
ចង់ដឹងថាប្រហិត Street Food កន្លែងណាឆ្ងាញ់ ហើយថោក តោះ!ចូលអានទាំងអស់គ្នា!
អាហារតាមផ្លូវ ឬគេនិយមហៅថា Street Food បានក្លាយទៅជាទីពេញនិយមមែនទែនសម្រាប់យុវវវ័យសព្វថ្ងៃនេះ ដោយសារតែវាជាពពួកអាហារងាយទទួលទាន និងមិនសូវជាមានតម្លៃថ្លៃផងដែរ សាកសមសម្រាប់សិស្ស និស្សិត និងអ្នកធ្វើការដែលមិនសូវជាសម្បូរថវិកា។ ថ្ងៃនេះ យើងខ្ញុំសូមណែនាំកន្លែងញ៉ាំអាហារតាមផ្លូវបែបជាប្រហិត មកជម្រាបមិត្តអ្នកអាន ដោយសុទ្ធតែជាកន្លែងល្បីៗ និងពេញនិយមសម្រាប់អ្នកលេងបណ្តាញសង្គមចូលចិត្តទទួលទាន ដែលមានដូចជា៖ ១. ប្រហិត០០៧ ក្រោយពីប្តូរទីតាំងពីក្បែររបងសាលាស៊ីសុវត្ថិ ប្រហិត ០០៧ ដែលធ្លាប់មានឈ្មោះល្បីជាច្រើនឆ្នាំ បានប្តូរមកនៅក្បែរសាលាបាក់ទូកវិញម្តង តែរសជាតិនៅតែរក្សាដដែល ពោលគឺឆ្ងាញ់ពិសាតែម្តងជាមួយនឹងប្រហិតគ្រប់មុខ ច្រើនជម្រើស។ ទីតាំង៖ ផ្ទះលេខ92&93 ខាងត្បូងវិទ្យាល័យបាក់ទូក (អតីតក្រោយវិទ្យាល័យស៊ីសុវត្ថិ)។ ២. ចែម៉ី ប្រហិតសាលាចិន…





