តោះញ៉ាំ

ធំជាងមុន ស្អាតជាងមុន ប្លែកជាងមុន! Color Cup Cambodia បើកដំណើរការ Soft Opening សាខាថ្មីហើយ កុំភ្លេចណាត់គ្នាទៅណា!
ដើរកម្សាន្ត

ធំជាងមុន ស្អាតជាងមុន ប្លែកជាងមុន! Color Cup Cambodia បើកដំណើរការ Soft Opening សាខាថ្មីហើយ កុំភ្លេចណាត់គ្នាទៅណា!

ភ្នំពេញ៖ ដូចដែលលោកអ្នកបានដឹងរួចមកហើយថា Color Cup Cambodia (Old School Bar) គឺជាផាប់មួយកន្លែងដែលកំពុងតែទទួលបានការពេញនិយមពីសំណាក់យុវវ័យ ដែលចូលចិត្តកន្លែងថ្មីៗប្លែក ការដេគ័រគំនូរសិល្បៈលើជញ្ជាំងដ៏ស្រស់ស្អាត ដោយទីកន្លែងនេះថែមទាំងជាកន្លែងពិសេសសម្រាប់ជួបជុំមិត្តភក្តិបានយ៉ាងរីករាយ ឯម្ហូប និងភេសជ្ជៈផ្សេងៗដូចជាស្រាក្រឡុកក៏ឈ្ងុយឆ្ងាញ់ ព្រមទាំងមានតម្លៃសមរម្យ អមដោយ Band ប្រគំតន្ត្រីកំដរកម្សាន្តផងដែរ។ ដោយទទួលបានភាពជោគជ័យ និងការគាំទ្រយ៉ាងសម្បើម ពេលនេះ Color Cup Cambodia បានប្តូរទៅកាន់សាខាថ្មីមួយកន្លែងទៀតហើយ ធានាថាបរិយាកាសរឹតតែស្រស់ស្អាត ប្លែក ឯទីតាំងកាន់តែធំទូលាយជាងមុន ជាមួយនឹងការដេគ័រហាងទាក់ទាញគួរឱ្យចាប់អារម្មណ៍ខ្លាំង។ ដោយសាខាថ្មីរបស់ Color Cup…

ស្អាតដល់ម្លឹង! ផ្ទះស្នាក់អ្នកស្រី​បូ អមលាំង​កំពង់ស្ពឺ មានបរិយាកាសធម្មជាតិប្លែកតែម្ដង​សម្រាប់អ្នកស្រលាញ់ជីវិតជនបទ !
ដើរកម្សាន្ត

ស្អាតដល់ម្លឹង! ផ្ទះស្នាក់អ្នកស្រី​បូ អមលាំង​កំពង់ស្ពឺ មានបរិយាកាសធម្មជាតិប្លែកតែម្ដង​សម្រាប់អ្នកស្រលាញ់ជីវិតជនបទ !

កំពង់ស្ពឺ៖ ប្រិយមិត្តច្បាស់ជាស្គាល់ហេីយ​ថាខេត្តកំពង់ស្ពឺ គឺជាខេត្តមួយក្នុងចំណោមបណ្ដាខេត្តដទៃទៀត ដែលមានទេសភាពស្រស់ស្អាតប្លែក​ ពោលគឺខេត្តនេះជាខេត្តមួយដែលមានទេសភាពធម្មជាតិវាលស្រែវាលស្រូវ ដែលពោរពេញទៅដោយភ្នំព័ទ្ធជុំវិញ​ ដែលនេះគឺជាបរិយាកាសដ៏ល្អមួយសម្រាប់សុខភាព​ ។ ជាក់ស្ដែងថ្មីៗនេះកន្លែងស្នាក់នៅមួយកន្លែង នៅអមលាំង ខេត្តកំពង់ស្ពឺ បាននឹង​កំពុងតែមានភាពល្បីល្បាញខ្លាំង ​ថាមានទេសភាពស្រស់ស្អាត ដោយសារ​កត្តា​ទីតាំង​ បរិយាកាស​ អាកាសធាតុ​ ដែលអាចឲ្យប្រិយមិត្ត​ បោះតង់ និងស្នាក់នៅកម្សាន្តបាន​ ដោយកន្លែងនោះ មានឈ្មោះថា​ « ផ្ទះស្នាក់អ្នកស្រី​បូ​» ។ « ផ្ទះស្នាក់អ្នកស្រី​បូ​» ​គឺជាផ្ទះស្នាក់នៅបែប Homestay ដែលមានបម្រើសេវាកម្ម ​ទាំងការស្នាក់នៅបែបជនបទ ​ការគេងបោះតង់ ​គេងចងមុង …

ជុមអាជ្រួញតើ ​ហើយឡើងខ្ជូតចឹងហ៊ានញ៉ាំអត់! ហាងការ៉េមមួយនេះប្លែកទាំងរូបរាង និងរសជាតិទាល់តែសាកបានដឹង
ដើរកម្សាន្ត

ជុមអាជ្រួញតើ ​ហើយឡើងខ្ជូតចឹងហ៊ានញ៉ាំអត់! ហាងការ៉េមមួយនេះប្លែកទាំងរូបរាង និងរសជាតិទាល់តែសាកបានដឹង

សព្វថ្ងៃការ៉េមគឺជា​ របស់ម្យ៉ាងពេញនិយមសម្រាប់​ មនុស្សទូទាំងពិភពលោក​ ហេីយជាពិសេសគឺក្មេងៗ​ ។ ដោយហាងការ៉េមមានការបេីកបន្តបន្ទាប់គ្នា​ច្រេីនហូរហែ​ ហេីយមានច្រេីនម៉ូតច្រេីនម៉ាកដេីម្បីទាក់ទាញទីផ្សារអោយអតិថិជនមកជាវ​ ជាពិសេសគឺនៅពេលដែលអាកាសធាតុក្ដៅ​ បេីបានការ៉េមមួយម៉ាត់គឺក្ដីសុខពេកក្រៃ​ ហេីយបេីឆ្ងាញ់ទៀតគឺជាប់ចិត្តដកចេញមិនរួចតែម្ដង​ ។ ដោយឡែកហាងការ៉េមមួយដែលមានឈ្មោះថា​ J.C Co Ice Cream ដែលមានទីតាំងស្ថិតក្នុង​ ផ្សារទំនេីប​ អូឡាំព្យា​ ជាន់ទី​ 5 គឺប្លែកខ្លាំងដោយគេបានច្នៃការ៉េមទៅជារូបសត្វឆ្កែនិងមានការតុបតែងស្អាតខ្លាំងហេីយគួរអោយស្រលាញ់ទៀតផង​ ដោយម៉ូតការ៉េមមួយនេះថែមទាំងទទួលបានការពេញនិយមនៅឯ​តៃវ៉ាន់ខ្លាំងមែនទែនកន្លងរួចមកហើយ។ គួរឱ្យដឹងផងដែរថា ការ៉េម​ឆ្កែ​នេះប្រហែល​ជាគេ​ប្រើ​ពុម្ព​ស៊ីលីកូន​គុណ​ភាព​ខ្ពស់​ដូច​ដែល​ហាង​បង្អែម​ថៃ​កាល​ពី​ឆ្នាំ​មុន​បាន​ធ្វើ​បង្អែម​ដូង​ខ្ទិះ​រូប​កូនឆ្កែដែលប្រហាក់ប្រហែលគ្នា​  ដោយសព្វថ្ងៃនេះហាងដែលទើបតែបើកថ្មីនេះគឺមានការគាំទ្រ​ជាខ្លាំងពីសំណាក់អតិថិជន​ ទាំង​ រសជាតិ​ ការកែឆ្នៃ​ និង​ សោភ័ណភាព​ហាងលម្អពីខាងក្រៅផងដែរ​៕ រក្សាសិទ្ធអត្ថបទ៖…

ទង្វើគួរឱ្យសរសើរ! និស្សិតកាហ្វេ RUPP ចែកបាយខ្ចប់ស្លឹកចេកដល់និស្សិតឥតគិតថ្លៃក្នុងយុទ្ធនាការកាត់បន្ថយសារធាតុប្លាស្ទិក!
តោះញ៉ាំ

ទង្វើគួរឱ្យសរសើរ! និស្សិតកាហ្វេ RUPP ចែកបាយខ្ចប់ស្លឹកចេកដល់និស្សិតឥតគិតថ្លៃក្នុងយុទ្ធនាការកាត់បន្ថយសារធាតុប្លាស្ទិក!

ភ្នំពេញ៖ យើងបានដឹងរួចមកហើយថា  ការប្រើប្រាស់ ​និងកាកសំណល់ធ្វើពិសារធាតុប្លាស្ទិកពិតជាប៉ះពាល់ដល់សុខភាពមនុស្សដែលប្រើប្រាស់ណាស់តាមរយៈការបញ្ចេញជាតិគីមីនៃសារធាតុជ័រ ​ឯចំណែកកាកសំណល់របស់វាវិញមិនងាយនឹងរំលាយឡើយព្រោះត្រូវប្រើរាប់សិបឆ្នាំឯណោះទម្រាំវារលាយ ​ដូច្នេះវានឹងធ្វើឱ្យប៉ះពាល់បរិស្ថាន ​ស្រទាប់ផែនដី  និងគុណភាពដីទៀតផង  ដែលជាហេតុធ្វើឱ្យពិភពលោកចាប់ផ្តើមធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកគ្រប់ៗគ្នា។ នៅក្នុងនោះ ​ដោយការយល់ឃើញពីផលប៉ះពាល់នៃថង់ផ្លាស្ទិក ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហៅកាត់ RUPP  បានរៀបចំយុទ្ធនាការការកាត់បន្ថយការប្រើប្រាស់សារធាតុផ្លាស្ទិក ​( Zero Plastic Concert) ក្នុងដំណើរឆ្ពោះទៅកាន់សាកលវិទ្យាល័យ​ ដែលស្ទេីតែគ្មានការប្រេីប្រាស់សារធាតុផ្លាស្ទិកនាថ្ងៃទី  ០២  ខែវិច្ឆិកា ​ឆ្នាំ  ២០១៩ នេះ ដោយអ្នកចូលរួមថែមទាំងទួលបានអាហារ និងភេសជ្ជៈដោយឥតគិតថ្លៃផងដែរ។ នៅក្នុងនោះ ​និស្សិតកាហ្វេ ​ដែលជាហាងកាហ្វេមួយដ៏ល្បីប្រចាំសាកលវិទ្យាល័យ ​RUPP…

ធ្លាប់សាកបុកប្រក្រីវទេ? ​ជាមុខម្ហូបដ៏ល្បីមួយនៃជនជាតិដើមភាគតិច សាកញ៉ាំប្រាកដជាជាប់ចិត្តមិនខាន
តោះញ៉ាំ

ធ្លាប់សាកបុកប្រក្រីវទេ? ​ជាមុខម្ហូបដ៏ល្បីមួយនៃជនជាតិដើមភាគតិច សាកញ៉ាំប្រាកដជាជាប់ចិត្តមិនខាន

បើនិយាយពីម្ហូបជនជាតិភាគតិច ​លោកអ្នកប្រាកដជានឹកឃើញទៅដល់ខេត្តស្ទឹងត្រែង រតនគិរី ​និងមណ្ឌលគិរីជាដើម ​ហើយម្ហូបល្បីៗនៃជនជាតិដើមភាគតិចគឺសុទ្ធតែប្លែកៗ  ឯរសជាតិក៏មិនណយដែរ ។ នៅថ្ងៃនេះដែរ ​« ក្នុងស្រុក ​» ​សូមណែនាំម្ហូបរបស់ជនជាតិដើមភាគតិចមួយមុខដ៏ល្បីមួយទៀតមកជម្រាបជូនប្រិយមិត្ត ​ដោយម្ហូបនេះមានឈ្មោះថា « ក្រឡុសកាដៀម ​ឬ បុកប្រក្រីវ »។ « ក្រឡុសកាដៀម ​ឬ បុកប្រក្រីវ » គឺជាម្ហូបអាហារប្រចាំថ្ងៃរបស់បងប្អូនជនជាតិដើមភាគតិចនៅភាគឦសាន ដែលមានតាំងពីយូរលង់ណាស់មកហើយ ដោយម្ហូបនេះជាប្រភេទម្ហូបអាហារគោក សម្រាប់ទទួលទាន នៅផ្ទះ ទៅចំការ ទៅព្រៃ និងធ្វើដំណើរផ្លូវឆ្ងាយ ថែមទាំងងាយស្រួលធ្វើទទួលទានណាស់។…

លុកព្រៃ នៅគិរីរម្យស្រះស្រង់ អស់តែម្នាក់៥ម៉ឺនរៀល ជិះចេញពីក្រុងចូលព្រៃសាកប្រើជីវិតបែបធម្មជាតិដឹងតែប្លែក!
ដើរកម្សាន្ត

លុកព្រៃ នៅគិរីរម្យស្រះស្រង់ អស់តែម្នាក់៥ម៉ឺនរៀល ជិះចេញពីក្រុងចូលព្រៃសាកប្រើជីវិតបែបធម្មជាតិដឹងតែប្លែក!

កំពង់ស្ពឺ៖ គិរីរម្យ ​គឺជាជំរុំព្រៃឈើ ​និងខ្នងភ្នំតូចធំជាជួរៗ ​ដែលមានទីកន្លែងកម្សាន្តដូចជាព្រៃឈើ ​ព្រៃស្រល់ ​ទឹកជ្រោះ ​និងទឹកស្រះតូចធំជាច្រើនកន្លែងសុទ្ធតែពោរពេញទៅដោយទេសភាពស្រស់ស្អាតគួរជាទីគយគន់ និងទស្សនា។ ជាក់ស្តែងសម្រាប់ពេលបច្ចុប្បន្ន ​គិរីរម្យ ​គឺជាទីកន្លែងមួយដែលត្រូវបានគេដឹងថា ​ត្រូវប៉ាន់យ៉ាងខ្លាំងនៅក្នុងការបោះជំរុំ ​បោះតង់មែនទែន ​ព្រោះតែទីនោះមានអាកាសធាតុត្រជាក់ ​ឯទេសភាពបែបធម្មជាតិស្រស់ថ្លាត្រជាក់ចិត្តមិនចាញ់ទីកន្លែងដទៃនោះឡើយ ​ដោយលោកអ្នកអាចជ្រើសគេងបោះតង់ក្នុងរីហ្សតដែលនៅគិរីរម្យក៏បាន​​ ​ឬប្រសិនជាចង់ចំណាយលុយតិច ​អ្នកអាចបបួលគ្នាជាក្រុមធ្វើដំណើរផ្សងព្រេង ​លុកព្រៃ ​ដោយខ្លួនឯងក៏បានរឹតតែធ្វើឱ្យលោកអ្នកទទួលបាននូវបទពិសោធន៍ជីវិតពិតថ្មីៗផងដែរ។ តាមរយៈ ​គណនីហ្វេសប៊ុកផេក ​«​ រុកព្រៃ​​​​» ​បានបង្ហោះពីរូបភាពជាច្រើនសន្លឹកនូវដំណើរកម្សាន្តបោះតង់ជាក្រុមរបស់ខ្លួន ​ដែលមានទីតាំងនៅក្នុង ​គិរីរម្យស្រះស្រង់ ​ដោយការចំណាយវិញអស់ម្នាក់តែ  ៥ម៉ឺនរៀលលុយខ្មែរយើងប៉ុណ្ណោះ។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់ ​សូមទស្សនា…

អីយ៉ាស់ឆ្ងាញ់ប្លែក! ​នំអន្សមខ្មែរកម្ពុជាក្រោមយើង ​ស្នូលពងទាប្រៃ  សាកម្តងដឹងតែជាប់មាត់ (មានវីដេអូ)
តោះញ៉ាំ

អីយ៉ាស់ឆ្ងាញ់ប្លែក! ​នំអន្សមខ្មែរកម្ពុជាក្រោមយើង ​ស្នូលពងទាប្រៃ  សាកម្តងដឹងតែជាប់មាត់ (មានវីដេអូ)

ជាការពិតណាស់ ​ឱ្យតែដល់រដូវបុណ្យភ្ជុំម្តងៗ ប្រជាពលរដ្ឋខ្មែរតាមទីស្រុកស្រែចម្ការក្រៅពីនាំគ្នាទោធ្វើបុណ្យធ្វើទានប្រគេនចង្ហាន់ព្រះសង្ឃនៅទីវត្តអារាម ​ឱ្យតែរាល់ជិតភ្ជុំធំគេនឹងនាំគ្នាវេចអន្សមនៅតាមផ្ទះគ្រប់ៗគ្នាមិនដែលអាកខានឡើយ។ ជាក់ស្តែងនំអន្សមខ្មែរយើងមានច្រើនប្រភេទណាស់ ​ទៅតាមតំបន់ខុសៗគ្នាបន្តិចបន្តួច ​ទាំងការវេច ​ទាំងគ្រឿងផ្សំជាដើម  តែសម្រាប់អន្សមខ្មែរនៅកម្ពុជាក្រោមវិញ ​ហាក់មានភាពខុសប្លែកពីអន្សមខ្មែរកណ្តាលដាច់តែម្តងពោលគឺទាំងរូបរាង ​រសជាតិ ​និងគ្រឿងផ្សំ ឯរសជាតិពិតជាឆ្ងាញ់ប្លែកស្ទើរនឹកស្មានមិនដល់។ នំអន្សមកម្ពុជាក្រោម ​ត្រូវបានគេដឹងថាមានតែប្រជាជននៅក្នុងតំបន់កម្ពុជាក្រោម (ពេលនេះស្ថិតក្នុងប្រទេសវៀតណាម) ​តែប៉ុណ្ណោះដែលចេះវេច ​ចំពោះរូបរាងនំគឺធំខ្លាំង ​ដោយក្នុងមួយនំមានទម្ងន់ជាង ​១គីឡូឯណោះ។ ចំណែកសាច់ខាងក្នុងវិញ ​អង្ករដំណើបត្រូវលាយជាមួយស្លឹកងប់ឱ្យចេញជាពណ៌បៃតងដោយមិនលាយជាមួយកាកដូង ​ឬខ្ទិះដូងដូចនំអន្សមខ្មែរកណ្តាលឡើយ។  ឯស្នូលខាងក្នុងវិញ ​សណ្តែកបាយត្រូវបានគេកិនហើយស្ងោរឱ្យឆ្អិនជាមុនសិន ​រួចវេចជាមួយសាច់ជ្រូកបីជាន់ និងពងទាប្រៃឆ្អិនចំនួន​៣គ្រាប់ ​ធ្វើជាស្នូលកណ្តាលមួយ។ បន្ទាប់ពីបានស្នូលកណ្តាលហើយ ​ទើបគេយកស្នលនោះវេចជាមួយអង្ករអំណើប និងស្លឹកចេកជារាង ​៤ជ្រុង…

ប្លែកទៀតហើយ! តោះ ណាត់គ្នាទៅសាកពងមាន់អាំងឆ្នាំងដីរសជាតិពិសេសម្តងមើល៍ តិចញ៉ាម
តោះញ៉ាំ

ប្លែកទៀតហើយ! តោះ ណាត់គ្នាទៅសាកពងមាន់អាំងឆ្នាំងដីរសជាតិពិសេសម្តងមើល៍ តិចញ៉ាម

ភ្នំពេញ៖ អាហារបែប Street Food ពិតជាមានការពេញនិយមណាស់ នៅក្នុងការទទួលទានជុំគ្នានាពេលល្ងាចៗ ជាពិសេសគឺមានរសជាតិឆ្ងាញ់ និងមានតម្លៃថោកសមរម្យផងដែរ។ ថ្ងៃនេះ «ក្នុងស្រុក » សូមណែនាំកន្លែងទទួលទានថ្មីមានឈ្មោះថា « ពងមាន់អាំងឆ្នាំងដី» ដែលមានអាហារបែបតាមផ្លូវឆ្ងាញ់ៗ ដោយមុខម្ហូបសំខាន់គឺពងមាន់អាំងឆ្នាំងដីរសជាតិពិសេស ក្តៅៗឈ្ងុយៗចេញពីក្នុងក្អមតែម្តង រួមទាំងមានអាហារផ្សេងៗដូចជាសាច់គោអាំង នំប៉័ងប័រ ប្រហិត ពងទាកូន និងអាហារមួយចំនួនជាច្រើនទៀត។ លោកអ្នកអាចរក « ពងមាន់អាំងឆ្នាំងដី» បានតាមរយៈទីតាំងស្ថិតនៅកែងផ្លូវ ៣១០ ជាប់ស្តុបទួនហ្វា ឬ (ស្តុបទួលស្វាយព្រៃ) ឬអាចទាក់ទងតាមរយៈលេខទូរស័ព្ទ ‭098…

គួរឱ្យសរសើរ! ហាងតាម៉ាប់ស្លាបមាន់ក្រឡុកនៅខេត្តសៀមរាប ​មានចែកជូននំបុ័ងមនុស្សធម៌ ស្វាគមន៍បងប្អូនដែលក្រីក្រ ខ្វះខាតជារៀងរាល់ថ្ងៃដោយឥតគិតថ្លៃ!
ដើរកម្សាន្ត

គួរឱ្យសរសើរ! ហាងតាម៉ាប់ស្លាបមាន់ក្រឡុកនៅខេត្តសៀមរាប ​មានចែកជូននំបុ័ងមនុស្សធម៌ ស្វាគមន៍បងប្អូនដែលក្រីក្រ ខ្វះខាតជារៀងរាល់ថ្ងៃដោយឥតគិតថ្លៃ!

សៀមរាប៖ ​ជារឿងគួរឱ្យកោតសរសើរ ​និងយកតម្រាប់តាម ​ដែល  ហាងស្លាបមាន់ក្រឡុកមួយកន្លែងនៅទីក្រុងសៀមរាប ​មិនត្រឹមតែបើកទ្វារធ្វើអាជីវកម្មដើម្បីរកស៊ីចិញ្ចឹមជីវិតទេ  តែម្ចាស់ហាងបែរជាមានទឹកចិត្តគួរឱ្យស្ញប់ស្ញែងតាមរយៈការចែកជូននំប៉័ងមនុស្សធម៌ជូនជនអត់ឃ្លានជារៀងរាល់ថ្ងៃទៅវិញ។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sothea  Arivuth  បានសរសេររៀបរាបថា៖ « មិនមែនផ្សព្វផ្សាយ តែគាំទ្រនូវសកម្មភាពដ៏ប្រពៃនេះ របស់ហាងតាម៉ាប់ស្លាបមាន់ក្រឡុក  ថ្ងៃណាដាច់បាយ ដឹងតែទៅលេងគាត់ហើយអញ្ចឹង ។ សិល្បៈនៃការចែករំលែក របស់បង Kong Nita Thai  នំបុ័ងមនុស្សធម៌ ស្វាគមន៍សំរាប់បងប្អូនដែលក្រីក្រ ខ្វះខាត អាចអញ្ជើញទៅទីនេះបាន ទល់មុខវិទ្យាល័យអង្គរ ខេត្តសៀមរាប។ ដោយ ​« ហាងតាម៉ាប់ស្លាបមាន់ក្រឡុក…

ថ្មីប្លែក! ​ឡានក្រុងក្រហមពីរជាន់  ក្លាយទៅជាទីតាំងទទួលទានស្រា ​និងស្រាក្រឡុក ដ៏​គួរឱ្យទាក់ទាញ​ជាទីបំផុត​ ​និង​មិនធ្លាប់​មាន​ពីមុន​​នៅកម្ពុជា
ដើរកម្សាន្ត

ថ្មីប្លែក! ​ឡានក្រុងក្រហមពីរជាន់ ក្លាយទៅជាទីតាំងទទួលទានស្រា ​និងស្រាក្រឡុក ដ៏​គួរឱ្យទាក់ទាញ​ជាទីបំផុត​ ​និង​មិនធ្លាប់​មាន​ពីមុន​​នៅកម្ពុជា

ភ្នំពេញ៖  ទទួលទានស្រា  និងភេសជ្ជៈនៅក្នុងហាង ​ឬ ​Skybar  តើវាធម្មតាពេកដែរទេ? ​តើលោកអ្នកចង់ទទួលបានបរិយាកាសថ្មីប្លែកដែរទេ?  កុំបារម្ភ  ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំហាងបែប ​Lounge  មួយកន្លែងមានឈ្មោះថា ​« ​The  Bus  » ​ជាទីកន្លែងទទួលទានស្រាដ៏ពេញនិយមទើបតែបើកថ្មីច្នៃចេញពីឡានក្រុងក្រហម២ជាន់ ដែល​ជា​អត្តសញ្ញាណ​នៃ​ទី​ក្រុង​ឡុ​នដុ​នប្រ​ទេស​អង់គ្លេស​។ The  Bus ​ គឺជាឡានក្រុង​ពីរ​ជាន់ ដែលត្រូវ​បាន​គេ​កែច្នៃ​ក្លាយជា​ឡោ​នដ៍​ពិសេស  បើកបម្រើពិសារ​ស្រា​ និងភេសជ្ជៈក្រឡុកដ៏​គួរឱ្យទាក់ទាញ​ជាទីបំផុត​ ​និង​មិនធ្លាប់​មាន​ពីមុន​មក​ឡើយ​នៅកម្ពុជាយើងនេះ  ដោយហាងនេះទើបតែបើកដំណើរការសាកល្បងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ​តែទទួលបានការចាប់អារម្មណ៍ហួសស្មានពីភ្ញៀវជាតិ និងបរទេសមកទទួលទានស្រាជួបជុំគ្នាយ៉ាងច្រើនកុះករ។ គួរឱ្យដឹងផងដែរថា…

ភ្លេងច័ន្ទ ហាងកាហ្វេតុបតែងដោយរុក្ខជាតិពណ៌បៃតង ឯគ្រឿងសង្ហារឹមបែប Vintage ដែលធ្វើឱ្យក្លាយជាកន្លែងមានភាពទាក់ទាញខ្លាំង
ដើរកម្សាន្ត

ភ្លេងច័ន្ទ ហាងកាហ្វេតុបតែងដោយរុក្ខជាតិពណ៌បៃតង ឯគ្រឿងសង្ហារឹមបែប Vintage ដែលធ្វើឱ្យក្លាយជាកន្លែងមានភាពទាក់ទាញខ្លាំង

ភ្នំពេញ៖ សព្វថ្ងៃហាងកាហ្វេបើកដំណើរច្រើនស្អេកស្កេះស្ទើរគ្រប់ទីកន្លែង ​តែប្រសិនជាលោកអ្នកចង់ស្វែងរកហាងកាហ្វេដែលមានការតុបតែងបែបប្លែក  និងមានលក្ខណៈធម្មជាតិស្រស់បំព្រង ​ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ​ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំហាងកាហ្វេមួយកន្លែងមានឈ្មោះថា « Pleng Chan – ភ្លេងច័ន្ទ »។ Pleng Chan – ភ្លេងច័ន្ទ គឺជាហាងកាហ្វេមួយដែលមានប្រជាប្រិយភាពយូរណាស់ហើយ តែទើបតែបានផ្លាស់ប្តូរទីតាំងមកកន្លែងថ្មី ដែលមានកា​ររៀបចំកាន់តែឡូយជាងមុនទៅទៀត។ ហាង Pleng Chan បានរចនាឡើងមានលក្ខណះជាធម្មជាតិ ដោយគ្រប់ទីកន្លែងនៅហាងមួយនេះ បានតុបតែងដោយដាក់ជារុក្ខជាតិពណ៌បៃតង មានដើមឈឺតូចធំ ក៍ដូចជាគ្រឿងសង្ហារឹមបែប Vintage…

ហាងបើកថ្មី Britea រសជាតិតែនៃចក្រភពអង់គ្លេស សំរាប់ប្រជាជនកម្ពុជា មានលក្ខណៈពិសេសដែលគួរតែសាកល្បងម្តង!
ដើរកម្សាន្ត

ហាងបើកថ្មី Britea រសជាតិតែនៃចក្រភពអង់គ្លេស សំរាប់ប្រជាជនកម្ពុជា មានលក្ខណៈពិសេសដែលគួរតែសាកល្បងម្តង!

ភ្នំពេញ៖  ថ្មីៗ ​ហាងតែ  តែទឹកដោះគោជាច្រើនបានបើកលក់ជាច្រើនកន្លែង ​សុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់  និងល្បីល្បាញផងដែរ ភាគច្រើននាំចូលពីប្រទេសចិន  និងតៃវ៉ាន់។  តែសម្រាប់ថ្ងៃនេះ  «ក្នុងស្រុក ​» ​សូមណែនាំហាងតែបែបអង់គ្លេសមួយ ​ដែលទើបតែបើកថ្មី  មានរសជាតិប្លែកឆ្ងាញ់នោះគឺ ​« ​BriTea  » ។ Britea ជាហាងតែ នៃចក្រភពអង់គ្លេស ដែលនាំជូន លោក អ្នកនូវអារម្មណ៏ពិតនៃការពិសារតែ សំរិតសំរាំងទាំងរសជាតិ ព្រមទាំងសោភ័ណភាព និង បរិយាកាសអោយដូចទៅនិងប្រភពដើមនៃចក្រភពអង់គ្លេស។ អ្វីដែលមានលក្ខណៈពិសេសប្លែកខុសគេហាង Britea មានការប្រើប្រាស់ស្លឹកតែ ចេញពីម៉ាកដ៏ល្បីមួយដែលពិភពលោកទទួលស្គាល់…

មកលេងភ្នំដា ​ខេត្តតាកែវ កុំភ្លេចចូលលេងកន្លែងកម្សាន្តបើកថ្មីមួយនេះផងណា!
ដើរកម្សាន្ត

មកលេងភ្នំដា ​ខេត្តតាកែវ កុំភ្លេចចូលលេងកន្លែងកម្សាន្តបើកថ្មីមួយនេះផងណា!

តាកែវ៖ ខេត្តតាកែសម្បូរទៅដោយទីកន្លែងកម្សាន្តបែបធម្មជាតិ និងប្រវត្តិសាស្រ្តជាច្រើន ​ដូចជាតំបន់ភ្នំ ​បឹងបួរ ​ទន្លេ ​និងសួនធម្មជាតិជាច្រើនកន្លែងឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តរាល់ថ្ងៃសម្រាក។ សម្រាប់ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំ​​ទីកន្លែងកម្សាន្តថ្មីមួយកន្លែងទៀតហើយ ​ធានាថាថ្មីហើយប្លែក ដែលស្ថិតនៅក្នុងខេត្តតាកែវមានឈ្មោះថា « គឹម លី ​ភ្នំដា »។ សួនកម្សាន្ត ​គីមលី ​ភ្នំដា ​គឺជាកន្លែងកម្សាន្តបែបកែច្នៃមួយដោយទីតាំងអំណោយផលស្ថិតនៅជិតភ្នំដាតែម្តង ​ដោយមានទេសភាពធម្មជាតិព័ទ្ធជុំវិញខៀវស្រងាត់ ​និងមានទឹកបឹងថ្លាឆ្វេងផ្តល់នូវអារម្មណ៍ស្រស់ស្រាយត្រជាក់ស្រេបទៀតផង។ លើសពីនេះ  កន្លែងកម្សាន្តមួយនេះមានខ្ចុះអង្គុយកម្សាន្តគយគន់ទេសភាព ​និងមានបម្រើអាហារឆ្ងាញ់ៗបែបស្រុកស្រែ ​សាកម្តងពិតជាមិនខកបំណងនោះឡើយ  ជាពិសេសពេលល្ងាចៗថែមទាំងមានបម្រើស្រាក្រឡុក ​និងកន្លែងអង្គុយលេងតុបតែងដោយភ្លើងពណ៌ស្រស់ស្អាតយ៉ាងរ៉ូមេនទិកផងដែរ។…

ម្លប់ប្ញស្សីអន្លង់រមៀត ​អាចឆ្លៀតមកសម្រាកលំហែរអារម្មណ៍នៅថ្ងៃសម្រាកបាន ​នៅជិតៗភ្នំពេញយើងតើ!
ដើរកម្សាន្ត

ម្លប់ប្ញស្សីអន្លង់រមៀត ​អាចឆ្លៀតមកសម្រាកលំហែរអារម្មណ៍នៅថ្ងៃសម្រាកបាន ​នៅជិតៗភ្នំពេញយើងតើ!

កណ្តាល៖  ការរកពេលសម្រាកលំហែរថ្ងៃចុងសប្តាហ៍ ​គឺមានប្រយោជន៍ជួយបន្ធូរបន្ថយភាពតានតឹងទាំងកាយ ​និងចិត្ត ​ថែមទាំងធ្វើឱ្យស្មារតីរបស់អ្នកកាន់តែរឹងមាំពេលត្រលប់មកប្រកបកិច្ចការងារ ​ឬការសិក្សាផ្សេងៗផងដែរ។ សម្រាប់លោកអ្នកដែលពិបាកនឹងរកកន្លែងសម្រាកលំហែរនៅថ្ងៃចុងសប្តាហ៍ ​ឬបុណ្យទាននានា  ដោយមិនមានពេលទៅកាន់ខេត្តឆ្ងាយៗ ​«ក្នុងស្រុក ​» ​សូមណែនាំកន្លែងសម្រាកលំហែរមួយកន្លែងនៅជិតៗភ្នំពេញយើងមានឈ្មោះថា « ​រមណីយដា្ឋនម្លប់ឬស្សីអន្លង់រមៀត »។ រមណីយដា្ឋនម្លប់ឬស្សីអន្លង់រមៀត គឺទីកន្លែងកម្សាន្តធម្មជាតិ ​ដែលមានខ្ចុះអង្គុយលេង ទទួលអាហារបែបស្រុកស្រែឆ្ងាញ់ពិសា ​មានទាំងកន្លែងស្ទូចត្រីកម្សាន្ត  សួនផ្ការីករាយ  និងមានលក់ផ្លែឈើស្រស់ៗបេះពីចម្ការនេះផ្ទាល់តែម្តងផងដែរ ​មកលេងម្តងដឹងតែសស្រស់ស្រាយអារម្មណ៍ពេលត្រលប់ទៅវិញ។ សម្រាប់អ្នកដែលចង់ទៅលេងលំហែរអារម្មណ៍ សួនលំហែរធម្មជាតិ ​ម្លប់ប្ញស្សីអន្លង់រមៀត មានទីតាំងស្ថិតនៅឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​​ តាមបណ្តោយផ្លូវជាតិលេខ៣ ពី រាជធានីភ្នំពេញ…

តោះ!​ សាកទឹកដោះគោជូរ  និងនំខេកតៃវ៉ាន់ម្តង ​ដឹងតែឆ្ងាញ់ជាប់ចិត្តជាមួយនឹងហាងមួយនេះ
តោះញ៉ាំ

តោះ!​ សាកទឹកដោះគោជូរ  និងនំខេកតៃវ៉ាន់ម្តង ​ដឹងតែឆ្ងាញ់ជាប់ចិត្តជាមួយនឹងហាងមួយនេះ

ភ្នំពេញ៖ សព្វថ្ងៃនេះមានហាងជាច្រើនដែលមានលក់នូវអាហារសម្រន់ និងបង្អែមប្លែកៗជាច្រើនមុខ នៅក្នុងនោះ  ថ្ងៃនេះ  « ក្នុងស្រុក ​» ​សូមណែនាំហាងលក់នំមួយកន្លែង ​ដែលនាំមកពីប្រទេសតៃវ៉ាន់ពិតៗតែម្តង ​នោះគឺហាង  « ​Yogurt  & Cake  Taiwan  »។ ហាង  « ​Yogurt  & Cake  Taiwan  » មានលក់នំ នំខេក ​នំសែនព្រះខែ  អាហារសម្រន់ប្រអប់ជាច្រើនមុខ រួមទាំងទឹកដោះគោជូរជាច្រើនប្រភេទនាំចូលពីប្រទេសតៃវ៉ាន់  ដែលមានរសជាតិ ឆ្ងាញ់ប្លែកជាប់មាត់តែម្តង ​ថែមទាំងមានអនាម័យខ្ពស់ទៀតផង។…

ចង់ញ៉ាំសាច់អាំងឆ្ងាញ់កណ្តាលក្រុង គយគន់ផ្លូវរថភ្លើងកុំភ្លេចមកសាកហាងមួយនេះឱ្យសោះ!
ដើរកម្សាន្ត

ចង់ញ៉ាំសាច់អាំងឆ្ងាញ់កណ្តាលក្រុង គយគន់ផ្លូវរថភ្លើងកុំភ្លេចមកសាកហាងមួយនេះឱ្យសោះ!

Y5 Coffee & Resturant  ​ឬ Y5 សាច់អាំង គឺហាងមួយដែលពេលថ្ងៃបើកបម្រើជាកាហ្វេឆ្ងាញ់ពិសា ឯពេលយប់វិញគឺមានបើកជាហាងសាច់អាំងមានរសជាតិឆ្ងាញ់អស្ចារ្យ ដែលអាចទីតាំងធំទូលាយ ខ្យល់អាកាសធាតុបរិសុទ្ធ ​អាចគយគន់ទេសភាពជុំវិញ  និងផ្លូវរថភ្លើងយើងបានផងដែរ។ កាន់តែពិសេស ​Y5  សាច់អាំងមានភេសជ្ជៈឆ្ងាញ់ៗ និងស្រាបៀរគ្រប់ប្រភេទបម្រើមិនឱ្យទាស់  ថែមទាំងមានការប្រគំតន្ត្រី  និងអ្នកចម្រៀងច្រៀងកំដរមិនឱ្យធុញទ្រាន់នោះទេ  ឯចំណតក៏ធំទូលាយទៀតផង។ គួរឱ្យដឹងផងដែរថា Y5 Coffee & Restaurant  ឬ Y5 សាច់អាំង មានទីតាំងផ្ទះលេខ  ១២ ផ្លូវសហព័ន្ធរុស្ស៊ី (នៅខាងត្បូងក្នុងស្ថានីយរថភ្លើង…

ទទួលទានហាងកាហ្វេសំរាម ​នៅសាលាដូងគីរីរម្យ ​មិនត្រឹមតែជួយដល់ក្មេងៗក្រីក្រ ​តែអ្នកអាចរួមចំណែកការពារបរិស្ថានតាមរយៈការយកសម្រាមប្តូរយកកាហ្វេផងដែរ!
ដើរកម្សាន្ត

ទទួលទានហាងកាហ្វេសំរាម ​នៅសាលាដូងគីរីរម្យ ​មិនត្រឹមតែជួយដល់ក្មេងៗក្រីក្រ ​តែអ្នកអាចរួមចំណែកការពារបរិស្ថានតាមរយៈការយកសម្រាមប្តូរយកកាហ្វេផងដែរ!

លោក អ៊ុក វណ្ណដេ ឬហៅមនុស្សសំរាម គឺជា​​ស្ថាបនិក សាលាដូង ដែលបានជួយឱ្យក្មេងៗក្រីក្រជាច្រើនបានរៀនសូត្រ ព្រមទាំងបានកែច្នៃសំរាមចេញជាសាលារៀន និងវត្ថុលំអជាច្រើនទៀតផងដែរ។ កាន់តែពិសេសថ្មីៗនេះ លោកក៏បានបើកហាងកាហ្វេមួយនៅសាលាដូង លើភ្នំគិរីរម្យតែម្តង  ដោយដាក់ឈ្មោះថា «ហាង កាហ្វេសំរាម »។ ដោយការសាងសង់ហាងកាហ្វេលើភ្នំបែបនេះ ត្រូវការចំណាយច្រើន និងប្រើពេលវេលាយូរ ថែមទាំងមិនសូវមានមនុស្សមកកម្សាន្តផងដែរ ​តែលោកនៅតែព្យាយាមធ្វើឱ្យហាងកាហ្វេនេះលេចរូបរាងឡើងដោយយកលំនាំតាមសាលាដូង ​ពោលគឺយកសំរាម ​កាកសំណល់ផ្លាស្ទិកមកសាងសង់ហាងកាហ្វេ  និងយកគ្រាប់កាហ្វេហួសដឺឡេមកច្នៃជាសិល្បៈគំនូដ៏ស្រស់ស្អាត។ ហាងកាហ្វេសម្រាមមួយកន្លែងនេះពិតជាមានទេសភាពស្រស់ស្អាតមែនទែន​ ព្រោះតែសាងសង់លើភ្នំ ​ឯការរៀបចំដោយសំរាមពិតជាស្អាតប្លែក ​ធានាថាអ្នកដែលទៅលេងប្រាកដជាពេញចិត្តនឹងទិដ្ឋភាពប្លែកថ្មីមួយនេះ  ដោយហាងកាហ្វេនះផងដែរ  មានពាក្យស្លោកប្រចាំហាងថា ​« ប្រាក់ចំណេញ មិនមែនជាគោលដៅធ្វើជំនួញយើងទេ…

ម្យ៉ាងដែរតើ! ​ហាងកាហ្វេបើកថ្មី យកសម្បក និងថង់ផ្លាស្ទិចប្តូរយកកាហ្វេរបស់យុវជនសម្រាមក្នុងន័យការពារបរិស្ថាន
ដើរកម្សាន្ត

ម្យ៉ាងដែរតើ! ​ហាងកាហ្វេបើកថ្មី យកសម្បក និងថង់ផ្លាស្ទិចប្តូរយកកាហ្វេរបស់យុវជនសម្រាមក្នុងន័យការពារបរិស្ថាន

ភ្នំពេញ៖ ​ថ្មីៗនេះយុវជនសម្រាម ​ដែលត្រូវបានគេដឹងថា ​ជាយុវជនដែលជួយការងារក្នុងសង្គម តាមរយៈសម្អាតសម្រាមចេញពីប្រឡាយទឹកស្អុយ  និងការដើរសម្អាតសម្រាមតាមគោលដៅនានារហូតទទួលបានការសរសើរពីមហាជន ​បានបង្ហើបពីគម្រោងហាងកាហ្វេសម្រាមក្នុងពេលឆាប់ៗនេះហើយ។ ក្នុងនោះ លោក សាន ដារ៉ាវីតប្រធានក្រុមយុវជនសំរាម បានបង្ហើបឱ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះ ហាងកាហ្វេរបស់យុវជនសំរាមនឹងបង្ហាញខ្លួនជាផ្លូវការហើយ ដោយលោកបានបង្ហោះក្នុងគណនីហ្វេសប៊ុកឱ្យដឹងថា ៖ «វាយក្នុង Google Map ថា “យុវជនសំរាម”នឹងមកដល់ផ្ទះយើងខ្ញុំហើយ ថ្ងៃទី១៨ សីហា មានកាហ្វេទទួលទានហើយបងប្អូន ចូលរួមទាំងអស់គ្នា»។ គួរឱ្យដឹងផងដែរថា ហាងកាហ្វេរបស់យុវជនសម្រាម ​មិនទាមទារប្រាក់កម្រៃនៅក្នុងការលក់ដូរទេ…

ឆ្ងាញ់មិនឆ្ងាញ់ ​ទាល់តែសាកបានដឹង! លេងសុទ្ធតែ ពោះគោទឹកប្រហុកជំនាន់៩០  ពិតជារសជាតិមិនធម្មតាហើយ!
ដើរកម្សាន្ត

ឆ្ងាញ់មិនឆ្ងាញ់ ​ទាល់តែសាកបានដឹង! លេងសុទ្ធតែ ពោះគោទឹកប្រហុកជំនាន់៩០ ពិតជារសជាតិមិនធម្មតាហើយ!

ភ្នំពេញ៖  ចង់ទទួលទានពោះគោទឹកប្រហុក  ឆ្ងាញ់ ប្លែក  និងមានរសជាតិដើមមែនទេ? ​ថ្ងៃនេះ « ក្នុងស្រុក ​» សូមណែនាំ ហាងអនឡាញមួយកន្លែងមានឈ្មោះថា ​« ពោះគោទឹកប្រហុកជំនាន់៩០ »។ « ពោះគោទឹកប្រហុកជំនាន់៩០ » ត្រូវបានគេដឹងថា មានប្រភពដើមមកពីស្រុកមេមត់ខេត្តកំពង់ចាម បច្ចុប្បន្នខេត្តត្បូងឃ្មុំ។ ដោយនៅក្នុងចន្លោះឆ្នាំ ១៩៩៦ ជាការចាប់ផ្តើមដំបូងនៅការលក់លក្ខណៈគ្រួសារ ចាប់ពីទីកន្លែងតូច រហូតមកដល់ធំ បើគិតមកដល់បច្ចុប្បន្ននេះពោះគោទឹកប្រហុកនេះបានអាយុ ២២​ឆ្នាំមកហើយ ពោលគឺទាំងរសជាតិ និង​ ទឹកប្រហុកគឺ មានរសជាតិឆ្ងាញ់ ហើយប្លែកខុសពីហាងដទៃ។ គួរឱ្យដឹងផងដែរថា  ហាងពោះគោទឹកប្រហុកជំនាន់៩០ ​មិនមានទីតាំង…

ចង់ផឹកតែរសជាតិដើមឆ្ងាញ់! មិនបាច់ជិះយន្តហោះទៅដល់ប្រទេសជប៉ុនទៀតទេ ជាមួយនឹងហាងដ៏ពិសេសនៅស្រុកខ្មែរមួយនេះ
ដើរកម្សាន្ត

ចង់ផឹកតែរសជាតិដើមឆ្ងាញ់! មិនបាច់ជិះយន្តហោះទៅដល់ប្រទេសជប៉ុនទៀតទេ ជាមួយនឹងហាងដ៏ពិសេសនៅស្រុកខ្មែរមួយនេះ

ភ្នំពេញ៖ ការទទួលទានតែ ​គឺជាប្រពៃណិទំនៀមទំលាប់ដ៏ល្អមួយរបស់ជនជាតិចិន ​ជប៉ុន ​និងកូរ៉េ ​ដែលថែមទាំងជួយឱ្យប្រជាជនគេមានសុខភាពល្អផងដែរ  ជាពិសេសគឺការទទួលទានតែបៃតងដែលមានប្រភពពីប្រទេសជប៉ុនតែម្តង។ ជាការពិតណាស់ ​ពេលនេះចង់ទទួលទានតែបៃតង ឬ  Matcha រសជាតិដើម ឆ្ងាញ់ ​មានប្រភពមកពីប្រទេសជប៉ុន ​លោកអ្នកមិនបាច់ជិះយន្តហោះទៅជប៉ុនទេ «ក្នុងស្រុក ​» ​សូមណែនាំហាងតែទើបតែបើកថ្មីតែមានឈ្មោះល្បីមួយកន្លែងមានឈ្មោះថា « Matcha Venture »។ ហាង Matcha Venture – Tea & Dessert  មានបម្រើតែជាច្រើនប្រភេទ ​ជាពិសេសគឺ ​Matcha  តែម្តង ​ដែលសុទ្ធសឹងតែនាំយកពីប្រទេសជប៉ុនរសជាតិដើម…

ហាងសាឡាត់ធម្មជាតិ ​ជួយដល់សុខភាពច្រើនយ៉ាង ​អាចរកបាននៅកន្លែងល្បីៗទាំងនេះ
តោះញ៉ាំ

ហាងសាឡាត់ធម្មជាតិ ​ជួយដល់សុខភាពច្រើនយ៉ាង ​អាចរកបាននៅកន្លែងល្បីៗទាំងនេះ

ភ្នំពេញ៖ ​អាហារសាឡាត់ ​គឺជាអាហារបែបសុខភាព ​ដែលមានគ្រឿងផ្សំដោយបន្លែ  និងផ្លែឈើតាមបែបធម្មជាតិ។ ​នៅក្នុងនោះ ​អាហារសាឡាត់  ត្រូវបានគេដឹងថា ​មិនត្រឹមតែជួយដល់សម្រកទម្ងន់ ​តែអាចជួយធ្វើឱ្យមានសុខភាពល្អ ​បណ្តេញជាតិពុលចេញពីរាងកាយ ជំនួយស្បែក ​ជំនួយក្រពះពោះវៀន  និងការពារពីជំងឺផ្សេងៗដែលប៉ះពាល់ដល់សុខភាពផងដែរ។ ហេតុនេះហើយ  «ក្នុងស្រុក ​» ​សូមណែនាំហាងអាហារសាឡាត់ល្បីៗចំនួន៣កន្លែង ដែលត្រូវបានគេដឹងថា ​គ្រឿងផ្សំសុទ្ធតែល្អៗបែបធម្មជាតិ ​ជំនួយសុខភាព ​ថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ពិសាផងដែរ ​ដូចជា៖ ១. ​The Fresh Salad The Fresh Salad មិនត្រឹមតែជាហាងសាឡាត់ ​តែមានកសិដ្ឋានដាំបន្លែគ្មានជាតិពុល…