ដើរកម្សាន្ត

អ្នកកំពតស្គាល់ច្បាស់ហ្មង! នេះជាមុខម្ហូប និងអាហារដែលល្បីបំផុតប្រចាំខេត្តកំពត សុទ្ធតែឆ្ងាញ់ៗ
ដើរកម្សាន្ត

អ្នកកំពតស្គាល់ច្បាស់ហ្មង! នេះជាមុខម្ហូប និងអាហារដែលល្បីបំផុតប្រចាំខេត្តកំពត សុទ្ធតែឆ្ងាញ់ៗ

កំពតគឺជាទឹកដីទេសចរណ៍ដ៏ល្បីមួយផងដែរ ​ដែលមានព្រៃឈើ ​ទេសភាព ​ព្រៃភ្នំបែបធម្មជាតិ និងមានទឹកដីជាប់មាត់សមុទ្រជាទីអំណោយផលនៃការកម្សាន្តពីអ្នកទេសចរណ៍ទាំងជាតិ និងអន្តរជាតិមកកម្សាន្ត។ ជាក់ស្តែង ​ក្រៅពីសម្បូរកន្លែងកម្សាន្ត និងរីហ្សតល្បីៗហើយនោះ ​ខេត្តកំពតក៏ត្រូវបានគេដឹងថាមានមុខម្ហូប និងអាហារពេញនិយមជាច្រើនមុខ ​សុទ្ធតែឆ្ងាញ់ៗ ​ដោយមុខម្ហូប និងអាហារខ្លះមិនអាចរកបាននៅទីក្រុង  ឬបណ្តាខេត្តផ្សេងឡើយ ​រហូតមានអ្នកជាប់ចិត្តខ្លះសុខចិត្តធ្វើដំណើរទោទទួលទានអាហារទាំងនោះផងដែរ។ អាហារ​ និងម្ហូបប្រចាំខេត្តកំពត ​ដែលល្បីថាឆ្ងាញ់មានដូចជា៖ នំបញ្ចុកទឹកម្ហិច នំចានប្រៃនំចានផ្អែម នំស្លឹកចាក បង្អែមចាប់លៀង បាយឆាក្តាម បាយស្រូបម៉ាក់កំពតក្រោយសាលាចិន នំក្រឡោជីកំពង់ត្រែង ទុរេនកំពត នំបាញ់កែប ​ឬនំបំពង់ នំដង្កូវ នំកង នំគាវ…

កំពង់​ស្ពឺ​យេីង​ហ្នឹង​ ​បរិយាកាស​ល្អ​ ប្លែក​អារម្មណ៍​ ជាមួយ​នឹង «​ភោជនីយដ្ឋាន​ម៉ែ​ប៉ុក​ឫស្សី»
ដើរកម្សាន្ត

កំពង់​ស្ពឺ​យេីង​ហ្នឹង​ ​បរិយាកាស​ល្អ​ ប្លែក​អារម្មណ៍​ ជាមួយ​នឹង «​ភោជនីយដ្ឋាន​ម៉ែ​ប៉ុក​ឫស្សី»

នៅក្នុងខេត្តកំពង់ស្ពឺ​ ប្រហែលជាមនុស្សជាច្រើនបានដឹងបានស្គាល់ថា​ មានទីកន្លែងកម្សាន្តបែបធម្មជាតិប៉ុន្មានកន្លែងប៉ុណ្ណោះ​សុទ្ធសឹងតែជាតំបន់ព្រៃភ្នំជាដើម។​ តែអ្នកប្រហែលជាមិននឹកស្មាននោះទេថា​ ការពិតខេត្តកំពង់ស្ពឺ​ មានភោជនីយដ្ឋានបណ្តែតទឹកដ៏ប្លែកអារម្មណ៍មួយកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តមិនចេះដាច់នោះគឺ «​ភោជនីយដ្ឋាន​ម៉ែ​ប៉ុក​ឫស្សី»​។ ភោជនយដ្ឋានមួយនេះ​មាន​រចនាជាប្ញស្សីបណ្តែតទឹក​ កញ្ចុះប្ញស្សី ​ និងស្ពានប្ញស្សីមើលទៅ​​បរិយាកាស​ល្អ​ ប្លែក​អារម្មណ៍​ ជាមួយ​នឹង​អាហារច្រើនមុខបែបជនបទសុទ្ធសឹងតែមានរសជាតិឆ្ងាញ់ពិសា​ ថែមទាំងមានតម្លៃសមរម្យទៀតផង​ ដែលអ្នកមិនគួររំលងពេលឆ្លងកាត់ខេត្តកំពង់ស្ពឺម្តងៗ។ គួរឱ្យដឹងផងដែរថា «​ភោជនីយដ្ឋាន​ម៉ែ​ប៉ុក​ឫស្សី» មានអាស័យដ្ឋាន:ផ្លូវ143 ភូមិទំនប់បិល ឃុំស្គុៈ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ ដែលចុះ​ពី​ទី​រួម​ខេត្ត​កំពង់​ស្ពឺ​ទៅ​ប្រហែល​3គីឡូ​ម៉ែត្រ​​ប៉ុណ្ណោះ៕ អត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖​ Sroh Jin

តោះថ្ងៃសម្រាក! ​«ចំណតទូក» ​ពីសាឡាងអរិយក្សត្រ ៥គីឡូម៉ែត្រប៉ុណ្ណោះ បរិយាកាសស្រស់ស្រាយហ្មង ថែមទាំងមាន Band កំដររាល់ចុងសប្តាហ៍
ដើរកម្សាន្ត

តោះថ្ងៃសម្រាក! ​«ចំណតទូក» ​ពីសាឡាងអរិយក្សត្រ ៥គីឡូម៉ែត្រប៉ុណ្ណោះ បរិយាកាសស្រស់ស្រាយហ្មង ថែមទាំងមាន Band កំដររាល់ចុងសប្តាហ៍

ថ្ងៃសម្រាក ​ជាថ្ងៃលំហែកាយ មនុស្សម្នាក់ៗប្រាកដជាចង់ទៅស្វែងរកកន្លែងដែលមានបរិយាកាសស្រស់ស្រាយ លំហែខួរក្បាល លំហែរអារម្មណ៍ ទទួលទានអាហារឆ្ងាញ់ៗ ឱ្យបាត់ភាពនឿយណាយពីការងារប្រចាំថ្ងៃអស់មួយសប្តាហ៍មែនទេ ? ​ប្រសិនជាលោកអ្នកមិនដឹងថាទៅទីកន្លែងណាដែលមានបរិយាកាសបរិសុទ្ធ ថែមទាំងនៅក្បែរទីក្រុងភ្នំពេញទៀតនោះ ថ្ងៃនេះ «ក្នុងស្រុក» ​សូមណែនាំទីកន្លែងស្រស់ស្រាយមួយកន្លែងមានឈ្មោះថា «ចំណតទូក»។ « ចំណតទូក » គឺជាអាហារដ្ឋានមានលក្ខណៈធម្មជាតិមួយកន្លែង ​ដែលមានបម្រើតាំងពីអាហារថ្ងៃត្រង់ និងពេលល្ងាច សុទ្ធតែមានឱជារសឈ្ងុយឆ្ងាញ់ពិសាជាប់ចិត្តគ្រប់មុខ ​ជាពិសេសថែមទាំងមានបម្រើស្រាក្រឡុក ស្រាស ស្រាក្រហម ភេសជ្ជៈគ្រប់មុខជាមួយនឹងតម្លៃសមរម្យ ​ពិសេសថែមអមជាមួយការ live តន្រ្តីផ្ទាល់រៀងរាល់ពេលល្ងាចថ្ងៃសៅរ៍ និង អាទិត្យផងដែរ។ ​ដោយក្រៅពីបម្រើសេវាកម្មម្ហូបអាហារជាមួយនឹងកន្លែងទទួលទានបែបធម្មជាតិ ​«ចំណតទូក»…

ត្រូវម៉ាច់សម្រាប់អ្នកស្រលាញ់អាគី! កាហ្វេឆ្កែ មានអាហាស្គី និងគីគីខ្ជូតៗរង់ចាំសុទ្ធតែគួរឱ្យស្រលាញ់ខ្លាំង
ដើរកម្សាន្ត

ត្រូវម៉ាច់សម្រាប់អ្នកស្រលាញ់អាគី! កាហ្វេឆ្កែ មានអាហាស្គី និងគីគីខ្ជូតៗរង់ចាំសុទ្ធតែគួរឱ្យស្រលាញ់ខ្លាំង

សម្រាប់អ្នកដែលស្រលាញ់សត្វ តែចិញ្ចឹមវាមិនបាន ​ប្រាកដជាមានអារម្មណ៍ថាខូចចិត្ត និងមិនសូវសប្បាយចិត្តហើយមើលទៅ ​ដោយអារម្មណ៍បែបនេះមានតែអ្នកស្រលាញ់សត្វទេទើបយល់ច្បាស់។ តែប្រសិនជាអ្នកស្រលាញ់សត្វឆ្កែ ​មិនអាចចិញ្ចឹមវាបាន តែចង់លេង ​និងប្រលែងលេងជាមួយវា ​មិនឱ្យខកបំណងទេ ​ថ្ងៃនេះ « ក្នុងស្រុក​​ » សូមណែនាំហាងកាហ្វេមួយកន្លែឬងដែលមានសត្វឆ្កែជាច្រើនក្បាលរង់ចាំអតិថិជនទាំងអស់ផងដែរ នោះគឺ « Doggo Café​ » ។ « Doggo Café​ » គឺជាហាងកាហ្វេដែលទើបតែបើកដំណើរការនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ នេះប៉ុណ្ណោះ តែទទួលបានការចាប់អារម្មណ៍ជាខ្លាំងតាំងពីថ្ងៃដែលហាងបានប្រកាសបើកដំណើរការមុនដំបូង…

អាថ៌កំបាំងផ្នូរបុរាណ​ របស់​ លោក​ ហង់រី ម៉ូហូត ​ដែលជាអ្នករុករកអង្គរធ្វើឱ្យពិភពលោកចាប់ផ្តើមស្គាល់អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ
Inspiration

អាថ៌កំបាំងផ្នូរបុរាណ​ របស់​ លោក​ ហង់រី ម៉ូហូត ​ដែលជាអ្នករុករកអង្គរធ្វើឱ្យពិភពលោកចាប់ផ្តើមស្គាល់អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ

លោក ហង់រី ម៉ូហូត (Henri Mouhot) គឺជាអ្នកស្រាវជ្រាវរុករកផ្នែកធម្មជាតិ និងសត្វ ជនជាតិបារាំងដ៏​ល្បី​មួយ​រូប​នៅ​ពាក់​កណ្តាល​សតវត្សរ៍​ទី​១៩ ដែលកើតថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៨២៦​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយរូបលោកបានសរសេររៀបរាប់អំពីប្រាសាទអង្គរវត្ត និងប្រាសាទមួយចំនួននៅក្នុងតំបន់អង្គរ និងខេត្តមួយចំនួនទៀតផងដែរ ​រហូតធ្វើឱ្យពិភពលោកបានស្គាល់វត្តមានអរិយអម៌ដ៏រុងរឿងរបស់កម្ពុជា។ លោក​ត្រូវ​បានគេ​ទទួល​ស្គាល់​ថា​ជា​ជន​ដ៏​ល្បី ដែល​ស្រាវជ្រាវ​ និង​ផ្សព្វផ្សាយ​ពី​តំបន់​អង្គរ​ នៃ​នគរ​ខ្មែរ​នៅ​ឆ្នាំ​១៨៦០។ ម៉ូហូត តែង​ត្រូវ​គេ​ច្រលំ​និយាយ​ថា​បាន​រក​ឃើញ​អង្គរ តាម​ពិត​អង្គរ​មិន​ដែល​បាន​បាត់​ទៅ​ណា​ទេ និង​មាន​ពួក​បស្ចិម​ប្រទេស​ជា​ច្រើន​​មក​ទស្សនា​តាំង​ពី​សតវត្សរ៍​ទី​១៦​មក​។ ម៉ូហូត​ បាន​ពោល​ក្នុង​សៀវភៅ​របស់​លោក​ថា​មាន​បេសកជន​បារាំង​ម្នាក់​នៅ​បាត់ដំបង​ និង​អ្នក​រុករក​ប៉ុន្មាន​នាក់​ផ្សេង​ទៀត​បាន​ទៅ​ដល់​អង្គរ​៥ឆ្នាំ​មុន​ ​លោក​ទៅ​ដល់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​ក្នុង​សៀវភៅ Travels in Siam,…

ចុម ប្លែកម៉េះ ​ គ-ជូរហិរ​​ ទាល់តែក្មេងៗស្រុកស្រែចំការបានស្គាល់
ដើរកម្សាន្ត

ចុម ប្លែកម៉េះ ​ គ-ជូរហិរ​​ ទាល់តែក្មេងៗស្រុកស្រែចំការបានស្គាល់

បើនិយាយពីចំណីញ៉ាំលេងរបស់ក្មេងៗស្រុកស្រែចំកាជំនាន់មុនវិញ មិនមានច្រើនសប្បូរបែបដូចបច្ចប្បន្ននោះទេ  ដោយភាគច្រើនចំណីអាហារគឺជារបស់បែបធម្មជាតិដើរបេះបោចតាមផ្លូវ ​តាមចំការដំណាំ ​ហើយយកមកច្នៃដោយខ្លួនឯង។ ​តែទោះមិនទាន់សម័យ តែចំណីខ្លះបែរជាដក់ជាប់ក្នុងអារម្មណ៍អ្នកដែលកើតទាន់ជំនាន់មុនរហូតដកចិត្តមិនរួច  ដោយក្នុងនោះ គជូរហិរ​ គឺជាចំណីដ៏ពេញនិយមមួយផងដែរ។ គជូរហិរ​ (ហៅតាមរបៀបធ្វេី)​គឺជាចំណីញ៉ាំលេង របស់ក្មេងៗស្រុកស្រែ​ ទំនេរៗចូលចិត្តធ្វេីញ៉ាំណាស់ ណាមួយមកពីមិនសូវជាមានចំណីហូរហែដូចក្មេងទីក្រុងផង គឺមានតែចំណីសម្រន់ប្រចាំភូមិស្រុក​ស្រែចម្ការ​ ឬភូមិចុងកាត់មាត់ញកបែបនេះ។ តោះ​មករៀនពីវិធិធ្វើ គ-ជូរហិរ​​ នេះទាំងអស់គ្នា​ ៖ (១)​ ជាចំនុចផ្តេីមយេីងបេះប្រឡេះយក”ផ្លែគ”ណាដែលនៅខ្ចីល្មម​ ឬក្តិប (មិនមែនចាស់​)​ មកចិតសម្បកខៀវចេញ​ ទុកតែសាច់ក្នុងដែលនៅទន់ៗ​។ (២)​ រួចសាប់ចិញ្រ្ចាំអោយសុសសាច់​ បណ្តោយផ្លែ​ (៣)​ បន្ទាប់មក​យកអំបិលម្ទេសដែលបុកស្រាប់​…

ស្គាល់ហើយកន្លែងពោរពេញដោយភាពស័ក្តសិទ្ធ ទឹកជ្រោះពស់នាគពត់ពែន ​ផ្ទុះល្បីពេញហ្វេសប៊ុកការពិតនៅបាលី ​ឥណ្ឌូនេស៊ី
ដើរកម្សាន្ត

ស្គាល់ហើយកន្លែងពោរពេញដោយភាពស័ក្តសិទ្ធ ទឹកជ្រោះពស់នាគពត់ពែន ​ផ្ទុះល្បីពេញហ្វេសប៊ុកការពិតនៅបាលី ​ឥណ្ឌូនេស៊ី

ថ្មីៗនេះផ្ទុះការចាប់អារម្មណ៍ពេញហ្វេសប៊ុក​ក្រោយរូបភាពទឹកជ្រោះមួយកន្លែង​ដែលមានរូបសំណាកតាឥសី និងរូបពស់នាគពត់ពែនលើផ្ទាំងថ្មក្បែរទឹកជ្រោះ ​មើលទៅគួរឱ្យស្ញើបពេញដោយអាថ៌កំបាំងដូចជាសត្វពស់នាគពិតៗ។ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនយល់ថា ​ទីកន្លែងនេះប្រហែលជាការកាត់តដូចរូបភាពបែកធ្លាយៗមុន ​តែការពិតទៅទីកន្លែងនេះគឺជាទីកន្លែងដែលមានពិត ​ទទួលបានភាពល្បីល្បាញ​ និងពេញដោយជំនឿស័ក្តសិទ្ធរបស់ប្រជាជនបាលី ប្រទេសឥណ្ឌូនេស៊ី ​ដោយទីនេះមានឈ្មោះថា ​ទឹកជ្រោះ «​ Griya Beji Waterfall »។ ទឹកជ្រោះ «​ Griya Beji Waterfall » គឺជាទីកន្លែងស័ក្តសិទ្ធដែលមានអ្នកសច្ចំ ​ប្រុស ​និងស្រី (ព្រះម៉ែពស់នាគ) ​ដែលប្រជាជនក្នុងតំបន់ជឿថាជាអ្នកថែរក្សាដែនដីទីនេះ។ ​ដោយប្រជាជន​ និងអ្នកទេសចរណ៍ ដែលមកលេងកម្សាន្តទឹកជ្រោះនេះ មានជំនឿថាការមកងូតទឹកនៅទីនេះ នឹងជួយឱ្យសុខសប្បាយ…

ធ្លាប់តែឃើញខ្មែរទៅលេងស្រុកគេ ចុះបើបរទេសមកស្រុកខ្មែរដឹងអត់ថាទៅលេងឯណាខ្លះ?​ឃើញហើយខ្មែរមួយចំនួនប្រហែលជាមិនដែលស្គាល់!
ដើរកម្សាន្ត

ធ្លាប់តែឃើញខ្មែរទៅលេងស្រុកគេ ចុះបើបរទេសមកស្រុកខ្មែរដឹងអត់ថាទៅលេងឯណាខ្លះ?​ឃើញហើយខ្មែរមួយចំនួនប្រហែលជាមិនដែលស្គាល់!

ភ្នំពេញ៖ មួយរយៈមុន​កូវីដមានរូបភាពជនជាតិថៃមួយក្រុមបានមកទស្សនាកម្សាន្តនៅស្រុកខ្មែរ កំពុងតែមានភាពល្បីល្បាញ ​និងមានការស៊ែរបន្តៗគ្នាជាច្រើន ​ដោយសារតែកន្លែងដើរលេងស្អាតៗ ​ជាពិសេសរឹតតែអស់សំណើចនោះ ​កន្លែងខ្លះខ្មែរយើងសឹងតែមិនដែលស្គាល់ទៀតផង។ តាមរយៈគណនីហ្វេសប៊ុកផេក พาเธอไป Journey បានរៀបរាប់ និងបង្ហោះរូបភាពនៃដំណើរកម្សាន្តរបស់ខ្លួន  ជាច្រើនសន្លឹក ​ថែមទាំងលម្អិតព័ត៌មាននៃការកម្សាន្តរបស់ខ្លួននៅក្រោមរូបនីមួយៗផងដែរ ​ដែលក្នុងអត្ថន័យថា ​ស្រុកខ្មែរយើងពិតជាសប្បាយ ​ថែមទាំងមានកន្លែងដើរលេងពិសេសៗជាច្រើនកន្លែងគួរឱ្យជក់ចិត្តទៀតផង។ នៅក្នុងនោះ ក្រុម พาเธอไป Journey  បានទៅទីកន្លែងសំខាន់ៗជាច្រើនដូចជា៖ – ព្រះបរមរាជវាំង (ម្នាក់ ​10$ សម្រាប់ជនបរទេស) -សារមន្ទីរជាតិ -កាហ្វេសារមន្ទីរ ​(នៅក្នុងសារមន្ទីរជាតិតែម្តង) ប្រកបដោយបរិយាកាសស្រស់ថ្លា ឯកាហ្វេក៏ឆ្ងាញ់…

អស្ចារ្យមែន! វិហារឥស្លាមនៃរចនាបថចាម្ប៍ ដែលអាយុកាលជាង ១០០ឆ្នាំ កសាងតាំងពីចុងនៃរជ្ជកាលហ្លួងនរោត្តម នៅបន្សល់ក្បូរ​ក្បាច់រចនានៃសិល្បៈ ស្ថាបត្យកម្មចាម្ប៍ដ៏ឆើតឆាយ
ដើរកម្សាន្ត

អស្ចារ្យមែន! វិហារឥស្លាមនៃរចនាបថចាម្ប៍ ដែលអាយុកាលជាង ១០០ឆ្នាំ កសាងតាំងពីចុងនៃរជ្ជកាលហ្លួងនរោត្តម នៅបន្សល់ក្បូរ​ក្បាច់រចនានៃសិល្បៈ ស្ថាបត្យកម្មចាម្ប៍ដ៏ឆើតឆាយ

” ចាម្ប៍បុរាណ ” ឬ ” ចាម្ប៉ា “ ធ្លាប់ជាអាណាចក្រមួយដ៏ខ្លាំងក្លាខាងការជំនួញជួញដូរ នៅក្នុងអន្តរសម័យនៃពាណិជ្ជកម្មផ្លូវសមុទ្របុរាណ ដ្បិតមានទីតាំងជាប់ប្របបណ្ដោយមហាសាគរចិនភាគទក្សិណ ប្រាចីនទិសនៃកម្ពុជទេសបុរាណនៃយើង ។ កាលអំពីព្រេងនោះ ចាម្ប៍ក៏ដូចខ្មែរ ក៏ដូចសាសន៍ដទៃនៃភូមិភាគ ដែលកាន់សាសនាក៏ដូចគ្នា៖ ដំបូងជាព្រហ្មញ្ញសាសនា ហើយក្រោយមក ក៏ប្រែជាព្រះពុទ្ធសាសនាមហាយាន ហើយទើបប្រហែលចាប់អំពីចុងស. វ.ទី ១៧ ដើមស. វ. ទី ១៨ ត មក ក៏ទើបផ្លាស់ជំនឿជឿចំពោះសាសនាព្រះអាល្លាជាអម្ចាស់ ទៅតាមឈ្មួញម៉ាឡេដែលអ្នកពូកែខាងរកស៊ីជួញដូរតាមផ្លូវទឹកវិញ ។ ចាម្ប៍ក៏ដូចជាខ្មែរ៖…

មិននឹកស្មានថា ទេសភាពដ៏ស្រស់ត្រកាល នៃតំបន់ភ្នំត្បែងមានជ័យ ដែនដីពិសិដ្ឋ នៃខេត្តព្រះវិហារ ពិសេសដល់ថ្នាក់នេះសោះ!
ដើរកម្សាន្ត

មិននឹកស្មានថា ទេសភាពដ៏ស្រស់ត្រកាល នៃតំបន់ភ្នំត្បែងមានជ័យ ដែនដីពិសិដ្ឋ នៃខេត្តព្រះវិហារ ពិសេសដល់ថ្នាក់នេះសោះ!

ខេត្តព្រះវិហារ៖ ខេត្តព្រះវិហារ ​គឺជាខេត្តមួយដែលសម្បូរទៅដោយសក្តានុពលធម្មជាតិដ៏ស្រស់បំព្រង  ជាពិសេសគឺជួរភ្នំតូចធំ បង្កើតជាកន្លែងកម្សាន្តយ៉ាងច្រើនអនេកស្វាគមន៍ភ្ញៀវទេសចរណ៍កកម្សាន្ត។ នៅក្នុងនោះ តំបន់បេតិភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ ក៏ជាទីកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយប្រចាំខេត្តព្រះវិហារផងដែរ ដែលសម្បូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំ ​និងទឹកជ្រោះតូចធំយ៉ាងស្រស់បំព្រង  ។ ដើម្បីឡើង​ដល់​កំពូល​ភ្នំនេះ អ្នក​ទេសចរ ត្រូវធ្វើ​ដំណើរ​តាម​ជម្រាល​ភ្នំ ដែល​អមទៅដោយ​ទេសភាព​ព្រៃភ្នំ ចម្ការដំណាំធំល្វឹងល្វើយ ​ឆ្ងាយដាច់​កន្ទុយ​ភ្នែក ជាពិសេសគឺត្រូវដើរ​ឡើងភ្នំ​ដែលមាន​កម្ពស់​ជាង ៤០០​ម៉ែត្រ និងមាន​កាំ​ជណ្តើរ ដល់ទៅ ១៨០០​ កាំ។ ​ហើយពេលឡើងទៅដល់ លោកអ្នកនឹងប្រទះទេសភាពជុំវិញខៀវស្រងាត់ ពពកអ័ព្ទអណ្តែតមីដេដាស ពាសពេញកំពូលភ្នំ ​ជាពិសេសគឺមានទឹកជ្រោះឱ្យកម្សាន្តជាច្រើនកន្លែងផងដែរ។ គួរ​ឱ្យដឹងផងដែរ​ថា តំបន់​ភ្នំត្បែង​មានជ័យ ត្រូវបាន​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ធម្មជាតិ នៅថ្ងៃ​ទី១៣…

តិចច្រលំស្រុកគេបាត់ដំបងយើងតើ​ !​ ចម្ការផ្កាស្រស់​ ត្រៀមរីកចុងខែ១២​ និងដើមខែ១​ ហើយ​ កុំភ្លេចកក់ទុកមុនសម្រាប់អ្នកចង់ថត Pre-Wedding
ដើរកម្សាន្ត

តិចច្រលំស្រុកគេបាត់ដំបងយើងតើ​ !​ ចម្ការផ្កាស្រស់​ ត្រៀមរីកចុងខែ១២​ និងដើមខែ១​ ហើយ​ កុំភ្លេចកក់ទុកមុនសម្រាប់អ្នកចង់ថត Pre-Wedding

ផ្កា ​ក្រៅពីលម្អសោភណ្ឌភាព តែវាក៏ធ្វើឱ្យអារម្មណ៍មនុស្សយើងសប្បាយរីករាយស្រស់ស្រាយដែរ​ ដោយផ្កាភាគច្រើនននៅក្រៅប្រទេសគេនិយមដាំជាចំការធំៗ​​មានផ្កាដុះជាជួរៗ​ ទទួលភ្ញៀវទេសចរណ៍មកកម្សាន្តផង​ និងរូបរូបលេងទុកជាអនុស្សាវរីយ៍ផង។ ដោយឡែកពេលនេះពូជផ្កាបរទេសដែលយើងតែងតែនិយមឃើញនៅស្រុកគេ​ បានត្រូវយកមកដាំនៅស្រុកខ្មែរយើងហើយ​​ពោលគឺស្ថិតនៅក្នុងខេត្តបាត់ដំបងតែម្តង.ដោយដំណឹងនេះបានធ្វើឱ្យអ្នកដែលស្រលាញ់ផ្ការីករាយជាខ្លាំងថែមទាំងត្រៀមខ្លួនថតរូបកម្សាន្តផងដែរ​ ជាពិសេសគឺអ្នកដែលមានបំណងថតរូបរៀបការ Pre-Wedding តែម្តង។ តាមរយៈម្ចាស់គណនីហ្វេសប៊ុក​ Meach Kong Huy ឱ្យដឹងថា៖ « ចំការ ផ្កា ស្រស់ របស់ ហាង ផ្កា នឹង ហាង នំខេក (ឡាអេសេវិន)នឹង បេីក ទទួលភ្ញៀវ ទេសចណ៍ ថតរូប លេង…

ឃើញខ្មៅៗចឹងតែឆ្ងាញ់កប់ហ្មង! អត់បានទៅញ៉ាំ «ចាណាង» ដូចអត់បានទៅលេងខេត្តរតនគិរីចឹង!
ដើរកម្សាន្ត

ឃើញខ្មៅៗចឹងតែឆ្ងាញ់កប់ហ្មង! អត់បានទៅញ៉ាំ «ចាណាង» ដូចអត់បានទៅលេងខេត្តរតនគិរីចឹង!

ចាណាង​ គឺជាម្ហូបជនជាតិភាគតិច ​ដែលគេអាចរកទទួលទានបាននៅតំបន់ដែលមានជនជាតិភាគតិចរស់នៅ ដូចជាខេត្តរតនគិរី ​មណ្ឌលគិរី និងស្ទឹងត្រែង។ នៅរតនគិរីអ្នកអាចរកទិញចាណាងទទួលទានបាននៅម្តុំ បឹងកន្សែង ​ឬកន្លែងផ្សេងៗទៀតដូចជាម្តុំពហុកីឡាដ្ឋានខេត្តរតនគិរី ប្រសិនជាមិនស្គាល់ទេ ​អ្នកអាចសាកសួរអ្នកដែលរស់នៅខេត្តរតនគិរីដោយផ្ទាល់តែម្តងក៏បានដែរ ​អ្នកណាៗក៏ស្គាល់ម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយមុខនេះដែរ។ ចាណាងគឺជាម្ហូប  ឬស៊ុបមួយមុខ ​ដែលយកឈ្មោះតាម ស្លឹករុក្ខជាតិចាណាងរបស់ជនជាតិភាគតិចតែម្តង ​ដោយគេយកបន្លែនេះមកបុកពូតយកទឹកហើយផ្អាប់ទុកប៉ុន្មានថ្ងៃ ទើបយកមកស្ងោរជាមួយនឹងបន្លែជាច្រើនមុខដូចជាទំពាំង ស្នៀតពោត ​រួមជាមួយនឹងសាច់គោ ឬស្បែកគោជាដើម។ ​ដោយវាអាចញ៉ាំជាមួយបាយសម្រាប់ទទួលទានក៏បាន ​ឬញ៉ាំជាមួយមីក៏បាន។ តែភាគច្រើនគេនិយមយកចាណាងមកញ៉ាំស្រុះជាមួយនឹងមីជាង។ ​ ចាណាងថ្វីត្បិត តែរូបរាងខាងក្រៅពិបាកមើលមែន ប៉ុន្តែធាតុពិតមិនមែនបែបនោះទេ ចាណាងធ្វើមកពីស្លឹករុក្ខជាតិម្យ៉ាងដែរសម្បូរប្រូតេអុីនវាឃើញពណ៌រាងខ្មៅតិចខៀវតិចចឹងហើយព្រោះស្លឹកឈើនោះគេយកវាទៅហាលហើយបុកវារួចជញ្ចាត់យកទឹកវាយកមកស្ល​ ។ បើគិតទៅគេដាក់អំបិល​ បុីចេង​…

អ្នកស្រលាញ់ចូលចិត្តផ្កា​ ប្រាកដជាប្រាថ្នាចង់មកដើរកម្សាន្ត​ និងទទួលទានអាហារនៅទីនេះមិនខាន
ដើរកម្សាន្ត

អ្នកស្រលាញ់ចូលចិត្តផ្កា​ ប្រាកដជាប្រាថ្នាចង់មកដើរកម្សាន្ត​ និងទទួលទានអាហារនៅទីនេះមិនខាន

សម្រាប់អ្នកដែលស្រលាញ់ផ្កា​ ពិតជាចង់ឃើញទិដ្ឋភាពសួនផ្កា​ និងកន្លែងដែលមានតុបតែងរបៀបផ្កាៗ​ ដែលមានភាពស្រស់ស្រាយជាមិនខាន​ ដូច្នេះ Baan rai i arun (บ้านไร่ ไออรุณ)​ មិនធ្វើឱ្យលោកអ្នកខកបំណងនោះទេ។ Baan rai i arun (บ้านไร่ ไออรุณ)​​គឺជាហាងកាហ្វេ​​ និងភោជនីយដ្ឋាន​ ដែលបើកបម្រើចាប់ពីម៉ោង​​៨ព្រឹក​​ដល់ម៉ោង៥ល្ងាច​​មានអាហារឆ្ងាញ់ៗទទួលទានជាច្រើនដូចជា​ អាហារថៃ​ អាហារសម្រន់​ អាហារបែបចិន​​​ អាហារក្នុងតំបន់​ រួមទាំងភេសជ្ជៈជាច្រើនមុខទៀតសុទ្ធតែឆ្ងាញ់ៗជាប់ចិត្តដែលមានការរៀបចំតុបតែងលម្អដោយផ្កាមើលទៅគួរឱ្យចង់ទទួលទាន​ ដែលអាចជ្រើសរើសទទួលនៅក្នុងហាងក៏បាន​ ឬអាចទទួលទាននៅខាងក្រៅជាមួយបរិយាកាសបែបធម្មជាតិក៏បាន។ ក្រៅពីអាចទទួលទានអាហារឆ្ងាញ់ៗ​ ជាមួយនឹងបរិយាកាសស្រស់ស្រាយភ្ញៀវទេសចរណ៍ក៏អាចដើរកម្សាន្តថតរូបលេងបានតាមចិត្ត​​ដែលមានទាំងសួនផ្កា​ ទឹកជ្រោះ​ និងកន្លែងបែបធម្មជាតិជាតិច្រើនកន្លែងទៀត​​​ ពិសេសក៏មានហាងលក់អនុស្សាវរីយ៍ដែលធ្វើចេញស្នាដៃប្រជាជនក្នុងស្រុកផងដែរ។…

ញ័រសាច់!​​​ ការរៀបចំកម្មវិធីបុណ្យណូអែល​ និងឆ្លងឆ្នាំសកល​ ២០២១​​​​ នៅ Central World​ ទីក្រុងបាងកក​ ឡូយអស់ទាស់
ដើរកម្សាន្ត

ញ័រសាច់!​​​ ការរៀបចំកម្មវិធីបុណ្យណូអែល​ និងឆ្លងឆ្នាំសកល​ ២០២១​​​​ នៅ Central World​ ទីក្រុងបាងកក​ ឡូយអស់ទាស់

ថ្ងៃបុណ្យគ្រីស្មាស់​ និងថ្ងៃឆ្លងឆ្នាំ​​២០២០​ ចូលឆ្នាំ​ ២០២១​ កាន់តែខិតជិតមកដល់​​ ដែលវាជាវេលាដ៏រីករាយ និងអស្ចារ្យជាងគេបង្អស់នៅក្នុងមួយឆ្នាំៗ។​​​​​ ដោយវេលារីករាយទាំងនេះ​ មនុស្សម្នាតែងតែមានគម្រោងដើរកម្សាន្តនៅកន្លែងកម្សាន្តស្អាតៗ​ ប្លែកៗ​ ឬចេញកម្សាន្តក្រៅប្រទេសជាដើម។ ដោយឡែកសម្រាប់ឆ្នាំនេះវិញ ដោយសារតែវិបត្តិជំងឺកូវីត១៩​​​ បានធ្វើឱ្យរាល់ការដើរកម្សាន្ត​ និងការហោះហើរកម្សាន្តនៅក្រៅប្រទេសអាក់ខាន​ ដើម្បីការពារការឆ្លងជំងឺដែលជាជំងឺឆ្លងជាសកលមួយនេះ​។ តែសម្រាប់ប្រទេសថៃវិញ​ បើទោះបីជាចរាចរណ៍ក្រៅប្រទេសមានការបិទ​ និងរឹតបន្តឹង​ ដើម្បីចូលរួមអបអរពិធីបុណ្យដ៏ពិសេសនេះ​ ផ្សារទំនើបប្រទេសថៃ​​ Central World​ ​បានរៀបចំតុបតែងលំអសម្រាប់ពិធីបុណ្យគ្រីស្មាស់​ និងឆ្លងឆ្នាំសកលឡើងម៉ាអេម​​ដោយមានដើមគ្រីសស្មាសយ៉ាងធំ​ និងខ្ពស់បំផុត​​​ការតុបតែងភ្លើងពណ៌​ រួមទាំងការរចនាជាច្រើនទៀត​ សម្រាប់ប្រជាជនចូលរួមសប្បាយថតរូបកម្សាន្តទៀតផង។ ដើម្បិជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ​ ៖

ឡូយអស់ទាស់! ម្យ៉ាងរបស់គេ ហាងកាហ្វេលើទឹក ​ដែលអាចឱ្យភ្ញៀវស្ទូចត្រីលេងកម្សាន្ត ហើយទទួលទានត្រីឆៅៗស្រស់ៗបែបជប៉ុនបានទៀត
ដើរកម្សាន្ត

ឡូយអស់ទាស់! ម្យ៉ាងរបស់គេ ហាងកាហ្វេលើទឹក ​ដែលអាចឱ្យភ្ញៀវស្ទូចត្រីលេងកម្សាន្ត ហើយទទួលទានត្រីឆៅៗស្រស់ៗបែបជប៉ុនបានទៀត

ថៃ៖  សម្រាប់អ្នកដែលចួលចិត្តដើរលេង ​និងកម្សាន្តអារម្មណ៍ ​អ្នកប្រហែលចង់ទៅកន្លែងណាប្លែក ​ស្រស់ស្រាយ ​សម្រាប់បំបាត់ក្តីនឿយហត់នានា  ដូច្នេះហើយបានជាហាងកាហ្វេលើទឹកមួយកន្លែងបានប្រសូតឡើង ​ដែលមិនត្រឹមតែបម្រើកាហ្វេឆ្ងាញ់ៗ ​តែហាងកាហ្វេលើទឹកមួយនេះ ​ថែមទាំងអាចឱ្យភ្ញៀវមកកម្សាន្តអាចស្ទូចត្រីកម្សាន្តបានទៀតផង។ ហាងកាហ្វេលើទឹកមួយនេះ ​ត្រូវបានគេស្គាល់ថាជាហាងកាហ្វេលើទឹកដំបូងបង្អស់នៅក្នុងប្រទេសថៃ ​ស្ថិតនៅខេត្តប៉ាតាយ៉ា ​ដោយហាងនេះមានលក្ខណៈជាទូកធំ ​មានទីតាំងទូលាយជាហាងកាហ្វេខាងក្នុង ​ឯខាងក្រៅវិញមានវាលមួយធំអនុញ្ញាតិឱ្យភ្ញៀវអង្គុយស្ទូចត្រីលេងកម្សាន្តទៀតផង ​ដោយទូកនឹងបរឈប់នៅទីតាំងអំណោយផលសម្បូរត្រីសម្រាប់ស្ទូចផងដែរ។ ក្រៅពីភ្ញៀវអាចស្ទូចត្រីលេងហើយ ​ហាងកាហ្វេនះថែមទាំងមានសេវាកម្មចម្អិនជាអាហារភ្លាមៗ ​ឬកាត់ត្រីជាចំណិតស្តើងៗទទួលទានឆៅស្រស់ៗជាលក្ខណៈអាហារជប៉ុន ដ៏មានឱជារសផងដែរ ​ដែលសេវាកម្មហាងមួយនេះបាននឹងកំពុងតែទទួលបានភាពល្បីល្បាញខ្លាំងមែនទែន។ ទីតាំងហាងនេះគឺស្ថិតនៅ​  Board the boat នៅ​ Bali Hai Pier  កណ្តាលសមុទ្រប៉ាតាយ៉ា ​ឬអាចចូលទៅកាន់គេហទំព័រ…

អស្ចារ្យមែន! ម្ហូបស្រុកខ្មែរល្បីថាឆ្ងាញ់ពេក ​រហូតកម្មវិធីបរទេសល្បីចុះមកថត និងភ្លក់ដោយផ្ទាល់ ​ហើយលាន់មាត់ស្ទើរមិនគួរឱ្យជឿ (មានវីដេអូ)
PR

អស្ចារ្យមែន! ម្ហូបស្រុកខ្មែរល្បីថាឆ្ងាញ់ពេក ​រហូតកម្មវិធីបរទេសល្បីចុះមកថត និងភ្លក់ដោយផ្ទាល់ ​ហើយលាន់មាត់ស្ទើរមិនគួរឱ្យជឿ (មានវីដេអូ)

ជាការពិតណាស់ ថ្មីៗនេះមុខម្ហូបស្រុកខ្មែរកាន់តែមានភាពល្បីល្បាញលើឆាកពិភពលោក ​តាមការកោតសរសើរតៗគ្នា  ជាពិសេសសូម្បីតែសារព័ត៌មានល្បី ​CNN  ក៏បានចុះអត្ថបទសរសើរក្នុងន័យជួយផ្សព្វផ្សាយផ្នែកទេសចរណ៍ស្រុកខ្មែរផងដែរ។ កាន់តែពិសេសថ្មីៗនេះ​ កម្មវិធីល្បី World Poker Tour (WPT) បានចុះមកប្រទេសកម្ពុជាផ្ទាល់ក្នុងភោជនីយដ្ឋានរំដេង ដើម្បីភ្លក់ម្ហូបខ្មែរយើងផងដែរ  ដោយម្ហូបពិសេសៗដែលពួកគេបានភ្លក់សុទ្ធតែជាម្ហូបដែលត្រូវបានជនបរទេសនិយមទទួលទាននៅស្រុកខ្មែរថែមទាំងលាន់មាត់ថាឆ្ងាញ់ដូចជា ការី ​អាម៉ុកត្រី ​ឆាត្រប់ដុត នំបញ្ចុក និងឆាអង្ក្រង។ ក្រោយពីការភ្លក់មុខម្ហូបពីមួយមុខទៅមួយមុខ ពួកគេសុទ្ធតែលាន់មានមុខម្ហូបខ្មែរពិតជាមានរសជាតិឈ្ងុយឆ្ងាញ់ដូចគេល្បីប្រាកដមែន  ជាពិសេសការបិទបញ្ចប់កម្មវិធិជាមួយនឹងការភ្លក់ស្រាសអង្ករខ្មែរ  ជាមួយទឹកឃ្មុំទៀតរឹតតែពិសេស។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

ស្ទូចត្រីបណ្តើរ ទទួលទានអាហារបែបស្រុកស្រែបណ្តើរ ថែមទាំងមានអាងហែលទឹកកម្សាន្តសប្បាយ ជាមួយនឹងរមណីយដ្ឋានសិត្យូបើកថ្មី!
ដើរកម្សាន្ត

ស្ទូចត្រីបណ្តើរ ទទួលទានអាហារបែបស្រុកស្រែបណ្តើរ ថែមទាំងមានអាងហែលទឹកកម្សាន្តសប្បាយ ជាមួយនឹងរមណីយដ្ឋានសិត្យូបើកថ្មី!

ចង់ប្តូរបរិយាកាសថ្មី សម្រាកលំហែកាយឆ្ងាយពីទីក្រុងដ៏អ៊ូអរ តែមិនសូវមានពេលវេលាទៅណាឆ្ងាយ ពេលនេះមិនពិបាកទៀតនោះទេ ដោយទីកន្លែងកម្សាន្តបើកថ្មីមួយកន្លែងក្បែរទីក្រុងភ្នំពេញ នឹងផ្តល់អារម្មណ៍ស្រស់ស្រាយដល់អ្នកដែលមកកម្សាន្តនោះគឺ « រមណីយដ្ឋាន បងប្អូនសិត្បូ »។ « រមណីយដ្ឋាន បងប្អូនសិត្បូ» គឺជារមណីយដ្ឋានកែច្នៃទៅជាកន្លែងបែបធម្មជាតិមួយកន្លែង ដែលផ្តល់ខ្យល់អាកាសបរិសុទ្ធ មានសួនផ្កាសួនដំណាំ មានកញ្ចុះស្បូវ សម្រាប់សម្រាកលំហែកាយទទួលទានអាហារបែបស្រុកស្រែឆ្ងាញ់ៗ មានកន្លែងស្ទួចត្រីកម្សាន្ត ថែមទាំងមានអាងហែលទឹកសំរាប់មនុស្សធំ និងកូនក្មេងផងដែរ។ គួរឱ្យដឹងផងដែរថា « រមណីយដ្ឋាន បងប្អូនសិត្បូ» បានចាប់បើកដំណើរការហើយដើម្បីស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្ត ដោយរមណីយដ្ឋាននេះ មានទីតាំងនៅភូមិកំពង់ព្រីង ឃុំសិត្យូ ក្រុងតាខ្មៅ ខេត្តកណ្តាល តែ១៥នាទីពីក្រុងតាខ្មៅ…

ហាងកាហ្វេសៀវភៅ អនុស្សាវរីយ៍-Anussavry របស់អ្នកនិពន្ធល្បី ​លោក សុខ ​ចាន់ផល  បង្កប់នូវអនុស្សាវរីយ៍ និងមិត្តភាពដែលមិនអាចកាត់ថ្លៃបាន!
ដើរកម្សាន្ត

ហាងកាហ្វេសៀវភៅ អនុស្សាវរីយ៍-Anussavry របស់អ្នកនិពន្ធល្បី ​លោក សុខ ​ចាន់ផល បង្កប់នូវអនុស្សាវរីយ៍ និងមិត្តភាពដែលមិនអាចកាត់ថ្លៃបាន!

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយថា  លោក ​សុខ ​ចាន់ផល គឺជាកវីនិពន្ធម្នាក់ដ៏ល្បីល្បាញ ​ដែលមានស្នាដៃជាច្រើននៅក្នុងការនិពន្ធសៀវភៅប្រលោមលោកល្បីៗដូចជា ​ស្នេហាសុភាពបុរស ចង្កៀងនិទានរឿងខ្មោច ខែរងា  សង្សារ១៤ថ្ងៃ មនោសញ្ចេតនា រួមទាំងសៀវភៅជាច្រើនទៀត  ជាពិសេសលោកក៏ជានិពន្ធទំនុកច្រៀងដ៏ល្បីនៅក្នុងផលិតកម្មរស្មីហង្សមាសផងដែរ ​ពោលគឺបទចម្រៀងនីមួយៗរបស់លោកសុទ្ធសឹងតែទទួលបានភាពល្បីល្បាញខ្លាំងតាមរយៈទំនុកច្រៀងដ៏មានអត្ថន័យ។ ជាក់ស្តែង ​ថ្មីៗនេះ ​លោក ​សុខ ​ចាន់ផល ស្រាប់តែបានបើកហាងកាហ្វេសៀវភៅតូចមួយ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល  និងសម្តែងការអបអរជាខ្លាំងចំពោះលោក  តែអ្វីដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ ហាងកាហ្វេដែលទើបតែបើកមានឈ្មោះថា ​Anussavry  ​ត្រូវបានលោក ​សុខ ចាន់ផល អះអាងថា ​មិនចាត់ទុកថាជាការរកស៊ីទេ ​ដោយលោកចង់ឱ្យទីនេះគឺជាទីកន្លែងជួបជុំមិត្តភក្តិចាស់ថ្មី…

ទេសភាពដូចក្រាលព្រំ «កំប្លោក ឬត្រកៀត​ប៉ោង» មួយវាលធំ ឃើញហើយញ័រជើងចង់ទៅថតរូបលេងកម្សាន្តការពិតស្ថិតនៅ ផ្ទះស្នាក់បៃតង ខេត្តសៀមរាបសោះ
ដើរកម្សាន្ត

ទេសភាពដូចក្រាលព្រំ «កំប្លោក ឬត្រកៀត​ប៉ោង» មួយវាលធំ ឃើញហើយញ័រជើងចង់ទៅថតរូបលេងកម្សាន្តការពិតស្ថិតនៅ ផ្ទះស្នាក់បៃតង ខេត្តសៀមរាបសោះ

កំប្លោក ឬត្រកៀត​ប៉ោង គឺជាជាស្មៅ​ទឹក​ពួក​ត្រកៀត ភិនភាគដូច​ត្រកៀត ប៉ុន្ដែ​កាល​ដែល​នៅ​តូច មាន​ពក​ផ្ដួច​ជា​ប្លោក​ប៉ោង​ឡើង បន្ទាប់មកទើប​បែក​ចេញ​ពន្លក​ជា​ស្លឹក ព្រោះ​ហេតុ​នោះ​ទើប​ហៅ​ថា ត្រកៀត​ប៉ោង ។ ត្រកៀតមាន​ប្រយោជន៍​ច្រើន​យ៉ាង​ណាស់ គឺ​ផ្កា​ដែលអ្នកខ្លះយកធ្វើជា​អន្លក់ ចំនែកឯធាង​វាគេ​ប្រើ​ជា​បន្លែ​ក៏​បាន។ ធាង​ និង​ស្លឹក​ស្រស់​គេ​ប្រើ​ជា​ចំណី​ឲ្យ​គោ ក្របី​ស៊ី។ ធាងវា​បើ​កាត់​ហាល​ថ្ងៃ​ឲ្យ​ស្ងួត​ហើយ​ប្រើ​ការ​បាន​ច្រើន​ប្រភេទ គឺ​វេញ​ខ្សែ​ចំណង ខ្សែ​ចែវ ធ្វើ​អង្រឹង ធ្វើ​កន្ទេល ធ្វើ​សំពៀត ។ល។ កំប្លោកមានគ្រប់ទិសទីនៅតាមទីកន្លែងដែលមានទឹក ដូចជាស្រះជាដើម ហើយបានកើតកូនកើតចៅច្រើនស្ទើពេញស្រះតែម្តង ។​ បើនិយាយពីសម្រស់វិញនោះ គឺថាពិតជារុក្ខជាតិដែលដុះលើផ្ទៃទឹកយ៉ាងស្រស់ស្អាតមែនទែន​ ដោយពេលនេះទេសភាពផ្កាកំប្លោកមួយវាលធំត្រូវបានគេឃើញថា មានផ្ការីកស្គុះស្គាយស្រស់ស្អាតមែនទែន ដែលមើលទៅពិតមានទេសភាពស្រស់ស្រាយដូចជាផ្ទាំងគំនូរ…

ទៅលេងបន្ទាយស្រី ខេត្តសៀមរាបកុំភ្លេចឈៀងទៅ «ផ្ទះឫស្សីដៃបឹង»​ បានដឹងថាស្រស់ស្រាយខ្លាំងបែបណា
ដើរកម្សាន្ត

ទៅលេងបន្ទាយស្រី ខេត្តសៀមរាបកុំភ្លេចឈៀងទៅ «ផ្ទះឫស្សីដៃបឹង»​ បានដឹងថាស្រស់ស្រាយខ្លាំងបែបណា

អ្នកថាទៅលេងខេត្តសៀមរាប​មានតែប្រាសាទបុរាណនោះ​ ក្រៅពីអាចទស្សនាទីក្រុងបុរាណ និងប្រាសាទអស្ចារ្យជាច្រើននៅលើទឹកដីពិសិដ្ឋនៅខេត្តសៀមរាប អ្នកទេសចរអាចទៅកម្សាន្ត នៅតំបន់ធម្មជាតិជាច្រើនទីតាំង ដោយថ្មីៗនេះ «ផ្ទះឫស្សីដៃបឹង»​ គឺជាកន្លែងដែលមានទេសភាពបែបធម្មជាតស្រស់ស្អាត​ និងមានអ្នកទៅកម្សាន្តយ៉ាងកុះករ។​ «ផ្ទះឫស្សីដៃបឹង»​ ​មានទីតាំងសម្រាប់អង្គុយទទួលអាហារមួយពេលដ៏ឈ្ងុយឆ្ងាញ់ ជួបជុំគ្រួសារ មិត្តភក្តិ បងប្អូនយ៉ាងរីករាយ បូករួមទាំងកន្លែងស្អាត ខ្យល់បរិយាកាសបរិសុទ្ធ ជាមួយនិងទេសភាពដ៏ស្រស់ស្រាយប្រកបទៅដោយពណ៌បៃតងធម្មជាតិជុំវិញខ្លួន ធ្វើឱ្យការទទួលទានអាហារថ្ងៃត្រង់ជួបជុំមួយពេលនេះពិតជាមានន័យ ។ ពិសេសសូម្បីតែការរៀបចំទីធ្លាក៏មានសណ្តាប់ធ្នាប់ល្អ និងមានការដេគ័រកន្លែងធម្មជាតិជាច្រើនកន្លែងស្អាតៗ ស័ក្តសមសម្រាប់ការថតរូបលេងជាអនុស្សាវរីយ៍ទៀតផង។ គួរឱ្យដឹងផងដែរថា «ផ្ទះឫស្សីដៃបឹង»​  ស្ថិតនៅមិនឆ្ងាយពីបឹងឈូកប៉ុន្មានទេ គឺស្ថិតនៅផ្លូវតែមួយ ហើយនៅតាមផ្លូវចូលវិញក៏មានដាក់សញ្ញាព្រួញបង្ហាញផ្លូវផងដែរ ។​​ សូមចុចលើទីតាំងផែនទី : https://goo.gl/maps/uz85xv581qC5VLHc9 ឬអាចទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈលេខទួរស័ព្ទ 088…

តោះ​រក​ម៉ូដែល​ទៅ​ថត​លេង! “ស្ពាន​សាង​ស្នេហ៍” ​នៅ​កំពង់​ចាម ប្រើ​បង្គី ១ ៥០០ យក​មក​រចនា
ដើរកម្សាន្ត

តោះ​រក​ម៉ូដែល​ទៅ​ថត​លេង! “ស្ពាន​សាង​ស្នេហ៍” ​នៅ​កំពង់​ចាម ប្រើ​បង្គី ១ ៥០០ យក​មក​រចនា

រូបភាព​ជា​ច្រើន​សន្លឹក​បាន​នឹង​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជុំវិញ​ទីតាំង​អាហារដ្ឋាន​មួយ​កន្លែង​ឲ្យ​ឈ្មោះ​ថា “ស្មៅ​ទន្លេ” ដែល​ស្ថិត​នៅ​ខេត្ត​កំពង់​ចាម។ នៅ​ទី​នោះ​មាន​បង្កប់​នូវ​ទីតាំង​ថត​រូប​ដ៏​ស្រស់​ស្អាត​ជា​ច្រើន ហើយ​ថ្មីៗ​នេះ​ទើប​តែ​បង្កើត​នូវ​ទីតាំង​មួយ​ផ្សេង​ទៀត​ឲ្យ​ឈ្មោះ​ថា “ស្ពាន​សាង​ស្នេហ៍” ដែល​ចំណុច​រសើប​គឺ​ត្រង់​ការ​រចនា ដោយ​ប្រើប្រាស់​បង្គី​ចំនួន ១ ៥០០ មក​ធ្វើ​ជា​បាត​ដៃ​ទ្រ​ស្ពាន​នោះ​ពី​ខាង​ក្រោម ញាំង​ឲ្យ​មើល​ទៅ​ពិត​ជា​ប្លែក​និង​ស្រស់​ស្អាត​ខ្លាំង។ រូបភាព​ដែល​ចែកចាយ​ដោយ​គណនី Peng Chhun ត្រឹម​តែ​ជាង ១ ម៉ោង​មាន​ការ​ចុច Share ជាង ២ ពាន់​ដង ហើយ​លោក​ក៏​បង្ហាញ​ពី​ប្លង់​ថត​ស្អាត​សម្រាប់​បងប្អូន​ដែល​និយម​ចូលចិត្ត​ការ​ថត​រូប​ផង​ដែរ។ បញ្ជាក់​ថា​ អាហារដ្ឋាន​ស្មៅ​ទន្លេ មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ ២៣៧ វិថី សុរាម្រិត ក្រុង​កំពង់​ចាម ខេត្ត​កំពង់​ចាម…