តោះញ៉ាំ

អីយ៉ា! មិនបាច់ទៅដល់ក្រិកក៏បាន  អាហារ និងស្រាក្រឡុកបែបក្រិកមានលក់ហើយនៅស្រុកខ្មែរយើង  ឆ្ងាញ់ៗទំនងៗមែនទែនហ្មង
PR

អីយ៉ា! មិនបាច់ទៅដល់ក្រិកក៏បាន អាហារ និងស្រាក្រឡុកបែបក្រិកមានលក់ហើយនៅស្រុកខ្មែរយើង ឆ្ងាញ់ៗទំនងៗមែនទែនហ្មង

ប្រសិនជាអ្នកជាមនុស្សដែលចូលចិត្តម្ហូបបរទេស និងចង់សាកភ្លក់មុខម្ហូបប្លែកៗរបស់ប្រទេសដទៃ  ថ្ងៃនេះ ​« ក្នុងស្រុក  » ​សូមណែនាំហាងអាហារមួយកន្លែង ​ដែលជាហាងអាហារមានប្រភពមកពីប្រទេសក្រិច ​ហើយមុខម្ហូបគឺសុទ្ធតែជាមុខម្ហូបប្រទេសក្រិច ​ឆ្ងាញ់ប្លែកមិនធម្មតាតែម្តង ​នោះគឺ «ភោជនីយដ្ឋានក្រិក Souvlaki Restaurant» ។ ភោជនីយដ្ឋានក្រិក «Souvlaki Restaurant» មានការបម្រើ និងផ្តល់ជូននូវម្ហូបក្រិកពិតប្រាកដមានរសជាតិឆ្ងាញ់ពិសារ ប្លែកមាត់ជាច្រើនមុខ ​ហើយមុខម្ហូបដ៏ពេញនិយមបំផុតនោះ គឺមិនត្រឹមតែមានសាច់អាំង និងនំបុង័ធ្វើស្រស់ៗទេ តែក៏មានស្រាក្រហម និង ស រួមទាំងស្រាក្រឡុកបែបប្រទេសក្រិកផងដែរ។ ហាងមួយនេះផងដែរ មានការរៀបចំ និងបរិយកាសប្លែកត្រជាក់ស្រួល ដោយលោកអាចក៏អាចមកទទួលទានបាន…

ចង់ជិះយន្តហោះមិនបាច់ប៉ាស្ព័រ មិនបាច់ហោះហើរទេ? ​នេះនែ ហាងកាហ្វេលើយន្តហោះ ​លើកដំបូងប្លែកខ្លាំង ហើយឡូយអស់ស្ទះ
ដើរកម្សាន្ត

ចង់ជិះយន្តហោះមិនបាច់ប៉ាស្ព័រ មិនបាច់ហោះហើរទេ? ​នេះនែ ហាងកាហ្វេលើយន្តហោះ ​លើកដំបូងប្លែកខ្លាំង ហើយឡូយអស់ស្ទះ

ហាងកាហ្វេ មួយបាននឹងកំពុងតែល្បីល្បាញជាខ្លាំង​នៅក្នុងបណ្តាញសង្គម ​ជាពិសេសនៅក្នុងប្រទេសថៃ ​ដោយសារតែហាងកាហ្វេមួយនេះ បានយកយន្តហោះចាស់មួយគ្រឿងច្នៃជាហាងកាហ្វេ ​ដោយចតលើកណ្តាលព្រៃភ្នំ ប្រកបដោយបរិយកាសស្រស់ស្រាយនៅជុំវិញ មានឈ្មោះថា « Coffee War ឫ កាហ្វេសង្គ្រាម » ។ « Coffee War ឫ កាហ្វេសង្គ្រាម »  ជាហាងកាហ្វេ ​ដែលយកតួយន្តហោះចាស់មួយគ្រឿង Airbus 330 មកកែច្នៃ ​តុបតែងបន្ថែម ដោយចំណាយលុយអស់ប្រមាណជា ១០លានបាត ឬប្រមាណជា ៣២ ម៉ឺនដុល្លារ…

ស្អាតខ្លាំង ​ហើយទេសភាពស្វីតៗកប់ៗចឹង​ អត់មកម៉េចបាន នៅភ្នំពេញយើងហ្នឹងតើ!
ដើរកម្សាន្ត

ស្អាតខ្លាំង ​ហើយទេសភាពស្វីតៗកប់ៗចឹង​ អត់មកម៉េចបាន នៅភ្នំពេញយើងហ្នឹងតើ!

ចង់អង្គុយទទួលទានអាហារ ​ជាមួយនឹងទេសភាពស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ស្រស់ស្រាយ នាមាត់ទន្លេសាប មិនបាច់ទៅណាឆ្ងាយទេ ​ថ្ងៃនេះ « ក្នុងស្រុក  » ណែនាំភោជនីយដ្ឋានប្របមាត់ទន្លេ ​ដែលកំពុងតែល្បីល្បាញមួយកន្លែង នោះគឺ ភោជនីយដ្ឋាន ​V-Friend  ដែលមានទីតាំងថ្មីមួយទៀតគឺ «  វីហ្រ្វេនស្ពានប៉ាឡេឬស្សីកែវ » ។ «  វីហ្រ្វេនស្ពានប៉ាឡេឬស្សីកែវ » មានបម្រើអាហារដែលមានរសជាតិឆ្ងាញ់ៗជាច្រើនមុខដូចជា  គ្រឿងក្លែម ម្ហូបពិសេសៗគ្រប់មុខ ​គ្រឿងភេសជ្ជៈ ​ស្រា  បៀរ និងស្រាក្រឡុកគ្រប់ប្រភេទ ​សុទ្ធតែល្បីថាឆ្ងាញ់ពិសាស្ទើរគ្រប់មុខ  ថែមទាំងមានតន្ត្រីប្រគំកំដរផងដែរ។ ​តែអ្វីដែលពិសេសនោះ…

ទំនប់ «ខ្ពបត្របែក » ​នៃស្រុកត្រាំកក់ មានទេសភាពស្រស់ត្រកាល អាចមកអង្គុយទទួលទានអាហារបែបពិចនិច ​ឬបោះតង់ក៏បាន
ដើរកម្សាន្ត

ទំនប់ «ខ្ពបត្របែក » ​នៃស្រុកត្រាំកក់ មានទេសភាពស្រស់ត្រកាល អាចមកអង្គុយទទួលទានអាហារបែបពិចនិច ​ឬបោះតង់ក៏បាន

ទំនប់មួយ ​ត្រូវបានគេដឹងថាមានទេសភាពស្រស់ស្អាតជាខ្លាំង នូវផ្ទៃទឺកដ៏ធំល្វឹងល្វើយនារដូវវស្សា ដែលអាចមកងូតកម្សាន្តលេង ​ឬបោះតង់គេងបានជាមួយនឹងបរិយកាសស្រស់ស្រាយខ្លាំង នោះគឺ ទំនប់ «ខ្ពបត្របែក » ។ ទំនប់ មួយនេះតែងតែមានក្មេងៗមកងូតទឹកលេងកម្សាន្តលេង ជាមួយសម្លេងសើចសប្បាយ លាយឡំនឹងសម្លេងខ្យល់ និងសត្វយំ ធ្វើឱ្យបរិយាកាសកាន់តែមានភាពស្រស់បំព្រង ជាពិសេសក៏មានភ្ញៀវទេសចរណ៍មកកម្សាន្តលេង ​ទស្សនាវាលស្រែ មើលជីវភាពអ្នកស្រែ ​អ្នកនេសាទ អាច​ងូតទឹកទំនប់ បោះតង់ និងញាំអាហារជួបជុំគ្រួសារបែបពិចនិចទៀតផង។ យ៉ាងណាមិញដោយសារតែទីតាំងនេះ ​ជាទីតាំងបែបធម្មជាតិ ប្រសិនជាអ្នកមកកម្សាន្តបោះតង់​​​ឬចង់មកទទួលទានអាហារក្រោមដើមឈើ ​អ្នកអាចវេចខ្ចប់អាហារមកពីផ្ទះជាស្រេចមកទទួលទាន ពិសេសកុំភ្លេចមានការទទួលខុសត្រូវចំពោះអនាម័យបរិស្ថាន បន្ទាប់ពីការកម្សាន្តរួចផង។ គួរឱ្យដឹងផងដែរថា ទំនប់​ «…

ពិសេស! Fire Tiger Soft Opening ចែក៩៩ កែវហ្វ្រី ថែមទាំងមានឱកាសបានជួប Idol ស្រីស្រស់ប្រុសស្អាត នៅថ្ងៃ ២៥នេះទៀត
PR

ពិសេស! Fire Tiger Soft Opening ចែក៩៩ កែវហ្វ្រី ថែមទាំងមានឱកាសបានជួប Idol ស្រីស្រស់ប្រុសស្អាត នៅថ្ងៃ ២៥នេះទៀត

Fire Tiger គឺជាតែគុជល្បីលំដាប់ PREMIUMS ដែលមានរសជាតិឆ្ងាញ់ពិសេស មានប្រភពមកពីប្រទេសថៃ ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅប្រទេសជាច្រើន។ ហើយពេលនេះប្រេនតែគុជដ៏ល្បី មួយនេះបានឈានជើងមកទឹកដីកម្ពុជាយើងហើយ ដោយបើកសម្ពោធសាកល្បង Soft Opening ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២០ ខាងមុខនេះ។ កម្មវិធីពិសេសនេះ នឹងមានការចែកជូនភេសជ្ជៈ Fire Tiger ដោយឥតគិតថ្លៃដល់ទៅ ៩៩កែវ ចាប់ពីម៉ោង ៤ល្ងាច ដល់ម៉ោង៦ល្ងាច។ ហើយកាន់តែរំភើប កម្មវិធី Soft Opening នឹងមានវត្តមានតារាសម្តែងស្រីស្រស់ប្រុសស្អាត កញ្ញា…

ថ្មីប្លែក បរិយាកាសធម្មជាតិព្រៃភ្នំ និងចុះអ័ព្ទពិតៗត្រជាក់ចិត្ត ជាមួយនឹងរីហ្សតច្នៃពីកុងតឺន័រចាស់មួយនេះ
ដើរកម្សាន្ត

ថ្មីប្លែក បរិយាកាសធម្មជាតិព្រៃភ្នំ និងចុះអ័ព្ទពិតៗត្រជាក់ចិត្ត ជាមួយនឹងរីហ្សតច្នៃពីកុងតឺន័រចាស់មួយនេះ

Khao Kho (เขาค้อ) គឺជាតំបន់ និងជាឈ្មោះភ្នំមួយនៅក្នុងសង្កាត់ Khao Kho ខេត្ត Phetchabun ភាគខាងជើងប្រទេសថៃ ​ដែលល្បីថាមានអាកាសធាតុត្រជាក់ ​ចុះអ័ព្ទ ​និងសម្បូរទៅដោយជួរភ្នំ ​មិនខុសពីខេត្តមណ្ឌលគិរីខ្មែរយើងឡើយ។ ​តំបន់នេះក៏សម្បូរទៅដោយរីហ្សតស្នាក់នៅកម្សាន្តជាច្រើនកន្លែងប្រជែងគ្នាបើកទ្វារស្វាគមន៍អ្នកទេសចរណ៍មកកម្សាន្ត ដោយក្នុងនោះមានរីហ្សតមួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងដែរនោះគឺ Chick Resort ។ Chick Resort khao kho (ชิค รีสอร์ท เขาค้อ เพชรบูรณ์) ​គឺជារីហ្សតមួយដែលមានបន្ទប់ស្នាក់នៅដាច់ដោយឡែក ច្នៃពីកុងតឺន័រចាស់ៗ មករៀបចំតុបតែង រចនាថ្មី លាបពណ៌លឿងស្រស់ …

ធ្លាប់មើលរឿងកូរ៉េអាហារទំនងៗ ពេលនេះនៅខ្មែរមានហើយអាហារកូរ៉េលក់នៅតាមផ្លូវងាយស្រួលក្នុងការរកទិញ មើលទៅគួរឱ្យចង់ញ៉ាំ !
PR

ធ្លាប់មើលរឿងកូរ៉េអាហារទំនងៗ ពេលនេះនៅខ្មែរមានហើយអាហារកូរ៉េលក់នៅតាមផ្លូវងាយស្រួលក្នុងការរកទិញ មើលទៅគួរឱ្យចង់ញ៉ាំ !

ប្រិយមិត្តរបស់ក្នុងស្រុកច្បាស់ជាធ្លាប់ឃើញនៅក្នុងរឿងភាគកូរ៉េ ឃើញអាហារតាមផ្លូវឆ្ងាញ់មើលទៅទំនងៗ ច្បាស់ជាចង់សាកនិងភ្លក់ជាក់ជាមិនខាន ។ ជាពិសេសគឺអាហារនៅតាមផ្លូវគឺប្រជាជនកម្ពុជាយើងនិយមជាខ្លាំងដែលនៅតាមដងផ្លូវនានាមានមនុស្សចូលញ៉ាំជាហូរហែផងដែរ ។ តែឥឡូវនេះនៅកម្ពុជាយើងមានអាហារ កូរ៉េដែលទាំងអស់គ្នាធ្លាប់បានឃើញក្នុងរឿងភាគកូរ៉េនោះ នៅកម្ពុជា ដែលទីតាំងនោះមានឈ្មោះថា Koondak-CircleK ដែលមានអាហារកូរ៉េជាច្រើនមុខនិងមើលទៅពិតជាទំនងឆ្ងាញ់តែម្ដង ។ សម្រាប់ទីតាំងនោះគឹស្ថិតនៅ មុខម៉ាត CircleK ផ្សារមាន់អាំង តែម្ដង ៕

ផ្សារចតុចក្រ នាប្រទេសថៃ ល្បីខ្លាំង មានតូប ជាង ១៥០០០ តូប ភាគច្រើនលក់ជា អាហារ និង វត្ថុអនុស្សាវរីយ៍ !
ដើរកម្សាន្ត

ផ្សារចតុចក្រ នាប្រទេសថៃ ល្បីខ្លាំង មានតូប ជាង ១៥០០០ តូប ភាគច្រើនលក់ជា អាហារ និង វត្ថុអនុស្សាវរីយ៍ !

ផ្សារចតុចក្រ  ស្ថិតនៅឯទីក្រុង បានកក ប្រទេសថៃ ហើយផ្សារនេះគឺជាផ្សារដ៏ធំមួយក្នុងទីក្រុងបាងកក ក៏ដូចជាប្រទេសថៃមួយទាំងមូល ដែលមានស្តង់លក់រហូតដល់ជាង ១៥០០០ ស្ដង់ ដែលមានលក់ជា ម្ហូបអាហារ សម្លៀកបំពាក់ និង វត្ថុអនុស្សាវរីយ៍ ជាច្រើនដាក់តម្រៀបគ្នា ។ នៅក្នុងមួយថ្ងៃផ្សារនេះ តាមអ្នកជំនាញវាយតម្លៃ គឺមានភ្ញៀវទេសចរ ជាតិ​ ក៏ដូចជា អន្តរជាតិ ចូលទៅ ទស្សនាប្រហែលជា ២០០,០០០ នាក់ ដែលជាចំនួនច្រើនខ្លាំងមែនទែន ។ ហើយតំបន់ដ៏ពិសេសនេះគឺអ្នកណាឱ្យតែទៅលេងប្រទេសថៃគឺច្បាស់ជាស្គាល់ដោយសារតែ អាហារតាមតូបនាតំបន់នោះ ដាក់តម្រៀបគ្នា សុទ្ធតែប្លែកៗ…

រមណីយដ្ឋាន ឆ្នេរខ្សាច់ទន្លេ ចម្ងាយមិនឆ្ងាយពីក្រុង ភ្នំពេញ រីឯទេសភាព ស្អាតមិនធម្មតា !
ដើរកម្សាន្ត

រមណីយដ្ឋាន ឆ្នេរខ្សាច់ទន្លេ ចម្ងាយមិនឆ្ងាយពីក្រុង ភ្នំពេញ រីឯទេសភាព ស្អាតមិនធម្មតា !

សព្វថ្ងៃនេះ មានតំបន់ទេសចរណ៍ថ្មីៗ ដែលមានលេចខ្លួនឡើងរបៀបធម្មជាតិ រីឯតំបន់ខ្លះក៏ស្ថិតក្នុងការកែឆ្នៃ នៅឡើយ ។ ចំណែកថ្ងៃនេះ « ក្នុងស្រុក » នឹងបង្ហាញបងប្អូនអំពី រមណីយដ្ឋានរបៀប ខ្យល់ទន្លេត្រជាក់ៗ និងមានទេសភាពស្អាតមួយកន្លែង ។ រមណីយដ្ឋាននោះមានឈ្មោះថា ឆ្នេរខ្សាច់ទន្លេ ដែលជារមណីយដ្ឋានកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ដែលមានទីតាំងស្ថិតនៅ ភូមិក្អម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ចម្ងាយពីភ្នំពេញប្រហែល ២៥គីឡូប៉ុណ្ណោះ ហួសស្ពានព្រែកតាម៉ាក់បន្តិច បងប្អូននឹងបានឃើញទីតាំងហើយ ។ ហើយលើសពីនេះទៅទៀតសម្រាប់បងប្អូនដែលមកកម្សាន្ត ទីតាំងខាងលើក៏មានលក់ជា ម្ហូបអាហារ កញ្ចុះអង្គុយលេង…

គ្រឿងបុកល្ហុងឆ្ងាញ់ និងខ្យងចំហុយឆ្នាំងដីពិសេស ការពិតលាក់ខ្លួននៅទីនេះសោះ ​ឃើញហើយស្រក់ទឹកមាត់
PR

គ្រឿងបុកល្ហុងឆ្ងាញ់ និងខ្យងចំហុយឆ្នាំងដីពិសេស ការពិតលាក់ខ្លួននៅទីនេះសោះ ​ឃើញហើយស្រក់ទឹកមាត់

អាហារសម្រន់បែប ​Street  Food  តាមផ្លូវ  ក្លាយជាចំណូលចិត្តរបស់យុវជនសម័យថ្មីនេះ ​ដោយសារតែវាសុទ្ធតែជាអាហារពេញនិយម  ឆ្ងាញ់ ពិសេសគឺមានតម្លៃសមរម្យ  អាចនិយាយបានថា  ត្រឹមតែជាសិស្ស ​និស្សិត និងអ្នកធ្វើការក៏អាចទទួលទានបានផងដែរ។ សម្រាប់អ្នកដែលចូលចិត្តអាហារសម្រន់បែបបុកល្ហុង ​« ក្នុងស្រុក​» ​ក៏ធ្លាប់បានណែនាំទីកន្លែងជាច្រើនហើយដែលសុទ្ធតែពេញនិយម និងឆ្ងាញ់ពិសា ​តែសម្រាប់អ្នកចង់បានរសជាតិប្លែកទាំងបុកល្ហុង និងខ្យងស្ងោរជាមួយគ្នាក្នុងពេលតែមួយនោះ ​យើងខ្ញុំសូមណែនាំហាងមួយកន្លែងទៀតដែលលាក់ខ្លួនស្ទើរតែគ្មានអ្នកចាប់អារម្មណ៍ តែបែរជាមានអ្នកទៅទទួលទានពេញៗស្ទើររាល់ថ្ងៃនោះគឺ  « បុកល្ហុងលាក់ខ្លួន ​»។ « បុកល្ហុងលាក់ខ្លួន ​»  មានបម្រើមុខម្ហូបបែបបុកល្ហុងជាច្រើនមុខ ​ទាំងបុកល្ហុង ​បុកពោត  បុកគ្រឿងសមុទ្រ សុទ្ធតែរសជាតិឆ្ងាញ់ៗប្លែក …

ថ្មីទៀតហើយ! ​ពេលថ្ងៃហាងកាហ្វេហាងនំប៉័ង ​យប់ឡើងបម្រើ ​Cocktail ជាមួយទិដ្ឋភាពឡូយខ្លាំងបែបរ៉ូមែនទិក
ដើរកម្សាន្ត

ថ្មីទៀតហើយ! ​ពេលថ្ងៃហាងកាហ្វេហាងនំប៉័ង ​យប់ឡើងបម្រើ ​Cocktail ជាមួយទិដ្ឋភាពឡូយខ្លាំងបែបរ៉ូមែនទិក

Le Café   ត្រូវបានគេស្គាល់ថាជាហាងដែលមានបម្រើកាហ្វេ ​នំប៉័ង និងម្ហូបអាហារមានទាំងបែបខ្មែរ ​និងអឺរ៉ុបជាមួយឱជារសឆ្ងាញ់ខ្លាំង  តែតម្លៃសមរម្យ  ដោយមានការបើកដំណើរការចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ យប់។ ​ឯទិដ្ឋភាពការរៀបចំហាងពិតជាមានផាសុកភាព ​ដោយអ្នកអាចជ្រើសទទួលទានក្នុងហាងក៏បាន ​ឬអង្គុយនៅខាងក្រៅហាងដែលមានលក្ខណៈបែបធម្មជាតិជាមួយដើមឈើតូចធំផ្តលនូវភាពត្រជាក់ស្រស់ស្រាយស្យល់បក់ត្រសៀកៗ។ តែកាន់តែប្លែកថ្មីនោះ ​ថ្មីៗនេះ Le Café  បានប្រកាសបម្រើការភេសជ្ជៈបែប ​Cocktail  មួយទៀតហើយ ដោយមានការរៀបចំទីតាំងទទួលទាន ​Cocktail  មានភាពរ៉ូមែកទិកខ្លាំង ​ជាមួយនឹងទិដ្ឋភាពនៅខាងក្រៅហាង  មានអំពូលភ្លើងភ្លឺតុបតែងពេញដើមឈើគួរជាទីមនោរម្យខ្លាំងមែនទែន ​សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ជាមួយដៃគូ ​ឬគូសង្សារជាដើម។ គួរឱ្យដឹងផងដែរថា Le…

ឡូយសន្លប់  ក្រេបកាហ្វេក្បែរមាត់សមុទ្រពិតៗ មិនមែនជាក្តីស្រមៃទៀតទេ
ដើរកម្សាន្ត

ឡូយសន្លប់ ក្រេបកាហ្វេក្បែរមាត់សមុទ្រពិតៗ មិនមែនជាក្តីស្រមៃទៀតទេ

ថ្មីៗនេះ ​កាហ្វេអាម៉ាហ្សូន ​ក្នុងប្រទេសថៃ  បើកថ្មីមួយកន្លែងធ្វើឱ្យគ្រប់គ្នាជ្រួលជ្រើម ​ចង់ទៅទទួលទានខ្លាំង​ ជាមួយនឹងទេសភាពប្លែកថ្មីជាប់មាត់សមុទ្រតែម្តង។​ ហាងកាហ្វេអាម៉ាហ្សូន ក្បែរមាត់សមុទ្រនេះ ត្រូវបានគេដឹងថា​ស្ថិតនៅខេត្តឈុនបូរី សាងសង់ហាងពីកញ្ចក់សុទ្ធ មានជម្រើស២សម្រាប់អង្គុយទទួលទានកាហ្វេ ដោយ​អាចអង្គុយនៅក្នុងហាងគយគន់ទេសភាពមាត់សមុទ្រពីក្នុងហាងក៏បាន ​ឬក៏អង្គុយទទួលទានកាហ្វេនៅខាងក្រៅក្បែរមាត់សមុទ្រជាមួយបរិយាកាសខ្យល់ត្រសៀកៗជំនោរពីទឺកសមុទ្រតែម្តងក៏បាន ​ធ្វើឱ្យហាងនេះបានក្លាយទៅជាទីប្រជុំជន ទៅដោយយុវជននាំគ្នាទៅទទួលទានហាងកាហ្វេនេះយ៉ាងច្រើនកុះករ និងថតរូបលេងកម្សាន្តទៀតផង។ សម្រាប់ ហាងកាហ្វេអាម៉ាហ្សូនមាត់សមុទ្រនេះដែរ ​មានទីតាំងនៅក្នុងតំបន់ Sattahip  ដែលជាទីប្រជុំជនក្នុងខេត្តឈុនបុរី បើកដំណើរការពីម៉ោង៦ព្រឹក ​ដល់ម៉ោង៨យប់ ដោយទីតាំងលើ Map https://goo.gl/maps/iq4T5WJycWJ2៕ ប្រភពរូបភាព៖ Check in cafe

ខានទៅលេងយូរ! ភ្នំប្រសិទ្ធិ៍ ប្រាសាទភ្នំរាប កន្លែងកម្សាន្តជិតភ្នំពេញនៅតែទីកម្សាន្តពេញនិយម ទទួលទានអាហារឆ្ងាញ់ពិសាដដែល!
ដើរកម្សាន្ត

ខានទៅលេងយូរ! ភ្នំប្រសិទ្ធិ៍ ប្រាសាទភ្នំរាប កន្លែងកម្សាន្តជិតភ្នំពេញនៅតែទីកម្សាន្តពេញនិយម ទទួលទានអាហារឆ្ងាញ់ពិសាដដែល!

នៅថ្ងៃសម្រាកពីការងារ មនុស្សគ្រប់គ្នាតែងតែជ្រើសរើសទីកម្សាន្តជិតឆ្ងាយដើម្បីធ្វើដំណើរកម្សាន្តលំហែរអារម្មណ៍ និងរំសាយពីទុក្ខកង្វល់នានាផងដែរ ​ជាពិសេសគឺរមណីយដ្ឋានក្បែរៗភ្នំពេញនេះតែម្តង។ ក្នុងចំណោមរមណីយដ្ឋានដែលនៅជិតភ្នំពេញ  ភ្នំរាប តំបន់ប្រសិទ្ធិ៍ គឺជារមណីយដ្ឋាន ទេសចរ វប្បធម៌មួយ ដែលនៅជិតបង្កើយពីក្រុងភ្នំពេញ ដែលធ្វើឱ្យអ្នកទេសចរមកសម្រាកលំហែរកាយបានយ៉ាងងាយស្រួល ។ ដោយនៅក្នុងបរិវេណនោះ មានសំណង់ប្រាសាទបែបវប្បធម៌ និងបែបសាសនា តួប្រាសាទភ្នំរាបតែម្តង ដែលមានកម្ពស់ខ្ពស់ស្កឹមស្កៃ មានកំពូល ៣ យ៉ាងស្រស់ស្អាតស្វាគមន៍ភ្ញៀវទេសចរចូលទៅថតរូបកម្សាន្ត និងគោរពបូជាតាមបែបសាសនាយើងដែរ ​ដោយគេបានដឹងថាសំណង់ប្រាសាទនេះ យកលំនាំរូបរាងទៅតាមផ្នែកខ្លះនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញទៀតផង។ ក្រោយពីធ្វើដំណើរកម្សាន្តនៅក្នុងប្រាសាទ ​នៅបរិវេណជុំវិញប្រាសាទ ក៏មានតូបលក់ចំណីអាហារបែបស្រុកស្រែឆ្ងាញ់ៗជាច្រើនមុខ ឱ្យអ្នកទេសចរជ្រើសរើសទទួលទាន ​ដោយថែមទាំងមានកញ្ចុះអង្គុយកម្សាន្តទទួលទានអាហារយ៉ាងឆ្ងាញ់ពិសាជួបជុំគ្រួសារ ​និងមិត្តភក្តិផងដែរ។ ដើម្បីធ្វើដំណើរទៅកាន់ ភ្នំប្រសិទ្ធិ៍…

ទៅលេងខេត្តកំពត  កុំភ្លេចឈាងទៅហាងកាហ្វេល្បីៗទាំងនេះ  ធានាថាប្លែក​ អារម្មណ៍ស្រស់ស្រាយខ្លាំង
PR

ទៅលេងខេត្តកំពត កុំភ្លេចឈាងទៅហាងកាហ្វេល្បីៗទាំងនេះ ធានាថាប្លែក​ អារម្មណ៍ស្រស់ស្រាយខ្លាំង

ខេត្តកំពតគឺជាខេត្តមួយដែលល្បីថាសម្បូរទៅដោយរីហ្សត និងកន្លែងកម្សាន្តល្បីៗ ដែលនៅជិតទីក្រុងភ្នំពេញ  ចំណាយពេលមិនយូរដើម្បីទៅកម្សាន្ត ​ថែមទាំងចំណាយលុយតិចផងដែរ។ ក្រៅពីតំបន់រីហ្សត រួមទាំងកន្លែងកម្សាន្តបែបធម្មជាតិព្រៃភ្នំ និងដងព្រែកល្បីៗនោះ ​កំពត ​ក៏មានហាងកាហ្វេទំនើប ​និងពិសេសៗជាច្រើនកន្លែងមិនចាញ់ទីក្រុងភ្នំពេញដែរ ​ក្រៅពីរសជាតិឈ្ងុយឆ្ងាញ់ ​ថែមទាំងមានទេសភាព និងបរិយាកាសប្លែកមិនអាចរំលងបាន។ តោះ! មកស្គាល់ហាងកាហ្វេល្បីៗ ​ដែលគួរតែឈាងទៅសាកម្តងរាល់ពេលទៅលេងខេត្តកំពត ដូចខាងក្រោមនេះ ៖ # Led Zep Cafe Led Zep Cafe គឺជាហាងតែមួយគត់ ដែលមាននៅលើឧទ្យានជាតិកែប ​មានបម្រើកាហ្វេត្រជាក់ និងក្តៅ ​សាំងវ៉ិច ​និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខផ្សេងទៀត…

បានទាំងឆ្ងាញ់ បានទាំងល្អចំពោះសុខភាព ​ជាមួយភេសជ្ជៈវីតាមីន C  សុទ្ធ១០០% បែបធម្មជាតិថ្មីរបស់ ​April Cafe
តោះញ៉ាំ

បានទាំងឆ្ងាញ់ បានទាំងល្អចំពោះសុខភាព ​ជាមួយភេសជ្ជៈវីតាមីន C សុទ្ធ១០០% បែបធម្មជាតិថ្មីរបស់ ​April Cafe

ហាងកាហ្វេ APRIL Café ត្រូវបានគ្រប់គ្នាស្គាល់ថាជាហាងកាហ្វេមួយដែលមិនត្រឹមតែមានកាហ្វេឈ្ងុយឆ្ងាញ់ផលិតចេញពីគ្រាប់កាហ្វេពិត រួមទាំងមានបម្រើភេសជ្ជៈជាច្រើនប្រភេទផ្សេងទៀតសុទ្ធតែមានរសជាតិជាប់ចិត្តប៉ុណ្ណោះទេ តែហាងមួយនេះត្រូវបានគេដឹងថាជាកន្លែងប្រមូលផ្តុំមិត្តៗយុវវ័យមកទទួលទានភេសជ្ជៈជុំគ្នា ថែមទាំងមានកន្លែងថតរូបលេងកម្សាន្តស្អាតៗជាច្រើនផងដែរ។ ដើម្បីបំពេញបន្ថែមតាមតម្រូវសព្វថ្ងៃជាមួយភេសជ្ជៈបែបសុខភាពសម្បូរវីតាមីន ​C  ទ្រទ្រង់រាយកាយឱ្យមានសុខភាពល្អ និងការពារពីការឆ្លងមេរោគ ឬវីរុសផ្សេងៗនោះ APRIL Café  បានបង្កើតនូវភេសជ្ជៈថ្មីបែបធម្មជាតិមួយមុខទៀតហើយមានឈ្មោះថា Juicy Juicy ។ Juicy  Juciy  គឺជាភេសជ្ជៈធម្មជាតិស្រស់ចម្រាញ់ពីធម្មជាតិសុទ្ធ ១០០% ​សម្បូរទៅដោយវីតាមីន ​C  មាន២ប្រភេទ ​នោះគឺ Honey  Passion  និង  Honey  Kiwi  ដោយតម្លៃក្នុងមួយដបត្រឹមតែ…

នៅផ្ទះយូរពេកធុញណាស់មែនទេ? ​ចេញមក ​Check-In  បន្តិចមក ​ទទួលបានកាហ្វេ ១កែវហ្វ្រី ​រកឯណាបាន
PR

នៅផ្ទះយូរពេកធុញណាស់មែនទេ? ​ចេញមក ​Check-In បន្តិចមក ​ទទួលបានកាហ្វេ ១កែវហ្វ្រី ​រកឯណាបាន

Dé Burlap Café Factory ​គឺជាហាងដែលទើបតែដំណើរក្នុងពាក់កណ្តាលខែមីនា ​ឆ្នាំ ​២០២០ ​តែប៉ុណ្ណោះ ​តែទទួលបានការគាំទ្រ និងពេញនិយមជាខ្លាំងសម្រាប់អតិថិជនគ្រប់វ័យ ​ជាពិសេសយុវវ័យតែម្តង  ដោយហាងនេះមានទីធ្លាធំទូលាយ ​បរិយាកាសល្អគួរឱ្យចង់អង្គុយលេងទទួលទានអាហារ ​ដែលហាងនេះក៏ជាទីពេញនិយមសម្រាប់ការជួបជុំ និងពិភាក្សាការងារ ​ឬធ្វើកិច្ចការសាលាសម្រាប់សិស្សនិស្សិតផងដែរ។ ដោយ Dé Burlap Café Factory មានបម្រើអាហារឆ្ងាញ់ៗទាំងអាហារពេលព្រឹក​​ ​អាហារថ្ងៃត្រង់ រួមទាំង ម្ហូបកម្មុង់ជាច្រើនមុខសុទ្ធតែមានឱជារស ​ជាពិសេសក៏មានកាហ្វេ និងភេសជ្ជៈជាច្រើនមុខសុទ្ធតែមានក្លិនឈ្ងុយប្រកបដោយអនាម័យខ្ពស់ បរិយាកាសល្អ  ដោយអាចមកទទួលទាននៅទីទាំងផ្ទាល់ក៏បាន ​ថែមទាំងមានសេវាដឹកជញ្ជូនដល់ទីតាំងរបស់លោកអ្នកថែមទៀតផង។ កាន់តែពិសេសពេលនេះ Dé…

នឹក Color Cup ទេ? ខ្ជិលចេញពីផ្ទះ កុំបាច់ទ្រាំឃ្លានអី ​ខលកម្មង់ឥឡូវនេះ សេវាដឹកជញ្ជូនដល់ផ្ទះធានាអនាម័យខ្ពស់ រសជាតិឆ្ងាញ់អស់ទាស់
PR

នឹក Color Cup ទេ? ខ្ជិលចេញពីផ្ទះ កុំបាច់ទ្រាំឃ្លានអី ​ខលកម្មង់ឥឡូវនេះ សេវាដឹកជញ្ជូនដល់ផ្ទះធានាអនាម័យខ្ពស់ រសជាតិឆ្ងាញ់អស់ទាស់

ដោយសារតែមានបម្រាមការជួបជុំគ្នា បង្ការការពារឆ្លងរាលដាលនៃវីរុសថ្មី មនុស្សជាច្រើនបានសម្រេចចិត្តនៅផ្ទះ ​ដើម្បីថែរក្សាសុខភាព  ទម្រាំស្ថានការណ៍បានធូរស្បើយវិញ ​ដូច្នេះរាល់កម្មវិធីជួបជុំ ​ឬការដើរទទួលទានអាហារនៅខាងក្រៅត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង។ តែអ្នកមិនបាច់បារម្ភទេ ​ចំពោះកញ្ញាម៉ូយ និងលោកម៉ូយ ​ដែលជាអ្នកគាំទ្រ ហាង Color Cup  តែខ្ចិលមកហាងផ្ទាល់ ហើយនឹករស់ជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ ​ពេលនេះហាងដែលជាទីធ្លាប់ជួបជុំ មានសេវាដឹកជញ្ជូនម្ហូបអាហារហើយ ។ ដើម្បីជួយសម្រួលដល់ភាពងាយស្រួល  ​Color Cup  Cambodia  នឹងមានសេវាដឹកជញ្ជូនម្ហូបអាហារជាច្រើនមុខ  ក្នុងតម្លៃសមរម្យ ដោយមិនបាច់ទ្រាំឃ្លាននៅផ្ទះ អស់បារម្ភរឿងអត់អីញុំា​ និងអត់អីក្លែមហេីយ​ ​គ្រាន់តែខលកំម៉ុងភ្លាម ​នឹងធ្វើការចម្អិនលឿនទាន់ចិត្ត ជាមួយរសជាតិឆ្ងាញ់ដូចញ៉ាំនៅក្នុងហាង ដោយដឹកទៅដល់ទីតាំងផ្ទាល់មិនឱ្យរង់ចាំយូរឡើយ។…

មកដល់ភ្នំត្បែងដែនខេត្តព្រះវិហារ មិនបាច់បារម្ភកន្លែងស្នាក់នៅ  រីហ្សតទេសភាពព្រៃភ្នំធម្មជាតិល្អឥតខ្ចោះនេះសម្រាកកម្សាន្តបាន ​បោះតង់អាំងសាច់រឹតតែសប្បាយ
ដើរកម្សាន្ត

មកដល់ភ្នំត្បែងដែនខេត្តព្រះវិហារ មិនបាច់បារម្ភកន្លែងស្នាក់នៅ រីហ្សតទេសភាពព្រៃភ្នំធម្មជាតិល្អឥតខ្ចោះនេះសម្រាកកម្សាន្តបាន ​បោះតង់អាំងសាច់រឹតតែសប្បាយ

ខេត្តព្រះវិហារ ​គឺជាដែនដីដែលសម្បូរទៅដោយធនធានធម្មជាតិ  ព្រៃភ្នំ ​ពោរពេញទៅដោយទេសភាពស្រស់ស្អាតគួរជាទីមនោរម្យ។ ​ដ្បិតតែខេត្តនេះនៅរៀងឆ្ងាយខ្លាំងពីទីក្រុងភ្នំពេញ ​តែសម្រាប់ការធ្វើដំណើរពិតជាសភាពរលូនល្អ  និងរហ័សទៅដល់ ​ដែលធ្វើឱ្យអ្នកទៅកម្សាន្តមានភាពងាយស្រួលទៅលេងកម្សាន្តរាល់ពេលសម្រាក និងមានពិធីបុណ្យទាននានាផងដែរ។ អ្វីដែលកាន់តែពិសេស ​ទោះបីជាខេត្តនេះមានភាពដាច់ស្រយាល និងឆ្ងាយបន្តិច តែខេត្តនេះក៏មានភាពទំនើប និងស៊ីវីល័យមិនចាញ់ខេត្តដទៃដែរ  ជាពិសេសថែមទាំងមានរីហ្សតដែលមានទេសភាពស្រស់ស្អាតពោរពេញដោយធម្មជាតិខៀវស្រងាត់នៅជុំវិញ ​ឯការតុបតែងកន្លែងស្នាក់នៅមានភាពប្រណីតខ្លាំង ​នោះគឺ « ភ្នំត្បែងរីហ្សត ​»។  « ភ្នំត្បែងរីហ្សត ​» ​គឺជាកន្លែងស្នាក់នៅទើបតែសាងសង់រួច និងបើកថ្មី ​ដែលល្បីថាមានទេសភាពស្រស់ស្អាត ​កន្លែងគេងមានច្រើនជម្រើសសុទ្ធតែគួរឱ្យចង់សម្រាក ​ដោយអ្នកអាចជ្រើសកន្លែងស្នាក់នៅអគារដាច់ដោយឡែកក៏បាន ​ផ្ទះឈើក៏បាន ​ឬផ្ទះកញ្ចក់ក្បែរជើងភ្នំរឹតតែពិសេសទៅទៀត ​សុទ្ធតែមានផាសុកភាពសម្រាប់ការសម្រាកកម្សាន្ត ដោយថែមទាំងមានកន្លែងបោះតង់ទៀតផង។…

« បឹងបៃតង » សាកល្បងទៅលេងឬនៅ កន្លែងកម្សាន្តជិតភ្នំពេញ ​តែស្រស់ស្រាយខ្លាំងជាមួយកញ្ចុះក្បែរមាត់ទឹក ចង់ស្ទូចត្រីលេងក៏បាន
PR

« បឹងបៃតង » សាកល្បងទៅលេងឬនៅ កន្លែងកម្សាន្តជិតភ្នំពេញ ​តែស្រស់ស្រាយខ្លាំងជាមួយកញ្ចុះក្បែរមាត់ទឹក ចង់ស្ទូចត្រីលេងក៏បាន

ចង់រកកន្លែងកម្សាន្ត ស្ទូចត្រី ​សម្រាកកម្សាន្ត  ទទួលទានអាហារប្រកបដោយបរិយាកាស ខ្យល់ត្រជាក់បរិសុទ្ធ ពោរពេញដោយធម្មជាតិស្រស់ថ្លា ​មិនបាច់ទៅណាឆ្ងាយពីភ្នំពេញទេ  ថ្ងៃនេះ « ក្នុងស្រុក » ​សូមណែនាំកន្លែងកម្សាន្តមួយកន្លែងមានឈ្មោះថា ​«រមណីយដ្ឋាន និងភោជនីយដ្ឋានបឹងបៃតង »។ ដោយភេាជនីយដា្ឋននេះមានកន្លែងអង្គុយកញ្ចុះធំៗ ​អង្រឹង សម្រាប់សម្រាកទទួលទានអាហារកំម៉ុងភ្លាមៗប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់អមជាមួយបរិយាកាសត្រជាក់ចិត្តក្បែរមាត់ទឹក ​ពិសេសថែមទាំងមានបន្ទប់ VIP ធំតូចតាមតំរូវការផងដែរ។ ដោយក្នុងនោះ ក្រៅពីមានបាយម្ហូបឆ្ងាញ់ៗជាច្រើនមុខរួមទាំងភេសជ្ជៈគ្រប់មុខ កាហ្វេ ក្តៅឬត្រជាក់ តែបៃតង  ទឹកផ្លែឈើស្រស់ ថែមទាំងមានកន្លែងស្ទូចត្រី ឱ្យចំណីត្រីលេង  ថែមទាំងមានបរិវេនកន្លែងកម្សាន្តឧបករណ៍ក្មេងលេងទៀតផង។ គួរឱ្យដឹងផងដែរថា ​«រមណីយដ្ឋាន…

ប៉ុណ្ណឹងមិនកប់ទៀតអី! ​១យប់ត្រឹមតែ ៤៥ដុល្លារ បានស្នាក់នៅរីហ្សតដែលពោរពេញទៅដោយព្រៃព្រឹក្សាធម្មជាតិ និងសម្បូរកន្លែងកម្សាន្តទៀត
PR

ប៉ុណ្ណឹងមិនកប់ទៀតអី! ​១យប់ត្រឹមតែ ៤៥ដុល្លារ បានស្នាក់នៅរីហ្សតដែលពោរពេញទៅដោយព្រៃព្រឹក្សាធម្មជាតិ និងសម្បូរកន្លែងកម្សាន្តទៀត

សៀមរាប៖ ដូចដែលយើងបានដឹងហើយថា ​ខេត្តសៀមរាបគឺជាសម្បុកសម្បត្តិទ្រព្យវប្បធម៌ដែលសម្បូរទៅដោយប្រាង្គប្រាសាទរចនាឥតខ្ចោះបន្សល់ពីសម័យចក្រភពអង្គរដ៏រុងរឿង ​ថែមទាំងសម្បូរកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនទៀតសុទ្ធតែជាកន្លែងពេញនិយម។ ក្រៅពីមានកន្លែងកម្សាន្តច្រើន ​សៀមរាបក៏សម្បូរទៅដោយរីហ្សតប្រណិតៗលំដាប់ជាច្រើនសុទ្ធតែពេញនិយម ​និងល្បីថាមានការតុបតែងស្រស់ស្អាត  និងពោរពេញទៅដោយធម្មជាតិពិតៗ ​ដោយថ្ងៃនេះផងដែរ ​« ក្នុងស្រុក» ​សូមណែនាំរីហ្សតនៅខេត្តសៀមរាបដ៏ល្បីមួយកន្លែងទៀតមានឈ្មោះថា រុក្ខៈរីវើររីសត  ។ រុក្ខៈរីវើររីសត ​ត្រូវបានគេដឹងថាជារីហ្សតដែលពោរពេញទៅដោយព្រៃព្រឹក្សា ​ដើមឈើតូចធំនៅជុំវិញ អមនឹងបរិយាកាសត្រជាក់ធ្វើឱ្យស្រស់ថ្លាស្រស់ស្រាយអារម្មណ៍នាពេលសម្រាកកម្សាន្ត ជាពិសេសរីហ្សតនេះថែមទាំងមានកន្លែងកម្សាន្តក្បែរៗជាច្រើនកន្លែង ​ងាយស្រួលនៅក្នុងការដើរកម្សាន្តដូចជា ការជិះកន្រ្ដកវិលយក្ស  ដើរលេងព្រៃ ​ជិះដំរីកាត់ព្រៃភ្នំកម្សាន្ត ថែមទាំងអាចគយគន់ទេសភាពធម្មជាតិក្នុង សហគមន៍ព្រៃកោងកាងទៀតផង។ គួរឱ្យដឹងផងដែរថា ​ រុក្ខៈរីវើររីសត  មានទីតាំងនៅជិតវត្តព្រះឥកោសី នៅតាមបណ្តោយមាត់ស្ទឹងសៀមរាប​ មានចម្ងាយប្រមាណជា ៥គីឡូម៉ែត្រ…

បាយឆាក្តាមល្បីខេត្តកំពត មិនបាច់ពិបាកទៅដល់កន្លែងទេ ​នៅភ្នំពេញនេះក៏មានដែរហើយរសជាតិឆ្ងាញ់កប់
តោះញ៉ាំ

បាយឆាក្តាមល្បីខេត្តកំពត មិនបាច់ពិបាកទៅដល់កន្លែងទេ ​នៅភ្នំពេញនេះក៏មានដែរហើយរសជាតិឆ្ងាញ់កប់

បាយឆាក្តាម ​គឺជាម្ហូបអាហារឆ្ងាញ់ពិសេសមួយប្រចាំខេត្តកំពត ដែលអ្នកណាៗក៏សរសើរថាមានរសជាតិឆ្ងាញ់ជាប់ចិត្ត ហើយអ្នកដែលទៅលេងខេត្តបំពតប្រាកដជាមិនភ្លេចឈៀងចូលទៅទទួលទាននោះឡើយ។ តែពេលនេះអ្នកមិនបាច់ទៅទទួលទានបាយឆាក្តាម ​ទៅដល់ខេត្តកំពតនោះទេ ​សម្រាប់អ្នកនៅភ្នំពេញ ​ក៏អាចរកទទួលទានបាយឆាក្តាមនេះផងដែរ ​ដោយរសជាតិមិនខុសពីការទទួលទាននៅកំពតឡើយទទួលទានហើយដឹងតែជាប់ចិត្តមិនខាន។ ហាង បាយឆាក្តាមកំពត ក្រៅពីមានលក់បាយឆាសាច់ក្តាមល្បីរសជាតិឆ្ងាញ់មិនចាញ់ទោទទួលទានផ្ទាល់នៅខេត្តកំពតហើយ  ក៏មានលក់មុខម្ហូបអាហារជាច្រើនទៀតដូចជា៖  ពងក្តាម  សាច់ក្តាម  មឹក បង្គា ក្តាមឆា ភ្លាម្ទេស  នំបញ្ចុកកំពតសាច់ក្តាម  បុកល្ហុង ស្លាបមាន់  ប្រហិត និងមុខម្ហូបដទៃសុទ្ធតែរសជាតិឆ្ងាញ់ពិសាជាប់ចិត្តទាំងអស់។ គួរបញ្ជាក់ផងដែរថា បាយឆាក្តាមកំពត មានទីតាំងស្ថិតនៅក្រោយសាលាវ៉ាន់ដា ម្តុំពេទ្យរូស្សី លើផ្ទះលេខ ​6A ផ្លូវ 187…