តោះញ៉ាំ

កប់បាត់ បទពិសោធន៍ទទួលទានអាហារសមុទ្រស្រស់ៗឆៅៗបែបថ្មី! ​នេសាទភ្លាម ​ហាន់ជ្រលក់ទឹកស៊ីអ៊ីវវ៉ាសាប៉ិភ្លឹប ឆ្ងាញ់ជាប់ចិត្តហ្មង
PR

កប់បាត់ បទពិសោធន៍ទទួលទានអាហារសមុទ្រស្រស់ៗឆៅៗបែបថ្មី! ​នេសាទភ្លាម ​ហាន់ជ្រលក់ទឹកស៊ីអ៊ីវវ៉ាសាប៉ិភ្លឹប ឆ្ងាញ់ជាប់ចិត្តហ្មង

អ្នកណាដែលថាមិនចូលចិត្តគ្រឿងសមុទ្រនោះ ​បើបានគ្រឿងសមុទ្រស្រស់ៗទៀតរឹតតែពិសេស ​ព្រោះតែវាមានរសជាតិឆ្ងាញ់ ​ថែមទាំងប៉ូវកម្លាំង និងសុខភាពរាងកាយច្រើនយ៉ាងទៀតផង ​តែការស្វែងរកគ្រឿងសមុទ្រស្រស់ៗពិបាកបន្តិច  ដោយសារតែដឹកជញ្ជូនផ្លូវឆ្ងាយ ​ត្រូវប្រើប្រាស់ថ្នាំ​ឬទឹកកកជាដើមធ្វើឱ្យបាត់បង់រសជាតិស្រស់មួយភាគធំ។ តែថ្មីៗនេះ នៅក្នងប្រទេសថៃ  បានផ្តិតយកទិដ្ឋភាពនៃការទទួលទានគ្រឿងសមុទ្របែបថ្មី ​ធានាថាស្រស់ឆ្ងាញ់តែម្តង ​នោះគឺការទទួលទានអាហារសមុទ្រលើទូកនេសាទ។ បើតាមការរៀបរាប់បានឱ្យដឹងថា ​នៅក្នុងខេត្តរ៉ាក់យ៉ង ​ប្រទេសថៃ ​បានបង្កើតសេវាកម្មបន្ថែមបែបទំនើបថ្មី ​សម្រាប់អ្នកទេសចរណ៍កម្សាន្ត  ដោយភ្ញៀវទេសចរណ៍មិនត្រឹមតែអាចជិះទូកកម្សាន្តតាមមាត់សមុទ្រ  និងកោះនានានោះទេ ​តែនៅក្នុងនោះក៏មានសេវាកម្មជាអាហារដ្ឋានលើទូកទទួលទានគ្រឿងសមុទ្រ ​ដូចជា ​ត្រី ​មឹក និងសត្វសមុទ្រស្រស់ៗជាច្រើនមុខ  ដោយការនេសាទភ្លាមៗនឹងមានចុងភៅសម្អាត ​ចិត ​ហាន់ ​សាច់នេះស្រស់ៗ ​ជ្រលក់ជាមួយទឹកត្រី ​ឬទឹកស៊ីអ៊ីវវ៉ាសាប៉ិភ្លាមៗទាន់ចិត្តសម្រាប់ភ្ញៀវទទួលទានតែម្តង។ គួរឱ្យដឹងផងដែរថា…

សាក « ភូមិនំបញ្ចុក ​» ​រសជាតិដើមរបស់ខេត្តសៀមរាប ​ទទួលទានហើយជាប់ចិត្ត ​ថែមទាំងអាចសិក្សាពីរបៀបធ្វើសរសៃនំបញ្ចុកដោយផ្ទាល់ទៀត
ដើរកម្សាន្ត

សាក « ភូមិនំបញ្ចុក ​» ​រសជាតិដើមរបស់ខេត្តសៀមរាប ​ទទួលទានហើយជាប់ចិត្ត ​ថែមទាំងអាចសិក្សាពីរបៀបធ្វើសរសៃនំបញ្ចុកដោយផ្ទាល់ទៀត

ខេត្តសៀមរាបមិនត្រឹមតែសម្បូរទៅដោយសម្បត្តិវប្បធម៌ និងប្រាសាទបុរាណរាប់រយប្រាសាទនោះទេ ​តែខេត្តសៀមរាបប្រមូលម្តុំទៅដោយម្ហូបអាហារឆ្ងាញ់ៗ ជាពិសេសអាហារដែលទទួលបានកេរ្តិ៍ឈ្មោះល្បាញនោះគឺ  នៅបញ្ចុកសៀមរាប។ នៅក្នុងនោះថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំហាងនំបញ្ចុកបើកថ្មី ​ដែលផលិតសរសៃនំបញ្ចុកដោយខ្លួនឯងផង ​ថែមទាំងទឹកសម្លរសជាតិអ្នកសៀមរាបដើម  ល្បីថាមានរសជាតិឈ្ងុយឆ្ងាញ់នោះគឺ « ភូមិនំបញ្ចុក ​»។ ភូមិនំបញ្ចុក ​ត្រូវបានដឹងថាមានសម្លនំបញ្ចុកបែបខ្មែរឈ្ងុយឆ្ងាញ់គ្រប់មុខទាំងសម្លប្រហើរខ្មែរ ​និងសម្លការី  ជានំបញ្ចុករស់ជាតិដើមបែបអ្នកសៀមរាប ខ្ទិះច្រើន ត្រីច្រើន រសជាតិបែបឯក ​ទទួលទានហើយជាប់ចិត្ត  ដោយក្នុងមួយថ្ងៃៗមានអ្នកមកទទួលមិនដាច់ទាំងជាតិជាតិខ្មែរ ​ទាំងបរទេស។ ​ដោយទីនោះថែមទាំងមានការបង្ហាញ និងបង្រៀនភ្ញៀវដែលចង់ស្វែងយល់ ​ចង់ចេះដឹងពីរបៀបធ្វើនំបញ្ចុកខ្មែរផងដែរ។ គួរឱ្យដឹងផងដែរថា «  ​ភូមិនំបញ្ចុក…

មើលៗផងអ្នកម្តុំក្រាំងធ្នង់! ​ស៊ុបខ្យង និងសាច់អាំងឆ្ងាញ់ អាចរកបាននៅហាងមួយនេះ ​ដឹងតែជក់ចិត្ត
PR

មើលៗផងអ្នកម្តុំក្រាំងធ្នង់! ​ស៊ុបខ្យង និងសាច់អាំងឆ្ងាញ់ អាចរកបាននៅហាងមួយនេះ ​ដឹងតែជក់ចិត្ត

បច្ចុប្បន្នអាហារបែបសាច់អាំង និងស៊ុប បានក្លាយទៅជាចំណង់ចំណូលចិត្តមនុស្សជាច្រើន ​ដោយភាគច្រើនគឺសម្រាប់ទទួលទានជាអាហារពេលល្ងាច ​ឬយប់ៗតែម្តង  ថែមទាំងមានហាងជាច្រើនសម្រាប់ជ្រើសរើសទទួលទានផងដែរ។ តែសម្រាប់អ្នកនៅម្តុំក្រាំងធ្នង់ ​ចង់ទទួលទានសាច់អាំង និងស៊ុបខ្យងឆ្ងាញ់មិនបាច់ទោណាឆ្ងាយនោះទេ  ដោយនៅក្បែរវត្តក្រាំងធ្នង់មានហាងអាហារមួយកន្លែងល្បីថាមានស៊ុប និងសាច់អាំងឆ្ងាញ់មួយកន្លែងនោះគឺ  ហាង ​« ស៊ុបខ្យងក្រាំងធ្នង់ ​» ។ ហាង ​« ស៊ុបខ្យងក្រាំងធ្នង់ ​» មានដាក់លក់មុខម្ហូបពេញនិយមជាច្រើន  ដោយអាហារដែលទទួលបានការគាំទ្រខ្លាំងមានដូចជា ​ស៊ុបខ្យង ស៊ុបត្រី ខ្យងអប់  សាច់អាំង ​គ្រឿងសមុទ្រស្រស់ៗ ​រួមទាំងអាហារឆ្ងាញ់ៗជាច្រើនមុខទៀតសុទ្ធតែមានឱរសជាតិពិសេស។ សូមបញ្ជាក់ផងដែរថា ​សម្រាប់ប្រិយមិត្តដែលចង់សាកទទួលទានហាងអាហារឆ្ងាញ់ ហាង ​«…

ខប់ៗណាស់ ទីកន្លែងកំសាន្តមានផាសុខភាពហើយបានញ៉ាំបន្លែបេះភ្លាមៗគ្មានជាតិគីមីទៀត
ដើរកម្សាន្ត

ខប់ៗណាស់ ទីកន្លែងកំសាន្តមានផាសុខភាពហើយបានញ៉ាំបន្លែបេះភ្លាមៗគ្មានជាតិគីមីទៀត

សម្រាប់អ្នកដែលមានគំរោងទៅដើរលេងលំហែរកំសាន្តនៅទីរួមខេត្តសៀមរាប ប្រាកដជាដឹងហើយថាទីរួមខេត្តសៀមរាបគឺជាទីកន្លែងមួយដែលសម្បូរទៅដោយរមណីយដ្ឋាននានា ដែលសំបូរទៅដោយទេសភាពស្រស់បំព្រង គួរអោយចង់គយគន់ ។ ថ្ងៃនេះផងដែរ ក្នុងស្រុក សូមណែនាំរមណីយដ្ឋានថ្មីមួយទៀតដែលមានទីតាំងល្អសម្រាប់ការលំហែរកំសាន្ត ព្រមទាំងមានខ្យល់អាកាស់បរិសុទ្ធ ហើយក៏អាចអោយអ្នកពិសារនៅបន្លែដែលបេះបានភ្លាមៗដែលដាំឡើងដោយធម្មជាតិពិតៗតែម្តង ។ រមណីយដ្ឋាននេះមានឈ្មោះថា លំអង រឺ LUM ORNG Farm to Table Restaurant ដែលមានទីតាំងស្ថិតនៅក្នុងភូមិធ្លកអណ្តូង ក្រុមទី ២៣ ឃុំស្លរក្រាម សៀមរាប ប្រទេសកម្ពុជា ។ រមណីយដ្ឋាននេះចាប់បើកកម្មង់សម្រាប់អាហារពេលថ្ងៃត្រង់ចាប់ពីម៉ោង ១២ ថ្ងៃត្រង់រហូតដល់ម៉ោង ២រសៀល ពីម៉ោង…

ឃើញហើយស្រក់ទឹកមាត់ច្រាក! ​ធ្លាប់តែសាកសាច់អាំងជប៉ុន ​កូរ៉េ ​ពេលនេះសាកសាច់អាំងបែបឡាវម្តងមើល៍ ​ជាប់ចិត្តប៉ុណ្ណា!
PR

ឃើញហើយស្រក់ទឹកមាត់ច្រាក! ​ធ្លាប់តែសាកសាច់អាំងជប៉ុន ​កូរ៉េ ​ពេលនេះសាកសាច់អាំងបែបឡាវម្តងមើល៍ ​ជាប់ចិត្តប៉ុណ្ណា!

ម្ហូបអាហារបែបសាច់អាំង បានក្លាយទៅជាម្ហូបពេញនិយមមួយរបស់ប្រជាជនខ្មែរ ​ជាពិសេសរាល់ការទទួលទានពេលល្ងាច ​ឬយប់ជួបជុំគ្រួសារ ​និងញាតិមិត្តបងប្អូនមិត្តភក្តិជាដើម ​ដោយភាគច្រើនគ្រប់គ្នានិយមសាច់អាំងបែបខ្មែរ ​បែបជប៉ុន ​ឬកូរ៉េជាដើម ​តែថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមនាំអារម្មណ៍ប្រិយមិត្តមកស្កាល់ហាងសាច់អាំងបែបថ្មីមួយទៀតហើយនោះគឺ ​« សាច់អាំងបែបឡាវ»។ ហាង ​សាច់អាំងឡាវ ​ទើបតែបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១២ ​ខែកុម្ភៈ ឆ្នាំ ២០២០ ​នេះប៉ុណ្ណោះ ​តែបែរជាមានអតិថិជនចចូលមកទទួលទានពេញៗស្ទើរតែគ្មានកន្លែងអង្គុយ ​ដោយសារតែសាច់អាំងនៅក្នុងហាងនេះមានភាពប្លែកថ្មី  រសជាតិឆ្ងាញ់បែបជនជាតិឡាវ  ជាពិសេសក្រៅពីមានសាច់អាំង ក៏បានម្ហូបផ្សេងទៀតដូចជា៖  គោឡេីងភ្នំ ទឹកប្រហុកឡាវ គុយទាវឡាវ ភ្លា…

ប្លែកភ្នែក! ហាងកាហ្វេលាក់ខ្លួនមួយកន្លែង ដែលមានកាហ្វេ និងអាហារសុខភាព ​​ជាពិសេសតុបតែងដោយផ្ទាំងគំនូរលើជញ្ជាំងដ៏ស្រស់ស្អាត
PR

ប្លែកភ្នែក! ហាងកាហ្វេលាក់ខ្លួនមួយកន្លែង ដែលមានកាហ្វេ និងអាហារសុខភាព ​​ជាពិសេសតុបតែងដោយផ្ទាំងគំនូរលើជញ្ជាំងដ៏ស្រស់ស្អាត

តំបន់ប្លុក ALLEY 240 ½ និងត្រូវបានបរទេសហៅថា «Ali Way» មានសិល្បៈគំនូរលើជញ្ជាំងជាច្រើន បង្កើតជាដងផ្លូវប្រកបដោយសិល្បៈគំនូគួរជាទីគយគន់ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនមកកម្សាន្តដែលកាលពីមុនៗគឺមានតែជនបរទេសតែប៉ុណ្ណោះដែលស្គាល់ ឬកម្រមានអ្នកទៅដល់ និងស្កាល់ទីតាំងច្បាស់ណាស់។ ផ្លូវប្រកបដោយសិល្បៈដ៏ស្រស់ស្អាតនេះមិនត្រឹមតែមានរូបគំនូរលើជញ្ជាំងស្រស់ស្អាទេ តែមានលាក់បង្កប់ហាងទំនិញតូចៗ ភោជនីយដ្ឋាន ហាងសំលៀកបំពាក់ និងបារមួយចំនួនផងដែរ។ ជាពិសេសគំនូរហាងអាហារមួយកន្លែងមានឈ្មោះថា « កាហ្វេ Artillery»។ ដោយ Artillery ជាហាងកាហ្វេលាក់ខ្លួនមួយ ដែលផ្តល់នៅកាហ្វេ អាហារសុខភាព និង អាហារសំរាប់អ្នកតមសាច់ (អាហារបួស) ដែលលក្ខណៈពិសេសនោះ ​គឺហាងនេះពោរពេញទៅដោយគំនូរលើជញ្ជាំង ​ដ៏ស្ស់ស្អាត ​ពណឥឆើតឆាយតែម្តង ។ គួរឱ្យដឹងផងដែរថា « កាហ្វេ Artillery» ស្ថិតនៅលើ…

មានលុយតែ ១០០០០រៀល ចង់រកកន្លែងទំនើបទាន់សម័យ រសជាតិក៏ឆ្ងាញ់ អាចសាកហាងអាហារបួសសុខភាពមួយនេះបាន! (មានវីដេអូ)
ដើរកម្សាន្ត

មានលុយតែ ១០០០០រៀល ចង់រកកន្លែងទំនើបទាន់សម័យ រសជាតិក៏ឆ្ងាញ់ អាចសាកហាងអាហារបួសសុខភាពមួយនេះបាន! (មានវីដេអូ)

ភ្នំពេញ៖ ការទទួលទានអាហារបួស ម្ហូបបួស មិនមែនសម្រាប់តែអ្នកដែលកាន់សីល ឬធម៌អារ្យប៉ុណ្ណោះទេ តែម្ហូបបួស ត្រូវបានគេដឹងថាជាអាហារសុខភាព ដែលផ្តល់ប្រយោជន៍ជាច្រើនចំពោះរាងកាយទាំងមូល ជាពិសេសក្រពះ ថែមទាំងធ្វើឱ្យអ្នកស្រកទម្ងន់ថែមទៀតផង។ បើទោះបីជាសព្វថ្ងៃមានហាងអាហារបួសច្រើនស្អេកស្កេះយ៉ាងណាក៏ដោយ តែការរកកន្លែងទទួលទានម្ហូបបួស បែបទំនើប និងតម្លៃសមរម្យសម្រាប់អ្នកមិនសូវធូរធារពិតជាពិបាករកណាស់។ តែអ្វីដែលពិសេស នៅទីក្រុងភ្នំពេញយើង មានហាងអាហារបួសមួយកន្លែងមានភាពល្បីល្បាញខ្លាំងមែនទែន ព្រោះតែទីកន្លែងទទួលទានពិតជាស្រស់ស្អាតខ្លាំងណាស់ និយាយរួមតុបតែងបែបរសនិយមអ្នកលំដាប់ តែតម្លៃអាហារវិញអាចនិយាយថាមានត្រឹមតែ ១០០០០រៀល ក៏អាចចូលហាងបានដែរ នោះគឺហាងអាហារបួស ​​Vitking House។ ក្រៅពីមុខម្ហូបនីមួយៗសុទ្ធតែមានតម្លៃថោកសមរម្យអាចទទួលយកបានហើយ រសជាតិអាហារសុខភាពទីនោះ គឺសុទ្ធឈ្ងុយឆ្ងាញ់ទាំងអស់ មានទាំងប្រភេទបាយឆា មីឆា មីឆាបន្ទះដែក មីស៊ុប…

Teatime ត្រៀមសម្ភោធសាខាថ្មី និងបង្កើតផ្លាកយីហ៊ោBrand ថ្មី Eatmore ថ្ងៃទី 20 មករា 2020ខាងមុខនេះ
តោះញ៉ាំ

Teatime ត្រៀមសម្ភោធសាខាថ្មី និងបង្កើតផ្លាកយីហ៊ោBrand ថ្មី Eatmore ថ្ងៃទី 20 មករា 2020ខាងមុខនេះ

បាត់ដំបង ៖ Teatime គឺជាផ្លាកសញ្ញាដែលមានលក់ភេសជ្ជ:តែគុជនិងអាហារ ដែលទទួលបានការពេញនិយមខ្លាំងពីសំណាក់ ភ្ញៀវជុំវិញក្រុងបាត់ដំបង ជាពិសេសសិស្សានុសិស្សផ្ទាល់តែម្តង តែទទួលស្គាល់នូវរសជាតិនិងគុណភាពថែមទាំងតម្លៃសមរម្យទៀតផង។ ដែរពេលនេះផងដែរក្រោយហាងលក់ភេសជ្ជ:Teatime ទទួលបានជោគជ័យដ៏ធំធេងមិនថាតាមបណ្តាខេត្តនិងរាជធានីភ្នំពេញ Teatime ក៏បានពង្រីកសាខាទី២របស់ខ្លួន ដោយបានរៀបចំស្អាត និងធំទូលាយជាងមុន ។ មិនតែប៉ុណ្ណោះក៏បានបង្កើតនូវផ្លាកយីហ៊ោថ្មីស្រឡាងរបស់ខ្លួន” Eat More ” ដែលមានបម្រើសេវាកម្មអាហារដ៏មានរសជាតិឆ្ងាញ់និងតម្លៃសមរម្យផងដែរ។ កម្មវិធីTeatime នឹងចាប់ផ្តើមសម្ភោធសាខាថ្មីនៅថ្ងៃទីថ្ងៃទី 20 មករា 2020 ថែមទាំងមានប្រូមូសិន ចែក100ដប ចាប់ពីម៉ោង១០ព្រឹកតទៅ ដោយ គ្រាន់តែទិញភេសជ្ជៈមួយកែវនិងទទួលបានដបទឹក១ដោយមិនគិតថ្លៃ * ក្នុងម្នាក់អាចទទួលបានដបទឹកតែមួយប៉ុណ្ណោះ…

មានហើយនៅស្រុកខ្មែរ! កាហ្វេស្រុកស្រែ​ ទទួលអារម្មណ៍ផឹកកាហ្វេកណ្ដាលវាលស្រែជាមួយនឹងធម្មជាតិ​ ដឹងតែមានក្ដីសុខតែម្ដង!
ដើរកម្សាន្ត

មានហើយនៅស្រុកខ្មែរ! កាហ្វេស្រុកស្រែ​ ទទួលអារម្មណ៍ផឹកកាហ្វេកណ្ដាលវាលស្រែជាមួយនឹងធម្មជាតិ​ ដឹងតែមានក្ដីសុខតែម្ដង!

នៅក្នុងប្រទេសយេីងសព្វថ្ងៃនេះហាងកាហ្វេកំពុងតែរីកដូចផ្សិតជុំវិញទីក្រុងក៏ដូចជាតាមខេត្តនានាដែលគេបេីកបម្រេីសម្រាប់ទីប្រជុំជនកន្លែងដែលមានមនុស្សច្រេីនដេីម្បីទាក់ទាញអតិថិជនឲ្យបានច្រេីនកុះករ​ ។ ចំណែកថ្មីៗនេះ ហាងកាហ្វេមួយកន្លែងមេីលទៅពិតជាប្លែកខ្លាំង ដោយសារយេីងបានឃេីញផេក KU Travel Blog បានបង្ហោះជាមួយរូបភាពប៉ុន្មានសន្លឹកថា​ ៖​ «—–កាហ្វេស្រុកស្រែ-UNIQUE URBAN COFFEE— ហាងកាហ្វេប្លែកបែបស្រុកស្រែដែលមានទីតាំងទំហំ 12 ហិចតាទើបសាងសង់បាន 20% ស្ថិតនៅចំកណ្តាលវាលស្រែតែម្តង ហាងកាហ្វេនេះ និង ក្លាយជារម្មណីយដ្ឋានបែបសហគមន៌អេកូទេសចរណ៌ស្រុកស្រែដំបូងគេបង្អាស់នៅកម្ពុជានៅពេលឆាប់ៗខាងមុខនេះ។ ទីតាំង ៖ ឃុំស្រែរនោង, ស្រុកត្រាំកក់ ខេត្ត តាកែវ ។ #KutravelBlog #UniqeUrbanCoffee #HuaweiMate30Series »…

ឆ្ងល់យូរហើយថាបង្អែមនេះខ្មែរហៅថាម៉េច? ពេលនេះភ្ញាក់ខ្លួន តោះ! ​នាំគ្នាហៅបង្អែមនេះឱ្យបានត្រឹមត្រូវតាមប្រភពឈ្មោះដើមខ្មែរវិញទាំងអស់គ្នា
ដើរកម្សាន្ត

ឆ្ងល់យូរហើយថាបង្អែមនេះខ្មែរហៅថាម៉េច? ពេលនេះភ្ញាក់ខ្លួន តោះ! ​នាំគ្នាហៅបង្អែមនេះឱ្យបានត្រឹមត្រូវតាមប្រភពឈ្មោះដើមខ្មែរវិញទាំងអស់គ្នា

ជាការពិតណាស់ ​ម្ហូប និងបង្អែមខ្មែរជាច្រើនតាំងពីសម័យមុនរហូតដល់បច្ចុប្បន្ន ​ក្រៅពីមានរស់ជាតិឈ្ងុយឆ្ងាញ់ប្លែកហើយនោះ ​ថែមទាំងទទួលបានការពេញនិយមហូរចូលទៅក្នុងប្រទេសជិតខាងផងដែរ។ តែដោយសារតែប្រទេសយើងជួបកត្តាសង្គ្រាមរ៉ាំរ៉ៃ  មុខម្ហូប និងបង្អែមមួយចំនួនត្រូវបានបាត់បង់ បំភ្លេចចោល ​មិនស្គាល់ឈ្មោះ ​ព្រោះតែកង្វះខាតឯកសារ  និងការស្រាវជ្រាវផ្សេងៗ ​តែបែរជានំ ​បង្អែម ​និងអាហារមួយចំនួនបានត្រលប់ចូលស្រុកខ្មែរវិញ ​ហៅឈ្មោះទៅតាមប្រទេសដែលយកមុខម្ហូបយើងទៅកែច្នៃទៅវិញ។ នៅក្នុងនោះបង្អែមបាញ់ចានឿក  ដែលហៅតាមសំនៀងភាសាវៀតណាម ​ត្រូវបានគេទទួលស្គាល់ថាជាបង្អែមដើមមានប្រភពមកស្រុកខ្មែរ ​តែត្រូវបានប្រទេសវៀតណាមកែច្នៃដាក់ជាឈ្មោះភាសាជាតិខ្លួន ​សូម្បីតែខ្មែរយើងបានហៅបង្អែមតាមសំនៀងវៀតណាមដែរ ​រហូតមិនមានកូនខ្មែរណាម្នាក់ស្គាល់ឡើយថា ​ភាសាខ្មែរបង្អែមនេះមានឈ្មោះអ្វី។ តែអាចជារឿងមួយគួរឱ្យសរសើរ ​ពេលនេះ ឯកឧត្តម ​ ឃឹម​ ហ្វីណង់​ ដែលជាអភិបាលស្រុកបន្ទាយស្រី បានបង្ហោះរូបបង្អែមមួយមុខនេះ ​ថែមទាំងបានរៀបរាប់ឈ្មោះបង្អែមនេះឈ្មោះជាភាសាខ្មែរធ្វើឱ្យកូនខ្មែរភ្ញាក់ខ្លួនថា៖​…

រកឯណាបាន ​ទទួលទានកាហ្វេ  និងភេសជ្ជៈឆ្ងាញ់ៗ ​ហើយបានអានសៀវភៅដោយឥតគិតថ្លៃទៀតជាមួយហាងកាហ្វេពិសេសមួយនេះ!
ដើរកម្សាន្ត

រកឯណាបាន ​ទទួលទានកាហ្វេ  និងភេសជ្ជៈឆ្ងាញ់ៗ ​ហើយបានអានសៀវភៅដោយឥតគិតថ្លៃទៀតជាមួយហាងកាហ្វេពិសេសមួយនេះ!

ភ្នំពេញ៖ ការអានសៀវភៅគឺជាការផ្តល់ចំណេះវិជ្ជាមួយដ៏ធំទូលាយ ​ដូច្នេះហើយដើម្បីគាំទ្រដល់ការអានសៀវភៅ ការសិក្សារៀនសូត្រ ហាងកាហ្វេមួយកន្លែងដែលទើបបើកថ្មីមានឈ្មោះថា « Bookstore Coffee​» ក្រៅពីមានបម្រើនូវកាហ្វេ  និងភេសជ្ជៈជាច្រើនមុខដោយតម្លៃសមរម្យហើយ ថែមទាំងបានរៀបចំជាបណ្ណាល័យសៀវភៅ ដែលមានសៀវភៅចំណេះដឹងទូទៅល្អៗ ថ្មីៗពេញនិយមរាប់រយរាប់ពាន់ក្បាលសំរាប់ភ្ញៀវចូលអានដោយពុំគិតថ្លៃផងដែរ ។ « Bookstore Coffee»  គឺហាងកាហ្វេដែលមានការរៀបចំទីកន្លែងដ៏ស្រស់ស្អាត មានអនាម័យ មានផាសុខភាព ហើយស្ងប់ស្ងាត់ និងមានម៉ាស៊ីនត្រជាក់សម្រាប់ភ្ញៀវមកអង្គុយទទួលទានកាហ្វេក៏បាន ​អានសៀវភៅក៏បាន ​ឬក៏អាចធ្វើកិច្ចការសាលាជុំគ្នា  និងពិភាក្សាការងារផ្សេងៗបានដោយស្រួលទៀតផង។ នៅចាំអីទៀតមក ហាង « Bookstore Coffee»  ទទួលបានប្រយោជន៍ ៣…

ចង់បានកន្លែងស្ងប់ស្ងាត់អានសៀវភៅ ហើយផឹកកាហ្វេ ​ត្រូវម៉ាចជាមួយនឹងបណ្ណាល័យកាហ្វេ ​President ២កន្លែងនេះ
ដើរកម្សាន្ត

ចង់បានកន្លែងស្ងប់ស្ងាត់អានសៀវភៅ ហើយផឹកកាហ្វេ ​ត្រូវម៉ាចជាមួយនឹងបណ្ណាល័យកាហ្វេ ​President ២កន្លែងនេះ

សម្រាប់អ្នកដែលចូលចិត្តអានសៀវភៅ  ការរកកន្លែងស្ងប់ស្ងាត់ និងទីតាំងមានភាពងាយស្រួលពិតជារឿងមួយដែលត្រូវគិតគូរខ្លាំង ​ប្រសិនជាមានទាំងកន្លែងស្អាត ​ទូលាយ និងមានភេសជ្ជៈទទួលទានទៀតនោះពិតជាប្រសើរណាស់ ​ដូច្នេះថ្ងៃនេះ « ក្នុងស្រុក ​» សូមណែនាំបណ្ណាល័យកាហ្វេមួយកន្លែងមានឈ្មោះថា «President Inspiring Library Cafe »។ President Inspiring Library Cafe គឺជាហាងកាហ្វេមួយដែលមានបរិយាកាសល្អស្ងប់ស្ងាត់ សម្រាប់អ្នកចូលចិត្តអានសៀវភៅ ថែមទាំងមានភេសជ្ជៈច្រេីនជម្រេីស ជាពិសេសគឺកាហ្វេតែម្តង  ថែមទាំងមានតម្លៃសមរម្យទៀតផង ​។ ហាងកាហ្វេមួយនេះ ថែមទាំងមានការតុបតែងស្រស់ស្អាតបែប ​​Classic  ធ្វើឱ្យអ្នកអានសៀវភៅមានអារម្មណ៍រីករាយចង់អង្គុយអានប្រកបដោយភាពស្ងប់ស្ងាត់ ​ឬអាចណាត់មិត្តមកធ្វើកិច្ចការសាលា ​ឬពិភាក្សាការងារក៏បានដែរ។…

ចង់សាកទេ? ហាងអាហារថ្មីក្រោមស្នាដៃម្ចាស់ពានពិភពលោក មិនត្រឹមតែមានរសជាតិឆ្ងាញ់ ​តែការតុបតែងស្អាតមិនធម្មតា
តោះញ៉ាំ

ចង់សាកទេ? ហាងអាហារថ្មីក្រោមស្នាដៃម្ចាស់ពានពិភពលោក មិនត្រឹមតែមានរសជាតិឆ្ងាញ់ ​តែការតុបតែងស្អាតមិនធម្មតា

អាជីវកម្មម្ហូបអាហារ  ទាំងហាងតូច ​និងហាងធំ  មានការបើកលក់ជាហូរហែរ ដោយសារតែតម្រូវការអតិថិជន ចូលចិត្តចង់ទទួលទានអាហារដែលប្លែក ​និងមានរសជាតិឆ្ងាញ់ ព្រមជាមួយនឹងបរិយាកាស ​និងការតុបតែងហាងមានភាពស្រស់ស្អាតទាក់ទាញទៀតផង។ ថ្ងៃនេះផងដែរ ​« ក្នុងស្រុក​​» ​សូមណែនាំហាងថ្មីមួយកន្លែង  ដែលល្បីថាមានម្ហូបឆ្ងាញ់ ក្រោមស្នាដៃម្ចាស់ពានរង្វាន់ចុងភៅពិភពលោក ​Master  Chef  Cambodia  លោក យូ ​ថាន់តារា  ថែមទាំងមានការតុបតែងហាងថ្មីប្លែកស្អាត  និងមានផាសុកភាពផងដែរ  ដែលមានឈ្មោះថា Master Coffee & Food ។ Master Coffee &…

ដល់រដូវការហើយតើ ​ឆ្ងល់អត់ម៉េចបច្ចុប្បន្នខ្មែរយើងភាគច្រើន តែងតែរៀបចំភេសជ្ជៈកាហ្វេទទួលភ្ញៀវ ​ពេលព្រឹកថ្ងៃហែរជំនូន?
តោះញ៉ាំ

ដល់រដូវការហើយតើ ​ឆ្ងល់អត់ម៉េចបច្ចុប្បន្នខ្មែរយើងភាគច្រើន តែងតែរៀបចំភេសជ្ជៈកាហ្វេទទួលភ្ញៀវ ​ពេលព្រឹកថ្ងៃហែរជំនូន?

ជាការពិតណាស់ ​រដូវចេញវស្សា ​តាមទំនៀមទម្លាប់ខ្មែរយើងពីដើម ​គឺហៅថាជារដូវធ្លាក់ខ្យល់ គ្មានភ្លៀង និងទំនេរពីការងារ  ដែលជាវេលាត្រូវទុកដាក់កូនចៅឱ្យរៀបការមានប្តីមានប្រពន្ធ ​ហើយទំនៀមទម្លាប់នេះក៏នៅតែបន្តដល់បច្ចុប្បន្ន។ ​ពិធីរៀបការសព្វថ្ងៃ ក្រៅពីប្រារព្ធកម្មវិធីគោរពទៅតាមទំនៀមទម្លាប់ខ្មែរហើយនោះ ​ក៏មានការលាយឡំកែច្នៃកម្មវិធីថ្មីៗជាច្រើនដើម្បីសមស្របនឹងសម័យជឿនលឿនផងដែរ  ជាពិសេសគឺកែច្នៃតុបតែងរោងការឱ្យស្អាត ឈុតសំលៀកបំពាក់កូនកំលោះកូនក្រមុំតាមបែបបុរាណ ​និងសម័យ ​រួមទាំងការរៀបចំម្ហូបអាហារ  និងភេសជ្ជៈឱ្យសមរម្យទៅតាមសម័យ។ នៅក្នុងនោះដែរ  បើសង្កេតមើលពេលបច្ចុប្បន្នពោលគឺ ​ប៉ុន្មានឆ្នាំចុងក្រោយនេះ ​រាល់ពេលព្រឹកថ្ងៃហែរជំនូន ​ក្រោយពីហែរជំនូនរួច ក្រៅពីមានកម្មវិធីរៀបចំតុពិសាភោជនីយអាហារ  ជាពិសេសរោងការភាគច្រើន ថែមទាំងមានបម្រើភេសជ្ជៈកាហ្វេពេលព្រឹកផងដែរ។ តើលោកអ្នកឆ្ងល់ទេ ​តើហេតុអ្វីបានជាពិធីរៀបការមួយចំនួនធំ  រៀបចំភេសជ្ជៈបែបនេះពេលព្រឹក? បើតាមការស្ទាបស្ទង់ពីមិត្តអ្នកលេងហ្វេសប៊ុក  និងស្រាវជ្រាវតាមបណ្តារោងការមួយចំនួនកន្លងមក  ក្រុមការងារ ​« ក្នុងស្រុក …

ញាក់សាច់! តែប្លែករបស់គេតើ ចុះឃើញរូបរាងហាងកាហ្វេបែបនេះមានអ្នកចង់សាកទេ?
ដើរកម្សាន្ត

ញាក់សាច់! តែប្លែករបស់គេតើ ចុះឃើញរូបរាងហាងកាហ្វេបែបនេះមានអ្នកចង់សាកទេ?

ជាការពិតណាស់ ​កាហ្វេត្រូវបានគេពេញនិយមជាយូរយារណាស់មកហើយ ​គ្រាន់តែកាលពីមុនមានតែមនុស្សវ័យកណ្តាល ​ឬវ័យចំណាស់ប៉ុណ្ណោះដែលនិយមទទួលទានជាអាហារពេលព្រឹក ​និងពេលប្រជុំតុមូលពិភាក្សាគ្នា។  ប៉ុន្តែបច្ចុប្បន្ន  ហាងកាហ្វេកាន់តែរីកដុះដាល  ថែមទាំងមានទីតាំងអំណោយផលផង ​ហាងកាហ្វេក៏បានក្លាយទៅជាកន្លែងពេញនិយមពីបណ្តាមនុស្សគ្រប់ទិសទី  ទាំងមនុស្សចាស់ពេញវ័យ ​និងក្មេងជំទង់ ​ជាពិសេសយុវវ័យក៏បានយកហាងកាហ្វេជាកន្លែងជួបជុំមិត្តភក្តិ ​ធ្វើកិច្ចការសាលា និងកន្លែងពិភាក្សាផ្សេងៗ ​ដែលជាហេតុធ្វើឱ្យហាងកាហ្វេសព្វថ្ងៃកំពុងតែប្រជែងគ្នាទាំងរសជាតិ ​ការតុបតែងហាង  ដើម្បីទាក់ទាញភ្ញៀវបន្ថែមទៀត។ នៅក្នុងនោះដែរ ​ថ្មីៗនេះ ​ហាងកាហ្វេមួយដែលមានទីតាំងក្នុងប្រទេសថៃ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមទាំងនៅស្រុកថៃ ​និងស្រុកខ្មែរភ្ញាក់ផ្អើល ​ដោយសារតែអគារហាងកាហ្វេនេះពិតជាមានការសាងសង់តុបតែងប្លែកខ្លាំងតែម្តង  បើមើលពីចម្ងាយដូចជាអគារបោះបង់ចោល ​ឬអគារមិនទាន់រួចយ៉ាងអ៊ីចឹង តែបែរជាទាក់ទាញចំណាប់អារម្មណ៍ខ្លាំងឱ្យគ្រប់គ្នាចង់សាកល្បង  ដោយហាងកាហ្វេមួយនេះមានឈ្មោះថា « The Rectangle coffee x…

ចង់បានកន្លែងថតរូបស្អាតៗ ថែមទាំងមានកាហ្វេឆ្ងាញ់ ទីតាំងធំទូលាយ មិនបាច់ទៅណាឆ្ងាយ មក APRIL Café ជិតៗនេះតើ!
ដើរកម្សាន្ត

ចង់បានកន្លែងថតរូបស្អាតៗ ថែមទាំងមានកាហ្វេឆ្ងាញ់ ទីតាំងធំទូលាយ មិនបាច់ទៅណាឆ្ងាយ មក APRIL Café ជិតៗនេះតើ!

ហាងកាហ្វេ គឺជាទីពេញនិយមរបស់មនុស្សគ្រប់ស្រទាប់វណ្ណៈ ជាពិសេសមិត្តយុវវ័យ ដើម្បីជួបជុំគ្នាធ្វើការ ធ្វើកិច្ចការសាលា ឬពិភាក្សាជំនួញជាដើម ដោយក្រៅពីមានរសជាតិឆ្ងាញ់ ការតុបតែងហាងកាហ្វេគឺជាចំណុចទាក់ទាញមួយផងដែរ។ នៅក្នុងនោះ ហាងកាហ្វេ APRIL Café ត្រូវបានគ្រប់គ្នាស្គាល់ថាជាហាងកាហ្វេមួយដែលមិនត្រឹមតែមានកាហ្វេឈ្ងុយឆ្ងាញ់ផលិតចេញពីគ្រាប់កាហ្វេពិត រួមទាំងមានបម្រើភេសជ្ជៈជាច្រើនប្រភេទផ្សេងទៀតសុទ្ធតែមានរសជាតិជាប់ចិត្តប៉ុណ្ណោះទេ តែហាងមួយនេះត្រូវបានគេដឹងថាជាកន្លែងប្រមូលផ្តុំមិត្តៗយុវវ័យមកទទួលទានភេសជ្ជៈជុំគ្នា ថែមទាំងមានកន្លែងថតរូបលេងកម្សាន្តស្អាតៗជាច្រើនផងដែរ។ ដោយសារតែមានការគាំទ្រ និងទទួលបានជោគជ័យកាន់តែខ្លាំង APRIL Café បានប្តូរមកទីតាំងថ្មី ដែលធំទូលាយជាងមុន ថែមទាំងមានកន្លែងថតរូបកម្សាន្តមិនចាញ់ទីតាំងចាស់ឡើយ ដោយកន្លែងថតរូបស្អាតៗសុទ្ធសឹងតែរូបភាពគំនូរលើជញ្ជាំងស្នាដៃកូនខ្មែរ មានភាព រស់រវើកតែម្តង។ ឯរសជាតិភេសជ្ជៈវិញនៅតែរក្សារសជាតិឆ្ងាញ់ពិសាដដែល ទាំងកាហ្វេ និងភេសជ្ជៈច្រើនមុខឱ្យជ្រើសរើស។ បន្ថែមពីនេះ ក្រៅពីបម្រើភេសជ្ជៈយ៉ាងឈ្ងុយឆ្ងាញ់នោះ ហាង…

អីយ៉ា! ​ហាងកាហ្វេឡូយអស់ទាស់ ​បរិយាកាសត្រជាក់ស្រស់ស្រាយ ​ការពិតមកលាក់កាយនៅក្នុងរមណីយដ្ឋានវត្តភ្នំយើងសោះ
ដើរកម្សាន្ត

អីយ៉ា! ​ហាងកាហ្វេឡូយអស់ទាស់ ​បរិយាកាសត្រជាក់ស្រស់ស្រាយ ​ការពិតមកលាក់កាយនៅក្នុងរមណីយដ្ឋានវត្តភ្នំយើងសោះ

ហាងកាហ្វេ ​ជាទូទៅត្រូវបានគេរៀបចំសម្រិតសម្រាំងជាហាងតូចធំ ​មានម៉ាស៊ីនត្រជាក់ ​និងកន្លែងអង្គុយមានផាសុកភាព  សម្រាប់អតិថិជនអង្គុយធ្វើការ ​ឬជួបជុំមិត្តភក្តិជាដើម ​តែសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ និងជាមួយបរិយាកាសធម្មជាតិពិតៗប្រហែលជាពិបាករកបន្តិចហើយនៅក្នុងទីក្រុងដែលអ៊ូអរបែបនេះ។ តែមិនបាច់បារម្ភទេ  ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំហាងកាហ្វេមួយកន្លែងដែលស្ថិតនៅកណ្តាលក្រុង ​តែមានបរិយាកាសធម្មជាតិជុំវិញ ​ដើមឈើតូចធំ ​ថែមទាំងស្ងប់ស្ងាត់ល្អទៀត ​ដែលលោកអ្នកនឹកស្មានមិនដល់ ​នោះគឺហាងកាហ្វេ Antique Cafe ​ ដែលមានទីតាំងនៅក្នុងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំយើងតែម្តង។ ហាងកាហ្វេមួយនេះស្ថិតនៅកណ្តាលធម្មជាតិ  ដែលមានតូបកាហ្វេតូចល្មម ​និងតុកាហ្វេ ​៣ ​ទៅ ​៤ ​តុ ដែលអាចឱ្យលោកអ្នកអង្គុយក្រេបកាហ្វេរសជាតិឈ្ងុយឆ្ងាញ់គ្រប់ប្រភេទ ​អាចអង្គុយអានសៀវភៅ…

បុកម្ទេស ​អាហារឆ្ងាញ់មានអនាម័យ ​គ្រឿងផ្សំ ​និងរសជាតិពិតពីប្រទេសថៃ ​ទាល់សាកបានដឹង ​(មានវីដេអូ)
ដើរកម្សាន្ត

បុកម្ទេស ​អាហារឆ្ងាញ់មានអនាម័យ ​គ្រឿងផ្សំ ​និងរសជាតិពិតពីប្រទេសថៃ ​ទាល់សាកបានដឹង ​(មានវីដេអូ)

សព្វថ្ងៃហាងអាហារសម្រន់នាពេលល្ងាចៗ មានការកើនឡើងជាលំដាប់ មិនថាហាងតូច ​ឬធំនោះទេ   ជាពិសេសមុខម្ហូបប្រភេទហឹរៗ ​ដូចជាបុកល្ហុងជាដើមដែលជាទីពេញនិយមសម្រាប់មិត្តយុវវ័យសម័យថ្មី។ ថ្ងៃនេះដែរ ​« ក្នុងស្រុក ​» ​សូមណែនាំហាងអាហារបែបថៃមួយកន្លែងដែលទើបតែបើកថ្មី ​តែល្បីថាមានរសជាតិឆ្ងាញ់​ អនាម័យខ្ពស់ ​ថែមទាំងមានរសជាតិដើមប្រភពពីប្រទេសថៃតែម្តង ​មានឈ្មោះថា ​« បុកម្ទេស  »។ ​« បុកម្ទេស  » ​គឺជាងហាងអាហារដែលមានមុខម្ហូបច្រើនមុខបែបថៃ ​ទាំងសាច់ជ្រូកអាំងបែបថៃ ​ម្ហូបទឹកបែបថៃ ក្តាមសមុទ្រជ្រក់ ជាពិសេសគឺមុខម្ហូបដែលល្បីល្បាញថាជាប់ចិត្តមែនទែននោះ ​គឺម្ហូបបែបបុកតែម្តង ​ដូចជា​បុកគ្រឿងសមុទ្រពិសេស​ ក្តាម​ បង្គា​ ងាវ​ ល្ហុង​…

១ចាន១ម៉ឺនៗ ​ត្រូវប៉ាន់អ្នកចូលចិត្ត ខ្ចៅ ខ្យង ឃើញហើយស្រក់ទឹកមាត់ហ្មងនេះ!
ដើរកម្សាន្ត

១ចាន១ម៉ឺនៗ ​ត្រូវប៉ាន់អ្នកចូលចិត្ត ខ្ចៅ ខ្យង ឃើញហើយស្រក់ទឹកមាត់ហ្មងនេះ!

ភ្នំពេញ៖ ​អាហារ ​Street  Food  កំពុងតែពេញនិយមមែនទែននៅក្នុងពេលបច្ចុប្បន្ននេះ​ទាំងអ្នកធ្វើការ សិស្ស និងនិស្សិត ​ដោយសារតែវាមានរសជាតិឆ្ងាញ់ ​ម្ហូបពេញនិយម ​ថែមទាំងមានតម្លៃថោកសមរម្យអាចអង្គុយញ៉ាំជួបជុំមិត្តភក្តិបានថែមទៀតផង។ ថ្មីៗនេះ ​អាហារប្រភេទ ខ្ចៅ ខ្យង ​ក៏កំពុងតែល្បីល្បាញខ្លាំងណាស់ដែរ ​ដោយមានមនុស្សភាគច្រើនចូលចិត្តអាហារប្រភេទញ៉ាំលេងមួយមុខនេះណាស់ ​តែប្រសិនជាចង់ទទួលបានតម្លៃពិសេស ​និងឈ្ងុយឆ្ងាញ់នោះ «ក្នុងស្រុក ​» សូមណែនាំកន្លែងមួយមានឈ្មោះថា « MOOL  »។ ហាងមួយកន្លែងនេះ ធ្លាប់ល្បីថាមានលក់ប្រហិត គាវ និងសៀវម៉ៃ ឆ្ងាញ់ ​តែពេលនេះបានបន្ថែមអាហារប្រភេទ ​Street  Food …

អ្នកណាម៉ូយ បាយកុលាបខ្លះ?  ក្រៅពីម្ហូបឆ្ងាញ់ ​ពេលនេះឡើងស៊េរីមានស្រាក្រឡុកឡូយសន្លប់
ដើរកម្សាន្ត

អ្នកណាម៉ូយ បាយកុលាបខ្លះ? ក្រៅពីម្ហូបឆ្ងាញ់ ​ពេលនេះឡើងស៊េរីមានស្រាក្រឡុកឡូយសន្លប់

យុវវ័យភាគច្រើន ​ប្រាកដជាបានស្គាល់ហើយ ​ថាហាង  បាយកុលាប ​កឺជាហាងអាហារបែប ​Street  Food  ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ជាពិសេសគឺបាយសាច់ជ្រូកអាំង ​គ្រឿងសមុទ្រអាំង  និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខ ថែមទាំងមានតម្លៃសមរម្យផងដែរ។ ជាក់ស្តែងពេលនេះ ​បាយកុលាប២ ​បានធ្វើការកែប្រែហាងកាន់តែស្រស់ស្អាតជាងមុន  មានទាំងសម្រាប់ការរៀបចំកម្មវិធីជប់លៀង ​និងខួបកំណើត  ជាពិសេសមានបន្ថែមអាហារឆ្ងាញ់ៗជាច្រើនមុខ ​ជាពិសេសថែមទាំងមានគ្រឿងភេសជ្ជៈស្រាបៀរ និងស្រាក្រឡុកជាច្រើនមុខជាច្រើនរសជាតិ ជាមួយតម្លៃសមរម្យដោយស្រាក្រឡុកតមានតម្លៃត្រឹម 6$ ប៉ុណ្ណោះ ដោយការទទួលទាន 3ថូ ថែមជូន 1 ថូទៀតផង។ គួរឱ្យដឹងផងដែរថា «  បាយកុលាប ​»…

ចង់ប្រលែងលេងជាមួយឆ្មាខ្ជូតៗគួរឱ្យស្រលាញ់ ​អាចទៅលេងហាងកាហ្វេល្បីៗទាំងនេះបាន!
ដើរកម្សាន្ត

ចង់ប្រលែងលេងជាមួយឆ្មាខ្ជូតៗគួរឱ្យស្រលាញ់ ​អាចទៅលេងហាងកាហ្វេល្បីៗទាំងនេះបាន!

ភ្នំពេញ៖ ​ជាការពិតណាស់ ​ទាំងឆ្មា ​និងឆ្កែ ​គឺជាសត្វចិញ្ចឹមដែលស្និទ្ធស្នាលនឹងមនុស្សជាងគេ ​ដោយអ្នកខ្លះស្រលាញ់សត្វចិញ្ចឹមដូចជាសត្វញាតិក្រុមគ្រួសារទៀតផង។ ទោះជាយ៉ាងនេះក្តី ​ចង់ចិញ្ចឹមសត្វចិញ្ចឹមពេលខ្លះមិនមែនជារឿងងាយស្រួលទេ ​ព្រោះត្រូវការពេលវេលាមើលថែ  ទីធ្លាធំទូលាយ ​រួមទាំងឆ្មារស្អាតៗខ្ជូតៗខ្លះមានតម្លៃថ្លៃផងដែរបើចង់ចិញ្ចឹម។ តែបើលោកអ្នកជាមនុស្សស្រលាញ់សត្វឆ្មា​ និងចង់លេងជាមួយវា ​«ក្នុងស្រុក ​» សូមណែនាំហាងកាហ្វេ២កន្លែងល្បីៗមិនត្រឹមតែមានកាហ្វេភេសជ្ជៈឆ្ងាញ់ៗ ​ថែមទាំងមានឆ្មារឱ្យប្រលែកលេងផងដែរដូចជា៖ ១. CHHMA Catfé ហាងកាហ្វេមួយនេះមានឆ្មាស្អាតៗ ​ខ្ជូតៗគួរឱ្យស្រលាញ់ជាង ២៥ ក្បាលឱ្យប្រលែង និងថតរូបលេងកម្សាន្តផងដែរ។ ជាពិសេសថែមទាំងមានកាហ្វេ និងភេសជ្ជៈច្រើនប្រភេទ ​រួមទាំងនំខេកឆ្ងាញ់ៗគួរឱ្យចង់ទទួលទាន។ ទីតាំង៖ ផ្លូវ១៧៨ ជិតសារមន្ទីជាតិ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ…