សុខភាព

ទម្លាប់ ៣ ត្រូវធ្វើនៅពេលព្រឹក និងជៀសនៅពេលយប់ បើចង់ក្មេងជាងវ័យកាន់ឆ្នាំ
សង្គម

ទម្លាប់ ៣ ត្រូវធ្វើនៅពេលព្រឹក និងជៀសនៅពេលយប់ បើចង់ក្មេងជាងវ័យកាន់ឆ្នាំ

បើអ្នកចង់រស់នៅដោយការមានសុខភាពល្អ សម្រស់ក្មេងជាងវ័យ ចូរអ្នកត្រូវប្រកាន់ខ្ជាប់អនុវត្តឲ្យបាន ៣ ចំណុចនេះរៀងរាល់ព្រឹក ហើយជៀសឆ្ងាយឲ្យបាននៅ ៣ ចំណុចនេះរៀងរាល់ពេលយប់៖ ៣) ត្រូវតែទទួលទានអាហារពេលព្រឹកឲ្យទៀងទាត់ ការមិនបរិភោគអាហារពេលព្រឹក ដើម្បីចង់សម្រកទម្ងន់ គឺជាការគិតខុសយ៉ាងធ្ងន់ធ្ងរ។ ជាងនេះការដែលរំលងអាហារពេលព្រឹក ងាយនឹងធ្វើឲ្យអ្នកកើតជំងឺគ្រួសក្នុងតម្រងនោមថែមទៀតផង។ ២) ត្រូវតែទទួលទានទឹកនៅពេលព្រឹក អ្នកគួរតែផឹកទឹកយ៉ាងហោចណាស់ ១ កែវឲ្យបានទៀងទាត់រៀងរាល់ព្រឹក ដើម្បីជំរុញចលនាឈាមឲ្យដំណើរការល្អ។ ជាងនេះក៏ជួយបញ្ហាទល់លាមកផងដែរ តែត្រូវចាំ ចូរដុសធ្មេញមុនទទួលទានទឹក ដើម្បីបញ្ចៀសការហូរចូលបាក់តេរីទៅក្នុងខ្លួន។ ១) ត្រូវតែបន្ទោរបង់ (បត់ជើងធំ) អ្នកត្រូវតែមានចលនាពោះវៀន ពោលជាការបន្ទោរបង់រៀងរាល់ពេលព្រឹក ព្រោះក្រោយពីយើងគេងអស់រយៈពេលជាច្រើនម៉ោង ក៏ដល់ពេលបញ្ចេញជាតិពុលចេញពីរាងកាយតាមរយៈការបន្ទោរបង់នោះហើយ។…

ច្បាស់ណាស់ រាងកាយអ្នកកំពុងខ្វះខាតវីតាមីន C ហើយ បើចេញសញ្ញាព្រមានទាំង ៨ នេះ
សង្គម

ច្បាស់ណាស់ រាងកាយអ្នកកំពុងខ្វះខាតវីតាមីន C ហើយ បើចេញសញ្ញាព្រមានទាំង ៨ នេះ

អ្នករាល់គ្នាបានដឹងហើយថា វីតាមីន C ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់រាងកាយ ដោយវាអាចជួយពង្រឹងដល់ប្រព័ន្ធភាពសាំ ការពាររាងកាយពីការកើតមាននៅជំងឺផ្សេងៗបាន។ យ៉ាងណាតាមរយៈសញ្ញាព្រមានទាំង ៨ នេះ អាចបង្ហាញច្បាស់ថា រាងកាយអ្នកកំពុងមានកង្វះខាតវីតាមីន C ធ្ងន់ធ្ងរ៖ ៨) ឆាប់អស់កម្លាំង អ្នកដែលខ្វះខាតវីតាមីន C គឺងាយនឹងនាំឲ្យរាងកាយអស់កម្លាំងលឿនណាស់ សូម្បីតែពេលក្រោកពីគេង ក៏អ្នកមានអារម្មណ៍ថាអស់កម្លាំងទាំងព្រឹកព្រលឹមដែរ។ ៧) ការផ្លាស់ប្តូរអារម្មណ៍លឿន អារម្មណ៍របស់អ្នកឆាប់ឆេវឆាវលឿន ហើយក៏ឆាប់ត្រជាក់ទៅវិញលឿន ពោលគឺមិនជាស្ថិតស្ថេរនៅចំណុចប្រក្រតីណាមួយឡើយ។ ៦) ការឈឺចាប់ នៅពេលដែលរាងកាយខ្វះវីតាមីន C នោះក៏នាំឲ្យសន្លាក់សាច់ដុំ ងាយនឹងទទួលរងការឈឺចាប់បានងាយ។ ជួនកាលមនុស្សមួយចំនួនមិនសូវចាប់អារម្មណ៍…

កម្រមានអ្នកដឹង! នេះចែករំលែករូបមន្តធម្មជាតិ ៤ ជួយឲ្យស្បែកមុខភ្លឺថ្លាយ៉ាងមានប្រសិទ្ធភាព
សង្គម

កម្រមានអ្នកដឹង! នេះចែករំលែករូបមន្តធម្មជាតិ ៤ ជួយឲ្យស្បែកមុខភ្លឺថ្លាយ៉ាងមានប្រសិទ្ធភាព

ចង់បានមុខក្មេងជាងវ័យ ស្បែកមុខភ្លឺថ្លាបែបធម្មជាតិដែរទេ? មកអានអត្ថបទនេះត្រូវហើយ យើងសូមចែករំលែករូបមន្តធម្មជាតិ ៤ ដែលមិនសូវមានអ្នកដឹងទេ ហើយអ្នកអាចយកទៅអនុវត្តបានដោយមានសុវត្ថិភាព និងប្រសិទ្ធភាព៖ ៤) បិទម៉ាសជាមួយស៊ុត គោះស៊ុតយកតែផ្នែកពណ៌ស ហើយកូរវាឲ្យសព្វ យកវាមកលាបនៅលើមុខ រួចយកម៉ាសបិទមុខមកបិទពីលើផ្ទៃមុខមួយស្រទាប់បន្ថែមទៀត ហើយទុកចោល សឹមលាងទឹកចេញ។ ស៊ុតមានអង់ស៊ីមដែលជួយកម្ចាត់បាក់តេរីនៅក្រោមស្បែក ជាពិសេសសម្រាប់ស្បែកមុខដែលមានជាតិខ្លាញ់។ រីឯម៉ាសអាចជួយបន្តឹងរន្ធញើស និងការពារការកើតមុនធ្វើឲ្យស្បែកស្អាត។ ៣) ទឹកអង្ករ ពេលលាងអង្ករកុំចាក់ទឹកនោះចោល ដោយតាមរូបមន្តពីស្រ្តីភាគច្រើននៅជប៉ុន គេយកទឹកអង្ករនេះមកលាងសម្អាតមុខ ក្រោយពីបិទម៉ាសរួច។ ដោយសារតែទឹកអង្ករមានផ្ទុកនូវវីតាមីន B ជួយឲ្យស្បែកទន់រលោង និងបង្រួមរន្ធញើស កាត់បន្ថយការឡើងមុននិងស្នាមអុជខ្មៅ។ ២)…

ល្បីថាដាក់ចំណិតក្រូចឆ្មាររោយអំបិល ក្បែរគ្រែគេងរាល់យប់ ជួយបណ្តេញវិញ្ញាណមិនល្អ តែការពិតល្អសុខភាពច្រើនយ៉ាងទៅវិញ
ទស្សនៈ

ល្បីថាដាក់ចំណិតក្រូចឆ្មាររោយអំបិល ក្បែរគ្រែគេងរាល់យប់ ជួយបណ្តេញវិញ្ញាណមិនល្អ តែការពិតល្អសុខភាពច្រើនយ៉ាងទៅវិញ

ក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារ គឺជាគ្រឿងផ្សំម្ហូបចំណីអាហារ​ថែមទាំងមានប្រយោជន៍នៅក្នុងមុខងារថែទាំសុខភាព និងរូបសម្រស់ជាដើម រួមទាំងមានគុណប្រយោជន៍ច្រើនសឹងរាប់មិនអស់។ តែថ្មីៗនេះនៅលើបណ្តាញសង្គម និង TikTok បាននឹងកំពុងតែល្បីថា ការដាក់ចំណិតក្រូចឆ្មារនៅក្បែរគ្រែគេងមួយយប់ហើយរោយអំបិលពីលើ ព្រឹកឡើងក្រូចឆ្មារនឹងប្រែសម្បុរខ្មៅ ដោយគេយល់ថាវាអាចជួយបណ្តេញវិញ្ញាណមិនល្អ ឬសំណាងមិនល្អចេញ តែនេះគ្រាន់តែជាជំនឿតៗគ្នាប៉ុណ្ណោះ តែបើមិនជឿក៏មិនគួរប្រមាថដែរ។ ដោយការពិតទៅការដាក់ចំណិតក្រូចឆ្មារក្បែរគ្រែគេងបែបនេះ បើតាមរយៈអ្នកវិទ្យាសាស្រ្ត និងវេជ្ជបណ្ឌិតល្បីៗបានរកឃើញថា គឺអាចជួយដល់សុខភាពច្រើនយ៉ាងស្ទើរតែមិនគួរឱ្យជឿទៅវិញទេ។ តោះ មកដឹងពីរបៀបធ្វើចំណិតក្រូចឆ្មារជំនួយសុខភាព និងគុណប្រយោជន៍ដូចខាងក្រោមនេះ ៖ # របៀបប្រើប្រាស់ក្រូចឆ្មារនៅពេលគេង របៀបអនុវត្ត – ពុះក្រូចឆ្មារ៣ ទៅ ៤ចំណិតក៏បាន ឬ ជា…

កន្លែងទាំង ៣ នេះមិនត្រូវឱ្យអ្នកដទៃប៉ះដាច់ខាត ព្រោះអាចបង្កគ្រោះថ្នាក់សុខភាពបាន!
សុខភាព

កន្លែងទាំង ៣ នេះមិនត្រូវឱ្យអ្នកដទៃប៉ះដាច់ខាត ព្រោះអាចបង្កគ្រោះថ្នាក់សុខភាពបាន!

ទីតាំងទាំង ៣ ខាងក្រោមនេះមានលក្ខណៈរសើបខ្លាំងណាស់ ប្រសិនបើអ្នកដទៃប៉ះតាមអំពើចិត្តវាអាចបង្កគ្រោះថ្នាក់បាន ដូច្នេះកុំអោយអ្នកដទៃប៉ះផ្នែក ៣ ខាងក្រោមនេះឱ្យសោះ។ នៅក្នុងជីវិតប្រចាំថ្ងៃការប៉ះពាល់គ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតគឺជៀសមិនរួច។ ទោះជាយ៉ាងណាក៏ដោយរចនាសម្ព័ន្ធនៃរាងកាយមនុស្សមានភាពស្មុគស្មាញ ផ្នែកខ្លះមានភាពផុយស្រួយខ្លាំងប្រសិនបើមិនបានប៉ះពាល់ដោយប្រុងប្រយ័ត្នអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។ ជាពិសេសទីតាំងទាំង ៣ ផ្នែកដែលគួរតែប្រយ័ត្នពេលប្រើកម្លាំងព្រោះវាអាចបង្កគ្រោះថ្នាក់។ ១. ក រាងកាយមនុស្សត្រូវបានគេចាត់ទុកថាគីពិសេសជាងគេនៅលើផែនដីនេះ ទោះបីពិសេសក៏ដោយក៏នៅលើរាងកាយរបស់មនុស្សមានកន្លែងដែលជាចំនុចខ្សោយដែរដូចជាករបស់យើង។ គូស្វាមីភរិយាជាច្រើនថើបនៅត្រង់កញ្ចឹងកនៅពេលពួកគេស្និតស្នាលនឹងគ្នា។ ប៉ុន្តែអ្នកនឹងឃើញថាបន្ទាប់ពីការថើបកហើយនោះវានឹងឡើងក្រហមមូលហេតុគឺដោយសារតែត្រង់ផ្នែកកញ្ចឹងកគឺស្បែកស្តើងនិងមិនមានសាច់ដុំប្រសិនបើអ្នកប្រើកម្លាំងធ្ងន់បន្តិចវានឹងធ្វើឱ្យមានការឈឺចាប់។ នៅពេលដែលសរសៃឈាមត្រូវបានរងរបួស ឈាមនឹងហូរចេញដែលបណ្តាលឱ្យមានសញ្ញាណក្រហមនៅលើកញ្ចឹងក។ ក្នុងករណីមានការប៉ះត្រង់កញឹកញាប់អាចធ្វើឱ្យមានហានិភ័យគ្រោះថ្នាក់កាន់តែខ្លាំងថែមទៀត។ មិនត្រឹមតែប៉ុណ្ណឹងទេត្រង់កនេះឆាប់ទទួលរងសម្ពាធដែរដោយសារប្រហោងឆ្អឹងនៅត្រង់កញ្ចឹងកដែលអ្នកអាចមានអារម្មណ៍ពីចលនានៅកយ៉ាងច្បាស់។ ប្រសិនបើចំណុចនេះត្រូវបានសង្កត់ខ្លាំងពេកសម្ពាធឈាមរបស់អ្នកនឹងធ្លាក់ចុះយ៉ាងខ្លាំងហើយនាំឱ្យសន្លប់។ ដូច្នេះអ្វីដែលត្រូវធ្វើគឺការពារកជាប្រចាំកុំអោយកញ្ចឹងកទទួលរងនូវកម្លាំងខាងក្រៅច្រើននៅពេលសីតុណ្ហភាពទាបអ្នកគួរតែរុំកន្សែងដើម្បីរក្សាករបស់អ្នកឱ្យមានកម្តៅ។ កុំបន្ទាបក្បាលលេងជាមួយទូរស័ព្ទ កុំទប់ករបស់អ្នកក្នុងជំហរយូរពេកនៅពេលកញ្ចឹងកមានអារម្មណ៍ឈឺចាប់និងស្ពឹក ធ្វើចលនាកអោយទាន់ពេលវេលា និងថ្នមៗដើម្បីជាប្រយោជន៍ដល់លំហូរឈាមឆ្អឹងខ្នង។ ២. ផ្ចិត ផ្ចិតក៏ជាផ្នែកមួយដែលមិនអាចប៉ះដោយបំពានបាន។…

អាហារ ៤ ប្រភេទ កុំសូវបរិភោគញឹកញាប់ពេក ប្រយ័ត្នតែរលាកក្រពះគេងគ្រែពេទ្យទាំងវ័យក្មេង
សង្គម

អាហារ ៤ ប្រភេទ កុំសូវបរិភោគញឹកញាប់ពេក ប្រយ័ត្នតែរលាកក្រពះគេងគ្រែពេទ្យទាំងវ័យក្មេង

ជាព័ត៌មានពិតកើតឡើងនៅឯប្រទេសចិន ដោយមានករណីក្មេងស្រីម្នាក់អាយុ ១៩ ឆ្នាំ បានកើតជំងឺរលាកក្រពះ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល ដែលប៊ិះតែនឹងអស់ជីវិត បើបណ្តែតបណ្តោយទុកយូរជាងនេះ។ នាងរស់នៅខេត្តស៊ីឈួន ប្រទេសចិន ជាតំបន់ដែលគេពេញនិយមប្រភេទអាហារហឹរខ្លាំងបំផុត ហើយទម្លាប់បរិភោគរបស់នាង អាហារដែលនាងចម្អិនសុទ្ធតែមានជាតិហឹរទាំងអស់។ យូរទៅក៏ធ្វើឲ្យក្រពះនាងស្តើង ប្រៀបបាននឹងមនុស្សចាស់អាយុ ៧០ ឆ្នាំ ហើយវ័យដែលកំពុងពេញសប្បាយ ពេញរូបរាងពេញរាងស្អាតបាត តែបែរជាមកគេងលើគ្រែពេទ្យបែបនេះទៅវិញ។ តាំងពីពេលនោះមក នាងត្រូវបានណែនាំឲ្យបញ្ចៀសនូវការបរិភោគអាហារហឹរ ឬកាត់បន្ថយឲ្យបានច្រើនបំផុត ក៏ដូចជាអាហារ ៣ ប្រភេទខាងក្រោមនេះទៀត៖ ៣) អាហារត្រាំ ប្រភេទជ្រក់ស្ពៃ ឬជ្រក់បន្លែផ្សេងទៀត ដែលគេយកទៅត្រាំរយៈពេលយូរ ពេលផ្អាប់ទុកយូរ…

ភេសជ្ជៈ ៥ ប្រភេទនេះកុំទទួលទានពេលល្ងាចឱ្យសោះ! ធ្វើឱ្យអ្នកគេងមិនលក់ ប៉ះពាល់បេះដូង ថ្លើម និងភាពចាស់មុនអាយុ
សុខភាព

ភេសជ្ជៈ ៥ ប្រភេទនេះកុំទទួលទានពេលល្ងាចឱ្យសោះ! ធ្វើឱ្យអ្នកគេងមិនលក់ ប៉ះពាល់បេះដូង ថ្លើម និងភាពចាស់មុនអាយុ

ពេលល្ងាចគឺជាពេលវេលាដែលរាងកាយត្រូវការសម្រាក និងសុទ្ធិកម្ម ដូច្នេះអ្នកមិនត្រូវទទួលទានភេជ្ជៈទាំង ៥ ប្រភេទនេះទេ អ្នកគួរតែនៅអោយឆ្ងាយពីភេជ្ជៈទាំងនេះ។ ១. ភេសជ្ជៈមានជាតិកាបូន ភេសជ្ជៈមានជាតិកាបូនគឺមិនល្អសម្រាប់សុខភាពទេ។ អ្នកមិនគួរទទួលទានវាញឹកញាប់ទេ ជាពិសេសនៅពេលល្ងាច។ ភេសជ្ជៈមានជាតិកាបូនមានបរិមាណស្ករច្រើនដែលអាចធ្វើឱ្យអ្នកឡើងទម្ងន់លឿន និងជួយបង្កើនភាពចាស់មុនអាយុ។ លើសពីនេះភេសជ្ជៈដែលមានជាតិកាបូនក៏អាចបណ្តាលឱ្យមានបញ្ហាក្រពះផងដែរ ជាពិសេសអ្នកដែលមានការទល់លាមក និងការចាល់អាស៊ីតគួរតែចៀសវាងភេសជ្ជៈនេះ។ ២. ភេសជ្ជៈមានជាតិអាល់កុល នៅពេលអ្នកផឹកគ្រឿងស្រវឹងអ្នកនឹងមានអារម្មណ៍ងងុយគេងយ៉ាងឆាប់រហ័ស ព្រោះវាមានឥទ្ធិពល sedative(ឥទ្ធិពលរម្ងាប់ការឈឺចាប់) ។ ទោះជាយ៉ាងណាក៏ដោយវានឹងធ្វើឱ្យអ្នកភ្ញាក់ពីគេងញឹកញាប់ គេងមិនលក់ស្រួល ឈឺក្បាល ហើយថែមទាំងមានសុបិន្តអាក្រក់ទៀតផង។ អ្នកជំនាញផ្នែកអាហារបំប៉ននិយាយថាការផឹកសុរានឹងរារាំងរាងកាយមិនឱ្យឈានដល់ដំណាក់កាលគេងលក់ស្រួល និងធ្វើឱ្យអ្នកកាន់តែអស់កម្លាំងនៅពេលភ្ញាក់ឡើង។ ៣. ទឹកខ្ញី ទឹកខ្ញីមានផ្ទុកសារធាតុ cineole…

ភេសជ្ជៈ ៥ ដែល​អ្នក​មិន​គួរ​ទទួល​ទាន​នៅ​ពេល​ល្ងាច ព្រោះ​អាច​នាំ​ឲ្យ​ខូច​ថ្លើម​និង​បេះដូង
សង្គម

ភេសជ្ជៈ ៥ ដែល​អ្នក​មិន​គួរ​ទទួល​ទាន​នៅ​ពេល​ល្ងាច ព្រោះ​អាច​នាំ​ឲ្យ​ខូច​ថ្លើម​និង​បេះដូង

នៅ​ពេល​ល្ងាច​ឬ​ចូល​ដល់​ពេល​រាត្រី ដែល​រាងកាយ​កៀក​នឹង​ដល់​ពេលវេលា​ត្រូវ​សម្រាក​ហើយ​នោះ សូម​អ្នក​ជៀស​ឲ្យ​បាន​នូវ​ការ​ទទួល​ទាន​ភេសជ្ជៈ ៥ ប្រភេទ​ខាង​ក្រោម ព្រោះ​វា​អាច​បណ្តាល​ឲ្យ​អ្នក​គេង​លក់​មិន​ស្កប់ស្កល់ ហើយ​យូរ​ទៅ​វិវត្ត​ក្លាយ​ជា​ជំងឺ​គួរ​ឲ្យ​បារម្ភ​ជា​ច្រើន៖ ៥) ភេសជ្ជៈ​មាន​ជាតិ​កាបូប (ហ្គាស) ភេសជ្ជៈ​ដែល​មាន​ជាតិ​កាបូប ឬ​ជាតិ​ហ្គាស សុទ្ធ​តែ​មាន​ផ្ទុក​នូវ​បរិមាណ​ស្ករ​ច្រើន ដែល​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​លឿន និង​ឆាប់​ចាស់​ជាង​វ័យ។ អ្នក​មិន​គួរ​ទទួល​ទាន​វា​ញឹកញាប់​ពេក​នោះ​ទេ ជា​ពិសេស​នៅ​ពេល​ល្ងាច។ លើស​ពី​នេះ​វា​ក៏​អាច​បណ្តាល​ឲ្យ​អ្នក​មាន​បញ្ហា​ក្រពះ ទល់​លាមក និង​ការ​ចាល់​អាស៊ីត​ជា​ដើម។ ៤) ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល នឹង​ធ្វើ​ឲ្យ​អ្នក​ឆាប់​ងងុយ​គេង​លឿន តែ​អ្នក​នឹង​មិន​អាច​គេង​ស្កប់ស្កល់​បាន​ទេ ហើយ​ឧស្សាហ៍​ឈឺ​ក្បាល​នៅ​ពេល​គេង​ថែម​ទៀត។ ការ​ទម្លាប់​បែប​នេះ​ជា​ប្រចាំ យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​រាងកាយ​ចុះ​ទ្រុឌទ្រោម ហើយ​មាន​ជំងឺ​ជា​ច្រើន​ជាប់​ខ្លួន។ ៣) ទឹក​ខ្ញី ជា​ភេសជ្ជៈ​ដែល​កាត់​បន្ថយ​ការ​ស្រ្តេស…

ទទួល​ទាន​ច្រើន​កាន់​តែ​នាំ​ឲ្យ​អ្នក​អាយុ​ខ្លី! អាហារ ៥ មុខ អាចបំផ្លាញបេះដូង ថ្លើម តម្រងនោមរបស់អ្នក
សង្គម

ទទួល​ទាន​ច្រើន​កាន់​តែ​នាំ​ឲ្យ​អ្នក​អាយុ​ខ្លី! អាហារ ៥ មុខ អាចបំផ្លាញបេះដូង ថ្លើម តម្រងនោមរបស់អ្នក

ការ​ជ្រើសរើស​ប្រភេទ​មក​ទទួល​ទាន គឺ​ជា​រឿង​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​មាន​ទំនាក់ទំនង​ជាមួយ​សុខភាព​រាងកាយ​របស់​យើង​ជា​ប្រចាំ ហើយ​បើ​យើង​មិន​សូវ​អើពើ នោះ​ដូច​កំពុង​បំផ្លាញ​អាយុ​ជីវិត​ខ្លួន​ឯង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អ៊ីចឹង។ អាហារ​ ៥ ប្រភេទ​ខាង​ក្រោម យើង​ណែនាំ​បើ​ជៀស​បាន​គួរ​តែ​ជៀស ឬ​ទទួល​ទាន​ក្នុង​បរិមាណ​ទាប​បំផុត ព្រោះ​វា​ងាយ​នឹង​ប៉ះពាល់​ធ្វើ​ឲ្យ​ឆាប់​ខូច​បេះដូង ថ្លើម តម្រងនោម៖ ៥) ហាំប៊ឺហ្គឺរ តាម​ការ​ណែនាំ​ពី​សាស្ត្រាចារ្យ​លោក Regina Druz វេជ្ជបណ្ឌិត​ផ្នែក​បេះដូង​នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ប្រសិន​យើង​មាន​ទម្លាប់​ទទួល​ទាន​ហាំប៊ឺហ្គឺរ​រៀងរាល់​ព្រឹក​ជា​ប្រចាំ នោះ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង​គឺ​មាន​កើត​មាន​ខ្ពស់​បំផុត។ ហេតុផល​គឺ​ដោយសារ​តែ​ក្នុង​អាហារ​នោះ មាន​ផ្ទុក​នូវ​ជាតិ​ខ្លាញ់​ឆ្អែត ហើយ​លាយ​ជាមួយ​កាបូអ៊ីដ្រាត​អាច​មាន​ឥទ្ធិពល​អាក្រក់​ដល់​បេះដូង។ ដូច្នេះ​ដើម្បី​ចង់​បាន​សុខភាព​បេះដូង​ល្អ អ្នក​គួរ​តែ​ជៀសវាង​ការ​ទទួល​ទាន​វា ឬ​កំណត់​បរិមាណ​តិច​បំផុត​ឲ្យ​បាន​ត្រឹមត្រូវ។ ៤) សាច់​កែច្នៃ អាហារ​កែច្នៃ​ដូច​ជា​សាច់​ក្រក ឬ​ប្រភេទ​សាច់​ផ្សេងៗ​ទៀត​គឺ​មាន​ផ្ទុក​សារធាតុ​អំបិល នីដ្រាត…

ទោះមិនសូវចេះផ្អែម តែបើអ្នកទទួលទានអាហារទាំង ៧ នេះច្រើន ក៏អាចកើតជំងឺទឹកនោមផ្អែមដែរ
សង្គម

ទោះមិនសូវចេះផ្អែម តែបើអ្នកទទួលទានអាហារទាំង ៧ នេះច្រើន ក៏អាចកើតជំងឺទឹកនោមផ្អែមដែរ

មានករណីមួយនៅឯប្រទេសចិន កើតឡើងទៅស្រ្តីម្នាក់មានអាយុ ៣៦ ឆ្នាំ ដែលនាងមិនសូវចេះចូលចិត្តទទួលទានអាហារផ្អែមនោះទេ តែចុងក្រោយនាងបែរជាមកឡើងជាតិស្ករ ហើយពិនិត្យឃើញថាកើតជំងឺទឹកនោមផ្អែម។ តាមការស្រាវជ្រាវរបស់វេជ្ជបណ្ឌិតនៅទិនោះ បាននិយាយថា ទម្លាប់ទទួលទានប្រចាំថ្ងៃរបស់នាងលើអាហារទាំង ៧ មុខនេះ ដ្បិតវាមិនមែនជាផ្អែមខ្លាំង តែក៏អាចបណ្តាលឲ្យប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមបានដែរ៖ ៧) បាយ មនុស្សជាច្រើនគិតថាមានតែបង្អែម ឬអាហារផ្អែមខ្លាំងទេ ដែលនាំឲ្យឡើងជាតិស្ករក្នុងឈាម។ ប៉ុន្តែអ្នកយល់ច្រឡំហើយ បាយដែលយើងទទួលទានរាល់ថ្ងៃក៏វាអាចបម្លែងទៅជាស្ករបានដែរ។ ដូច្នេះគួរតែដកឃ្លាពីការទទួលទានបាយច្រើន ជំនួសមកវិញដោយបន្លែទើបល្អចំពោះសុខភាព។ ៦) ដំឡូងបារាំងបំពង អ្នកគិតថាវាជាអាហារមានជាតិខ្លាញ់ និងរាងប្រៃដែលធ្វើឲ្យធាត់ ប៉ុន្តែហេតុអ្វីវាបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែមម? នោះក៏ដោយសារតែប្រសិនណាអ្នកទម្លាប់ទទួលទានដំឡូងបារាំងបំពងច្រើន នោះកម្រិតជាតិស្ករក្នុងឈាមក៏នឹងកើនឡើងបានដែរ ព្រោះតែជាតិខ្លាញ់វាបានស្តុកទុករយៈពេលយូរ ដែលពិបាកនឹងរំលាយ។…

ស្មានមិនដល់ថា ការក្រោកពីព្រលឹមជាប្រចាំ មានអត្ថប្រយោជន៍ច្រើនយ៉ាងនេះ
សុខភាព

ស្មានមិនដល់ថា ការក្រោកពីព្រលឹមជាប្រចាំ មានអត្ថប្រយោជន៍ច្រើនយ៉ាងនេះ

មនុស្សយើងភាគច្រើនសុទ្ធតែមានទស្សនៈថា “អាចគេងបាន៥នាទីទៀតក៏ល្អដែរ” ដូច្នេះជារៀងរាល់ព្រឹកតែងតែគេងដល់ជ្រុលម៉ោង បន្ទាប់មកប្រញាប់ងើបរួសរាន់ចេញទៅធ្វើការ ជួនកាលមិនបានញុំាអាហារពេលព្រឹកក៏មិនល្អដែរ យូរៗទៅនឹងបណ្តាលក្លាយទៅជាទម្លាប់ ។ មហាសេដ្ឋីហុងកុង លី ជែឆឹង ទោះជាគាត់ចូលគេងម៉ោងប៉ុន្មានក៏ដោយ គាត់តែងតែក្រោកឡើងនៅម៉ោង ៥ និង ៥៩នាទីជារៀងរាល់ព្រឹក បន្ទាប់ពីរៀបចំខ្លួនរួច គាត់តែងអានកាសែត វាយកូនហ្កូលមួយម៉ោង បន្ទាប់មកទៅធ្វើការនៅក្រុមហ៊ុន។ ចុះហេតុអ្វីបានជាគាត់តែងតែក្រោកពីព្រលឹមជាងអ្នកដទៃបែបនេះ ហើយម្តេចក៏ចាត់ទុកពេលវេលាពេលព្រឹកសំខាន់ខ្លាំងម្លេះ? យោងតាមការសិក្សាស្រាវជ្រាវវិទ្យាស្រាស្ត ផ្នែកខួរក្បាលបានឱ្យដឹងថា ក្រោយពេលដែលក្រោកពីព្រលឹមក្នុងរយៈពេល២ម៉ោង ជាពេលដែលខួរក្បាលអាចបញ្ចេញកម្លាំងច្នៃប្រឌិតបានខ្ពស់បំផុត។ ១. ស្រស់ស្រូបអាហារពេលព្រឹកបានគ្រប់គ្រាន់ នៅពេលដែលអ្នកភ្ញាក់ពីព្រលឹម អ្នកអាចធ្វើអាហារពេលព្រឹកដោយស្ងប់ស្ងាត់ ញុំាអាហារបណ្តើរ អានសៀវភៅបណ្តើរ ហើយផឹកកាហ្វេបណ្តើរ…

ផ្សិតចំបើង មិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងអាចជួយការពារជំងឺផ្សេងៗបានថែមទៀតផង
សុខភាព

ផ្សិតចំបើង មិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងអាចជួយការពារជំងឺផ្សេងៗបានថែមទៀតផង

ផ្សិតចំបើង ជាប្រភេទអាហារដែលមនុស្សទូទៅបានស្គាល់ នៅទីជនបទ ផ្សិតចំបើង គឺប្រជាជនយើង តែដើររកវានៅតាមជម្រុកចំបើង ដើម្បីយកវាមកចម្អិន ធ្វើជាម្ហូបសម្រាប់បរិភោគ។ ផ្សិតចំបើងវាក៏មានរស់ជាតិឆ្ងាញ់ ព្រមទាំងមានគុណប្រយោជន៍ផ្នែកសុខភាពមិនតិចដែរ។ ខាងក្រោមនេះគឺ ជាគុណប្រយោជន៍ត្រួតៗនៅពេលអ្នកបានបរិភោគផ្សិតចំបើង។ ១. សម្បូរទៅដោយប្រូតេអ៊ីន នៅក្នុងផ្សិតចំបើងមានប្រូតេអ៊ីនខ្ពស់គួរសមផងដែរ តែខុសពីស៊ុត វាមិនមានជាតិខ្លាញ់ច្រើននោះទេ ហេតុនេះ គឺមានន័យថាផ្សិតចំបើងវាល្អសម្រាប់អ្នកដែលមាន cholesterol ខ្ពស់ ដែលត្រូវការប្រូតេអ៊ីនសម្រាប់ដំណើរការក្នុងរាងកាយ។ ម្យ៉ាងទៀត ជាតិសរសៃ និងអង់ស៊ីមដែលមាននៅក្នុងផ្សិត វាអាចជួយដំណើរការពេលរំលាយអាហាររបស់យើង និង ប្រូតេអ៊ីដែលមាននៅក្នុងផ្សិតវាក៏ជួយដុតរំលាយ cholesterol នៅក្នុងប្រព័ន្ធរំលាយអាហារបានផងដែរ។ ២. ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម…

គុណប្រយោជន៍នៃប្រេងសណ្តែកដី ដែលអ្នកគួរតែដឹង
សុខភាព

គុណប្រយោជន៍នៃប្រេងសណ្តែកដី ដែលអ្នកគួរតែដឹង

ប្រេងសម្រាប់ចម្អិនម្ហូបមានច្រើនប្រភេទណាស់ ហើយគុណប្រយោជន៍របស់ប្រេងនីមួយៗគឺខុសៗគ្នា ម្យ៉ាងវិញទៀត មិនថាប្រេងអ្វីនោះទេ វាសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរបស់វារៀងៗខ្លួន សម្រាប់ប្រើក្នុងការចម្អិនម្ហូប។ ក្នុងនេះដែរ ប្រេងសណ្តែកដី វាត្រូវបានគេស្គាល់ និងបានយកទៅប្រើប្រាស់ក្នុងការចម្អិនម្ហូប ព្រមទាំងប្រើប្រាស់ជាឱសថបុរាណថែមទៀតផង ហើយទាំងនេះវាជាអ្វីដែលយើងគួរដឹងអំពីប្រេងសណ្តែកដែលផ្តល់ទៅឱ្យសុខភាពរបស់យើង ៖ ១. សារធាតុចិញ្ចឹមដែលវាផ្ទុក នៅក្នុងប្រេងសណ្តែកមានផ្ទុកនូវ … – កាឡូរី 119 – ខ្លាញ់ 14g – Saturated fat 2.3g – Monounsaturated fat 6.2g…

ផ្នែកទាំង ៣ លើរាងកាយឡើងពណ៌ខ្មៅ ជាសញ្ញាព្រមានចំៗពីបញ្ហាថ្លើមនិងសួត
សង្គម

ផ្នែកទាំង ៣ លើរាងកាយឡើងពណ៌ខ្មៅ ជាសញ្ញាព្រមានចំៗពីបញ្ហាថ្លើមនិងសួត

ចូរសង្កេតមើលលើរាងកាយរបស់អ្នក បើផ្នែកទាំង ៣ នេះ ឡើងទៅជាពណ៌ខ្មៅស្រអាប់ ឬពណ៌ខ្មៅសុទ្ធ នោះវាជាសញ្ញាព្រមានច្បាស់ៗថា អ្នកកំពុងមានបញ្ហាថ្លើមឬសួត ឬមុខងារដំណើរការរបស់វាមានការចុះថយ ហើយអ្នកគួរតែប្រុងប្រយ័ត្ន និងឆ្លៀតពេលទៅពិភាក្សាជាមួយគ្រូពេទ្យ៖ ៣) ច្រមុះខ្មៅ ច្រមុះមានការជាប់ពាក់ព័ន្ធនឹងផ្នែកសួត ហើយបើសុខភាពសួតរបស់អ្នកមិនល្អ នោះក៏នាំឲ្យផ្លូវដង្ហើមមានបញ្ហាដូចគ្នា។ បើអ្នកឡើងស្នាមអុជខ្មៅ ឬជាំខ្មៅរាលលើផ្នែកនៃច្រមុះ នោះវាជាសញ្ញា បង្ហាញថាសួតកំពុងមានបញ្ហា។ ក៏ដោយសារតែការថយចុះនៃចរន្តឈាម ដែលនាំឲ្យស្ទះហើយអសមត្ថភាពនៃការបញ្ចេញជាតិពុលនិងកាកសំណល់ចេញពីរាងកាយ។ នៅពេលដែលវាកកកុញខ្លាំង វានឹងនាំឲ្យស្បែកលើផ្នែកច្រមុះប្រែទៅជាសភាពពណ៌ខ្មៅហ្នឹងឯង។ ២) មុខស្រអាប់ខ្មៅ នៅពេលស្បែកមុខខ្មៅឬឡើងស្រអាប់ មិនស្រស់ថ្លា នោះគឺមកពីថ្លើមមិនមានឈាមគ្រប់គ្រាន់ ពោលគឺធ្វើឲ្យស្បែកហាក់មើលទៅគ្មានសរសៃឈាមទាល់តែសោះ។ ពេលហ្នឹងហើយវានាំឲ្យស្បែកប្រែទៅជាពណ៌រាងលឿងស្រអាប់ ឬពណ៌រាងប្រផេះជាំ។…

មិន​បាច់​រក​ស្រក​គីឡូ​ឃើញ​ទេ បើ​អ្នកនៅតែ​ទម្លាប់​ធ្វើ​រឿង​ទាំង ៧ នេះ​នៅ​ពេល​យប់
សង្គម

មិន​បាច់​រក​ស្រក​គីឡូ​ឃើញ​ទេ បើ​អ្នកនៅតែ​ទម្លាប់​ធ្វើ​រឿង​ទាំង ៧ នេះ​នៅ​ពេល​យប់

រៀងរាល់​យប់​ប្រសិន​អ្នក​នៅ​មិន​បោះ​ចោល​ទម្លាប់​មិន​ល្អ ៧ យ៉ាង​នេះ នោះ​រាងកាយ​របស់​អ្នក​នឹង​នៅ​តែ​បន្ត​ឡើង​ទម្ងន់ ហើយ​កាន់​តែ​ដុះ​ក្បាល​ពោះ គ្មាន​ផ្លូវ​រក​ស្រក​គីឡូ​ឃើញ​នោះ​ទេ។។ ៧) ទទួល​អាហារ​ពេល​ល្ងាច​លើសលប់ កម្រិត​នៃ​ការ​ចំណាយ​ថាមពល​ចេញ​ពី​រាងកាយ​ចាប់​ពី​ពេល​ល្ងាច​ទៅ​ក៏​មាន​តិចតួច​ខ្លាំង​ណាស់ បែប​នេះ​វា​ធ្វើ​ឲ្យ​រាងកាយ​យើង​ដុត​កាឡូរី​បាន​ទាប​បំផុត។ អ៊ីចឹង​ប្រសិន​អ្នក​ទទួល​ទាន​ក្នុង​បរិមាណ​ដ៏​ច្រើន​មួយ នោះ​រាងកាយ​ប្រាកដ​ជា​ឡើង​ទម្ងន់​ឆាប់​រហ័ស។ ៦) ទទួល​ទាន​ហើយ​ចូល​ដំណេក នៅ​ពេល​អ្នក​ទទួល​ទាន​អាហារ​ហើយ ចូល​ដំណេក​ភ្លាម នោះ​វា​ធ្វើ​ឲ្យ​អាហារ​មិន​រំលាយ និង​ធ្វើ​ឲ្យ​ធ្ងន់​ក្រពះ​ពិបាក​ក្នុង​ការ​គេង។ នៅ​ពេល​ក្រពះ​ពេញ​ពេក នាំ​ឲ្យ​រំញោច​រាងកាយ​ផលិត​មេឡានីន​តិច បណ្តាល​ឲ្យ​យើង​គេង​មិន​លក់ ហើយ​មាន​ហានិភ័យ​នៃ​ការ​ឡើង​ជាតិ​ខ្លាញ់។ ៥) ទទួល​ទាន​បណ្តើរ​មើល​ទូរទស្សន៍​បណ្តើរ សកម្មភាព​បែប​នេះ​ពុំ​បាន​ធ្វើ​ឲ្យ​អ្នក​ផ្តោត​លើ​ការ​ទទួល​ទាន​អាហារ​នោះ​ទេ បែប​នេះ​អ្នក​នឹង​មិន​មាន​សញ្ញា​មួយ​ដែល​ប្រាប់​ឲ្យ​ខ្លួន​ឯង​ដឹង​ថា ក្រពះ​ឆ្អែត​នោះ​ឡើយ ហើយ​ចេះ​តែ​ទទួល​ទាន​បន្ត​ឥត​ឈប់ រហូត​ដល់​អស់​ពី​ចាន ឬ​ទ្រលាន់​ទទួល​ទាន​លែង​ចូល។ ហេតុផល​នេះ​នាំ​ឲ្យ​ឡើង​ទម្ងន់​ងាយ​បំផុត។ ៤)…

មុននឹងទទួលទាន Yogurt ឬយ៉ាអួរ អ្នកគួរតែដឹងពីសារៈប្រយោជន៍របស់វាឱ្យបានច្បាស់
សុខភាព

មុននឹងទទួលទាន Yogurt ឬយ៉ាអួរ អ្នកគួរតែដឹងពីសារៈប្រយោជន៍របស់វាឱ្យបានច្បាស់

Yogurt ឬយ៉ាអ៊ួរ ជាផលិតផលដែលផលិតចេញពីទឹកដោះគោ ដែលមនុស្សទូទៅនិយមយកមកទទួលទាន វាក៏ត្រូវចាត់ទុកជាអាហារផ្អាប់ផងដែរ។ យ៉ាអ៊ួរ ត្រូវបានមនុស្សដឹងថាវាមានប្រយោជន៍ដល់សុខភាពជាច្រើន ចុះសារៈប្រយោជន៍របស់យ៉ាអ៊ួរដែលផ្តល់ដល់សុខភាពរបស់មានអ្វីខ្លះ? ខាងក្រោមនេះ គឺជាសារៈប្រយោជន៍ត្រួសៗដែលយើងទទួលបានបន្ទាប់ពីការទទួលទានយ៉ាអ៊ួរ ១. Yogurt ធ្វើឡើងយ៉ាងដូចម្តេច? Yogurt ឬយ៉ាអ៊ួរ វាត្រូវបានផលិតចេញពីទឹកដោះគោស្រស់ ដែលយកទៅធ្វើការបំបែកដោយមីក្រូសារពាង្គកាយ ឬហៅថាម្យ៉ាងទៀតបានថា ការផ្អាប់ដើម្បីឱ្យទឹកដោះគោស្រស់កាច់ ផលិតចេញជា Yogurt។ ជាទូទៅ ដំណើរការបំបែកនេះបាត់តេរីដែលមានប្រយោជន៍ទាំងនោះ គឺធ្វើការបំលែង lactose ដែលជាស្ករនៅក្នុងទឹកដោះគោឱ្យទៅជា lactic acide ដែលធ្វើឱ្យវាកើតជារស់ជាតិផ្សេង ព្រមទាំង ទម្រង់ខុសពីទឹកដោះគោ។ ២.…

មិននឹកស្មានថា គ្រាប់រីករាយ មានអត្ថប្រយោជន៍ដល់ថ្នាក់នេះ
សុខភាព

មិននឹកស្មានថា គ្រាប់រីករាយ មានអត្ថប្រយោជន៍ដល់ថ្នាក់នេះ

គ្រាប់រីករាយ ឬ Pistachio ជាប្រភេទគ្រាប់ធញ្ញជាតិ ដែលមានរសជាតិឆ្ញាញ់ និងផ្តល់អត្ថប្រយោជន៍ផ្នែកសុខភាពជាច្រើន។ វាជាប្រភពនៃប្រូតេអ៊ីន ជាតិសរសៃ ព្រមទាំង antioxidants មនុស្សភាគច្រើនតែងបញ្ចូលវាទៅក្នុងរបបអាហារសម្រាប់គ្រប់គ្រងលើទម្ងន់របស់ពួកគាត់ និងជួយដល់សុខភាពពោះវៀនធំរបស់គាត់ថែមទៀត។ ដូច្នេះហើយខាងក្រោមនេះ គឺជាសារៈប្រយោជន៍របស់គ្រាប់រីករាយដែលអ្នកគួរដឹង ៖ ១. សារធាតុចិញ្ចឹម នៅក្នុងគ្រាប់រីករាយវាមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ដោយក្នុង 28g វាផ្ទុកទៅដោយ ៖ – កាឡូរី 159 – កាបូអ៊ីត្រាត 8g – កាកសរសៃ 3g –…

សកម្មភាព​សាមញ្ញ​ ៣ អាច​ឲ្យ​អ្នក​ស្រក​ទម្ងន់ គ្រាន់​តែ​ធ្វើ​វា​ពេល​កំពុង​ធ្វើ​ដំណើរ
សង្គម

សកម្មភាព​សាមញ្ញ​ ៣ អាច​ឲ្យ​អ្នក​ស្រក​ទម្ងន់ គ្រាន់​តែ​ធ្វើ​វា​ពេល​កំពុង​ធ្វើ​ដំណើរ

នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ថ្មើរ​ជើង​នៅ​ពេល​ណា​មួយ មិន​ថា​តែ​ពេល​នៅ​សាលា ឬ​កន្លែង​ធ្វើ​ការ ក៏​អ្នក​អាច​ធ្វើ​លំហាត់​ប្រាណ​កំឡុង​ពេល​នោះ​បាន​ដែរ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ។ ខាង​ក្រោម Knongsrok ណែនាំ​សកម្មភាព​សាមញ្ញ ៣ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់ និង​មាន​រូប​រាងកាយ​ស្អាត៖ ៣) ដើរ​ជណ្តើរ​ជើង ជា​ជាង​ជណ្តើរ​យន្ត​ឬ​ប្រអប់ អ្នក​ដែល​មាន Condo ឬ​ទៅ​កន្លែង​ធ្វើ​ការ​ដែល​មាន​ទីតាំង​ខ្ពស់ ហើយ​មាន​ជម្រើស​រវាង​ជណ្តើរ​ជើង និង​ជណ្តើរ​ប្រអប់។ នៅ​ករណី​ដែល​អ្នក​មិន​ប្រញាប់​នោះ​ទេ សុំ​ធ្វើ​ការ​ថ្មើរ​ជើង​គឺ​ល្អ​បំផុត ព្រោះ​តាម​រយៈ​ការ​ថ្មើរ​ជើង​នៅ​ជណ្តើរ​ជើង ១៥ នាទី អាច​ឲ្យ​អ្នក​ដុត​កាឡូរី​ចេញ​ពី​ខ្លួន​បាន ១៥០ គីឡូ​កាឡូរី​ផង​ដែរ។ លើស​ពី​នេះ​ការ​ថ្មើរ​ជើង​ច្រើន ក៏​ជួយ​ឲ្យ​ផ្នែក​នៃ​ត្រគាក​មើល​ទៅ​មាន​ភាព​រឹងមាំ​ល្អ​ថែម​ទៀត។ ២) ជំនួស​ពី​ការ​ជិះ​រថយន្ត ឬ​ម៉ូតូ​មក​ជា​ការ​ជិះកង់…

សាច់ទាមានរសជាតិឆ្ងាញ់មែន តែផ្នែក ៤ នេះផ្ទុកដោយជាតិពុល ដែលអ្នកមិនគួរបរិភោគ
សង្គម

សាច់ទាមានរសជាតិឆ្ងាញ់មែន តែផ្នែក ៤ នេះផ្ទុកដោយជាតិពុល ដែលអ្នកមិនគួរបរិភោគ

សាច់ទាជាប្រភេទសាច់ម្យ៉ាងដែលមានរសជាតិឆ្ងាញ់ តែអ្នកក៏មិនគួរបរិភោគទាំងមូលនោះដែរ ព្រោះមានផ្នែកខ្លះផ្ទុកនូវជាតិពុល ដែលអាចគ្រោះថ្នាក់ដល់សុខភាព៖ ៤) កញ្ចូញគូថទា វាមានរសជាតិប្លែក ហើយមនុស្សជាច្រើនមានចំណង់ទៅផ្នែកនោះតែម្តង យ៉ាងណាអ្នកគួរតែជៀសវាង ព្រោះតំបន់កញ្ចូញគូថនេះមានផ្ទុកនូវបាក់តេរីជាច្រើន ដែលពិបាកនឹងលាងសម្អាតអស់។ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏ប្រមូលផ្តុំទៅដោយជាតិខ្លាញ់ កូលេស្តេរ៉ូលខ្ពស់ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពថែមទៀត។ ជាពិសេសអ្នកមានជំងឺបេះដូង លើសឈាមឬខ្វះឈាមត្រូវតែជៀសផ្នែកនេះឲ្យបាន។ ៣) កទា អ្នកនិយមទទួលទានសុរា ក៏ចូលចិត្តផ្នែកនេះខ្លាំងដែរ ព្រោះឲ្យតែបានជញ្ជក់ៗយកជាតិទោះមិនសូវមានសាច់ ក៏ឆ្ងាញ់ដែរ។ យ៉ាងណាវាមានជាលិកាម្យ៉ាងឲ្យឈ្មោះថា Lymphatic ដែលនៅពេលលេបវាចូលក្នុងខ្លួនអ្នក ក៏អាចបណ្តាលឲ្យកើតជំងឺបានដែរ។ ២) គ្រឿងក្នុង គ្រឿងក្នុងនៃទា កាន់តែចាំបាច់ត្រូវជៀសវាង តួយ៉ាងដូចជាថ្លើម ពោះវៀន…

ចង់ឲ្យប្រព័ន្ធភាពសាំរឹងមាំ មិនងាយផ្ដាសាយ ត្រូវប្តូរមកទម្លាប់ទទួលទានអាហារ ៨ ប្រភេទនេះ
សង្គម

ចង់ឲ្យប្រព័ន្ធភាពសាំរឹងមាំ មិនងាយផ្ដាសាយ ត្រូវប្តូរមកទម្លាប់ទទួលទានអាហារ ៨ ប្រភេទនេះ

អាហារនិងភេសជ្ជៈទាំង ៨ ខាងក្រោមនេះ មានផ្ទុកនូវសារធាតុចិញ្ចឹម រ៉ែ និងមានសមត្ថភាពពង្រឹងប្រព័ន្ធភាពសាំក្នុងរាងកាយ អាចការពារមិនងាយឲ្យអ្នកកើតជំងឺផ្តាសាយនៅក្នុងរដូវភ្លៀងធ្លាក់នេះ។ ដូច្នេះហើយអ្នកគួរតែប្តូរទម្លាប់មកទទួលទានវាឲ្យបានញឹកញាប់ តាមដែលអាចធ្វើទៅបាន៖ ៨) ទឹកដោះគោជូរ ទឹកដោះគោជូរឬយ៉ាអួរមានផ្ទុកនូវសារធាតុ Probiotics ដែលអាចពង្រឹងប្រព័ន្ធភាពសាំ ទ្រទ្រង់ដល់ពោះវៀន ជួយឲ្យមានតុល្យភាពក្នុងការប្រយុទ្ធនឹងបាក់តេរី។ ៧) ផ្លែឈើសម្បូរវីតាមីន C ផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ក៏អាចបង្កើនសមត្ថភាពដំណើរការប្រព័ន្ធភាពសាំក្នុងរាងកាយបានដែរ។ ជាការពិតបើអ្នកមានកង្វះខាតវីតាមីន C នោះងាយនឹងឲ្យខ្លួនប្រាណចុះខ្សោយ ហើយងាយនឹងមានជំងឺមកបៀតបៀន។ ប្រភេទផ្លែឈើមានផ្ទុកវីតាមីន C មានដូចជាផ្លែប៉ោម ចេក ក្រូច ឪឡឹក…

ក្រោយងើបពីគេង បើឧស្សាហ៍ចេញអាការៈ ៣ នេះ ប្រយ័ត្នបន្តិចអ្នកអាចនឹងដាច់សរសៃឈាមខួរក្បាល
សង្គម

ក្រោយងើបពីគេង បើឧស្សាហ៍ចេញអាការៈ ៣ នេះ ប្រយ័ត្នបន្តិចអ្នកអាចនឹងដាច់សរសៃឈាមខួរក្បាល

ជំងឺដាច់សរសៃឈាមខួរក្បាល ពេលខ្លះមកលោងយើងមួយពព្រិចភ្នែកល្មមអាចនឹងឲ្យយើងបាត់បង់អាយុជីវិតក៏មាន។ ប៉ុន្តែយើងក៏អាចកត់សម្គាល់មើលដឹងបានដែរ ពីអាការៈនិងរោគសញ្ញាមួយចំនួន ដែលអ្នកគួរតែប្រុងប្រយ័ត្នទុកជាមុន។ ខាងក្រោមជាចំណុច ៣ ដែលអាចបង្ហាញជាមុនថាអ្នកកំពុងវិវត្តទៅរកជំងឺដាច់សរសៃឈាមខួរក្បាល ហើយគួរតែប្រយ័ត្ន បើកើតមានវាក្រោយក្រោកពីគេង៖ ១) ឈឺក្បាល អ្នកនឹងជួបប្រទះនៅការឈឺចាប់ផ្នែកក្បាល ក្រោយពេលភ្ញាក់ ជាពិសេសជាលិកាខួរក្បាលត្រូវបានរំខានយ៉ាងខ្លាំង ដែលបណ្តាលឲ្យអ្នកមានកង្វះអុកស៊ីហ្សែនថែមទៀតក៏មាន។ សាមញ្ញទៅបើអ្នកចេះតែឈឺក្បាលសឹងរាល់ព្រឹក ហើយមិនបាត់សោះ នោះវាជាសញ្ញាធ្ងន់ធ្ងរដែលត្រូវទៅរកគ្រូពេទ្យជំនាញហើយ។ ក្រៅពីនេះអ្នកក៏អាចជាមានរោគសញ្ញាវិលមុខ ឬពេលខ្លះចង់ក្អួតចង្អោរក៏មាន។ ២) សមត្ថភាពនៃការមើលមានការថយចុះ ចក្ខុវិស័យនៃភ្នែករបស់អ្នក នឹងចាប់ផ្តើមមានការថយចុះ ពោលគឺអាចនាំឲ្យអ្នកចាប់ផ្តើមមើលឃើញអ្វីក៏ស្រអាប់ រាងងងឹតមុខ នោះដោយសារតែការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាលធ្វើទៅមិនបានគ្រប់គ្រាន់។ យ៉ាងណាវានឹងត្រលប់មកសភាពធម្មតាវិញ ក្រោយនោះ ២-៣ នាទី…