តោះញ៉ាំ

Knongsrok (2)
តោះញ៉ាំ

ផ្លែតាសក់ផ្ទុកជាតិទឹក ៩៦% ផ្តល់គុណប្រយោជន៍ច្រើនដល់រាងកាយ

ផ្លែតាសក់ផ្ទុកជាតិទឹក ៩៦% ផ្តល់គុណប្រយោជន៍ច្រើនដល់រាងកាយ ផ្លែតាសក់ (cucumber) គឺជាបន្លែផ្លែដែលមានជាតិទឹកខ្ពស់បំផុតមួយក្នុងចំណោមបន្លែផ្លែទាំងឡាយ ដោយមានជាតិទឹករហូតដល់ ៩៥-៩៦% នៃទម្ងន់សរុប។ វាមិនត្រឹមតែជួយផ្តល់ជាតិទឹកដល់រាងកាយប៉ុណ្ណោះទេ គឺផ្តល់គុណប្រយោជន៍សុខភាពជាច្រើន ដូចជាជួយសម្រកទម្ងន់ បង្កើនភាពស្រស់ស្រាយនៃស្បែក និងគាំទ្រប្រព័ន្ធភាពស៊ាំ។ ផ្លែតាសក់មានកាឡូរីទាប សម្បូរវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលធ្វើឱ្យវាក្លាយជាអាហារដ៏ល្អសម្រាប់ការរក្សាសុខភាពទូទៅ។ អត្ថបទនេះនឹងស្វែងយល់ពីគុណប្រយោជន៍សំខាន់ៗនៃផ្លែតាសក់ដល់រាងកាយ។ គុណប្រយោជន៍សំខាន់ៗនៃផ្លែតាសក់ ១. ជួយផ្តល់ជាតិទឹកដល់រាងកាយ ដោយសារមានជាតិទឹកខ្ពស់រហូតដល់ ៩៦% ផ្លែតាសក់ជួយរក្សាជាតិទឹកក្នុងរាងកាយ ដែលចាំបាច់សម្រាប់ការដំណើរការនៃសរីរាង្គទាំងឡាយ។ ការផឹកទឹកត្រាសក់ ឬញ៉ាំផ្លែតាសក់ស្រស់ អាចជួយការពារការខះជាតិទឹក ជាពិសេសនៅរដូវក្តៅ។ វាក៏ជួយដឹកជញ្ជូនសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅកាន់កោសិកាទាំងឡាយផងដែរ។…

Cover Copy
តោះញ៉ាំ

គន្លឹះ ៧ យ៉ាងដើម្បីជួយអ្នកអោយចំណេញលុយនៅពេលញ៉ាំអាហារប៊ូហ្វេ

ការទៅញុំាអាហារប៊ូហ្វេ ជាគុណវិបត្តិមួយនៃទម្រង់ខាតលុយព្រោះហាងបុហ្វេទាំងនោះគឺតម្លៃខ្ពស់ណាស់។ ដូច្នេះដើម្បីបានអាហារដ៏ឆ្ងាញ់ពិសារសមនឹងប្រាក់ចំណាយ អ្នកត្រូវដឹងពីគោលការណ៍ខាងក្រោមពេលទៅញ៉ាំអាហារប៊ូហ្វេ។ ខាងក្រោមនេះជាគន្លឹះទាំង ៧ ដែលអាចជួយអ្នកមិនឲ្យខាតលុយពេលញ៉ាំអាហារប៊ូហ្វេ៖ ១.ស្លៀកសម្លៀកបំពាក់ឲ្យស្រួលខ្លួនពេលចេញទៅញ៉ាំអាហារ៖ ពេលទៅញ៉ាំអាហារប៊ូហ្វេ អ្នកគួរតែជ្រើសរើសសំលៀកបំពាក់ដែលស្រួលពាក់។ ខោខូវប៊យ ឬ សំពត់តឹងនឹងធ្វើឱ្យអ្នកពិបាកដើរ និងមិនអាចញ៉ាំបានច្រើន។ អ្នកគួរតែស្លៀកខោរលុងៗ ដើម្បីជួយសម្រួលក្រពះរបស់អ្នក និងជៀសវាងការហើមពោះនៅពេលអ្នកញ៉ាំអាហារពេញ។ ២.ញ៉ាំអាហារដែលមានតម្លៃថ្លៃមុនគេ៖ នៅពេលចាប់ផ្តើមអាហារប៊ូហ្វេ អ្នកគួរតែជ្រើសរើសចានដែលមានតម្លៃថ្លៃ។ វិធីនេះ អ្នកនឹងធានាថាអ្នកទទួលបានតម្លៃសម្រាប់ប្រាក់របស់អ្នក។ កំណត់ការទទួលទានអាហារធម្មតា ឬអាហារដែលមានម្សៅច្រើន ដែលធ្វើឲ្យអ្នកឆ្អែតបានលឿន ដូចជា បាយ អាហារចៀន ដំឡូងបំពង… មុខម្ហូបទាំងអស់នេះធ្វើឱ្យអ្នកឆ្អែតបានយ៉ាងឆាប់រហ័ស ហើយអ្នកអាចញ៉ាំបានគ្រប់ពេល មិនចាំបាច់ក្នុងអាហារប៊ូហ្វេនោះទេ។…

Cover Kh Food
PR

អស្ចារ្យមែន! ម្ហូបស្រុកខ្មែរល្បីថាឆ្ងាញ់ ​រហូតកម្មវិធីបរទេសល្បីចុះមកថត និងភ្លក់ដោយផ្ទាល់ ​ហើយលាន់មាត់ស្ទើរមិនគួរឱ្យជឿ (មានវីដេអូ)

ជាការពិតណាស់ ថ្មីៗនេះមុខម្ហូបស្រុកខ្មែរកាន់តែមានភាពល្បីល្បាញលើឆាកពិភពលោក ​តាមការកោតសរសើរតៗគ្នា  ជាពិសេសសូម្បីតែសារព័ត៌មានល្បី ​CNN  ក៏បានចុះអត្ថបទសរសើរក្នុងន័យជួយផ្សព្វផ្សាយផ្នែកទេសចរណ៍ស្រុកខ្មែរផងដែរ។ កាន់តែពិសេសថ្មីៗនេះ​ កម្មវិធីល្បី World Poker Tour (WPT) បានចុះមកប្រទេសកម្ពុជាផ្ទាល់ក្នុងភោជនីយដ្ឋានរំដេង ដើម្បីភ្លក់ម្ហូបខ្មែរយើងផងដែរ  ដោយម្ហូបពិសេសៗដែលពួកគេបានភ្លក់សុទ្ធតែជាម្ហូបដែលត្រូវបានជនបរទេសនិយមទទួលទាននៅស្រុកខ្មែរថែមទាំងលាន់មាត់ថាឆ្ងាញ់ដូចជា ការី ​អាម៉ុកត្រី ​ឆាត្រប់ដុត នំបញ្ចុក និងឆាអង្ក្រង។ ក្រោយពីការភ្លក់មុខម្ហូបពីមួយមុខទៅមួយមុខ ពួកគេសុទ្ធតែលាន់មានមុខម្ហូបខ្មែរពិតជាមានរសជាតិឈ្ងុយឆ្ងាញ់ដូចគេល្បីប្រាកដមែន  ជាពិសេសការបិទបញ្ចប់កម្មវិធិជាមួយនឹងការភ្លក់ស្រាសអង្ករខ្មែរ  ជាមួយទឹកឃ្មុំទៀតរឹតតែពិសេស។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

Cover CNN Food
តោះញ៉ាំ

ឡូយមែន! គេហទំព័របរទេសល្បី ​CNN ប្រូម៉ូតម្ហូបខ្មែរឈ្ងុយឆ្ងាញ់ល្បីទាំង ​៣០មុខ ​ដែលជនបរទេសគួរតែសាកឱ្យបានម្តងពេលមកលេងស្រុកខ្មែរ

ដូចយើងបានដឹងរួចមកហើយថា ប្រទេសកម្ពុជាយើងគឺជាប្រទេសអច្ឆរិយៈ ​មានទឹកដីសម្បូរសប្បាយ  ទៅដោយវប្បធម៌ ​អរិយធម៌ និងធនធានធម្មជាតិជាច្រើនដែលប្រទេសមួយចំនួនមិនមានដូច។ ក្រៅពីសម្បត្តិវប្បធម៌ដ៏ច្រើនហើយនោះ ​ប្រទេសខ្មែរយើង  ក៏ត្រូវបានគេដឹងថា ​ជាប្រទេសពូកែច្នៃមុខម្ហូប សុទ្ធតែម្ហូបប្លែកៗ និងមានរសជាតិឆ្ងាញ់ពិសាមួយ ​រហូតម្ហូបខ្មែរខ្លះមានឈ្មោះល្បីលើការប្រកួតប្រជែងមុខម្ហូបពិភពលោកផងដែរ។ ហើយអាចថាជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ​ដោយថ្មីៗនេះគេហទំព័រព័ត៌មានល្បី ​CNN  បានបង្ហោះពីមុខម្ហូបខ្មែរឆ្ងាញ់ៗចំនួន ​៣០មុខ ដែលជនបរទេសគួរតែសាកល្បងឱ្យបានម្តងពេលមកលេងស្រុកខ្មែរ។ ដូច្នេះមកតាមដានមុខម្ហូបដែល ​CNN  បានចាត់ទុកថាជាម្ហូបឆ្ងាញ់ទាំង ​៣០ មុខដូចខាងក្រោម ៖ ១. សម្លកកូរ ២. នំបញ្ចុក ៣. អាម៉ុក (ត្រី…

Cove Suffaron
តោះញ៉ាំ

ដឹងអត់ Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ជួយដល់សុខភាព និងសម្រស់ ហើយជាគ្រឿងទេសដែលឆ្ងាញ់បំផុតសំរាប់ឋានៈត្រកូលអភិជន

មនុស្សជាច្រើនប្រហែលជាដឹងហើយថា មានឈ្មោះថាផ្កាភាគច្រើនគឺមានរូបរាងស្រស់ស្អាត និងក្លិនក្រអូប ដែលពេលខ្លះអាចយកមកតុបតែងលំអ ធ្វើជាកាដូជូនមនុស្សជាទីស្រលាញ់ ឯផ្កាខ្លះក៏មានគុណប្រយោជន៍ច្នៃធ្វើជាឱសថបុរាណបានផងដែរ។ តែអ្នកប្រហែលជាមិនបានដឹងនោះទេថា នៅលើលោកយើងនេះមានផ្កាមួយប្រភេទ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត និងក្លិនក្រអូប អាចច្នៃជាឱសថពិសេសតែចំពោះតម្លៃវាវិញគឺខ្ពស់កប់ពពកតែម្តង ដោយតម្លៃផ្កានេះ ១គីឡូក្រាម ប្រមាណជា ១ម៉ឺនដុល្លារឯណោះ នោះគឺផ្កា Saffron ។ Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ដែលមានអាយុកាលរាប់លានឆ្នាំ ដែលដុះនៅជ្រលងភ្នំនៃទ្វីបអឺរ៉ុប និង ចក្រភពអារ៉ាប់ តែភាគច្រើនត្រូវបានគេដាំនៅតាមតំបន់ដែលមានអាកាសធាតុក្តៅ ដូចជា ឥណ្ឌា​ អ៊ីរ៉ង់ អេស្បាញ អ៊ីតាលី និងតាមបណ្តាប្រទេសមួយចំនួនទៀត ហើយជាផ្កាដែលពេញនិយមបំផុតនៅក្នុងពិភពជំនួញ ដែលជួយដល់សុខភាព…

Cover Num
ដើរកម្សាន្ត

ឆ្ងល់យូរហើយថាបង្អែមនេះខ្មែរហៅថាម៉េច? ពេលនេះភ្ញាក់ខ្លួន តោះ! ​នាំគ្នាហៅបង្អែមនេះឱ្យបានត្រឹមត្រូវតាមប្រភពឈ្មោះដើមខ្មែរវិញទាំងអស់គ្នា

ជាការពិតណាស់ ​ម្ហូប និងបង្អែមខ្មែរជាច្រើនតាំងពីសម័យមុនរហូតដល់បច្ចុប្បន្ន ​ក្រៅពីមានរស់ជាតិឈ្ងុយឆ្ងាញ់ប្លែកហើយនោះ ​ថែមទាំងទទួលបានការពេញនិយមហូរចូលទៅក្នុងប្រទេសជិតខាងផងដែរ។ តែដោយសារតែប្រទេសយើងជួបកត្តាសង្គ្រាមរ៉ាំរ៉ៃ  មុខម្ហូប និងបង្អែមមួយចំនួនត្រូវបានបាត់បង់ បំភ្លេចចោល ​មិនស្គាល់ឈ្មោះ ​ព្រោះតែកង្វះខាតឯកសារ  និងការស្រាវជ្រាវផ្សេងៗ ​តែបែរជានំ ​បង្អែម ​និងអាហារមួយចំនួនបានត្រលប់ចូលស្រុកខ្មែរវិញ ​ហៅឈ្មោះទៅតាមប្រទេសដែលយកមុខម្ហូបយើងទៅកែច្នៃទៅវិញ។ នៅក្នុងនោះបង្អែមបាញ់ចានឿក  ដែលហៅតាមសំនៀងភាសាវៀតណាម ​ត្រូវបានគេទទួលស្គាល់ថាជាបង្អែមដើមមានប្រភពមកស្រុកខ្មែរ ​តែត្រូវបានប្រទេសវៀតណាមកែច្នៃដាក់ជាឈ្មោះភាសាជាតិខ្លួន ​សូម្បីតែខ្មែរយើងបានហៅបង្អែមតាមសំនៀងវៀតណាមដែរ ​រហូតមិនមានកូនខ្មែរណាម្នាក់ស្គាល់ឡើយថា ​ភាសាខ្មែរបង្អែមនេះមានឈ្មោះអ្វី។ តែអាចជារឿងមួយគួរឱ្យសរសើរ ​ពេលនេះ ឯកឧត្តម ​ ឃឹម​ ហ្វីណង់​ ដែលជាអភិបាលស្រុកបន្ទាយស្រី បានបង្ហោះរូបបង្អែមមួយមុខនេះ ​ថែមទាំងបានរៀបរាប់ឈ្មោះបង្អែមនេះឈ្មោះជាភាសាខ្មែរធ្វើឱ្យកូនខ្មែរភ្ញាក់ខ្លួនថា៖​…

Cover Prokriv
តោះញ៉ាំ

ធ្លាប់សាកបុកប្រក្រីវទេ? ​ជាមុខម្ហូបដ៏ល្បីមួយនៃជនជាតិដើមភាគតិច សាកញ៉ាំប្រាកដជាជាប់ចិត្តមិនខាន

បើនិយាយពីម្ហូបជនជាតិភាគតិច ​លោកអ្នកប្រាកដជានឹកឃើញទៅដល់ខេត្តស្ទឹងត្រែង រតនគិរី ​និងមណ្ឌលគិរីជាដើម ​ហើយម្ហូបល្បីៗនៃជនជាតិដើមភាគតិចគឺសុទ្ធតែប្លែកៗ  ឯរសជាតិក៏មិនណយដែរ ។ នៅថ្ងៃនេះដែរ ​« ក្នុងស្រុក ​» ​សូមណែនាំម្ហូបរបស់ជនជាតិដើមភាគតិចមួយមុខដ៏ល្បីមួយទៀតមកជម្រាបជូនប្រិយមិត្ត ​ដោយម្ហូបនេះមានឈ្មោះថា « ក្រឡុសកាដៀម ​ឬ បុកប្រក្រីវ »។ « ក្រឡុសកាដៀម ​ឬ បុកប្រក្រីវ » គឺជាម្ហូបអាហារប្រចាំថ្ងៃរបស់បងប្អូនជនជាតិដើមភាគតិចនៅភាគឦសាន ដែលមានតាំងពីយូរលង់ណាស់មកហើយ ដោយម្ហូបនេះជាប្រភេទម្ហូបអាហារគោក សម្រាប់ទទួលទាន នៅផ្ទះ ទៅចំការ ទៅព្រៃ និងធ្វើដំណើរផ្លូវឆ្ងាយ ថែមទាំងងាយស្រួលធ្វើទទួលទានណាស់។…

Cover Chinese Food
តោះញ៉ាំ

ត្រៀមហើយនៅ ម្ហូបមួយមុខៗសុទ្ធតែមានអត្ថន័យល្អ? នេះជាអាហារសំខាន់ដែលត្រូវរៀបចំសែនព្រេន និងទទួលទានអាហារជុំគ្នាក្នុងថ្ងៃចូលឆ្នាំចិន

សម្រាប់គ្រួសារជនជាតិចិន និងសែស្រឡាយចិន ពិធីបុណ្យចូលឆ្នាំ គឺជាពិធីបុណ្យដ៏សំខាន់មួយ ដែលគ្រប់ក្រុមគ្រួសារត្រូវតែរៀបចំបោសម្អាត និងតុបតែងផ្ទះសម្បែងឱ្យបានស្អាតបាតទទួលទេវត្តាឆ្នាំថ្មី ដើម្បីនាំមកនូវសេរីសួស្តី លាភសំណាងចូលផ្ទួនៗផងដែរ។ ក្រៅពីការរៀបចំផ្ទះ ការរៀបចំមុខម្ហូបដើម្បីជាតង្វាយទេវត្តា និងដើម្បីទទួលទានអាហារជួបជុំគ្រួសារក៏ជារឿងសំខាន់ចាំបាច់ដែរ ពោលទោះបីជាសមាជិកម្នាក់ៗមានការមមាញឹកក្នុងការងារយ៉ាងណា ក៏ត្រូវតែត្រលប់មកផ្ទះដើម្បីទទួលទានអាហារជុំគ្នា ពេលល្ងាចមុនពេលចូលឆ្នាំ គឺជាថ្ងៃសែន (New Year’s Eve dinner 年夜饭- Nián yèfàn) ឬពេលល្ងាចថ្ងៃចូលឆ្នាំតែម្តងក៏បាន ( Reunion dinner 团年饭 – tuán niánfàn)។ ហេតុនេះហើយ រាល់មុខម្ហូបដែលរៀបចំទទួលទានជួបជុំគ្រួសារ…

Cover Num
ដើរកម្សាន្ត

ឆ្ងល់យូរហើយថាបង្អែមនេះខ្មែរហៅថាម៉េច? ពេលនេះភ្ញាក់ខ្លួន តោះ! ​នាំគ្នាហៅបង្អែមនេះឱ្យបានត្រឹមត្រូវតាមប្រភពឈ្មោះដើមខ្មែរវិញទាំងអស់គ្នា

ជាការពិតណាស់ ​ម្ហូប និងបង្អែមខ្មែរជាច្រើនតាំងពីសម័យមុនរហូតដល់បច្ចុប្បន្ន ​ក្រៅពីមានរស់ជាតិឈ្ងុយឆ្ងាញ់ប្លែកហើយនោះ ​ថែមទាំងទទួលបានការពេញនិយមហូរចូលទៅក្នុងប្រទេសជិតខាងផងដែរ។ តែដោយសារតែប្រទេសយើងជួបកត្តាសង្គ្រាមរ៉ាំរ៉ៃ  មុខម្ហូប និងបង្អែមមួយចំនួនត្រូវបានបាត់បង់ បំភ្លេចចោល ​មិនស្គាល់ឈ្មោះ ​ព្រោះតែកង្វះខាតឯកសារ  និងការស្រាវជ្រាវផ្សេងៗ ​តែបែរជានំ ​បង្អែម ​និងអាហារមួយចំនួនបានត្រលប់ចូលស្រុកខ្មែរវិញ ​ហៅឈ្មោះទៅតាមប្រទេសដែលយកមុខម្ហូបយើងទៅកែច្នៃទៅវិញ។ នៅក្នុងនោះបង្អែមបាញ់ចានឿក  ដែលហៅតាមសំនៀងភាសាវៀតណាម ​ត្រូវបានគេទទួលស្គាល់ថាជាបង្អែមដើមមានប្រភពមកស្រុកខ្មែរ ​តែត្រូវបានប្រទេសវៀតណាមកែច្នៃដាក់ជាឈ្មោះភាសាជាតិខ្លួន ​សូម្បីតែខ្មែរយើងបានហៅបង្អែមតាមសំនៀងវៀតណាមដែរ ​រហូតមិនមានកូនខ្មែរណាម្នាក់ស្គាល់ឡើយថា ​ភាសាខ្មែរបង្អែមនេះមានឈ្មោះអ្វី។ តែអាចជារឿងមួយគួរឱ្យសរសើរ ​ពេលនេះ ឯកឧត្តម ​ ឃឹម​ ហ្វីណង់​ ដែលជាអភិបាលស្រុកបន្ទាយស្រី បានបង្ហោះរូបបង្អែមមួយមុខនេះ ​ថែមទាំងបានរៀបរាប់ឈ្មោះបង្អែមនេះឈ្មោះជាភាសាខ្មែរធ្វើឱ្យកូនខ្មែរភ្ញាក់ខ្លួនថា៖​…

Cover Cafe
PR

តោះអ្នកចូលចិត្តដើរហាងកាហ្វេ មានគម្រោងចុងសប្តាហ៍អត់? សាកមកលេង « ស្រយាល » ដឹងតែប្លែកអារម្មណ៍

សម័យនេះ មនុស្សគ្រប់វ័យ ជាពិសេសយុវវ័យ ចូលចិត្តទៅជួបជុមគ្នាទទួលទានកាហ្វេ និងភេសជ្ជៈផ្សេងៗជាការលំហែសម្រាកកម្សាន្តផង ហើយប្រសិនជាមានហាងដែលតុបតែងលំអប្លែកស្អាតគឺរឹតតែពិសេស។ នៅក្នុងនោះ ហាងកាហ្វេបើកថ្មីមួយកន្លែង គឺ « ស្រយាល កាហ្វេ និងផាប់ » បាននឹងកំពុងតែទាក់ទាញយុវវ័យទៅទទួលទានកាហ្វេផង និងមកកម្សាន្តផង តាមរយៈភេសជ្ជៈឆ្ងាញ់ៗតម្លៃសមរម្យ ជាពិសេសគឺហាងតុបតែងប្លែកបែបធម្មជាតិ និងមានច្នៃកន្លែងអង្គុយទទួលទានកាហ្វេនៅលើដើមឈើផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ហាងមួយនេះ មានស្ថានីយ៍ទឹកត្រជាក់ ដែលអាចឱ្យមហាជនទូទៅ ឬអ្នកជិះកង់ហត់ អាចមកច្រកទឹកទទួលទានដោយឥតគិតថ្លៃទៀតផង។ គួរឱ្យដឹងផងដែរថា « ស្រយាល » មានទីតាំងនៅ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ​ស្រុកល្វាឯម…

Cover Saray
ដើរកម្សាន្ត

ចុមយក្សថ្មីទៀតហើយ ម្ហូបកូនឡាវធ្វើពីសារ៉ាយមានតែអ្នកស្ទឹងត្រែងទេទើបស្គាល់​ តែមើលទៅទំនងដែរតើ

ដូចយើងដឹងហើយថា ប្រទេសកម្ពុជាយើងមានសិល្បៈវប្បធម៌ រួមទាំងប្រពៃណីទំនៀមទម្លាប់អស្ចារ្យល្អផូរផង់ណាស់ សូម្បីតែមុខម្ហូបក៏សុទ្ធតែប្លែកពិសេសឆ្ងាញ់ប្លែកពីប្រទេសដទៃ។ យ៉ាងណាមិញត្បិតតែប្រទេសកម្ពុជាមានមុខម្ហូបច្រើន តែក៏មានមុខម្ហូបខ្លះបែក្លាយពីម្ហូបប្រទេសដទៃផងដែរ ដែលភាគច្រើនគឺជាម្ហូបប្រភេទខុសគ្នាប្រចាំព្រំដែមតែម្តង​ ដោយម្តងនេះមុខម្ហូបដែលគេកំពុងតែល្បីថាប្លែកនោះគឺជាមុខម្ហូបឡាវ។ ដោយមុខម្ហូបនេះបានយកសារាយបែបធម្មជាតិនៅក្នុងទឹកជ្រៅមកស្លរតាមវិធីរបស់គេតាមរបៀបផ្សេងៗ​ដែលមានតែអ្នកស្ទឹងត្រែងទើបស្គាល់ ពោលជារបស់ធម្មជាតិល្អចំពោះសុខភាពនោះទេ​ តែអ្នកខ្លះបែរជាយល់ច្រលំថាជាស្លែមិនល្អ ឬជាស្លែដែលយើងបានឃើញជាប្រចាំទៅវិញ។ យ៉ាងណានេះជាមុខម្ហូបទៅតាមតំបន់ផ្សេងៗគ្នាប៉ុណ្ណោះ៕ អត្ថបទ៖​ក្នុងស្រុក ប្រភពរូបភាព៖Ratana ST 

នំ
តោះញ៉ាំ

នរណាមិនស្គាល់? នំបញ្ចុកទឹកម្ហិចមុខម្ហូបប្រចាំត្រកូលនៅខេត្តកំពត

អ្នកដែលបានធ្វើដំណើរមកដល់ទឹកដីខេត្តកំពតហើយប្រសិនបើមើលរំលងនំបញ្ចុកទឹកម្ហិចដូចជាមិនសម! នំបញ្ចុកទឹកម្ហិចគឺជាមុខម្ហូបប្រចាំតំបន់ដែលមានដើមកំណើតនៅក្នុងខេត្តកំពតផ្ទាល់។ សម្រាប់អ្នកដែលចូលចិត្តញុំានំបញ្ចុកគឺត្រូវម៉ាច់តែម្តង! មិនខុសពីនំបញ្ចុកសម្លប្រហើរនិងការីប៉ុន្មានទេ នំបញ្ចុកទឹកម្ហិចត្រូវបានផ្សំឡើងពីបន្លែបន្លុកគ្រប់ប្រភេទជាមួយនឹងសរសៃនំបញ្ចុកធ្វើថ្មីៗដ៏ស្អិតរមួត។ អ្វីដែលពិសេសនោះគឺនំបញ្ចុកទឹកម្ហិចមានទឹកស៊ុបថ្លារសជាតិឈ្ងុយឆ្ងាញ់ផ្សំឡើងពីសាច់ត្រីស្រស់ៗ ផ្អែមឆ្ងាញ់មិនអាចបំភ្លេចបាន ចំណែកឯតម្លៃវិញក៏ធូរថ្លៃថែមទៀត។ ចាំកាលទៀត? ទំនេរចុងសប្តាហ៍កុំភ្លេចមកដាក់នំបញ្ចុកទឹកម្ហិចមួយចាន អង្គុយមើលទេសភាពនិងស្រូបយកខ្យល់ធម្មជាតិផង៕ ប្រភពរូបភាព៖ Guidetrip.pro

Cover Ombeng
តោះញ៉ាំ

ជាកូនខ្មែរនឹងគេដែរ ​តិចអត់ស្គាល់នំអំបែងចុះ? តោះ! មកតាមដានប្រវត្តិនំអំបែង និងកន្លែងដែលអាចស្វែងរកនំនេះបាន!

១- ហេតុអ្វីបានគេហៅថា នំអំបែង? នៅជំនាន់ដើម អ្នកស្រុកអ្នកភូមិក្រីក្រ ជាទូទៅ ពុំមានអ្វីសម្បត្តិអ្វីច្រើន ក្រៅពីឆ្នាំងដី អង្ករ និង ដំណាំដាំដុះជុំវិញផ្ទះ នោះឡើយ។ នៅពេលគេមាន បាយកកនៅសល់ច្រើន គេរមែងត្រាំអង្ករខ្សាយ ជាមួយនិងទឹកក្តៅ ចំនួនកន្លះម៉ោង រួចក៏យកទៅកិនលាយជាមួយបាយកក ថែមខ្ទឹះដូង រួចដាក់អំបិលបន្តិច ស្ករបន្តិច ស្លឹកខ្ទឹមបន្តិច កូរអោយសព្វ ទើបយកទៅចាក់ចំអិន នៅលើអំបែង។ អំបែងខ្លះ មានរាងក្រឡុកៗ ជារណ្តៅ។ នៅពេលដែលគេយកខ្ទិះដើម ទៅលាបអំបែង ហើយចាក់ម្សៅនំ ចូលទៅក្នុងរន្ធអំបែងក្តៅនោះភ្លាម…

Cover Khmer
ដើរកម្សាន្ត

ធ្លាប់តែឃើញខ្មែរទៅលេងស្រុកគេ ចុះបើបរទេសមកស្រុកខ្មែរដឹងអត់ថាទៅលេងឯណាខ្លះ?​ឃើញហើយខ្មែរមួយចំនួនប្រហែលជាមិនដែលស្គាល់!

ភ្នំពេញ៖ មួយរយៈនេះ​រូបភាពជនជាតិថៃមួយក្រុមបានមកទស្សនាកម្សាន្តនៅស្រុកខ្មែរ កំពុងតែមានភាពល្បីល្បាញ ​និងមានការស៊ែរបន្តៗគ្នាជាច្រើន ​ដោយសារតែកន្លែងដើរលេងស្អាតៗ ​ជាពិសេសរឹតតែអស់សំណើចនោះ ​កន្លែងខ្លះខ្មែរយើងសឹងតែមិនដែលស្គាល់ទៀតផង។ តាមរយៈគណនីហ្វេសប៊ុកផេក พาเธอไป Journey បានរៀបរាប់ និងបង្ហោះរូបភាពនៃដំណើរកម្សាន្តរបស់ខ្លួន  ជាច្រើនសន្លឹក ​ថែមទាំងលម្អិតព័ត៌មាននៃការកម្សាន្តរបស់ខ្លួននៅក្រោមរូបនីមួយៗផងដែរ ​ដែលក្នុងអត្ថន័យថា ​ស្រុកខ្មែរយើងពិតជាសប្បាយ ​ថែមទាំងមានកន្លែងដើរលេងពិសេសៗជាច្រើនកន្លែងគួរឱ្យជក់ចិត្តទៀតផង។ នៅក្នុងនោះ ក្រុម พาเธอไป Journey  បានទៅទីកន្លែងសំខាន់ៗជាច្រើនដូចជា៖ – ព្រះបរមរាជវាំង (ម្នាក់ ​10$ សម្រាប់ជនបរទេស) -សារមន្ទីរជាតិ -កាហ្វេសារមន្ទីរ ​(នៅក្នុងសារមន្ទីរជាតិតែម្តង) ប្រកបដោយបរិយាកាសស្រស់ថ្លា ឯកាហ្វេក៏ឆ្ងាញ់…

Cover Japan Ju
តោះញ៉ាំ

ភេសជ្ជៈល្បី និងជំនួយសុខភាពទាំង៧ប្រភេទ របស់ជប៉ុន ដែលអ្នកគួរតែសាកល្បង

ប្រទេសជប៉ុន គឺជាកន្លែងដែលសម្បូរទៅដោយភេសជ្ជៈយ៉ាងពេញនិយមបំផុតនៅលើពិភពលោកទាំងភេសជ្ជៈមិនមានជាតិអាល់កុល និងមានជាតិអាល់កុល ។ ហើយភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ និងល្បីជាងគេរបស់ប្រទេសជប៉ុននោះគឺតែបៃតងទឹកដោះគោក្តៅ (Matcha) និងស្រាអង្ករសាគេ (sake) ដែលធ្វើអោយមនុស្សទូទៅចង់ផឹកវាម្តងហើយម្តងទៀតហើយវាក៏មានលក់នៅក្នុងហាង sushi នៅប្រទេសយើងដែរ។ ខាងក្រោមនេះគឺជាភេសជ្ជៈទាំង៧ប្រភេទដែលអ្នកគួរតែសាកល្បងប្រសិនបើមានឱកាសមកលេងប្រទេសមួយនេះ! ១. Matcha latte ភេសជ្ជៈដ៏ល្បីល្បាញ និងទំនើបនេះផលិតចេញពីម្សៅតែបៃតង និងទឹកដោះគោ។ Matcha Latte នេះបានក្លាយទៅជាភេសជ្ជៈចម្បងរបស់ហាងកាហ្វេទាំងអស់នៅជប៉ុន។ ភេសជ្ជៈ Matcha ក៏មានសមត្ថភាពក្នុងការបង្កើនភាពស៊ាំ គ្រប់គ្រងភាពតានតឹង ដែលអាចជួយកាត់បន្ថយស្ត្រេស និងជួយក្នុងការសម្រកទម្ងន់ជាដើម។ ២. Shochu ភេសជ្ជៈមានជាតិអាល់កុលរបស់ប្រទេសជប៉ុននេះ ត្រូវបានគេដឹងថាផលិតចេញពី…

ត្រីប៉ាស៊ីអ៊ី
ដើរកម្សាន្ត

ស្វែងយល់៖ ត្រីប៉ាសេអ៊ីរស់​នៅ​តែក្នុងទន្លេមេគង្គ មាន​តម្លៃ៦០ម៉ឺនរៀលក្នុងមួយគីឡូ

ត្រីប៉ាសេអ៊ី ដែលប្រជាជនខ្មែរខ្លះបានត្រឹមតែលឺឈ្មោះ និងដឹងត្រឹមថាមានតម្លៃថ្លៃនោះ អាចលក់បានក្នុងមួយគីឡូក្រាម រហូតដល់ ៦០០ ០០០រៀល ឯណោះ។ តើត្រីប៉ាសេអ៊ី មានលក្ខណៈជីវសាស្ត្រ ជីវចម្រុះ បញ្ហាប្រឈម និងកត្តាអ្វីខ្លះ? បើតាមការបញ្ជាក់របស់ លោក ចាន់ សុខហេង អនុប្រធានការិយាល័យស្រាវជ្រាវបច្ចេកទេសជលផល នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងជាអ្នករៀបរៀងសៀវភៅ “ត្រីទឹកសាប នៅព្រះរាជាណាចក្រកម្ពុជា” បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជាឲ្យដឹងថា ត្រីប៉ាសេអ៊ីជាប្រភេទត្រីមានស្រកា ហើយមានវត្តមានតែនៅក្នុងទន្លេមេគង្គតែប៉ុណ្ណោះ ដោយឡែកនៅកម្ពុជា វារស់នៅប្រចាំតំបន់មេគង្គលើ ក្នុងខេត្តក្រចេះ (ចាប់ពីតំបន់កាំពីឡើងទៅខេត្តស្ទឹងត្រែង) ស្ទឹងត្រែង និងរតនៈគីរី។ ត្រីប៉ាសេអ៊ីស្ថិតនៅក្នុងអម្បូរ Cyprinidae ហើយមានឈ្មោះវិទ្យាសាស្ត្រ…

Cover Janang
ដើរកម្សាន្ត

ឃើញខ្មៅៗចឹងតែឆ្ងាញ់កប់ហ្មង! អត់បានទៅញ៉ាំ «ចាណាង» ដូចអត់បានទៅលេងខេត្តរតនគិរីចឹង!

ចាណាង​ គឺជាម្ហូបជនជាតិភាគតិច ​ដែលគេអាចរកទទួលទានបាននៅតំបន់ដែលមានជនជាតិភាគតិចរស់នៅ ដូចជាខេត្តរតនគិរី ​មណ្ឌលគិរី និងស្ទឹងត្រែង។ នៅរតនគិរីអ្នកអាចរកទិញចាណាងទទួលទានបាននៅម្តុំ បឹងកន្សែង ​ឬកន្លែងផ្សេងៗទៀតដូចជាម្តុំពហុកីឡាដ្ឋានខេត្តរតនគិរី ប្រសិនជាមិនស្គាល់ទេ ​អ្នកអាចសាកសួរអ្នកដែលរស់នៅខេត្តរតនគិរីដោយផ្ទាល់តែម្តងក៏បានដែរ ​អ្នកណាៗក៏ស្គាល់ម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយមុខនេះដែរ។ ចាណាងគឺជាម្ហូប  ឬស៊ុបមួយមុខ ​ដែលយកឈ្មោះតាម ស្លឹករុក្ខជាតិចាណាងរបស់ជនជាតិភាគតិចតែម្តង ​ដោយគេយកបន្លែនេះមកបុកពូតយកទឹកហើយផ្អាប់ទុកប៉ុន្មានថ្ងៃ ទើបយកមកស្ងោរជាមួយនឹងបន្លែជាច្រើនមុខដូចជាទំពាំង ស្នៀតពោត ​រួមជាមួយនឹងសាច់គោ ឬស្បែកគោជាដើម។ ​ដោយវាអាចញ៉ាំជាមួយបាយសម្រាប់ទទួលទានក៏បាន ​ឬញ៉ាំជាមួយមីក៏បាន។ តែភាគច្រើនគេនិយមយកចាណាងមកញ៉ាំស្រុះជាមួយនឹងមីជាង។ ​ ចាណាងថ្វីត្បិត តែរូបរាងខាងក្រៅពិបាកមើលមែន ប៉ុន្តែធាតុពិតមិនមែនបែបនោះទេ ចាណាងធ្វើមកពីស្លឹករុក្ខជាតិម្យ៉ាងដែរសម្បូរប្រូតេអុីនវាឃើញពណ៌រាងខ្មៅតិចខៀវតិចចឹងហើយព្រោះស្លឹកឈើនោះគេយកវាទៅហាលហើយបុកវារួចជញ្ចាត់យកទឹកវាយកមកស្ល​ ។ បើគិតទៅគេដាក់អំបិល​ បុីចេង​…

Cover Vespa
PR

ចុម ជិះកាត់រាល់ដង អត់ដឹងថាតាខ្មៅ មានហាងកាហ្វេឡូយទេសភាពម៉ាអេមជាប់នឹងមាត់ស្ទឹងព្រែកឬស្សីបែបនេះសោះ

កាហ្វេ បានក្លាយជាភេសជ្ជៈពេញនិយមរបស់មនុស្សសម័យបច្ចុប្បន្ននេះ ជាពិសេសយុវវ័យតែម្តង ដោយក្រៅពីរសជាតិកាហ្វេ យុវជនបច្ចុប្បន្នក៏ចង់បានបរិយកាសហាងកាហ្វេដែលត្រជាក់ស្រស់ស្រាយ និងមានការតុបតែងហាងមានលក្ខណៈច្នៃប្រតិដ្ឋប្លែកគួរជាទីកម្សាន្តអារម្មណ៍ក្នុងពេលតែមួយ។ ថ្មីៗនេះផងដែរ  ហាងកាហ្វេមួយកន្លែងនៅម្តុំតាខ្មៅ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលព្រោះតែមានបរិយាកាសស្រស់ស្អាតមានការតុបតែងប្លែកគួរឱ្យចង់ទទួលទាន និងថតរូបកម្សាន្តប្រកបដោយភាពរីករាយនោះគឺ «Vespa Cafe&Restaurant »។ «Vespa Cafe&Restaurant » គឺជាហាងកាហ្វេដែលមានទេសភាពម៉ាអេម ស្ថិតនៅជាប់នឹងមាត់ស្ទឹងព្រែកឬស្សី ដែលចំណាយលុយទទួលទានកាហ្វេមួយកែវត្រឹមតែ ៦០០០រៀល ប៉ុណ្ណោះអ្នកក៏អាចទទួលលេងលំហែរកាយក្បែរមាត់ទឹក និងហាងកាហ្វេដែលមានការតុបតែងបែប Classic មួយនេះដែរ ដោយមិនត្រឹមតែមានកាហ្វេ  ក៏មានភេសជ្ជៈជាច្រើនមុខ  ស្រាបៀរ  និងម្ហូបអាហារសម្រន់ផ្សេងៗ  ជាពិសេសគឺថែមទាំងអាចស្ទូចត្រីកម្សាន្តអារម្មណ៍ផងដែរ  ពិតជារីករាយមែនទែន។ គួរឱ្យដឹងផងដែរថា «Vespa Cafe&Restaurant…

Cove Suffaron
តោះញ៉ាំ

ដឹងអត់ Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ជួយដល់សុខភាព និងសម្រស់ ហើយជាគ្រឿងទេសដែលឆ្ងាញ់បំផុតសំរាប់ឋានៈត្រកូលអភិជន

មនុស្សជាច្រើនប្រហែលជាដឹងហើយថា មានឈ្មោះថាផ្កាភាគច្រើនគឺមានរូបរាងស្រស់ស្អាត និងក្លិនក្រអូប ដែលពេលខ្លះអាចយកមកតុបតែងលំអ ធ្វើជាកាដូជូនមនុស្សជាទីស្រលាញ់ ឯផ្កាខ្លះក៏មានគុណប្រយោជន៍ច្នៃធ្វើជាឱសថបុរាណបានផងដែរ។ តែអ្នកប្រហែលជាមិនបានដឹងនោះទេថា នៅលើលោកយើងនេះមានផ្កាមួយប្រភេទ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត និងក្លិនក្រអូប អាចច្នៃជាឱសថពិសេសតែចំពោះតម្លៃវាវិញគឺខ្ពស់កប់ពពកតែម្តង ដោយតម្លៃផ្កានេះ ១គីឡូក្រាម ប្រមាណជា ១ម៉ឺនដុល្លារឯណោះ នោះគឺផ្កា Saffron ។ Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ដែលមានអាយុកាលរាប់លានឆ្នាំ ដែលដុះនៅជ្រលងភ្នំនៃទ្វីបអឺរ៉ុប និង ចក្រភពអារ៉ាប់ តែភាគច្រើនត្រូវបានគេដាំនៅតាមតំបន់ដែលមានអាកាសធាតុក្តៅ ដូចជា ឥណ្ឌា​ អ៊ីរ៉ង់ អេស្បាញ អ៊ីតាលី និងតាមបណ្តាប្រទេសមួយចំនួនទៀត ហើយជាផ្កាដែលពេញនិយមបំផុតនៅក្នុងពិភពជំនួញ ដែលជួយដល់សុខភាព…

Cover Oudong
ដើរកម្សាន្ត

តោះ! ​ចុងសប្តាហ៍ហើយ ​លើកគ្នាទៅលេងភ្នំឧដុង្តម្តងហ្ហី! ​មើលតែម្ហូបតាមផ្លូវក៏ស្រក់ទឹកមាត់ច្រោកដែរ!

កណ្តាល៖ ភ្នំឧដុង្គ ឬមានឈ្មោះថា ភ្នំព្រះរាជ្យទ្រព្យ ឬភ្នំអដ្ឋរស្ស ​គឺជាអតីតរាជធានីចាស់បុរាណចុងក្រោយគេរបស់ខ្មែរយើងនាសតវត្សរ៍ទី១៧ (ពីឆ្នាំ១៦១៨ ដល់ឆ្នាំ ១៨៦៦) បន្ទាប់មកទើបធ្វើការផ្លាស់ប្តូរាជធានីទៅកាន់រាជធានីចតុមុខវិញរហូតដល់សព្វថ្ងៃ។ ភ្នំឧដុង្គមានចំងាយប្រមាណ ៤០គីឡូម៉ែត្រពីភាគពាយព្យនៃរាជធានីភ្នំពេញស្ថិតនៅក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល។ ដោយការឡើងទៅកម្សាន្តលេងលើកំពូលភ្នំមួយនេះ ​លោកអ្នកនឹងទទួលបាននូវទិដ្ឋភាពស្រស់បំព្រេងត្រជាក់ភ្នែក ក្រឡេកទៅណាក៏សុទ្ធតែស្រស់ស្អាតឃើញពោរពេញទៅដោយដើមត្នោត ផ្ទះ វាលស្រែ ចម្ការ របស់អ្នកស្រុកព័ទ្ឋជុំវិញ រួមទាំងដៃទន្លេសាបផងដែរ។ ​នៅលើភ្នំទៀតសោតក៏មានប្រាសាទបែកបាក់ជាច្រើនកន្លែង  ព្រះសក្យមុនីចេតិយដ៏ធំនៅលើកំពូលភ្នំឧដុង្គជ្រុងខាងជើង ព្រះចេតិយធំៗសម្រាប់បញ្ចុះសពនៃ ព្រះរាជវង្សានុវង្ស  ទីវត្តអារាម ទីកនែ្លងសម្រាប់សក្ការបូជា កនែ្លងអង្គុយលំហែគយគន់ទេសភាពដ៏ត្រកាលពីលើកំពូលភ្នំជាដើម។ ក្រោយពីទស្សនាទេសភាពលើភ្នំរួច នៅក្រោម ​និងច្រកចូលភ្នំវិញ…

Cover Prokriv
តោះញ៉ាំ

ធ្លាប់សាកបុកប្រក្រីវទេ? ​ជាមុខម្ហូបដ៏ល្បីមួយនៃជនជាតិដើមភាគតិច សាកញ៉ាំប្រាកដជាជាប់ចិត្តមិនខាន

បើនិយាយពីម្ហូបជនជាតិភាគតិច ​លោកអ្នកប្រាកដជានឹកឃើញទៅដល់ខេត្តស្ទឹងត្រែង រតនគិរី ​និងមណ្ឌលគិរីជាដើម ​ហើយម្ហូបល្បីៗនៃជនជាតិដើមភាគតិចគឺសុទ្ធតែប្លែកៗ  ឯរសជាតិក៏មិនណយដែរ ។ នៅថ្ងៃនេះដែរ ​« ក្នុងស្រុក ​» ​សូមណែនាំម្ហូបរបស់ជនជាតិដើមភាគតិចមួយមុខដ៏ល្បីមួយទៀតមកជម្រាបជូនប្រិយមិត្ត ​ដោយម្ហូបនេះមានឈ្មោះថា « ក្រឡុសកាដៀម ​ឬ បុកប្រក្រីវ »។ « ក្រឡុសកាដៀម ​ឬ បុកប្រក្រីវ » គឺជាម្ហូបអាហារប្រចាំថ្ងៃរបស់បងប្អូនជនជាតិដើមភាគតិចនៅភាគឦសាន ដែលមានតាំងពីយូរលង់ណាស់មកហើយ ដោយម្ហូបនេះជាប្រភេទម្ហូបអាហារគោក សម្រាប់ទទួលទាន នៅផ្ទះ ទៅចំការ ទៅព្រៃ និងធ្វើដំណើរផ្លូវឆ្ងាយ ថែមទាំងងាយស្រួលធ្វើទទួលទានណាស់។…