សន្តានុពលភាពធំប៉ុនណា សូម្បីតែអ្នកខ្លួនឯងក៏នឹកស្មានមិនដល់ផង

សន្តានុពលភាពធំប៉ុនណា សូម្បីតែអ្នកខ្លួនឯងក៏នឹកស្មានមិនដល់ផង
ការផ្សាយពាណិជ្ជកម្ម

មនុស្សគ្រប់រូបសុទ្ធតែមានសន្តានុពលភាពរៀងៗខ្លួន តែក្នុងស្ថានភាពទូទៅ គឺមិនអាចបង្ហាញចេញមកយ៉ាងច្បាស់នោះទេ។ ប៉ុន្តែ បើអ្នកអាចបញ្ចេញវាមកបាននោះ ច្បាស់ណាស់នឹងមានឥទ្ធិពលចំពោះអនាគតរបស់អ្នក។

កងទ័ពដ៏នឿយហត់របស់ ណាប៉ូឡេអុង បានឆ្លងកាត់ព្រៃមួយ ដោយសារតែមេឃងងឹត ទាហានម្នាក់មិនប្រយ័ត្នក៏បានធ្លាក់ទៅក្នុងលំហូរទឹកហូរដ៏ខ្មួលខ្មាញ់មួយ។

ការផ្សាយពាណិជ្ជកម្ម

ទាហានដែលនៅក្នុងទឹកនោះបានកញ្ច្រោលស្រែកយ៉ាងខ្លាំង លទ្ធផលគឺអាសារបង់ ដោយសារតែទឹកហូរខ្លាំងពេក។

ទាហានដែលនៅលើច្រាំងបានប្រើគ្រប់មធ្យោបាយ នៅតែមិនអាចជួយមិត្តរបស់ពួកគេបាន ដោយសារតែទាហារទាំងនោះមានបច្ចេកទេសហែលទឹកមិនសូវខ្លាំងមានតែបើកភ្នែកធំៗសម្លឹងមើលមិត្តរបស់គេត្រូវទឹកហូរកាន់តែឆ្ងាយទៅៗ។

ការផ្សាយពាណិជ្ជកម្ម

Remembering that Napoleon reinstated slavery in France | Culture | Arts,  music and lifestyle reporting from Germany | DW | 04.05.2021

ណាប៉ូណេអុង (Napoléon) បានដឹងដំណឹងនេះក៏ប្រញាប់មកភ្លាម គាត់បានសួរទាហាននៅក្បែរខ្លួនគាត់ថា៖ “គេចេះហែលទឹកទេ?”

ការផ្សាយពាណិជ្ជកម្ម

ទាហានម្នាក់បានឆ្លើយថា៖ “ គេចេះហែលទឹក តែបច្ចេកទេសមិនខ្លាំងទេ ម្យ៉ាងទៀតអម្បាញ់មិញគេបានរើបម្រាស់ហើយស្រែកខ្លាំងៗអស់ពេលយូរយ៉ាងនេះហើយ ខ្លាចតែគេលែងមានកម្លាំងហើយ។”

“ឱ្យតែគេចេះហែលទឹកទៅគឺបានហើយ!” និយាយចប់ ណាប៉ូឡេអុង ប្រញាប់លើកកាំភ្លើងនៅក្នុងដៃរបស់គាត់ឡើង តម្រង់ទៅកាន់តែទាហានដែលហូរបញ្ជ្រាសទឹក បាញ់អស់ពីរគ្រាប់ហើយស្រែកថា៖ “ អាល្អិត ចង់លោតមកទេ! យើងឱ្យពេលឯងមួយនាទីហែលត្រលប់មកវិញ ពុំដូច្នេះទេយើងបាញ់ឯងឱ្យស្លាប់! ”

ការផ្សាយពាណិជ្ជកម្ម

32 INCHES TOP painting # French king Emperor Napoleon Bonaparte Napoleon at  the Battle of Wagram oil painting good quality|Painting & Calligraphy| -  AliExpress

ទាហានដែលត្រូវទឹកបោកបក់នោះត្រូវបានបំភ័យ ខណៈពេលនោះគេប្រឹងប្រែងហែលទឹក មិនបានប៉ុន្មានផង ទាហារឮនដែលត្រូវបានទឹកបោកបក់នោះគឺអាចត្រលប់មកច្រាំងវិញបានហើយ ណាប៉ូណេអុង បានចាប់ដៃរបស់គេ បានទាញគេឡើងមក។

ការផ្សាយពាណិជ្ជកម្ម

ទាហានដែលមានមុខមាត់ស្លេកស្លាំងនោះសម្រាកបន្តិចក៏សួរទៅ ណាប៉ូណេអុង(Napoléon) ថា៖ “ លោកមេទ័ព អម្បាញ់មិញខ្ញុំជិតលង់ទឹកស្លាប់ហើយ ហេតុអ្វីបានជាលោកនៅប្រើកាំភ្លើងមកបាញ់ខ្ញុំទៀត?”

ណាប៉ូណេអុង (Napoléon) សម្លឹងមើលបន្តិចហើយនិយាយថា៖ “ បើយើងមិនកេះកាំភ្លើងបង្ខំឯងទេ ឯងស្លាប់នៅក្នុងទឹកយូរណាស់មកហើយ។”

ការផ្សាយពាណិជ្ជកម្ម

តាមពិតនៅក្នុងខ្លួនមនុស្សគ្រប់រូបតែងលាក់បង្កប់នូវសក្តានុពលដែលឥតព្រំដែន។ តែសក្តានុពលនេះគឺមិនមែនអាចត្រូវបានអ្នកប្រើប្រាស់គ្រប់ពេលនោះទេ មានពេលខ្លះត្រូវការនៅសម្ពាតជាក់លាក់មួយ ព្រមទាំងត្រូវបានបង្ខំឱ្យដល់កម្រិតណាមួយ ទើបសក្តានុពលនេះត្រូវបានបញ្ចេញចេញមក៕

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម