តោះញ៉ាំ

តោះណាត់គ្នាហ្ហី!​ គ្រាន់តែខលមកកក់តុ ទទួលបានការបញ្ចុះតម្លៃពិសេស​ ១០ភាគរយភ្លាមៗរកនៅណាបាន
PR

តោះណាត់គ្នាហ្ហី!​ គ្រាន់តែខលមកកក់តុ ទទួលបានការបញ្ចុះតម្លៃពិសេស​ ១០ភាគរយភ្លាមៗរកនៅណាបាន

អ្នកណាដែលថាមិនស្គាល់ Color Cup Cambodia នោះ ថាគឺជាផាប់មួយកន្លែងដែលកំពុងតែទទួលបានការពេញនិយមជាខ្លាំងពីសំណាក់យុវវ័យ ដែលចូលចិត្តកន្លែងថ្មីៗប្លែកមានអំណោយផលល្អសម្រាប់ការជួបជុំមិត្តភក្តិ គូស្នេហ៍ និងក្រុមគ្រួសារ ដោយមានបរិយាកាសល្អការរៀបចំតុបតែងហាងប្លែក ជាការដេគ័រគំនូរសិល្បៈលើជញ្ជាំងដ៏ស្រស់ស្អាត រីឯម្ហូប និងភេសជ្ជៈផ្សេងៗក៏ឈ្ងុយឆ្ងាញ់ ព្រមទាំងមានតម្លៃសមរម្យ អមដោយ Band ប្រគំតន្ត្រីកំដរកម្សាន្តដោយផ្ទាល់សុទ្ធសឹងតែបទពិរោះពេញនិយមផងដែរ។ កាន់តែពិសេសអស្ចារ្យ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ ហាង Color Cup តាំងពីបើកដំណើរការរហូតដល់ពេលនេះ ហាង Color Cup បានបង្កើតកម្មវិធិពិសេសសម្រាប់អតិថិជនទាំងអស់ដែលបានធ្វើការកក់តុតាមទូរស័ព្ទជាមុននៅ ហាង Color Cup នោះ​នឹងទទួលបានការបញ្ចុះតម្លៃពិសេសភ្លាមៗចំនួន ១០%…

ស្អាតញាក់សាច់! មកទស្សនារូបភាពពិតស្តែងៗ ដែលអ្នកទេសចរខ្មែរបានទៅស្នាក់នៅ Shintamani Wild Resort ដ៏ប្រណីត បានដឹងថាការស្នាក់ពិតជាស័ក្តសមនឹងតម្លៃមែនដោយសារតែហេតុផល ៥ចំណុចនេះ
PR

ស្អាតញាក់សាច់! មកទស្សនារូបភាពពិតស្តែងៗ ដែលអ្នកទេសចរខ្មែរបានទៅស្នាក់នៅ Shintamani Wild Resort ដ៏ប្រណីត បានដឹងថាការស្នាក់ពិតជាស័ក្តសមនឹងតម្លៃមែនដោយសារតែហេតុផល ៥ចំណុចនេះ

រូបភាពរីហ្សតក្បែរទឹកជ្រោះជាមួយនឹងការបេះតង់លើព្រៃភ្នំពណ៌បៃតងខៀវស្រងាត់ មានទេសភាពស្រស់ស្អាតខ្លាំងមួយកន្លែងដែលគ្រប់គ្នាមិននឹកស្មានថាជារីហ្សតដ៏ប្រណីតស្ថិតនៅក្នុងប្រទេសកម្ពុជា  បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើល មិននឹកស្មានថាស្រុកខ្មែរមានកន្លែងស្រស់ស្អាតប្រណីតបែបនេះសោះ ​ដោយរីហ្សតនេះមានឈ្មោះថា Shintamani Wild Resort។ អាចចូលអានបន្ថែមអត្ថបទ៖ ស្រុកខ្មែរស្អាតខ្លាំងណាស់! ​តែមិនដឹងមានសំណាងបានទៅអត់ បើលក្ខខ័ណ្ឌត្រូវស្នាក់នៅយ៉ាងតិច ២យប់ យ៉ាងណាតាមប្រភពពីព័ត៌មានច្បាស់ការនោះបានឱ្យដឹងថា រីហ្សតនេះមានតម្លៃនៃការស្នាក់នៅក៏មិនធម្មតាដែរ ដល់ទៅខ្ទង់ជិត ៣ពាន់ដុល្លារឯណោះក្នុងមួយថ្ងៃ។ តែប្រសិនបើយោងតាមប្រភពភ្ញៀវទេសចរដែលបានទៅស្នាក់នៅកម្សាន្តននៅរីហ្សតនេះផ្ទាល់ទើបដឹងថា រីហ្សតនេះពិតជាប្រណីតពិសេសស័ក្តសមតម្លៃពិតមែន ស្នាក់នៅហើយប្រាកដជាទទួលបានអារម្មណ៍ស្រស់ថ្លាពិសេសមិនស្តាយថវិការដែលបានចំណាយនោះទេ។ នេះបើយោងតាមរយៈគណនីហ្វេសប៊ុកផេក KARET HAIR បានបង្ហោះរូបភាពនៃការទៅកម្សាន្តរបស់ខ្លួនដោយបានថែមទាំងរៀបរាប់ផងដែរថា៖ « Shintamani Wild ជាResort ដែលស្អាតបំផុតដែលខ្ញុំមិនធ្លាប់បានឃើញជាមួយទេសភាព ទឹកជ្រោះ និងព្រៃឈើធម្មជាតិស្ថិតនៅក្នុងកណ្ដាលព្រៃជ្រៅក្នុងប្រទេសកម្ពុជាយើង ។…

ប្តីស្រលាញ់ងុលងប់! ស្រីៗគួរតែចេះភេសជ្ជៈពេញនិយមងាយៗទាំង ៣០មុខនេះ
តោះញ៉ាំ

ប្តីស្រលាញ់ងុលងប់! ស្រីៗគួរតែចេះភេសជ្ជៈពេញនិយមងាយៗទាំង ៣០មុខនេះ

ភេសជ្ជៈឆ្ងាញ់ៗជាច្រើនត្រូវបានគេលក់នៅទីផ្សារ ឬហាងនានា ដែលយើងពេញនិយមថាមានរសជាតិឆ្ងាញ់ពិសាណាស់។ តែការពិតទៅភេសជ្ជៈទាំងនេះងាយស្រួលធ្វើណាស់ ប្រសិនជាអ្នកដឹងរូបមន្តច្បាស់លាស់ ដោយមិនបាច់ចំណាយលុយទិញគេ អស់លុយ មានអនាម័យ ពិសេសអាចធ្វើទទួលទានជុំគ្រួសារជាដើម។ តោះដើម្បីកុំឱ្យរង់ចាំយូរ មករៀនធ្វើភេសជ្ជៈ ៣០មុខ ខាងក្រោមនេះ ៖ ១.បៀបធ្វើព្រិលត្រចៀកកាំប៉ូវសុខភាព គ្រឿងផ្សំ៖ -ព្រិលត្រចៀកកាំ – ព្រិលឈូក – គ្រាប់ឈូក – ជ័រប៉េស -គ្រាប់ហ្គូជី – សាច់មៀនក្រៀម -ពុទ្រាក្រហម – ផ្កាថ្ម/ត្រចៀកកណ្តុរសរ – ស្ករក្រាម –…

 អ្នកណាមិនល្បី សាច់អាំងទឹកកាពិប្រចាំត្បូងឃ្មុំ  ឆ្ងាញ់ដល់អ្នកភ្នំពេញសុខចិត្តបើកឡានដើម្បីមកញ៉ាំដល់កន្លែងទៀត (មានវីដេអូ)
PR

 អ្នកណាមិនល្បី សាច់អាំងទឹកកាពិប្រចាំត្បូងឃ្មុំ ឆ្ងាញ់ដល់អ្នកភ្នំពេញសុខចិត្តបើកឡានដើម្បីមកញ៉ាំដល់កន្លែងទៀត (មានវីដេអូ)

បើនិយាយពីសាច់អាំង  គឺជាអាហារមួយដែលជាចំណូលចិត្តរបស់ប្រជាជនជាច្រើននៅលើពិភពលោក ដែលជាហេតុធ្វើឱ្យអាហារមួយនេះមានភាពល្បីល្បាញខ្លាំងថាស្រួលធ្វើ និងមានរសជាតិឆ្ងាញ់  ហើយសាច់អាំងនេះក៏មានប្រភេទខុសៗគ្នាទៅតាមប្រទេស និងតំបន់នីមួយៗផងដែរ។ សម្រាប់ប្រទេសកម្ពុជាយើងក៏និយមទទួលទានសាច់អាំងដូចគ្នា តែសាច់អាំងមួួយប្រភេទប្លែក ហើយល្បីថាឆ្ងាញ់ ដែលល្បីល្បាញទាំងជនបទ និងអ្នកភ្នំពេញដែលមានប្រភពមកពីខេត្តត្បូងឃ្មុំ ត្រូវបានគេស្គាល់ថា  គឺជា  សាច់អាំងទឹកកាពិ។ សាច់អាំងទឹកកាពិ  ត្រូវបានគេដឹងថាខេត្តត្បូងឃ្មុំគឺជាម្ចាស់រស់ជាតិដើម  ដែលយកសាច់គោ សាច់ជ្រូក គ្រឿងក្នុង និងគ្រឿងសមុទ្រយកអាំងដូចជាសាច់អាំងដទៃ  តែអ្វីដែលប្លែកខុសពីសាច់អាំងដៃនោះ គឺទឹកជ្រលក់សាច់អាំងនេះមិនមែនជាទឹកសៀង  ទឹកតៅហ៊ូ  ឬទឹកជ្រលក់ដែលយើងធ្លាប់បានឃើញនោះទេ  គឺជាទឹកជ្រលក់ដែលមានលាយកាពិ និងតៅហ៊ូ  ល្បីថាឆ្ងាញ់ខ្លាំងប្លែកមាត់។ មុខម្ហូបសាច់អាំងដែលល្បីលើទឹកជ្រលក់មួយនេះ ត្រូវបានប្រជាជនក្នុងតំប់ខេត្តត្បូងឃ្មុំ និងអ្នកភ្នំពេញទទួលស្គាល់ថាឆ្ងាញ់ប្លែកមែន  ល្បីរហូតដល់អ្នកភ្នំពេញខ្លះនឹកស្រមៃរសជាតិសាច់អាំងមួយនេះហ៊ានចំណាយពេលជិះឡានមកទទួលទានផ្ទាល់ក៏មាន  ហើយក៏មានភោជនីយដ្ឋានខ្លះក៏បានយកមុខម្ហូបនេះទៅធ្វើអាជីវកម្មនៅទីក្រុងភ្នំពេញផងដែរ …

ដឹងអត់ Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ជួយដល់សុខភាព និងសម្រស់ ហើយជាគ្រឿងទេសដែលឆ្ងាញ់បំផុតសំរាប់ឋានៈត្រកូលអភិជន
តោះញ៉ាំ

ដឹងអត់ Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ជួយដល់សុខភាព និងសម្រស់ ហើយជាគ្រឿងទេសដែលឆ្ងាញ់បំផុតសំរាប់ឋានៈត្រកូលអភិជន

មនុស្សជាច្រើនប្រហែលជាដឹងហើយថា មានឈ្មោះថាផ្កាភាគច្រើនគឺមានរូបរាងស្រស់ស្អាត និងក្លិនក្រអូប ដែលពេលខ្លះអាចយកមកតុបតែងលំអ ធ្វើជាកាដូជូនមនុស្សជាទីស្រលាញ់ ឯផ្កាខ្លះក៏មានគុណប្រយោជន៍ច្នៃធ្វើជាឱសថបុរាណបានផងដែរ។ តែអ្នកប្រហែលជាមិនបានដឹងនោះទេថា នៅលើលោកយើងនេះមានផ្កាមួយប្រភេទ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត និងក្លិនក្រអូប អាចច្នៃជាឱសថពិសេសតែចំពោះតម្លៃវាវិញគឺខ្ពស់កប់ពពកតែម្តង ដោយតម្លៃផ្កានេះ ១គីឡូក្រាម ប្រមាណជា ១ម៉ឺនដុល្លារឯណោះ នោះគឺផ្កា Saffron ។ Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ដែលមានអាយុកាលរាប់លានឆ្នាំ ដែលដុះនៅជ្រលងភ្នំនៃទ្វីបអឺរ៉ុប និង ចក្រភពអារ៉ាប់ តែភាគច្រើនត្រូវបានគេដាំនៅតាមតំបន់ដែលមានអាកាសធាតុក្តៅ ដូចជា ឥណ្ឌា​ អ៊ីរ៉ង់ អេស្បាញ អ៊ីតាលី និងតាមបណ្តាប្រទេសមួយចំនួនទៀត ហើយជាផ្កាដែលពេញនិយមបំផុតនៅក្នុងពិភពជំនួញ ដែលជួយដល់សុខភាព…

មិនភ័យរឿងអត់អីញ៉ាំ!​ មូឡាកាហ្វេក្រុងសួង ពីព្រឹកទល់យប់បម្រើអាហារ​ កាហ្វេ និងស្រាក្រឡុកគ្រប់មុខ ឯបរិយាកាសពិសេសល្បីប្រចាំក្រុងសួង
ដើរកម្សាន្ត

មិនភ័យរឿងអត់អីញ៉ាំ!​ មូឡាកាហ្វេក្រុងសួង ពីព្រឹកទល់យប់បម្រើអាហារ​ កាហ្វេ និងស្រាក្រឡុកគ្រប់មុខ ឯបរិយាកាសពិសេសល្បីប្រចាំក្រុងសួង

មកដល់ក្រុងសួង ខេត្តត្បូងឃ្មុំ មិនបាច់ភ័យបារម្ភរឿងកន្លែងទទួលទានឡើយ ដោយហាងកាហ្វេ មូឡាកាហ្វេក្រុងសួង (Moola ក្រុងសួង) គឺជាហាងដែលទើបតែបើកដំណើរការមែន តែល្បីថាមានបម្រើម្ហូបអាហារឆ្ងាញ់ និងកាហ្វេមានឱជារសពិសេស។ ហាងកាហ្វេនេះ មានបើកដំណើរការចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ១១យប់ ជារៀងរាល់ថ្ងៃ ដោយពេលព្រឹក និងថ្ងៃត្រង់ មានបម្រើអាហារជាច្រើនមុខដូចជា បបរសខកង្កែប បាយឆាម្រះព្រៅ លតឆា មីឆាកាពិហិរហោះ សៀវម៉ែ គាវ នំប៉ាវគ្រប់រសជាតិ រួមទាំងភេសជ្ជៈជាច្រើនមុខ មានទាំង អូឡុងទឹកដោះគោ ផាសិន កាហ្វេ រួមទាំងភេសជ្ជៈជាច្រើន មានរសជាតិឆ្ងាញ់…

ម៉ោះថ្ងៃសម្រាកច្រើនថ្ងៃ តែមិនចង់ទៅណាឆ្ងាយ អស់ម្នាក់តែ 7$ បោះតង់បានម៉ាសប្បាយ សម្រាកលំហែកាយ នៅក្បែរភ្នំពេញនេះយើងតើ
PR

ម៉ោះថ្ងៃសម្រាកច្រើនថ្ងៃ តែមិនចង់ទៅណាឆ្ងាយ អស់ម្នាក់តែ 7$ បោះតង់បានម៉ាសប្បាយ សម្រាកលំហែកាយ នៅក្បែរភ្នំពេញនេះយើងតើ

សម្រាប់ថ្ងៃសម្រាកលំហែកាយ ប្រសិនជាអ្នកមិនចង់ចំណាយពេលវេលាធ្វើដំណើរកម្សាន្តទៅកន្លែងឆ្ងាយ លោកអ្នកក៏អាចទៅសម្រាកបោះតង់​ជុំគ្នា​ជាមួយ​ មិត្តភ័ក្តិ​ បងប្អូន​ និង​មនុស្ស​ជា​ទី​ស្រលាញ់បាន ដែលមានទីតាំងនៅជិតភ្នំពេញតែម្តងនោះគឺ « សួនកម្សាន្ត ស្កាយលែន (Skyland Resort ) 7NG » ។ ដោយការសម្រាកបោះតង់នៅទីនេះ លោកអ្នកនឹងទទួលបានការសម្រាក និងកម្សាន្តជាច្រើនកន្លែងសុទ្ធតែមានទេសភាពស្រស់ស្អាតបរិយាកាសស្រស់ស្រាយដូចជា៖ -គេងបោះតង់នៅ​លេី​សួន​ដ៏ស្រស់​ស្អាត​ -មើលថ្ងៃលិច និង​ថ្ងៃ​រះ​ជុំគ្នា​ -ជិះកង់លេង​កម្សាន្ត​ជំវិញសួន -ហែលទឹកលេង -ញាំ​សាច់​អាំង​ BBQ នៅ​ពេល​ល្ងាច​ជុំគ្នា​ -ដើរមើលសួនសត្វ សួនបក្សី សួនដាយណូសឺ -កន្លែងក្មេងលេង -ស្ទូចត្រី…

ថ្ងៃសម្រាកមិនដឹងទៅណា មានទាំងអាហារ៣ពេល មានទាំងកាហ្វេឆ្ងាញ់កន្លែងអង្គុយលេងក៏ម៉ាអេម ថែមទាំងបញ្ចុះតម្លៃពិសេស២០% ភ្លាមៗ ជាមួយនឹង «សែនសុខ Cafe And Restaurant»
PR

ថ្ងៃសម្រាកមិនដឹងទៅណា មានទាំងអាហារ៣ពេល មានទាំងកាហ្វេឆ្ងាញ់កន្លែងអង្គុយលេងក៏ម៉ាអេម ថែមទាំងបញ្ចុះតម្លៃពិសេស២០% ភ្លាមៗ ជាមួយនឹង «សែនសុខ Cafe And Restaurant»

តោះ!​សម្រាប់ថ្ងៃសម្រាកកាយមុននឹងទៅដើរលេងតាមបណ្តាខេត្តនានា  ឬថ្ងៃសម្រាកមិនដឹងថាទៅអង្គុយលេងទទួលទានកន្លែងណាឆ្ងាញ់ពិសេស ថ្ងៃនេះ «ក្នុងស្រុក» សូមណែនាំភោជនីយដ្ឋាន និងហាងកាហ្វេដែលទើបតែបើកដំណើរការមួយកន្លែងមានសុទ្ធតែម្ហូបអាហារ និងភេសជ្ជៈឆ្ងាញ់ៗនោះគឺ «ភោជនីយដ្ឋាន និងកាហ្វេ សែនសុខ (Sen Sok Cafe and Restaurant) » ។ កាន់តែពិសេសសម្រាប់ការបើកដំណើរការសាកល្បង (Soft Openinng) ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ នេះ​ សម្រាប់អតិថិជនមកទទួលទាននៅក្នុង «ភោជនីយដ្ឋាន និងកាហ្វេ សែនសុខ…

សែនសុខ Cafe and Restaurant អាហារ និងកាហ្វេឆ្ងាញ់ ថែមទាំងមានឱកាសបញ្ចុះតម្លៃពិសេស ២០% ភ្លាមៗសម្រាប់បើកដំណើរការសាកល្បងទៀត
PR

សែនសុខ Cafe and Restaurant អាហារ និងកាហ្វេឆ្ងាញ់ ថែមទាំងមានឱកាសបញ្ចុះតម្លៃពិសេស ២០% ភ្លាមៗសម្រាប់បើកដំណើរការសាកល្បងទៀត

ចង់រកកន្លែងទទួលទានអាហារដែលមានរសជាតិឆ្ងាញ់ពិសា និងភេសជ្ជៈគ្រប់មុខ រួមទាំងកាហ្វេឈ្ងុយឆ្ងាញ់​ ក្នុងកន្លែងតែមួយប្រហែលជាលោកអ្នកពិបាកស្វែងរកហើយ តែពេលនេះមិនបាច់បារម្ភទេ «ក្នុងស្រុក» សូមណែនាំភោជនីយដ្ឋាន និងាហាងកាហ្វេមួយកន្លែងដែលទើបតែបើកដំណើរការតែកំពុងតែពេញនិយមខ្លាំងថាម្ហូបអាហារ និងភេសជ្ជៈសុទ្ធតែមានឱជារសនោះគឺ «ភោជនីយដ្ឋាន និងកាហ្វេ សែនសុខ (Sen Sok Cafe and Restaurant) » ។ «ភោជនីយដ្ឋាន និងកាហ្វេ សែនសុខ (Sen Sok Cafe and Restaurant) » មានបើកបម្រើអាហារជាច្រើនមុខ​សុទ្ធតែចម្អិនដោយចុងភៅចំណានៗមានបទពិសោធន៍ខ្ពស់ និងប្រកបដោយអនាម័យល្អតាមស្តង់ដា ឯរសជាតិឆ្ងាញ់ពិសាគ្រប់មុខ ចំណែកភេសជ្ជៈគ្រប់មុខ រួមទាំងកាហ្វេពិសេសៗឆ្ងាញ់គ្រប់រសជាតិទៀតផង។…

បាយឆ្ងាញ់សេវាកម្មល្អ នៅក្បែរជើងភ្នំទេសភាពធម្មជាតិប្លែក មកលេងមណ្ឌលគិរីថ្ងៃសម្រាក មិនអាចរំលងបាន ភោជនីយដ្ឋានផាសូណាជ្រលងភ្នំ
PR

បាយឆ្ងាញ់សេវាកម្មល្អ នៅក្បែរជើងភ្នំទេសភាពធម្មជាតិប្លែក មកលេងមណ្ឌលគិរីថ្ងៃសម្រាក មិនអាចរំលងបាន ភោជនីយដ្ឋានផាសូណាជ្រលងភ្នំ

ដូចយើងដឹងហើយថា ខេត្តមណ្ឌលគិរី គឺជាខេត្តដែលសម្បូរភោគសម្បត្តិធម្មជាតិមានភ្នំតូចធំ ព្រៃព្រឹក្សា ជ្រោះភ្នំពោរពេញដោយបរិយាកាសបរិសុទ្ធស្រស់ស្រាយសម្រាប់អ្នកទៅកម្សាន្ត។ បើទោះបីជាខេត្តមណ្ឌលគិរីគឺជាខេត្តព្រៃភ្នំនៅតាមព្រំដែនក៏ពិតមែន សម្រាប់អ្នកទៅលេងកម្សាន្តមិនបារម្ភរឿងការទទួលទាននោះទេ ព្រោះមណ្ឌលគិរីមានភោជនីយដ្ឋានទំនើបសម្បូរអាហារឆ្ងាញ់ៗពិសេសៗទាំងម្ហូបស្រុកស្រៃ និងម្ហូបបែបទំនើប ដែលកំពុងតែទទួលបានការពេញនិយមល្បីថាសុទ្ធតែអាហារមានរសជាតិឆ្ងាញ់នោះគឺ «ភោជនីយដ្ឋានផាសូណាជ្រលងភ្នំ _Passona Valley Restaurant » ។ ភោជនីយដ្ឋានផាសូណាជ្រលងភ្នំ _Passona Valley Restaurant ត្រូវគេដឹងថាមានបំរើសេវាកម្ម អាហារបីពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ដោយមុខម្ហូបសុទ្ធតែមានឱជារសឆ្ងាញ់ ចម្អិនពីគ្រឿងផ្សំធម្មជាតិសុទ្ធសាធ ប្រើប្រាស់កសិផលក្នុងខេត្តជាចំបងពីបងប្អូនជនជាតិ។ ឯការរៀបចំម្ហូបអាហារមានអនាម័យខ្ពស់ ក្រោមស្នាដៃចុងភៅចំណានៗ ដោយម្ហូបនីមួយៗធ្វើតាមតម្រូវការអតិថិជនកម្ម៉ង់យ៉ាងល្អឥតខ្ចោះ ជាមួយនឹងសេវាកម្មល្អ កន្លែងស្ងប់ស្ងាត់…

ចុមយក្សថ្មីទៀតហើយ  ម្ហូបកូនឡាវធ្វើពីសារ៉ាយមានតែអ្នកស្ទឹងត្រែងទេទើបស្គាល់​ តែមើលទៅទំនងដែរតើ
ដើរកម្សាន្ត

ចុមយក្សថ្មីទៀតហើយ ម្ហូបកូនឡាវធ្វើពីសារ៉ាយមានតែអ្នកស្ទឹងត្រែងទេទើបស្គាល់​ តែមើលទៅទំនងដែរតើ

ដូចយើងដឹងហើយថា ប្រទេសកម្ពុជាយើងមានសិល្បៈវប្បធម៌ រួមទាំងប្រពៃណីទំនៀមទម្លាប់អស្ចារ្យល្អផូរផង់ណាស់ សូម្បីតែមុខម្ហូបក៏សុទ្ធតែប្លែកពិសេសឆ្ងាញ់ប្លែកពីប្រទេសដទៃ។ យ៉ាងណាមិញត្បិតតែប្រទេសកម្ពុជាមានមុខម្ហូបច្រើន តែក៏មានមុខម្ហូបខ្លះបែក្លាយពីម្ហូបប្រទេសដទៃផងដែរ ដែលភាគច្រើនគឺជាម្ហូបប្រភេទខុសគ្នាប្រចាំព្រំដែមតែម្តង​ ដោយម្តងនេះមុខម្ហូបដែលគេកំពុងតែល្បីថាប្លែកនោះគឺជាមុខម្ហូបឡាវ។ ដោយមុខម្ហូបនេះបានយកសារាយបែបធម្មជាតិនៅក្នុងទឹកជ្រៅមកស្លរតាមវិធីរបស់គេតាមរបៀបផ្សេងៗ​ដែលមានតែអ្នកស្ទឹងត្រែងទើបស្គាល់ ពោលជារបស់ធម្មជាតិល្អចំពោះសុខភាពនោះទេ​ តែអ្នកខ្លះបែរជាយល់ច្រលំថាជាស្លែមិនល្អ ឬជាស្លែដែលយើងបានឃើញជាប្រចាំទៅវិញ។ យ៉ាងណានេះជាមុខម្ហូបទៅតាមតំបន់ផ្សេងៗគ្នាប៉ុណ្ណោះ៕ អត្ថបទ៖​ក្នុងស្រុក ប្រភពរូបភាព៖Ratana ST 

ផ្អើលនាំគ្នាថតរូបលេងទៀតហើយ! ​សួនច្បារថ្មីកណ្តាលក្រុងភ្នំពេញ បើកឱ្យចូលលេងសេរី ​ថតរូបម៉ាពេញចិត្ត
ដើរកម្សាន្ត

ផ្អើលនាំគ្នាថតរូបលេងទៀតហើយ! ​សួនច្បារថ្មីកណ្តាលក្រុងភ្នំពេញ បើកឱ្យចូលលេងសេរី ​ថតរូបម៉ាពេញចិត្ត

សួនច្បារមួយ មានឈ្មោះ Odom Garden បាននឹងកំពុងតែផុសកណ្តាលក្រុងភ្នំពេញ​ល្បីថាមានដើមឈើ និងរុក្ខជាតិតូចធំ មើលសឹងច្រលំស្មានតែនៅបរទេស ព្រោះតែទីនេះមានទេសភាពស្រស់ស្អាតខ្លាំង ​សម្រាប់ដើរលេងកម្សាន្ត និងថតរូបលេងទុកជាអនុស្សាវរីយ៍តែម្តង។ សួនច្បារនេះ ​ត្រូវគេស្គាល់ថា ​ជាសួនច្បារបណ្តោះអាសន្ន ​ដែលជាផ្នែកមួយរបស់គំរោងសាងសង់ នៃទីតាំងលំនៅឋានដែលនឹងចាប់ផ្តើម នៅឆ្នាំក្រោយ ។ តែពេលនេះអ្នកទាំងអស់គ្នាអាចទៅលេងបាន ដោសម្រាកក្រោមម្លប់ដើមឈើធំ ក៏ដូចជា អង្គុយនៅទៀមស្រា និងជជែកគ្នាកម្សាន្តលេងក៏បានដែរ ។ គួរឱ្យដឹងផងដែរថា Odom Garden នឹងបើកដំណើរការនៅថ្ងៃ ១ ខែសីហាឆ្នាំ ២០២០ នេះហើយ ដោយមានទីតាំង…

ឡើងជិតបង្កើយ! ​កន្លែងលំហែរកាយ សម្រាកកម្សាន្តអារម្មណ៍ថតរូបស្អាតម៉ាឆ្ងាញ់ នៅខេត្តត្បូងឃ្មុំនេះសោះ
ដើរកម្សាន្ត

ឡើងជិតបង្កើយ! ​កន្លែងលំហែរកាយ សម្រាកកម្សាន្តអារម្មណ៍ថតរូបស្អាតម៉ាឆ្ងាញ់ នៅខេត្តត្បូងឃ្មុំនេះសោះ

ខេត្តត្បូងឃ្មុំ ​គឺជាទឹកដីមួយដែលបំបែកចេញពីខេត្តកំពង់ចាម ​ដែលមានអំណោយផលសម្រាប់ដំណាំកសិកម្ម និងដំណាំហូបផ្លែជាច្រើនប្រភេទ ពិសេសខេត្តនេះក៏សម្បូរទៅដោយធម្មជាតិស្រស់ស្អាតសម្រាប់លំហែរអារម្មណ៍ផងដែរ។ ថ្ងៃនេះ ​« ក្នុងស្រុក ​» សូមណែនាំ  កន្លែងកម្សាន្តប្លែកថ្មីមួយទៀតហើយនៅក្នុងខេត្តត្បូងឃ្មុំ នោះគឺ  «រមណីយដ្ឋាន ​តាសែដូងក្រអូប» ដែលល្បីថាមានកន្លែងកម្សាន្តប្លែកថ្មីសម្បូរទៅដោយកន្លែងថតរូបស្អាតៗ។ រមណីយដ្ឋាននេះ មានបំរើអាហារឆ្ងាញ់ៗ ​ពិសេសមានកញ្ចុះសម្រាប់អង្គុយ មានកន្លែងតុបតែងស្រស់ស្អាតអាចថតរូបកម្សាន្តទុកជាអនុស្សាវរីយ៍បានទៀត  គ្រាន់តែឃើញក៏មានអារម្មណ៍ស្រស់ស្រាយដែរ។ គួរឱ្យដឹងផងដែរថា «រមណីយដ្ឋាន ​តាសែដូងក្រអូប»  មានទីតាំង ស្ថិតនៅ ខេត្តត្បូងឃ្មុំ ស្រុកត្បូងឃ្មុំ ឃុំជីរោរិ៍ពីរ ភូមិឯកភាព ផ្លូវចូលតាមការដ្ឋានកិនថ្មស្រែសៀម៕ អត្ថបទ៖ ក្នុងស្រុក…

ម្ហូបខ្មែរ ​២១ មុខ ​ដែលជនបរទេសណែនាំ ឱ្យសាកល្បងភ្លក់ម្តង ​រាល់ពេលមកលេងប្រទេសកម្ពុជាយើង
តោះញ៉ាំ

ម្ហូបខ្មែរ ​២១ មុខ ​ដែលជនបរទេសណែនាំ ឱ្យសាកល្បងភ្លក់ម្តង ​រាល់ពេលមកលេងប្រទេសកម្ពុជាយើង

ប្រទេសកម្ពុជា មានសិល្បៈវប្បធម៌ដ៏ផូរផង់ ទាំងប្រពៃណីទំនៀមទម្លាប់ ​សូម្បីតែម្ហូបអាហារខ្មែរមួយចំនួនក៏មានភាពល្បីល្បាញដល់បរទេសផងដែរ។ ដោយជនបរទេសឱ្យតែមកលេងស្រុកខ្មែរតែងតែសរសើរថាម្ហូបខ្មែរឆ្ងាញ់ប្លែកជាប់មាត់។ នៅក្នុងនោះ វែបសាយទេសចរណ៍ដ៏ល្បី ​ក៏បានបើកបង្ហាញម្ហូបអាហារដ៏ពេញនិយមនៅស្រុកខ្មែរ ​ដែលជនបរទេសលាន់មាត់សរសើរគ្រប់ៗគ្នាថាឆ្ងាញ់ខ្លាំង ​ថែមទាំងជាម្ហូបដែលងាយរក និងពេញនិយមបំផុតផងដែរ។ ដូច្នេះមកតាមដាន ម្ហូបខ្មែរទាំង​២១ មុខដែល វែបសាយ The culture trip បានណែនាំឱ្យជនបរទេសដែលមកលេងស្រុកខ្មែរត្រូវតែសាកល្បងឱ្យបានម្តងដែលរួមមានដូចជា ៖ ១. អាម៉ុកត្រី ២. គុយទាវ ៣. សម្លម្ជូរត្រយ៉ូងចេកសាច់មាន់ ៤. ឡុកឡាក់សាច់គោ ៥. ក្តាមស្ងោរជ្រលក់ទឹកម្រេច ៦. ការីខ្មែរ…

មិនប្រកាន់ខ្លួនជាសែរាជវង្ស! ព្រះនាងតូច ​នរោត្តម ជេនណា សព្វព្រះទ័យភេសជ្ជៈតែគុជលំដាប់ Premium ទៅដល់ទីតាំងផ្ទាល់ តែទទួលបានការស្វាគមន៍ខ្លាំងពីបុគ្គលិក
PR

មិនប្រកាន់ខ្លួនជាសែរាជវង្ស! ព្រះនាងតូច ​នរោត្តម ជេនណា សព្វព្រះទ័យភេសជ្ជៈតែគុជលំដាប់ Premium ទៅដល់ទីតាំងផ្ទាល់ តែទទួលបានការស្វាគមន៍ខ្លាំងពីបុគ្គលិក

ព្រះនាងតូច នរោត្តម​ ជេនណា ​គឺជាសែរាជវង្សដែលមានទេពកោសល្យខ្លាំងនៅក្នុងពិភពសិល្បៈ ​ពិសេសមានសមត្ថភាពសម្តែងមិនធម្មតាទាំង ​MV និងក្នុងខ្សែភាពយន្ត ថែមទាំងត្រូវបានគ្រប់គ្នាស្គាល់ដែរថា ​ជាសែរាជវង្សដែលមានចរិតស្រគត់ស្រគំ រួសរាយ ​ដោយមិនប្រកាន់ខ្លួនជាសែរាជវង្សផងដែរ  ដោយជារឿយៗព្រះនាងតូចតែងតែផ្តល់កិត្តិយសថតរូបយ៉ាងស្និទ្ធស្នាលជាមួយអ្នកស្រលាញ់គាំទ្រព្រះនាងទៀតផង។ យ៉ាងណាមិញ កាន់តែគួរឱ្យភ្ញាក់ផ្អើល កាលពីប៉ុន្មានថ្ងៃមុន ​មានមហាជនជាច្រើនបានប្រទះឃើញ ​ព្រះនាង  នរោត្តម ​ជេនណា នៅផ្សារទំនើបមួយកន្លែង ​ដោយព្រះនាងបានសព្វព្រះទ័យនូវភេសជ្ជៈតែគុជល្បីមួយប្រភេទ ថែមទាំងបានចូលទិញធម្មតាដូចជារាស្រ្តសាមញ្ញដោយមិនប្រកាន់ខ្លួនផងដែរ។ ហាក់ភ្ញាក់ផ្អើលនឹងព្រះវត្តមានរបស់ព្រះនាងតូច ​ដែលធ្វើខ្លួនជាសាមញ្ញជនធម្មតាដោយមិនប្រកាន់ខ្លួន តែទាំងបុគ្គលិក និងក្រុមការងារភេសជ្ជៈតែគុជ ​Fire  Tiger  បានស្វាគមន៍ព្រះនាងតូចយ៉ាងកក់ក្តៅបំផុត ថែមទាំងថតរូបទុកជាអនុស្សាវរីយ៍យ៉ាងគួរសមឱនលំទោន គួរឱ្យសរសើរជាទីបំផុត។ គួរឱ្យដឹងផងដែរថាភេសជ្ជៈដែលព្រះនាងតូចសព្វព្រះទ័យនោះ…

ឆ្នាំ ១៩៦៧ ​កើតមិនទាន់ទេមែនទេ? បើចង់សាកកាហ្វេឆ្នាំ  ៦៧ និងទិដ្ឋភាពសម័យនោះ អាចមកសាកហាងកាហ្វេស្នាដៃកូនខ្មែរនេះបានធានាជាប់ចិត្ត
តោះញ៉ាំ

ឆ្នាំ ១៩៦៧ ​កើតមិនទាន់ទេមែនទេ? បើចង់សាកកាហ្វេឆ្នាំ ៦៧ និងទិដ្ឋភាពសម័យនោះ អាចមកសាកហាងកាហ្វេស្នាដៃកូនខ្មែរនេះបានធានាជាប់ចិត្ត

កាហ្វេ ​គឺជាភេសជ្ជៈ ដែលជាចំណូលចិត្តរបស់ប្រជាជនកម្ពុជា ជាយូរឆ្នាំណាស់មកហើយ  តែគ្រាន់តែសម័យមុន ហាងកាហ្វេ ​ឬតូបកាហ្វេនិយមតែចាស់ៗ និងអ្នកដែលមានវ័យកណ្តាលតែប៉ុណ្ណោះ។​ តែសព្វថ្ងៃនេះហាងកាហ្វេមានច្រេីនស្កេកស្កេះ​ ហេីយក្លាយជាភេសជ្ជៈដ៏ពេញនិយមខ្លាំងផងដែរសម្រាប់យុវវ័យ។ ដោយឡែក ​ថ្ងៃនេះ « ក្នុងស្រុក » ​សូមណែនាំហាងកាហ្វេមួយ ​ដែលជាហាងកាហ្វេប្រេនស្នាដៃយុវជនកូនខ្មែរមួយកន្លែង ​រំលេចនូវអតីតកាលក្នុងឆ្នាំ  ១៩៦៧ ជាមួយនឹងការតុបតែងរៀបចំហាងឱ្យត្រូវស័ក្តសមក្នុងសម័យនោះផង ​ឯរសជាតិកាហ្វេក៏ឆ្ងាញ់ពិសេស​ នោះគឺ « ហាងកាហ្វេ ១៩៦៧ » ។ « ហាងកាហ្វេ ១៩៦៧ » ត្រូវបានគេដឹងថា ​ដំបូងឡើយគឺគ្រាន់តែជាតូបកាហ្វេតូចមួយនៅតាមផ្លូវប៉ុណ្ណោះ ​តែហាងកាហ្វេនេះប្រើពេលត្រឹមតែ …

សួរអ្នកស្វាយរៀងមើលស្គាល់សម្លមួយមុខនេះទេ! សម្លពងទឹក មិនសូវមានអ្នកធ្លាប់ស្គាល់សោះ ​តែល្បីថាឆ្ងាញ់ ថែមទាំងអាចជួយលាងសំអាតជាតិពុលក្នុងឈាមទៀត
ដើរកម្សាន្ត

សួរអ្នកស្វាយរៀងមើលស្គាល់សម្លមួយមុខនេះទេ! សម្លពងទឹក មិនសូវមានអ្នកធ្លាប់ស្គាល់សោះ ​តែល្បីថាឆ្ងាញ់ ថែមទាំងអាចជួយលាងសំអាតជាតិពុលក្នុងឈាមទៀត

ខ្មែរយើងមានមុខម្ហូបច្រើនមុខ ​ច្រើនបែបណាស់ ​ដែលម្ហូបខ្លះមានតែតាមភូមិ ស្រុក និងតំបន់តែប៉ុណ្ណោះ ​តែយ៉ាងណាក៏មានមុខម្ហូបមួយមុខពិតជាប្លែកខ្លាំងណាស់ ​ស្ទើរតែមិនសូវមានអ្នកស្គាល់ទេ ​នោះគឺគេហៅថា ​« សម្លពងទឹក ​»។ សម្លមួយមុខនេះ ​ត្រូវបានគេដឹងថាមានគ្រឿងផ្សំសំខាន់ គឺ ពងទឹក  ហើយបើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាត បានឱ្យដឹងថា ​ពងទឹក ​គឺជាពងល្អិតៗ កើតផ្ទាល់ពីទឹកអណ្តែងត្រាលើទឹក មានសម្បុរបៃតងខៀវ ដែលអាចយកស្លប្រហើរបរិភោគបាន។ បន្ថែមពីនេះ ពងទឹក   មានសណ្ឋានដូចជា ចក តែវារាងមូលដូចពងត្រីពណ៌បៃតង ដោយភាសាបច្ចេកទេសគេហៅ ប្លុងតុង។ ពងទឹកនេះផងដែរ ​មានតែក្នុងខែវស្សាតែប៉ុណ្ណោះ  ហើយអ្នកស្វាយរៀងទើបស្គាល់ច្បាស់…

ហាងកាហ្វេផ្ទះបុរាណអាយុ ១០០ឆ្នាំ ​មើលហើយព្រឺព្រួចខ្លាំង!  តែទិដ្ឋភាពស្អាតប្លែក ភេសជ្ជៈក៏ឆ្ងាញ់ ទាល់តែសាកម្តងបានដឹង
ដើរកម្សាន្ត

ហាងកាហ្វេផ្ទះបុរាណអាយុ ១០០ឆ្នាំ ​មើលហើយព្រឺព្រួចខ្លាំង! តែទិដ្ឋភាពស្អាតប្លែក ភេសជ្ជៈក៏ឆ្ងាញ់ ទាល់តែសាកម្តងបានដឹង

អ្នកដែលចូលចិត្តនិយមទទួលទានកាហ្វេ ​ច្បាស់ណាស់ប្រសិនជាមានឱកាស  ចង់ធ្វើដំណើរកម្សាន្តភ្លក់កាហ្វេនៅគ្រប់ហាងទូទាំងប្រទេសជាមិនខាន ​ហើយបើបានហាងមានបរិយាកាសប្លែកទៀតគឺរឹតតែអស្ចារ្យតែម្តង។ ដូច្នេះកុំឱ្យខាតពេលយូរ ​ថ្ងៃនេះ ​« ក្នុងស្រុក  » ​សូមណែនាំហាងកាហ្វេមួយកន្លែងទៀតហើយ  ធានាថាមានលក្ខណៈប្លែកថ្មី ​ខុសពីហាងកាហ្វេដទៃដែលធ្លាប់បានណែនាំកន្លងមក នោះគឺ ហាងកាហ្វេ ดู มัน ดี  ( Doo Man Dee) ។ ហាងកាហ្វេ  ดู มัน ดี  ( អានថា  Doo Man Dee  បកប្រែថា…

ទំនងឆ្ងាញ់យ៉ាងនេះ! ទោះប្តូរទីតាំងថ្មី តែ « ខ្យងស្ទាវសន្ធរម៉ុក » នៅតែល្បី ហើយឆ្ងាញ់ជាប់ចិត្តដដែល (មានវីដេអូ)
PR

ទំនងឆ្ងាញ់យ៉ាងនេះ! ទោះប្តូរទីតាំងថ្មី តែ « ខ្យងស្ទាវសន្ធរម៉ុក » នៅតែល្បី ហើយឆ្ងាញ់ជាប់ចិត្តដដែល (មានវីដេអូ)

អ្នកចូលចិត្តអាហារសម្រន់ល្ងាចៗ ​ច្បាស់ណាស់តែងតែស្វែងរកហាងថ្មីៗដើម្បីទទួលទាន ដើម្បីភ្លក់មុខម្ហូបប្លែកថ្មីៗ ដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ តែក៏ត្រូវមានតម្លៃសមរម្យផងដែរ។ នៅក្នុងនោះ  « ហាងខ្យងស្ទាវ ​» ​ត្រូវគេស្គាល់ថាជាហាងអាហារសម្រន់ ​ដែលធ្លាប់ល្បីល្បាញជាយូរណាស់មកហើយថាមានរសជាតិឆ្ងាញ់ ​សូម្បីតែក្រុមសារព័ត៌មានក្នុងស្រុក ​ក៏ធ្លាប់បានចុះផ្សាយរួចម្តងមកហើយដែរ។  តែក្រោយមក  ហាងនេះក៏បានប្តូរមកកាន់សាខាថ្មីកាន់តែធំទូលាយជាងមុន  តែរសជាតិនៅតែឆ្ងាញ់ជាប់ចិត្តដដែល  ឯតម្លៃក៏សមរម្យ ​អ្នកលក់ក៏រួសរាយទៀតផង។ « ហាងខ្យងស្ទាវ ​» នេះមានបម្រើអាហារសម្រន់ជាច្រើនមុខ និងគ្រឿងសមុទ្រអាំង ៤ ប្រភេទ​ដូចជា​ ក្តាមសេះ​ មឹកបំពង់​ បង្គា​ និង​មឹកពីងពាងពិតជាពេញចិត្តសំរាប់អ្នកដែលចូលចិត្តគ្រឿងសមុទ្រ​ រួមទាំងអាហាហារឆ្ងាញ់ៗជាច្រើនមុខទៀតសុទ្ធតែឆ្ងាញ់ជាប់ចិត្ត។ ដោយម្ហូបអាហារសម្រន់សុទ្ធតែមានតម្លៃសមរម្យមានច្រើនមុខដូចជា៖ -​…

ពេញចិត្តខ្លាំង! ហាងបើកថ្មី បម្រើភេសជ្ជៈឆ្ងាញ់ៗ ថែមទាំងមានបណ្ណាល័យសម្រាប់អានសៀវភៅទៀត
PR

ពេញចិត្តខ្លាំង! ហាងបើកថ្មី បម្រើភេសជ្ជៈឆ្ងាញ់ៗ ថែមទាំងមានបណ្ណាល័យសម្រាប់អានសៀវភៅទៀត

ការអាន ​ពិតជាផ្តល់ចំណេះដឹងយ៉ាងទូលំទូលាយសម្រាប់ការយល់ដឹង និងពង្រីកចំណេះដឹងទូលំទូលាយបន្ថែមទៀត ​ហេតុនេះហើយបានជាប្រទេសជឿនលឿនសព្វថ្ងៃមនុស្សជោគជ័យគឺសុទ្ធតែជាអ្នកអានសៀវភៅ។ យ៉ាងណាមិញ ​ដោយសារតែឃើញពីគុណប្រយោជន៍ដ៏ច្រើនលើសលប់នៃការអាន សព្វថ្ងៃនេះប្រទេសកម្ពុជាក៏កំពុងតែចាប់ផ្តើមយ៉ាងខ្លាំងក្លានៅក្នុងការបណ្តុះ ជម្រុញទឹកចិត្ត និងលើកកម្ពស់ការអាននៅកម្ពុជាផងដែរ ​ពិសេសគឺកុមារ និងយុវជនកម្ពុជាតែម្តង។ ហេតុនេះហើយពេលនេះទាំងសាលារៀន  ក្រសួង និងបណ្តាស្ថាប័ននានាបានជួយលើកស្ទួយការអានជាខ្លាំងនៅក្នុងរូបភាពផ្សេងៗគ្នា ​សូម្បីតែហាងអាហារ និងហាងកាហ្វេមួយចំនួនក៏បានរៀបចំសៀវភៅឱ្យអតិថិជនខ្លួនអានឱ្យឥតគិតថ្លៃទៀតផង ដោយក្នុងនោះហាងដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនោះគឺ ហាង Share Cafe & Milk T ។ ហាង Share Cafe & Milk T ត្រូវគេបានដឹងថាជាហាងដែលទើបតែបើកដំណើរការតែប៉ុណ្ណោះ ​តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនគ្រប់ស្រទាប់​ …

ម៉ោះអ្នកសៀមរាបមានគីឡូទេ? ​តោះទៅបោះតង់នៅភ្នំគូលែន បានសប្បាយ ហើយបានចូលរួមការងារសប្បុរសធម៌ទៀត
ដើរកម្សាន្ត

ម៉ោះអ្នកសៀមរាបមានគីឡូទេ? ​តោះទៅបោះតង់នៅភ្នំគូលែន បានសប្បាយ ហើយបានចូលរួមការងារសប្បុរសធម៌ទៀត

ការធ្វើដំណើរកម្សាន្តរបៀបបោះតង់ កំពុងតែក្លាយទៅជាដំណើរកម្សាន្តដ៏ប្លែក និងពេញនិយមរបស់យុវជននាពេលបច្ចុប្បន្ន  ដោយការធ្វើដំណើរកម្សាន្តបែបនេះ ​ចាត់ទុកថាជាបទពិសោធន៍ថ្មីនៃការកម្សាន្តដែលមានការផ្សងព្រេង ​ប្រើជីវិតរស់នៅបែបធម្មជាតិ ប្រកបដោយបរិយាកាសស្រស់ស្រាយ ​ដោយភាគច្រើននោះការបោះតង់តែងតែធ្វើឡើងនៅតំបន់មាត់សមុទ្រ ​និងតំប់ព្រៃភ្នំធម្មជាតិដូចជានៅក្នុងខេត្តកំពតជាដើម។ យ៉ាងណាមិញ នាពេលថ្មីៗនេះផងដែរ  ក្រុមយុវជនមួយក្រុម នៅក្នុងខេត្តសៀមរាប បានរៀបគម្រោងដំណើរកម្សាន្តបោះតង់នៅក្នុងភ្នំគូលែន ចំនួន ២ថ្ងៃ១យប់ (អាហារ ៣ ពេល) ដែលយុវជនដទៃ ​ពិសេសអ្នកសៀមរាប ​ក៏អាចចូលរួមដោយសេរី ផងដែរ។ ដោយកម្មវិធីនេះជាកម្មវិធីក្នុងការរាប់អានគ្នាដោយមិនប្រកាន់ មានការទទួលទានអាហារជុំគ្នាក្នុងជំរុំតង់ ទទួលទានតែ ​កាហ្វេ និងអាំងសាច់ជុំគ្នានាពេលរាត្រីប្រកបដោយក្តីស្និទ្ធស្នាល និងការជជែកកម្សាន្តក្នុងការផ្លាស់ប្តូរបទពិសោធន៍នៃការដើរលេងបោះតង់ទៅវិញទៅមកទៀតផង។ គួរឱ្យដឹងផងដែរថា  កម្មវិធីនេះ ​នឹងចាប់ផ្តើមនៅថ្ងៃទី…