
ឡូយមែន! គេហទំព័របរទេសល្បី CNN ប្រូម៉ូតម្ហូបខ្មែរឈ្ងុយឆ្ងាញ់ល្បីទាំង ៣០មុខ ដែលជនបរទេសគួរតែសាកឱ្យបានម្តងពេលមកលេងស្រុកខ្មែរ
ដូចយើងបានដឹងរួចមកហើយថា ប្រទេសកម្ពុជាយើងគឺជាប្រទេសអច្ឆរិយៈ មានទឹកដីសម្បូរសប្បាយ ទៅដោយវប្បធម៌ អរិយធម៌ និងធនធានធម្មជាតិជាច្រើនដែលប្រទេសមួយចំនួនមិនមានដូច។ ក្រៅពីសម្បត្តិវប្បធម៌ដ៏ច្រើនហើយនោះ ប្រទេសខ្មែរយើង ក៏ត្រូវបានគេដឹងថា ជាប្រទេសពូកែច្នៃមុខម្ហូប សុទ្ធតែម្ហូបប្លែកៗ និងមានរសជាតិឆ្ងាញ់ពិសាមួយ រហូតម្ហូបខ្មែរខ្លះមានឈ្មោះល្បីលើការប្រកួតប្រជែងមុខម្ហូបពិភពលោកផងដែរ។ ហើយអាចថាជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ដោយថ្មីៗនេះគេហទំព័រព័ត៌មានល្បី CNN បានបង្ហោះពីមុខម្ហូបខ្មែរឆ្ងាញ់ៗចំនួន ៣០មុខ ដែលជនបរទេសគួរតែសាកល្បងឱ្យបានម្តងពេលមកលេងស្រុកខ្មែរ។ ដូច្នេះមកតាមដានមុខម្ហូបដែល CNN បានចាត់ទុកថាជាម្ហូបឆ្ងាញ់ទាំង ៣០ មុខដូចខាងក្រោម ៖ ១. សម្លកកូរ ២. នំបញ្ចុក ៣. អាម៉ុក (ត្រី…




















