សុខភាព

ស្រួល​រក​ហើយ​តម្លៃ​ថោក​ទៀត! នេះ​របស់ ៧ ជួយ​ការពារ​មិន​ឲ្យ​​ជួប​ជំងឺ​ដាច់​សរសៃឈាម
សង្គម

ស្រួល​រក​ហើយ​តម្លៃ​ថោក​ទៀត! នេះ​របស់ ៧ ជួយ​ការពារ​មិន​ឲ្យ​​ជួប​ជំងឺ​ដាច់​សរសៃឈាម

សរសៃឈាម​ក្រហម​ដើរ​តួ​យ៉ាង​សំខាន់ ហើយ​ប្រសិន​វា​ស្ទះ នោះ​អាច​បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​ជា​ច្រើន​ដល់​អាយុ​ជីវិត។ បើ​អ្នក​ចង់​ឲ្យ​សរសៃឈាម​ដើរ​ស្រួល ​នឹង​មិន​មាន​បញ្ហា​ទៅ​ថ្ងៃ​មុខ អ្នក​គួរ​ជ្រើសរើស​ការ​ទទួល​ទាន​អាហារ​ទាំង ៧ ខាង​ក្រោម​ជា​ប្រចាំ៖ ៧) រមៀត រមៀត​មាន​ផ្ទុក​នូវ​សារធាតុ​ប៉ូលីហ្វេណុល ដែល​ត្រូវ​បាន​គេ​ស្គាល់ មាន​ប្រយោជន៍​ចំពោះ​ការ​ការពារ​បេះដូង។ លើស​ពី​នេះ​វា​ក៏​កាត់​បន្ថយ​កូលេស្តេរ៉ុល​អាក្រក់ ដែល​បង្កើត​ឲ្យ​ស្ទះ​សរសៃឈាម​ផង​ដែរ។ ៦) ផ្លែ​ទទឹម សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ការពារ​សរសៃឈាម​ពី​ការ​ខូចខាត។ ក្រៅ​ពី​នេះ​វា​ក៏​ជួយ​ឲ្យ​បេះដូង​ល្អ​ប្រសើរ​ឡើង និង​កាត់​បន្ថយ​កូលេស្តេរ៉ុល​អាក្រក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ៥) ខ្ទឹម​ស ល្អ​បំផុត​សម្រាប់​ជួយ​ឲ្យ​ចរន្ត​ឈាម​ដើរ​ស្រួល។ តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ខ្ទឹម​ស​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ​និង​ការពារ​ជំងឺ​បេះដូង។ លើស​ពី​នេះ​វា​ក៏​អាច​ព្យាបាល​ជំងឺ​ក្រិន​សរសៃឈាម និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​គាំង​បេះដូង ក៏​ដូច​ជា​ដាច់​សរសៃឈាម​ខួរ​ក្បាល​ផង​ដែរ។ ៤) ផ្លែ​បេរ៊ី…

ស្រីៗ​ណា​ខ្លះ មាន​របស់​ ៣ នេះ​ស្តើង​គឺ​អាយុ​វែង តែ​បើ​របស់ ២ នេះ​ខ្មៅ គឺ​អាយុ​ខ្លី
សង្គម

ស្រីៗ​ណា​ខ្លះ មាន​របស់​ ៣ នេះ​ស្តើង​គឺ​អាយុ​វែង តែ​បើ​របស់ ២ នេះ​ខ្មៅ គឺ​អាយុ​ខ្លី

មនុស្ស​ដែល​មាន​ទម្រង់​រូបរាង​ដូច​បង្ហាញ​ខាង​ក្រោម នោះ​អាច​បញ្ជាក់​ពី​ភាព​មាន​សុខភាព​ល្អ ឬ​អាក្រក់​បាន ដែល​វា​ក៏​ជា​កត្តា​ជះ​ឥទ្ធិពល​ដល់​អាយុកាល​ជីវិត​របស់​អ្នក​ផង​ដែរ៖ ១) ចង្កេះ​ស្តើង អ្នក​ដែល​មាន​ចង្កេះ​ស្តើង ឬ​ទំហំ​តូច គឺ​ជា​មនុស្ស​ស្រី ដែល​មាន​សុខភាព​ល្អ មាន​ន័យ​ថា​ពួក​គេ​រក្សា​ទម្ងន់​ខ្លួន​ប្រាណ​បាន​ល្អ។ ក្រៅ​ពី​ជួយ​ឲ្យ​រាងកាយ​មើល​ទៅ​ក្មេង​ជាង​វ័យ ទៀត​សោត​ក៏​បញ្ចៀស​នៅ​ការ​កើត​មាន​ជំងឺ​មួយ​ចំនួន​ថែម​ទៀត​ផង។ ២) ខ្នង​ស្តើង ស្រ្តី​ដែល​មាន​ខ្នង​ស្តើង ឬ​ទំហំ​ខ្នង​តូច ក៏​មាន​ន័យ​ថា​សុខភាព​របស់​នាង​ល្អ​ផង​ដែរ។ ប្រសិន​ខ្នង​ធំ នោះ​គឺ​ប្រមូល​ផ្តុំ​ជាតិ​ពុល និង​ខ្លាញ់​លើស​ច្រើន​ក្នុង​រាងកាយ ដែល​វា​មិន​ល្អ​នោះ​ទេ​ចំពោះ​សុខភាព។ ៣) ជើង​និង​ដៃ​ស្តើង ទាំង​ទំហំ​ជើង​និង​ដៃ​មើល​ទៅ​ស្តើង តូច បើ​ជា​មនុស្ស​ស្រី​ឈាន​ចូល​វ័យ ៣០-៤០ ឆ្នាំ​ហើយ នោះ​មាន​រាងកាយ​ស្ថិត​នៅ​ទម្រង់​ល្អ​បែប​ហ្នឹង​ទៀត នោះ​មាន​ន័យ​ថា អ្នក​មិន​ចាំ​បាច់​ហត់នឿយ​នឹង​មើល​ជំងឺ​ប៉ុន្មាន​ឡើយ…

ឡើងល្មមតាមធម្មជាតិ! ស្រ្តីចង់បានដើមទ្រូងធំ កុំរំលងផ្លែឈើទាំង ៤ នេះ
សង្គម

ឡើងល្មមតាមធម្មជាតិ! ស្រ្តីចង់បានដើមទ្រូងធំ កុំរំលងផ្លែឈើទាំង ៤ នេះ

ស្រ្តីភាគច្រើនដែលចង់បានទ្រូងធំ រមែងផ្តោតលើការប្រើប្រាស់ថ្នាំជំនួយឬទៅកែសម្ផស្ស ដែលជាទូទៅវាងាយនឹងប៉ះពាល់រាងកាយទៅថ្ងៃខាងមុខ។ ក្នុងអត្ថបទនេះ យើងណែនាំពីផ្លែឈើ ៤ ប្រភេទ ដែលវាមានផ្ទុកវីតាមីន និងសារធាតុដែលអាចជួយពង្រីកទំហំដើមទ្រូងស្រ្តីឲ្យឡើងតាមបែបធម្មជាតិ។ ៤) ក្រូចថ្លុង ក្រៅពីជាផ្លែឈើដែលជួយដល់ការសម្រកទម្ងន់ និងជួយដល់ការថែរក្សាស្បែក ជាងនេះវាក៏ជួយបំពេញទំហំដើមទ្រូង ដែលស្រ្តីជាច្រើនចង់បានផងដែរ។ ដោយសារវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដែលអាចជួយបំពេញខ្លាញ់ឡើងទំហំនៅផ្នែកទ្រូងបានយ៉ាងល្អ។ អ្នកគួរតែមានទម្លាប់ទទួលទានវាជាប្រចាំបែបស្រស់ៗក៏បាន ឬច្របាច់យកទឹកក៏បាន ធ្វើបែបណាឲ្យបានទាំងជាតិសរសៃមកជាមួយ។ ៣) ផ្លែបឺរ ផ្លែបឺរ មានផ្ទុកនូវអាស៊ីតខ្លាញ់មិនឆ្អែត និងវីតាមីន A, C, E… ដែលសុទ្ធតែល្អសម្រាប់ការបង្កើតនូវជាលិកាសុដន់ ហើយមានសមត្ថភាពក្នុងការជំរុញអរម៉ូនអឺស្រ្តូសែនរបស់ស្រ្តី…

ប្រការ ៦ ចំនុចត្រូវជៀសវាងដាច់ខាត ព្រោះបង្កជាស្នាមជ្រួញនៅលើស្បែកមុខ
សុខភាព

ប្រការ ៦ ចំនុចត្រូវជៀសវាងដាច់ខាត ព្រោះបង្កជាស្នាមជ្រួញនៅលើស្បែកមុខ

យោងតាមការស្រាវជ្រាវរបបអាហាររបស់អ្នកតមអាហារ និងសូម្បីតែទម្លាប់ប្រចាំថ្ងៃរបស់អ្នកអាចធ្វើឱ្យស្មាមជ្រីវជ្រួញលេចឡើងនៅលើផ្ទៃមុខរបស់អ្នក។ ការយល់ដឹងថាតើអាហារណាដែលគួរចៀសវាង វិធីជ្រើសរើសលាងមុខ និងរបៀបផ្លាស់ប្តូរទម្លាប់របស់អ្នកអាចធ្វើឱ្យអ្នកអាចនៅវ័យក្មេង និងស្រស់ស្អាតបាននៅពេលអ្នកមានវ័យកាន់តែចាស់។ យោងតាមឯកសារបរទេសដែល​ Knongsrok បានប្រែសម្រួលនេះសង្ឃឹមថាមូលហេតុខាងក្រោមនេះនឹងជួយអ្នកយល់ដឹងបានកាន់តែច្រើន និងវិធីជំនះរបស់អ្នកជាមួយនឹងភាពចាស់ជាងវ័យ។ 1. ការគេងមិនលក់នាំឱ្យមានការខ្សោះជាតិទឹកលើស្បែក យោងតាមការសិក្សានេះប្រសិនបើអ្នកគេងមិនលក់សូម្បីតែមួយយប់ ឬគេងបានតិចជាង ៥ ម៉ោងក្នុងមួយថ្ងៃវាអាចនាំឱ្យបាត់បង់ជាតិទឹក និងបន្ថយរបាំងការពារស្បែក។ ការសំរាកបានគ្រប់គ្រាន់គឺជាគន្លឹះក្នុងការធ្វើឱ្យមានភាពស្រស់ថ្លាឡើងវិញ និងការលូតលាស់កោសិកាថ្មី ដូច្នេះប្រសិនបើអ្នកសម្រាកឱ្យបានស្រួលត្រឹមត្រូវអ្នកនឹងអាចនៅក្មេងជាងវ័យ។ 2. កង្វះសារធាតុប្រឆាំងអុកស៊ីតកម្មមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងការបង្កើតស្នាមជ្រួញនៅលើស្បែកមុខកាន់តែច្រើន © depositphotos.com វីតាមីន A, C, E និងប៉ូតាស្យូមគឺចាំបាច់ណាស់សម្រាប់ស្បែកដែលមានសុខភាពល្អ។ Knongsrok សូមណែនាំឱ្យអ្នកញ៉ាំបន្លែឱ្យបានច្រើន ជាពិសេសការ៉ុត ប៉េងប៉ោះ…

បាន​សាក​នៅ? មិន​ត្រឹម​តែ​ឆ្ងាញ់ ទឹក​ត្របែក​មាន​បង្កប់​ប្រយោជន៍​ធំ ៥ នេះ​ដល់​សុខភាព
សង្គម

បាន​សាក​នៅ? មិន​ត្រឹម​តែ​ឆ្ងាញ់ ទឹក​ត្របែក​មាន​បង្កប់​ប្រយោជន៍​ធំ ៥ នេះ​ដល់​សុខភាព

ទឹក​ត្របែក​ក្រៅ​ពី​មាន​រសជាតិ​ឆ្ងាញ់ វា​ថែម​ទាំង​ផ្តល់​នូវ​ប្រយោជន៍​អស្ចារ្យ​ជា​ច្រើន​ទៀត​ផង​ដល់​សុខភាព​រាងកាយ​របស់​អ្នក។ ខាង​ក្រោម Knongsrok បង្ហាញ ៥ ចំណុច​ដូច​ត​ទៅ៖ ៥) ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់ មិន​ត្រឹម​តែ​ជួយ​ឲ្យ​ស្បែក​ស្អាត​ប៉ុណ្ណោះ​ទេ ទៀត​សោត​ទឹក​ត្របែក​ក៏​ជួយ​សម្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។ ផ្លែ​ត្របែក​មិន​មាន​កាឡូរី​ច្រើន​ទេ តែ​សម្បូរ​ទៅ​ដោយ​វីតាមីន​និង​សារធាតុ​ចិញ្ចឹម ដែល​ល្អ​សម្រាប់​អ្នក​ដែល​ចង់​ស្រក​ទម្ងន់ ព្រោះ​វា​មាន​កាឡូរី​ទាប​ ហើយ​មាន​ការ​ផ្គត់ផ្គង់​ពេញលេញ​ដល់​រាងកាយ។ ៤) ការពារ​ការ​ទល់​លាមក ប្រសិន​អ្នក​មាន​បញ្ហា​ទល់​លាមក យើង​ណែនាំ​ឲ្យ​សាកល្បង​ទឹក​ត្របែក គឺ​ជា​ជម្រើស​ល្អ​បំផុត​មួយ។ ដោយសារ​តែ​ជាតិ​សរសៃ​មាន​នៅ​ក្នុង​នោះ អាច​ជួយ​ជំរុញ​កាក​សំណល់​ចេញ​ពី​រាងកាយ​បាន​យ៉ាង​រលូន។ វា​ក៏​ផ្តល់​ជាតិ​ទឹក​ដល់​រាងកាយ​ផង​ដែរ ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ល្អ​សម្រាប់​អ្នក​អ្នក​មាន​បញ្ហា​ឈឺ​ក្រពះ ឬ​រលាក​ក្រពះ​ជា​ដើម។ ៣) ជួយ​ដល់​សុខភាព​បេះដូង ទឹក​ត្របែក​នឹង​ជួយ​រក្សា​តុល្យភាព​ត្រឹមត្រូវ​នៃ​កម្រិត​សូដ្យូម និង​ប៉ូតាស្យូម​ ហើយ​រក្សា​តុល្យភាព​សម្ពាធ​ឈាម​របស់​អ្នក​ថែម​ទៀត។…

ប្រយ័ត្ន​ឲ្យ​មែនទែន! ងើប​ពី​ព្រឹក បើ​ចេញ​សញ្ញា ៤ មាន​ន័យ​ថា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ហើយ
សង្គម

ប្រយ័ត្ន​ឲ្យ​មែនទែន! ងើប​ពី​ព្រឹក បើ​ចេញ​សញ្ញា ៤ មាន​ន័យ​ថា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ហើយ

ពេល​ក្រោក​ពី​គេង​នៅ​ព្រឹក​ព្រលឹម បើ​អ្នក​សង្កេត​ឃើញ​ខ្លួន​ឯង​មាន​ចេញ​សញ្ញា​ដូច​បង្ហាញ​ខាង​ក្រោម​នេះ​មក អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់ ព្រោះ​សុខភាព​អ្នក​កំពុង​មាន​បញ្ហា ដោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ អាច​វិវត្ត​ទៅ​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម៖ ៤) ឧស្សាហ៍​ឈឺក្បាល​ញឹកញាប់ នៅ​ពេល​សម្ពាធ​ឈាម​ឡើង​ចុះ​លឿន វា​នឹង​ធ្វើ​ឲ្យ​សរសៃឈាម​ក្នុង​ខួរក្បាល​ទទួល​រង​សម្ពាធ នាំ​ឲ្យ​មាន​ការ​ឈឺចាប់​ផ្នែក​តំបន់​ក្បាល។ ដូច្នេះ​ហើយ​បើ​មាន​អាការៈ​ឈឺក្បាល ក្អួត​ចង្អោរ ទាំង​ព្រឹក អ្នក​គួរ​តែ​ប្រយ័ត្ន​ឲ្យ​មែនទែន​ និង​ឆ្លៀត​ពេល​ទៅ​ពិនិត្យ​សុខភាព​ជា​បន្ទាន់។ ៣) ឧស្សាហ៍​ឈឺ​ត្រចៀក នៅ​ពេល​ដែល​សរសៃឈាម​ឡើង​ក្រាស់​ប្រមូល​ផ្តុំ​ក្បែរ​តំបន់​ត្រចៀក វា​នឹង​បណ្តាល​ឲ្យ​អ្នក​ហាល់​មាន​អាការៈ​ឈឺចាប់​ត្រង់​ផ្នែក​នោះ។ ២) ភ្ញាក់​មក​ឧស្សាហ៍​វិល​មុខ បើ​អ្នក​គេង​គ្រប់គ្រាន់​ហើយ ៦ ទៅ ៨ ម៉ោង តែ​ក្រោក​មក​នៅ​តែ​មាន​អាការៈ​វិល​មុខ នោះ​មាន​ន័យ​ថា​ខ្វះ​អុកស៊ីហ្សែន​បញ្ជូន​ទៅ​កាន់​ខួរក្បាល។ ស្ថានភាព​នេះ​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រោះ​មួយ​រំពេច​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​អ្នក​បាន។ ដូច្នេះ​ហើយ​បើ​ជួប​បញ្ហា​បែប​ហ្នឹង…

មិនគួរមើលរំលង! នេះទម្លាប់ប្រចាំថ្ងៃ ៣ ដែលអាចជួយឲ្យស្រកទម្ងន់ដោយមិនដឹងខ្លួន
សង្គម

មិនគួរមើលរំលង! នេះទម្លាប់ប្រចាំថ្ងៃ ៣ ដែលអាចជួយឲ្យស្រកទម្ងន់ដោយមិនដឹងខ្លួន

តាមពិតទៅការសម្រកទម្ងន់ មិនសុទ្ធតែពឹងផ្អែក ១០០ ភាគរយ ទៅលើការជ្រើសរើសរបបអាហារ ការហាត់ប្រាណនោះទេ ផ្ទុយទៅវិញវាក៏មានទាក់ទិននឹងទម្លាប់រស់នៅប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗផងដែរ។ ទាំងការឈរ អង្គុយ គេង រឿងសាមញ្ញៗទាំងអស់នោះ សុទ្ធតែជាកត្តាជះឥទ្ធិពលដល់ទម្ងន់រាងកាយរបស់អ្នក។ ខាងក្រោម Knongsrok បង្ហាញទម្លាប់សាមញ្ញ ៣ ដែលអ្នកចង់សម្រកទម្ងន់មិនគួរមើលរំលង៖ ៣) ការដកដង្ហើម កុំគិតថាវាអត់ប្រយោជន៍ ដោយការដកដង្ហើមចេញចូលតាមរយៈពោះ ពោលគឺដង្ហើមចេញចូលតាមមាត់ជំនួសការដកតាមច្រមុះ យូរទៅក៏អាចជួយឲ្យក្បាលពោះរាបស្មើបានដែរ។ ព្រោះការអង្គុយ ហើយដកដង្ហើមវែងៗចេញពីពោះនេះ ដូចជាការធ្វើលំហាត់ប្រាណមួយអ៊ីចឹងដែរ។ ២) បម្លាស់ប្តូរសីតុណ្ហភាពទឹក កំឡុងពេលអ្នកងូតទឹក អ្នកអាចងូតទឹកត្រជាក់មុនខ្ទង់ ១ នាទីដំបូង…

អ្នក​កំពុង​លើស​ជាតិ​ប្រៃ​ហើយ បើ​ចេញ​សញ្ញា ៦ នេះ​មក ត្រូវ​ប្រញាប់​ប្តូរ​របប​អាហារ​ជា​បន្ទាន់
សង្គម

អ្នក​កំពុង​លើស​ជាតិ​ប្រៃ​ហើយ បើ​ចេញ​សញ្ញា ៦ នេះ​មក ត្រូវ​ប្រញាប់​ប្តូរ​របប​អាហារ​ជា​បន្ទាន់

របប​អាហារ​ប្រចាំ​ថ្ងៃ​ហ្នឹង​ហើយ​ ជា​កត្តា​កំណត់​ពី​សុខភាព​របស់​អ្នក​មួយ​ផ្នែក​ធំ ដែល​នាំ​ឲ្យ​បងប្អូន​យើង​ខ្លះ​ទៅ​មាន​ជំងឺ​ទឹក​នោម​ផ្អែម/ប្រៃ ឬ​លើស​ឈាម​ជា​ដើម ក៏​ដោយសារ​តែ​មិន​បាន​ពិនិត្យ​សុខភាព​ជា​ប្រចាំ ឬ​ព្រងើយ​កន្តើយ​នៅ​រោគ​សញ្ញា​មួយ​ចំនួន។ ខាង​ក្រោម Knongsrok សូម​ចែករំលែក​នូវ​សញ្ញា​ព្រមាន​ទាំង ៦ បង្ហាញ​ច្បាស់​ថា រាងកាយ​កំពុង​លើស​ជាតិ​ប្រៃ ដែល​ទាមទារ​ឲ្យ​អ្នក​ត្រូវ​ផ្លាស់ប្តូរ​របប​អាហារ​ជា​បន្ទាន់៖ ៦) តែងតែ​មាន​អារម្មណ៍​ស្រេក​ទឹក ការ​ទទួល​ទាន​អំបិល​ច្រើន​ពេក នឹង​ធ្វើ​ឲ្យ​រាងកាយ​ត្រូវ​ការ​បន្ថែម​ជាតិ​ទឹក​ជា​ញឹកញាប់។ វា​ងាយ​យល់​ទេ ដូច​គ្នា​ទៅ​នឹង​ពេល​អ្នក​ទទួល​ទាន​អាហារ​ប្រៃ គឺ​អ្នក​រមែង​ស្រេក​ទឹក​ជាង​ពេល​ទទួល​ទាន​អាហារ​ផ្អែម​ហើយ។ ៥) សម្ពាធ​ឈាម​ឡើង​ខ្ពស់ សញ្ញា​ចម្បង​មួយ​ផ្សេង​ទៀត​ គឺ​ការ​កើន​ឡើង​នៅ​សម្ពាធ​ឈាម ដោយសារ​តែ​តម្រង​នោម​របស់​អ្នក។ នោះ​គឺ​ត្រង់​ថា​ពេល​អ្នក​ទទួល​ទាន​ជាតិ​ប្រៃ​ច្រើន​ពេក វា​នឹង​ធ្វើ​ឲ្យ​តម្រង​នោម​ពិបាក​ក្នុង​ការ​កម្ចាត់​ជាតិ​ទឹក​មិន​ត្រូវ​ការ​ ចេញ​ពី​រាងកាយ ដែល​នាំ​ឲ្យ​សម្ពាធ​ឈាម​មាន​ការ​កើន​ឡើង។ ៤) ឈឺ​ឆ្អឹង ការ​លូតលាស់​នៃ​ឆ្អឹង…

នេះ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ៣ សម្រាប់​ក្មេង​តូចៗ​ដែល​មិន​ទម្លាប់​ចូល​គេង​មុន​ម៉ោង ១០ យប់
សង្គម

នេះ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ៣ សម្រាប់​ក្មេង​តូចៗ​ដែល​មិន​ទម្លាប់​ចូល​គេង​មុន​ម៉ោង ១០ យប់

ការ​គេង គឺ​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត ហើយ​ជា​ពិសេស​សម្រាប់​កុមារ​តូចៗ ម្តាយ​ឪពុក​ទាំង​ឡាយ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែនទែន។ តាម​ការ​ស្រាវជ្រាវ​ប្រសិន​អ្នក​មិន​ទម្លាប់​ពួក​គេ​ឲ្យ​ចូល​គេង​មុន​ម៉ោង ១០ យប់​ នោះ​នឹង​ជះ​ផល​ប៉ះពាល់​ធំ ៣ ​ដូច​ខាង​ក្រោម៖ ៣) រាំងស្ទះ​ការ​លូត​កម្ពស់ កម្ពស់​របស់​កុមារ​វា​ផ្អែក​លើ​ហ្សែន​ដែល​ឪពុកម្តាយ​បាន​ផ្តល់ ៧០ ភាគរយ ហើយ​កត្តា​ផ្សេង​ទៀត ៣០ ភាគរយ។ ដ្បិត​បើ ៣០ ភាគរយ​នេះ​មិន​ជា​តួ​លេខ​ធំ តែ​វា​ក៏​ប៉ះពាល់​ទៅ​ថ្ងៃ​អនាគត​របស់​ក្មេង​ផង​ដែរ។ ការ​គេង​ក៏​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​កម្ពស់​កុមារ​ដូច​គ្នា ហើយ​ពេលវេលា​លូតលាស់​អ័រម៉ូន​កម្ពស់​រាងកាយ​ដ៏​ល្អ​បំផុត​របស់​កុមារ គឺ​កើត​ឡើង​នៅ​ចន្លោះ​ពី​ម៉ោង ១០ យប់​ទៅ​ម៉ោង ១ ទាប​ភ្លឺ និង​ម៉ោង ៥…

របស់​សាមញ្ញ ៥ ក្នុង​ផ្ទះ ផ្តុំ​សុទ្ធ​តែ​បាក់តេរី​អាច​បង្ក​ជំងឺ បន្ថយ​អាយុ​អ្នក​ដោយ​មិន​ដឹង​ខ្លួន
សង្គម

របស់​សាមញ្ញ ៥ ក្នុង​ផ្ទះ ផ្តុំ​សុទ្ធ​តែ​បាក់តេរី​អាច​បង្ក​ជំងឺ បន្ថយ​អាយុ​អ្នក​ដោយ​មិន​ដឹង​ខ្លួន

មាន​របស់របរ​ជា​ច្រើន​នៅ​ជុំវិញ​ខ្លួន​យើង ដែល​យើង​មិន​សូវ​ប្រយ័ត្ន​ហើយ​គិត​ថា​វា​មិន​អី តែ​ការ​ពិត​វា​ជា​ដើមចម​បង្ក​ឲ្យ​ក្លាយ​ទៅ​ជា​មេរោគ​ឬ​បាក់តេរី​រាតត្បាត​មក​ក្នុង​រាងកាយ​យើង​ដោយ​មិន​ដឹង​ខ្លួន។ ខាង​ក្រោម Knongsrok បង្ហាញ​របស់ ៥ នៅ​ក្នុង​ផ្ទះ ដែល​អ្នក​មិន​ត្រូវ​មើល​រំលង​នោះ​ទេ៖ ៥) ចាន​ពរ្សឺឡែន​ដែល​មាន​គុណភាព​អន់ ចាន​បាយ​ចាន​សម្ល​ដែល​យើង​ប្រើប្រាស់​ជា​រៀងរាល់​ថ្ងៃ ក៏​ត្រូវ​ពិនិត្យ​ឲ្យ​មែនទែន ព្រោះ​បើ​របស់​មិន​មាន​គុណភាព នោះ​វា​ក៏​អាច​នឹង​បណ្តាល​ឲ្យ​យើង​កើត​ជំងឺ​មហារីក​បាន។ វា​កើត​ឡើង​តាម​រយៈ​ការ​រលាយ​នៃ​ជ័រ​មេឡាមីន ក្រោយ​ចាន​នោះ​ទប់ទល់​នឹង​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ពេក​មិន​បាន។ សារធាតុ​ជ័រ​ដែល​រលាយ​ចូល​មក​ក្នុង​រាងកាយ​ នឹង​អាច​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​មហារីក​នៅ​ថ្ងៃ​ខាង​មុខ ដូច្នេះ​អ្នក​គួរ​តែ​ជ្រើសរើស​ប្រើប្រាស់​ចាន​ណា ដែល​មាន​គុណភាព​ខ្ពស់​ពិត​ប្រាកដ។ ៤) សំលៀកបំពាក់​មួយ​ចំនួន សំលៀកបំពាក់​មួយ​ចំនួន​ ជា​ពិសេស​គឺ​របស់​កុមារ ដែល​វា​មិន​សូវ​មាន​ភាព​ធន់ និង​គុណភាព​ល្អ នោះ​វា​ក៏​អាច​រលាយ​ជ័រ​ចូល​តាម​រន្ធ​ញើស ឬ​ចូល​តាម​ទឹក​មាត់​នៅ​ពេល​ដែល​ក្មេង​ខាំ​លេង។ ផល​វិបាក​របស់​វា គឺ​អាច​វិវត្ត​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ និង​ភាព​សុាំ…

រូបមន្តធម្មជាតិយកទៅណាអស់! វិធីសាមញ្ញ ៤ អាចដោះស្រាយបញ្ហាប្រេះកែងជើងយ៉ាងមានប្រសិទ្ធភាព
សង្គម

រូបមន្តធម្មជាតិយកទៅណាអស់! វិធីសាមញ្ញ ៤ អាចដោះស្រាយបញ្ហាប្រេះកែងជើងយ៉ាងមានប្រសិទ្ធភាព

នៅពេលដែលអ្នកស្ថិតនៅទីតាំងត្រជាក់យូរពេក ឬប្រើប្រាស់ស្បែកជើងឃ្លុបជិតយូរពេក ក៏អាចនាំឲ្យកើតបញ្ហាប្រេះកែងជើង។ ជាពិសេសសម្រាប់នារីៗបើជួបបញ្ហានេះ ពេលពាក់ស្បែកជើងកែង គឺពិបាកមើលខ្លាំងណាស់ វាមិនរលោងស្អាតដូចគេនោះទេ។ យ៉ាងណាអត្ថបទនេះ យើងសូមបង្ហាញពីរូបមន្តធម្មជាតិ ៤ អាចបំបាត់បញ្ហាប្រេះកែងជើងយ៉ាងមានប្រសិទ្ធភាព ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំអ្វីមកលាបឡើយ៖ ៤) ក្រូចឆ្មារ ច្របាច់ក្រូចឆ្មារមកក្នុងទឹកក្ដៅឧណ្ហ៍ៗ” (ប្រសិនមានប្រេងអូលីវសូមលាយវាចូល) ហើយត្រាំជើងរបស់អ្នកទៅក្នុងនោះរយៈពេល ១០-១៥ នាទី។ រួចព្យាយាមដុសខាតតំបន់ដែលប្រេះ ដោយយកក្រូចឆ្មារមកត្រដុសក៏បាន នោះវានឹងជួយកម្ចាត់ចោលនូវកោសិកាដែលខូចនោះចេញហើយ។ ៣) ម្សៅ Baking Soda ជាមួយទឹកដោះគោស្រស់ លាយទឹកដោះគោស្រស់ ២ កែវ ជាមួយម្សៅ Baking…

តើ​អ្នក​មាន​ទេ? សញ្ញា ៣ លើ​ផ្ទៃ​មុខ​បង្ហាញ​ច្បាស់​ថា​អ្នក​មាន​សុខភាព​ល្អ និង​ស្រស់​ស្អាត​ចេញ​ពី​ខាង​ក្នុង
សង្គម

តើ​អ្នក​មាន​ទេ? សញ្ញា ៣ លើ​ផ្ទៃ​មុខ​បង្ហាញ​ច្បាស់​ថា​អ្នក​មាន​សុខភាព​ល្អ និង​ស្រស់​ស្អាត​ចេញ​ពី​ខាង​ក្នុង

សម្រាប់​មនុស្ស​ស្រី យើង​ត្រឹម​សង្កេត​លើ​ទម្រង់​និង​ផ្ទៃ​មុខ​របស់​នាង បើ​ឃើញ ៣ ចំណុច​ដូច​ខាង​ក្រោម មាន​ន័យ​ថា​សុខភាព​របស់​នាង​ល្អ ទាំង​ថ្លើម តម្រងនោម ប្រព័ន្ធ​រំលាយ​អាហារ​ជា​ដើម សុទ្ធ​តែ​ដំណើរការ​ល្អ ហើយ​គ្មាន​បញ្ហា​អ្វី​ទេ៖ ៣) ស្បែក​មុខ​ភ្លឺ​មាន​ពណ៌​ចែងចាំង ​ស្រ្តី​បើ​ឈាន​ចូល​វ័យ​រាង​ក្បែរ ៣០ ឆ្នាំ ស្បែក​មុខ​នឹង​ចាប់ផ្តើម​ឡើង​ស្ងួត ជ្រីវជ្រួញ និង​រាង​ងងឹត​បន្តិច​ហើយ ប៉ុន្តែ​បើ​អ្នក​ថែ​រក្សា​ស្បែក​បាន​ល្អ ហើយ​សុខភាព​គ្មាន​បញ្ហា​អ្វី​ផង។ នោះ​ស្ថានភាព​ស្បែក​នឹង​បង្ហាញ​ចេញ​មក​ដូច​ក្មេង​ស្រករ ២០ ហើយ​ចែងចាំង​ចេញ​ពី​ខាង​ក្នុង ដែល​មើល​ទៅ​មិន​ស្រអាប់។ ២) រង្វង់​ភ្នែក​មិន​ឡើង​ខ្មៅ ជា​ទូទៅ​មនុស្ស​ស្រី​កាន់​តែ​រាង​ចំណាស់ រាងកាយ​នឹង​បាត់បង់ Collagen យ៉ាង​ឆាប់​រហ័ស។ វា​ជា​ប្រូតេអ៊ីន​ម្យ៉ាង…

ហានិភ័យនៃការបរិភោគ សាច់ពណ៌ក្រហម និងអាហារកែច្នៃ ដែលយើងមិនគួរមើលរំលង
សុខភាព

ហានិភ័យនៃការបរិភោគ សាច់ពណ៌ក្រហម និងអាហារកែច្នៃ ដែលយើងមិនគួរមើលរំលង

អង្គការសុខភាពពិភពលោកព្រមានថា ការបរិភោគសាច់ក្រហម និងអាហារកែច្នៃពិតជាបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ អង្គការសុខភាពពិភពលោក (WHO) បង្ហាញថា “ការបរិភោគសាច់ក្រហមនិងអាហារកែច្នៃអាចមានគ្រោះថ្នាក់ខ្លាំង ប្រឈមមុខនឹងហានិភ័យនៃជំងឺមហារីកពោះវៀនធំ” ។ ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក International Agency for Research on Cancer (IARC) ដែលជាទីភ្នាក់ងារក្រោមអង្គការសុខភាពពិភពលោក បានចាត់ទុកប្រភេទសាច់កែច្នៃគឺជាក្រុមដែលបង្កជំងឺមហារីកនៅលំដាប់ទី ១ ខណៈសាច់ក្រហមជាក្រុមទី ២ វាអាចបង្កជាជំងឺមហារីកនៅក្នុងខ្លួនមនុស្ស ។ ហេតុអ្វីបានជាសាច់ក្រហម និងអាហារកែច្នៃមានហានិភ័យនៃជំងឺមហារីក? លោកវេជ្ជបណ្ឌិតដែលជាអគ្គនាយកនៃនាយកដ្ឋានវេជ្ជសាស្ត្រមានប្រសាសន៍ថា សាច់កែច្នៃគឺជាសាច់ដែលឡាយជាមួយគ្រឿងទេស, ជាសាច់ដែលផ្អាប់, ឆ្លងកាត់ប្រព័ន្ធចម្អិន, រុំព័ទ្ធដោយផ្សែង និងវិធីសាស្រ្តផ្សេងៗទៀតដែលបង្កើនរសជាតិ…

ទោះ​មាន​ប្រយោជន៍​ច្រើន តែ​មនុស្ស ១ ក្នុង​ចំណោម ៨ ប្រភេទ​នេះ មិន​ត្រូវ​ទទួល​ទាន​ស៊ុត​ទេ
សង្គម

ទោះ​មាន​ប្រយោជន៍​ច្រើន តែ​មនុស្ស ១ ក្នុង​ចំណោម ៨ ប្រភេទ​នេះ មិន​ត្រូវ​ទទួល​ទាន​ស៊ុត​ទេ

ស៊ុត​គឺ​ជា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន D, B6, B12 និង​សារធាតុ​រ៉ែ​សំខាន់​មួយ​ចំនួន​ដល់​រាងកាយ។ ផ្នែក​លឿង​នៃ​ស៊ុត​គឺ​មាន​ផ្ទុក​កាឡូរី​និង​ខ្លាញ់​ធាត់​ច្រើន​ជាង​ផ្នែក​ស យ៉ាង​ណា​វា​ក៏​នៅ​តែ​រាប់​បាន​ថា អាច​ផ្តល់​ប្រយោជន៍​ដល់​រាងកាយ​ច្រើន​ជាង​ផល​ប៉ះពាល់។ យ៉ាង​ណា​សម្រាប់​មនុស្ស ១ ក្នុង​ចំណោម ៨ ប្រភេទ​ដូច​រៀបរាប់​ខាង​ក្រោម​នេះ អ្នក​មិន​គួរ​ទទួល​ទាន​ស៊ុត​នោះ​ទេ ព្រោះ​អាច​បង្កើត​ជា​ផល​អវិជ្ជមាន​បន្ថែម​បន្ទុក​ដល់​រាងកាយ​ទៅ​វិញ៖ ៨) មនុស្ស​ដែល​មាន​អាឡែរហ្សី ប្រូតេអ៊ីន​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​ស៊ុត ក៏​អាច​ប្រតិកម្ម​ជាមួយ​ភាព​អាឡែរហ្សី​របស់​មនុស្ស​បាន​ផង​ដែរ ហើយ​វា​អាច​ធ្វើ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បាន។ និយាយ​ជា​រួម​មិន​ថា​តែ​ពង​ក្ងាន ពង​ទា ឬ​ពង​មាន់។ ៧) មនុស្ស​ដែល​មាន​ជំងឺ​រាករូស អ្នក​ដែល​មាន​ជំងឺ​រាករូស គួរ​ជៀសវាង​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​និង​ខ្លាញ់​ដែល​មាន​នៅ​ក្នុង​ស៊ុត ព្រោះ​អាហារ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​អាការៈ​របស់​អ្នក​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។ ៦) មនុស្ស​ដែល​គ្រុន​ក្តៅ ការ​ទទួល​ទាន​ស៊ុត​នឹង​បន្ថែម​កម្តៅ​ដល់​រាងកាយ ដូច្នេះ​អ្នក​មាន​ជំងឺ​គ្រុន​ក្តៅ​ស្រាប់…

កុំ​មើល​រំលង​ផ្លែ​ឈើ​ពណ៌​ក្រហម ៥ នេះ ដែល​អាច​បង្កើន​ភាពសុាំ​និង​បំបាត់​ស្នាម​ជ្រីវជ្រួញ
សង្គម

កុំ​មើល​រំលង​ផ្លែ​ឈើ​ពណ៌​ក្រហម ៥ នេះ ដែល​អាច​បង្កើន​ភាពសុាំ​និង​បំបាត់​ស្នាម​ជ្រីវជ្រួញ

ផ្លែ​ឈើ​ទាំង ៥ ដែល​មាន​ពណ៌​ក្រហម ដូច​រៀបរាប់​ខាង​ក្រោម អ្នក​គួរ​តែ​មាន​ទម្លាប់​ទទួល​ទាន​ជា​ប្រចាំ ព្រោះ​វា​ល្អ​ទាំង​សម្រាប់​សុខភាព​ស្បែក និង​អាច​បង្កើន​ភាពសុាំ​ដល់​រាងកាយ​ ជួយ​បញ្ចៀស​ជំងឺ​ផ្សេងៗ​បាន​ទៀត​ផង៖ ៥) ផ្លែ​ប៉ោម ផ្លែ​ប៉ោម​មាន​ឥទ្ធិពល​ពង្រឹង​ប្រព័ន្ធ​ភាពសុាំ​បាន​យ៉ាង​ល្អ អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​ផ្សេងៗ ហើយ​ជួយ​ដល់​បេះដូង។ លើស​ពី​នេះ​ជាតិ​សរសៃ​របស់​វា ក៏​ជួយ​ចិញ្ចឹម​រាងកាយ បង្កើន​ចំនួន​កោសិកា​ឈាម​ក្រហម​ច្រើន​ជាង​មុន​ផង​ដែរ។ បន្ថែម​ដល់​វីតាមីន​ដែល​មាន​នៅ​ក្នុង​នោះ និង​កាឡូរី​ទាប​ផង វា​ពិត​ជា​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ហើយ​ជួយ​ឲ្យ​ស្បែក​ស្អាត​តាម​រយៈ​វីតាមីន C ដែល​មាន​នៅ​ក្នុង​ផ្លែ​ប៉ោម។ ៤) ទំពាំង​បាយ​ជូរ​ក្រហម ផ្លែ​ទំពាំងបាយជូរ​មាន​ផ្ទុក​នូវ​ផូស្វ័រ ជាតិ​ដែក កាល់ស្យូម អាស៊ីដ​ហ្វូលិក និង​សារជាតិ Flavonoids ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​ភាព​ចាស់​ជាង​វ័យ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។…

ងើប​មក​ព្រឹក​ឡើង​ចេះ​តែ​ឧស្សាហ៍​ឈឺក្បាល​ វិល​មុខ នេះ​មក​សាកល្បង​វិធី​ងាយៗ​ទាំង ៥
សង្គម

ងើប​មក​ព្រឹក​ឡើង​ចេះ​តែ​ឧស្សាហ៍​ឈឺក្បាល​ វិល​មុខ នេះ​មក​សាកល្បង​វិធី​ងាយៗ​ទាំង ៥

ទម្លាប់​និង​ដំណោះស្រាយ​ទាំង ៥​ ខាង​ក្រោម អាច​ជួយ​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ជួប​បញ្ហា​វិល​មុខ និង​ឈឺក្បាល​ពេល​ក្រោក​ពី​គេង​នៅ​ព្រឹក​ព្រលឹម ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ និង​ផាសុកភាព​វិញ​បាន៖ ៥) ផឹក​ទឹក​មួយ​កែវ ក្រោយ​ក្រោក​ពី​គេង​ភ្លាម កុំ​ទៅ​ស្រវា​លើក​ទូរស័ព្ទ​មក​ចុច អ្នក​គួរ​តែ​តម្រង់​ទៅ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ​មួយ​កែវ ដើម្បី​បន្សាប​ជាតិ​ពុល និង​ផ្តល់​ថាមពល​ដែល​បាត់បង់​ត្រលប់​មក​វិញ​សិន។ ៤) ដាក់​ទម្លាប់​ហាត់ប្រាណ​នៅ​ពេល​ព្រឹក អ្នក​គួរ​តែ​ឆ្លៀត​ពេល​ហាត់ប្រាណ​នៅ​ពេល​ព្រឹក ដើម្បី​ពង្រឹង​ឲ្យ​អារម្មណ៍​របស់​អ្នក​ល្អ​ប្រសើរ​ ហើយ​មាន​ការ​ផ្តោត​ខ្ពស់។ ត្រឹម​តែ​ជា​ការ​ដើរ​យឺតៗ ឬ​រត់​ ដែល​អាច​ជួយ​ឲ្យ​ខួរក្បាល​បញ្ចេញ​នូវ​អ័រម៉ូន​អង់ដូហ្វីន​ឲ្យ​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ដែល​អាច​កាត់​បន្ថយ​អាការៈ​ស្រ្តេស ងងុយ​ដេក និង​ការ​ឈឺចាប់​ផ្សេងៗ។ ជាង​នេះ​កុំ​ធ្វើ​តែ​មួយ​ថ្ងៃ គួរ​តែ​មាន​ទម្លាប់​កំណត់​ពេលវេលា​ច្បាស់លាស់ ទោះ​តិច​ច្រើន​ក្តី ឲ្យ​តែ​បាន​ធ្វើ។ ៣) ពត់​ខ្លួន ក្រោយ​ងើប​ពី​គេង​មក…

កត្តាដែលគួរយល់ដឹងពីជំងឺ “ដុំសាច់ក្នុងស្បូន” ដើមហេតុធ្វើឲ្យពិបាកមានកូន
សុខភាព

កត្តាដែលគួរយល់ដឹងពីជំងឺ “ដុំសាច់ក្នុងស្បូន” ដើមហេតុធ្វើឲ្យពិបាកមានកូន

ដុំសាច់ក្នុងស្បូនជាអ្វី? មានរោគសញ្ញាអ្វីខ្លះ ហើយព្យាបាលយ៉ាងណា? ដុំសាច់ក្នុងស្បូនភាគច្រើនកើតលើស្ត្រី។ ជាទូទៅ ជំងឺនេះអាចមិនបង្ហាញរោគសញ្ញាអ្វីឡើយ។ បច្ចុប្បន្ន មិនទាន់រកឃើញមូលហេតុពិតប្រាកដទេ។ ប៉ុន្តែអ្នកជំនាញជឿថា ហ្សែន និងអរម៉ូនអេស្ត្រូសែន ដែលជាអរម៉ូនភេទស្ត្រី អាចជំរុញឱ្យដុំសាច់រីកធំបាន។ ដុំសាច់ក្នុងស្បូនមានប៉ុន្មានប្រភេទ? អ្នកឯកទេសផ្នែកសម្ភព និងរោគស្ត្រីបញ្ជាក់ថា ជាទូទៅមាន ៣ ប្រភេទ៖ ១. ដុំសាច់នៅលើផ្ទៃក្រៅនៃស្បូន ២. ដុំសាច់នៅក្នុងសាច់ដុំស្បូន ៣. ដុំសាច់នៅក្នុងបែហោងស្បូន មានរោគសញ្ញាអ្វីខ្លះ? ស្ត្រីមួយចំនួនមិនមានរោគសញ្ញាទេ។ ចំពោះអ្នកដែលមានរោគសញ្ញា ច្រើនកើតឡើងពេលដុំសាច់ស្ថិតក្នុងបែហោងស្បូន ឬដុំសាច់ក្នុងសាច់ដុំស្បូនមានទំហំធំ រហូតអាចសង្កត់សរីរាង្គក្បែរខាង។ រោគសញ្ញាដែលអាចមាន៖…

មានតែទឹកក្ដៅឧណ្ហ៍ៗទេដែលល្អបំផុត សូមកុំទទួលទានភេសជ្ជៈ ៥ នេះ ពេលងើបមកទាំងពោះទទេ
សង្គម

មានតែទឹកក្ដៅឧណ្ហ៍ៗទេដែលល្អបំផុត សូមកុំទទួលទានភេសជ្ជៈ ៥ នេះ ពេលងើបមកទាំងពោះទទេ

ការទទួលទានទឹកក្ដៅឧណ្ហ៍ៗគឺជាជម្រើសដ៏ល្អបំផុត ក្រោយពេលក្រោកពីគេង ហើយគួរបញ្ចៀសឲ្យបាននៅការទទួលទានភេសជ្ជៈ ៥ ប្រភេទដូចបង្ហាញខាងក្រោម៖ ៥) តែបៃតង តែបៃតងវាមានសារៈសំខាន់មួយចំនួនចំពោះរាងកាយដែរ តែការទទួលទាននៅពេលក្រពះទទេស្អាត ក្រោយក្រោកពីគេងវាជារឿងមិនល្អទៅវិញ។ នោះក៏ដោយសារតែបៃតងមានផ្ទុកជាតិតានីន ដែលវាអាចបង្កើនជាតិអាស៊ីតក្នុងក្រពះ នាំឲ្យចុកពោះឬឈឺពោះ ហើយកាត់បន្ថយការស្រូបយកជាតិដែក នាំឲ្យអ្នកប្រែទៅជាសភាពស្លេកស្លាំង។ ៤) កាហ្វេ មនុស្សជាច្រើនមានទម្លាប់ទទួលទានកាហ្វេមុនទទួលទានអាហារពេលព្រឹក ពោលឲ្យតែបានដាក់កាហ្វេចូលពោះមួយកែវសិនទើបអស់ចិត្ត។ ទម្លាប់នេះមិនល្អទេ ព្រោះវាងាយនឹងធ្វើឲ្យក្រហាយទ្រូង ហើយចុះថយនូវសមត្ថភាពនៃប្រព័ន្ធរំលាយអាហារ ឬអាចវិវត្តទៅជាជំងឺក្រពះ។ លើសពីនេះវាក៏នឹងបណ្តាលឲ្យអ្នកមានអាការៈញ័រខ្លួន ឈឺក្បាល ឬបេះដូងលោតញាប់សម្រាប់មនុស្សមួយចំនួនផងដែរ។ ៣) ទឹកឃ្មុំ ទឹកឃ្មុំក៏នឹងធ្វើឲ្យអ្នកឈឺពោះ ឬរាគបានដែរ ប្រសិនទទួលទានវាទាំងព្រឹកព្រលឹមអុល។ លើសពីនេះជាតិស្ករដែលមានក្នុងទឹកឃ្មុំ…

ដល់​ខែ​គេ​និយម​ផ្លែ​ទៀប​ហើយ តែ​មនុស្ស ៤ ប្រភេទ​នេះ មិន​ត្រូវ​ទទួល​ទាន​ទេ
សង្គម

ដល់​ខែ​គេ​និយម​ផ្លែ​ទៀប​ហើយ តែ​មនុស្ស ៤ ប្រភេទ​នេះ មិន​ត្រូវ​ទទួល​ទាន​ទេ

មក​ទល់​ខែ​នេះ គឺ​ចូល​រដូវ​កាល​ដែល​គេ​និយម​ទទួល​ទាន​ផ្លែ​ទៀប ដោយ​វា​ក៏​ជា​ផ្លែ​ឈើ​ដែល​មាន​ផ្តល់​សារធាតុ​ចិញ្ចឹម​ច្រើន​ផង​ដែរ ដល់​រាងកាយ តែ​យ៉ាង​ណា​សម្រាប់​មនុស្ស​ ៤ ប្រភេទ​ខាង​ក្រោម មិន​គួរ​ទទួល​ទាន​ឡើយ។ បញ្ជាក់​បន្តិច ផ្លែ​ទៀប​មាន​ផ្ទុក​នូវ​វីតាមីន C, ប៉ូតាស្យូម, ជាតិ​សរសៃ​និង​សារធាតុ​រ៉ែ​សំខាន់ៗ​មួយ​ចំនួន។ ផ្លែ​ទៀប​សាច់​សុទ្ធ​ ១០០ ក្រាម មាន​ផ្ទុក​ ៦៤ កាឡូរី ប្រូតេអ៊ីន ១,៦ ក្រាម ទឹក ៨២,៥ ក្រាម កាល់ស្យូម ៣៥ មិល្លីក្រាម និង​វីតាមីន C ៣៦ មិល្លីក្រាម​ជា​ដើម។…

ទាំង​នេះ​ជា​ផ្លែ​ឈើ ដែល​អ្នក​ចង់​សម្រក​ទម្ងន់​មិន​គួរ​រំលង ព្រោះ​ជួយ​ឲ្យ​ឆ្អែត​លឿន​និង​ល្អ​ចំពោះ​សុខភាព
សង្គម

ទាំង​នេះ​ជា​ផ្លែ​ឈើ ដែល​អ្នក​ចង់​សម្រក​ទម្ងន់​មិន​គួរ​រំលង ព្រោះ​ជួយ​ឲ្យ​ឆ្អែត​លឿន​និង​ល្អ​ចំពោះ​សុខភាព

តាម​អ្នក​ជំនាញ​ផ្នែក​ថែទាំ​សុខភាព​និង​សម្រក​ទម្ងន់​បាន​ណែនាំ​ឲ្យ​ស្គាល់​នូវ​ផ្លែឈើ​ ៦ ប្រភេទ ដែល​អ្នក​ចង់​សម្រក​ទម្ងន់​គ្រប់​រូប គួរ​តែ​ដឹង ហើយ​ត្រូវ​ជ្រើសរើស​មក​ទទួល​ទាន ប្រសិន​ចង់​ទទួល​បាន​ប្រសិទ្ធ​ស្រក​ទម្ងន់​ឆាប់​រហ័ស៖ ៦) ផ្លែ​ប៉ោម ផ្លែ​ឈើ​នេះ​មាន​ជាតិ​សរសៃ​ខ្ពស់ ហើយ​មាន​កាឡូរី​ទាប នាំ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ទៅ​បាន​ល្អ និង​ជា​ពិសេស​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឆាប់​ឆ្អែត​បាន​យូរ។ យោង​ទៅ​តាម​អ្នក​ជំនាញ​នៅ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ផ្លែ​ប៉ោម​ខ្នាត​កណ្តាល​មួយ​ផ្លែ អាច​ផ្តល់​ជាតិ​សរសៃ Fiber ប្រមាណ ៤,៣៧ ក្រាម និង​កាឡូរី ៩៦,៤។ ការ​សិក្សា​បង្ហាញ​ថា ការ​ទទួល​ទាន​ផ្លែ​ឈើ​ប្រភេទ​នេះ​ជា​ប្រចាំ​អាច​ជួយ​ឲ្យ​អ្នក​គ្រប់គ្រង​ទម្ងន់​បាន​ល្អ។ ៥) ផ្លែ​ Raspberry ជា​ផ្លែ​ឈើ​មួយ​ប្រភេទ ដែល​ពេញ​និយម​នៅ​ក្រៅ​ស្រុក ព្រោះ​វា​អាច​ផ្តល់​ឲ្យ​រាងកាយ​នូវ​ជាតិ Fiber ជា​ច្រើន…

ល្អ​បំផុត​សម្រាប់​អ្នក​ឧស្សាហ៍​ឈឺ​ចុង​ដង្ហើម! នេះប្រយោជន៍​ធំ ៧ នៅ​ពី​ក្រោយ​ការ​ទទួល​ទាន​ត្រយូងចេក
សង្គម

ល្អ​បំផុត​សម្រាប់​អ្នក​ឧស្សាហ៍​ឈឺ​ចុង​ដង្ហើម! នេះប្រយោជន៍​ធំ ៧ នៅ​ពី​ក្រោយ​ការ​ទទួល​ទាន​ត្រយូងចេក

ត្រយូងចេក​យើង​អាច​ច្នៃ​យក​ទៅ​ធ្វើ​ជា​ម្ហូប​ច្រើន​មុខ​ផ្សេងៗ​ពី​គ្នា ដូច​ជា​សម្ល ឬ​អន្លក់​ជា​ដើម។ យ៉ាង​ណា​នៅ​ពី​ក្រោយ​ការ​ទទួល​ទាន​ត្រយូង​ចេក តើ​អ្នក​ធ្លាប់​បាន​ដឹង​ដែរ​ឬ​ទេ ថា​វា​មាន​ផ្តល់​ប្រយោជន៍​ល្អ​ជា​ច្រើន​ចំពោះ​សុខភាព? ខាង​ក្រោម Knongsrok សុំ​បង្ហាញ​ប្រយោជន៍​ទាំង ៧ របស់​វា៖ ៧) ជួយ​ឲ្យ​ប្រសើរ​នូវ​សុខភាព​ស្បូន ត្រយូង​ផ្តល់​នូវ​ជាតិ​ដែក កាល់ស្យូម ដែល​ល្អ​ចំពោះ​ការ​ពង្រឹង​នូវ​ជញ្ជាំង​ស្បូន។ ស្រ្តី​មាន​ផ្ទៃ​ពោះ​ក៏​អាច​បរិភោគ​វា​បាន ដើម្បី​ជួយ​ឲ្យ​សុខភាព​ល្អ​កាន់​តែ​ល្អ និង​គ្រប់គ្រង​នូវ​ដំណើរការ​ផលិត​អ័រម៉ូន​ប្រូសេស្តេរ៉ូន។ ៦) ការពារ​បេះដូង ដោយសារ​សម្បូរ​នូវ​ជាតិ​ប៉ូតាស្យួម វា​ក៏​អាច​ជួយ​ការពារ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​បាន​យ៉ាង​ល្អ​ផង​ដែរ។ ជាង​នេះ​វា​ដើរ​តួ​ក្នុង​រាងកាយ លើ​ការ​កាត់បន្ថយ​បរិមាណ​អំបិល​មិន​ល្អ​ដែល​កើត​ចេញ​ពី​របប​អាហារ ហើយ​ក៏​ជួយ​ឲ្យ​អ្នក​មាន​តុល្យភាព​សម្ពាធ​ឈាម​ថែម​ទៀត។ ៥) ធ្វើ​ឲ្យ​ប្រសើរ​នូវ​ប្រព័ន្ធ​រំលាយ​អាហារ អ្នក​ដែល​ឧស្សាហ៍​ឈឺ​ចុង​ដង្ហើម ទល់​លាមក ប្រព័ន្ធ​រំលាយ​អាហារ​ចុះ​ខ្សោយ ចូរ​ងាក​មក​ទទួល​ទាន​ត្រយូងចេក​ឲ្យ​បាន​ច្រើន។…