ពីមួយថ្ងៃទៅមួយថ្ងៃមនុស្សទូទាំងពិភពលោកកំពុងស្វែងរកវិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីធ្វើឱ្យស្បែករបស់ពួកគេនៅក្មេង និងស្រស់ស្អាត។ អ្នកឯកទេសខាងគ្រឿងសំអាងផ្តល់ជូននូវវិធីជាច្រើន ដើម្បីធ្វើឱ្យស្បែករបស់យើងមានភាពស្រស់ស្អាត។
នៅប្រទេសផ្សេងៗទៀតមនុស្សមានទម្លាប់ផ្ទាល់ខ្លួនដើម្បីថែសុខភាព និងសម្រស់។ ជាសំណាងល្អមានរូបមន្តប្លែកៗជាច្រើនដែលអាចជួយក្នុងការកែខៃសម្រស់របស់យើងឱ្យល្អស្អាតឡើងវិញ។
១. ធ្វើម៉ាស់ធម្មជាតិផ្សំដោយក្រូចឆ្មា និងទឹកឃ្មុំប្រឆាំងនឹងភាពចាស់មុនអាយុ:

គ្រឿងផ្សំដែលអ្នកត្រូវការ:
– ក្រូចឆ្មាស្រស់ ១ ផ្លែ
– ទឹកឃ្មុំ ២ទៅ៣ ស្លាបព្រា
– កន្សែងស្អាត ១
របៀបធ្វើ:
– ចិតក្រូចឆ្មាហើយច្របាច់លាយជាមួយនឹងទឹកឃ្មុំ។
– ប្រសិនបើស្បែករបស់អ្នកស្តើងងាយរងគ្រោះ សូមណែនាំឱ្យបន្ថែមទឹកស្អាតបន្តិចចូលទៅក្នុងល្បាយដែលបានលាយ។
របៀបប្រើ:
– លាបល្បាយដែលបានផ្សំរួចលើផ្ទៃមុខរបស់អ្នក។
– រង់ចាំរហូតទាល់តែល្បាយដែលលាបលើផ្ទៃមុខស្ងួត ហើយបន្ទាប់មកលាងសម្អាតចេញជាមួយទឹកត្រជាក់។
– ធ្វើបែបនេះជាទៀងទាត់រៀងរាល់មួយសប្តាហ៍ម្តង។
លទ្ធផលទទួលបាន:
– ផ្ទៃមុខស្រស់ថ្លា
– ស្បែកមុខរលោង និងមានសុខភាពល្អដោយសារវីតាមីន C និង E។
– ស្បែកមុខតឹងណែន និងស្បែកមុខក្មេងជាងវ័យដោយសារសារជាតិ flavonoids ដែលមាននៅក្នុងផ្លែក្រូច។
២. ធ្វើម៉ាស់ធម្មជាតិផ្សំដោយការ៉ុត និងទឹកឃ្មុំដើម្បីធ្វើឱ្យស្បែកស្រស់ថ្លា:

គ្រឿងផ្សំដែលអ្នកត្រូវការ:
– ការ៉ុត ១
– ទឹកឃ្មុំ ២ ស្លាបព្រា
របៀបធ្វើ:
– ចិតសម្បក កាត់ការ៉ុតជាដុំតូចៗ និងលាងឱ្យបានស្អាត។
– ដាក់ការ៉ុតដែលកាត់រួចចូលទៅក្នុងម៉ាស៊ីនក្រឡុក។
– ពេលក្រឡុករួចហើយយកល្បាយនៃទឹកក្រឡុកនេះបន្ថែមទឹកឃ្មុំហើយកូរលាយថ្នមៗរហូតសប់។
របៀបប្រើ:
– លាបល្បាយលើផ្ទៃមុខរបស់អ្នក។
– រង់ចាំរយៈពេល ២០ នាទី។
– លាងសម្អាតចេញជាមួយទឹកស្អាត។
– ធ្វើបែបនេះម្តងទៀតពីរដងក្នុងមួយសប្តាហ៍។
លទ្ធផលទទួលបាន:
– ស្បែកមានសុខភាពល្អដោយសារប្រភពជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់។
– ការកាត់បន្ថយភាពចាស់មុនអាយុ និងស្បែកមុខស្រស់ថ្លា គ្មានស្នាមជ្រីញជ្រួញ។
៣. ញ៉ាំសូកូឡាខ្មៅ

សូកូឡាខ្មៅមានភាពល្បីល្បាញដោយសារសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការទទួលទានសូកូឡាខ្មៅនៅពេលព្រឹកអាចយកជាតិពុលចេញពីរាងកាយរបស់អ្នកដែលជាហេតុធ្វើឱ្យស្បែករបស់អ្នកមានសុខភាពល្អ និងក្មេងជាងវ័យ កាត់បន្ថយការលេចចេញស្នាមជ្រីវជ្រួញថ្មីៗ។
រូបមន្តដែលបានរៀបរាប់ខាងលើគ្រាន់តែជាចំណែកតូចមួយនៃសកលលោកទាំងមូលដែលសំបូរដោយអាថ៌កំបាំងសុខភាព និងសម្រស់។ ទោះជាយ៉ាងណាក៏ដោយអ្វីដែលមានប្រយោជន៍បំផុតគឺភាពរីករាយ និងសម្រាកលំហែដើម្បីជៀសវាងពីស្នាមជ្រួញនៅលើមុខរបស់អ្នក៕
ប្រែសម្រួល៖ វីរៈ

