សុខភាព

កុំគិតថាល្អ ទម្លាប់ដែលលឺតាមគ្នា ១០ នេះ បើអ្នកនៅបន្តអនុវត្ត នាំឲ្យប៉ះពាល់សុខភាពទៅវិញទេ
សង្គម

កុំគិតថាល្អ ទម្លាប់ដែលលឺតាមគ្នា ១០ នេះ បើអ្នកនៅបន្តអនុវត្ត នាំឲ្យប៉ះពាល់សុខភាពទៅវិញទេ

ជឿ​ថា​អ្នក​ប្រាកដ​ជា​ធ្លាប់​ទទួល​បាន​នូវ​ការ​ណែនាំ​មួយ​ចំនួន ក៏​ដូច​ជា​ពាក្យ​និយាយ​ត​គ្នា អំពី​វិធី​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នក​ល្អ ឬ​ជួយ​ឲ្យ​មាន​ភាព​រីករាយ​ក្នុង​ជីវិត ប៉ុន្តែ​សកម្មភាព​នៃ​ការ​ណែនាំ​ខ្លះ​មិន​សុទ្ធ​តែ​ជា​រឿង​ត្រឹមត្រូវ​ទាំង​អស់​នោះ​ឡើយ។ ទម្លាប់​ខ្លះ​បាន​ធ្វើ​ឲ្យ​យើង​ខូច​សុខភាព​ទៅ​វិញ​ទេ បែប​នេះ​វា​ផ្ទុយ​ពី​ធ្វើ​ឲ្យ​សុខភាព​ល្អ បែរ​ជា​មក​នាំ​ទុក្ខ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​វិញ​ក៏​ថា​បាន។ តាម Brightside យើង​បង្ហាញ​ទម្លាប់​ទាំង ១០ ដែល​អ្នក​គួរ​ឈប់​ភាន់ច្រឡំ​ទៀត​ទៅ៖ ១០) ផឹក​ទឹក ៨ កែវ/ថ្ងៃ​ជា​ប្រចាំ កុំ​ច្រឡំ​ថា​ផឹក​ទឹក ៨ កែវ/ថ្ងៃ ល្អ​ចំពោះ​សុខភាព​នោះ ផ្ទុយ​ទៅ​វិញ​វា​អាច​ធ្វើ​ឲ្យ​ខូច​តម្រងនោម​ បណ្តាល​មក​ពី​លើស​ជាតិ​ទឹក​ទៅ​វិញ​ទេ។ ពុំ​មាន​អំណះអំណាង​ច្បាស់លាស់​ណា​មួយ ដែល​លើក​ឡើង​ថា ការ​ទទួល​ទាន​ច្រើន​ល្អ​ចំពោះ​សុខភាព​នោះ​ឡើយ។ រាងកាយ​មនុស្ស​យើង​គឺ​ខុស​គ្នា ខ្លះ​ក៏​ត្រូវ​ការ​ទឹក​តិច​ជាង ឬ​ច្រើន​ជាង ៨ កែវ/ថ្ងៃ ហើយ​ត្រូវ​ចាំ​ថា​ក្រៅ​ពី​ទឹក…

ទម្លាប់សាមញ្ញនៅពេលព្រឹក ២ នេះ អាចបំផ្លាញថ្លើមរបស់អ្នកបាន ខ្លាំងជាងការផឹកស្រាទៅទៀត
សង្គម

ទម្លាប់សាមញ្ញនៅពេលព្រឹក ២ នេះ អាចបំផ្លាញថ្លើមរបស់អ្នកបាន ខ្លាំងជាងការផឹកស្រាទៅទៀត

ប្រសិនជាអ្នកមានទម្លាប់ធ្វើនូវសកម្មភាព ២ ដូចខាងក្រោមនេះរៀងរាល់ព្រឹក ចូរប្រញាប់កែជាបន្ទាន់ ព្រោះវាអាចធ្វើឲ្យថ្លើមរបស់អ្នកមានបញ្ហា និងខូចខាតធ្ងន់ធ្ងរ ជាងការទទួលទានភេសជ្ជៈមានជាតិអាកុលទៅទៀត៖ ១) អ្នកដែលមិនបត់ជើងតូចក្រោយក្រោកពីគេង បន្ទាប់ក្រោកពីដំណេកភ្លាម អ្នកមិនត្រូវសំដៅទៅរកការទទួលទានទឹកមុននោះទេ អ្វីដែលជារឿងចាំបាច់ត្រូវធ្វើមុនគេបង្អស់ គឺការបត់ជើងតូច (ឈឺនោម)។ តាមការលើកឡើងរបស់អ្នកជំនាញផ្នែកថ្លើមនៅអឺរ៉ុប លោក Daniel Paradi បានឲ្យដឹងថា ដោយសារជាតិពុលបានកកកុញនៅក្នុងខ្លួនរបស់អ្នកពេញមួយយប់ អ៊ីចឹងនៅពេលព្រឹកដើម្បីឲ្យរាងកាយស្រឡះល្អ អ្នកត្រូវបន្ទោបង់ជារឿងសំខាន់បំផុត។ ការបញ្ចេញជាតិពុលពីរាងកាយអាចធ្វើទៅបានតាមរយៈការបត់ជើងតូច/ធំ និងការបញ្ចេញញើស ដូចជាការហាត់ប្រាណនៅពេលព្រឹកព្រលឹម។ បែបនេះអ្នកដែលទប់នោម មិនបត់ជើងតូចហើយសំដៅទៅធ្វើរឿងអ្វីមុន ឬអូសបន្លាយវាដល់រាប់ម៉ោងនោះ គឺមិនល្អទេ ហើយអាចឲ្យជាតិពុលបំផ្លាញថ្លើមបានលឿនបំផុត។ ២) អ្នកដែលងើបមកខឹងទាំងព្រឹក…

៧ យ៉ាងមានទាំងចំណុចល្អនិងអាក្រក់ សម្រាប់មនុស្សដែលមិនសូវបែកញើស
សង្គម

៧ យ៉ាងមានទាំងចំណុចល្អនិងអាក្រក់ សម្រាប់មនុស្សដែលមិនសូវបែកញើស

នៅ​ពេល​ដែល​ខ្លួន​ប្រាណ​របស់​អ្នក​បែកញើស នោះ​នឹង​ធ្វើ​ឲ្យ​ខ្លួន​ប្រាណ​មាន​ក្លិន​មិន​ល្អ ជាង​នេះ​នៅ​លើ​ផ្ទៃ​មុខ​បើ​អ្នក​បើក​ញើស អ្នក​ត្រូវ​សម្អាត​មិន​អ៊ីចឹង​ទេ​នឹង​កើត​មាន​មុន។ បើ​សក់​វិញ​ក៏​ស្រដៀង​គ្នា ពេល​បើក​ញើស​ច្រើន​នាំ​ឲ្យ​ឆាប់​ធំ​ក្លិន ហើយ​មាន​អង្គែ​បើ​មិន​សម្អាត​បាន​ល្អ។ យ៉ាង​ណា​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ទេ បើ​ខ្លួន​ប្រាណ​អ្នក​មិន​បើក​ញើស ​តើ​អ្នក​នឹង​ជួប​ប្រទះ​រឿង​អ្វី​ខ្លះ? Knongsrok បង្ហាញ ៧ ចំណុច​មាន​ទាំង​ល្អ​និង​អាក្រក់​ដូច​ខាង​ក្រោម៖ ៦) អ្នក​នឹង​ជួប​បញ្ហា​ស្បែក ការ​បើក​ញើស​គឺ​ស្មើ​នឹង​បាន​ផ្តល់​សំណើម​ដល់​ស្បែក ដូច្នេះ​បើ​ស្បែក​គ្មាន​ជាតិ​សំណើម​អ្វី​សោះ នោះ​វា​នឹង​ឡើង​ស្ងួត ហើយ​ត្រូវ​ការ​ការ​ថែទាំ​ពី​របស់​ជំនួយ​ជា​ចាំ​បាច់។ ការ​ផលិត​ចេញ​នូវ​ញើស អាច​មាន​ឥទ្ធិពល​ប្រឆាំង​នូវ​បាក់តេរី ហើយ​ជួយ​បញ្ចេញ​ជាតិ​ពុល​មក​ខាង​ក្រៅ។ យ៉ាង​ណា​ប្រសិន​អ្នក​ពុំ​បើក​ញើស​ទេ បាក់តេរី​ដែល​ទុំ​ជាប់​នៅ​លើ​ស្បែក គឺ​បន្ត​នៅ​លើ​នោះ​ដដែល ហើយ​វា​អាច​បង្ក​ទៅ​ជា​មេរោគ​លើ​ស្បែក​ផ្សេងៗ​ថែម​ទៀត​ផង។ ៥) មាន​ហានិភ័យ​ការ​កើត​ជំងឺ​គ្រួស​ក្នុង​តម្រងនោម តាម​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​បែក​ញើស​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់ នោះ​នឹង​អាច​នាំ​យក​សូដ្យូម​ចេញ​ពី​ខ្លួន​បាន​ល្អ…

ត្បិតតែឆ្ងាញ់! ប៉ុនែ្តមិនអាចបដិសេធបានទេថា តែទឹកដោះគោគុជ បើបរិភោគញឹកញាប់ វានឹងបង្កគ្រោះថ្នាក់ចំពោះ សុខភាពដល់ម្លឹង
សុខភាព

ត្បិតតែឆ្ងាញ់! ប៉ុនែ្តមិនអាចបដិសេធបានទេថា តែទឹកដោះគោគុជ បើបរិភោគញឹកញាប់ វានឹងបង្កគ្រោះថ្នាក់ចំពោះ សុខភាពដល់ម្លឹង

ក្រៅពីមានរសជាតិឆ្ងាញ់ តែគុជវាមិនផ្តល់អត្ថប្រយោជន៍អ្វីទាំងអស់ ហើយការញ៉ាំច្រើនក៏ប្រឈមនឹងហានិភ័យ នៃសុខភាពជាច្រើនដែរ។ សម្រាប់ប្រិយមិត្តដែលចូលចិត្តតែគុជ បងប្អូនប្រហែលជាត្រូវពិនិត្យមើលបន្តិច អំពីការទទួលទានតែទឹកដោះគោគុជក្នុងកម្រិតសមរម្យ ព្រោះយើងទាំងអស់គ្នាដឹងហើយថា តែគុជមិនមែនជាអាហារដែលមានជីវជាតិច្រើនទេ។ តើបងប្អូនដឹងទេថា ប្រសិនបើយើងទទួលទានតែគុជច្រើន តើសុខភាពរបស់យើងនឹងត្រូវប្រឈមនឹងអ្វីខ្លះ? ១. ជំងឺធាត់ តែគុជ គឺជាភេសជ្ជៈមានថាមពលខ្ពស់ តែគុជ ១ កែវមានថាមពលរហូតដល់ទៅ ២៤០-៣៦០ កាឡូរី និងសំបូរជាតិស្ករ កាបូអ៊ីដ្រាតពីគុជ ក្រែម ទឹកដោះគោខាប់ ហើយអ្នកខ្លះថែមទាំងបន្ថែម Topping ផ្សេងៗទៀតដើម្បីទទួលបានរសជាតិកាន់តែឆ្ងាញ់។ ដូច្នេះប្រសិនបើអ្នកញ៉ាំតែទឹកដោះគោគុជជារៀងរាល់ថ្ងៃ មិនចាំបាច់សង្ស័យទេថា ហេតុអ្វីបានទម្ងន់កើនឡើង។ ២.…

ទោះ​អាហារដ្ឋាន​លំដាប់​ផ្កាយ ៥ ក៏​ជនជាតិ​ជប៉ុន​អង្គុយ​លើ​ឥដ្ឋ​ទទួល​ទាន​ដែរ ហើយ​ ៦ ចំណុច​នេះ​ជា​មូលហេតុ
សង្គម

ទោះ​អាហារដ្ឋាន​លំដាប់​ផ្កាយ ៥ ក៏​ជនជាតិ​ជប៉ុន​អង្គុយ​លើ​ឥដ្ឋ​ទទួល​ទាន​ដែរ ហើយ​ ៦ ចំណុច​នេះ​ជា​មូលហេតុ

ប្រជាជន​ជប៉ុន​គឺ​មាន​ទម្លាប់​មួយ រមែង​អង្គុយ​ឬ​ដេក​លើ​ឥត​រាប​ស្មើ ជា​ជាង​ការ​ការ​ប្រើប្រាស់​គ្រែ ឬ​កៅអី។ ជា​ឧទាហរណ៍៖ កុំ​ថា​ឡើយ​តែ​ទៅ​បរិភោគ​អាហារ​នៅ​អាហារដ្ឋាន​លំដាប់​ផ្កាយ ៥ ក៏​ពួក​គេ​មិន​ប្រើ​កៅអី និង​ជំនួស​មក​វិញ​ដោយ​ការ​អង្គុយ​លើ​ឥដ្ឋ​ដែរ។ តើ​នៅ​ពី​ក្រោយ​នោះ​មាន​មូលហេតុ​អ្វី​ទៅ? តាម​ការ​បកស្រាយ​ពី​គេហទំព័រ Brightside បាន​បង្ហាញ​នូវ​ហេតុផល​ចម្បង ៦ ដូច​ខាង​ក្រោម៖ ៦) ជួយ​ដល់​ការ​រំលាយ​អាហារ នៅ​ពេល​អ្នក​អង្គុយ​លើ​ឥដ្ឋ​និង​ទទួល​ទាន​អាហារ វា​ប្រៀប​បាន​នឹង​អ្នក​កំពុង​ធ្វើ​លំហាត់ប្រាណ​យូហ្គា​ក្នុង​ពេល​តែ​មួយ។ ទម្លាប់​នេះ​ត្រូវ​បាន​គេ​ជឿ​ថា នាំ​ឲ្យ​លំហូរឈាម​រត់​ទៅ​កាន់​ក្រពះ​ដំណើរការ​បាន​ល្អ​ជាង​ការ​អង្គុយ​លើ​កៅអី​ធម្មតា ដែល​វា​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការ​បាន​ងាយ​ជាង​មុន ជាង​នេះ​ក៏​អាច​ទទួល​បាន​វីតាមីន​និង​សារធាតុ​ចិញ្ចឹម​បាន​ច្រើន​ជាង​មុន​ផង​ដែរ។ ៥) ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់ ទម្លាប់​បែប​នេះ​វា​ក៏​ជួយ​ឲ្យ​ប្រព័ន្ធ​សរសៃប្រសាទ​របស់​អ្នក​មាន​ដំណើរការ​ល្អ​ប្រសើរ។ នៅ​ពេល​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​បញ្ចេញ​អរម៉ូន​ឲ្យ​ឈ្មោះ​ថា ឡេទីទីន នោះ​វា​នឹង​បញ្ជូន​សញ្ញា​មួយ​ទៅ​សរសៃប្រសាទ​ឲ្យ​ដឹង​ថា ក្រពះ​របស់​អ្នក​ពេញ​ហើយ និង​បញ្ចៀស​អ្នក​ពី​ការ​ទទួល​ទាន​ហួស​កម្រិត។ ៤)…

នេះអត្ថន័យនៅពីក្រោយអក្សរ EXP និង BBF លើកញ្ចប់អាហារហួសដឺឡេ មានមួយនៅអាចទទួលទានបាន
សង្គម

នេះអត្ថន័យនៅពីក្រោយអក្សរ EXP និង BBF លើកញ្ចប់អាហារហួសដឺឡេ មានមួយនៅអាចទទួលទានបាន

ពេល​ខ្លះ​ទិញ​អាហារ​មក​ស្តុក​ទុក​ចោល​រយៈ​ពេល​យូរ ដល់​បើក​ទូ​ម្តងៗ ​របស់​ខ្លះ​គរ​ពេក​ក៏​មាន​តែ​រើ​បោះ​ចោល ហើយ​របស់​ខ្លះ​ក៏​ហួស​កាលបរិច្ឆេទ​ផលិត ឬ​យើង​និយម​ហៅ​ថា ហួស​ដឺឡេ​ក៏​មិន​អាច​យក​មក​ទទួល​ទាន​បាន។ យ៉ាង​ណា​បើ​និយាយ​ពី​ផលិតផល​ចំណី​អាហារ​ហូប​ចុក ដែល​ហួស​ដឺឡេ គឺ​មាន ២ ប្រភេទ ហើយ​ជឿ​ថា​ពេល​ទៅ​ទិញ ​អ្នក​ប្រាកដ​ជា​ទម្លាប់​មើល​បាត​ឬ​ផ្នែក​ខាង​ក្រោយ​នៃ​កញ្ចប់​របស់​វា ដោយ​ឃើញ​មាន​ពាក្យ ២ រវាង EXP/EXD និង BBF/BBE។ មនុស្ស​ជា​ច្រើន​ដឹង​ត្រឹម​ថា​វា​ជា​សញ្ញា​បង្ហាញ​ពី​កាលបរិច្ឆេទ​ហួស​ដឺឡេ តែ​អ្នក​មិន​ដឹង​នោះ​ទេ​ថា​មាន​មួយ​គឺ​នៅ​តែ​អាច​ទទួល​បាន ទោះ​ផុត​កាលបរិច្ឆេទ​ក៏​ដោយ។ ខាង​ក្រោម​យើង​ពន្យល់​ពី​ភាព​ខុស​គ្នា​រវាង​ពាក្យ​សម្គាល់​ទាំង​ ២ នោះ៖ EXP/EXD (Expiration): ជា​ការ​បង្ហាញ​នូវ​កាលបរិច្ឆេទ​ផុត​កំណត់​នៃ​គុណភាព​អាហារ ហើយ​វា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់​ក្រោយ​ផុត​កាលបរិច្ឆេទ​នោះ​ទេ។ ប្រភេទ​អាហារ​ឬ​ផលិតផល​នេះ ហាម​ដាច់​ខាត​មិន​ឲ្យ​យក​ទៅ​ទទួល​ទាន ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព…

កុំ​ឲ្យ​ធ្ងន់ធ្ងរ​ទាន់! ​បើ​រាងកាយ​ចេញ​សញ្ញា ៦ នេះ មាន​ន័យ​ថា​អ្នក​កំពុង​លើស​ជាតិ​ស្ករ​ហើយ
សង្គម

កុំ​ឲ្យ​ធ្ងន់ធ្ងរ​ទាន់! ​បើ​រាងកាយ​ចេញ​សញ្ញា ៦ នេះ មាន​ន័យ​ថា​អ្នក​កំពុង​លើស​ជាតិ​ស្ករ​ហើយ

ការ​ដែល​ទទួល​ទាន​អាហារ​មាន​ជាតិ​ស្ករ​ច្រើន​ពេក ជា​ប្រចាំ យូរ​ទៅ​នឹង​នាំ​ឲ្យ​រាងកាយ​ជួប​នូវ​បញ្ហា​សុខភាព​ជា​ច្រើន ដែល​អាច​វិវត្ត​ទៅ​រក​ជំងឺ​ធ្ងន់​ដែល​ពិបាក​នឹង​ព្យាបាល​ថែម​ទៀត។ ខាង​ក្រោម​អ្នក​អាច​កត់សម្គាល់​ដឹង​មុន ថា​រាងកាយ​កំពុង​លើស​ជាតិ​ស្ករ ហើយ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន៖ ៦) ឧស្សាហ៍​ឈឺចាប់​សន្លាក់​សាច់ដុំ នៅ​ពេល​ជាតិ​ស្ករ​ចូល​ក្នុង​ខ្លួន​ច្រើន​ពេក នោះ​កោសិកា​សាំ​របស់​អ្នក​នឹង​ទៅ​ជា​រលាក ហើយ​វា​ព្យាយាម​បំបែក​ចេញ​មក​នូវ​ជាតិ​គ្លុយកូស។ ការ​សិក្សា​បង្ហាញ​ថា ការ​ទទួល​ទាន​អាហារ​ផ្អែម​ច្រើន​ពេក ងាយ​នឹង​ឲ្យ​យើង​ជួប​បញ្ហា​រលាក​សន្លាក់ ជំងឺ​ភ្នែក​ឡើង​បាយ ការ​ចងចាំ​ខ្សោយ ឬ​ស្បែក​ឆាប់​វិវត្ត​ទៅ​រក​ភាព​ចាស់។ ៥) ឃ្លាន​តែ​របស់​ផ្អែម រាងកាយ​វាយ​នឹង​ផ្សាំ​ទៅ​របស់​ផ្អែម ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ចំណង់​ឃ្លាន​តែ​របស់​ផ្អែម​ប៉ុណ្ណោះ។ ខួរក្បាល​វា​នឹង​ឆាប់​បញ្ចេញ​សញ្ញា​មក​លឿន​ណាស់ ពេល​ដែល​អ្នក​ទទួល​ទាន​ជាតិ​ផ្អែម​កាន់​តែ​ច្រើន វា​នឹង​កាន់​តែ​ចង់​ឲ្យ​រាងកាយ​ស្រូប​យក​ជាតិ​ផ្អែម​ចូល​បន្ថែម​ទៀត។ ៤) កើត​មុន អាហារ​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ក៏​ងាយ​នឹង​ឲ្យ​យើង​កើន​ឡើង​កម្រិត​អាំងស៊ុយលីន។ ពេល​ក្លុយកូស​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម វា​នឹង​នាំ​ឲ្យ​កើត​មាន​ការ​រលាក​ដែល​លេច​ចេញ​មក​លើ​ស្បែក។ នេះ​មាន​ន័យ​ថា​របប​អាហារ​ផ្អែម…

នេះ​វិធី​ទទួល​ទាន​ចេក​ឲ្យ​ត្រឹមត្រូវ​តាម​ពេល ដើម្បី​បាន​ប្រសិទ្ធភាព​រហ័ស​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់
សង្គម

នេះ​វិធី​ទទួល​ទាន​ចេក​ឲ្យ​ត្រឹមត្រូវ​តាម​ពេល ដើម្បី​បាន​ប្រសិទ្ធភាព​រហ័ស​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់

ផ្លែ​ចេក ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​ល្អ​ចំពោះ​សុខភាព ហើយ​ក៏​ជា​ឱសថ​ធម្មជាតិ​ក្នុង​ការ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ផង​ដែរ។ យ៉ាង​ណា​វា​ក៏​អាច​ប្រើប្រាស់​សម្រាប់​ជំនួយ​ដល់​ការ​ចង់​សម្រក​ទម្ងន់​ដូច​គ្នា តែ​លុះត្រា​តែ​យើង​មាន​ការ​ទទួល​ទាន​វា​ឲ្យ​បាន​ត្រឹមត្រូវ។ ​តាម​ការ​ស្រាវជ្រាវ​ពី​អ្នក​ជំនាញ​នៅ​ឯ​ប្រទេស​ជប៉ុន បាន​បង្ហាញ​ថា ការ​ទទួល​ទាន​ចេក​ជំនួស​អាហារ​ពេល​ល្ងាច គឺ​ជួយ​បាន​ច្រើន​បំផុត និង​ឆាប់​ផ្តល់​ប្រសិទ្ធភាព​រហ័ស​ជាង​ពេល​ណាៗ​ទាំង​អស់។ ១) ​មាន​កាឡូរី​ទាប​ និង​សារធាតុ​ចិញ្ចឹម​ច្រើន   នៅ​ពេល​យប់​យើង​មិន​សូវ​ត្រូវ​ការ​ថាមពល​ខ្លាំង​ទៀត​នោះ​ទេ បែប​នេះ​ការ​ទទួល​ទាន​ចេក​គឺ​ល្អ​បំផុត។ ចេក​មួយ​ផ្លែ​ផ្តល់​ថាមពល ៨៦ គីឡូ​កាឡូរី (ចេក​ ១០០ ក្រាម) បើ​ប្រៀបធៀប​នឹង​បាយ​មួយ​ចាន​ចង្កឹះ​ផ្តល់​ថាមពល​ដល់​ទៅ ២៥០ គីឡូ​កាឡូរី​ឯ​ណោះ។ ការ​ទទួល​ទាន​ចេក​ជំនួស​អាហារ​ពេល​ល្ងាច​ក៏​ផ្តល់​ឲ្យ​យើង​ឆាប់​ឆ្អែត​ពេញ​ពោះ​ផង​ដែរ ហើយ​វា​មាន​ទាំង​ផ្តល់​នូវ​សារធាតុ​ចិញ្ចឹម​ល្អៗ​ដូច​ជា ម៉ាញ៉េស្យូម ប៉ូតាស្យូម និង​សារធាតុ​រ៉ែ​ផ្សេងៗ​ដើម្បី​ពង្រឹង​រាងកាយ។ ២) មាន​ផ្ទុក​នូវ​ជាតិ​សរសៃ​ខ្ពស់…

អ្នកជំនាញដាស់តឿនពីហានិភ័យ នៃថ្នាំវីតាមីនចិញ្ចឹមស្បែកឲ្យសចាក់តាមសសៃឈាម កំពុងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន
សុខភាព

អ្នកជំនាញដាស់តឿនពីហានិភ័យ នៃថ្នាំវីតាមីនចិញ្ចឹមស្បែកឲ្យសចាក់តាមសសៃឈាម កំពុងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន

អ្នកជំនាញដាស់តឿន ពីការចាក់ថ្នាំវីតាមីនចិញ្ចឹមស្បែក តាមរយៈសរសៃឈាម វាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន ។ ហើយ​ខាងមន្ទីរវេជ្ជសាស្ត្របានបញ្ជាក់ថា មិនមានការស្រាវជ្រាវណាមួយបានបញ្ជាក់ថា ការចាក់ថ្នាំទាំងនោះនឹងមានប្រសិទ្ធភាពទេ។ ទៀតសោត គ្រោះថ្នាក់អាចកើតឡើងគ្រប់ពេល និងមានហានិភ័យដល់អាយុជីវិត ។ ព្រមទាំងចង្អុលបង្ហាញថា ពណ៌ស្បែកណាក៏ស្អាតដែរ មិនចាំបាច់ទាល់តែសទើបស្អាតទេ ។ សព្វថ្ងៃយើងតែងតែឃើញការផ្សាយពាណិជ្ជកម្ម ចាក់បញ្ចូលវីតាមីនជាច្រើននៅតាមគ្លីនិកកែសម្ផស្ស ឬការបង្រៀនផ្ទាល់ពីវិធីចាក់ខ្លួនឯង ។ ជាក់ណាស់ភាពស្រស់ស្អាតវាពិតជាសំខាន់ ប៉ុន្តែវាគួរតែធ្វើឡើងដោយវិធីត្រឹមត្រូវ និងមានសុវត្ថិភាពជាចម្បង ។ ទាក់ទិននឹងបញ្ហាខាងលើ ខាងនាយកដ្ឋានវេជ្ជសាស្ត្រថៃ ដោយវិទ្យាស្ថានរោគសើស្បែក បានចេញមកព្រមានថា ការចាក់ថ្នាំវីតាមីនទៅក្នុងសរសៃឈាម វាអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ ព្រោះដោយសារតែខាងវេជ្ជសាស្រ្ត មិនទាន់មានថ្នាំដែលមានលក្ខណៈសម្បត្តិ…

រឿងគ្រោះថ្នាក់ ដែលយើងគ្រប់គ្នាមិនធ្លាប់បានដឹងអំពីធូបមូសម៉ូតថ្មីប្រភេទធូបអុជ
សុខភាព

រឿងគ្រោះថ្នាក់ ដែលយើងគ្រប់គ្នាមិនធ្លាប់បានដឹងអំពីធូបមូសម៉ូតថ្មីប្រភេទធូបអុជ

បច្ចុប្បន្ននេះ ការប្រើប្រាស់ធូបមូសបណ្តេញមូស នៅតែពេញនិយមប្រើជារៀងរាល់ថ្ងៃ ពិសេសអ្នកដែលមានលំនៅដ្ឋាននៅជាយក្រុង ជនបទ និងកន្លែងដែលមានដើមឈើស៊ុបទ្រុពជាដើម។ យ៉ាងណាមិញ ការប្រើប្រាស់ធូបមូស ប្រភេទចាស់ជារង្វង់ពេលនេះមិនសូវមានអ្នកប្រើប្រាស់ទេ ដោយសម័យនេះអ្នកលក់បាននាំយកធូបមូសដូចជាធូបអុជជាដើមៗ មកលក់ ដែលធូបរបៀបនេះត្រូវគេដឹងថាមានប្រសិទ្ធភាពបណ្តេញមូសបានយ៉ាងល្អ។ តែអ្នកប្រហែលជាមិនបានដឹងនោះទេថា ធូបនេះបែរជាត្រូវបានគេយកមកលក់ និងប្រើប្រាស់មិនបានត្រឹមត្រូវទេ ថែមទាំងមានគ្រោះថ្នាក់ដល់សុខភាពទៀត។ នេះជាអត្ថបទដកស្រង់ទាំងស្រុងពី  កំលោះ កូនបី ដូចខាងក្រោម ៖ ☠️ ខ្ញុំមានរឿងគ្រោះថ្នាក់មួយចង់ចែករំលែកអំពីធូបមូស ⚠️៖ ដូចឃើញក្នុងរូបភាព ខ្ញុំបានប្រើធូបមូសប្រភេទនេះ ប្រហែលមួយឆ្នាំមកហើយ ។ ដំបូងឡើយខ្ញុំធ្លាប់ប្រើតែធូបមូសមានរាងរង្វង់គូថខ្យង ដែលមានវត្តមាននៅក្នុងប្រទេសយើងច្រើនឆ្នាំមកហើយ ប៉ុន្តែកាលពីជាងមួយឆ្នាំមុន ខ្ញុំបានទៅទិញធូបមូស…

អាហារសម្បូរជាតិស្ករច្រើន តែផ្ដល់អត្ថប្រយោជន៍ដល់សុខភាព
សុខភាព

អាហារសម្បូរជាតិស្ករច្រើន តែផ្ដល់អត្ថប្រយោជន៍ដល់សុខភាព

ជាទូទៅ អាហារដែលមានជាតិស្ករច្រើន តែងតែត្រូវបានគេគិតថាវាអាចបង្កផលប៉ះពាល់ដល់សុខភាព ជាពិសេសបង្កទៅជាងជំងឺទឹកនោមផ្អែម តែធាតុពិតទៅមិនទាំងអស់នោះទេ ជាតិស្ករដែលធ្វើឱ្យយើងកើតជាជំងឺទឹកនោមផ្អែមច្រើនជាងស្ករងាយរលាយ ឬហៅថាពពួកស្ករងាយ ដែលជាទូទៅវាងាយនឹងស្រូបយកចូលទៅខ្លួនរបស់យើង តែមានពពួកស្ករស៊ាំញុំាដែលមានប្រយោជន៍ច្រើន និងមិនបង្កឱ្យកើនទម្ងន់ និងលើសជាតិស្ករ ដែលពួកវាក៏សម្បូរទៅដោយជាសរសៃផងដែរ។ ខាងក្រោមនេះជាប្រភេទផ្លែឈើ និងអាហារដែលសម្បូរដោយជាតិស្ករ តែវាផ្តល់គុណប្រយោជន៍ដល់សុខភាព! 1/ ស្រូវសាលី (oats) Oats វាជាប្រភេទស្រូវសាលី ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើន វាផ្ទុកទៅដោយវីតាមីន និងធាតុរ៉ែ ព្រមទាំង សារធាតុប្រឆាំងនឹងអុកស៊ីតកម្មថែមទៀត។ Oats ក៏ត្រូវបានប្រជាជននៅអ៊ឺរ៉ុប និយមទទួលទានជាអាហារពេលព្រឹក ម្យ៉ាងទៀត Oats ឆៅ វាផ្ទុក…

ប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃ ទោះចាញ់ខ្លាំងប៉ុណ្ណា ស្រ្តីពពោះ​ត្រូវ​តែ​ជៀស​ឲ្យ​បាន​របស់ទាំង ៥ នេះ
សង្គម

ប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃ ទោះចាញ់ខ្លាំងប៉ុណ្ណា ស្រ្តីពពោះ​ត្រូវ​តែ​ជៀស​ឲ្យ​បាន​របស់ទាំង ៥ នេះ

ជា​ទូទៅ​ស្រ្តី​ពពោះ ប្រាកដ​ជា​ជួប​អាការៈ​ម្យ៉ាង​ដែល​ហៅ​ថា “ចាញ់កូន” គឺ​ពេល​នោះ​ចំណង់​នៃ​ការ​ចង់​ទទួល​អាហារ​របស់​ពួក​គេ គឺ​ប្លែក​ខុស​ពី​សព្វដង ហើយ​របស់​ខ្លះ​មិន​ដែល​ចេះ​ទទួល​ទាន​សោះ​ក៏​សុខៗ​ឃ្លាន​ដែរ។ គេ​ជឿ​ថា​ពេល​ខ្លះ​មក​ពី​ឥទ្ធិពល​នៃ​កូន​ក្នុង​ផ្ទៃ ដែល​ទារក​ជា​អ្នក​ចង់​ទេ មិនមែន​ម្តាយ​នោះ​ទេ។ យ៉ាង​ណ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​បាន​ចែករំលែក​ទៅ​កាន់​ស្រ្តី​ពពោះ​គ្រប់​រូប ថា​បើ​ទោះ​បី​ជា​ចាញ់​ខ្លាំង​ប៉ុណ្ណា ក៏​ត្រូវ​តែ​ជៀស​ឲ្យ​បាន​នៅ​អាហារ&ភេសជ្ជៈ ៥ ប្រភេទ​ខាង​ក្រោម៖ ៥) ភេសជ្ជៈ​មិន​ល្អ ជា​ទូទៅ ៧០ ភាគរយ​នៃ​រាងកាយ​មនុស្ស​គឺ​ជា​ទឹក បែប​នេះ​ទឹក​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស។ យ៉ាង​ណា​មិន​ថា​តែ​មនុស្ស​ទូទៅ ឬ​ស្រ្តី​ពពោះ គឺ​ត្រូវ​រក្សា​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ក្នុង​ខ្លួន។ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​សម្រាប់​ស្រ្តី​ពពោះ ចាំ​បាច់​ត្រូវ​តែ​ទទួល​ទាន​ទឹក​ស្អាត ឬ​ទឹក​បរិសុទ្ធ​ដែល​ឆ្លង​កាត់​ការ​បន្សុទ្ធ​ត្រឹមត្រូវ ព្រោះ​វា​ងាយ​មាន​ហានិភ័យ​ឆ្លង​ទៅ​កាន់​ទារក​ខ្លាំង​ណាស់ ប្រសិន​យើង​ទទួល​ទាន​ទឹក​ដែល​មាន​មេរោគ។ ក្រៅ​ពី​នេះ​ភេសជ្ជៈ​ដូច​ជា​ស្រាបៀ កាហ្វេ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេងៗ គួរ​តែ​ផ្អាក​ក្នុង​កាលៈទេសៈ​នៃ​ពេល​ពពោះ…

ឈប់យល់ច្រលំទៅ! ស្រាបៀរ ពងមាន់ ទឹកដោះគោឆៅ ជួយឱ្យស្ត្រីសាច់ចាំ និងបាត់ចុកពោះពេលមករដូវ
សង្គម

ឈប់យល់ច្រលំទៅ! ស្រាបៀរ ពងមាន់ ទឹកដោះគោឆៅ ជួយឱ្យស្ត្រីសាច់ចាំ និងបាត់ចុកពោះពេលមករដូវ

ពិតជាគ្រោះថ្នាក់ណាស់ ស្ត្រីជាច្រើនបានចែករំលែកតៗគ្នាថា ការទទួលទានស្រាបៀរ ABC ជាមួយទឹកដោះគោឆៅ និងពងមាន់ ជារៀងរាល់ខែពេលមករដូវ អាចជួយបំបាត់ការឈឺចាប់ក្នុងខ្លួន និងចុកពោះ ជួយសម្រួលដល់ចរន្ដលំហូរឈាមពេលមករដូវ ថែមទាំងជួយឱ្យសាច់ចាំស្អាតស្បែកភ្លឺថ្លាទៀតផង។ តែរូបមន្តនេះគ្មានក្បួនខ្នាតត្រឹមត្រូវទេ ថែមទាំងអាចគ្រោះថ្នាក់ដល់សុខភាពទៀត។ ថ្ងៃនេះយើងខ្ញុំសូមដកស្រង់ អត្ថបទទាក់ទងនឹងភេសជ្ជៈល្បីៗតៗគ្នាមួយនេះ ពីគណនីហ្វេសប៊ុក  Organic Beauty Co., Ltd ដូចខាងក្រោម ៖ # ហេតុអ្វីវាជួយអោយបាត់ការឈឺចាប់ពេលមានរដូវ? អាកុលជួយ​ ពងទា​ជួយ​ រឺទឹកដោះគោជួយ? ការឈឺចាប់ពេលមានរដូវព្រោះដោយសាស្បូនកន្រ្កាក់អោយ lining វាដាច់ធ្លាក់ចុះមកទៅជារដូវ។ ធ្វេីអោយអោយមានកាឈឺចាប់ពេលមានរដូវ។​​ ការញាំជាតិអាកុលញឹកញាប់ធ្វេីអោយមានសំពាធដល់ថ្លេីម…

ល្បីយូរហើយ កាំប្រម៉ាសមុទ្រ មួយនេះ  !  ការពិតទៅទទួលទានជាប្រចាំល្អចំពោះសុខភាពដល់ថ្នាក់នេះសោះ
សង្គម

ល្បីយូរហើយ កាំប្រម៉ាសមុទ្រ មួយនេះ ! ការពិតទៅទទួលទានជាប្រចាំល្អចំពោះសុខភាពដល់ថ្នាក់នេះសោះ

បច្ចុប្បន្ននេះអាហារសមុទ្រជាច្រើន ត្រូវបានគ្រប់គ្នានិយមទទួលទាន ព្រោះវាមិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសា តែក៏ត្រូវបានគេដឹងថាមានគុណប្រយោជន៍ចំពោះសុខភាពផងដែរ។ នៅក្នុងនោះ កាំប្រម៉ាសមុទ្រ ត្រូវបានគេស្គាល់ថាជាសត្វសមុទ្រដែលមានគ្រោះថ្នាក់ព្រោះតែបន្លា និងពិសរបស់វា តែវាក៏ជាម្ហូបសមុទ្រដ៏ឆ្ងាញ់ពិសេសទៀតផង ថែមទាំងមានគុណប្រយោជន៍ចំពោះសុខភាពផងដែររាល់ពេលទទួលទាន។ ថ្ងៃនេះតោះ មកស្គាល់ពីគុណប្រយោជន៍សុខភាពនៃការទទួលទានកាំប្រម៉ាសមុទ្រដូចខាងក្រោមនេះ ៖ ១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ កាំប្រម៉ាសមុទ្រ មានផ្ទុកនូវវីតាមីន C ដែលមានប្រយោជន៍ចំពោះប្រព័ន្ធសុខភាពរាងកាយ ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យកាន់តែរឹងមាំ អាចទប់ស្កាត់ជំងឺផ្សេងៗបានយ៉ាងច្រើន ជាពិសេសគឺជំងឺគ្រុន និងផ្តាសាយតែម្តង។ ២. ធ្វើឱ្យសម្រស់ក្មេងជាងវ័យ ដោយសារតែវាសម្បូរទៅដោយវីតាមីន C យ៉ាងច្រើនលើសលប់ ការទទួលទានកាំប្រម៉ាសមុទ្រជាប្រចាំ ធ្វើឱ្យសុខភាពរាងកាយរបស់អ្នករឹងមាំ ប្រឆាំងរ៉ាឌីកាល់សេរីដែលប៉ះពាល់ដល់សុខភាពខាងក្នុង និងខាងក្រៅ…

កុំ​ចេះ​តែ​មិន​អី! បើ​ចេញ​សញ្ញា​ព្រមាន ១០ នេះ អ្នក​អាច​នឹង​កើត​មាន​ជំងឺ​មហារីក​ពោះវៀន​ធំ​ហើយ
សង្គម

កុំ​ចេះ​តែ​មិន​អី! បើ​ចេញ​សញ្ញា​ព្រមាន ១០ នេះ អ្នក​អាច​នឹង​កើត​មាន​ជំងឺ​មហារីក​ពោះវៀន​ធំ​ហើយ

ឲ្យ​តែ​ជា​មហារីក មិន​ថា​ប្រភេទ​អ្វី ឬ​កម្រិត​ណា​នោះ​ទេ សុទ្ធ​តែ​ជា​ជំងឺ​កាច​សាហាវ​ដែល​មនុស្ស​គ្រប់​គ្នា​ខ្លាច​រអា ព្រោះ​វា​អាច​ឆក់​យក​ជីវិត​របស់​មនុស្ស​យើង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ដោយឡែក​ក្នុង​អត្ថបទ​នេះ Knongsrok បង្ហាញ​ពី​ជំងឺ​មហារីក​ពោះវៀន​ធំ និង​រោគសញ្ញា​ទាំង ១០ ដែល​អ្នក​ត្រូវ​ដឹង ហើយ​បើ​វា​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ​ដើម្បី​ព្យាបាល ទាន់​វា​មិន​ទាន់​វិវត្ត​ទៅ​រក​កម្រិត​ធ្ងន់ធ្ងរ៖ ១០) មាន​ការ​ទល់​លាមក (លាមក​រឹង) ជំងឺ​រាក​រ៉ាំរ៉ៃ (លាមក​រាវ) ដែល​អ្នក​មិន​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក ៩) ហូរ​ចេញ​មក​នូវ​ទឹក​រំអិល​រ៉ាំរ៉ៃ ឬ​ឈាម​ស្រស់ (អ្នក​ខ្លះ​អាច​កើត​ជំងឺ​ឫសដូងបាត) ៨) ​លាមក​បាន​ផ្លាស់ប្ដូរ​ទម្រង់​រូបរាង ៧) ឈឺ​ពោះ​ឬ​ហើម​ពោះ​រយៈ​ពេល​យូរ ហើយ​មាន​ការ​ឈឺ​ចាប់​នៅ​ត្រង់​រន្ធ​គូថ ៦) ឧស្សាហ៍​ក្អួត​ចង្អោរ ៥)…

បើអាចទម្លាប់ទទួលទានកាហ្វេ ជំនួសតែនៅពេលព្រឹក អ្នកនឹងទទួលបានប្រយោជន៍ធំ ៥ នេះ
សង្គម

បើអាចទម្លាប់ទទួលទានកាហ្វេ ជំនួសតែនៅពេលព្រឹក អ្នកនឹងទទួលបានប្រយោជន៍ធំ ៥ នេះ

កាហ្វេ​និង​តែ គឺ​ជា​ប្រភេទ​ភេសជ្ជៈ​ដែល​គេ​និយម​មួយ​នៅ​រៀងរាល់​ព្រឹក ហើយ​បើ​សួរ​ថា​មួយ​ណា​ល្អ​ចំពោះ​មនុស្ស​ទូទៅ​ជាង ប្រាកដ​ជា​មិន​សូវ​មាន​អ្នក​បែងចែក​ច្បាស់លាស់​នោះ​ឡើយ។ ​ថ្ងៃ​នេះ Knongsrok សូម​លើក​យក​កាហ្វេ​ជា​គោល ហើយ​បង្ហាញ​ហេតុផល​ល្អ ៥ ដែល​អ្នក​គួរ​ទទួល​ទាន​កាហ្វេ​ជា​ជាង​ផឹក​តែ​នៅ​ពេល​ព្រឹក៖ ៥) កាហ្វេ​ជួយ​ឲ្យ​អ្នក​ធ្វើ​លំហាត់ប្រាណ​បាន​ល្អ សម្រាប់​អ្នក​មាន​ទម្លាប់​ធ្វើ​លំហាត់ប្រាណ​នៅ​ពេល​ព្រឹក ដូច​ជា​ការ​ដើរ​ឬ​ការ​ជិះកង់ នោះ​កាហ្វេ​គឺ​ជា​ភេសជ្ជៈ​បំពេញ​ថាមពល​ល្អ​បំផុត​សម្រាប់​អ្នក។ ក្រោយ​ពេល​ហាត់​ប្រាណ​អ្នក​អាច​ទទួល​ទាន​កាហ្វេ​មួយ​កែវ ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ភាព​អស់​កម្លាំង និង​បំពេញ​ថាមពល​អ្នក​ត្រលប់​មក​វិញ។ ៤) កាហ្វេ​ជួយ​ឲ្យ​អ្នក​មាន​ការ​ផ្តោត​អារម្មណ៍​បាន​ល្អ មិន​ថា​តែ​ការ​សិក្សា ការ​ប្រលង ឬ​ការ​បំពេញ​ការងារ​ផ្សេងៗ គឺ​ទាមទារ​ឲ្យ​អ្នក​មាន​ការ​ផ្តោត​អារម្មណ៍​ខ្ពស់។ ក្នុង​លក្ខខណ្ឌ​នេះ កាហ្វេ​គឺ​ជា​ជម្រើស​ល្អ​បំផុត​ហើយ។ ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​នឹង​ជួយ​ឲ្យ​ខ្លួនប្រាណ​អ្នក​នៅ​សកម្ម ហើយ​មិន​ងងុយ​គេង​ឬ​ខ្ជិល​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​ផ្សេងៗ។ ៣) កាហ្វេ​ជួយ​ជំរុញ​ថាមពល​ក្រោយ​រយៈ​ពេល ១៥ នាទី…

មិន​ចេះ​តែ​កៀប​ក្រឡុក​ហូប​បាន​ទាំង​អស់​ទេ ​បន្លែ​ផ្លែ​ឈើ ៤ ប្រភេទ​នេះ​អាច​នឹង​ប៉ះពាល់​សុខភាព​ទៅ​វិញ
សង្គម

មិន​ចេះ​តែ​កៀប​ក្រឡុក​ហូប​បាន​ទាំង​អស់​ទេ ​បន្លែ​ផ្លែ​ឈើ ៤ ប្រភេទ​នេះ​អាច​នឹង​ប៉ះពាល់​សុខភាព​ទៅ​វិញ

ជា​ទូទៅ​មនុស្ស​ភាគ​ច្រើន​គិត​ថា ឲ្យ​តែ​ប្រភេទ​បន្លែ​បៃតង ឬ​ផ្លែ​ឈើ​សុទ្ធ​តែ​អាច​យក​មក​កៀក ឬ​ក្រឡុក​ឲ្យ​ចេញ​ជា​ទឹក សម្រាប់​ទទួល​ទាន​បាន ហើយ​វា​អាច​ផ្តល់​នូវ​ប្រយោជន៍​ផ្សេងៗ​គ្នា​សម្រាប់​សុខភាព។ យ៉ាង​ណា​វា​មិន​សុទ្ធ​តែ​ល្អ​ទាំង​អស់​នោះ​ទេ ដោយ​សម្រាប់​ប្រភេទ​បន្លែ​ផ្លែ​ឈើ ៤ ប្រភេទ​ដូច​បង្ហាញ​ខាង​ក្រោម បើ​អ្នក​យក​ទៅ​កៀប​ឲ្យ​ចេញ​ជា​ទឹក​មក​ទទួល​ទាន គឺ​អាច​នឹង​បង្ក​ផល​ប៉ះពាល់​សម្រាប់​សុខភាព​ទៅ​វិញ៖ ៤) ផ្កា​ខាត់ណាខៀវ ផ្កា​ខាត់​ណាខៀវ​មាន​កាឡូរី​ទាប ហើយ​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ជា​ច្រើន​ដូច​ជាច ​ជាតិ​សរសៃ Fiber, វីតាមីន C, K1 និង​ប៉ូតាស្យូម។ ប៉ុន្តែ​ប្រសិន​អ្នក​កៀប​វា​យក​ទឹក​មក​ទទួល​ទាន នោះ​សារធាតុ​ចិញ្ចឹម​ទាំង​អស់​នឹង​ត្រូវ​បាត់បង់ ហើយ​នៅ​ពេល​វា​ក្លាយ​ទៅ​ជា​ទឹក គឺ​ក្រពះ​យើង​ពិបាក​នឹង​កិន​រំលាយ​ខ្លាំង​ណាស់ ដែល​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូច​ជា​កើត​រោគ​ហើម​ពោះ និង​ក្អួតចង្អោរ​ជា​ដើម។ ៣) ​ម្នាស់ ម្នាក់​មាន​ផ្ទុក​នូវ​វីតាមីន​និង​សារធាតុ​រ៉ែ​ជា​ច្រើន…

សកម្មភាព​សាមញ្ញ​ទាំង ៨ ពេល​ព្រឹក​ព្រលឹម អាច​ជួយ​ឲ្យ​អ្នក​ស្រក​ក្បាល​ពោះ​បាន​ងាយ
សុខភាព

សកម្មភាព​សាមញ្ញ​ទាំង ៨ ពេល​ព្រឹក​ព្រលឹម អាច​ជួយ​ឲ្យ​អ្នក​ស្រក​ក្បាល​ពោះ​បាន​ងាយ

មនុស្ស​ជា​ច្រើន​បារម្ភ​អំពី​ទម្ងន់​របស់​ពួក​គេ ហើយ​អ្នក​ធ្លាប់​ចាប់​អារម្មណ៍​ទេ អ្នក​ខ្លះ​ធាត់​តែ​ធាត់​មើល​ទៅ​ស្អាត ហើយ​ខ្លះ​ទៀត​ធាត់​ក៏​មិន​សូវ​មាន​ជំងឺ​មក​បៀតបៀន​ដែរ។ នោះ​វា​មិន​សំខាន់​លើ​ទម្ងន់​របស់​អ្នក​ប៉ុន្មាន​ទេ តែ​វា​សំខាន់​ត្រង់​ខ្លាញ់​ក្បាល​ពោះ​របស់​អ្នក។ ជា​ការ​ពិត​ជា​ខ្លាញ់​លើស​គឺ​អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន ហើយ​ការ​ស្លៀកពាក់​ក៏​ពិបាក​នឹង​តម្រូវ​ដែរ។ ខាង​ក្រោម​យើង​បង្ហាញ​ពី​សកម្មភាព​សាមញ្ញ​ទាំង ៨ នៅ​ពេល​ព្រឹក​ព្រលឹម​ដែល​អាច​ជួយ​ឲ្យ​អ្នក​ឆាប់​ស្រក​ខ្លាញ់​ក្បាល​ពោះ៖ ១) កុំ​តក់​ក្រហល់​ឬ​ប្រញាប់ នៅ​ពេល​អ្នក​ងើប​ពី​គេង​យឺត ហើយ​ប្រញាប់ប្រញាល់​ខ្លាំង​ពេក​នៅ​ពេល​ព្រឹក​ព្រលឹម វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​តានតឹង។ ជា​ទូទៅ​អរម៉ូន Cortisol ដែល​វា​ទទួល​ខុស​ត្រូវ​នៅ​លើ​ដំណើរការ​នោះ​នឹង​មាន​ការ​កើន​ឡើង ហើយ​តាម​ការ​ស្រាវជ្រាវ​វា​ក៏​នឹង​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ផង​ដែរ បែប​នេះ​សូម​ព្យាយាម​ធ្វើ​ឲ្យ​សកម្មភាព​ពេល​ព្រឹក​របស់​អ្នក ដំណើរការ​ទៅ​ដោយ​ភាព​ស្រុះស្រាយ។ ២) ធ្វើ​លំហាត់​ប្រាណ​ខ្លីៗ ការ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ព្រលឹម​ជា​ប្រភព​ថាមពល​ដ៏​ល្អ​បំផុត​សម្រាប់​ខ្លួន​ប្រាណ។ សូម​ឧស្សាហ៍​ឆ្លៀត​ហាត់ប្រាណ​មិន​ថា​តែ​ការ​រត់ ឬ​ជិះកង់ ៣០ នាទី ទៅ ១ ម៉ោង…

មិនមែន​តម​អាហារ​ប្រៃ​ហើយ​រួច​ខ្លួន​ទេ បើ​អ្នក​នៅ​បន្ត​ទម្លាប់ ៦ នេះ ហានិភ័យ​កើត​ជំងឺ​តម្រង​នោម​គឺ​នៅ​តែ​មាន
សង្គម

មិនមែន​តម​អាហារ​ប្រៃ​ហើយ​រួច​ខ្លួន​ទេ បើ​អ្នក​នៅ​បន្ត​ទម្លាប់ ៦ នេះ ហានិភ័យ​កើត​ជំងឺ​តម្រង​នោម​គឺ​នៅ​តែ​មាន

ជំងឺ​មួយ​ចំនួន​ដែល​កើត​មាន​មក​លើ​ខ្លួន​យើង​ម្នាក់ៗ វា​មិន​សុទ្ធ​តែ​ជា​ដើមចម​កើត​ចេញ​ពី​អាហារ​ដែល​យើង​ទទួល​ទាន​ទាំង​អស់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​កត្តា​ខ្លះ​ក៏​មក​ពី​ទម្លាប់​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ផង​ដែរ។ ជា​ទូទៅ​ជំងឺ​តម្រង​នោម ច្រើន​ត្រូវ​បាន​គេ​ដឹង​ថា មក​ពី​អ្នក​ជំងឺ​នោះ​ទទួល​ទាន​អាហារ​ប្រៃ​ខ្លាំង​នូវ​បរិមាណ​ច្រើន​ពេក តែ​បើ​យើង​ស៊ីជម្រៅ​ឲ្យ​ច្បាស់​ទៅ​ទម្លាប់​ ៦ នេះ ក៏​អាច​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​នោះ​បាន​ដែរ។ ៦) ទម្លាប់​ទប់​នោម ពេល​ត្រូវ​បន្ទោរ បង់​អ្នក​បែរ​ជា​ទម្លាប់​ទប់ ថា​ចាំ​បន្តិច​ទៀត ឬ​បង្ហើយ​ការងារ​បន្តិច យូរ​ទៅ​វា​នឹង​វិវត្ត​ទៅ​រក គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្រង​នោម។ ៥) ទទួល​ទាន​ទឹក​មិន​គ្រប់គ្រាន់ រាងកាយ​ខ្សោះ​ជាតិ​ទឹក នឹង​ធ្វើ​ឲ្យ​ក្រលៀន​ធ្វើ​ការ​កាន់​តែ​ខ្លាំង បែប​នេះ​គេ​ណែនាំ​ឲ្យ​អ្នក​ផឹក​ទឹក​ក្នុង​បរិមាណ​ជា​មធ្យម ១-២ លីត្រ/ថ្ងៃ ឬ​ក៏​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ទឹក ដើម្បី​ជួយ​មក​បំពេញ។ ៤) បរិភោគ​ផ្អែម តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ហេតុផល​មួយ​នៃ​ជំងឺ​តម្រង​នោម…

តើការទទួលទានផ្លែប៉ោម ពិតជាអាចបញ្ចៀសយើងពីការទៅមន្ទីរពេទ្យមែនឬ?
សុខភាព

តើការទទួលទានផ្លែប៉ោម ពិតជាអាចបញ្ចៀសយើងពីការទៅមន្ទីរពេទ្យមែនឬ?

ធម្មតាការញុំាផ្លែឈើឱ្យបានច្រើន វាជាអ្វីដែលគ្រូពេទ្យតែងណែនាំ ក្នុងនេះយើងតែងឮគេនិយាយថា ញុំាផ្លែប៉ោមមួយថ្ងៃមួយផ្លែ អាចបញ្ចៀសពីការទៅជួបគ្រូពេទ្យបាន។ ការពិតទៅឃ្លានេះ មិនមែនទឹមតែបង្កើតនៅប៉ុន្មានឆ្នាំនេះទេ ឃ្លាស្រដៀងនេះគឺ ត្រូវបានគេសរសេរនៅក្នុងទស្សនាវដ្តីតាំងពីឆ្នាំ 1900s មកម្ល៉េះ ហើយត្រូវបានយកមកកែសម្រួលមកដល់ពេលបច្ចុប្បន្ននេះ។ ធាតុពិតទៅ ការញាំផ្លែប៉ោម វាមិនអាចបញ្ចៀសយើងពីការទៅជួបគ្រូពេទ្យនោះទេ តែវាការបន្ថែមផ្លែប៉ោមចូលទៅក្នុងអាហាររបស់យើង វាអាចជួយដល់សុខភាពរបស់យើង ឱ្យមានភាពរឹងមាំបាន។ ដោយសារតែផ្លែប៉ោមផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដូចជា ៖ – កាឡូរី 95% – កាបូអ៊ីត្រាត 25ក្រាម – វីតាមីន C 9% នៃតម្រូវការប្រចាំថ្ងៃ –…

តើផលិតផលសរីរាង្គ ពិតជាផ្តល់គុណប្រយោជន៍ផ្នែកសុខភាពមែនឬ?
សុខភាព

តើផលិតផលសរីរាង្គ ពិតជាផ្តល់គុណប្រយោជន៍ផ្នែកសុខភាពមែនឬ?

តើផលិតផលសរីរាង្គពិតជាផ្តល់គុណប្រយោជន៍ផ្នែកសុខភាពមែនឬ? មានហេតុផលជាច្រើន បញ្ជាក់ថា បន្លែសរីរាង្គ មានសារៈប្រយោជន៍ផ្នែក សុខភាពជាជាងការញុំាបន្លែធម្មតា ហេតុផលចម្បងក្នុងនោះគឺ ដោយសារ បន្លែសរីរាង្គ ត្រូវបានដាំដុះដោយគោលការសរីរាង្គ និងមានការចុះត្រួតពិនិត្យពីស្ថាប័ន ដែលបានផ្តល់លិខិតបញ្ជាក់ពីគុណភាព។ ម្យ៉ាងវិញទៀត ការដាំដុះបែបសរីរាង្គ វាផ្តល់ឱ្យបន្លែទាំងនោះ សម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជាងបន្លែដែលដាំតាមវិធីធម្មតា។ មានការសិក្សាជាច្រើនបានបញ្ជាក់ថា ការទទួលបន្លែសរីរាង្គ ជាប្រចាំវាអាចជំនួយដល់ សុខភាព ការលូតលាស់ និងបង្កើនប្រព័ន្ធភាពស៊ាំរបស់យើងបានផងដែរ។ ហើយក៏មានការសិក្សាមួយចំនួនបានបញ្ជាក់ថា ការទទួលទានបន្លែសរីរាង្គ វាធ្វើឱ្យបរិមាណសារធាតុប្រឆាំងអុកស៊ីតកម្មកើនឡើង នៅក្នុងខ្លួនរបស់យើង។ តែទោះជាយ៉ាងណាក៏ដោយ ការទទួលទានបន្លែសរីរាង្គជាប្រចាំ មិនទាន់មានការពិសោធន៍ជាក់លាក់ណាមួយ ដែលបង្ហាញថា វាល្អជាងការញុំាបន្លែដាំដុះតាមធម្មតានោះទេ…