តោះញ៉ាំ

« ស៊ុបពងទាកូន » ឆ្ងាញ់ពិសា តម្លៃសមរម្យ នៅម្តុំៗក្រាំងធ្នង់នេះសោះ អាចសាករកទទួលទានបាន
PR

« ស៊ុបពងទាកូន » ឆ្ងាញ់ពិសា តម្លៃសមរម្យ នៅម្តុំៗក្រាំងធ្នង់នេះសោះ អាចសាករកទទួលទានបាន

ពងទាកូន មិនត្រឹមតែជាអាហារសម្រន់ឈ្ងុយឆ្ងាញ់សម្រាប់ការទទួលទានជាការស្ងោរទទួលទានប៉ុណ្ណោះទេ តែពេលនេះ ពងទាកូន ក៏អាចច្នៃជាអាហារបានច្រើនមុខ ជាពិសេសគឺ ស៊ុបពងទាកូនតែម្តង។ សម្រាប់អ្នកនៅម្តុំក្រាំងធ្នង់ និងអ្នកនៅទីក្រុងភ្នំពេញ ប្រសិនជាចង់ទទួលទានស៊ុបពងទាកូន មានរសជាតិឆ្ងាញ់ពិសា នោះ អ្នកស្វែងរកទទួលទានបាននៅ « ស៊ុបពងទាកូនម៉ាក់លីយ៉ា » ។ ដោយហាងមួយនេះ មិនត្រឹមតែមានស៊ុបពងទាកូន រសជាតិពិសេស ក៏មានស៊ុបក្រចកពងទាកូន ពោះគោទឹកប្រហុក និងអាហារបែបគ្រឿងក្លែមជាច្រើនមុខសុទ្ធតែឆ្ងាញ់ ហើយមានតម្លៃសមរម្យផងដែរ។ គួរឱ្យដឹងផងដែរថា « ស៊ុបពងទាកូនម៉ាក់លីយ៉ា » មានទីតាំងថ្មី នៅលើផ្លូវ ក្រាំងធ្នង់ ជិតមីហិល…

ជិតៗនេះមិនដែលដឹងសោះ! ជ្រោះដំបង(ម្លេច) ខ្យល់អាកាសល្អជាប់ជើងភ្នំ កន្លែងកម្សាន្តសម្បូរបែប
ដើរកម្សាន្ត

ជិតៗនេះមិនដែលដឹងសោះ! ជ្រោះដំបង(ម្លេច) ខ្យល់អាកាសល្អជាប់ជើងភ្នំ កន្លែងកម្សាន្តសម្បូរបែប

ចង់រកកន្លែងកម្សាន្តលំហែអារម្មណ៍សប្បាយៗ ហើយមានទីតាំងជិតៗទីក្រុងភ្នំពេញ ពិតជារឿងងាយណាស់ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំកន្លែងកម្សាន្តមួយកំពុងតែល្បីលើទឹកដីខេត្តកំពត ជាប់ខេត្តតាកែវ នោះគឺ « រមណីយដ្ឋាន ជ្រោះដំបង(ម្លេច) »។ « រមណីយដ្ឋាន ជ្រោះដំបង (ម្លេច) » គឺជារមណីយដ្ឋានដែលមានទេសភាពធម្មជាតិព្រៃភ្នំជុំវិញ មាននៅកន្លែងសម្រាកជាប្រភេទផ្ទះលំ កន្លែងអង្គុយទទួលទានអាហារខ្យល់អាកាសល្អនៅជាប់ជើងភ្នំ កន្លែងថតរូបស្អាតៗ ហើយក៏មានម៉ូតូកង់បួនសម្រាប់ជួលជិះលេងកំសាន្តផងដែរ។ គួរឱ្យដឹងផងដែរថា រោះដំបង(ម្លេច) ឬ ទំនប់ម្លេច មាន​ទីតាំង​ស្ថិត​នៅ ព្រំប្រទល់​រវាង​ខេត្ត​កំពត​និង តាកែវ ក្នុង​ទឹក​ដី ស្ថិត​នៅ​ឃុំ…

ទេសភាពជើងភ្នំក្បែរមាត់ទឹក និងត្រីមាសពិតៗ ស្អាតខ្លាំងនៅរមណីយដ្ឋានធម្មជាតិថ្មីនៅខេត្តតាកែវសោះ
PR

ទេសភាពជើងភ្នំក្បែរមាត់ទឹក និងត្រីមាសពិតៗ ស្អាតខ្លាំងនៅរមណីយដ្ឋានធម្មជាតិថ្មីនៅខេត្តតាកែវសោះ

ខេត្តតាកែវក៏ជាខេត្តដែលល្បីថាមានទេសភាពស្រស់ស្អាត  ព្រៃភ្នំ និងមាត់ទឹកស្រស់បំព្រង  បង្កើតជាបរិយកាសស្រស់ស្រាយ និងត្រជាក់អារម្មណ៍ នាពេលសម្រាកពីការងារលំហែអារម្មណ៍ផងដែរ។ នៅក្នុងនោះ «រមណីយដ្ឋាន ត្រីមាស » ត្រូវបានគេស្គាល់ថាជារមណីយដ្ឋានបង្កើតថ្មី ដែលមានទេសភាពស្អាតមែនទែន ដោយមានជួរភ្នំក្រោយមាត់ទឹក អាចជិះទាទឹក  ឱ្យចំណីត្រី និងមានកញ្ចុះអង្គុយកម្សាន្តត្រជាក់ស្រេប ថែមទាំងមានបម្រើអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងមានតម្លៃសមរម្យដែលអាចទទួលយកបានទៀតផង។ តែប្រសិនជាលោកមិនចង់អង្គុយមាត់ខ្ចុះ  ទទួលទានអាហារទេ លោកអ្នកគ្រាន់តែមកកម្សាន្តអារម្មណ៍ ថតរូបកម្សាន្តលេងជាមួយសួនច្បារ សួនផ្កា និងទេសភាពព្រៃភ្នំនោះក៏បានដែរ  ដោយតម្លៃសំបុត្រចូលមកកម្សាន្តសម្រាប់ម៉ូតូត្រឹមតែ  ២០០០៛ តែប៉ុណ្ណោះ  ប្រាកដជាទទួលបានអារម្មណ៍ប្លែកជាមួយបរិយកាសបែបធម្មជាតិពិតៗមួយនេះ។ គួរឱ្យដឹងផងដែរថា លោគអ្នកអាចស្វែងករក «រមណីយដ្ឋាន ត្រីមាស…

ភេសជ្ជៈល្បី និងជំនួយសុខភាពទាំង៧ប្រភេទ របស់ជប៉ុន ដែលអ្នកគួរតែសាកល្បង
តោះញ៉ាំ

ភេសជ្ជៈល្បី និងជំនួយសុខភាពទាំង៧ប្រភេទ របស់ជប៉ុន ដែលអ្នកគួរតែសាកល្បង

ប្រទេសជប៉ុន គឺជាកន្លែងដែលសម្បូរទៅដោយភេសជ្ជៈយ៉ាងពេញនិយមបំផុតនៅលើពិភពលោកទាំងភេសជ្ជៈមិនមានជាតិអាល់កុល និងមានជាតិអាល់កុល ។ ហើយភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ និងល្បីជាងគេរបស់ប្រទេសជប៉ុននោះគឺតែបៃតងទឹកដោះគោក្តៅ (Matcha) និងស្រាអង្ករសាគេ (sake) ដែលធ្វើអោយមនុស្សទូទៅចង់ផឹកវាម្តងហើយម្តងទៀតហើយវាក៏មានលក់នៅក្នុងហាង sushi នៅប្រទេសយើងដែរ។ ខាងក្រោមនេះគឺជាភេសជ្ជៈទាំង៧ប្រភេទដែលអ្នកគួរតែសាកល្បងប្រសិនបើមានឱកាសមកលេងប្រទេសមួយនេះ! ១. Matcha latte ភេសជ្ជៈដ៏ល្បីល្បាញ និងទំនើបនេះផលិតចេញពីម្សៅតែបៃតង និងទឹកដោះគោ។ Matcha Latte នេះបានក្លាយទៅជាភេសជ្ជៈចម្បងរបស់ហាងកាហ្វេទាំងអស់នៅជប៉ុន។ ភេសជ្ជៈ Matcha ក៏មានសមត្ថភាពក្នុងការបង្កើនភាពស៊ាំ គ្រប់គ្រងភាពតានតឹង ដែលអាចជួយកាត់បន្ថយស្ត្រេស និងជួយក្នុងការសម្រកទម្ងន់ជាដើម។ ២. Shochu ភេសជ្ជៈមានជាតិអាល់កុលរបស់ប្រទេសជប៉ុននេះ ត្រូវបានគេដឹងថាផលិតចេញពី…

ប្លែកភ្នែកមែន! ហាងកាហ្វេបើកថ្មី ល្បីថាតុបតែងស្អាត ម្ហូបអាហារឆ្ងាញ់ៗ ម្តុំព្រែកឯងយើងហ្នឹង
PR

ប្លែកភ្នែកមែន! ហាងកាហ្វេបើកថ្មី ល្បីថាតុបតែងស្អាត ម្ហូបអាហារឆ្ងាញ់ៗ ម្តុំព្រែកឯងយើងហ្នឹង

ថ្មីៗនេះហាងកាហ្វេ និងជាអាហារដ្ឋានមួយដែលបានបង្កើតថ្មី បានទាក់ទាញចំណាប់អារម្មណ៍មហាជនឱ្យទៅទទួលទានយ៉ាងច្រើនកុះករ ព្រោះតែការតុបតែងហាងមើលទៅស្អាតប្លែកភ្នែកផង និងមានអាហាររួមទាំងភេសជ្ជៈគ្រប់មុខសុទ្ធតែមានឱជារសផងដែរ នោះគឺ ហាង « បុត្រកាហ្វេ » ឬ BOTR Cafe & Eatery ។ ហាងកាហ្វេដែលមានទីតាំងស្ថិតនៅជាយក្រុងខាងព្រែកឯងមួយនេះ មានបរិយាកាសធម្មជាតិបែបជនបទ អមនឹងការតុបតែងជាមួយនឹងរបស់ប្រើប្រាស់ចាស់ៗសម័យមុនផងនោះ ជាចំណុចលេចធ្លោចម្បងដែលនាំឱ្យហាងនេះមានឈ្មោះល្បីជាខ្លាំង ជាពិសេស ហាង « បុត្រកាហ្វេ » ឬ BOTR Cafe & Eatery ក៏មានបម្រើកាហ្វេឈ្ងុយឆ្ងាញ់ និងអាចស្រស់ស្រូបអាហារយ៉ាងឆ្ងាញ់ពិសា…

ប្រវត្តិ និងអាយុកាលដ៏ចំណាស់នៃស៊ុប HotPot ដែលគ្រប់គ្នាមិនធ្លាប់បានដឹង
ដើរកម្សាន្ត

ប្រវត្តិ និងអាយុកាលដ៏ចំណាស់នៃស៊ុប HotPot ដែលគ្រប់គ្នាមិនធ្លាប់បានដឹង

ស៊ុបហតផត គឺជាម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ និងត្រូវបានគេនិយមញុំាជុំគ្នាជាលក្ខណះគ្រួសារនិងមិត្តភក្ដិជាដើម។ ជាទូទៅ ការញុំាហតផតតម្រូវឲ្យមានស៊ុបក្នុងឆ្នាំងកម្តៅឲ្យពុះក្តៅៗហុយៗ ដែលមានបន្លែ ប្រហិត គ្រឿងសមុទ្រ និងសាច់ខាងក្រៅដើម្បីដាក់ចូលចម្អិនតាមចំណង់ចំណូលចិត្តរបស់អ្នកញុំា។ ហើយប្រសិនបើអ្នកបានធ្វើដំណើរទៅកាន់ប្រទេសចិន នោះអ្នកនឹងប្រទះឃើញអាហារមួយនេះនៅគ្រប់ទីកន្លែង។ ស៊ុបហតផតនេះមានដើមកំណើតយូរណាស់មកហើយ ពោលគឺតាំងពីសម័យម៉ុងហ្គោលប្រហែល ៨០០-៩០០ឆ្នាំមុនមកម្ល៉េះ ហើយធាតុផ្សំពីមុនមានលក្ខណៈសាមញ្ញណាស់ គឺមានតែសាច់ចៀម និងសាច់សេះប៉ុណ្ណោះ រីឯទឹកស៊ុបវិញគឺមិនមានរសជាតិហឹរនោះទេ។ បន្ទាប់មកវាក៏បានរីកសុះសាយទៅតាមតំបន់ផ្សេងៗនៅក្នុងប្រទេសចិន ហើយនៅតាមតំបន់នីមួយៗគឺមានលក្ខណៈ ឬរសជាតិខុសគ្នាតិចតួច។ #ហតផតតំបន់ចុងឈីង ហតផតដែលមានភាពល្បីល្បាញជាងគេ គឺនៅក្នុងតំបន់ចុងឈីង ដែលវាផ្សំឡើងពីម្ទេសស៊ីឈ័ន និងមានរសជាតិហឹរខ្លាំង។ អ្នកដែលចាញ់ហឹរប្រាកដជាត្អូញថាហឹរពេក ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តរសជាតិហឹរវិញប្រាកដជាញុំាហើយចង់ញុំាទៀតមិនខាន។ ហតផតតំបន់ចុងឈីងត្រូវបានបង្កើតឡើងដោយពលករជំនាន់មុន ព្រោះពួកគេត្រូវការរបស់ក្តៅៗ ដែលអាចជួយបង្កើនកម្តៅក្នុងខ្លួននៅក្នុងអាកាសធាតុត្រជាក់ និងត្រូវការអាហារដែលជំនួយដល់កម្លាំងផងដែរ។…

គាំទ្រភេសជ្ជៈក្នុងស្រុក គាំទ្រកសិករក្នុងស្រុកជាមួយនឹង «ទឹកតែមៀន» ស្នាដៃកែច្នៃដ៏ឆ្ងាញ់ពិសា
PR

គាំទ្រភេសជ្ជៈក្នុងស្រុក គាំទ្រកសិករក្នុងស្រុកជាមួយនឹង «ទឹកតែមៀន» ស្នាដៃកែច្នៃដ៏ឆ្ងាញ់ពិសា

ដូចយើងដឹងហើយថាផ្លែមៀន គឺជាផ្លែឈើពេញនិយម និងមានដាំដុះជាច្រើននៅប្រទេសកម្ពុជាយើង ពិសេសវាក៏មានផលប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ ដោយភាគច្រើនគេយកផ្លែមៀន ទៅញ៉ាំជាផ្លែឈើស្រស់ៗតែម្តង ឬយកទៅច្នៃជាបង្អែមចាហួយផ្សេងៗតាមតម្រូវការ។ តែពិតជាពិសេសណាស់ ដោយខែប្រមូលផលមៀនខ្មែរបាននឹងកំពុងតែខិតចូលមកដល់ ថ្មីៗនេះភេសជ្ជៈពីផ្លែមៀនមួយមុខត្រូវបានកែច្នៃក្លាយជាភេសជ្ជផ្អែមឆ្ងាញ់ពិសាស្ទើរមិនគួរឱ្យជឿក្រោមការច្នៃប្រតិដ្ឋពីកូនខ្មែរ នោះគឺ ភេសជ្ជៈ « តែមៀន » ។ ដោយភេសជ្ជៈនេះពិតជាមានរសជាតិពិសេសពីផ្លែមៀនស្រស់ពិតៗ ថែមទាំងមានសាច់ផ្លែមៀនលាយជាមួយភេសជ្ជៈនេះទៀត សាកភ្លក់ម្តងធានាជាប់ចិត្ត ជាពិសេសនៅរដូវប្រាំងអាកាសធាតុក្តៅបែបនេះស័ក្តសមបំផុត ដោយលោកអ្នកអាចពិសាបានជាមួយនឹងអាហារគ្រប់មុខ គ្រប់ប្រភេទម្ហូប ម្ហូបហិលហិល នឹងធ្វើឲ្យអាហារកាន់មានឱជារសឆ្ងាញ់មួយកម្រិតទៀត។ គួរឱ្យដឹងផងដែរថាប្រសិនជាលោកអ្នកចង់គាំទ្រភេសជ្ជៈក្នុងស្រុក គាំទ្រកសិករក្នុងស្រុកដែលជាផ្លែមៀនធម្មជាតិពិតៗ លោកអ្នកអាចធ្វើការទំនាក់ទំនងទិញបាន តាមរយៈលេខទូរស័ព្ទ​ 070 799 555/ 099 527…

ទីតាំងថ្មី អារម្មណ៍ថ្មី និងរសជាតិឆ្ងាញ់អស្ចារ្យ ជាមួយ Tiger Sugar សាខា ភ្នំពេញសេនធើ (មានវីដេអូ)
PR

ទីតាំងថ្មី អារម្មណ៍ថ្មី និងរសជាតិឆ្ងាញ់អស្ចារ្យ ជាមួយ Tiger Sugar សាខា ភ្នំពេញសេនធើ (មានវីដេអូ)

បច្ចុប្បន្ននេះតែគុជ បានក្លាយជាភេសជ្ជៈដ៏ពេញនិយមមួយនៅក្នុងស្រទាប់យុវវ័យ ថាមានរសជាតិឆ្ងាញ់ ញ៉ាំបានគ្រប់វ័យ មានឱជារស។ យ៉ាងណាមិញ សម្រាប់តែគុជដែលជាប្រេនល្បីក៏បាននាំមកក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការផងដែរ។ នៅក្នុងនោះ Tiger Sugar ត្រូវបានគេស្គាល់ថាជាប្រេនតែគុជលេខ១ ពីតៃវ៉ាន់ និងមានឈ្មោះល្បីគ្រប់បណ្តាប្រទេសជាច្រើន ហើយក៏បានពង្រីកសាខានៅក្នុងប្រទេសកម្ពុជា ថែមទាំងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ រហូតបានបង្កើតសាខាតូចៗជាច្រើនកន្លែងនៅក្នុងទីក្រុងភ្នំពេញទៀតផង។ ថ្មីៗនេះដើម្បីអាចបម្រើអារម្មណ៍ និងអ្នកគាំទ្រចូលចិត្តភេសជ្ជៈប្រភេទតែ និងតែគុជទន់ល្មើយនោះ Tiger Sugar  បានបង្កើតសាខាថ្មីរបស់ខ្លួនឯងមួយកន្លែងទៀតហើយ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញជាកន្លែងប្រមូលម្តុំទីប្រជុំជនតែម្តង នោះគឺ Tiger Sugar PPC នៅភ្នំពេញសេនធើ។ កុំភ្លេចណា ថៃហ្គ័រ ស៊ូហ្គារ ភ្នំពេញសេនធើ…

អេមហួស! Mobile Coffee សាខា BKK -57 ថ្មីកាន់តែធំ ស្អាត និងកាន់តែស៊ីវិល័យជាងមុន (មានវីដេអូ)
PR

អេមហួស! Mobile Coffee សាខា BKK -57 ថ្មីកាន់តែធំ ស្អាត និងកាន់តែស៊ីវិល័យជាងមុន (មានវីដេអូ)

ប្រសិនជាលោកអ្នកជាអ្នកឈ្លក់វង្វេង និងចូលចិត្តទទួលទានកាហ្វេ ច្បាស់ណាស់ អ្នកណាដែលថាមិនស្គាល់ Mobile Coffee នោះ ព្រោះហាងកាហ្វេនេះបានកសាងកេរ្តិ៍ឈ្មោះអស់រយៈពេលជាច្រើនឆ្នាំមកហើយថាមានបម្រើកាហ្វេឈ្ងុយឆ្ងាញ់ ពិសេសការតុបតែងហាងបែបធម្មជាតិស្រស់ស្រាយសម្រាប់អ្នកមកទទួលទាននៅហាងផ្ទាល់។ ហើយថ្មីៗនេះផងដែរ ក្រោយពីបានបើកដំណើរសាខាជាច្រើនកន្លែងពេលនេះ Mobile Coffee បានបន្តបើកសាខាថ្មីរបស់ខ្លួនកាន់តែធំ និងទូលាយជាងមុននោះគឺ Mobile Coffee  BKK -57 ដែលមានទីតាំងនៅម្តុំបឹងកេងកង។ ហាងសាខាដែលទើបតែដំណើរការថ្មីនេះមានទីតាំងធំទូលាយខ្លាំងណាស់ មានបម្រើកាហ្វេ និងភេសជ្ជៈច្រើនប្រភេទ ជាពិសេសថែមទាំងមានបម្រើអាហារសម្រន់មានរសជាតិឆ្ងាញ់ជាប់ចិត្តទៀតផង។ កាន់តែពិសេសដើម្បីអបអរការបើកដំណើរសាខាថ្មី Mobile Coffee  BKK -57  ក៏មានកម្មវិធីពិសេសផងដែរ នោះគឺការទិញ ១…

មួយកន្លែងទៀតហើយលើទឹកដីសៀមរាប ស្រស់ស្រាយអារម្មណ៍ជាមួយនឹង « រមណីយដ្ឋាន ម្លប់ក្រូចម៉ាឡេ »
PR

មួយកន្លែងទៀតហើយលើទឹកដីសៀមរាប ស្រស់ស្រាយអារម្មណ៍ជាមួយនឹង « រមណីយដ្ឋាន ម្លប់ក្រូចម៉ាឡេ »

ទៅលេងខេត្តសៀមរាប ច្បាស់ណាស់មិនមែនមានកន្លែងកម្សាន្តតែប្រាសាទបុរាណតែប៉ុណ្ណោះទេ ដោយក្នុងនោះ ខេត្តសៀមរាបមានកន្លែងកម្សាន្តបែបធម្មជាតិកែច្នៃជាច្រើនកន្លែង។ ដោយថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំរមណីយដ្ឋានបង្កើតថ្មីមួយកន្លែងទៀតហើយលើទឹកដីដ៏ល្អពិសេសនេះ នោះគឺ « រមណីយដ្ឋាន ម្លប់ក្រូចម៉ាឡេ »។ « រមណីយដ្ឋាន ម្លប់ក្រូចម៉ាឡេ »  ជារមណីយដ្ឋានថ្មី​ដែលស្ថិតនៅជើងភ្នំហប់ ហុំព័ទ្ធជុំវិញទៅដោយទេសភាពខៀវស្រងាត់ អមជាមួយសួនផ្កាចំរុះពណ៌ដ៏ស្រស់បំព្រង ត្រជាក់ភ្នែក ត្រជាក់កាយ សប្បាយក្រោមដើមឫស្សីដ៏ស្រស់ស្អាត អង្គុយពិសារអាហារនៅផ្ទៃទឹក ឬកន្លែងដែលខ្ពស់ក៏បានព្រោះអាចមើលទេសភាពភ្នំជុំវិញខ្លួន ។ រមណីយដ្ឋាននេះផងដែរ ពោរពេញទៅដោយ បរិយាកាសមួយដ៏សែនមនោរម្យនារដូវវស្សា អមដោយព្រៃព្រឹក្សា គឺជាកន្លែងមួយក្នុងទឹកដីឃុនរាម…

កន្លែងជួបជុំកម្សាន្ត និងណាត់ជួបគូស្នេហ៍ ល្បីថាទេសភាពឡូយអស់ទាស់ នៅជិតៗនេះលើផ្លូវអភិវឌ្ឍន៍7NG យើងតើ
ដើរកម្សាន្ត

កន្លែងជួបជុំកម្សាន្ត និងណាត់ជួបគូស្នេហ៍ ល្បីថាទេសភាពឡូយអស់ទាស់ នៅជិតៗនេះលើផ្លូវអភិវឌ្ឍន៍7NG យើងតើ

បន្ទាប់ពីចំណាយពេលវេលាសម្រាកពីការងារ និងការរកស៊ីនឿយហត់ជាប្រចាំថ្ងៃមក រាល់ចុងសប្តាហ៍ និងថ្ងៃសម្រាកនានា អ្នកណាៗក៏ចង់ចំណាយពលវេលាផ្ទាល់ខ្លួនលំហែអារម្មណ៍ កាត់ស្ត្រេស និងផ្តល់វេលាស្រស់ស្រាយសម្រាប់ខ្លួនឯងជាថ្មីផងដែរ តាមរយៈការដើរលេង និងការកម្សាន្តតាមរមណីយដ្ឋានានា។ យ៉ាងណាមិញ សម្រាប់អ្នកដែលចង់រកកន្លែងកម្សាន្តជិតៗ ផ្តល់នូវអារម្មណ៍ត្រជាក់ស្រស់ស្រាយដោយមិនបាច់ចំណាយវេលាទៅតាមបណ្តាខេត្តដែលមានរយៈពេលយូរ ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំរមណីយដ្ឋានថ្មីមួយកន្លែងល្បីថាស្រស់ស្អាតខ្លាំងនោះគឺ « រមណីយដ្ឋានចំការធ្នង់ » ។ រមណីយដ្ឋានថ្មីមួយកន្លែងនេះ មានកន្លែងសម្រាកលំហែកាយបែបធម្មជាតិដ៏ស្រស់ត្រកាល ត្រជាក់ស្រស់ស្រាយ ដោយមានទឹកបឹង មានព្រៃ មានវាលស្មៅ និងលម្អរដោយស្រែឈូករាប់រយហិចតា ដែលផ្តល់នូវភាពសប្បាយរីករាយ និងក្តីសុខសុភមង្គល អាចជាកន្លែងកសាងអនុស្សាវរីយ៍ល្អៗជាមួយក្រុមគ្រួសារ មិត្តភក្តិ…

មានគម្រោងមកលេងកោះកុង អាចមកសាកល្បងមកស្នាក់កម្សាន្តនៅរីហ្សតបើកថ្មីនេះបាន
ដើរកម្សាន្ត

មានគម្រោងមកលេងកោះកុង អាចមកសាកល្បងមកស្នាក់កម្សាន្តនៅរីហ្សតបើកថ្មីនេះបាន

កោះកុង គឺជាខេត្តជាប់មាត់សមុទ្រមួយ ដែលមានសត្តានុពលផ្នែកទេសចរណ៍មិនចាញ់ ខេត្តជាប់សមុទ្រដទៃទៀតឡើយ ដោយខេត្តនេះមានសមុទ្រស្រស់ស្អាត​ និងព្រៃភ្នំដែលទាក់ទាញភ្ញៀវមកលេងមិនដាច់នោះឡើយ។ ក្រៅពីមកលេងកម្សាន្តជាមួយកន្លែងធម្មជាតិនៅក្នុងខេត្ត កោះកុង អ្នកដែលមានគម្រោងមកលេង ខេត្តកោះកុង ក៏អាចជ្រើសរើសមកស្នាក់នៅរីហ្សតបែបធម្មជាតិទើបតែបើកថ្មីមួួយកន្លែងនេះដែរនោះគឺ « កោះស្នេហ៍ឡុងប៊ិច រីស៊ត » ។ « កោះស្នេហ៍ឡុងប៊ិច រីស៊ត » មានបន្ទប់ស្នាក់នៅស្រស់ស្អាតច្រើនជម្រើស មានទាំងការបោះតង់បែបទំនើប ដែលមានផាសុកភាព ខ្យល់អាកាសបរិសុទ្ធ អាចរីករាយជាមួយការជិះទូកកាយ៉ាក់ជាមួយទេសភាពថ្ងៃរៀបលិច ញ៊ាំអាហារពេលល្ងាចជាមួយក្រុមគ្រួសារ ដែលពិតជាធ្វើឱ្យដំណើរកម្សាន្តមានន័យ និងមិនអាចបំភ្លេចបាន។ រីស៊ត សម្រាប់សម្រាកលំហែកាយមួយនេះ គ្រប់បន្ទប់សុទ្ធតែមានតម្លៃពិសេស បូករួមទាំងអាហារពេលព្រឹក…

ផុតកង្វល់អស់ស្ត្រេស! តោះទៅលំហែរអារម្មណ៍ជាមួយនឹង រមណីយដ្ឋាន​ធម្មជាតិ ស្រះខ្វាវ
PR

ផុតកង្វល់អស់ស្ត្រេស! តោះទៅលំហែរអារម្មណ៍ជាមួយនឹង រមណីយដ្ឋាន​ធម្មជាតិ ស្រះខ្វាវ

មួយរយៈនេះ ស្ថានភាពសង្គមសព្វថ្ងៃបានធ្វើឱ្យមនុស្សមានភាពកង្វល់ច្រើន ថែមទាំងមានអារម្មណ៍ធុញថប់ស្ត្រេសទៀតផង ដែលពេលនេះស្ថានភាពធូរស្បើយ មនុស្សយើងគួរតែរកពេលវេលាសម្រាក លំហែរខួរក្បាលនៅកន្លែងដែលមានធម្មជាតិ និងបរិយកាសស្រស់ស្រាយលំហែអារម្មណ៍។ នៅក្នុងនោះ ខេត្តសៀមរាប គឺខេត្តប្រវត្តិសាស្ត្រដែលមិនត្រឹមតែមានប្រាសាទបុរាណរាប់រយដែលជាសម្បត្តិដ៏ថ្លៃថ្លា តែក៏មានសម្បត្តិធម្មជាតិស្រស់ត្រកាលគ្រប់កន្លែង រហូតអាចកែច្នៃជារមណីយដ្ឋានជាច្រើន។ តែប្រសិនជាចង់ទទួលបាននូវទេសភាពថ្មីវាលស្រែ​ខៀវស្រងាត់​ នោះមានតែរមណីយដ្ឋាន « ធម្មជាតិស្រះខ្វាវ » ។ « ធម្មជាតិស្រះខ្វាវ » ជារមណីដ្ឋានកែច្នៃ នៅស្រុកបន្ទាយស្រី ដែលមានទេសភាពស្រស់ស្អាតប្លែកភ្នែក ជាមួយនឹងវាលស្រែ​ខៀវស្រងាត់​ច្នៃជាមួយនឹងកន្លែងថតរូបស្រស់ស្អាត មានស្ពានឆ្លងកាត់វាលស្រែ មានដើមផ្កាចម្រុះពណ៌ ជណ្តើរឋានសួគ៌ និងកន្លែងកម្សាន្តជាច្រើនសុទ្ធតែអាចកម្សាន្ត និងថតរូបកម្សាន្តសប្បាយអារម្មណ៍។ ក្រៅពីទទួលបាននូវទិដ្ឋភាពបែបធម្មជាតិបែបនេះ «…

ស្ថានភាពបែបនេះមិនភ័យចេញមកក្រៅ! ប្រើតែទូរស័ព្ទដៃ ទំនិញគ្រប់មុខមកដល់ផ្ទះភ្លាមៗ
PR

ស្ថានភាពបែបនេះមិនភ័យចេញមកក្រៅ! ប្រើតែទូរស័ព្ទដៃ ទំនិញគ្រប់មុខមកដល់ផ្ទះភ្លាមៗ

ទោះជាស្ថិតនៅគ្រាអាសន្នបិទផ្ទប់ទីក្រុងភ្នំពេញ និងខេត្តកណ្តាល (Lockdown) ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីត១៩យ៉ាងណាក្តី តែសម្រាប់ហាងអាហារបែបវេចខ្វប់ ផ្សារទំនើបនានា និងផ្សារលក់សំភារៈចាំបាច់នៅតែដំណើរការជាធម្មតាដើម្បីបម្រើការសេចក្តីចាំបាច់របស់ប្រជាជនខ្មែរយើង។ តែយ៉ាងណាក្តីដើម្បីរួមចំណែកការកាត់បន្ថយការចេញមកខាងក្រៅ ទោះបីជាអ្នកស្ថិតនៅក្នុងផ្ទះដើម្បីរក្សាគម្លាតសង្គមអ្នកនៅតែអាចទទួលបានអាហារ ស្បៀង និងរបស់ប្រើប្រាស់ចាំបាច់ ដោយមានការដឹកជញ្ជូនដល់ផ្ទះយ៉ាងងាយស្រួលដោយមិនបាច់ចេញនៅក្រៅឡើយ។ តោះមកតាមដានហាង ផ្សារទំនើបនានា ដែលមានការដឹកជញ្ជូនដល់ទីតាំងដោយមិនបាច់ចេញក្រៅផ្ទះ៖ 1. Lucky Supermarket លេខទំនាក់ទំនង៖ 023 885 722 វែបសាយ៖ https://www.facebook.com/LuckySupermarketCambodia/ 2. Chip Mong Supermarket លេខទំនាក់ទំនង៖ 098 666210 វែបសាយ៖…

ហាងបុកល្ហុងធម្មតាៗ តែការតុបតែងខាងក្នុងហាងវិញ ឡូយអស់ស្ទះ
ដើរកម្សាន្ត

ហាងបុកល្ហុងធម្មតាៗ តែការតុបតែងខាងក្នុងហាងវិញ ឡូយអស់ស្ទះ

បុកល្ហុង​ គឺជាអាហារសម្រន់ដ៏មានរសជាតិឆ្ងាញ់ពិសា និងជាទីពេញនិយមរបស់យុវវ័យសម័យនេះដែលមានបើកដំណើរការច្រើនស្អេកស្កះ តែបើស្វែងរកបុកល្ហុងដែលមានទីតាំងសមរម្យតុបតែងស្រស់ស្អាតប្លែកភ្នែកពិតជាមិនមានច្រើននោះឡើយ។ ថ្ងៃនេះ «ក្នុងស្រុក » សូមណែនាំហាងបុកល្ហុងដែលកំពុងតែល្បីពេញហ្វេសប៊ុកមួយកន្លែងរហូតមានការស៊ែរបន្តគ្នាព្រោងព្រាត ថាជាហាងបុកល្ហុងដែលមានរសជាតិឆ្ងាញ់ ពិសេសការតុបតែងហាងស្រស់ស្អាតប្លែកនោះគឺ ហាង « តុងតុងបុកអស់ស្ទះ » ។ « តុងតុងបុកអស់ស្ទះ » គឺជាហាងដែលទើបតែបើកដំណើរការសាកល្បង ជាមួយនឹងមុខម្ហូបឆ្ងាញ់ៗ និងងទីកន្លែងអង្គុយលេងស្រស់ស្អាត អាចថតរូបលេងប្លែកៗទុកជាអនុស្សាវរីយ៍ ចំណែកឯតម្លៃវិញថោកសមរម្យថែមទៀតផង។ គួរឱ្យដឹងផងដែរថា « តុងតុងបុកអស់ស្ទះ » មានទីតាំងនៅ ផ្លូវលេខ 304 កែង 105…

គួរឱ្យចាប់អារម្មណ៍ ហាងកាហ្វេថ្មីច្នៃប្រតិដ្ឋប្លែក បង្កើតឡើងដោយយុវជនមួយក្រុមដែលបានបញ្ចប់ការសិក្សាពីសាលា សណ្ឋាគារ និងទេសចរណ៍
ដើរកម្សាន្ត

គួរឱ្យចាប់អារម្មណ៍ ហាងកាហ្វេថ្មីច្នៃប្រតិដ្ឋប្លែក បង្កើតឡើងដោយយុវជនមួយក្រុមដែលបានបញ្ចប់ការសិក្សាពីសាលា សណ្ឋាគារ និងទេសចរណ៍

បើនិយាយពីហាងកាហ្វេបច្ចុប្បន្នមានច្រើនកន្លែងណាស់​ សុទ្ធតែមានរសជាតិឆ្ងាញ់ និងបរិយាកាសស្រស់ស្អាតបែបច្នៃប្រតិដ្ឋថ្មីៗរៀងៗខ្លួនដើម្បីទាក់ទាញភ្ញៀវមកទទួលទាន​ តែបើនិយាយពីហាងកាហ្វេដែលមានលក្ខណៈច្នៃប្រតិដ្ឋបែបខ្មែរ​ និងបង្ហាញពីសិល្បៈបែបគំនូរប្រហែលជាមិនមានច្រើនឡើយ។​ យ៉ាងណាមិញ​ សម្រាប់អ្នកដែលចង់សាកល្បងហាងកាហ្វេដែលមានពណ៌សម្បុរបែបសិល្បៈប្លែកអារម្មណ៍វិញនោះ ថ្ងៃនេះ «ក្នុងស្រុក» សូមណែនាំហាងកាហ្វេមួយកន្លែងដែលស្ថិតនៅលើទឹកដីវប្បធម៌បែបសិល្បៈនៅខេត្តសៀមរាប​យើងតែម្តង នោះគឺ «​​ ពូកាហ្វេ វត្តដំណាក់ » ។ «​​ ពូកាហ្វេ វត្តដំណាក់ »  ត្រូវបានគេដឹងថាជាហាងកាហ្វេមួយ ដែលបង្កើតឡើងដោយយុវជនមួយក្រុមដែលបានបញ្ចប់ការសិក្សាពីសាលា សណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៉ូល រួមគ្នាបង្កើតច្នៃប្រតិដ្ឋជាហាងកាហ្វេដ៏គួរឱ្យចាប់អារម្មណ៍នេះ ជាមួយនឹងអគារ២ជាន់។​ ​ អ្វីដែលកាន់តែទាក់ទាញបំផុតនោះ ហាងមួយនេះមានការរៀបចំហាងជាលក្ខណៈគំនូរគូរលើជញ្ជាំង និងលក្ខណៈវីនថេក…

អស្ចារ្យណាស់! អគារនៃស្នាព្រហត្ថរបស់សម្ដេចតា ប្រែជារីស៊តតម្លៃរាប់ពាន់ដុល្លារក្នុងមួយយប់ !
ដើរកម្សាន្ត

អស្ចារ្យណាស់! អគារនៃស្នាព្រហត្ថរបស់សម្ដេចតា ប្រែជារីស៊តតម្លៃរាប់ពាន់ដុល្លារក្នុងមួយយប់ !

ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ  ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិ សម្តេចតា គឺ​ជា​ឥស្សរជន​​​​លេចធ្លោមួយព្រះអង្គ ដែលមានត្រឹមតែមានស្នាព្រហត្ថក្នុង​ឆាកនយោបាយ​កម្ពុជា តែទ្រង់ក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារបែបប្រវត្តិសាស្រ្ត និងទំនើបៗជាច្រើននៅជំនាន់នោះ បន្សល់ដល់បច្ចុប្បន្ន។ តែលោកអ្នកប្រហែលជាមិនទាន់ដឹងនោះទេថា មានអគារក្រោមស្នាព្រហត្ថរបស់សម្ដេចតា​ មួយកន្លែង ត្រូវបានគេដឹងថាបានប្រែក្លាយជារីហ្សតដ៏ទំនើប និងប្រណីតបែបអភិជន ដោយគ្រាន់តែតម្លៃស្នាក់នៅមួយយប់តម្លៃរាប់ពាន់ដុល្លារឯណោះ។ ដោយ «ក្នុងស្រុក» សូមធ្វើការដកស្រង់អត្ថបទទាំងស្រុងស្តីពីអគារដ៏ប្រណីត និងលំដាប់មួយនេះពី Sightseeing World​ដូខាងក្រោមនេះ៖ នៅចន្លោះឆ្នាំ1953 ដល់ដើមទស្សវត្សរ៍60 កម្ពុជាកំពុងតែមមាញឹកក្នុងការរៀបចំលើគ្រប់វិស័យ ជាពិសេសគឺហេដ្ឋារចនាសម្ពន្ធ័នេះតែម្ដង ។ ឆ្នាំ 1962…

១០នាទីជិតបង្កើយពីភ្នំពេញ ​ទទួលទានអាហារឆ្ងាញ់ក្បែរមាត់ទន្លេ មាននៅ «ម្ហូបជាតិ១៦៨» យើងហ្នឹង
ដើរកម្សាន្ត

១០នាទីជិតបង្កើយពីភ្នំពេញ ​ទទួលទានអាហារឆ្ងាញ់ក្បែរមាត់ទន្លេ មាននៅ «ម្ហូបជាតិ១៦៨» យើងហ្នឹង

ចង់ទទួលទានអាហារឆ្ងាញ់ៗស្រូបខ្យល់អាកាសមាត់ទន្លេត្រជាក់ស្រស់ស្រាយអារម្មណ៍ មិនខ្វះទេនៅក្បែរៗទៅក្រុងភ្នំពេញយើងហ្នឹង ​ហើយកន្លែងដែល ​«ក្នុងស្រុក» ​សូមណែនាំនោះគឺហាង «អាហារដ្ឋានម្ហូបជាតិ168» ដែលមានទីតាំងនៅតំបន់ព្រែកលៀបជិតៗនេះឯង។ «អាហារដ្ឋានម្ហូបជាតិ168» ជាកន្លែងទទួលទានអាហារដែលមានលក្ខណៈកញ្ចុះជាប់មាត់ទឹក មានតុ មានកន្លែងអង្គុយផ្ទាល់ដី ដែលមានខ្យល់អាកាសល្អជាប់មាត់ទន្លេ អាចចាក់ភ្លេង ច្រៀងលេងយ៉ាងសប្បាយរីករាយ ​ជាពិសេសម្ហូបកម្មង់បែបជនបទស្រុកស្រែសុទ្ធតែឆ្ងាញ់ៗពិសាជាប់ចិត្តគ្រប់មុខ  ជាមួយតម្លៃសមរម្យផងដែរ។ ក្រៅពីទទួលភ្ញៀវមកទទួលទានកម្សាន្តលំហែអារម្មណ៍ «អាហារដ្ឋានម្ហូបជាតិ168» ក៏មានទទួលរៀបចំកម្មវិធីខួបកំណើត កម្មវិធីជប់លៀងបុគ្គលិក កម្មវិធីជួបជុំផ្សេងៗ ទៀតផង ពិតជាមិនធ្វើឱ្យលោកអ្នកខកបំណងទេ។ គួរឱ្យដឹងផងដែរថា «អាហារដ្ឋានម្ហូបជាតិ168»  មានទីតាំងនៅព្រែកលៀប ផ្លូវជាតិ 6A ចុះតាមរបងវត្តវារិន្ទព្រែកលៀប ប្រមាណជា ​៤០០ ម៉ែត្រ បើជិះប្រហែល១០នាទីពីភ្នំពេញតែប៉ុណ្ណោះ…

កំពង់ស្ពឺនេះសោះ! «ទំនប់ស្លា» ទេសភាព​ដ៏ស្រស់ត្រកាលនៅថ្ងៃសម្រាកលំហែអារម្មណ៍
ដើរកម្សាន្ត

កំពង់ស្ពឺនេះសោះ! «ទំនប់ស្លា» ទេសភាព​ដ៏ស្រស់ត្រកាលនៅថ្ងៃសម្រាកលំហែអារម្មណ៍

ថ្មីៗនេះ នៅក្នុងខេត្តកំពង់ស្ពឺ  មានរមណីយដ្ឋានមួយ ​ដែលជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពល ដែលលាតត្រដាងនូវផ្ទាំងទេសភាព​ដ៏ស្រស់ត្រកាល ធ្វើឱ្យវាក្លាយជា​កន្លែងសម្រាកលំហែកាយគួរជាទីមនោរម្យសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ  នោះគឺ«​រមណីយដ្ឋានទំនប់ស្លា» ។ «​រមណីយដ្ឋានទំនប់ស្លា» ជាទំនប់បែបកែច្នៃ និងបែបធម្មជាតិ ដែលមានទេសភាពដ៏ស្រស់ស្អាតត្រកាលជាមួយនឹង ទិដ្ឋភាពក្នុងទំនប់ មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា និងភ្នំដុះអមជុំវិញ ។ ចំណែកឯទឹកទំនប់វិញ មានផៃ្ទទឹកពណ៏ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន រហូតធ្វើឲ្យអ្នកទស្សនាមិនចង់ឃ្លាតពីកនែ្លងនេះឡើយ។ ក្រៅពីការរីករាយនឹងទស្សនីយភាពជុំវិញបម្រើក្រសែភ្នែក ភ្ញៀវទេសចរអាចជួលទូក កៃយ៉ាក់ ទាទឹក ជិះលេងកំស្ដានបាន និងការកម្សាន្តផ្សេងៗទៀត យ៉ាងសប្បាយរីករាយ ពិសេសក៏មានកញ្ចុះត្រជាក់សម្រាប់សម្រាកលំហែ និងអាចកម្មង់ម្ហូបអាហារបែបជនបទ និងភេសជ្ជៈជាច្រើនមុខយ៉ាងឆ្ងាញ់ពិសាទៀតផង ដោយសេវាកម្មដ៍សប្បាយរីករាយទាំង…

ប្លែកមិនដែលមាន! នំបញ្ចុកទឹកប្រហុក រសជាតិដេីម ដំបូងគេនៅភ្នំពេញ​ សាកម្តងដឹងតែឆ្ងាញ់ជាប់ចិត្ត
ដើរកម្សាន្ត

ប្លែកមិនដែលមាន! នំបញ្ចុកទឹកប្រហុក រសជាតិដេីម ដំបូងគេនៅភ្នំពេញ​ សាកម្តងដឹងតែឆ្ងាញ់ជាប់ចិត្ត

បើនិយាយពីមុខម្ហូបខ្មែរយើងមានច្រើនបែបច្រើនសណ្ឋានណាស់​ សុទ្ធតែមានរសជាតិឆ្ងាញ់ប្លែក​មិនចាញ់ម្ហូបពីបណ្តាប្រទេសដទៃនោះឡើយ ដោយក្នុងនោះនំបញ្ចុកអាចនិយាយបានថាជាអាហារដ៏ពេញនិយមមួយផងដែរ​ ដែលមានការច្នៃប្រតិដ្ឋទឹកសម្លេសម្រាប់ទទួលទានជាមួយនឹងនំបញ្ចុកច្រើនមុខ​​ទាំងប្រភេទសម្លប្រហើរខ្មែរ សម្លការី និងសម្លផ្សេងៗជាច្រើនមុខទៀត។ តែថ្ងៃនេះពិតជាប្លែក «ក្នុងស្រុក» សូមណែនាំនំបញ្ចុកមួយប្រភេទថ្មីកែច្នៃប្លែក នោះគឺ​ នំបញ្ចុកទឹកប្រហុក រសជាតិដើមដែលមានតែមួយនៅទីក្រុងភ្នំពេញ។ សម្លទឹកប្រហុកនេះ ផ្សំពីប្រហុកខ្មែរសុទ្ធសាធឈ្ងុយឆ្ងាញ់ម្យ៉ាង ដោយទទួលទានជាមួយល្បោយបន្លែដូចនំបញ្ចុកដទៃ តែមានការទទួលទានបន្ថែមជាមួយនឹងត្រីអណ្តែងអាំងឆ្ងាញ់ពិសេស ដោយតម្លៃមួយឈុតត្រឹមតែ​ 12000៛ប៉ុណ្ណោះ។ លោកអ្នកអាច ស្វែងរក​ នំបញ្ចុកទឹកប្រហុក មួយនេះបានតាមរយៈហាង ផ្សារធម្មជាតិ 99 ដែលមានផ្ទះលេខ 82 Eo ផ្លូវ​ ១១៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក​ ទល់មុខហាងចូលម្លប់សាខាពេទ្យកុមារជាតិ​…

ប្លែកខ្លាំងស្អាតណាស់មានតែមួយស្រុកខ្មែរ ជាមួយនឹងហាងកាហ្វេឃ្លាំងអំបិល ទិដ្ឋភាពកណ្តាលស្រែអំបិលពិតៗ
ដើរកម្សាន្ត

ប្លែកខ្លាំងស្អាតណាស់មានតែមួយស្រុកខ្មែរ ជាមួយនឹងហាងកាហ្វេឃ្លាំងអំបិល ទិដ្ឋភាពកណ្តាលស្រែអំបិលពិតៗ

សម័យបច្ចុប្បន្ននេះហាងកាហ្វេជាច្រើនបានបង្កើតឡើងជាមួយនឹងរសជាតិថ្មីឆ្ងាញ់ៗប្លែកពីគ្នា ​ដោយក្នុងនោះសោភណ្ឌភាព និងការរៀបចំហាងក៏ជាចំណុចសំខាន់ដែលទាក់ទាញភ្ញៀវចូលទទួលទានកាហ្វេផងដែរ ដើម្បីជាការផ្លាស់ប្តូរបរិយាកាសកាន់តែស្រស់ស្រាយបន្ថែម។ ដោយក្នុងនោះថ្មីៗនេះមានហាងកាហ្វេបង្កើតថ្មីមួយកន្លែងទៀតហើយ ​ធ្វើឱ្យអារម្មណ៍អ្នកចូលចិត្តទទួលទានកាហ្វេ និងចូលចិត្តភាពច្នៃប្រតិដ្ឋថ្មីកញ្ជ្រោលចង់ទៅគ្រប់ៗគ្នានោះគឺ ​« ហាងកាហ្វេឃ្លាំងអំបិល ​» ដែលមានទីតាំងនៅកណ្តាលវាលស្រែអំបិលតែម្តង។ « ហាងកាហ្វេឃ្លាំងអំបិល ​»​ មានបើកបម្រើកាហ្វេ​ និងភេសជ្ជៈគ្រប់ប្រភេទមិនខុសពីហាងល្បីៗដទៃនោះទេ ​ដោយក្រៅពីជាហាងដែលយកទេសភាពស្រែអំបិលខេត្តកំពតជាចម្បងនៅក្នុងការទាក់ទាញភ្ញៀវមកទទួលទាន​ និងថតរូបកម្សាន្តហើយ ​សូម្បីតែការតុបតែងហាងក៏មានលក្ខណៈប្លែកស្រស់ស្រាយ គួរឱ្យចាប់អារម្មណ៍ចង់មកទទួលទានតែម្តង។ ​ដោយបច្ចុប្បន្ននេះ ហាងកាហ្វេឃ្លាំងអំបិលនេះបានស្រូបទាញអ្នកទេសចរគ្រប់តំបន់ទាំងអ្នកនៅក្នុងខេត្តកំពតផ្ទាល់ និងអ្នកដែលនៅទីក្រុងភ្នំពេញទៀតផង។ គួរឱ្យដឹងផងដែរថា ​« ហាងកាហ្វេឃ្លាំងអំបិល ​»​ មានទីតាំងស្ថិតនៅ ស្រែអំបិលជុំគ្រៀល ខេត្តកំពត ចង់ដឹងទីតាំងច្បាស់លោកអ្នកអាចស្វែករកតាមរយៈ ​Maps…