តេស្តស្នេហា! ជ្រើសរើសកែវភ្នែកមួយដើម្បីដឹងថា តើអ្វីជាកំហុសរបស់អ្នក ដែលធ្វើឱ្យស្នេហារបស់អ្នកមិនអាចបានយូរអង្វែង?

តេស្តស្នេហា! ជ្រើសរើសកែវភ្នែកមួយដើម្បីដឹងថា តើអ្វីជាកំហុសរបស់អ្នក ដែលធ្វើឱ្យស្នេហារបស់អ្នកមិនអាចបានយូរអង្វែង?
ការផ្សាយពាណិជ្ជកម្ម

១ . រូបភ្នែក A

Screen Shot 2020 07 02 At 11.02.01 PM

អ្នកខ្សោយផ្នែកទំនាក់ទំនង ឬភាពស្និទ្ធស្នាលជាមួយដៃគូ អ្នកតែងតែព្រងើយកន្តើយ មិនសូវយកចិត្តទុកដា់ជាមួយគូស្នេហ៍ទេ ហើយមានពេលខ្លះ អ្នកជាមនុស្សសោះកក្រោះខ្លាំងថែមទៀតផង ជាពិសេសគឺ ការប្រើប្រាស់ពាក្យសម្ដី ការនិយាយស្ដីគឺអាចបំផ្លាញអារម្មណ៍ និងធ្វើបាបចិត្តដៃគូបានយ៉ាងងាយ។

ការផ្សាយពាណិជ្ជកម្ម

អ្នកជាមនុស្សឆេវឆាវ ចិត្តក្ដៅខ្លាំង ខឹងអ្វីមិនសូវចេះទប់ទេ ហើយក៏មិនសូវដឹងពីរបៀបរបបនៃការនិយាយស្ដីដែរ ដូច្នេះហើយ ទើបពេលដែលមានបញ្ហា ឈ្លោះទាស់ជាមួយដៃគូ រមែងតែធ្វើឱ្យរឿងតូច ក្លាយទៅជារឿងធំ នាំឱ្យចំណង ឬទំនាក់ទំនងងាយនឹងបែកប្រេះឆា។

២. រូបភ្នែក B

Screen Shot 2020 07 02 At 11.02.08 PM

ការផ្សាយពាណិជ្ជកម្ម

ភាពរំភើប រំជើបរំជួល ឬអាចនិយាយបានថា ការមិនចេះស្កប់ស្កល់របស់អ្នក ទើបធ្វើឱ្យអ្នកមិនងចសាងទំនាក់ទំនងស្នេហាបានយូរអង្វែង។ អ្នកជាមនុស្សឆាប់ស្រឡាញ់ ឆាប់ធុញ ចូលចិត្តនូវអ្វីដែលថ្មីៗ ជាពិសេសគឺ មនុស្សថ្មីៗដែលចូលមកក្នុងជីវិតអ្នក ងាយឆាប់នឹងទាក់ចិត្តអ្នកបានណាស់ អាចនិយាយឱ្យស្រួលស្ដាប់គឺ អ្នកជាមនុស្សសាវា មានចិត្តងាករេដូចចុងស្រល់អ៊ីចឹង។

៣. រូបភ្នែក C

Screen Shot 2020 07 02 At 11.02.14 PM

ការផ្សាយពាណិជ្ជកម្ម

អ្នកជាមនុស្សរវល់ មមាញឹកខ្លាំងណាស់ ជាមួយការងាររបស់អ្នក ដូច្នេះហើយ ទើបអ្នកមិនសូវជាមានពេលនៅជាមួយគូស្នេហ៍របស់អ្នកបានច្រើនទេ វាជាហេតុដែលធ្វើឱ្យអ្នក និងដៃគូមានគម្លាតជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃ។

អាចនិយាយបានថា អ្នកចំណាយពេល និងកម្លាំងទៅលើការងារស្ទើរតែទាំងអស់ ដូច្នេះហើយពេលដែលរួចដៃពីការងារ អ្នកក៏មានអារម្មណ៍ថាហត់នឿយ ចង់សម្រាក ឬចង់នៅម្នាក់ឯង ហើយអ្នកក៏តែងតែបដិសេធជាមួយដៃគូរបស់អ្នក ការព្រងើយកន្តើយមិនឱ្យតម្លៃ និងឆ្លៀតពេលឱ្យដៃគូនេះហើយ ដែលធ្វើឱ្យគូស្នេហ៍របស់អ្នកតែងតែមានអារម្មណ៍ខឹង និងអន់ចិត្តជាមួយអ្នកខ្លាំង រហូតដល់គេទ្រាំនឹងទង្វើអ្នកលែងបាន ក៏ឈានដល់ការបែកបាក់គ្នា។

ការផ្សាយពាណិជ្ជកម្ម

៤. រូបភ្នែក D

Screen Shot 2020 07 02 At 11.02.20 PM

អ្នកហាក់មានភាពខុសគ្នាជាមួយនឹងដៃគូ ជាពិសេសគឺ ទម្លាប់ និងចំណង់ចំណូលចិត្ត ហើយវាជារឿងដែលមិនសមគួរនោះគឺ អ្នកមិនចេះសម្របតាមដៃគូ សូម្បីតែរឿងតូចតាច ក៏អ្នកអាចបង្កឱ្យទៅជារឿងធំឈ្លោះទាស់គ្នាបានដែរ។

ការផ្សាយពាណិជ្ជកម្ម

កំហុសដ៏ធំរបស់អ្នកគឺ ភាពចចេសរឹងរូស ហើយមិនចេះកែប្រែនូវទម្លាប់មួយចំនួន ដើម្បីផ្សះផ្សាទំនាក់ទំនង ឬលួងលោមដៃគូរបស់អ្នក អ្នកមានតែបញ្ឆេះភ្លើងឱ្យកាន់តែខ្លាំង រហូតឈានដល់ការបែកគ្នា ដោយគ្មានសូម្បីតែចិត្តអាឡោះអាល័យឱ្យគ្នា៕

ប្រភព ៖ Ione / ប្រែសម្រួល ៖ ភី អេក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម