#រើសមនុស្សដែលគ្រប់ពេលចង់នៅក្បែរយើងមិនមែនមនុស្សដែលគ្រាន់តែនិយាយថាចង់ក្បែរតែមិនក្បែរ

#រើសមនុស្សដែលគ្រប់ពេលចង់នៅក្បែរយើងមិនមែនមនុស្សដែលគ្រាន់តែនិយាយថាចង់ក្បែរតែមិនក្បែរ
ការផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ធម្មតាមនុស្សស្រលាញ់គ្នាតែងតែចង់នៅក្បែរគ្នាទោះមិនបាននៅក្បែរគ្នា​ ក៏តែងតែឆាត​ ឬខលជាមួយគ្នាទោះបីពេលខ្លះមិនមានអ្វីនិយាយក៏ដោយ!

ពេលខ្លះសួរថាធុញអត់?​ អត់ធុញទេ​ ធម្មតាមនុស្សស្រលាញ់គ្នា​ ទោះមិននិយាយអ្វីបានតែមើលមុខក៏សប្បាយចិត្ត​ ព្រោះថាមិនមែននិយាយរហូតដល់មិនធ្វើការអីនោះទេ!​ ពេលមានការយើងការនៅតែបន្តកិច្ចការរៀងខ្លួនវិញជាធម្មតា!

ការផ្សាយពាណិជ្ជកម្ម

អ្វីដែលសំខាន់គឺយល់ចិត្តគ្នាមិនប្រកាន់ច្រើនទោះបីខឹងគ្នាក៏ខឹងមិនយូរ។នេះជាការយល់ចិត្តគ្នា

ចាប់តាំងពីស្គាល់គ្នាសួរថាដែលអន់ចិត្តនឹងគ្នាអត់?បើថាអត់ក៏គ្មានអ្នកជឿដែរ!​ ធ្លាប់​ ហើយច្រើនដងទៀតតែសួរថាយើងយករឿងអន់ចិត្តនោះជាធំអត់?អត់ទេ

ការផ្សាយពាណិជ្ជកម្ម

តើអ្នកណាមិនធ្លាប់អន់ចិត្ត?​ គ្រាន់តែថាសំខាន់នោះជារឿងអ្វី?​ សំខាន់ខ្លាំងអត់ដែលអាចធ្វើអោយយើងឈ្លោះគ្នាខ្លាំង?​ មិនដឹងចាប់ពីពេលណាមកនោះទេគេបានដើរចូលក្នុងបេះដូងខ្ញុំដោយមិនដឹងខ្លួន។

ស្នេហាមួយវាកើតឡើងដោយសារការយល់ចិត្តការយកចិត្តទុកដាក់ពីភាគីម្ខាងទៀត!​ មិនមែនចេះតែយល់ចិត្តខ្លួនឯង​ ហើយស្រែកថាគេមិនយល់ចិត្តយើងនោះទេ។

ការផ្សាយពាណិជ្ជកម្ម

ស្រលាញ់គ្នាក៏ត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមកកុំចាំតែចាំកំហុសគ្នាកុំចេះតែអន់ចិត្តនឹងគ្នាច្រើនពេក។

ជ្រើសយកអ្នកណាដែលគេចង់មានយើងក្នុងជីវិតគេកុំរើសមនុស្សគ្រាន់តែស្រែកថាចង់នៅក្បែរតែមិនដែលចង់ក្បែរយើងសូម្បីម្តង។

ការផ្សាយពាណិជ្ជកម្ម

អត្ថបទៈ​ Knongsrok | calvin​ (Sadlife)

 

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម