
ចិត្តវិទ្យា (ចិត្តវិជ្ជា ក្នុងវចនានុក្រមខ្មែរ) គឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីចិត្ត អារម្មណ៍ សតិ របស់មនុស្សដែលមានទំនាក់ទំនងទៅនឹងការលូតលាស់ ការផ្លាស់ប្ដូរនៃ ចរិយា អត្តចរិត ឥរិយាបថ បុគ្គលិកលក្ខណៈ ព្រមទាំងសិក្សាជម្ងឺខាងផ្លូវចិត្តផ្សេងៗ។
គោលបំណងនៃចិត្តវិទ្យាគឺដើម្បីស្វែងយល់អោយច្បាស់លាស់នូវចិត្ត និង ឥរិយាបថរបស់មនុស្ស ក៏ដូចជាទំនាក់ទំនងរវាងមនុស្សទាំងនោះក្នុងក្រុមដោយការពិសោធ និង វិធីផ្សេងៗតាមបែបវិទ្យាសាស្ត្រ។ អ្នកដែលសិក្សាចិត្តវិទ្យា ត្រូវបានអោយឈ្មោះថា អ្នកចិត្តវិទ្យា ឫ ចិត្តវិទូ។ ចិត្តវិទូសិក្សាស្វែងយល់នូវគំនិតដូចជា សញ្ញាណក្ខន្ធ(Perception) ញាណ(Cognition) សតិការ(Attention) អារម្មណ៍(Emotion) មុខងារនៃខួរក្បាល(Brain Functioning) បុគ្គលិកលក្ខណៈ(Personality) ឥរិយាបថ(Behavior) និង ទំនាក់ទំនងក្នុងចិត្តមនុស្សផ្សេងទៀត។ សាខានៃចិត្តវិទ្យា ដោយសារចិត្តវិទ្យាគ្របដណ្តប់លើមុខវិជ្ជាជាច្រើន មានការបែងចែកចិត្តវិទ្យាជាផ្នែកផ្សេងៗដូចជា៖ – ចិត្តវិទ្យាជីវសាស្ដ្រ (Biological Psychology) – ចិត្តវិទ្យាផ្នែកព្យាបាលជំងឺ (Clinical…




















