
ពោធ៍ចិនតុងយេីងហ្នឹង « លំហែមាត់បឹង » ស្ទូចត្រីក៏បាន អង្គុយទទួលទានលំហែអារម្មណ៍ស្រូបខ្យល់អាកាសក៏បាន
ចង់លំហែអារម្មណ៍សម្រាកកម្សាន្តចុងសប្តាហ៍ តែមិនដឹងទៅណាជិតទីក្រុងភ្នំពេញមិនបាត់ទៅណាឆ្ងាយ ពេលនេះលោកអ្នកអស់កង្វល់ហើយ ថ្ងៃនេះ «ក្នុងស្រុក» សូមណែនាំទៅកន្លែងថ្មីល្បីថាស្រស់ស្រាយមួយកន្លែងទៀតហើយនោះគឺ « លំហែមាត់បឹង »។ « លំហែមាត់បឹង » គឺជាកន្លែងដែលរៀបចំយ៉ាងស្រស់ស្អាតជាមួយទេសភាពមាត់ផ្ទៃបឹងត្រជាក់ស្រស់ស្រាយ ថែមទាំងមានកន្លែងអង្គុយទទួលទានអាហារយ៉ាងមានផាសុកភាពផងដែរ ចង់កម្មង់អាហារមកទទួលទានក៏បានសុទ្ធតែឆ្ងាញ់ជាប់ចិត្ត ហើយអាចលំហែអារម្មណ៍ជាមួយនឹងការស្ទូចត្រីលេងកម្សាន្តក៏បាន ដឹងតែអាចរំសាយអស់ទុក្ខកង្វល់ជាមិនខាន។ ដោយទីតាំងនេះទើបតែបើកដំណើរការថ្មីៗតែប៉ុណ្ណោះតែអាចទាក់ទាញអ្នកមកកម្សាន្តពេញៗរាល់ថ្ងៃ ជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់២០%សំរាប់ការបេីកសាកល្បងនេះរហូតដល់ដាច់ខែកុម្ភៈនេះផងដែរ។ គួរឱ្យដឹងផងដែរថា « លំហែមាត់បឹង » មានទីតាំងនៅខណ្ឌកាកាប ហួសវត្តតាំងក្រសាំងផ្លូវទៅជម្ពូវន្ត ជិះដល់វត្តតាំងក្រសាំងបត់ទៅត្រង់តាមផ្លូវ រទះភ្លេីងហេីយបត់ចូលតាមបុរីឈូកវ៉ា៣ អាចស្វែងរកទីតាំងតាមរយៈ Maps: https://goo.gl/maps/aoWDgFDHib6dHwLX9 ឬអាចទំនាក់ទំនងសាកសួរបន្ថែមតាមរយៈលេខទូរស័ព្ទ 069 984…




















