
ស៊ីន យូប៊ីន បញ្ចេញសម្រស់ក្នុងឈុតទេពមច្ឆាយ៉ាងស្រស់ស្អាត ការពិតនៅហាងពិសេសមួយនេះសោះ!
ថៃ៖ ថ្មីៗនេះតារាសម្តែងស្រីស្រស់ស្អាតពេញដោយសមត្ថភាព ស៊ីន យូប៊ីន បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុងឈុត ទេពមច្ឆា ដូចក្នុងរឿងនិទានយ៉ាងស្រស់ស្អាត ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំងថាមានភាពស្រស់ស្អាត ទាក់ភ្នែក គួរឱ្យចាប់អារម្មណ៍ជាខ្លាំង ថែមទាំងចង់ដឹងថាហាងនេះស្ថិតនៅទីណាទៀតផង។ ជាក់ស្តែង « ក្នុងស្រុក » ក៏ធ្លាប់បានចុះផ្សាយម្តងរួចមកហើយនូវអត្ថបទ ស្តីពីហាងមួយនេះ ដោយហាងនេះមានឈ្មោះថា Mermaid Casle Siam (ចុចទីនេះដើម្បីអានអត្ថបទ) ដោយហាងមួយនេះស្ថិតនៅក្នុងប្រទេសថៃ ជាហាងកែច្នៃមានលក់ទំនិញគ្រប់ប្រភេទជាពណ៌ឥន្ទធនូ និងមានរូបទាក់ទងនឹងបាតសមុទ្រផងដែរ ជាពិសេសទីតាំងហាងនេះថែមទាំងមានហាងកាហ្វេដែលរចនាឡើងដូចជាពិភពបាតសមុទ្របែបតុក្កតាពិតៗផងដែរ។ នៅក្នុងនោះហាងដែលមាន៤ជាន់នេះ ជាន់ទី១ និងទី២ គឺជាហាងលក់ទំនិញសំភារៈ និងសំឡៀកបំពាក់បែបឥន្ទធនូ ខ្ជូតៗ…



















