ដើរកម្សាន្ត

ស្រស់ស្រាយមែនទែន! បុប្ផាលាក់ខ្លួន នៅជើងភ្នំ​១៥០០ បោះតង់ក៏បាន កក់បន្ទប់ក៏បាន!
PR

ស្រស់ស្រាយមែនទែន! បុប្ផាលាក់ខ្លួន នៅជើងភ្នំ​១៥០០ បោះតង់ក៏បាន កក់បន្ទប់ក៏បាន!

ថ្មីៗនេះភ្នំ​១៥០០ បាននឹងកំពុងតែល្បីល្បាញជាខ្លាំងសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សេងព្រេង ដោយការធ្វើដំណើរថ្មើរជើងដោយផ្ទាល់ទៅកំពូលភ្នំដែលពោរពេញដោយទេសភាពស្រស់ស្អាតបែបធម្មជាតិ។ យ៉ាងណាមិញ សម្រាប់អ្នកដែលមិនធ្លាប់ធ្វើដំណើរផ្សងព្រេង ឬខ្លាចមានបញ្ហាសុខភាពនោះ ចង់លំហែកាយជាមួយនឹងទេសភាពភ្នំ​១៥០០ មិនមែនជារឿងពិបាកនោះទេ ដោយថ្មីៗនេះនៅក្បែរភ្នំ ១៥០០ មានរីហ្សតលាក់ខ្លួនបង្កើតថ្មីមួយ ដែលមានភ្នំ និងព្រៃព្រឹក្សព័ទ្ធជុំវិញគួរជាទីមនោរម្យមែនទែន នោះគឺ « បុប្ផាលាក់ខ្លួនរីសត » ។ « បុប្ផាលាក់ខ្លួនរីសត » គឺជារីសត ដែលទើបតែបើកដំណើរការរយៈពេលខ្លីតែប៉ុណ្ណោះ តែទទួលបានការគាំទ្រជាខ្លាំងពីអ្នកទេសចរណ៍មកស្នាក់នៅ ដែលអាចស្នាក់នៅជាបន្ទប់ក៏បាន ចង់បោះជាតង់ក៏បាន អាចសម្រាកកម្សាន្តបានតាមបែបគ្រួសារ សង្សារ មិត្តភក្តិ និងក្រុមការងារ ពោរពេញដោយភាពសប្បាយរីករាយ។ រីសតនេះមិនត្រឹមតែមានកន្លែងស្នាក់នៅបែបធម្មជាតិ ក៏មានលក្ខណ:ពិសេសជាច្រើនដូចជា…

ប្លែកភ្នែកមែន! ហាងកាហ្វេបើកថ្មី ល្បីថាតុបតែងស្អាត ម្ហូបអាហារឆ្ងាញ់ៗ ម្តុំព្រែកឯងយើងហ្នឹង
PR

ប្លែកភ្នែកមែន! ហាងកាហ្វេបើកថ្មី ល្បីថាតុបតែងស្អាត ម្ហូបអាហារឆ្ងាញ់ៗ ម្តុំព្រែកឯងយើងហ្នឹង

ថ្មីៗនេះហាងកាហ្វេ និងជាអាហារដ្ឋានមួយដែលបានបង្កើតថ្មី បានទាក់ទាញចំណាប់អារម្មណ៍មហាជនឱ្យទៅទទួលទានយ៉ាងច្រើនកុះករ ព្រោះតែការតុបតែងហាងមើលទៅស្អាតប្លែកភ្នែកផង និងមានអាហាររួមទាំងភេសជ្ជៈគ្រប់មុខសុទ្ធតែមានឱជារសផងដែរ នោះគឺ ហាង « បុត្រកាហ្វេ » ឬ BOTR Cafe & Eatery ។ ហាងកាហ្វេដែលមានទីតាំងស្ថិតនៅជាយក្រុងខាងព្រែកឯងមួយនេះ មានបរិយាកាសធម្មជាតិបែបជនបទ អមនឹងការតុបតែងជាមួយនឹងរបស់ប្រើប្រាស់ចាស់ៗសម័យមុនផងនោះ ជាចំណុចលេចធ្លោចម្បងដែលនាំឱ្យហាងនេះមានឈ្មោះល្បីជាខ្លាំង ជាពិសេស ហាង « បុត្រកាហ្វេ » ឬ BOTR Cafe & Eatery ក៏មានបម្រើកាហ្វេឈ្ងុយឆ្ងាញ់ និងអាចស្រស់ស្រូបអាហារយ៉ាងឆ្ងាញ់ពិសា…

មកដឹងពីប្រវត្តិនៃការកកើតដំបូងនៃ ChinaTown ដែលល្បីពាសពេញប្រទេសដទៃជាច្រើន
ដើរកម្សាន្ត

មកដឹងពីប្រវត្តិនៃការកកើតដំបូងនៃ ChinaTown ដែលល្បីពាសពេញប្រទេសដទៃជាច្រើន

Chinatown គឺជាកន្លែងប្រមូលផ្តុំដោយការរស់នៅរបស់ជនជាតិចិន ដែលស្ថិតនៅតាមតំបន់មួយចំនួននៅក្នុងប្រទេសចិននិងមានពាសពេញពិភពលោកផងដែរ។ វាគឺជាតំបន់ដែលពេញនិយមខ្លាំងណាស់ ហើយម្យ៉ាងទៀតវាក៏សម្បូរទៅដោយហាង និងភោជនីយដ្ឋានផ្សេងៗទៀតជាច្រើនផងដែរ។ ការកកើតឡើងនៃ Chinatown នេះគឺបណ្តាលមកពីការធ្វើអន្តោប្រវេសន៍របស់ជនជាតិចិន ដែលផ្លាស់ទីទៅរស់នៅក្នុងតំបន់ថ្មីមួយទៀត។ ហើយចំណែកឯ Chinatown ដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិក ត្រូវបានគេធ្វើការផ្លាស់ប្តូរមកនៅក្នុងតំបន់មួយចំនួនដូចជាផ្លូវ Broadway, California, Kearny និង Powell ជាដើម ដើម្បីធ្វើអោយវាមានសណ្តាប់ធ្នាប់ជាងមុន។ នៅពាក់កណ្តាលទសវត្សឆ្នាំ ១៨៤០ បន្ទាប់ពីការបរាជ័យរបស់អង់គ្លេសនៅក្នុងសង្គ្រាមអាភៀនជាមួយចិនជាលើកដំបូងមក គ្រោះមហន្តរាយធម្មជាតិជាច្រើនក៏បានកើតឡើងនៅទូទាំងប្រទេសចិន ដែលបណ្តាលឱ្យមានគ្រោះទុរភិក្ស , ការបះបោរ និងបញ្ហាជាច្រើនទៀត ។ ដោយសារតែមូលហេតុនេះហើយ ទើបបណ្តាលអោយជនជាតិចិនសម្រេចចិត្តផ្លាស់ទីលំនៅរបស់ខ្លួនទៅកាន់ប្រទេសដទៃទៀត…

ប្រវត្តិ និងអាយុកាលដ៏ចំណាស់នៃស៊ុប HotPot ដែលគ្រប់គ្នាមិនធ្លាប់បានដឹង
ដើរកម្សាន្ត

ប្រវត្តិ និងអាយុកាលដ៏ចំណាស់នៃស៊ុប HotPot ដែលគ្រប់គ្នាមិនធ្លាប់បានដឹង

ស៊ុបហតផត គឺជាម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ និងត្រូវបានគេនិយមញុំាជុំគ្នាជាលក្ខណះគ្រួសារនិងមិត្តភក្ដិជាដើម។ ជាទូទៅ ការញុំាហតផតតម្រូវឲ្យមានស៊ុបក្នុងឆ្នាំងកម្តៅឲ្យពុះក្តៅៗហុយៗ ដែលមានបន្លែ ប្រហិត គ្រឿងសមុទ្រ និងសាច់ខាងក្រៅដើម្បីដាក់ចូលចម្អិនតាមចំណង់ចំណូលចិត្តរបស់អ្នកញុំា។ ហើយប្រសិនបើអ្នកបានធ្វើដំណើរទៅកាន់ប្រទេសចិន នោះអ្នកនឹងប្រទះឃើញអាហារមួយនេះនៅគ្រប់ទីកន្លែង។ ស៊ុបហតផតនេះមានដើមកំណើតយូរណាស់មកហើយ ពោលគឺតាំងពីសម័យម៉ុងហ្គោលប្រហែល ៨០០-៩០០ឆ្នាំមុនមកម្ល៉េះ ហើយធាតុផ្សំពីមុនមានលក្ខណៈសាមញ្ញណាស់ គឺមានតែសាច់ចៀម និងសាច់សេះប៉ុណ្ណោះ រីឯទឹកស៊ុបវិញគឺមិនមានរសជាតិហឹរនោះទេ។ បន្ទាប់មកវាក៏បានរីកសុះសាយទៅតាមតំបន់ផ្សេងៗនៅក្នុងប្រទេសចិន ហើយនៅតាមតំបន់នីមួយៗគឺមានលក្ខណៈ ឬរសជាតិខុសគ្នាតិចតួច។ #ហតផតតំបន់ចុងឈីង ហតផតដែលមានភាពល្បីល្បាញជាងគេ គឺនៅក្នុងតំបន់ចុងឈីង ដែលវាផ្សំឡើងពីម្ទេសស៊ីឈ័ន និងមានរសជាតិហឹរខ្លាំង។ អ្នកដែលចាញ់ហឹរប្រាកដជាត្អូញថាហឹរពេក ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តរសជាតិហឹរវិញប្រាកដជាញុំាហើយចង់ញុំាទៀតមិនខាន។ ហតផតតំបន់ចុងឈីងត្រូវបានបង្កើតឡើងដោយពលករជំនាន់មុន ព្រោះពួកគេត្រូវការរបស់ក្តៅៗ ដែលអាចជួយបង្កើនកម្តៅក្នុងខ្លួននៅក្នុងអាកាសធាតុត្រជាក់ និងត្រូវការអាហារដែលជំនួយដល់កម្លាំងផងដែរ។…

មានតែក្មេងជំនាន់មុនទេដែលនៅចាំកន្លែងមួយនេះ! និយាយពីថាសម័យនោះ អ្នកណាមិនល្បី
ដើរកម្សាន្ត

មានតែក្មេងជំនាន់មុនទេដែលនៅចាំកន្លែងមួយនេះ! និយាយពីថាសម័យនោះ អ្នកណាមិនល្បី

កាលពី១០ឆ្នាំមុន ប្រទេសកម្ពុជាមានសួន​កម្សាន្តដ៏ល្បីមួយនៅកណ្តាលក្រុងភ្នំពេញ នោះគឺសួនកម្សាន្ត Dreamland ដែល​ជា​កន្លែង​​លេង​ដ៏​សប្បាយ​រីករាយ​​សម្រាប់​​ក្មេង​ៗ និង​​មនុស្ស​ធំ ព្រោះ​វា​​មាន​បំពាក់​ឧបករណ៍​លេង​ជា​ច្រើន​ប្រភេទ​​សម្រាប់​តម្រូវ​វ័យ ថែម​​ទាំង​ជា​កន្លែង​សម្រាក​លំហែ​អម​ដោយ​រុក្ខជាតិ និង​ភ្លើង​​​ពណ៌រៀប​ចំ​យ៉ាង​ស្អាត​ទៀ​ត​ផង។ ​កន្លែងកម្សាន្ត​ដ៏​រំភើប​រីករាយ​មួយនេះ ​បាន​ធ្វើ​ឲ្យ​យើង​បង្កើត​ស្នាម​ញញឹម​ និង​អនុស្សាវរីយ៍​ល្អ​ៗ​ជាមួយ​មិត្តភ័ក្ដិ​ គូសង្សារ ឬ​ក្រុម​គ្រួសារ​ជា​ដើម តែ​ក្រោយមកសួនកម្សាន្តនេះត្រូវបានបិទដំណើរការលែងធ្វើជាសួនកម្សាន្តនោះទេ ដោយដីទីនោះត្រូវមានគម្រោងសាងសង់អគារដ៏ធំមួយ និងខ្ពស់បំផុតនៅប្រទេសកម្ពុជា។ ត្បិតតែសួនកម្សាន្តនេះដំណើរការបានរយៈពេលខ្លីក៏ពិតមែន តែវាបានផ្តល់នូវអនុស្សាវរីយ៍ជាច្រើនដល់ក្មេងៗជំនាន់នោះ នឹកឃើញហើយសែនស្រណោះមែនទែន។ ដើម្បីរំលឹកអនុស្សាវរីយ៍ដ៏ពិសេសមួយនេះ តោះមកទស្សនារូបភាពចាស់ៗនៃសួនកម្សាន្ត Dreamland មួយនេះទាំងអស់គ្នាដូចខាងក្រោម ៖

ទីតាំងថ្មី អារម្មណ៍ថ្មី និងរសជាតិឆ្ងាញ់អស្ចារ្យ ជាមួយ Tiger Sugar សាខា ភ្នំពេញសេនធើ (មានវីដេអូ)
PR

ទីតាំងថ្មី អារម្មណ៍ថ្មី និងរសជាតិឆ្ងាញ់អស្ចារ្យ ជាមួយ Tiger Sugar សាខា ភ្នំពេញសេនធើ (មានវីដេអូ)

បច្ចុប្បន្ននេះតែគុជ បានក្លាយជាភេសជ្ជៈដ៏ពេញនិយមមួយនៅក្នុងស្រទាប់យុវវ័យ ថាមានរសជាតិឆ្ងាញ់ ញ៉ាំបានគ្រប់វ័យ មានឱជារស។ យ៉ាងណាមិញ សម្រាប់តែគុជដែលជាប្រេនល្បីក៏បាននាំមកក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការផងដែរ។ នៅក្នុងនោះ Tiger Sugar ត្រូវបានគេស្គាល់ថាជាប្រេនតែគុជលេខ១ ពីតៃវ៉ាន់ និងមានឈ្មោះល្បីគ្រប់បណ្តាប្រទេសជាច្រើន ហើយក៏បានពង្រីកសាខានៅក្នុងប្រទេសកម្ពុជា ថែមទាំងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ រហូតបានបង្កើតសាខាតូចៗជាច្រើនកន្លែងនៅក្នុងទីក្រុងភ្នំពេញទៀតផង។ ថ្មីៗនេះដើម្បីអាចបម្រើអារម្មណ៍ និងអ្នកគាំទ្រចូលចិត្តភេសជ្ជៈប្រភេទតែ និងតែគុជទន់ល្មើយនោះ Tiger Sugar  បានបង្កើតសាខាថ្មីរបស់ខ្លួនឯងមួយកន្លែងទៀតហើយ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញជាកន្លែងប្រមូលម្តុំទីប្រជុំជនតែម្តង នោះគឺ Tiger Sugar PPC នៅភ្នំពេញសេនធើ។ កុំភ្លេចណា ថៃហ្គ័រ ស៊ូហ្គារ ភ្នំពេញសេនធើ…

អេមហួស! Mobile Coffee សាខា BKK -57 ថ្មីកាន់តែធំ ស្អាត និងកាន់តែស៊ីវិល័យជាងមុន (មានវីដេអូ)
PR

អេមហួស! Mobile Coffee សាខា BKK -57 ថ្មីកាន់តែធំ ស្អាត និងកាន់តែស៊ីវិល័យជាងមុន (មានវីដេអូ)

ប្រសិនជាលោកអ្នកជាអ្នកឈ្លក់វង្វេង និងចូលចិត្តទទួលទានកាហ្វេ ច្បាស់ណាស់ អ្នកណាដែលថាមិនស្គាល់ Mobile Coffee នោះ ព្រោះហាងកាហ្វេនេះបានកសាងកេរ្តិ៍ឈ្មោះអស់រយៈពេលជាច្រើនឆ្នាំមកហើយថាមានបម្រើកាហ្វេឈ្ងុយឆ្ងាញ់ ពិសេសការតុបតែងហាងបែបធម្មជាតិស្រស់ស្រាយសម្រាប់អ្នកមកទទួលទាននៅហាងផ្ទាល់។ ហើយថ្មីៗនេះផងដែរ ក្រោយពីបានបើកដំណើរសាខាជាច្រើនកន្លែងពេលនេះ Mobile Coffee បានបន្តបើកសាខាថ្មីរបស់ខ្លួនកាន់តែធំ និងទូលាយជាងមុននោះគឺ Mobile Coffee  BKK -57 ដែលមានទីតាំងនៅម្តុំបឹងកេងកង។ ហាងសាខាដែលទើបតែដំណើរការថ្មីនេះមានទីតាំងធំទូលាយខ្លាំងណាស់ មានបម្រើកាហ្វេ និងភេសជ្ជៈច្រើនប្រភេទ ជាពិសេសថែមទាំងមានបម្រើអាហារសម្រន់មានរសជាតិឆ្ងាញ់ជាប់ចិត្តទៀតផង។ កាន់តែពិសេសដើម្បីអបអរការបើកដំណើរសាខាថ្មី Mobile Coffee  BKK -57  ក៏មានកម្មវិធីពិសេសផងដែរ នោះគឺការទិញ ១…

ចុះពីស្ពានច្បារអំពៅចំងាយ៥គីឡូម៉ែត្រ​ មកដល់កន្លែងសម្រាកកម្សាន្តលំហែអារម្មណ៍បែបធម្មជាតិមួយនេះ
ដើរកម្សាន្ត

ចុះពីស្ពានច្បារអំពៅចំងាយ៥គីឡូម៉ែត្រ​ មកដល់កន្លែងសម្រាកកម្សាន្តលំហែអារម្មណ៍បែបធម្មជាតិមួយនេះ

ចង់លំហែអារម្មណ៍ជាមួយកន្លែងកម្សាន្តជិតៗមិនឆ្ងាយពីទីក្រុងភ្នំពេញនោះ ថ្ងៃនេះ «ក្នុងស្រុក» សូមណែនាំកន្លែងកម្សាន្តបែបធម្មជាតិមួយកន្លែងនោះគឺ « ភោជនីយដ្ឋាន ផ្កាស្រូវ » ដែលជាទីកន្លែងលំហែពោរពេញដោយបរិយាកាសធម្មជាតិ ទេសភាព ស្រស់ស្រាយ អាចថតរូបកម្សាន្ត និងសម្រាកបំបាត់ភាពតានតឹង។ ក្រៅពីមានទេសភាពស្រស់ស្អាត ដើម្បីលំហែអារម្មណ៍បំបាត់ក្តីនឿយហត់ហើយ « ភោជនីយដ្ឋាន ផ្កាស្រូវ » ក៏មានការប្រគុំតន្រ្តី មានកន្លែងស្ទូចត្រី សួនវង្វេង ទោងយោង វាលស្មៅដ៏ខៀវខ្ចី កញ្ចុះបែបខ្មែរអមដោយអាហារឈ្ងុយឆ្ញាញ់ពិសា។ ហើយកាន់តែពិសេសនោះ រាល់ការកក់កញ្ចុះជាមុន នឹងមានការជូនផ្លែឈើចំនួនមួយចានទៀតផង។ គួរឱ្យដឹងផងដែរថា « ភោជនីយដ្ឋាន ផ្កាស្រូវ…

មួយកន្លែងទៀតហើយលើទឹកដីសៀមរាប ស្រស់ស្រាយអារម្មណ៍ជាមួយនឹង « រមណីយដ្ឋាន ម្លប់ក្រូចម៉ាឡេ »
PR

មួយកន្លែងទៀតហើយលើទឹកដីសៀមរាប ស្រស់ស្រាយអារម្មណ៍ជាមួយនឹង « រមណីយដ្ឋាន ម្លប់ក្រូចម៉ាឡេ »

ទៅលេងខេត្តសៀមរាប ច្បាស់ណាស់មិនមែនមានកន្លែងកម្សាន្តតែប្រាសាទបុរាណតែប៉ុណ្ណោះទេ ដោយក្នុងនោះ ខេត្តសៀមរាបមានកន្លែងកម្សាន្តបែបធម្មជាតិកែច្នៃជាច្រើនកន្លែង។ ដោយថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំរមណីយដ្ឋានបង្កើតថ្មីមួយកន្លែងទៀតហើយលើទឹកដីដ៏ល្អពិសេសនេះ នោះគឺ « រមណីយដ្ឋាន ម្លប់ក្រូចម៉ាឡេ »។ « រមណីយដ្ឋាន ម្លប់ក្រូចម៉ាឡេ »  ជារមណីយដ្ឋានថ្មី​ដែលស្ថិតនៅជើងភ្នំហប់ ហុំព័ទ្ធជុំវិញទៅដោយទេសភាពខៀវស្រងាត់ អមជាមួយសួនផ្កាចំរុះពណ៌ដ៏ស្រស់បំព្រង ត្រជាក់ភ្នែក ត្រជាក់កាយ សប្បាយក្រោមដើមឫស្សីដ៏ស្រស់ស្អាត អង្គុយពិសារអាហារនៅផ្ទៃទឹក ឬកន្លែងដែលខ្ពស់ក៏បានព្រោះអាចមើលទេសភាពភ្នំជុំវិញខ្លួន ។ រមណីយដ្ឋាននេះផងដែរ ពោរពេញទៅដោយ បរិយាកាសមួយដ៏សែនមនោរម្យនារដូវវស្សា អមដោយព្រៃព្រឹក្សា គឺជាកន្លែងមួយក្នុងទឹកដីឃុនរាម…

កន្លែងជួបជុំកម្សាន្ត និងណាត់ជួបគូស្នេហ៍ ល្បីថាទេសភាពឡូយអស់ទាស់ នៅជិតៗនេះលើផ្លូវអភិវឌ្ឍន៍7NG យើងតើ
ដើរកម្សាន្ត

កន្លែងជួបជុំកម្សាន្ត និងណាត់ជួបគូស្នេហ៍ ល្បីថាទេសភាពឡូយអស់ទាស់ នៅជិតៗនេះលើផ្លូវអភិវឌ្ឍន៍7NG យើងតើ

បន្ទាប់ពីចំណាយពេលវេលាសម្រាកពីការងារ និងការរកស៊ីនឿយហត់ជាប្រចាំថ្ងៃមក រាល់ចុងសប្តាហ៍ និងថ្ងៃសម្រាកនានា អ្នកណាៗក៏ចង់ចំណាយពលវេលាផ្ទាល់ខ្លួនលំហែអារម្មណ៍ កាត់ស្ត្រេស និងផ្តល់វេលាស្រស់ស្រាយសម្រាប់ខ្លួនឯងជាថ្មីផងដែរ តាមរយៈការដើរលេង និងការកម្សាន្តតាមរមណីយដ្ឋានានា។ យ៉ាងណាមិញ សម្រាប់អ្នកដែលចង់រកកន្លែងកម្សាន្តជិតៗ ផ្តល់នូវអារម្មណ៍ត្រជាក់ស្រស់ស្រាយដោយមិនបាច់ចំណាយវេលាទៅតាមបណ្តាខេត្តដែលមានរយៈពេលយូរ ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំរមណីយដ្ឋានថ្មីមួយកន្លែងល្បីថាស្រស់ស្អាតខ្លាំងនោះគឺ « រមណីយដ្ឋានចំការធ្នង់ » ។ រមណីយដ្ឋានថ្មីមួយកន្លែងនេះ មានកន្លែងសម្រាកលំហែកាយបែបធម្មជាតិដ៏ស្រស់ត្រកាល ត្រជាក់ស្រស់ស្រាយ ដោយមានទឹកបឹង មានព្រៃ មានវាលស្មៅ និងលម្អរដោយស្រែឈូករាប់រយហិចតា ដែលផ្តល់នូវភាពសប្បាយរីករាយ និងក្តីសុខសុភមង្គល អាចជាកន្លែងកសាងអនុស្សាវរីយ៍ល្អៗជាមួយក្រុមគ្រួសារ មិត្តភក្តិ…

« បឹងយក្សម៉ាយ » ទេសភាពស្រស់ស្អាតខ្លាំង មិនចាញ់បឹងយក្សឡោមខេត្តរតនគិរីទេ
ដើរកម្សាន្ត

« បឹងយក្សម៉ាយ » ទេសភាពស្រស់ស្អាតខ្លាំង មិនចាញ់បឹងយក្សឡោមខេត្តរតនគិរីទេ

ខេត្តរតនគិរី គឺជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជា ដែលជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ និងអាចទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ដោយសារតែភោគទ្រព្យធម្មជាតិព្រៃភ្នំ និងបឹងធម្មជាតិជាច្រើនផងដែរ។ ដោយនៅក្នុងខេត្តរតនគិរីនោះ បឹងដែលល្បីជាងគេនោះគឺ បឹងយក្សឡោម មិនត្រឹមតែជាបឹងធម្មជាតិដ៏ស្រស់ស្អាតស្ងប់ស្ងាត់ រហូតមានរឿងនិទានដំណាលតៗគ្នាផងដែរ ពិសេសបឹងនេះថែមទាំងមានរាងរង្វេះមូលដូចបាតខ្ទះ និងទឹកថ្លាឆ្វង់ទៀតផង។ តែការពិតទៅក្រៅពី បឹងយក្សឡោម រតនគិរីមានបឹងធម្មជាតិស្រស់ស្អាតមួយស្រដៀងនឹងបឹងយក្សឡោមដែរនោះគឺ « បឹងយក្សម៉ាយ » ។ « បឹងយក្សម៉ាយ » ស្ថិតនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី ដែលគ្រាន់តែមើលរូបរាងពិតជាស្រដៀងនឹងបឹងយក្សឡោមខ្លាំងណាស់ ជាមួយនឹងទេសភាពព្រៃឈើ រុក្ខជាតិតូចធំខៀវស្រងាត់ មានទឹកថ្លាឆ្វង ដែលអាចងូតទឹកកម្សាន្តយ៉ាងត្រជាក់ចិត្តទៀតផង។ យ៉ាងណាមិញតាមរយៈអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយរូបមានឈ្មោះថា Sochea…

មានគម្រោងមកលេងកោះកុង អាចមកសាកល្បងមកស្នាក់កម្សាន្តនៅរីហ្សតបើកថ្មីនេះបាន
ដើរកម្សាន្ត

មានគម្រោងមកលេងកោះកុង អាចមកសាកល្បងមកស្នាក់កម្សាន្តនៅរីហ្សតបើកថ្មីនេះបាន

កោះកុង គឺជាខេត្តជាប់មាត់សមុទ្រមួយ ដែលមានសត្តានុពលផ្នែកទេសចរណ៍មិនចាញ់ ខេត្តជាប់សមុទ្រដទៃទៀតឡើយ ដោយខេត្តនេះមានសមុទ្រស្រស់ស្អាត​ និងព្រៃភ្នំដែលទាក់ទាញភ្ញៀវមកលេងមិនដាច់នោះឡើយ។ ក្រៅពីមកលេងកម្សាន្តជាមួយកន្លែងធម្មជាតិនៅក្នុងខេត្ត កោះកុង អ្នកដែលមានគម្រោងមកលេង ខេត្តកោះកុង ក៏អាចជ្រើសរើសមកស្នាក់នៅរីហ្សតបែបធម្មជាតិទើបតែបើកថ្មីមួួយកន្លែងនេះដែរនោះគឺ « កោះស្នេហ៍ឡុងប៊ិច រីស៊ត » ។ « កោះស្នេហ៍ឡុងប៊ិច រីស៊ត » មានបន្ទប់ស្នាក់នៅស្រស់ស្អាតច្រើនជម្រើស មានទាំងការបោះតង់បែបទំនើប ដែលមានផាសុកភាព ខ្យល់អាកាសបរិសុទ្ធ អាចរីករាយជាមួយការជិះទូកកាយ៉ាក់ជាមួយទេសភាពថ្ងៃរៀបលិច ញ៊ាំអាហារពេលល្ងាចជាមួយក្រុមគ្រួសារ ដែលពិតជាធ្វើឱ្យដំណើរកម្សាន្តមានន័យ និងមិនអាចបំភ្លេចបាន។ រីស៊ត សម្រាប់សម្រាកលំហែកាយមួយនេះ គ្រប់បន្ទប់សុទ្ធតែមានតម្លៃពិសេស បូករួមទាំងអាហារពេលព្រឹក…

« រមណីយដ្ឋាន កំពង់ស្រឡៅ » បើមានឱកាស កុំភ្លេចមកកម្សាន្តលេងផង
ដើរកម្សាន្ត

« រមណីយដ្ឋាន កំពង់ស្រឡៅ » បើមានឱកាស កុំភ្លេចមកកម្សាន្តលេងផង

ខេត្តព្រះវិហារ ស្ថិតនៅក្នុងភូមិសាស្រ្តទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយពីរាជធានីភ្នំពេញ ប្រមាណចំងាយ ២៩៤គីឡូម៉ែត្រ ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ ភូមិសាស្ត្រដែលមានភាពទូលាយ សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងសំនង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។ ព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និងប្រទេសឡាវ ប៉ែកខាងត្បូងទល់នឹងខេត្តកំពង់ធំ ប៉ែកខាងលិចទល់នឹង ខេត្តសៀមរាប និងឧត្តរមានជ័យ ប៉ែកខាងកើតទល់នឹង ខេត្តស្ទឹងត្រែង។ ដោយសារតែសម្បូរនូវភោគទ្រព្យធម្មជាតិបែបនេះហើយ បានធ្វើឱ្យខេត្តព្រះវិហារ មានតំបន់កម្សាន្តបែបធម្មជាតិជាច្រើនមើលទៅគួរឱ្យមនោរម្យខ្លាំង ក្នុងនោះ មានរមណីយដ្ឋានមាត់ទឹកមួយកន្លែងកំពុងតែល្បីល្បាញពេញបណ្តាញសង្គមថាមានទេសភាពស្រស់ត្រកាលណាស់ នោះគឺ « រមណីយដ្ឋាន កំពង់ស្រឡៅ »។ ដោយរមណីយដ្ឋាននេះ…

មិនថាស្អាត ទំនើប ស្កឹមស្កៃបែបណា ធម្មជាតិគង់តែយកត្រលប់មកវិញដូចរូបភាព ២៥សន្លឹកនេះ
ដើរកម្សាន្ត

មិនថាស្អាត ទំនើប ស្កឹមស្កៃបែបណា ធម្មជាតិគង់តែយកត្រលប់មកវិញដូចរូបភាព ២៥សន្លឹកនេះ

ផែនដី ត្រូវបានអ្នកវិទ្យាសាស្រ្តជាច្រើនមូលមតិគ្នាថាមានអាយុកាលប្រមាណជា ៤.៦ពាន់លានឆ្នាំមកហើយ ដែលជាអាយុដ៏វែងអន្លាយ និងបានទ្រទ្រង់អាយុជីវិតសត្វលោក មនុស្ស រុក្ខជាតិ និងរបស់មានជីវិតនៅលើផែនដីប្រកបដោយភាពសុខសាន្ត ក្រោមធម្មជាតិដ៏ខៀវស្រងាត់។ យ៉ាងណាមិញ មនុស្សកាន់តែមានភាពជឿនលឿន និងពោរពេញដោយបច្ចេកវិទ្យាទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ហើយដើម្បីអភិវឌ្ឍន៍នូវទំនើបកម្មរបស់ខ្លួនបាន មនុស្សបានបំពានទៅលើធម្មជាតិជាច្រើន ដូចជាការកាប់បំផ្លាញព្រៃឈើយកឈើប្រើប្រាស់ ទន្ទ្រានដីធម្មជាតិ ដើម្បីពង្រីកជម្រករបស់មនុស្ស រួមទាំងសម្រាប់ការសាងសង់សំណង់ផ្សេងៗគ្មានទីបញ្ចប់។ កត្តាទាំងនេះបានធ្វើឱ្យធម្មជាតិដែលធ្លាប់ផ្តល់ភាពសុខសាន្តដល់មនុស្ស ប្រែក្លាយជាបង្កមហន្តរាយសងត្រលប់វិញដល់មនុស្សទៅវិញដែលបំផ្លាញធម្មជាតិទាំងនោះ ពិសេសមិនថាអ្នករីកចម្រើនកម្រិតណា ទំនើបដល់លំដាប់ខ្ពស់ក៏ដោយ នៅទីបញ្ចប់ធម្មជាតិគង់តែទន្ទ្រានយកត្រលប់មកវិញចៀសមិនផុត។ -មិនថាសំណង់ធំ ស្អាត ស្កឹមស្កៃ មហិមា ប៉ុនណាគង់តែត្រូវចាស់ ទ្រុឌទ្រោម ដួលរលំ បាក់បែក ទៅតាមពេលវេលា…

ផុតកង្វល់អស់ស្ត្រេស! តោះទៅលំហែរអារម្មណ៍ជាមួយនឹង រមណីយដ្ឋាន​ធម្មជាតិ ស្រះខ្វាវ
PR

ផុតកង្វល់អស់ស្ត្រេស! តោះទៅលំហែរអារម្មណ៍ជាមួយនឹង រមណីយដ្ឋាន​ធម្មជាតិ ស្រះខ្វាវ

មួយរយៈនេះ ស្ថានភាពសង្គមសព្វថ្ងៃបានធ្វើឱ្យមនុស្សមានភាពកង្វល់ច្រើន ថែមទាំងមានអារម្មណ៍ធុញថប់ស្ត្រេសទៀតផង ដែលពេលនេះស្ថានភាពធូរស្បើយ មនុស្សយើងគួរតែរកពេលវេលាសម្រាក លំហែរខួរក្បាលនៅកន្លែងដែលមានធម្មជាតិ និងបរិយកាសស្រស់ស្រាយលំហែអារម្មណ៍។ នៅក្នុងនោះ ខេត្តសៀមរាប គឺខេត្តប្រវត្តិសាស្ត្រដែលមិនត្រឹមតែមានប្រាសាទបុរាណរាប់រយដែលជាសម្បត្តិដ៏ថ្លៃថ្លា តែក៏មានសម្បត្តិធម្មជាតិស្រស់ត្រកាលគ្រប់កន្លែង រហូតអាចកែច្នៃជារមណីយដ្ឋានជាច្រើន។ តែប្រសិនជាចង់ទទួលបាននូវទេសភាពថ្មីវាលស្រែ​ខៀវស្រងាត់​ នោះមានតែរមណីយដ្ឋាន « ធម្មជាតិស្រះខ្វាវ » ។ « ធម្មជាតិស្រះខ្វាវ » ជារមណីដ្ឋានកែច្នៃ នៅស្រុកបន្ទាយស្រី ដែលមានទេសភាពស្រស់ស្អាតប្លែកភ្នែក ជាមួយនឹងវាលស្រែ​ខៀវស្រងាត់​ច្នៃជាមួយនឹងកន្លែងថតរូបស្រស់ស្អាត មានស្ពានឆ្លងកាត់វាលស្រែ មានដើមផ្កាចម្រុះពណ៌ ជណ្តើរឋានសួគ៌ និងកន្លែងកម្សាន្តជាច្រើនសុទ្ធតែអាចកម្សាន្ត និងថតរូបកម្សាន្តសប្បាយអារម្មណ៍។ ក្រៅពីទទួលបាននូវទិដ្ឋភាពបែបធម្មជាតិបែបនេះ «…

ដឹងបាត់! អ្នកស្រាវជ្រាវបានបញ្ជាក់ថា ការដើរលេងធ្វើឱ្យអ្នកមានក្ដីសុខជាង រៀបការទៅទៀត!
ដើរកម្សាន្ត

ដឹងបាត់! អ្នកស្រាវជ្រាវបានបញ្ជាក់ថា ការដើរលេងធ្វើឱ្យអ្នកមានក្ដីសុខជាង រៀបការទៅទៀត!

វាមិនមានបញ្ហាទេប្រសិនបើអ្នកធ្វើដំណើរដោយមិនមានអ្វីរញ៉េរញ៉ៃ ក្រៅពីកាបូបស្ពាយឬការកក់នៅសណ្ឋាគារដ៏ល្អប្រណិតនោះ មែនទេ? បទពិសោធន៍ធ្វើដំណើរទាំងអស់ជះឥទ្ធិពលជាវិជ្ជមានដល់សុខភាពរបស់អ្នកនិងផ្តល់ឱ្យអ្នកនូវការបង្កើនអរម៉ូន endorphin ។ សម្រាប់មនុស្សមួយចំនួនសេចក្តីសុខ ដែលវានាំមកពិតជាអាចមានច្រើនជាង រឿងរ៉ាវសំខាន់ៗដទៃទៀតនៅក្នុងជីវិតរបស់ពួកគេ ដូចជាការរៀបការឬមានកូនជាដើម។ ហើយការស្រាវជ្រាវដែលធ្វើឡើងដោយ Booking.com បានបញ្ជាក់ថាមនុស្សឱ្យតម្លៃលើការធ្វើដំណើរយ៉ាងខ្លាំងរហូតដល់វាជាប់ក្នុងបញ្ជីនៃអ្វីដែលនាំឱ្យពួកគេមានសុភមង្គលបំផុតក្នុងជីវិត! អត្ថបទនេះ នឹងសង្ខេបលទ្ធផលនៃការសិក្សាចង់ដឹងនេះហើយយើងចូលចិត្តពិភាក្សាជាមួយអ្នក។ ១. ការធ្វើដំណើរផ្តល់ឱ្យអ្នកនូវសេចក្ដីសុខភ្លាមៗ ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ Booking.com បានសម្ភាសមនុស្សចំនួន ១៧,០០០ នាក់ដែលមកពី ១៧ ប្រទេសដូច្នេះពួកគេអាចមានឥរិយាបទប្លែកជាងមុនចំពោះការធ្វើដំណើរ។ អ្នកឆ្លើយសំណួរបានបញ្ជាក់ថាមានរឿងតិចតួចណាស់ដែលអាចជំនួសការធ្វើដំណើរវិស្សមកាលពេលមានសុភមង្គល។ ឧទាហរណ៍ ៧៧% នៃប្រជាជនបាននិយាយថាពួកគេកក់ថ្ងៃឈប់សម្រាកនៅពេលដែលពួកគេត្រូវការបំភ្លឺអារម្មណ៍ភ្លាមៗ។ ២. ការធ្វើដំណើរអាចនាំមកនូវសុភមង្គលច្រើនជាងរឿងរ៉ាវក្នុងជីវិតសំខាន់ៗមួយចំនួន ផ្នែកដែលគួរឱ្យចាប់អារម្មណ៍បំផុតនៃការសិក្សានេះគឺថាប្រជាជនបានអះអាងថាពួកគេឱ្យតម្លៃលើមធ្យោបាយធ្វើដំណើរច្រើនជាងពួកគេធ្វើរឿងផ្សេងៗ និងភាពរីករាយនៅក្នុងជីវិតរបស់ពួកគេ។…

«អាតេសកូ​» ច្នៃយករទេះគោ ភ្ជាប់ជាមួយម៉ូតូដឹកអ្នកដំណើរ ក្លាយជាយានជំនិះពេញនិយមថ្មីសម្រាប់ភ្ញៀវទេសចរនៅខេត្តសៀមរាប
ដើរកម្សាន្ត

«អាតេសកូ​» ច្នៃយករទេះគោ ភ្ជាប់ជាមួយម៉ូតូដឹកអ្នកដំណើរ ក្លាយជាយានជំនិះពេញនិយមថ្មីសម្រាប់ភ្ញៀវទេសចរនៅខេត្តសៀមរាប

ដូចយើងដឹងហើយថា រទេះគោ គឺជាយានជំនិះបែបបុរាណរបស់ខ្មែរយើងជាយូរលង់ណាស់មកហើយតាំងពីសម័យមិនទាន់ជឿនលឿន ហើយសូម្បីតែបច្ចុប្បន្ននេះ រទេះគោនៅតែប្រើប្រាស់សម្រាប់អ្នកនៅស្រុកស្រែចំការ។ យ៉ាងណាមិញ ពិតជាប្លែកអារម្មណមែន ពេលនេះនៅក្នុងខេត្តសៀមរាបមានការកែច្នៃរទេះគោធម្មតា​ ទៅច្នៃជិះធាក់ដូចកង់​ និងជិះដូចម៉ូតូ ថែមទាំងបានដាក់ឈ្មោះវាថា​ « អាតេសកូ​ (ATesKO) » ទៀតផង ព្រោះលែងប្រើប្រាស់សត្វគោសំរាប់អូសទាញរទេះទៀតហើយ។ ដោយរទេះគោកែច្នៃ មានឈ្មោះថា « អាតេសកូ​ (ATesKO) »  មានដំណើរការនៅក្នុងខេត្តសៀមរាប ដោយលោកអ្នកអាចសាកល្បងជិះ​ អាតេសកូ​ ទំនើបនេះបាន ដោយទំនាក់ទំនងមកកាន់ តា​ អាតេសកូ​ (TA ATesKO)…

ហាងបុកល្ហុងធម្មតាៗ តែការតុបតែងខាងក្នុងហាងវិញ ឡូយអស់ស្ទះ
ដើរកម្សាន្ត

ហាងបុកល្ហុងធម្មតាៗ តែការតុបតែងខាងក្នុងហាងវិញ ឡូយអស់ស្ទះ

បុកល្ហុង​ គឺជាអាហារសម្រន់ដ៏មានរសជាតិឆ្ងាញ់ពិសា និងជាទីពេញនិយមរបស់យុវវ័យសម័យនេះដែលមានបើកដំណើរការច្រើនស្អេកស្កះ តែបើស្វែងរកបុកល្ហុងដែលមានទីតាំងសមរម្យតុបតែងស្រស់ស្អាតប្លែកភ្នែកពិតជាមិនមានច្រើននោះឡើយ។ ថ្ងៃនេះ «ក្នុងស្រុក » សូមណែនាំហាងបុកល្ហុងដែលកំពុងតែល្បីពេញហ្វេសប៊ុកមួយកន្លែងរហូតមានការស៊ែរបន្តគ្នាព្រោងព្រាត ថាជាហាងបុកល្ហុងដែលមានរសជាតិឆ្ងាញ់ ពិសេសការតុបតែងហាងស្រស់ស្អាតប្លែកនោះគឺ ហាង « តុងតុងបុកអស់ស្ទះ » ។ « តុងតុងបុកអស់ស្ទះ » គឺជាហាងដែលទើបតែបើកដំណើរការសាកល្បង ជាមួយនឹងមុខម្ហូបឆ្ងាញ់ៗ និងងទីកន្លែងអង្គុយលេងស្រស់ស្អាត អាចថតរូបលេងប្លែកៗទុកជាអនុស្សាវរីយ៍ ចំណែកឯតម្លៃវិញថោកសមរម្យថែមទៀតផង។ គួរឱ្យដឹងផងដែរថា « តុងតុងបុកអស់ស្ទះ » មានទីតាំងនៅ ផ្លូវលេខ 304 កែង 105…

គួរឱ្យចាប់អារម្មណ៍ ហាងកាហ្វេថ្មីច្នៃប្រតិដ្ឋប្លែក បង្កើតឡើងដោយយុវជនមួយក្រុមដែលបានបញ្ចប់ការសិក្សាពីសាលា សណ្ឋាគារ និងទេសចរណ៍
ដើរកម្សាន្ត

គួរឱ្យចាប់អារម្មណ៍ ហាងកាហ្វេថ្មីច្នៃប្រតិដ្ឋប្លែក បង្កើតឡើងដោយយុវជនមួយក្រុមដែលបានបញ្ចប់ការសិក្សាពីសាលា សណ្ឋាគារ និងទេសចរណ៍

បើនិយាយពីហាងកាហ្វេបច្ចុប្បន្នមានច្រើនកន្លែងណាស់​ សុទ្ធតែមានរសជាតិឆ្ងាញ់ និងបរិយាកាសស្រស់ស្អាតបែបច្នៃប្រតិដ្ឋថ្មីៗរៀងៗខ្លួនដើម្បីទាក់ទាញភ្ញៀវមកទទួលទាន​ តែបើនិយាយពីហាងកាហ្វេដែលមានលក្ខណៈច្នៃប្រតិដ្ឋបែបខ្មែរ​ និងបង្ហាញពីសិល្បៈបែបគំនូរប្រហែលជាមិនមានច្រើនឡើយ។​ យ៉ាងណាមិញ​ សម្រាប់អ្នកដែលចង់សាកល្បងហាងកាហ្វេដែលមានពណ៌សម្បុរបែបសិល្បៈប្លែកអារម្មណ៍វិញនោះ ថ្ងៃនេះ «ក្នុងស្រុក» សូមណែនាំហាងកាហ្វេមួយកន្លែងដែលស្ថិតនៅលើទឹកដីវប្បធម៌បែបសិល្បៈនៅខេត្តសៀមរាប​យើងតែម្តង នោះគឺ «​​ ពូកាហ្វេ វត្តដំណាក់ » ។ «​​ ពូកាហ្វេ វត្តដំណាក់ »  ត្រូវបានគេដឹងថាជាហាងកាហ្វេមួយ ដែលបង្កើតឡើងដោយយុវជនមួយក្រុមដែលបានបញ្ចប់ការសិក្សាពីសាលា សណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៉ូល រួមគ្នាបង្កើតច្នៃប្រតិដ្ឋជាហាងកាហ្វេដ៏គួរឱ្យចាប់អារម្មណ៍នេះ ជាមួយនឹងអគារ២ជាន់។​ ​ អ្វីដែលកាន់តែទាក់ទាញបំផុតនោះ ហាងមួយនេះមានការរៀបចំហាងជាលក្ខណៈគំនូរគូរលើជញ្ជាំង និងលក្ខណៈវីនថេក…

អស្ចារ្យណាស់! អគារនៃស្នាព្រហត្ថរបស់សម្ដេចតា ប្រែជារីស៊តតម្លៃរាប់ពាន់ដុល្លារក្នុងមួយយប់ !
ដើរកម្សាន្ត

អស្ចារ្យណាស់! អគារនៃស្នាព្រហត្ថរបស់សម្ដេចតា ប្រែជារីស៊តតម្លៃរាប់ពាន់ដុល្លារក្នុងមួយយប់ !

ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ  ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិ សម្តេចតា គឺ​ជា​ឥស្សរជន​​​​លេចធ្លោមួយព្រះអង្គ ដែលមានត្រឹមតែមានស្នាព្រហត្ថក្នុង​ឆាកនយោបាយ​កម្ពុជា តែទ្រង់ក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារបែបប្រវត្តិសាស្រ្ត និងទំនើបៗជាច្រើននៅជំនាន់នោះ បន្សល់ដល់បច្ចុប្បន្ន។ តែលោកអ្នកប្រហែលជាមិនទាន់ដឹងនោះទេថា មានអគារក្រោមស្នាព្រហត្ថរបស់សម្ដេចតា​ មួយកន្លែង ត្រូវបានគេដឹងថាបានប្រែក្លាយជារីហ្សតដ៏ទំនើប និងប្រណីតបែបអភិជន ដោយគ្រាន់តែតម្លៃស្នាក់នៅមួយយប់តម្លៃរាប់ពាន់ដុល្លារឯណោះ។ ដោយ «ក្នុងស្រុក» សូមធ្វើការដកស្រង់អត្ថបទទាំងស្រុងស្តីពីអគារដ៏ប្រណីត និងលំដាប់មួយនេះពី Sightseeing World​ដូខាងក្រោមនេះ៖ នៅចន្លោះឆ្នាំ1953 ដល់ដើមទស្សវត្សរ៍60 កម្ពុជាកំពុងតែមមាញឹកក្នុងការរៀបចំលើគ្រប់វិស័យ ជាពិសេសគឺហេដ្ឋារចនាសម្ពន្ធ័នេះតែម្ដង ។ ឆ្នាំ 1962…

១០នាទីជិតបង្កើយពីភ្នំពេញ ​ទទួលទានអាហារឆ្ងាញ់ក្បែរមាត់ទន្លេ មាននៅ «ម្ហូបជាតិ១៦៨» យើងហ្នឹង
ដើរកម្សាន្ត

១០នាទីជិតបង្កើយពីភ្នំពេញ ​ទទួលទានអាហារឆ្ងាញ់ក្បែរមាត់ទន្លេ មាននៅ «ម្ហូបជាតិ១៦៨» យើងហ្នឹង

ចង់ទទួលទានអាហារឆ្ងាញ់ៗស្រូបខ្យល់អាកាសមាត់ទន្លេត្រជាក់ស្រស់ស្រាយអារម្មណ៍ មិនខ្វះទេនៅក្បែរៗទៅក្រុងភ្នំពេញយើងហ្នឹង ​ហើយកន្លែងដែល ​«ក្នុងស្រុក» ​សូមណែនាំនោះគឺហាង «អាហារដ្ឋានម្ហូបជាតិ168» ដែលមានទីតាំងនៅតំបន់ព្រែកលៀបជិតៗនេះឯង។ «អាហារដ្ឋានម្ហូបជាតិ168» ជាកន្លែងទទួលទានអាហារដែលមានលក្ខណៈកញ្ចុះជាប់មាត់ទឹក មានតុ មានកន្លែងអង្គុយផ្ទាល់ដី ដែលមានខ្យល់អាកាសល្អជាប់មាត់ទន្លេ អាចចាក់ភ្លេង ច្រៀងលេងយ៉ាងសប្បាយរីករាយ ​ជាពិសេសម្ហូបកម្មង់បែបជនបទស្រុកស្រែសុទ្ធតែឆ្ងាញ់ៗពិសាជាប់ចិត្តគ្រប់មុខ  ជាមួយតម្លៃសមរម្យផងដែរ។ ក្រៅពីទទួលភ្ញៀវមកទទួលទានកម្សាន្តលំហែអារម្មណ៍ «អាហារដ្ឋានម្ហូបជាតិ168» ក៏មានទទួលរៀបចំកម្មវិធីខួបកំណើត កម្មវិធីជប់លៀងបុគ្គលិក កម្មវិធីជួបជុំផ្សេងៗ ទៀតផង ពិតជាមិនធ្វើឱ្យលោកអ្នកខកបំណងទេ។ គួរឱ្យដឹងផងដែរថា «អាហារដ្ឋានម្ហូបជាតិ168»  មានទីតាំងនៅព្រែកលៀប ផ្លូវជាតិ 6A ចុះតាមរបងវត្តវារិន្ទព្រែកលៀប ប្រមាណជា ​៤០០ ម៉ែត្រ បើជិះប្រហែល១០នាទីពីភ្នំពេញតែប៉ុណ្ណោះ…