កត្តាដែលគួរយល់ដឹងពីជំងឺ “ដុំសាច់ក្នុងស្បូន” ដើមហេតុធ្វើឲ្យពិបាកមានកូន

កត្តាដែលគួរយល់ដឹងពីជំងឺ “ដុំសាច់ក្នុងស្បូន” ដើមហេតុធ្វើឲ្យពិបាកមានកូន
ការផ្សាយពាណិជ្ជកម្ម

ដុំសាច់ក្នុងស្បូនជាអ្វី? មានរោគសញ្ញាអ្វីខ្លះ ហើយព្យាបាលយ៉ាងណា?Cs The Link Between Uterine Fibroids And Heavy Menstrual Bleeding 1440x810

ដុំសាច់ក្នុងស្បូនភាគច្រើនកើតលើស្ត្រី។ ជាទូទៅ ជំងឺនេះអាចមិនបង្ហាញរោគសញ្ញាអ្វីឡើយ។

ការផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន មិនទាន់រកឃើញមូលហេតុពិតប្រាកដទេ។ ប៉ុន្តែអ្នកជំនាញជឿថា ហ្សែន និងអរម៉ូនអេស្ត្រូសែន ដែលជាអរម៉ូនភេទស្ត្រី អាចជំរុញឱ្យដុំសាច់រីកធំបាន។

U4

ការផ្សាយពាណិជ្ជកម្ម

ដុំសាច់ក្នុងស្បូនមានប៉ុន្មានប្រភេទ?

អ្នកឯកទេសផ្នែកសម្ភព និងរោគស្ត្រីបញ្ជាក់ថា ជាទូទៅមាន ៣ ប្រភេទ៖

U3

ការផ្សាយពាណិជ្ជកម្ម

១. ដុំសាច់នៅលើផ្ទៃក្រៅនៃស្បូន
២. ដុំសាច់នៅក្នុងសាច់ដុំស្បូន
៣. ដុំសាច់នៅក្នុងបែហោងស្បូន

មានរោគសញ្ញាអ្វីខ្លះ?

ស្ត្រីមួយចំនួនមិនមានរោគសញ្ញាទេ។

ការផ្សាយពាណិជ្ជកម្ម

ចំពោះអ្នកដែលមានរោគសញ្ញា ច្រើនកើតឡើងពេលដុំសាច់ស្ថិតក្នុងបែហោងស្បូន ឬដុំសាច់ក្នុងសាច់ដុំស្បូនមានទំហំធំ រហូតអាចសង្កត់សរីរាង្គក្បែរខាង។

រោគសញ្ញាដែលអាចមាន៖

ការផ្សាយពាណិជ្ជកម្ម
  • មករដូវយូរ
  • ឈឺពោះខ្លាំងពេលមានរដូវ
  • ការផ្សាយពាណិជ្ជកម្ម
  • ស្ទាបប៉ះដុំពកនៅពោះ បើដុំសាច់ធំ
  • ទល់លាមក
  • ការផ្សាយពាណិជ្ជកម្ម
  • ពិបាកនោម
  • ហើមពោះ

អាចធ្វើឱ្យពិបាកមានកូនបានទេ?

បាន។ ដុំសាច់ក្នុងស្បូនអាចជាមូលហេតុមួយនៃការលំបាកមានកូន។

វាអាចធ្វើឱ្យបែហោងស្បូនមិនប្រក្រតី ធ្វើឱ្យពងមាន់ដែលបានបង្កកំណើតពិបាកផ្សាំ។ បើមានផ្ទៃពោះហើយ ក៏អាចមានហានិភ័យរលូតកូន ឬសម្រាលមុនកំណត់ដែរ។

ព្យាបាលយ៉ាងណា?

បើមិនមានរោគសញ្ញា អាចមិនចាំបាច់ព្យាបាលភ្លាមៗទេ។ គ្រូពេទ្យច្រើនណែនាំឱ្យធ្វើអេកូទៀងទាត់ ដើម្បីតាមដានទំហំដុំសាច់។

U5

បើមានរោគសញ្ញា ការព្យាបាលអាចចាប់ផ្ដើមដោយថ្នាំ ដើម្បីកាត់បន្ថយបរិមាណឈាមរដូវ ឬបន្ថយការឈឺចាប់។

បើថ្នាំមិនបានផល គ្រូពេទ្យអាចពិចារណាវះកាត់។ វាអាចជាការវះកាត់តាមម៉ាស៊ីនឆ្លុះ ឬវះកាត់ផ្ទាល់តាមពោះ អាស្រ័យលើទំហំ និងទីតាំងនៃដុំសាច់។

គួរចងចាំ

ដុំសាច់ក្នុងស្បូនភាគច្រើនមិនមែនជាជំងឺមហារីកទេ។ ប៉ុន្តែកុំទុកចិត្តខ្លួនឯង។ បើមានរដូវមិនប្រក្រតី ឈឺពោះខ្លាំង ឬពិបាកមានកូន គួរពិគ្រោះជាមួយគ្រូពេទ្យឯកទេស។

នេះជាព័ត៌មានសុខភាពទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យ ឬដំបូន្មានព្យាបាលផ្ទាល់ខ្លួនទេ។

ប្រភព៖ Kapook/Knongsrok

ការផ្សាយពាណិជ្ជកម្ម