សម្រង់តុក្កតាទី ១៖ បើប្រៀបធៀបជាមួយមនុស្សទូទៅ អ្នកមានជំនាញក្នុងការត្រិះរិះពិចារណា និងវាយតម្លៃហេតុការណ៍ដែលបានកើតឡើងយ៉ាងល្អបំផុត។ ជារួម ជាមនុស្សដែលមានតក្កវិជ្ជាដ៏អស្ចារ្យ ដូច្នេះយោបល់របស់អ្នកតែងតែទទួលបានការសរសើរពីមិត្តភក្តិក្នុងការដោះស្រាយបញ្ហាជានិច្ច។ ក្នុងការដោះស្រាយបញ្ហាអ្នកច្រើនតែចាប់ផ្តើមពីការវាយតម្លៃលើរឿងរ៉ាវទាំងនោះ ស្វែងរកមូលហេតុ រួចធ្វើការវិភាគដោយប្រើហេតុផល និងកាត់ចំណុចដែលមិនចាំបាច់ចោលយ៉ាងប៉ិនប្រសប់។ ហេតុនេះហើយទើបក្លាយជាអ្នកដោះស្រាយបញ្ហាដ៏អស្ចារ្យម្នាក់ ហើយតែងតែទទួលបានភាពជោគជ័យក្នុងការវែកញែក ឬការប្រកួតប្រជែងណាមួយ។ តុក្កតាទី ២៖ អ្នកចូលចិត្តការជួបជុំ ជជែកលេងជាមួយអ្នកដទៃ ចិត្តល្អ ចិត្តត្រជាក់ ពូកែយល់ចិត្តនិងចេះក្រែងចិត្តអ្នកដទៃទើបធ្វើឱ្យអ្នកជាមនុស្សដែលមានទំនាក់ទំនងជាបុគ្គលល្អនិងមានភាពលេចធ្លោពីអ្នកដទៃ។ អ្នកកម្រមានបញ្ហាធ្ងន់ធ្ងរជាមួយអ្នកណាណាស់ ព្រោះអ្នកមានទំនោរទៅរកភាពស្ងប់ស្ងាត់ ហើយដោះស្រាយបញ្ហាដោយការយល់ចិត្តច្រើនជាង។ ប៉ុន្តែបើសិនជាមានបញ្ហាកើតឡើងហើយនោះបង្ហាញបុគ្គលម្នាក់នោះបានធ្វើអ្វីឱ្យអ្នកដល់ថ្នាក់ទ្រាំមិនបានហើយ។ អ្នកអាចធ្វើការងារជាក្រុមបានយ៉ាងល្អ ហើយបង្កើតបរិយាកាសសប្បាយរីករាយក្នុងការសហការគ្នាជារឿយៗ។ ហេតុនេះហើយទើបធ្វើឱ្យគេគ្រប់គ្នាចង់មកក្បែរអ្នកស្និទ្ធស្នាលនឹងអ្នករាប់មិនអស់ទេ។ តុក្កតាទី ៣៖ អ្នកជាមនុស្សច្នៃប្រឌិតខ្ពស់និងលេចធ្លោពីគេ។…