
« បឹងបៃតង » សាកល្បងទៅលេងឬនៅ កន្លែងកម្សាន្តជិតភ្នំពេញ តែស្រស់ស្រាយខ្លាំងជាមួយកញ្ចុះក្បែរមាត់ទឹក ចង់ស្ទូចត្រីលេងក៏បាន
ចង់រកកន្លែងកម្សាន្ត ស្ទូចត្រី សម្រាកកម្សាន្ត ទទួលទានអាហារប្រកបដោយបរិយាកាស ខ្យល់ត្រជាក់បរិសុទ្ធ ពោរពេញដោយធម្មជាតិស្រស់ថ្លា មិនបាច់ទៅណាឆ្ងាយពីភ្នំពេញទេ ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំកន្លែងកម្សាន្តមួយកន្លែងមានឈ្មោះថា «រមណីយដ្ឋាន និងភោជនីយដ្ឋានបឹងបៃតង »។ ដោយភេាជនីយដា្ឋននេះមានកន្លែងអង្គុយកញ្ចុះធំៗ អង្រឹង សម្រាប់សម្រាកទទួលទានអាហារកំម៉ុងភ្លាមៗប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់អមជាមួយបរិយាកាសត្រជាក់ចិត្តក្បែរមាត់ទឹក ពិសេសថែមទាំងមានបន្ទប់ VIP ធំតូចតាមតំរូវការផងដែរ។ ដោយក្នុងនោះ ក្រៅពីមានបាយម្ហូបឆ្ងាញ់ៗជាច្រើនមុខរួមទាំងភេសជ្ជៈគ្រប់មុខ កាហ្វេ ក្តៅឬត្រជាក់ តែបៃតង ទឹកផ្លែឈើស្រស់ ថែមទាំងមានកន្លែងស្ទូចត្រី ឱ្យចំណីត្រីលេង ថែមទាំងមានបរិវេនកន្លែងកម្សាន្តឧបករណ៍ក្មេងលេងទៀតផង។ គួរឱ្យដឹងផងដែរថា «រមណីយដ្ឋាន…















