សម្រង់

ឆ្ងល់យូរហើយមែនទេ ដឹងអត់ថាប្រជ្រុយនៅតំបន់សម្ងាត់ជារឿងល្អ ឬអាក្រក់?
ទស្សនៈ

ឆ្ងល់យូរហើយមែនទេ ដឹងអត់ថាប្រជ្រុយនៅតំបន់សម្ងាត់ជារឿងល្អ ឬអាក្រក់?

មនុស្សភាគច្រើនមានជំនឿថា ទីតាំងរបស់ប្រជ្រុយនៅចំណុចផ្សេងៗសុទ្ធតែមានចំណុចពិសេសខុសៗគ្នា ថែមទាំង អាចទស្សន៍ទាយពីចរិតលក្ខណៈរបស់មនុស្សថា មានវាសនា និងសំណាងយ៉ាងណាទៀតផង។ នៅក្នុងនោះ ការដែលមានប្រជុយ នៅតំបន់សម្ងាត់ ឬជុំវិញប្រដាប់ភេទ តើ​មាន​អត្ថន័យ​យ៉ាង​ណាដែរ ហើយជារឿងល្អ ឬអាក្រក់? ជាការពិតណាស់ សម្រាប់អ្នកដែលមានប្រជ្រុយ នៅលើប្រដាប់បន្តពូជមិនថាស្ត្រី ឬបុរសនោះទេ គេជឿ​ថាមនុស្សនោះ​ជា​មនុស្ស​មាន​មន្ត​ស្នេហ៍ ដែលពូកែខាងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ថែមទាំងត្រូវគេគ្រប់គ្នាស្រលាញ់ចូលចិត្តផងដែរ។ បន្ថែមពីនោះ គេជាមនុស្សមានសំណាងល្អ មានអំណាច និងជាមនុស្សមិនខ្វះអ្នកស្រលាញ់ទេ។ ប៉ុន្តែ​ មនុស្សម្នាក់នោះអាច​នឹង​មាន​បញ្ហា​ក្នុង​រឿង​ស្នេហា ដោយសារតែគេជាមនុស្សមានភាពទាក់ទាញខ្លាំងពីមនុស្សជុំវិញខ្លួន ជាពិសេសមនុស្សដែលមានភេទផ្ទុយ។ ទោះជាយ៉ាងណា នេះវាមិនមែនជាបញ្ហាទាំងស្រុងនោះទេ អ្វីទាំងអស់គឺអាស្រ័យលើចិត្ត និងឥរិយាបថរបស់មនុស្សយើងតើ…

ជឿទេថាមនុស្សយើងម្នាក់ៗ គឺសុទ្ធតែបានជួបមនុស្សម្នាក់នេះ!!!
សម្រង់

ជឿទេថាមនុស្សយើងម្នាក់ៗ គឺសុទ្ធតែបានជួបមនុស្សម្នាក់នេះ!!!

– មនុស្សម្នាក់ដែល តែងនៅក្បែរ មិនថាពេលអ្នកត្រូវការឬមិនត្រូវការក៏ដោយ – មនុស្សម្នាក់ដែល តែងតែចាំយកអាសារ មិនថាអ្នកស្ដីបន្ទោស ឬស្អប់យ៉ាងណា ក៏គេមិនទៅណាដែរ – មនុស្សម្នាក់ដែល ដឹងពីសុខទុក្ខអ្នកគ្រប់យ៉ាង ទោះអ្នកមិននិយាយក៏ដោយ – មនុស្សម្នាក់ដែល គោរពស្រឡាញ់​ និងឱ្យតម្លៃ ម៉ាក់ប៉ា ក្រុមគ្រួសារ បងប្អូនអ្នក ដូចគ្រួសារគេអ៊ីចឹង – មនុស្សម្នាក់ដែល មិនដែលខឹង បន្ទោស ពេលអ្នកធ្វើខុស គឺមានតែ ណែនាំ និងផ្ដល់កម្លាំងចិត្តឱ្យអ្នកសារជាថ្មី – មនុស្សម្នាក់ដែល…

ខែកំណើតប្រាប់ពីចរិតលក្ខណៈរបស់យើងដល់ទៅ៩៩.៩៩%!!! ធានាថាឆុត!
សម្រង់

ខែកំណើតប្រាប់ពីចរិតលក្ខណៈរបស់យើងដល់ទៅ៩៩.៩៩%!!! ធានាថាឆុត!

អ្នកកើតខែ មករា៖ គឺជាមនុស្សរឹងរុសបន្តិចមែន តែមិនឆេវឆាវផ្តេសផ្តាសនោះទេ គាត់ជាមនុស្សមានហេតុផលត្រឹមត្រូវចូលចិត្តភាពស្ងប់ស្ងាត់ និងចូលចិត្តស្តាប់តន្រ្តីបន្ធូរអារម្មណ៍។ អ្នកកើតខែ កុម្ភៈ៖ គឺជាមនុស្សងាយមើលធ្លុះចិត្តអ្នកដទៃ តែមិនងាយយល់ពីចិត្តខ្លួនឯងច្បាស់ ហើយខុសត្រង់ម្យ៉ាងគឺចូលចិត្តយករឿងមកដាក់ខ្លួនណាស់ទាំងដែលខ្លួនពុំបានសាង។ អ្នកកើតខែ មិនា៖ គឺជាមនុស្សចូលចិត្តលេងសើចច្រើន ធ្វើឲ្យគេសើចសប្បាយ តែខ្លួនឯងផ្ទាល់គឺពោរពេញដោយភាពសោកសៅ តែពុំងាយមានអ្នកណាមើលដឹងឡើយ ព្រោះតែខ្លួនគេមិនចង់ឲ្យអ្នកដទៃដឹងទើបព្យាយាមលាក់បាំង។ អ្នកកើតខែ មេសា៖ ភាពក្លាហានរបស់គេ គ្រាន់តែដើម្បីលាក់បាំងចំនុចខ្សោយរបស់គេតែប៉ុណ្ណោះ តែភាពជាក់ស្តែងរូបគេផ្ទាល់ត្រូវការការលើកទឹកចិត្តពីមនុស្សដែលនៅជុំវិញខ្លួនគេ តែគ្មាននរណាយល់ឡើយ ព្រោះពួកគេគិតថា រូបគេអាចធ្វើបានជានិច្ច។ អ្នកកើតខែ ឧសភា៖ ជាមនុស្សដែលមិនងាយមាននរណាមើលធ្លុះចិត្តរបស់គេឡើយ គេជាមនុស្សឯករាជ្យ មិនចូលចិត្តការកៀបសង្កត់ពីនរណាម្នាក់ឡើយ។ ជាមនុស្សចូលចិត្តសេរីភាពហើយជាមនុស្សចូលចិត្តគិតមុនមួយជំហាននិងមានការប្រុងប្រយ័ត្នខ្ពស់បំផុត។…

អានវាសិនទៅ វានឹងអប់រំចិត្តរបស់អ្នក!!! ពិចារណាតាមការគួរ
សម្រង់

អានវាសិនទៅ វានឹងអប់រំចិត្តរបស់អ្នក!!! ពិចារណាតាមការគួរ

  2018-11-14 មានពេលមួយ បុរសម្នាក់🏃បានដើរលេងកំសាន្តក្នុងព្រៃ ចៃដន្យបានជួបសត្វខ្លា🐆ដែលកំពុងតែឃ្លានខ្លាំង បុរសខំប្រឹងរត់គេចមកដល់មាត់ជ្រោះ គិតថាបើគង់តែខ្លាស៊ីដដែល សុខចិត្តប្រថុយលោតចុះក្រែងអាចមានផ្លូវរស់។ ពេលរៀបលោតចុះស្រាប់ឮសូរសំរែកសត្វនាគ នៅខាងក្រោមរង់ចាំស្វាគមន៍ទៀត។ បុរសបានប្រទះឃើញដើមឈើ🎄🌳នៅក្បែរនោះប្រឹងតោងឡើង ពេលតោងឡើងដល់លើមែកឈើហើយគិតថាបានរួចខ្លួន ដឹងអីមានសត្វកណ្តុរ🐀🐁ស ខ្មៅ2ក្បាលកំពុងករកេរមែកឈើដែលបុរសនោះតោងឡើង។ ពេលនោះបុរស🏃ក៏ឈប់គិតវែងឆ្ងាយច្រើនទៀត ហើយបេះយកផ្លែឈើ🍎🍏🍊🍋មកញ៉ាំឲ្យឆ្អែត ហើយគេង😴ឆ្អែតទៀត មុនពេលត្រូវសត្វកណ្តុរ🐁🐀ករកេរបាក់មែកឈើចុះហើយត្រូវបានសត្វខ្លា🐆នាគខាំស៊ី។ ពេលគេភ្ញាក់ឡើង អ្វីៗប្រែជាធម្មតាទាំងអស់គេក៏ចុះមកហើយត្រឡប់ទៅផ្ទះវិញ។ តាមពិតនៅពេលគេគេងលក់ ខ្លា🐆ដែលឃ្លានខ្លាំងទ្រាំចាំមិនបានក៏លោតចុះទៅក្រោមដើម្បីខាំតោស៊ីកើតជាសង្រ្គាម ប្រយុទ្ធគ្នាធ្វើឲ្យរបួសរាងខ្លួន សំរែកលាន់ឮផ្អើលសត្វកណ្តុរ🐀🐁ស ខ្មៅរត់បាត់។ ជីវិតគឺបែបនេះ យើងខំវាឡើងផុតពីរណ្តៅ1 នៅមានរណ្តៅធំជាងមុន ជ្រៅជាងមុនរាប់រយរាប់ពាន់រង់ចាំនៅផ្លូវខាងមុខ🏄🏊🏃។ សត្វ🐆ប្រៀបដូចជាជីវភាព អត់ឃ្លាក្រលំបាក ដែលពួកទាំងអស់គ្នាខំប្រឹងរត់គេច។…

#រើសមនុស្សដែលគ្រប់ពេលចង់នៅក្បែរយើងមិនមែនមនុស្សដែលគ្រាន់តែនិយាយថាចង់ក្បែរតែមិនក្បែរ
សម្រង់

#រើសមនុស្សដែលគ្រប់ពេលចង់នៅក្បែរយើងមិនមែនមនុស្សដែលគ្រាន់តែនិយាយថាចង់ក្បែរតែមិនក្បែរ

ជាការពិតណាស់ធម្មតាមនុស្សស្រលាញ់គ្នាតែងតែចង់នៅក្បែរគ្នាទោះមិនបាននៅក្បែរគ្នា​ ក៏តែងតែឆាត​ ឬខលជាមួយគ្នាទោះបីពេលខ្លះមិនមានអ្វីនិយាយក៏ដោយ! ពេលខ្លះសួរថាធុញអត់?​ អត់ធុញទេ​ ធម្មតាមនុស្សស្រលាញ់គ្នា​ ទោះមិននិយាយអ្វីបានតែមើលមុខក៏សប្បាយចិត្ត​ ព្រោះថាមិនមែននិយាយរហូតដល់មិនធ្វើការអីនោះទេ!​ ពេលមានការយើងការនៅតែបន្តកិច្ចការរៀងខ្លួនវិញជាធម្មតា! អ្វីដែលសំខាន់គឺយល់ចិត្តគ្នាមិនប្រកាន់ច្រើនទោះបីខឹងគ្នាក៏ខឹងមិនយូរ។នេះជាការយល់ចិត្តគ្នា ចាប់តាំងពីស្គាល់គ្នាសួរថាដែលអន់ចិត្តនឹងគ្នាអត់?បើថាអត់ក៏គ្មានអ្នកជឿដែរ!​ ធ្លាប់​ ហើយច្រើនដងទៀតតែសួរថាយើងយករឿងអន់ចិត្តនោះជាធំអត់?អត់ទេ តើអ្នកណាមិនធ្លាប់អន់ចិត្ត?​ គ្រាន់តែថាសំខាន់នោះជារឿងអ្វី?​ សំខាន់ខ្លាំងអត់ដែលអាចធ្វើអោយយើងឈ្លោះគ្នាខ្លាំង?​ មិនដឹងចាប់ពីពេលណាមកនោះទេគេបានដើរចូលក្នុងបេះដូងខ្ញុំដោយមិនដឹងខ្លួន។ ស្នេហាមួយវាកើតឡើងដោយសារការយល់ចិត្តការយកចិត្តទុកដាក់ពីភាគីម្ខាងទៀត!​ មិនមែនចេះតែយល់ចិត្តខ្លួនឯង​ ហើយស្រែកថាគេមិនយល់ចិត្តយើងនោះទេ។ ស្រលាញ់គ្នាក៏ត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមកកុំចាំតែចាំកំហុសគ្នាកុំចេះតែអន់ចិត្តនឹងគ្នាច្រើនពេក។ ជ្រើសយកអ្នកណាដែលគេចង់មានយើងក្នុងជីវិតគេកុំរើសមនុស្សគ្រាន់តែស្រែកថាចង់នៅក្បែរតែមិនដែលចង់ក្បែរយើងសូម្បីម្តង។ អត្ថបទៈ​ Knongsrok | calvin​ (Sadlife)  

ធ្លាប់មានអ្នកសួរខ្ញុំថា នៅរង់ចាំគេដល់ពេលណា?
សម្រង់

ធ្លាប់មានអ្នកសួរខ្ញុំថា នៅរង់ចាំគេដល់ពេលណា?

ធ្លាប់មានអ្នកសួរខ្ញុំថា នៅរង់ចាំគេដល់ពេលណា? ប្រឹងធ្វើល្អនឹងគេម៉េះ? គេមិនស្រឡាញ់អ្ហែងទេ គេមិនជ្រើសយកអ្ហែងទេ គេមានមនុស្សដែលគេស្រឡាញ់ហើយ ទោះគេគ្មានអ្នកណា ក៏អ្ហែងមិនមែនជាមនុស្សដែលគេប្រាថ្នាដែរ …។ ខ្ញុំដឹង ខ្ញុំមិនមែនជាមនុស្សដែលគេចង់បានទេ ខ្ញុំមិនមែនជាមនុស្សស្ថិតក្នុងជម្រើសគេទេ ហើយខ្ញុំក៏ដឹងច្បាស់ណាស់ដែរថា ទោះយ៉ាងណា ក៏គេមិនស្រឡាញ់ខ្ញុំ … ប៉ុន្តែការដែលខ្ញុំនៅតែស្រឡាញ់គេ​ ព្រោះខ្ញុំមិនអាចកាត់ចិត្តបានភ្លាមៗនោះឡើយ … ការដែលខ្ញុំនៅតែធ្វើល្អនឹងគេ ព្រោះខ្ញុំជឿថា ថ្ងៃណាមួយដែលគ្មានខ្ញុំ នៅក្បែរគេទៀត គេនឹងនឹកឃើញខ្ញុំគ្រប់ពេលមុនចូលគេង ឬភ្ញាក់ពីគេង គេនឹងនឹកថា ធ្លាប់មានមនុស្សម្នាក់ល្អនឹងគេបំផុត ធ្វើល្អគ្រប់យ៉ាង ផ្ដល់ឱ្យគេគ្រប់យ៉ាង … គេនឹងនឹកឃើញខ្ញុំនៅពេលដែលគេមានទុក្ខ ជួបការលំបាក ឬខូចចិត្ត គេនឹងនឹកដល់ខ្ញុំមុនគេ…

អាថ៌កំបាំងក្នុងការធ្វើបុណ្យសម្រាប់ឆ្នាំទាំង ១២ ដើម្បីឱ្យមានលាភសំណាងពេញមួយឆ្នាំ
តេស្តIQ

អាថ៌កំបាំងក្នុងការធ្វើបុណ្យសម្រាប់ឆ្នាំទាំង ១២ ដើម្បីឱ្យមានលាភសំណាងពេញមួយឆ្នាំ

ក្រៅ​ពី​ការ​ធ្វើ​បុណ្យ​ទាន និង​ការ​ថ្វាយ​បង្គំ​ព្រះសង្ឃ​គឺដើម្បី​សេចក្តីសុខ ចម្រើននៅក្នុងជីវិត។ តែសម្រាប់ឆ្នាំទាំង ១២ គឺមានគន្លឹះនៃការធ្វើបុណ្យសុទ្ធតែខុសៗគ្នា ប្រសិនជាធ្វើបុណ្យត្រូវ អាចជួយឱ្យកាន់តែមានសេចក្តីសុខ និងសំណាងល្អខ្លាំងតែម្តង។ ដូច្នេះមកដឹងពីអាថ៌កំបាំង ក្នុងការធ្វើបុណ្យ ដើម្បីបន្ថែមសំណាងដល់ឆ្នាំកំណើត ដល់អ្នកទាំង ១២ ដូចខាងក្រោម៖  ១. ឆ្នាំជូត (កណ្តុរ) – សងបំណុលព្រះសង្ឃ គេជឿ​ថា​បើ​ជួយ​ដោះ​បំណុល ព្រះសង្ឃ​ នឹង​ជួយឱ្យមាន​លុយ​ចាយ​មិន​ដាច់ និងមិនដែលជួបនឹងការលំបាកខ្វះខាតឡើយ ដោយការជួយជាកញ្ចប់ថវិកា អំណាយដល់ព្រះវិហារ ធញវើកម្មវិធី ឬអំណោយសប្បុរសធម៌ដល់ព្រះសង្ឃ ឬវត្តអារ៉ាមដែលខ្វះខាតជំពាក់បំណុលផ្សេងៗ។ ២. ឆ្នាំឆ្លូវ (…

ស្អាតទាំងយប់ទាំងថ្ងៃ ហាងកាហ្វេខ្មែរ Update កាន់តែកាច! ស្ទាយ៍មាត់សមុទ្រពិតៗជាមួយ The Pier by Ocean
ដើរកម្សាន្ត

ស្អាតទាំងយប់ទាំងថ្ងៃ ហាងកាហ្វេខ្មែរ Update កាន់តែកាច! ស្ទាយ៍មាត់សមុទ្រពិតៗជាមួយ The Pier by Ocean

ធ្លាប់តែឃើញហាងកាហ្វេនៅបរទេស និងប្រទេសជិតខាង នៅជាប់មាត់សមុទ្របរិយាកាសស្រស់ស្រាយពីខ្យល់សមុទ្រពិតៗ ពេលនេះនៅស្រុកខ្មែរយើងក៏មានហាងកាហ្វេជាប់មាត់សមុទ្រឡូយមិនធម្មតាដែរ ដែលមានទីតាំងនៅខេត្តព្រះសីហនុ នៅជាប់ឆ្នេរសមុទ្រថ្មីតែម្តង មានឈ្មោះថា « The Pier by Ocean »។ The Pier by Ocean នឹងផ្តល់ពេលវេលាដ៏អស្ចារ្យជាមួយទេសភាពស្រស់ស្រាយផ្តល់នូវចំណីចក្ខុ និងចំណីអារម្មណ៍ជាមួយនឹងទេសភាពមាត់សមុទ្រខ្យល់បក់ត្រសៀកៗ អមជាមួយនឹងភេសជ្ជៈដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ពិសេសថែមទាំងមានទីកន្លែង ទីតាំងស្អាតៗសម្រាប់ថតរូបជាអនុស្សាវរីយ៍ផងដែរ។ តោះៗ សម្រាប់អ្នកដែលចង់ដឹងថាបរិយាកាសហាងកាហ្វេមាត់សមុទ្រស្រុកខ្មែរមានអារម្មណ៍ល្អបែបណា ប្រសិនជាមកលេងខេត្តព្រះសីហនុ កុំភ្លេចឈៀងមកលេង « The Pier by Ocean »…

យើងត្រូវបើកចិត្ត​ បើកគំនិតគិតដល់ចំណុចវិជ្ជមានឱ្យបានច្រើន ព្យាយាមប្រាប់ខ្លួនឯងនូវចំណុចខាងក្រោមនេះ តើអ្នកអាចធ្វើបានទេ?
សម្រង់

យើងត្រូវបើកចិត្ត​ បើកគំនិតគិតដល់ចំណុចវិជ្ជមានឱ្យបានច្រើន ព្យាយាមប្រាប់ខ្លួនឯងនូវចំណុចខាងក្រោមនេះ តើអ្នកអាចធ្វើបានទេ?

១. វាជារឿងធម្មតា មានជីវិត តែងមានទុក្ខ ជួបបញ្ហាបែបហ្នឹងហើយ មិនមែនតែយើងទេ គេគ្រប់គ្នាក៏អីចឹងដែរ។ ២. ពេលមានទុក្ខ ជួបបញ្ហា ក៏ដោះស្រាយទៅ កុំនៅគិតស្មុគ វាសុញគំនិត ធ្វើអីលែងចេញ ហើយបើបញ្ហានោះវាច្របូកច្របល់ពេកក៏ក្រវែងចោល ឬដើររំលងវាទៅ ព្រោះវាជារឿង ជាបញ្ហា ដែលពេលវេលាជាអ្នកដោះស្រាយ។ ៣. បើកើតទុក្ខ អត់សប្បាយចិត្ត ក៏ទៅដើរលេងរំសាយអារម្មណ៍ លំហែខួរក្បាលចេញម្ដង កុំឱ្យវាហ្មងព្រោះតែបញ្ហាច្រើនពេក ខំធ្វើការ ខំរកចង់ស្លាប់ មកកើតទុក្ខឈឺចាប់អីច្រើនម្ល៉េះ ឱ្យចេះធ្វើខ្លួនឯងឱ្យមានពេលសម្រាកខ្លះទៅ។ ៤. បើឃ្លានអី ចង់ញុំាអី…

មិនមែនកាន់ជើងប្រុសៗទេ តែចង់និយាយ កុំឱ្យមនុស្សស្រីខ្លះធ្វើបែបហ្នឹង
សម្រង់

មិនមែនកាន់ជើងប្រុសៗទេ តែចង់និយាយ កុំឱ្យមនុស្សស្រីខ្លះធ្វើបែបហ្នឹង

មិនយល់ថាហេតុអ្វី ចាំបាច់ឱ្យដៃឱ្យជើងគេអីម៉េះ អត់ចេះខ្មាសគេទេមែន? មនុស្សស្រីខ្លះ មានសង្សារ មានប្ដី មានគូរួចហើយ ទៅតែនិយាយស្ដីលែបខាយ ញ៉ែញងដាក់គេទៀត សួរថា សមអត់ ទោះមិនទាន់មានក៏វាមិនសមដែរ យើងចេះថា ប្រុសស្អី សម្ដីញ៉ែញ៉ងលែបខាយ ព្រាននារី អាក្រក់ ចុះត្រង់ស្រីលែបខាយគេវិញ អាហ្នឹងវាម៉េច? ហៅថាស្រីអីវិញ? ហើយមនុស្សស្រីខ្លះ ទាក់ទងគ្មានដឹង ប្ដីគេប្ដីង សង្សារគេសង្សារឯងទេ ប៉ាតណាប៉ាតណី ហេតុអីក៏ចូលចិត្តសន្សំកម្មពារឱ្យគ្នាម៉េះ ម៉េចមិនចេះធ្វើខ្លួនឱ្យថ្លៃថ្នូរខ្លះផង អារបស់គេហ្នឹង ឆ្ងាញ់ណាស់មែន? ហើយតាំងគេមកជេរបញ្ចោ វាយតប់ ចាក់ទឹកអាស៊ីត…

ស្នេហាមកពីពាក្យថាស្នេហ៍+ប្រហារ ស្នេហ៍មានន័ថាការស្រលាញ់រវាងចិត្តនិងចិត្ត!!!
សម្រង់

ស្នេហាមកពីពាក្យថាស្នេហ៍+ប្រហារ ស្នេហ៍មានន័ថាការស្រលាញ់រវាងចិត្តនិងចិត្ត!!!

ស្នេហា (អង់គ្លេស ៖ love) គឺជាអារម្មណ៍ដែលមានតាំងពីការស្រឡាញ់ ឬការយល់ចិត្តរវាងបុគ្គល រហូតដល់ការពេញចិត្ត ។ ស្នេហា អាចមានន័យថាការទាក់ទាញអារម្មណ៍និងការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ។ ស្នេហាអាចត្រូវបានយល់ថាជាមុខងារមួយដើម្បីរក្សាមនុស្សជាតិជាមួយគ្នាប្រឆាំងនឹងការគំរាមកំហែងនិងដើម្បីជួយសម្រួលដល់ការបន្តពូជពង្ស ។ វចនានុក្រមខ្មែរ សម្តេច ជួនណាត បានបញ្ចេញអត្ថន័យនៃពាក្យថា ស្នេហា ថា «សេចក្តីស្រឡាញ់ស្និទ្ធ» ឬ «សេចក្តីស្រឡាញ់ជាប់ចិត្តស្អិតដូចជ័រ» ។ និយមន័យ ស្នេហាមកពីពាក្យថាស្នេហ៍+ប្រហារ ស្នេហ៍មានន័ថាការស្រលាញ់រវាងចិត្តនិងចិត្ត ។ឯប្រហារមានន័យថាការវាយសម្រុកបុកបញ្ជូលគ្នា ដូចនេះស្នេហាមានន័យថាការស្រលាញ់រវាងចិត្តនិងវាយសម្រុកបុកបញ្ជូលគ្នា And so, love means……

លក្ខណៈបុរសគ្រប់លក្ខណ៍មាន ៣០ យ៉ាង មាននៅសល់អត់បុរសបែបហ្នឹង
សម្រង់

លក្ខណៈបុរសគ្រប់លក្ខណ៍មាន ៣០ យ៉ាង មាននៅសល់អត់បុរសបែបហ្នឹង

លក្ខណៈបុរសគ្រប់លក្ខណ៍មាន ៣០ យ៉ាង ១. ខំសិក្សារៀនសូត្រ និងមិនចេះប្រកាន់ខ្លួន ២. មិនលួចប្លន់កិបកេងឆបោកអ្នកដទៃ ៣. មិនប្រព្រឹត្តខុសចំពោះប្រពន្ធកូនអ្នកដទៃ ៤. មិនរំភើបញាប់ញ័រឆាប់ភ័យផ្ដេសផ្ដាស ៥. មិននិយាយភូតភ កុហក ប្រើល្បិចបោកប្រាស់ ៦. មិននិយាយត្រាប់តាមគេឱ្យគេអៀនខ្មាស ៧. មិនងាយជឿរឿងអ្វីមួយដោយគ្មានហេតុផល និងការវិនិច្ឆ័យច្បាស់លាស់ ៨. ធ្វើការងារមិនប្រញាប់ពេក មកនយឺតពេក ៩. មិនចេះនិយាយបំផ្លើសសើចលេង ១០. ចេះទទួលភ្ញៀវមិនលាក់មុខ ១១. មានថ្នាំកែរោគបម្រុងទុកមិនឱ្យខ្វះ ១២. មិនប្រាប់ការសម្ងាត់ដល់អ្នកដទៃ…

ស្រីៗ កុំរំលងអត្ថបទនេះឱ្យសោះ ចូលអានបានដឹង
សម្រង់

ស្រីៗ កុំរំលងអត្ថបទនេះឱ្យសោះ ចូលអានបានដឹង

មនុស្សស្រីកុំចង់គ្រប់គ្រងមនុស្សប្រុសតឹងខ្លាំងពេក ត្រូវចាប់យកបេះដូងរបស់គេ ហើយព្រលែងខ្លួនរបស់គេ។ មនុស្សប្រុសប្រៀបដូចជាគ្រាប់ខ្សាច់ កាន់តែខំចាប់ ហូរចេញកាន់តែច្រើន។ ដូច្នេះមនុស្សស្រីយើងត្រូវចេះថែរក្សាពេលវេលា និងភាពយុវវ័យរបស់យើង។ មនុស្សស្រីវ័យ20ឆ្នាំ ប្រៀបដូចជាផ្លែCherry ល្អមើលមិនប្រាកដថាឆ្ងាញ់។ មនុស្សស្រីវ័យ30ឆ្នាំ ប្រៀបដូចជាផ្លែប៉ោម ល្អមើលហើយក៏ឆ្ងាញ់ទៀត។ មនុស្សស្រីវ័យ40ឆ្នាំ ប្រៀបដូចជាផ្លែម្នាស់ ឆ្ងាញ់តែមិនល្អមើលទេ។ មនុស្សស្រីវ័យ50ឆ្នាំ ប្រៀបដូចជាផ្លែប៉េងប៉ោះ អ្នកស្មានតែអ្នកនៅតែជាផ្លែឈើទៀតមែនទេ? ដូច្នេះទាន់ខ្លួននៅក្មេង នៅមានសម្រស់ ត្រូវតែមានសេចក្តីក្លាហានទៅស្វែងរកស្នេហា ដែលយើងចង់បាន កុំធ្វើខ្លួនឯងដូចជានារីទេព អាយុច្រើននោះ។ ហេតុអ្វីបានជាសល់នារីទេពអាយុច្រើនដល់ម្លឹង? ហេតុផលគឺមានតែ1 ខ្វះភាពក្លាហាន! មនុស្សស្រីវ័យ20ឆ្នាំស្រស់ស្អាត ប៉ុន្តែអត់មានចិត្តចោរ ក៏អត់មានថ្លើមធំដូចចោរ។…

តេស្តស្នេហា! ជ្រើសរើសកែវភ្នែកមួយដើម្បីដឹងថា តើអ្វីជាកំហុសរបស់អ្នក ដែលធ្វើឱ្យស្នេហារបស់អ្នកមិនអាចបានយូរអង្វែង?
សម្រង់

តេស្តស្នេហា! ជ្រើសរើសកែវភ្នែកមួយដើម្បីដឹងថា តើអ្វីជាកំហុសរបស់អ្នក ដែលធ្វើឱ្យស្នេហារបស់អ្នកមិនអាចបានយូរអង្វែង?

១ . រូបភ្នែក A អ្នកខ្សោយផ្នែកទំនាក់ទំនង ឬភាពស្និទ្ធស្នាលជាមួយដៃគូ អ្នកតែងតែព្រងើយកន្តើយ មិនសូវយកចិត្តទុកដា់ជាមួយគូស្នេហ៍ទេ ហើយមានពេលខ្លះ អ្នកជាមនុស្សសោះកក្រោះខ្លាំងថែមទៀតផង ជាពិសេសគឺ ការប្រើប្រាស់ពាក្យសម្ដី ការនិយាយស្ដីគឺអាចបំផ្លាញអារម្មណ៍ និងធ្វើបាបចិត្តដៃគូបានយ៉ាងងាយ។ អ្នកជាមនុស្សឆេវឆាវ ចិត្តក្ដៅខ្លាំង ខឹងអ្វីមិនសូវចេះទប់ទេ ហើយក៏មិនសូវដឹងពីរបៀបរបបនៃការនិយាយស្ដីដែរ ដូច្នេះហើយ ទើបពេលដែលមានបញ្ហា ឈ្លោះទាស់ជាមួយដៃគូ រមែងតែធ្វើឱ្យរឿងតូច ក្លាយទៅជារឿងធំ នាំឱ្យចំណង ឬទំនាក់ទំនងងាយនឹងបែកប្រេះឆា។ ២. រូបភ្នែក B ភាពរំភើប រំជើបរំជួល ឬអាចនិយាយបានថា ការមិនចេះស្កប់ស្កល់របស់អ្នក…

ឧកញ៉ាវេជ្ជបណ្ឌិត​ គួច ម៉េងលី ៖ បើយើងខុស ហេតុអ្វីមិនហ៊ាននិយាយពាក្យ_សុំទោស_?
សម្រង់

ឧកញ៉ាវេជ្ជបណ្ឌិត​ គួច ម៉េងលី ៖ បើយើងខុស ហេតុអ្វីមិនហ៊ាននិយាយពាក្យ_សុំទោស_?

នៅពេលសាងកំហុសអ្វីមួយ ទោះបីកំហុសនោះកើតឡើងដោយចេតនា​ឬ​អចេតនាក្ដី មនុស្សមួយចំនួនតែងតែព្យាយាមបិទបាំងឬមិនព្រមទទួលស្គាល់នូវកំហុសដែលខ្លួនបានសាងឡើងនោះឡើយ ហើយជួនកាលថែមទាំង​ច្រានកំហុសរបស់ខ្លួនទៅដាក់អ្នកដទៃទៀតក៏មានដែរ។ ខ្ញុំគិតថា ប្រសិនបើមនុស្សគ្រប់គ្នាហ៊ានទទួលស្គាល់កំហុសដែលខ្លួនបាន​សាង នោះអ្វីៗអាចនឹងល្អប្រសើរច្រើន ពោលរឿងធំនឹងក្លាយជារឿងតូច រឿងតូចនឹងក្លាយជាគ្មានរឿង។ ម្យ៉ាង ពាក្យសុំទោសដែលយើងនិយាយទៅកាន់នរណាម្នាក់ វាពុំមែនបញ្ជាក់ន័យថាយើងជាមនុស្សអន់ឬចាញ់គេនោះទេ។ ផ្ទុយទៅវិញ គឺវាពេញដោយអត្ថន័យបញ្ជាក់ពីខ្លួនឯងខុស ហើយក៏បញ្ជាក់ពីឆន្ទៈដែលយើងហ៊ានទទួលកំហុស ពិសេសបញ្ជាក់ឱ្យគេដឹងថាយើងព្រមទទួលនូវកំហុសនោះដែរ។ មែនទែនទៅ គ្រាន់តែយើងសុំទោសគេមួយ​ម៉ាត់ គឺគេបានថយកំហឹងប្រហែល៥០%ទៅហើយ។ ឧទាហរណ៍ថា លោក ក ជិះរថយន្តប៉ះពារអ្នកជិះម៉ូតូ ហើយលោក ក ចុះទៅជួយលើកម៉ូតូ សួរអ្នកដែលគាត់ជិះប៉ះពារថាមានត្រូវកន្លែងណាខ្លះ សុំទោសគាត់ ហើយចេញថ្លៃខូចខាតជូនគាត់ នោះគឺគ្មានរឿងធំដុំអ្វីកើតឡើងនោះឡើយ ហើយអ្នកដទៃក៏គិតថាលោក ក…

ទស្សនៈមួយចំនួន ដែលមនុស្សស្រីតែងតែគិតខុសក្នុងរឿងស្នេហា!
សង្គម

ទស្សនៈមួយចំនួន ដែលមនុស្សស្រីតែងតែគិតខុសក្នុងរឿងស្នេហា!

កើតមកជាមនុស្សក្នុងលោក មិនថាប្រុស ឬស្រីតែងតែមានដៃគូជីវិតដោយចៀសមិនផុត ប៉ុន្តែក៏មានអ្នកខ្លះអាចស្វែងរកឃើញនូវដៃគូជីវិតដែលស្រឡាញ់ និងយកចិត្តទុកដាក់ ឲ្យគ្នាទៅវិញទៅមកបានយ៉ាងល្អ។ ចំណែកឯអ្នកខ្លះទៀតក៏បានត្រឹមតែរស់នៅក្នុងអាងទឹកភ្នែក និងទទួលរងនូវអំពើហិង្សាអស់រយៈពេលជាច្រើនឆ្នាំពីមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅវិញ។ ដោយឡែកនៅក្នុងថ្ងៃនេះពីខាងគេហទំព័រក្នុងស្រុកក៏ចង់បង្ហាញប្រិយមិត្តអ្នកអានពីទស្សនៈមួយចំនួនដែលមនុស្សស្រីតែងតែគិតខុសក្នុងរឿងស្នេហ៍ដូចខាងក្រោមនេះ។ ១/ មនុស្សស្រីតែងតែគិតថា ឲ្យគេឧស្សាហ៍តាមដានការផុស like comment លើរូបភាពរបស់ខ្លួន និងឆាតមកសួរសុខទុក្ខ គឺមានន័យថា “គេកំពុងតែលួចស្រឡាញ់ខ្លួនហើយ” ជាការពិត មនុស្សប្រុសស្រីត្រូវការមានទំនាក់ទំនងរាប់អានគ្នាដោយខានមិនបាន។ ហេតុដូច្នេះ មិនប្រាកដនោះទេថា ឲ្យតែគេ like comment និងឆាតមកកាន់អ្នកជារឿយៗមានន័យថាបុរសម្នាក់នោះកំពុងតែស្រឡាញ់អ្នកអស់ពីចិត្តពីថ្លើមឡើយ។ ២/ មិនថាជាប្តី ឬជាសង្សារឲ្យតែគេហ៊ានដាក់ In Relationship និងផុសរូបថតជាមួយអ្នកមានន័យថា…

ផ្កាសាគូរ៉ាខ្មែរ មានឈ្មោះពិតថា ផ្កាជម្ពូទេព កំពុងតែរីកស្គុះស្គាយទាក់ទាញអារម្មណ៍អ្នកចូលចិត្តថតរូបងខ្លាំង
ដើរកម្សាន្ត

ផ្កាសាគូរ៉ាខ្មែរ មានឈ្មោះពិតថា ផ្កាជម្ពូទេព កំពុងតែរីកស្គុះស្គាយទាក់ទាញអារម្មណ៍អ្នកចូលចិត្តថតរូបងខ្លាំង

ឱ្យតែដល់ចុងខែកុម្ភៈ និងដើមខែមីនា ជារៀងរាល់ឆ្នាំ ផ្កាសាគូរ៉ាខ្មែរជាច្រើនដើមនៅម្ដុំសួនច្បារមាត់ទន្លេ តែងតែរីកស្គុះស្គាយ បង្អួតសម្រស់ដ៏ស្រស់ស្អាត​ គ្រាន់តែឃើញហើយនាំអារម្មណ៍អ្នកចូលចិត្តថតរូប​ទៅថតរូបកម្សាន្តដែរ។ ការពិតទៅ ឈ្មោះផ្កាសាគូរ៉ា គឺជាផ្កាមួយប្រភេទមានសោភណ្ឌភាពស្រស់ស្អាតខ្លាំង មានដើមកំណើតនៅឯប្រទេសជប៉ុន ហើយផ្កានេះរីកនៅអំឡុងពេលរដូវផ្ការីក គិតចាប់ពីខែមករារហូតដល់ខែមេសាផ្ទាល់តែម្ដង។ តែសម្រាប់ផ្កាសាគូរ៉ាខ្មែរ ដែលខ្មែរយើងនិយមហៅតៗគ្នានេះ ការពិតវាមិនមែនឈ្មោះផ្កាសាគូរ៉ាទេ ព្រោះផ្កានេះដាំបានត្រឹមនៅក្នុងប្រទេសជប៉ុន ឬប្រទេសដែលមានអាកាសធាតុអំណោយផលប៉ុណ្ណះ តែសម្រាប់ប្រទេសកម្ពុជាយើងវិញ ការពិតផ្កានេះមានឈ្មោះពិតថា ផ្កាជម្ពូទេព ដែលវាមានផ្កា និងរូបរាងស្រដៀងផ្កាសាគូរ៉ាជប៉ុនដែរ ដោយមានដាំដុះនៅប្របមាត់ទន្លេ ហើយក៏កំពុងតែរីកស្គុះស្គាយស្រស់ស្អាត និងទាក់ទាញចំណាប់អារម្មណ៍អ្នកចូលចិត្តថតរូបយ៉ាងខ្លាំង។ គួរឱ្យដឹងផងដែរថា ផ្កាសាគូរ៉ាខ្មែរ មានឈ្មោះពិតថា ផ្កាជម្ពូទេព នេះក៏មានអាយុកាលផ្ការីកខ្លីមិនខុសពីសាគូរ៉ាជប៉ុនឡើយ ដូច្នេះកុំឱ្យវារីក…

តើមួយ​ជីវិត​​មនុស្ស​មាន​១០​ឆ្នាំ​ប៉ុន្មាន​ដង?
សម្រង់

តើមួយ​ជីវិត​​មនុស្ស​មាន​១០​ឆ្នាំ​ប៉ុន្មាន​ដង?

តើ​​​ក្នុង​មួយ​ជីវិត​របស់​អ្នក អ្នក​មាន​រយៈពេល ១០ ឆ្នាំ​ល្អ​បំផុត​ប៉ុន្មានដង? រយៈពេល ១០​ឆ្នាំ​ល្អ​បំផុត​នេះ​អាច​​​ជួយ​ឲ្យ​អនាគត​របស់​អ្នក​ភ្លឺស្វាង ឬ​​អាប់អួ​ អាស្រ័យ​​ថា តើ​អ្នក​បាន​ប្រើប្រាស់​វា​ត្រឹមត្រូវ​ឬ​អត់? ខ្ញុំពិតជាចូលចិត្តប្រយោគមួយឃ្លានេះណាស់ វាពិតជាជាក់ស្តែងណាស់ ប្រសិនបើជាមធ្យមយើងមានអាយុប្រហែលជា ៧០ឆ្នាំ ១០ឆ្នាំដំបូង អស់ទៅដោយភាពមិនដឹងក្តី ១០ឆ្នាំលើកទី២ អស់ទៅនៅពេលដែលត្រូវសិក្សារក្រេបយកចំណេះវិជ្ជា ១០ឆ្នាំលើកទី៣ អស់ទៅដោយសារការងារនិងមុខរបរចិញ្ចឹមជីវិតខ្លួន ១០ឆ្នាំលើកទី៤ អស់ជាមួយការកសាងកិត្តិយសនិងការកសាងគ្រួសារ ១០ឆ្នាំលើកទី៥ អស់ជាមួយនិឹងមុខរបរដែលគង់វង់ប្រចាំថ្ងៃ ហើយនឹងថែររក្សាររបស់ដែលខំសន្សំរកមកបាន ១០ឆ្នាំលើកទី៦ អស់ទៅជាមួយនិងការមើលថែរក្សារសុខភាពរាងកាយ និងចិត្តអោយរឹងមាំ ១០ឆ្នាំចុងក្រោយ អស់ទៅជាមួយនឹងការលែងនូវអ្វីៗគ្រប់យ៉ាងដែលធ្លាប់មាន ហើយគិតតែចាំពេលដែលត្រូវត្រឡប់ទៅផ្ទះ ក្នុងរវាង១០ឆ្នាំ ដែលកន្លងផុតទៅបីដូចត្រឹមតែមួយភ្លេតតែប៉ុណ្ណោះ…

រ៉ូបដែលអ្នកជ្រើសរើស វានឹងបង្ហាញពីបុគ្គលិកលក្ខណៈ និងការសាងទំនាក់ទំនងរបស់អ្នក
សម្រង់

រ៉ូបដែលអ្នកជ្រើសរើស វានឹងបង្ហាញពីបុគ្គលិកលក្ខណៈ និងការសាងទំនាក់ទំនងរបស់អ្នក

ប្រសិនបើអ្នកចូលរួមក្នុងកម្មវិធីជប់លៀង ឬរាត្រីស្រមោលស តើរូបប្រភេទមួយណាដែលអ្នកនឹងជ្រើសរើស។ រ៉ូបដែលអ្នកពេញចិត្ត វានឹងជួយបង្ហាញពីចរិតលក្ខណៈរបស់អ្នក ព្រមជាមួយនឹងរបៀបនៃការសាងទំនាក់ទំនងរបស់អ្នកផងដែរ។ 1. រ៉ូបម៉ូដទី 1 ប្រសិនបើអ្នកពេញចិត្តរ៉ូបទី១ នោះវាបង្ហាញថា អ្នកជាមនុស្សដែលមានភាពកក់ក្តៅ និងអត្តចរិតសុភាពរាបសារ។ មនុស្សនៅជុំវិញអ្នកជាពិសេសដៃគូរបស់អ្នក តែងតែមានអារម្មណ៍ថាអ្នកមានភាពចាស់ទុំ មានស្ថិរភាព និងមានផាសុកភាពសម្រាប់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ផ្នែកខាងក្នុងផ្ទាល់ខ្លួនរបស់អ្នកមានភាពឯកកោតិចតួចដែរ។ ជាញឹកញាប់អ្នកមិនចូលចិត្តជិតស្និទ្ធនឹងមនុស្សផ្សេងទៀត ឬចែករំលែកជីវិតឯកជនច្រើនពេកជាមួយមនុស្សជាច្រើន អ្នកមិនចូលរួមក្នុងសង្គមច្រើនទេ។ មនុស្សចម្លែកជារឿយៗអាចយល់ច្រឡំថាអ្នកជាមនុស្សវាយឫក ក្រអើតក្រទម ប៉ុន្តែតាមពិតអ្នកខ្វះសន្តិសុខផ្លូវចិត្ត ទើបត្រូវរក្សាចម្ងាយដើម្បីការពារខ្លួនអ្នក។ 2. រ៉ូបម៉ូដទី 2 ការជ្រើសរើសរ៉ូបនេះបង្ហាញថា អ្នកជាមនុស្សប្រភេទពិសេសដែលមានការទាក់ទាញខ្លាំង ដែលជារឿយៗធ្វើឱ្យអ្នកដទៃពិបាកនឹងទប់ចិត្ត…

តើ ខុង ជឺ ជានរណា? ហើយលោកបានបន្សល់នូវទស្សនៈអ្វីខ្លះដល់មនុស្សជាតិ?
សម្រង់

តើ ខុង ជឺ ជានរណា? ហើយលោកបានបន្សល់នូវទស្សនៈអ្វីខ្លះដល់មនុស្សជាតិ?

ខុង ជឺ (ភាសា​អង់គ្លេស: Confucius, ភាសា​ចិន: 孔子) តាម​អក្សរសាស្ត្រ​ចិន​ត្រូវ​បាន​គេ​ស្គាល់​ថា “លោកគ្រូ​ខុង” (តាម​ប្រតិទិន​បុរាណ: ២៨ កញ្ញា ៥៥១ មុន​គ.ស – ៤៧៩ មុន​គ.ស) គឺជា​មហា​ទស្សនវិទូ​ចិន​មួយ​រូប​ដ៏​ល្បីល្បាញ ដែល​បាន​បង្រៀន និង​បន្សល់​ទុក​នូវ​ទស្សនវិជ្ជា​ដ៏​មាន​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ផ្នត់គំនិត និង​ជីវិត​រស់នៅ​របស់​ប្រជាជន​ចិន កូរ៉េ ជប៉ុន និង​វៀតណាម​។ ទស្សនវិជ្ជា​របស់​គាត់ បាន​​បញ្ជាក់​ពី​ធម្មចរិយា​បុគ្គល និង​ការ​គ្រប់គ្រង ដោយ​សច្ចធម៌​នៃ​ទំនាក់ទំនង​សង្គម យុត្តិធម៌ និង​ភាព​ស្មោះត្រង់​។ តម្លៃ​ទាំងនេះ បាន​លេច​ត្រដែត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន លើស​លទ្ធិ​ដទៃ​ទៀត​ដូចជា លទ្ធិ​នីតិនិយម ឬ លទ្ធិ​តាវ ក្នុង​សម័យ​រាជវង្ស​ហាន (២០៦ មុន​គ.ស…

ចិត្តវិទ្យាមានកំណើតនៅប្រទេសអាឡឺម៉ង់ អំឡុងចុងសតវត្សទី ១៨!!!
សម្រង់

ចិត្តវិទ្យាមានកំណើតនៅប្រទេសអាឡឺម៉ង់ អំឡុងចុងសតវត្សទី ១៨!!!

កំណើតចិត្តវិទ្យា៖ ចិត្តវិទ្យាមានកំណើតនៅប្រទេសអាឡឺម៉ង់ អំឡុងចុងសតវត្សទី ១៨ ព្រោះនាពេលនោះប្រទេសអាឡឺម៉ង់ជាប្រទេសមានសេដ្ឋកិច្ចរីកចំរើនខ្លាំងជាងគេ ក្នុងបណ្ដាប្រទេសទាំងអស់នៅទ្វីបអឺរ៉ុប ក៏ដូចជាទូទាំងពិភពលោក។ ហេតុដូចនេះហើយប្រទេសអាឡឺម៉ង់បានចំនាយថវិការជាច្រើនក្នុងការពិសោធន៍ ស្រាវជ្រាវ និង ស្វែងរកនូវរបកគំហើញថ្មីៗ ដើម្បីអោយប្រទេសអាឡឺម៉ង់ស្ថិតក្នុងជំហឈានមុខគេគ្រប់វិស័យ ក៏ដូចជាប្រយោជន៍ដើម្បីអោយប្រជាជនគេរស់នៅ ក្នុងជីវិតដ៏ល្អតាមតែអាចធ្វើទៅបាន។ ទាំងអស់នេះគឺមានសារៈសំខាន់ណាស់ក្នុងការឈានទៅដល់ការសិក្សាស្រាវជ្រាវអំពីចិត្តមនុស្សតាមបែបវិទ្យាសាស្ត្រយ៉ាងលម្អិត និង ពិតប្រាកដ ដំបូងគេ ដែលត្រូវបានអោយឈ្មោះថា ចិត្តវិទ្យា។ នាអំឡុងពេលនោះដែរ មានអ្នកប្រាជ្ញមួយចំនួនដែលមិនមែនជាចិត្តវិទូទេ ប៉ុន្តែចូលរួមចំណែក ក្នុង ការងារ ឫ ការពិសោធន៍ ក៏ដូចជារបកគំហើញផ្សេងៗ ដែលទាក់ទងទៅនឹងចិត្តវិទ្យា ដូចជា លោក ហេមហូល…