រ៉ូបដែលអ្នកជ្រើសរើស វានឹងបង្ហាញពីបុគ្គលិកលក្ខណៈ និងការសាងទំនាក់ទំនងរបស់អ្នក

រ៉ូបដែលអ្នកជ្រើសរើស វានឹងបង្ហាញពីបុគ្គលិកលក្ខណៈ និងការសាងទំនាក់ទំនងរបស់អ្នក
ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកចូលរួមក្នុងកម្មវិធីជប់លៀង ឬរាត្រីស្រមោលស តើរូបប្រភេទមួយណាដែលអ្នកនឹងជ្រើសរើស។ រ៉ូបដែលអ្នកពេញចិត្ត វានឹងជួយបង្ហាញពីចរិតលក្ខណៈរបស់អ្នក ព្រមជាមួយនឹងរបៀបនៃការសាងទំនាក់ទំនងរបស់អ្នកផងដែរ។

1. រ៉ូបម៉ូដទី 1

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 01 18 At 12.14.33 PM

ប្រសិនបើអ្នកពេញចិត្តរ៉ូបទី១ នោះវាបង្ហាញថា អ្នកជាមនុស្សដែលមានភាពកក់ក្តៅ និងអត្តចរិតសុភាពរាបសារ។ មនុស្សនៅជុំវិញអ្នកជាពិសេសដៃគូរបស់អ្នក តែងតែមានអារម្មណ៍ថាអ្នកមានភាពចាស់ទុំ មានស្ថិរភាព និងមានផាសុកភាពសម្រាប់ពួកគេ។

ការផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ ផ្នែកខាងក្នុងផ្ទាល់ខ្លួនរបស់អ្នកមានភាពឯកកោតិចតួចដែរ។ ជាញឹកញាប់អ្នកមិនចូលចិត្តជិតស្និទ្ធនឹងមនុស្សផ្សេងទៀត ឬចែករំលែកជីវិតឯកជនច្រើនពេកជាមួយមនុស្សជាច្រើន អ្នកមិនចូលរួមក្នុងសង្គមច្រើនទេ។

មនុស្សចម្លែកជារឿយៗអាចយល់ច្រឡំថាអ្នកជាមនុស្សវាយឫក ក្រអើតក្រទម ប៉ុន្តែតាមពិតអ្នកខ្វះសន្តិសុខផ្លូវចិត្ត ទើបត្រូវរក្សាចម្ងាយដើម្បីការពារខ្លួនអ្នក។

ការផ្សាយពាណិជ្ជកម្ម

2. រ៉ូបម៉ូដទី 2

Screen Shot 2021 01 18 At 12.14.41 PM

ការផ្សាយពាណិជ្ជកម្ម

ការជ្រើសរើសរ៉ូបនេះបង្ហាញថា អ្នកជាមនុស្សប្រភេទពិសេសដែលមានការទាក់ទាញខ្លាំង ដែលជារឿយៗធ្វើឱ្យអ្នកដទៃពិបាកនឹងទប់ចិត្ត ជាពិសេសភេទផ្ទុយ។ អ្នកមានទំនុកចិត្ត និងបង្ហាញភាពខ្លាំងរបស់អ្នកយ៉ាងអង់អាច។

ក្រៅពីនេះ អ្នកក៏មិនលាក់បាំងនូវចំណុចខ្វះខាតរបស់ខ្លួនឯងដែរ។ អាចនិយាយបានថាអ្នកជាមនុស្សសាមញ្ញ ចូលចិត្តធ្វើជាខ្លួនអ្នក ហើយចង់ឱ្យគេទទួលយកបានគ្រប់គ្នាដូចអ្នកដែរ មិនមែននិយាយកុហកទេ។

ការផ្សាយពាណិជ្ជកម្ម

តែយ៉ាងណាគុណវិបត្តិបន្តិចបន្តួចរបស់អ្នកគឺថា ពេលខ្លះអ្នកពឹងផ្អែកលើអ្នកដទៃពេក។ អ្នកចូលចិត្តមានមនុស្សនៅក្បែរអ្នកគ្រប់ពេល ព្រោះអ្នកខ្លាចភាពឯកាខ្លាំង។

3. រ៉ូបម៉ូដទី 3

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 01 18 At 12.14.48 PM

ឈុតសម្លៀកបំពាក់ពេលល្ងាចដែលអ្នកជ្រើសរើស ជាញឹកញាប់ផ្តល់ឱ្យអ្នកមើលនូវការសម្រេចចិត្ត និងភាពរឹងមាំ។ នេះក៏មានន័យថា អ្នកគឺជាមនុស្សឯករាជ្យ និងមានវិន័យខ្ពស់។

ការផ្សាយពាណិជ្ជកម្ម

មិនថានៅក្នុងការងារ ឬជីវិត អ្នកតែងតែស្នើសុំស្តង់ដារភាពល្អឥតខ្ចោះ។ គុណវិបត្តិរបស់អ្នកគឺថា ពេលខ្លះតម្រូវការខ្ពស់ពេក តឹងរឹងពេក ធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថាមានសម្ពាធ និងពិបាកទាក់ទងជាមួយនឹងអ្នក។

លើសពីនេះទៀតអ្នកក៏បន្តជីវិតសម្ភារៈខ្ពស់ផងដែរ ជាញឹកញាប់បង្ហាញឱ្យអ្នកដទៃដឹងថា អ្នកមានតម្រូវការខ្ពស់ពេក រហូតធ្វើឱ្យដៃគូមានការយល់ច្រឡំចំពោះអ្នក។ ដូច្នេះស្នេហាអ្នកក៏មិនអំណោយផលល្អនោះដែរ។

4. រ៉ូបម៉ូដទី 4

Screen Shot 2021 01 18 At 12.14.52 PM

ប្រភេទរ៉ូបល្ងាចដែលអ្នកជ្រើសរើស ផ្តល់ឱ្យអ្នកដទៃនូវអារម្មណ៍ទាំងសិចស៊ី និងទាន់សម័យ។ វាក៏បង្ហាញផងដែរថា អ្នកពិតជាយកចិត្តទុកដាក់ និងការពារអ្នកដទៃ។ ចំពោះមនុស្ស ឬរបស់អ្វីទាំងអស់ អ្នកក៏មានចិត្តស្មោះត្រង់ ហើយដាក់គំនិតរបស់អ្នកទាំងមូល។

ក្នុងទំនាក់ទំនងណាមួយ ពេលខ្លះអ្នកធ្វើឱ្យមនុស្សម្នាក់ទៀតមានអារម្មណ៍ថា អ្នកជាមនុស្សឃោរឃៅពេក តែតាមពិតអ្នកចង់ការពារពួកគេ ចង់ក្លាយជាមនុស្សខ្លាំងម្នាក់ដើម្បីដោះស្រាយបញ្ហាទាំងអស់។

ភាពទន់ខ្សោយរបស់អ្នកងាយនឹងមានចិត្តទន់ មានវិន័យ មិនក្រអឺតក្រទមងាយនឹងត្រូវបានប្រើ និងធ្វើឱ្យឈឺចាប់ដោយមនុស្សដែលមានគំនិតអាក្រក់៕

ប្រភព ៖ Bestie / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម