
វិធី ៦ យ៉ាងជួយឲ្យរដូវមកលឿនជាងមុន ដោយសុវត្ថិភាពតាមបែបធម្មជាតិ
ការមករដូវជាបញ្ហាប្រចាំខែរបស់ស្រ្តី ព្រោះក្នុងខែខ្លះក៏មកយឺត ឬខកខាននាំឲ្យពួកនាងមានការខ្វល់ខ្វាយចិត្ត និងបារម្ភចំពោះបញ្ហាសុខភាពជាខ្លាំង។ យ៉ាងណាការពន្លឿននៃការមករដូវឲ្យលឿនតាមបែបធម្មជាតិ ដែល Knongsrok ណែនាំនៅអត្ថបទនេះ គឺជាការអនុវត្តតាមបែបធម្មជាតិ ហើយមិនប្រើប្រាស់ថ្នាំអ្វីទាំងអស់៖ ៦) ធ្វើលំហាត់ប្រាណ ការធ្វើលំហាត់ប្រាណ ក្រៅពីផ្តល់ប្រយោជន៍ចំពោះសុខភាព ធ្វើឲ្យរាងកាយរឹងមាំ ជាងនេះក៏អាចជួយពន្លឿននូវការមករដូវផងដែរ។ តាមពិតទៅទាំងកំឡុងពេលមករដូវក៏អ្នកគួរតែហាត់ប្រាណស្រាលៗ ព្រោះវាជួយកាត់បន្ថយការឈឺចាប់ និងកន្រ្តាក់នៃសាច់ដុំ។ ៥) កាត់បន្ថយភាពតានតឹង តានតឹងឬស្រ្តេសច្រើន ក៏ជាហេតុផលពន្យារពេលនៃការមករដូវរបស់អ្នកដែរ។ បែបនេះចូរសម្រាកផ្លូវចិត្ត ផ្លូវកាយបន្តិច ហើយសូមគេងឲ្យបានគ្រប់គ្រាន់។ ៤) ត្រាំខ្លួនក្នុងទឹកក្តៅ ជាវិធីដែលក្មេងស្រីពេញនិយមធ្វើបានបំផុតនៅឯប្រទេសជប៉ុន នោះគឺត្រាំខ្លួនក្នុងទឹកក្ដៅឧណ្ណៗ ដើម្បីជួយឲ្យកើនឡើងនៃសីតុណ្ហភាពរាងកាយ។ បន្ទាប់ពីវាជួយឲ្យសាច់ដុំពោះដំណើរការល្អ…




















