តោះ ថ្ងៃសម្រាករៀនធ្វើ នំបញ្ចុកស្រុះ ឬនំបញ្ចុកកាពិ ​ទុកញ៉ាំលេងទាំងអស់គ្នា

តោះ ថ្ងៃសម្រាករៀនធ្វើ នំបញ្ចុកស្រុះ ឬនំបញ្ចុកកាពិ ​ទុកញ៉ាំលេងទាំងអស់គ្នា
ការផ្សាយពាណិជ្ជកម្ម

រាល់ពេលទំនេរសម្រាកពីការងារ ​បើអាចគួរតែសាកល្បងរៀនធ្វើម្ហូបខ្លះៗដោយខ្លួនឯង ​ដោយក្រៅពីអាចបង្កើនចំនេះ ​ថែមទាំងអាចសន្សំលុយចំណាយលើម្ហូបអាហារ ​និងមានអនាម័យទៀតព្រោះជាម្ហូបធ្វើពិដៃខ្លួនឯង។

ដូច្នេះអ្នកក៏អាចរៀនធ្វើមុខម្ហូបម្យ៉ាងដែលពេញនិយមមួយមុខផងដែរនោះគឺ នំបញ្ចុកស្រុះ ឬនំបញ្ចុកកាពិ ៖

ការផ្សាយពាណិជ្ជកម្ម

#របៀបធ្វើនំបញ្ចុកស្រុះ ឬនំបញ្ចុកកាពិ

125872793_670221130307353_2096622896794929410_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

#គ្រឿងផ្សំ

ការផ្សាយពាណិជ្ជកម្ម

– សាច់ត្រី ឈាមជ្រូក ជើងមាន់ ឆ្អឹងមាន់

-ខ្ទឹមស រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ផ្សិតចំបើង

ការផ្សាយពាណិជ្ជកម្ម

– ខ្ចាយ និងរមៀតបន្តិច បុកអោយម៉ដ្ធដាក់ត្រាំទឹក (យកពណ័ អត់ក៏បាន)

– ស្ករ ម្សៅស៊ុប អំបិល ទឹកត្រី

ការផ្សាយពាណិជ្ជកម្ម

– ស្លឹកកាឆាយ ត្រកូន ត្រយោងចេក ជីររណា ជីនាងវង សណ្តែកបណ្តុះ

125525978_670221243640675_6835061066791976668_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

#របៀបធ្វើ

ការផ្សាយពាណិជ្ជកម្ម

– ដាំទឹកអោយពុះ ដាក់ ខ្ទឹមស រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច និងឆ្អឹងមាន់ រំងាស់ ប្រហែលមួយម៉ោង រួចស្រង់ឆ្អឹងមាន់ចោល។

– ដាក់ទឹករមៀតចូល ដាក់ជើងមាន់ មួយសន្ទុះប្រហែលជា១៥នាទី រូចដាក់សាច់ត្រី។

ការផ្សាយពាណិជ្ជកម្ម

– បន្ថែមរសជាតិដោយ ស្ករ ម្សៅស៊ុប អំបិល ទឹកត្រី ទុកមួយពុះ រូចស្រង់សាច់ត្រីឡើង សឹមដាក់ឈាមជ្រូក និងផ្សិត ទុកអោយពុះ។

125832482_670221270307339_2724888680096742457_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

#របៀបធ្វើទឹកកាពិ

ការផ្សាយពាណិជ្ជកម្ម

– ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមសចិញ្រ្ចាំបំពងអោយប្រែពណ័ ដាក់កាពិចូល ដាក់ទឹកអំពិលទុំ រូចបន្ថែមរសជាតិដោយ ស្ករ ទឹកត្រី ម្សៅស៊ុប និងម្ទេស ទុកអោយពុះ។

125956990_670221186974014_3764671386448074884_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

#របៀបញុំា

– ដាំទឹកអោយពុះ ដាក់ត្រកូន និង សណ្តែកបណ្តុះស្រុះអោយទុន។

– យកចានដាក់បន្លែតាមចំនូលចិត្ត ដាក់នំបញ្ចុក ដាច់ត្រី និងទឹកស៊ុបពីលើ ញុំាំជាមួយទឹកកាពិជាការស្រេច៕
នំបញ្ជុកខួរក្ដាម។

126055585_670221156974017_6078484913591921876_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
125541683_670221210307345_2027198779421819511_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ ហ្វេសប៊ុក

ការផ្សាយពាណិជ្ជកម្ម