តោះញ៉ាំ

មិនបាច់ជិះទូកទេ! មកកម្សាន្តលំហែនៅភោជនីយដ្ឋានលើទឹក នៅជិតៗភ្នំពេញនេះក៏សប្បាយដែរ
ដើរកម្សាន្ត

មិនបាច់ជិះទូកទេ! មកកម្សាន្តលំហែនៅភោជនីយដ្ឋានលើទឹក នៅជិតៗភ្នំពេញនេះក៏សប្បាយដែរ

ចង់កម្សាន្តអារម្មណ៍ក្បែរៗទីក្រុងភ្នំពេញ ដោយមិនបាច់ទៅណាឆ្ងាយនោះទេ ជាមួយនឹង « ភោជនីយដ្ឋានវីតាផ្ទះទឹក » ដែលផ្តល់ជូនលោកអ្នកនូវបរិយាកាស​ស្រស់ស្រាយ​ រំសាយអស់ទុក្ខកង្វល់​ ខ្យល់បរិសុទ្ធក្បែរមាត់ទឹក ថែមទាំងអាចស្ទូចត្រីកំសាន្តបានទៀតផង។ ដោយអាចកម្សាន្តពេលសម្រាកចុងសប្តាហ៍ ឬពេលទំនេរពីការងារ អាចមកជាលក្ខណៈគ្រួសារ មិត្តភក្តិ ឬ ក៏​លក្ខណៈជាគូស្នេហ៍ក៏បាន ដោយមានទីធ្លាចតឡាន ម៉ូតូ ធំទូលាយ និងមានសុវត្ថិភាព។ ដោយ « ភោជនីយដ្ឋានវីតាផ្ទះទឹក » មានបម្រើសេវាកម្មដូចជា៖ -អាហារថ្ងៃត្រង់​ និង​ពេលល្ងាច -ស៊ុបកន្ធាយ -ស៊ុបអន្ទង់ -ស៊ុបគោ -បាយឆា​ មីឆា​…

ឆ្ងាញ់ខ្លាំងមិនសាកមិនបាន អ្នកប៉ោយប៉ែតណាដែលថាមិនស្គាល់  « ស៊ុបសាច់អាំង ជាប់ចិត្ត »
PR

ឆ្ងាញ់ខ្លាំងមិនសាកមិនបាន អ្នកប៉ោយប៉ែតណាដែលថាមិនស្គាល់ « ស៊ុបសាច់អាំង ជាប់ចិត្ត »

អ្នកនៅក្រុងប៉ោយប៉ែត ចង់ទទួលទានស៊ុប សាច់អាំង និងម្ហូបមានរសជាតិឆ្ងាញ់ ប្រាកដជាមិនអាចមើលរំលងហាង « ស៊ុបសាច់អាំង ជាប់ចិត្ត » ដែលល្បីល្បាញនោះទេ។ ដោយហាងដ៏ល្បីមួយនេះ មានមុខម្ហូបថ្មីៗ តម្លៃពិសេស ដែលជាមុខម្ហូបបែបថៃ រសជាតិបែបថៃ ឆ្ងាញ់ពិសា ឯតម្លៃក៏សមរម្យ ។ ក្រៅពីមានអាហារឆ្ងាញ់ៗពិសេស រួមទាំងមានភេសជ្ជៈគ្រប់ប្រភេទ ហាងនេះថែមទាំងមានស្រាក្រឡុកឆ្ងាញ់ពិសា និងមានសេវាកម្មល្អទាន់ចិត្ត អាចរៀបចំកម្មវិធីខួបកំណើត ឬជប់លៀងផ្សេងៗបានទៀតផងមិនឱ្យទាស់ចិត្តនោះទេ។ « ស៊ុបសាច់អាំង ជាប់ចិត្ត » មានទីតាំងនៅ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត…

មកលេងសៀមរាប អ្នកនិយមម្ហូបជប៉ុន មិនអាចរំលងបានជាមួយនឹងភោជនីយដ្ឋាន ហ្វូមីហ្សិន ( Fumizen )  ល្បីខ្លាំងនៅជប៉ុនអស់រយៈពេល៤០ឆ្នាំ (មានវីដេអូ)
PR

មកលេងសៀមរាប អ្នកនិយមម្ហូបជប៉ុន មិនអាចរំលងបានជាមួយនឹងភោជនីយដ្ឋាន ហ្វូមីហ្សិន ( Fumizen ) ល្បីខ្លាំងនៅជប៉ុនអស់រយៈពេល៤០ឆ្នាំ (មានវីដេអូ)

សៀមរាប៖ អ្នកមកលេងខេត្តសៀមរាប និងចូលចិត្តទទួលទានម្ហូបជប៉ុន ប្រាកដជាមិនអាចធ្វើដំណើរហួសរំលង «  ភោជនីយដ្ឋានជប៉ុន ហ្វូមីហ្សិន » ដ៏ល្បីនោះឡើយ ។ ដោយ ហ្វូមីហ្សិន មិនត្រឹមតែជាភោជនីយដ្ឋានជប៉ុន មានមុខម្ហូបមានរសជាតិឆ្ងាញ់ច្រើនមុខ បូកនឹងគ្រឿងផ្សំប្រកបដោយគុណភាពខ្ពស់ និងទឹកជ្រលក់រសជាតិឆ្ងាញ់ដែលនាំចូលផ្ទាល់មកពីប្រទេសជប៉ុនប៉ុណ្ណោះទេ តែភោជនីយដ្ឋាននេះល្បីថាមានទាំងបរិយាកាស និងសេវាកម្មល្អទាន់ចិត្តផងដែរ។ កាន់តែពិសេស មុននឹងឈានជើងបង្កើតសាខានៅលើទឹកដីអង្គរខេត្តសៀមរាប ភោជនីយដ្ឋាន ហ្វូមីហ្សិន ធ្លាប់មានប្រវត្តិល្បី ដែលត្រូវបានបង្កើតឡើងអស់រយៈពេលជាង៤០ឆ្នាំមកហើយ ដោយមានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Hotel New Otani ដ៏ទំនើប ក្នុងតំបន់ជិយុដាក់គឹ ក្រុងតូក្យូ ប្រទេសជប៉ុនផងដែរ។…

ផ្លែទ្រលឹងទឹង ​ពិតជាល្អខ្លាំងណាស់ចំពោះសុខភាព ជាពិសេសអ្នកចង់សម្រកទម្ងន់
តោះញ៉ាំ

ផ្លែទ្រលឹងទឹង ​ពិតជាល្អខ្លាំងណាស់ចំពោះសុខភាព ជាពិសេសអ្នកចង់សម្រកទម្ងន់

ផ្លែទ្រលឹងទឹងគឺជាផ្លែឈើដែលពេញនិយមបំផុត សម្រាប់អ្នកដែលចូលចិត្តញុំាម្ជូរ ដោយវាមិនត្រឹមតែអាចយកទៅស្លរ ​តែក៏ជាគ្រឿងម្ជូរឆ្ងាញ់ពិសាសម្រាប់ញ៉ាំលេងផងដែរ។ ក្រៅពីការញ៉ាំលេង គេបានឱ្យដឹងថា ​ផ្លែទ្រលឹងទឹងមានប្រយោជន៍ចំពោះសុខភាពជាច្រើនយ៉ាងដូចជា៖ ១. ព្យាបាលបញ្ហាអាលែកហ្ស៊ី ការទទួលទានទឹកទ្រលឹងទឹង ឬប្រើស្លឹករបស់វាដាក់ឆុងក្នុងទឹកក្តៅ សម្រាប់ផឹកជាប្រចាំថ្ងៃក៏បាន ពីព្រោះជាអាចជួយកាត់បន្ថយអាលែកហ្ស៊ី។ ២. ព្យាបាលជំងឺក្អក ទ្រលឹងទឹង អាចជួយកាត់បន្ថយជំងឺក្អក ថែមទាំងជួយបំបាត់ការហៀរសំបោរបានទៀតផង ដោយគ្រាន់តែអ្នកបន្ថែមវាជាមួយនឹងសេរ៉ូមក្អក។ ៣. ជួយដល់សុខភាពឆ្អឹង ទ្រលឹងទឹងគឺជាផ្លែឈើ ​ដែលមានជាតិកាល់ស្យូមធ្វើឱ្យសុខភាពឆ្អឹង ​និងធ្មេញរឹងមាំបាន។ ៤. ព្យាបាលជំងឺទឹកនោមផ្អែម ផ្លែទ្រលឹងទឹងត្រូវបានគេណែនាំសម្រាប់អ្នកដែលប្រឈមមុខជាមួយនឹងជំងឺទឹកនោមផ្អែមផងដែរ។ វិធីធ្វើ៖យកផ្លែទ្រលឹងទឹងចំនួន ៦ផ្លែ(ហាន់វាជាដុំតូចៗល្មម) ដាក់ក្នុងទឹក១កែវ រួចយកល្បាយនេះទៅស្ងោរឲ្យពុះ បន្ទាប់មកច្រោះវា…

ត្រឹម៦គីឡូពីស្វាយជ្រុំ ជាមួយហាងកាហ្វេលំហែ ប្របមាត់ទន្លេ បរិយាកាសពិតជាស្រស់ស្រាយណាស់
ដើរកម្សាន្ត

ត្រឹម៦គីឡូពីស្វាយជ្រុំ ជាមួយហាងកាហ្វេលំហែ ប្របមាត់ទន្លេ បរិយាកាសពិតជាស្រស់ស្រាយណាស់

សម្រាប់អ្នកដែលចូលចិត្តទទួលទានកាហ្វេ និងភេសជ្ជៈ ប្រាកដជាចង់ស្វែងរកមិនត្រឹមតែកាហ្វេឆ្ងាញ់ប៉ុណ្ណោះទេ តែបើបានបរិយាកាសស្រស់ស្រាយបែបធម្មជាតិរឹតតែគួរជាទីចាប់អារម្មណ៍។ ជាក់ស្តែង ថ្មីៗនេះ ហាងកាហ្វេជាយក្រុងមួយកន្លែងដែលទើបតែដំណើរការបានទាក់ទាញចិត្តភ្ញៀវមកទទួលទាន និងកម្សាន្តជាខ្លាំងដោយសារតែជាហាងកាហ្វេប្របមាត់ទន្លេត្រជាក់ស្រស់ស្រាយនោះគឺ «លំហែកាហ្វេ »។ ត្បិតតែទើបដំណើរការ តែហាងកាហ្វេនេះមានទីធ្លាធំទូលាយ ពិតជាសាកសមបំផុតសម្រាប់អង្គុយជួបជុំមិត្តភក្តិ ឬអាចពិភាក្សាការងារបានប្រកបដោយភាពរលូន ជាមួយនឹងខ្យល់ត្រជាក់ត្រសៀកៗពីមាត់ទន្លេ បូករួមនឹងភេសជ្ជៈគ្រប់មុខ និងកាហ្វេក៏មានរសជាតិឆ្ងាញ់ ថែមទាំងមានតម្លៃសមរម្យផងដែរ។ ឯទីធ្លាធំទូលាយអាចចតឡាន និងម៉ូតូយ៉ាងងាយស្រួល ជាពិសេសសម្រាប់អ្នកដែលចូលចិត្តជិះកង់ជាក្រុមផងដែរ។ ប្រសិនជាលោកអ្នកចង់សាកល្បងហាងកាហ្វេមាត់ទន្លេ « លំហែកាហ្វេ » មួយនេះ អាចស្វែងរកបាន ដោយមានទីតាំងនៅម្តុំស្វាយជ្រុំ ដោយគ្រាន់តែឆ្លងដ ស្វាយជ្រុំ រួចបត់ឆ្វេង ប្រមាណជា…

តោះ! មកដឹងពីប្រវត្តិសាច់អាំងកូរ៉េ ដែលក្លាយជាម្ហូបល្បីរន្ទឺនាពេលសព្វថ្ងៃនេះ
តោះញ៉ាំ

តោះ! មកដឹងពីប្រវត្តិសាច់អាំងកូរ៉េ ដែលក្លាយជាម្ហូបល្បីរន្ទឺនាពេលសព្វថ្ងៃនេះ

សាច់អាំងកូរ៉េគឺជាម្ហូបអាហារមួយប្រភេទដែលគេនិយមធ្វើនៅពេលមានការជួបជុំគ្នាជាលក្ខណៈគ្រួសារ និង មិត្តភក្តិជាដើម។ ព្រោះវាមានលក្ខណៈសាមញ្ញ ងាយស្រួលរៀបចំធ្វើ ព្រមទាំងទាំងបង្កើនបរិយាកាសសប្បាយរីករាយ និង ភាពស្អិតរមួតថែមទៀតផង។ ជាទូទៅគេអាចញុំាសាច់អាំងកូរ៉េនៅតាមភោជនីយដ្ធាន ឬ អាចធ្វើញុំានៅផ្ទះដោយខ្លួនឯងក៏បាន។ ហើយសាច់អាំងកូរ៉េគឺមិនមានភាពសាំញុំាច្រើនទេ ដោយគ្រាន់តែត្រូវការចង្ក្រាន ខ្ទះសំប៉ែត និង គ្រឿងផ្សំដែលរួមមានសាច់គោប្រលាក់ សាច់ជ្រូកប្រលាក់ បន្លែ គីមឈី និង ឈីសជាដើម។ ហើយអ្វីដែលពិសេសនោះគឺការចម្អិនរៀងខ្លួន ដោយគ្មានចុងភៅដែលធ្វើឲ្យញុំាស្រេចៗនោះទេ។ នាពេលថ្មីៗនេះ ម្ហូបកូរ៉េចាប់ផ្តើមទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយសារការបង្ហាញតាមរយៈរឿងភាគ និង បទចម្រៀងជាដើម។ ហើយ Bolgugi គឺជាសាច់គោអាំងមួយប្រភេទដែលគេជឿជាក់ថាមានទំនាក់ទំនងជាមួយនឹងសាច់អាំងកូរ៉េដែលយើងស្គាល់សព្វថ្ងៃនេះ។ គួរអោយដឹងដែរថា សាច់អាំងកូរ៉េមានដើមកំណើតដំបូងបង្អស់ពីកុលសម្ព័ន្ធ…

ចំណង់ចំណូលចិត្តលើភេសជ្ជៈនីមួយៗ ក៏អាចដឹងពីអត្តចរិតខាងក្នុងបានដែរ
តោះញ៉ាំ

ចំណង់ចំណូលចិត្តលើភេសជ្ជៈនីមួយៗ ក៏អាចដឹងពីអត្តចរិតខាងក្នុងបានដែរ

មនុស្សម្នាក់ៗតែងតែមានអត្តចរិតខុសគ្នា ដែលធ្វើឱ្យចំណង់ចំណូលចិត្តលើម្ហូបអាហារ និងភេសជ្ជៈក៏ខុសៗគ្នាដែរ។ អ្នកខ្លះចូលចិត្តកាហ្វេផ្សេងៗគ្នា ហើយអ្នកខ្លះក៏ចូលចិត្តភេសជ្ជៈផ្សេងៗដូចជាតែគុជ តែបៃតង ឬប្រភេទផ្សេងៗទៀត។ តែយ៉ាងណាមិញ សម្រាប់អ្នកដែលមានចំណូលចិត្តភេសជ្ជៈនីមួយៗ ក៏អាចដៅដឹងពីអត្តចរិតពិតរបស់បុគ្គលម្នាក់ៗបានដែរ ដូចខាងក្រោមនេះ ៖ ១. ឡាតេត្រជាក់ (Ice Latte) ៖ ជាមនុស្សរួសរាយ ជាទីស្រលាញ់រាប់អានរបស់មនុស្សជុំវិញ និងជាមនុស្សមានមន្តស្នេហ៍ ។ ២. ម៉ូកាត្រជាក់ (Mocha) ៖ ជាមនុស្សមានគំនិតច្នៃប្រតិដ្ឋ មានភាពម្ចាស់ការ និងឯករាជ្យលើខ្លួនឯង តែជាមនុស្សមាត់រឹង និងចិត្តរឹងបន្តិច ។ ៣.…

តោះ មកស្គាល់ហាងកាហ្វេជាយក្រុង ដែលកំពុងតែល្បីថាកាហ្វេក៏ឆ្ងាញ់ ឯទេសភាពស្អាតថតរូបបានមួយកប់
ដើរកម្សាន្ត

តោះ មកស្គាល់ហាងកាហ្វេជាយក្រុង ដែលកំពុងតែល្បីថាកាហ្វេក៏ឆ្ងាញ់ ឯទេសភាពស្អាតថតរូបបានមួយកប់

ឱ្យតែដល់ពេលសម្រាកពីការងារ និងថ្ងៃចុងសប្តាហ៍ មនុស្សម្នាតែងតែរកកន្លែងសម្រាកលំហែកាយ ដោយហាងកាហ្វេជាទីកន្លែងពិសេសមិនត្រឹមតែអាចភ្លក់រសជាតិកាហ្វេឆ្ងាញ់ៗ តែអាចបណ្តែតអារម្មណ៍ឱ្យធូរស្រាលពីការងារផង ឬអាចជាកន្លែងជួបផងដែរ។ តែបច្ចុប្បន្ននេះ ហាងកាហ្វេនៅជាយក្រុងដែលមានបរិយាកាសបែបធម្មជាតិ និងខ្យល់អាកាសល្អបានក្លាយជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញអ្នកទៅកម្សាន្តជាងគេ។ តោះមកស្គាល់ហាងកាហ្វេល្បីៗជាយក្រុងម្តុំច្បារអំពៅ បឹងស្នោរ និងព្រែកឯង ទាំង ៣កន្លែងដូចខាងក្រោមនេះ ៖ ១. បុត្រកាហ្វេ បុត្រកាហ្វេ ជាហាងកាហ្វេនៅម្តុំព្រែកឯង ល្បីថាមិនត្រឹមតែមានកាហ្វេឆ្ងាញ់ តែការរៀបចំហាងស្រស់ស្អាតខ្លាំងដូចត្រលប់ទៅកាន់អតីតកាលក្នុងទស្សវត្ស ៧០ ៨០ ដែរ។ ហាង « បុត្រកាហ្វេ » ឬ BOTR Cafe…

ទេសភាពកប់ខ្លាំង! តោះហៅមិត្តភក្តិជួបជុំគ្នាស៉ីត្រាវមក ដឹងតែពិសេសទាំងទីតាំង និងទេសភាពធម្មជាតិ
PR

ទេសភាពកប់ខ្លាំង! តោះហៅមិត្តភក្តិជួបជុំគ្នាស៉ីត្រាវមក ដឹងតែពិសេសទាំងទីតាំង និងទេសភាពធម្មជាតិ

« តាំក្រះធើយ សាខាបឹងស្នោរ » ក្រៅពីជាហាងអាហារបែបថៃឦសាន និងល្បីថាមានមុខម្ហូបបុកល្ហុងឆ្ងាញ់ខុសគេនោះ ពេលនេះបានបើកលក់អាហារពេលព្រឹកហើយ ដែលមានទាំងអាហារបែបខ្មែរ និងថៃ ជាប្រភេទគុយទាវ និងបាយស្រូបរូបមន្តថ្មីពិសេស រួមទាំងកាហ្វេ និងភេសជ្ជៈច្រើនមុខសុទ្ធតែឆ្ងាញ់ពិសា។ តែបន្ថែមពីទទួលបានការគាំទ្រថា មានអាហារពេលព្រឹក ដ៏មានរសជាតិឆ្ងាញ់ ព្រមទាំងមានភេសជ្ជៈពិសេសៗហើយនោះ អ្វីដែលនាំឱ្យ « តាំក្រះធើយបឹងស្នោរ » ទទួលបានការគាំទ្រខ្លាំងនោះ គឺការបម្រើសេវាកម្មល្អ មានទាំងទីតាំងល្អច្រើនជម្រើសទាំងការអង្គុយក្នុងហាងបន្ទប់ម៉ាស៊ីនត្រជាក់ និងការជ្រើសរើសអង្គុយកញ្ចុះខាងក្រៅ ដែលផ្តល់នូវអារម្មណ៍ស្រស់ស្រាយបែបធម្មជាតិ សម្រាប់យុវវ័យ ឬក៏អ្នកធ្វើការ មកអង្គុយលេង ជួបជុំគ្នា ឬអាចប្រជុំពិភ្សាការងារបាន ជាពិេសសគឺមានកន្លែងថតរូបស្អាតៗទៀតផង។…

អស់កន្លែងឥឡូវហើយ ណាត់ក្រាស់ណាត់ពួកម៉ាក កក់តុវឺតៗមក!  Color Cup មានកម្មវិធីពិសេសសម្រាប់ Christmas ខាងមុខនេះ
PR

អស់កន្លែងឥឡូវហើយ ណាត់ក្រាស់ណាត់ពួកម៉ាក កក់តុវឺតៗមក! Color Cup មានកម្មវិធីពិសេសសម្រាប់ Christmas ខាងមុខនេះ

បើនិយាយពីទីតាំងដែលអាចជួបជុំមិត្តភក្តិពេលល្ងាចសម្រាកពីការងារ និងថ្ងៃចុងសប្តាហ៍ប្រាកដណាស់ មនុស្សជាច្រើនពិតជានឹកទៅដល់ Color Cup Cambodia ដែលជាហាងដែលមានអាហារឆ្ងាញ់ៗ បរិយាកាសត្រជាក់ស្រស់ស្រាយ និងមាន Band ប្រគំតន្ត្រីកំដរអារម្មណ៍ពិរោះៗផងដែរ។ កាន់តែពិសេសសម្រាប់ថ្ងៃបុណ្យគ្រឹស្មាស់ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ Color Cup Cambodia សាខាគិរីរម្យ បានបង្កើតព្រឹត្តិការណ៍ពិសេសមួយដោយមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើនរូបដើម្បីកំដរបរិយាកាសពិសេសនេះឱ្យរឹតតែពិសេសទ្វេរដង ដោយមានវត្តមានតារាចម្រៀង Original Song និង Cover Song ល្បី លោក GLOMMY…

មកស្គាល់ បង្អែម ដែលមានតម្លៃថ្លៃកប់ពពកនៅជុំវិញពិភពលោក
តោះញ៉ាំ

មកស្គាល់ បង្អែម ដែលមានតម្លៃថ្លៃកប់ពពកនៅជុំវិញពិភពលោក

ក្រោយពីបរិភោគអាហាររួចរាល់ ជាធម្មតាគេតែងតែកុម្ម៉ង់បង្អែមមកទុកញុំាលាងមាត់ ប៉ុន្តែប្រសិនបើបង្អែមនោះមានតម្លៃ៩លានដុល្លារ តើអ្នកហ៊ានចំណាយទេ? តោះមកដឹងពីបង្អែមខាងក្រោមទាំងនេះដែលសុទ្ធតែមានតម្លៃថ្លៃបំផុតនៅលើពិភពលោក៖ ១. Strawberries Arnaud តម្លៃ៖ ៩.៨៥លានដុល្លារសហរដ្ធអាមេរិក ២. Diamond Fruitcake តម្លៃ៖ ១.៧២លានដុល្លារសហរដ្ធអាមេរិក ៣. The Absurdity Sundae តម្លៃ៖ ៦០០០០ដុល្លារសហរដ្ធអាមេរិក ៤. The Lindeth Howe Country House Hotel Chocolate Pudding តម្លៃ៖ ៣៤០០០ដុល្លារសហរដ្ធអាមេរិក…

លើសពីម្ហូបថៃឦសាន « តាំក្រះធើយសាខាបឹងស្នោរ » សាងភាពភ្ញាក់ផ្អើលជាមួយមុខម្ហូបថ្មីឆ្ងាញ់ច្រើនមុខចាប់ពីថ្ងៃទី ១ ខែធ្នូនេះតទៅ
PR

លើសពីម្ហូបថៃឦសាន « តាំក្រះធើយសាខាបឹងស្នោរ » សាងភាពភ្ញាក់ផ្អើលជាមួយមុខម្ហូបថ្មីឆ្ងាញ់ច្រើនមុខចាប់ពីថ្ងៃទី ១ ខែធ្នូនេះតទៅ

« តាំក្រះធើយ » គឺជាហាងអាហារបែបថៃឦសាន ដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ថាជាហាងដែលមានមុខម្ហូបចម្រុះឆ្ងាញ់គ្រប់មុខដូចជាម្ហូបប្រភេទ ឡាប ញាំ ស្ងោរ បំពង ឆា និងចៀន ជាពិសេសគឺមុខម្ហូបបែបបុកល្ហុងថៃ ដែលទទួលបានការគាំទ្រ និងពេញនិយមខ្លាំងជាងគេ ថាមានរសជាតិឆ្ងាញ់ប្លែកជាប់ចិត្តខុសពីហាងដទៃផងដែរ។ ក្រោយពីបានបើកដំណើរការ២សាខា ទាំង « តាំក្រះធើយសាខាអេដេនហ្គាដិន » និង « តាំក្រះធើយសាខាបឹងស្នោរ » សុទ្ធតែទទួលបានការគាំទ្រជាខ្លាំងនោះ ពេលនេះ « តាំក្រះធើយសាខាបឹងស្នោរ » ដែលគ្រប់គ្នាស្គាល់ថាជាទីតាំងស្រស់ស្រាយបែបធម្មជាតិខៀវស្រងាត់ បានបន្ថែមមុខម្ហូបថ្មីជាច្រើនមុខច្រើនបែបបន្ថែមទៀតនោះគឺ…

កន្លែងថ្មីទៀតហើយ តោះមកសាកល្បង កាហ្វេបើកថ្មីលើផ្លូវ ៦០ម៉ែត្រ
PR

កន្លែងថ្មីទៀតហើយ តោះមកសាកល្បង កាហ្វេបើកថ្មីលើផ្លូវ ៦០ម៉ែត្រ

សម័យនេះអ្នកណាក៏ចូលចិត្តហាងកាហ្វេដែរ ដែលមិនត្រឹមតែអាចទទួលទានភេសជ្ជៈផ្សេងៗជាពិសេសកាហ្វេឆ្ងាញ់ជាប់ចិត្ត តែហាងកាហ្វេជាកន្លែងជួបជុំមិត្តភក្តិ គូសង្សារ និងពិភាក្សាការងារផងដែរ ។ សម្រាប់អ្នកដែលចូលចិត្តដើរសាកហាងកាហ្វេថ្មីៗ ថ្ងៃនេះក្នុងស្រុក សូមណែនាំហាងកាហ្វេបើកថ្មីមួយកន្លែងនៅលើផ្លូវ ៦០ម៉ែត្រ នោះគឺ « Simply Cafe Yard » ។ « Simply Cafe Yard » ជាហាងកាហ្វេបើកថ្មី ដែលមានការរចនាសាកសមសម្រាប់យុវវ័យសម័យថ្មី អាចអង្គុយទទួលទាននៅហាងទំនើបក៏បាន ឬអង្គុយគយគន់ទេសភាពនៅខាងក្រៅអមនឹងដើមឈើជាម្លប់ត្រឈឹងត្រឈៃក៏បាន អាចបំបាត់អស់ទុកកង្វល់ និងក្រេបរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ទៀតផង។ គួរឱ្យដឹងផងដែរថា « Simply Cafe…

តោះអ្នកចូលចិត្តដើរហាងកាហ្វេ មានគម្រោងចុងសប្តាហ៍អត់? សាកមកលេង « ស្រយាល » ដឹងតែប្លែកអារម្មណ៍
PR

តោះអ្នកចូលចិត្តដើរហាងកាហ្វេ មានគម្រោងចុងសប្តាហ៍អត់? សាកមកលេង « ស្រយាល » ដឹងតែប្លែកអារម្មណ៍

សម័យនេះ មនុស្សគ្រប់វ័យ ជាពិសេសយុវវ័យ ចូលចិត្តទៅជួបជុមគ្នាទទួលទានកាហ្វេ និងភេសជ្ជៈផ្សេងៗជាការលំហែសម្រាកកម្សាន្តផង ហើយប្រសិនជាមានហាងដែលតុបតែងលំអប្លែកស្អាតគឺរឹតតែពិសេស។ នៅក្នុងនោះ ហាងកាហ្វេបើកថ្មីមួយកន្លែង គឺ « ស្រយាល កាហ្វេ និងផាប់ » បាននឹងកំពុងតែទាក់ទាញយុវវ័យទៅទទួលទានកាហ្វេផង និងមកកម្សាន្តផង តាមរយៈភេសជ្ជៈឆ្ងាញ់ៗតម្លៃសមរម្យ ជាពិសេសគឺហាងតុបតែងប្លែកបែបធម្មជាតិ និងមានច្នៃកន្លែងអង្គុយទទួលទានកាហ្វេនៅលើដើមឈើផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ហាងមួយនេះ មានស្ថានីយ៍ទឹកត្រជាក់ ដែលអាចឱ្យមហាជនទូទៅ ឬអ្នកជិះកង់ហត់ អាចមកច្រកទឹកទទួលទានដោយឥតគិតថ្លៃទៀតផង។ គួរឱ្យដឹងផងដែរថា « ស្រយាល » មានទីតាំងនៅ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ​ស្រុកល្វាឯម…

« កាហ្វេស្វាង» លើសពីហាងកាហ្វេ តែជាផ្ទះដ៏កក់ក្ដៅរបស់អ្នកចូលចិត្តអានសៀវភៅ និងជាផ្ទះអនុស្សាវរីយ៍របស់អ្នកនិពន្ធខ្មែរម្នាក់ដែរ
ដើរកម្សាន្ត

« កាហ្វេស្វាង» លើសពីហាងកាហ្វេ តែជាផ្ទះដ៏កក់ក្ដៅរបស់អ្នកចូលចិត្តអានសៀវភៅ និងជាផ្ទះអនុស្សាវរីយ៍របស់អ្នកនិពន្ធខ្មែរម្នាក់ដែរ

បើនិយាយពីហាងកាហ្វេបច្ចុប្បន្ន អ្នកប្រាកដជាស្រមៃដល់ហាងដែលមានបម្រើកាហ្វេ និងភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ អមនឹងការរៀបចំហាងបែបទំនើបទាន់សម័យសម្រាប់តម្រូវចិត្តយុវវ័យសម័យនេះ។ តែពេលនេះ ហាងកាហ្វេមួយបាននឹងកំពុងតែទាក់ទាញចិត្តយុវវ័យគ្រប់ស្រទាប់មិនត្រឹមតែរសជាតិកាហ្វេឆ្ងាញ់ប៉ុណ្ណោះទេ តែក៏បានទាក់ទាញចិត្តអ្នកដែលចូលចិត្តអានសៀវភៅ និងអ្នកនិពន្ធនានាផងដែរនោះគឺ « កាហ្វេស្វាង » ។ « កាហ្វេស្វាង » គឺជាហាងដែលបានបើកដំណើរការមួយឆ្នាំទៅហើយជាមួយនឹងអនុស្សាវរីយ៍ច្រើនរាប់មិនអស់ តែក្រោយពីបានផ្លាស់ប្តូរមកកាន់ទីតាំងថ្មី ហាងកាហ្វេនេះកាន់តែមានភាពទាក់ទាញខ្លាំងជាងមុន តាមរយៈរសជាតិកាហ្វេឆ្ងាញ់ដដែល តែអ្វីដែលចាប់អារម្មណ៍ខ្លាំងទៀតនោះ​គឺអារម្មណ៍ប្រៀបបីដូចជាការត្រលប់ទៅកាន់អតីតកាលដ៏រីករាយជាមួយនឹងការរៀបចំហាងដូចជាផ្ទះបុរាណ ឬផ្ទះចាស់ជាទីស្រលាញ់របស់យើង ពិសេសក៏មានលក់សៀវភៅល្អៗជាច្រើនផង និងមានសៀវភៅសម្រាប់អានដោយឥតគិតថ្លៃផងដែរ សម្រាប់អ្នកចូលចិត្តអានសៀវភៅ។ មិនត្រឹមតែជាហាងកាហ្វេដែលទាក់ទាញ និងបង្កប់គំនិតជម្រុញការអាននៅកម្ពុជា តែ « កាហ្វេស្វាង » ដែលគ្រប់គ្នាស្គាល់ថាកម្មសិទ្ធរបស់អ្នកនិពន្ធដ៏ល្បីមួយរូប គឺ លោក…

កាហ្វេមួយកែវតែ ២៥០០ ហើយបាយថ្ងៃធូរថ្លៃ ជាមួយកន្លែងអង្គុយបែប Chill យ៉ាងសាមញ្ញ ពិតជាប្លែកមែន
ដើរកម្សាន្ត

កាហ្វេមួយកែវតែ ២៥០០ ហើយបាយថ្ងៃធូរថ្លៃ ជាមួយកន្លែងអង្គុយបែប Chill យ៉ាងសាមញ្ញ ពិតជាប្លែកមែន

ហាងកាហ្វេ បែបផាប់តូចៗ តែមានការតុបតែងស្រស់ស្អាតបែបនិយមបរទេស Chill នៅស្រុកខ្មែរយើងមិនសូវជាមាននោះឡើយ ដោយភាគច្រើនសុទ្ធសឹងតែហាងធំ និងទំនើបជាដើម។ យ៉ាងណាមិញ ថ្មីៗនេះ « ក្នុងស្រុក​ » បានប្រទះនឹងហាងកាហ្វេតូចៗបែបលក្ខណៈគ្រួសារសាមញ្ញមួយ មើលទៅស្រស់ស្អាតសមរម្យ ហើយកន្លែងអង្គុយសាមញ្ញបែបរសនិយមប្លែក នោះគឺ « ខ្នូវកាហ្វេ » ។ ដោយហាងនេះមានលក់កាហ្វេដែលមានរសជាតិឆ្ងាញ់ធូរថ្លៃ ១កែវត្រឹមតែ ២៥០០រៀល ប៉ុណ្ណោះ។ កាន់តែពិសេសនោះក៏មានបាយថ្ងៃមួយពេលត្រឹមតែ ៨០០០រៀល រសជាតិបែបគ្រួសារ ជាមួយនឹងកន្លែងអង្គុយបរិយាកាសល្អ ងាយស្រួលអង្គុយលេង ឬអង្គុយធ្វើការ ។ ក្រៅពីមានការបើកលក់កាហ្វេ…

កុំមើលតែសម្បកក្រៅ ក្នុងហាងវិញមានកញ្ចុះទទួលទានអាហារថៃឦសាន អមបរិយាកាសធម្មជាតិត្រជាក់ស្រស់ស្រាយទៀត
PR

កុំមើលតែសម្បកក្រៅ ក្នុងហាងវិញមានកញ្ចុះទទួលទានអាហារថៃឦសាន អមបរិយាកាសធម្មជាតិត្រជាក់ស្រស់ស្រាយទៀត

ឱ្យតែដល់ថ្ងៃសម្រាកម្តងៗ មនុស្សគ្រប់គ្នាតែងតែចង់បានកន្លែងសម្រាកលំហែអារម្មណ៍ និងស្រស់ស្រូបម្ហូបអាហារឆ្ងាញ់ៗ អមនឹងបរិយកាសបែបធម្មជាតិ តែប្រសិនជាអ្នកចង់ទទួលបានរសជាតិអាហារប្លែកបែប ម្ហូបថៃឦសានឆ្ងាញ់នោះ « ក្នុងស្រុក » សូមណែនាំហាងដ៏ពិសេសមួយនោះ គឺ « តាំក្រះធើយ សាខាបឹងស្នោរ » ។ តាំក្រះធើយ គឺជាហាងអាហារ ដែលមានលក់ម្ហូបអាហារជាច្រើនមុខជាពិសេស គឺ បុកល្ហុងបែបថៃឦសានមានច្រើនមុខច្រើនបែប រសជាតិឆ្ងាញ់ប្លែក និងទទួលបានការគាំទ្រជាច្រើនឆ្នាំមកហើយ ហើយថែមទាំងបានបន្ថែមសាខាថ្មី ដោយផ្តោតទៅលើការរៀបចំហាងបែបធម្មជាតិខៀវស្រងាត់ បរិយាកាសស្រស់ស្រាយនៅមិនឆ្ងាយពីទីក្រុងប៉ុន្មាននោះទេ ដោយសាខានេះមានឈ្មោះថា « តាំក្រះធើយ បឹងស្នោរ » ។…

ពិសេសសម្រាប់អ្នកចូលចិត្តគ្រឿងសមុទ្រ! បានទាំងស្រស់ ៗ ឆ្ងាញ់ពិសា ហើយសេវាចម្អិនធូរថ្លៃ
PR

ពិសេសសម្រាប់អ្នកចូលចិត្តគ្រឿងសមុទ្រ! បានទាំងស្រស់ ៗ ឆ្ងាញ់ពិសា ហើយសេវាចម្អិនធូរថ្លៃ

គ្រឿងសមុទ្រ គឺជាអាហារដែលមនុស្សទូទៅភាគច្រើនចូលចិត្តទទួលទាន ហើយកាន់តែស្រស់គឺកាន់តែមានរសជាតិឆ្ងាញ់ពិសា តែពេលនេះចង់ទទួលទានគ្រឿងសមុទ្រស្រស់ៗងាយស្រួលណាស់មិនបាច់ជិះទៅដល់តំបន់មាត់សមុទ្រដោយផ្ទាល់ឡើយ។ « រាជនីសមុទ្ទ » គឺជាហាងលក់គ្រឿងសមុទ្រស្រស់ៗដូចជា ក្តាម បង្គារ បង្កង ក្តាមយក្ស អយស្ទ័រ ខ្យងសមុទ្រ និងគ្រឿងសមុទ្រគ្រប់ប្រភេទច្រើនទៀត មានគុណភាព និងមានតម្លៃសមរម្យ ពិសេសមានទាំងលក់បោះដុំ និងលក់រាយ ផ្ញើជូនបានគ្រប់ទិសទីតំបន់។ ហើយសម្រាប់ការទិញគ្រឿងសមុទ្រស្រស់ ៗ ក៏មានសេវាចម្អិនជាមុខម្ហូបមានតម្លៃធូរថ្លៃផងដែរ។ គួរឱ្យដឹងផងដែរថា « រាជនីសមុទ្ទ »  មានទីតាំងនៅ ផ្ទះលេខ ៣៤ Eo ផ្លូវ…

« មីពិសេស អូឫស្សី » ល្បីថាឆ្ងាញ់យូរឆ្នាំហើយ ជាមួយសាខាថ្មី រឹតតែល្បីជាងមុន
PR

« មីពិសេស អូឫស្សី » ល្បីថាឆ្ងាញ់យូរឆ្នាំហើយ ជាមួយសាខាថ្មី រឹតតែល្បីជាងមុន

គុយទាវ និង មី គឺជាអាហារពេលព្រឹក ដ៏ពេញនិយមមួយ របស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ព្រោះវាជាអាហារដែលមានរសជាតិឆ្ងាញ់ មានតម្លៃសមរម្យទទួលយកបាន។ នៅក្នុងនោះ អ្នកណាមិនស្គាល់នោះ ថា មីអូប្ញស្សី គឺជាហាងលក់មី​ និងគុយទាវ ដែលមានកេរ្តិ៍ឈ្មោះល្បីថាឆ្ងាញ់ពិសេសប្លែកជាយូរណាស់មកហើយ មានទាំងមីគោក មីគាវ មីប្រហិតសាច់គោ រួមទាំងអាហារបែបមី និងគុយទាវទឹកស៊ុបគ្រប់មុខច្រើនមិនអស់។ តែពេលនេះអ្នកក៏អាចរកទទួលទានរសជាតិ មីអូប្ញស្សីរសជាតិដើមបាននៅ « មីពិសេស អូឫស្សី » ដែលមានទីតាំងធំទូលាយ រសជាតិឆ្ងាញ់ និងមានការបម្រើសេវាកម្មរហ័សទន់ចិត្តទៀតផង។ គួរឱ្យដឹងថាផងដែរ « មីពិសេស អូឫស្សី…

ស្រកានាគខ្មែរ ៧០០០៛/គីឡូក្រាម នាពេលកូវីដ !!!
PR

ស្រកានាគខ្មែរ ៧០០០៛/គីឡូក្រាម នាពេលកូវីដ !!!

ស្រកានាគខ្មែរ ដែលបានដាំដុះប្រមាណ ៣០០០ គុម្ព​ នៅលេីផ្ទៃដី៣ហិតា ម្ចាស់ចម្ការក៏បានឱ្យដឹងថា “នៅក្នុងមួយរដូវ ដំណាំនេះផ្ដល់ផលបានចំនួន ប្រហែល ១០តោនឯណោះ”។ ការដាំ មើលថែ និងពេលវេលានៃការប្រមូលផល គឺចាប់ពីខែ​ មេសា រហូតដល់ខែតុលា​។ ដូច្នេះ សម្រាប់អ្នកដែលចង់ទិញស្រកានាគធម្មជាតិ ដែលដាំក្នុងចម្ការខ្លួនឯងផ្ទាល់ ធានាទាំងគុណភាព និងតម្លៃ។ មានលក់ដុំ និងរាយ ចែកចាយ២៥ខេត្តក្រុង​។ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ៖ 098 770 720 / 092 793…

កម្មង់វ៉ើតៗ ខលភ្លាមដឹកភ្លែត! ជាមួយ បុកល្ហុងខ្មែរ ថៃ ឡាវ ពិសេស រសជាតិឆ្ងាញ់ជាប់ចិត្តខ្លាំងមួយកន្លែងនេះ
PR

កម្មង់វ៉ើតៗ ខលភ្លាមដឹកភ្លែត! ជាមួយ បុកល្ហុងខ្មែរ ថៃ ឡាវ ពិសេស រសជាតិឆ្ងាញ់ជាប់ចិត្តខ្លាំងមួយកន្លែងនេះ

បុកល្ហុង គឺជាអាហារសម្រន់ដ៏ពេញនិយមមួយរបស់ប្រជាជនខ្មែរ និងជាចំណូលចិត្តសម្រាប់ការទទួលទានគ្រប់វ័យផងដែរ។ តែប្រសិនជាលោកអ្នកចង់ទទួលបាន បុកល្ហុង រសជាតិពិសេសឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបានមិនមែនជារឿងពិបាកទៀតនោះទេ ដោយបុកល្ហុងពិសេសៗមាននៅហាង Color Cup Cambodia សាខាគិរីរម្យ ។ ដោយបុកល្ហុង ដែលលោកអ្នកអាចរកទទួលទានមានច្រើនប្រភេទតាមតម្រូវការ ដូចជា៖ -បុកល្ហុងពិសេសបែប ខ្មែរ ថៃ ឡាវ -បុកល្ហុងងាវ -បុកល្ហុងក្តាមសេះ -បុកពោត ងាវ ឬបង្គា -បុកពោតក្តាមសេះ និងបុកល្ហុងជាច្រើនមុខទៀតដែលមានរសជាតិឆ្ងាញ់ ពិសេសគឺមានតម្លៃសមរម្យទៀតផង។ ដូច្នេះ សម្រាប់លោកអ្នកដែលចង់ទទួលទាន « បុកល្ហុងខ្មែរ ឡាវ…