
ចង់ដឹងសួតអ្នកនៅល្អឬអត់ មកសង្កេត ៦ ចំណុចនេះ បើមានមួយជារឿងគួរឲ្យបារម្ភហើយ
ប្រសិនអ្នកចង់ដឹងថា ផ្នែកសួតរបស់អ្នក នៅដំណើរការល្អ មានសុខភាពល្អ ឬជួបបញ្ហាអ្វីខ្លះហើយ អ្នកអាចសង្កេតមើលបានតាមរយៈចំណុចទាំង ៦ ដូចខាងក្រោម៖ ៦) ក្រចកដុះមិនធម្មតា បើសភាពនៃការដុះក្រចករបស់អ្នក ចេញមកហាក់មិនធម្មតា ដែលវាក្រាស់ហើយរីកធំចុះមកក្រោម (ដូចបង្ហាញក្នុងរូប) នោះមានន័យថា អ្នកកំពុងមានកង្វះអុកស៊ីហ្សែនក្នុងឈាម។ តាមវេជ្ជសាស្រ្តហៅរោគសញ្ញានេះថា អាចពាក់ព័ន្ធនឹងសាច់ដុំក្នុងសួត។ ៥) ហើមកូនកណ្តុរនៅក អ្នកជក់បារីច្រើន រមែងជួបបញ្ហានេះ ដោយមានកូនកណ្តុរកើតឡើងនៅជុំវិញក និងឆ្អឹងកង។ ប្រសិនអ្នកឃើញមានអាការៈនេះហើយ គួរប្រញាប់ទៅរកអ្នកជំនាញសុខភាពសួតជាបន្ទាន់។ ៤) ឈឺចាប់ទ្រូង ការតឹងទ្រូង គឺជាសញ្ញាព្រមានចំៗនៃជំងឺសួត។ ភាគច្រើនពួកគេជួបអាការៈឈឺចុកចាប់ផ្នែកទ្រូង ដោយហាក់ដូចជាមានដុំពកអ្វីម្យ៉ាងនៅផ្នែកនោះ…




















