ខឹងប្រពន្ធ ដុតផ្ទះខ្លួនឯងចោល បង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅអស់ជិត ៤០ខ្នង ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ

ខឹងប្រពន្ធ ដុតផ្ទះខ្លួនឯងចោល បង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅអស់ជិត ៤០ខ្នង ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ
ការផ្សាយពាណិជ្ជកម្ម

រាជធានីភ្នំពេញ​៖
(ព័ត៌មាន​លម្អិត​​)​ នៅវេលាម៉ោង​១៦និង០០ នាទីល្ងាច ថ្ងៃច័ន្ទ៦រោច ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០២២ មានករណីអគ្គីភ័យ​ឆេះមួយកន្លែងនៅផ្លូវលំ ភូមិដើមចាន់ ក្រុម ០៤ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឈ្មោះ លឹម ភារុណ ភេទ​ ​ប្រុស អាយុ ៤២​ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។
+​ មូលហេតុ:​ បណ្តាល​មក​ពី​ការដុតផ្ទះបង្កជាអគិ្គភយ័ ។
+​ ប្រភេទសំណង់: ថ្មឈើប្រក់ស័ង្កសី ទំហំ​ ៣ម៉ែត្រ x ៤ម៉ែត្រ។
+​ ខូចខាតសម្ភារៈ​ ឆេះផ្ទះអស់ចំនួន​ ៣៧​ ខ្នង រួមទាំងសំភារះអស់ទាំងស្រុង ។
-​ ស្លាប់​មនុស្ស​ :​ គ្មាន​ ។
-​ របួស​មនុស្ស​: គ្មាន​ ។
+​ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បាន​ប្រេី​ប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន​ ២៣​ គ្រឿង​ ប្រេីប្រាស់ទឹកអស់ ២៣​ រថយន្ត​ ស្មើរនឹង ៩២​ ម៉ែត្រគូប ។
+​ រថយន្តជំនួយអន្តរាគមន៍:
-​ រថយន្តក្រសួងមហាផ្ទៃចំនួន​ ០៤​ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៤​ រថយន្ត​ ស្មើរនឹង ១៦ម៉ែត្រគូប​ ។
-​ រថយន្ត ង៧០​ ចំនួន​ ០៥​ គ្រឿង មិនបានប្រើប្រាស់ទឹក​ ។
-​ រថយន្តសាលាខណ្ឌច្បារអំពៅចំនួន​ ០១​ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៣​ ស្មើរនឹង ០៤ម៉ែត្រគូប​ ។
-​ រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៣​ គ្រឿង ប្រើប្រាស់អស់ចំនួន ០៣​ រថយន្ត​ ស្មើរនឹង ១២ម៉ែត្រគូប ។
-​ រថយន្តទីក្រុងនរា​ ចំនួន​ ០១ គ្រឿង ប្រើប្រាស់អស់ចំនួន ០៣​ រថយន្ត​ ស្មើរនឹង ០៤ម៉ែត្រគូប ។
-​ រថយន្តក្រុមហ៊ុនកម្ពុជា​ ចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ ស្មើរនឹង ០៦ម៉ែត្រគូប ។
-​ រថយន្តបុរីប៉េងហួត​ ចំនួន ០៣​ គ្រឿង ប្រើប្រាស់អស់ ចំនួួន ០៣​ រថយន្ត​ ស្មើរនឹង ១២ម៉ែត្រគូប ។
​-​ ពន្លត់ចប់​:​ នៅវេលា​ម៉ោង​ ១៨:០០ នាទីល្ងាច​ នាថ្ងៃខែឆ្នាំដដែល។

៤
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៣
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម