្តក្រចេះ

តាម​រយៈទំព័រហ្វេសបុករបស់ក្រសួងទេសចរណ៍ មានកោះដ៏ទាក់ទាញមួយត្រូវបានគេល្បីតៗគ្នាថា មានទេសភាពស្រស់ស្អាត ប្រៀបដូចក្រមុំព្រហ្មចារី ដោយការជិះកាណូតធ្វើដំណើរតាមទន្លេមេគង្គប្រមាណតែ ២០នាទីប៉ុណ្ណោះ ភ្ញៀវទេសចរនឹងបានទៅដល់កោះព្រហ្មចារីយ៍ជាក់ជាមិនខាន។ កោះព្រហ្មចារីយ៍ ជាផលិតផលទេសចរណ៍ដ៏សំខាន់មួយរបស់សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចម្ងាយប្រមាណតែ១៧គីឡូម៉ែត្រពីទីរួមខេត្ត។ លោក ចាន់ សុគន្ធី បានអំពាវនាវផ្សព្វផ្សាយតាមរយៈសារព័ត៌មានដែលរួមដំណើរជាមួយគ្នានោះ ទៅកាន់ភ្ញៀវទេសចរថា គួរតែទៅទស្សនាកោះសហគមន៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយនោះ ពិសេសគឺដើម្បីបានទស្សនាសត្វផ្សោត សត្វក្ដាន់ដែលសុទ្ធតែជាសត្វកម្រ ។ មកទស្សនាកោះព្រហ្មចារីយ៍ដែលមានទេសភាពព្រៃឈើ ព្រៃលិចទឹកមានក្បូរក្បាច់ល្អពីធម្មជាតិ ឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាតដូចសាច់នារីក្រមុំព្រហ្មចារីយ៍ ឈ្វេងយល់ពីជីវភាពរស់នៅរបស់ប្រជាសហគមន៍ ព្រមទាំងបានទស្សនាទេសភាពដងទន្លេមេគង្គផងដែរ។ លោកអនុប្រធានមន្ទីរ ប៉ុន សំបូរ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ មន្ទីរទេសចរណ៍ខេត្តក្រចេះបានសហការជាមួយអង្គការ WWF រៀបចំបង្កើតសហគមន៍ថ្មីមួយឡើងនាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅដោយដាក់ឈ្មោះជាផ្លូវការថា…

ពេជ្រមិនទាន់ច្នៃតែស្អាតខ្លាំងមិនសូវមានអ្នកទៅដល់! ទឹកធ្លាក់ឡែងម៉ាហោក ខេត្តមណ្ឌលគិរី
ដើរកម្សាន្ត

ពេជ្រមិនទាន់ច្នៃតែស្អាតខ្លាំងមិនសូវមានអ្នកទៅដល់! ទឹកធ្លាក់ឡែងម៉ាហោក ខេត្តមណ្ឌលគិរី

មណ្ឌលគិរី ​គឺជាដែនដីក្រហមប៉ែកភាគខាងកើតប្រទេសកម្ពុជា និងជាខេត្តដែលមានផ្ទៃដីធំជាងគេ តែមានប្រជាជនតិចជាងគេទៅវិញ។  ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជាទឹកជ្រោះប្រកបដោយហ្វូងមច្ឆាជាច្រើនប្រភេទ ព្រមទាំងរុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូចធំជាច្រើន ​តែក៏មានទីតាំងខ្លះមិនទាន់មានអ្នកស្គាល់ និងមានអ្នកទៅដល់ផងដែរ។ ដោយក្នុងនោះ ទឹកធ្លាក់ឡែងម៉ាហោក ​ក៏ត្រូវបានគេដឹងថាទីតាំងមួយបែបធម្មជាតិ ​ប្រៀបបីដូចជាពេជ្រមិនទាន់ច្នៃ ​បង្កប់ទេសភាពទឹកធ្លាក់ស្រស់ស្អាតស្ទើរតែមិនគួរឱ្យជឿ​ និងមិនសូវល្បីល្បាញ ​ឬមានអ្នកទៅកម្សាន្តនោះឡើយដោយសារតែស្ថានភាពពិបាកធ្វើដំណើរ ​គឺការប្រើម៉ូតូតែម្តង។ ​តែបើបានទៅកម្សាន្តហើយ  ប្រាកដជាជាប់ចិត្តនឹងទេសភាពនេះជាក់ជាមិនខាន។ គួរឱ្យដឹងផងដែរថា ទឹកធ្លាក់ឡែងម៉ាហោក ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានចំងាយផ្លូវពីស្នាក់ការបរិស្ថានស្រុកអូររាំង១៧គីឡូ ធ្វើដំណើរតាមភូមិអណ្ដូងក្រឡឹង និងឆ្លងកាត់ស្រែហ្យេវ ប្រើរយះពេល…

ព្រោះតែមនុស្សប្រុសមានចរិតទាំង ៥ នេះហើយ ដែលធ្វើឱ្យមនុស្សស្រីសុខចិត្តនៅលីវមិនខ្ចីរៀបការ
ដើរកម្សាន្ត

ព្រោះតែមនុស្សប្រុសមានចរិតទាំង ៥ នេះហើយ ដែលធ្វើឱ្យមនុស្សស្រីសុខចិត្តនៅលីវមិនខ្ចីរៀបការ

មនុស្សគ្រប់រូបតែងតែមានស្នេហា ហើយក៏ត្រូវតែរៀបការមានគូស្រករ កសាងគ្រួសារជារបស់ខ្លួនឯងដែរ។ ប៉ុន្តែប្រសិនបើត្រូវមកជួបមនុស្សប្រុសដែលមានចរិតទាំង៥ខាងក្រោមនេះ មនុស្សស្រីក៏សុខចិត្តនៅលីវ ឬក្រមុំចាស់ ដាច់ខាតមិនរៀបការជាមួយនឹងមនុស្សប្រុសបែបហ្នឹងឡើយ។ ១. សាវា ញ៉ែស្រីពាសវាលពាសកាល ចិត្តល្អ រួសរាយជាគុណសម្បត្តិ មនុស្សស្រីក៏ចង់បានដៃគូដែលមានចិត្តទូលាយបែបហ្នឹងដែរ ប៉ុន្តែមនុស្សប្រុសខ្លះរួសរាយជ្រុល ចិត្តល្អជ្រុល ចូលដល់លក្ខណៈសាវា ពូកែវោហាខាងញ៉ែប៉ប្រែស្រីមិនរើសមុខ។ ដូច្នេះមនុស្សប្រុសបែបនេះ បើរៀបការជាមួយ គឺមានតែទុក្ខសោកវេទនា គ្រាំគ្រាចិត្តប៉ុណ្ណោះ។ ២. ស្រឡាញ់ខ្លួនឯងខ្លាំងពេក នៅជាមួយមនុស្សអាត្មានិយមតែងតែគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនជានិច្ច តែងតែចង់ឱ្យមនុស្សគ្រប់គ្នាធ្វើសម្រាប់ខ្លួនឯងតែម្នាក់ ចរិតបែបនេះ ទោះមនុស្សនោះស្អាត សង្ហាប៉ុនណា ល៏គ្មានមនុស្សស្រីណាហ៊ានប្រាថ្នាដែរ រស់នៅជាមួយប្រាកដជាមានសម្ពាធខ្លាំងណាស់។ ប្រសិនបើអ្នកតស៊ូក្នុងសេចក្តីស្នេហាបែបនេះ អ្នកនឹងត្រូវមានស្មារតីលះបង់រាល់បំណងប្រាថ្នារបស់គាត់…

ស្វែងយល់៖ ត្រីប៉ាសេអ៊ីរស់​នៅ​តែក្នុងទន្លេមេគង្គ មាន​តម្លៃ៦០ម៉ឺនរៀលក្នុងមួយគីឡូ
ដើរកម្សាន្ត

ស្វែងយល់៖ ត្រីប៉ាសេអ៊ីរស់​នៅ​តែក្នុងទន្លេមេគង្គ មាន​តម្លៃ៦០ម៉ឺនរៀលក្នុងមួយគីឡូ

ត្រីប៉ាសេអ៊ី ដែលប្រជាជនខ្មែរខ្លះបានត្រឹមតែលឺឈ្មោះ និងដឹងត្រឹមថាមានតម្លៃថ្លៃនោះ អាចលក់បានក្នុងមួយគីឡូក្រាម រហូតដល់ ៦០០ ០០០រៀល ឯណោះ។ តើត្រីប៉ាសេអ៊ី មានលក្ខណៈជីវសាស្ត្រ ជីវចម្រុះ បញ្ហាប្រឈម និងកត្តាអ្វីខ្លះ? បើតាមការបញ្ជាក់របស់ លោក ចាន់ សុខហេង អនុប្រធានការិយាល័យស្រាវជ្រាវបច្ចេកទេសជលផល នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងជាអ្នករៀបរៀងសៀវភៅ “ត្រីទឹកសាប នៅព្រះរាជាណាចក្រកម្ពុជា” បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជាឲ្យដឹងថា ត្រីប៉ាសេអ៊ីជាប្រភេទត្រីមានស្រកា ហើយមានវត្តមានតែនៅក្នុងទន្លេមេគង្គតែប៉ុណ្ណោះ ដោយឡែកនៅកម្ពុជា វារស់នៅប្រចាំតំបន់មេគង្គលើ ក្នុងខេត្តក្រចេះ (ចាប់ពីតំបន់កាំពីឡើងទៅខេត្តស្ទឹងត្រែង) ស្ទឹងត្រែង និងរតនៈគីរី។ ត្រីប៉ាសេអ៊ីស្ថិតនៅក្នុងអម្បូរ Cyprinidae ហើយមានឈ្មោះវិទ្យាសាស្ត្រ…

នរណាក៏ល្បីដែរ!ទុរេនកំពតជាប់ចំណាត់ថ្នាក់លេខ១ និងជាដំណាំ​មួយប្រកប​ដោយ​ស​ក្តានុពលរបស់ខេត្តកំពត
ដើរកម្សាន្ត

នរណាក៏ល្បីដែរ!ទុរេនកំពតជាប់ចំណាត់ថ្នាក់លេខ១ និងជាដំណាំ​មួយប្រកប​ដោយ​ស​ក្តានុពលរបស់ខេត្តកំពត

ទុរេនកំពត ត្រូវបានមជ្ឈដ្ឋានទូ​ទាំង​ប្រទេ​ស​បា​ន​ចា​ត់​ទុ​កជាទុរេនជាប់លំដាប់ថ្នាក់លេខ១មានភាពល្បីល្បាញ ប្រកបដោយសក្តានុពល ថែ​ម​​ទាំ​ង​បា​ន​ចា​ត់ទុកជាអត្តសញ្ញាណរបស់ខេត្តកំពតផងដែរ។ ទាក់ទិននឹងការដាំដុះទុរេននៅខេត្តកំពត ប្រជាពលរដ្ឋស្ថិតតាមតំបន់នីមួយៗ ពិ​សេ​ស​ក្នុ​ងភូមិសាស្ត្រ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា ការដាំ​ទុរេ​នពិ​តជា​ត្រូវ​មា​ន​កា​រថែទាំហ្មត់ចត់ ពោលគឺចាប់ដើមយកកូនទុរេនមកដាំក្នុង​រយៈពេល៤ទៅ៥ឆ្នាំទើបចាប់​ផ្តើ​ម​ទា​ញ យក ផល​ បណ្តើរៗ។ កសិករបានអះអាងថា ការប្រមូលផលទុរេនកំពត ចា​ប់ផ្តើ​ម​ពី​ខែ​មេ​សា​ បន្តរហូតដល់ចុងខែមិថុនា និងដល់ខែកក្កដា ប៉ុន្តែក៏​មានកន្លែង​ខ្លះប្រ​មូ​ល​ផ​ល​នៅ​ខែ​ឧ​ស​ភា​ផងដែរ។ ដោយសារទុរេនកំពតមានរសជាតិផ្អែម ឈ្ងុ​យឆ្ងាញ់ ត្រូវបានគេចាត់ទុកជាដំ​ណាំប្រ​ក​ប​​​ដោ​យសក្តានុពល ជាប់ជាអត្តសញ្ញាណរបស់ខេត្តកំពត ហើយទុរេនគ្រប់ប្រ​ភេទ​ដែ​ល​ក​សិ​ក​​រ​ដាំ​ដុះគឺសុទ្ធតែមានតម្លៃខ្ពស់ ចាប់ពី២ម៉ឺនរៀលឡើងទៅ ក្នុង១គីឡូក្រាម ដោ​យឈ្មួ​ញតែ​ង​តែ​​ម​ក​ម៉ៅ​បេះ​ដឹកជញ្ជូនទៅលក់បន្តនៅតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញទៀតផង។ ពាក់ព័ន្ធនឹងដំណាំទុរេនប្រកបដោយសក្តានុពលរបស់ខេត្តកំពតនេះ…

កន្លែងកំសាន្តបោះបង់ចោល ៤កន្លែង ដែលមានប្រវត្តិដ៏គួរឱ្យខ្លាចបំផុតនៅលើពិភពលោក
ដើរកម្សាន្ត

កន្លែងកំសាន្តបោះបង់ចោល ៤កន្លែង ដែលមានប្រវត្តិដ៏គួរឱ្យខ្លាចបំផុតនៅលើពិភពលោក

បរទេស ៖ កន្លែងកំសាន្តនានានៅជុំវិញពិភពលោក ត្រូវបានចាត់ទុកជាកន្លែងដែលទាក់ទាញ់ភ្ញៀវជាតិនិងអន្តរជាតិ អាស្រ័យលើកន្លែងនោះមានឧបករណ៍កំសាន្តច្រើននិងសប្បាយប៉ុនណា។ ប៉ុន្តែចុះបើទីកន្លែងកំសាន្តទាំងអស់នោះត្រូវបានបិទទ្វារ រឺត្រូវបានគេបោះបង់ចោល តើអ្នកទាំងអស់គ្នាដឹងទេថា មូលហេតុអ្វីដែលបណ្តាលអោយទីកន្លែងទាំងអស់នោះត្រូវបានបិទទ្វាររឺដោយសារតែកន្លែងនោះធ្លាប់មានឧប្បវេហេតុផ្សេងៗ ។ ខាងក្រោមនេះជាកន្លែងកំសាន្តបោះបង់ចោល4កន្លែង ដែលមានប្រវត្តិដ៏គួរអោយខ្លាចបំផុតនៅលើពិភពលោក ៖ ១. Okpo Land មានទីតាំងស្ថិតនៅលើកោះ Geoje ដ៏តូចរបស់ប្រទេសកូរ៉េខាងត្បូងឧទ្យាននេះមានការបង្កើតនូវខ្សែភាពយន្តភ័យ.រន្ធត់។ ការទាក់ទាញដ៏សំខាន់បំផុតមួយរបស់ឧទ្យានគឺរទេះកាំភ្លើងដែលមានក្បាលទា។ វាត្រូវបានគេដឹងថាបានបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ម្នាក់នៅចុងទសវត្សឆ្នាំ ១៩៩០ ដែលមិនបានទទួលសំណងឬការសុំទោសហើយការជិះនៅតែបន្តដំណើរការ។ បន្ទាប់មកនៅឆ្នាំ ១៩៩៩ រទេះមួយបានក្រឡាប់និងក្រឡាប់ក្នុងល្បឿនយ៉ាងលឿនហើយក្មេងស្រីវ័យក្មេងម្នាក់បានបាត់បង់.ជីវិតយ៉ាងអាណោចអាធ័ម។ ម្ចាស់ឧទ្យាននេះបានបាត់ខ្លួនភ្លាមៗ ហើយមិនដែលត្រូវបានគេដឹងដំណឹងពីលោកទៀតឡើយ។ ក្រោយមកសួនកម្សាន្ត​ អូអូប៉ូឡៃត្រូវបានបិទ។ ២. JoyLand…

គ្រាន់តែឃើញរូបចង់ទៅភ្លាម!​ ម្ហូបឆ្ងាញ់ បរិយាកាសស្អាតអស់ទាស់ ​កន្លែងថតរូបស្អាតៗ​ ងាយស្រួលរកមែនទែននៅម្តុំជ្រោយចង្វារយើងហ្នឹង
PR

គ្រាន់តែឃើញរូបចង់ទៅភ្លាម!​ ម្ហូបឆ្ងាញ់ បរិយាកាសស្អាតអស់ទាស់ ​កន្លែងថតរូបស្អាតៗ​ ងាយស្រួលរកមែនទែននៅម្តុំជ្រោយចង្វារយើងហ្នឹង

ក្រៅពីចង់ទទួលទានអាហារឆ្ងាញ់ៗនៅរាល់ពេលសម្រាក និងទំនេរពីការងារដើម្បីលំហែអារម្មណ៍ហើយ មនុស្សភាគច្រើនពិតជាចង់ស្តាប់តន្ត្រីកំដរអារម្មណ៍ ដែលពោរពេញដោយបរិយកាសរីករាយហើយមែនទេ? ពេលនេះមិនបាច់ពិបាកទៅដល់ណាឆ្ងាយ «ក្នុងស្រុក » សូមណែនាំទៅកាន់កន្លែងទទួលទានអាហារមួយកន្លែងដែលមានទាំងបរិយកាស មានទាំងម្ហូបឆ្ងាញ់​ ថែមទាំងមានតន្រ្តីកំដរទៀតហើយនៅមិនឆ្ងាយពីភ្នំពេញយើងនោះទេ គឺ ហាង «អយស្ទ័រហៅស៍» ​ដែលមានទីតាំងថ្មីនៅម្តុំជ្រោយចង្វារ។ «អយស្ទ័រហៅស៍» មិនត្រឹមតែមានលក់មុខម្ហូបច្រើនមុខគ្រប់ប្រភេទ ​ពិសេសគឺគ្រឿងសមុទ្រស្រស់ៗនោះទេ ​តែសាខាថ្មីនេះមានការតុបតែងហាងយ៉ាងស្រស់ស្អាតមានកន្លែងអង្គុយផាសុកភាពនឹងការរៀបចំតុទទួលទានបែបប្លែកថ្មី ​ទីធ្លាធំទូលាយ ប្រកបដោយបរិយាកាសស្រស់ស្រាយសប្បាយអារម្មណ៍ ជាមួយខ្យល់ត្រជាក់ត្រសៀកៗពីមាត់ទន្លេ ​ហើយក៏មានតន្ត្រីកំដររាល់ពេលល្ងាចៗផងដែរ ធ្វើឱ្យលោកអ្នករំសាយអារម្មណ៍ពីភាពតានតឹងអស់ជាមិនខាន។  ហើយហាងនេះក៏មានទទួលរៀបចំ កម្មវិធីជួបជុំ កម្មវិធីជប់លៀង និងខួបកំណើតផ្សេងៗបានដោយមានតម្លៃសមរម្យផងដែរ។ គួរឱ្យដឹងផងដែរថា ប្រសិនជាលោកអ្នកចង់​មាន​កន្លែង​ថត​រូប​ស្អាត​ៗ​ និង​ ញ៉ាំ​គ្រឿង​សមុទ្រ​ឆ្ងាញ់ៗតម្លៃ​សមរម្យ សូម​អញ្ជើញ​មក «អយស្ទ័រហៅស៍»​…