សុខភាព

ធ្វើ​រឿង ៣ ជៀស​រឿង ១ នៅ​ពេល​ព្រឹក អាច​ជួយ​ឲ្យ​អ្នក​អាយុ​វែង ផាត់​អស់​ជំងឺ​ចេញ​ពី​ខ្លួន
សង្គម

ធ្វើ​រឿង ៣ ជៀស​រឿង ១ នៅ​ពេល​ព្រឹក អាច​ជួយ​ឲ្យ​អ្នក​អាយុ​វែង ផាត់​អស់​ជំងឺ​ចេញ​ពី​ខ្លួន

ប្រសិន​អ្នក​ចង់​ទទួល​បាន​រាងកាយ​ដែល​មាន​សុខភាព​ល្អ គ្មាន​ជំងឺ​មក​បៀតបៀន អ្នក​គួរ​តែ​មាន​ទម្លាប់​ ៣ ដូច​បង្ហាញ​ខាង​ក្រោម ហើយ​បញ្ចៀស​នៅ​ទម្លាប់​អាក្រក់ ១ នោះ​អ្នក​នឹង​មាន​អាយុ​វែង ហើយ​ផាត់​អស់​ជំងឺ​ផ្សេងៗ​ពី​រាងកាយ៖ ១) ផឹក​ទឹកក្ដៅឧណ្ហ៍ៗ ងើប​ពី​គេង​ភ្លាម រាងកាយ​កំពុង​ខ្វះ​ជាតិ​ទឹក ដូច្នេះ​អ្នក​គួរ​តែ​បន្ថែម​ជាតិ​ទឹក តាម​រយៈ​ទឹកក្ដៅឧណ្ហ៍ៗ ​មួយ​កែវ​រៀងរាល់​ព្រឹក មុន​ពេល​ទទួល​ទាន​អាហារ​ពេល​ព្រឹក។ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដោយ​ជួយ​សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​ និង​ជាតិ​ពុល​ដែល​កកកុញ​ពី​យប់ ហើយ​ធ្វើ​ឲ្យ​ក្រពះ ពោះវៀន​មាន​អារម្មណ៍​ថា​ដំណើរការ​ស្រួល។ ២) ធ្វើ​សមាធិ​យ៉ាង​ហោច​ណាស់ ៣០ នាទី អ្នក​ត្រូវ​នៅ​កន្លែង​ស្ងាត់ ហើយ​ធ្វើ​សមាធិ​តាម​រយៈ​ការ​បន្ធូរ​អារម្មណ៍ ឬ​ស្តាប់​តន្រ្តី​បែប​បំពេ​អារម្មណ៍​រយៈ​ពេល ៣០ នាទី។ អង្គុយ​ពត់​ខ្នង​ឲ្យ​ត្រង់…

កំពុង​ពេញ​រដូវ​ផ្លែ​មៀន តែ​មនុស្ស ៦ ប្រភេទ​នេះ មិន​ត្រូវ​ទទួល​ទាន​ទេ
សង្គម

កំពុង​ពេញ​រដូវ​ផ្លែ​មៀន តែ​មនុស្ស ៦ ប្រភេទ​នេះ មិន​ត្រូវ​ទទួល​ទាន​ទេ

នេះ​ជា​ខែ​ដែល​កំពុង​ពេញ​រដូវ​ផ្លែ​មៀន ដែល​វា​ក៏​មាន​ផ្តល់​នូវ​ប្រយោជន៍​មួយ​ចំនួន​សម្រាប់​រាងកាយ​ផង​ដែរ។ យ៉ាង​ណា​មនុស្ស​ខាង​ក្រោម ៦ ប្រភេទ​នេះ ​មិន​គួរ​ទទួល​ទាន​ផ្លែ​មៀន​នោះ​ទេ ព្រោះ​វា​អាច​បង្ក​ជា​ផល​ប៉ះពាល់​សម្រាប់​សុខភាព​ទៅ​វិញ៖ ៦) ក្មេង​តូចៗ បើ​តាម​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ Bach Mai របស់​ប្រទេស​វៀតណាម បាន​ឲ្យ​ដឹង​ថា ក្មេង​តូចៗ​មិន​គួរ​ទម្លាប់​ឲ្យ​ទទួល​ទាន​ផ្លែ​មៀន​នោះ​ទេ ព្រោះ​ពួក​គេ​ប្រឈម​ខ្ពស់​អាច​នឹង​ស្លាក់ ឬ​ថប់​ដង្ហើម ដោយសារ​គ្រាប់​របស់​វា​នៅ​ទើ​ជាប់​បំពង់​ខ្យល់ ហើយ​កន្លង​មក​ក៏​ធ្លាប់​មាន​ករណី​ស្លាប់​បែប​នេះ​មួយ​ចំនួន​ផង​ដែរ។ ៥) ស្រ្តី​ពពោះ ស្រ្តី​ពពោះ​ក៏​មិន​គួរ​ទទួល​ទាន​នោះ​ដែរ ព្រោះ​វា​ងាយ​នឹង​នាំ​ឲ្យ​ពួក​គាត់​ជួប​បញ្ហា​ទល់​លាមក ទឹក​នោម​ឡើង​ក្រហម ឬ​រលាក​បំពង់​ក​ជា​ដើម។ ជា​ធម្មតា​ផ្លែ​មៀន គឺ​ងាយ​នឹង​ធ្វើ​ឲ្យ​រាងកាយ​ឡើង​កម្តៅ ដូច្នេះ​ហើយ​បើ​និយាយ​ពី​សារធាតុ​ចិញ្ចឹម​ចាំ​បាច់ គឺ​មិន​មាន​នោះ​ទេ​សម្រាប់​ស្រ្តី​ពពោះ។ ៤) មនុស្ស​លើស​ទម្ងន់ អ្នក​មាន​ជំងឺ​ធាត់​ឬ​លើស​ទម្ងន់…

ក្បួនធម្មជាតិ៨មុខ ធ្វើឱ្យមុខក្មេងស្រស់ស្អាត ជាមួយគ្រឿងផ្សំងាយៗនៅផ្ទះបាយ
សង្គម

ក្បួនធម្មជាតិ៨មុខ ធ្វើឱ្យមុខក្មេងស្រស់ស្អាត ជាមួយគ្រឿងផ្សំងាយៗនៅផ្ទះបាយ

ចង់ឱ្យផ្ទៃមុខស្រស់ស្អាត សុភាពនារីទាំងឡាយមិនចាំបាច់ចំណាយលុយទិញផលិតផលសម្រស់ដែលមានតម្លៃថ្លៃនោះទេ គ្រាន់តែចំណាយពេលធ្វើរូបមន្តធម្មជាតិសាមញ្ញៗក៏ស្អាតបានដែរ។ ដោយរូបមន្តថែសម្រស់ផ្ទៃមុខ ងាយរកមែនទែនត្រឹមតែគ្រឿងផ្សំនៅចង្ក្រានបាយលាយបញ្ចូលគ្នា គឺបានល្បាយម៉ាស់លាបមុខទៅហើយ។ តោះមកតាមដាន ៨ រូបមន្ត ខាងក្រោមនេះ  ១. ទឹកដោះគោជូរ ទឹកឃ្មុំ និងរមៀត៖ ជួយបំបាត់បញ្ហារលាក កម្ចាត់ស្បែកមុខចាស់ៗ ធ្វើឱ្យស្បែកមុខស ម៉ត់ រលោង ក្មេងខ្ចីស្រស់ស្អាតជាងវ័យ។ វិធីធ្វើ៖ លាយទឹកដោះគោជូរ ១ ស្លាបព្រា ទឹកឃ្មុំ ១ស្លាបព្រា និងម្សៅរមៀត ១ស្លាបព្រាដូចគ្នា កូរចូលឱ្យសព្វ។ លាបមុខឱ្យស្អាត លាបលើផ្ទៃមុខ ១០នាទី…

រូបមន្ត​ធម្មជាតិ​ពី​ជប៉ុន! ត្រឹម ១ ខែ​កន្លះ ស្រក​ជាង ៥ គីឡូ ជាមួយ​វិធី​ទទួល​ទាន​ចេក​បែប​នេះ
សង្គម

រូបមន្ត​ធម្មជាតិ​ពី​ជប៉ុន! ត្រឹម ១ ខែ​កន្លះ ស្រក​ជាង ៥ គីឡូ ជាមួយ​វិធី​ទទួល​ទាន​ចេក​បែប​នេះ

អ្នក​ជំនាញ​នៅ​ឯ​ប្រទេស​ជប៉ុន Tsuneo Matsuo បាន​ធ្វើ​តេស្ត​លើ​មនុស្ស ៣ នាក់​ដែល​លើស​ទម្ងន់ ហើយ​ជា​លទ្ធផល​រក​ឃើញ​ថា ការ​ទទួល​ទាន​ផ្លែ​ចេក​តាម​ក្បួន​ខ្នាត​ដ៏​ត្រឹមត្រូវ​ពិត​ជា​អាច​ជួយ​បាន​មែន។ នោះ​គឺ​ជា​វិធី​ដ៏​សាមញ្ញ ដែល​តម្រូវ​ឲ្យ​អ្នក​ទទួល​ទាន​ផ្លែ​ចេក ១ ទៅ ២ ផ្លែ​មុន​រយៈ​ពេល ១៥ ទៅ ៣០ នាទី​នៃ​អាហារ​ពេល​ល្ងាច រួច​ហើយ​ទទួល​ទាន​ទឹក​ឲ្យ​បាន ២០០ មីលីលីត្រ រួច​សឹម​ទទួល​ទាន​អាហារ​ពេល​ល្ងាច។ វិធី​នេះ​បាន​អនុវត្ត​ទៅ លើ​មនុស្ស​ស្រី ៣ នាក់ ជា​លទ្ធផល​សុទ្ធ​តែ​ឃើញ​ស្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព គ្រាន់​ខុសៗ​គ្នា​បន្តិច​បន្តួច នៅ​រយៈ​ពេល ១ ខែ​កន្លះ។ ស្រ្តី​ទី…

ជួយ​ឲ្យ​ក្បាល​ពោះ​រាប​ស្មើ បណ្តេញជាតិពុល នេះភេសជ្ជៈ ៣ ប្រភេទ អាចធ្វើដោយខ្លួនឯងបាននៅផ្ទះ
សង្គម

ជួយ​ឲ្យ​ក្បាល​ពោះ​រាប​ស្មើ បណ្តេញជាតិពុល នេះភេសជ្ជៈ ៣ ប្រភេទ អាចធ្វើដោយខ្លួនឯងបាននៅផ្ទះ

ភេសជ្ជៈ​បណ្តេញ​ជាតិ​ពុល​គឺ​ជា​របស់​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព ព្រោះ​វា​អាច​ចូល​ទៅ​លាង​សម្អាត​ជាតិ​ខ្លាញ់​លើស និង​ជាតិ​ពុល​ក្នុង​រាងកាយ ហើយ​បន្សល់​មក​វិញ​នូវ​ក្បាល​ពោះ​រាប​ស្មើ លែង​ពិបាក​ក្នុង​ការ​ស្លៀកពាក់ ឬ​បង្ហាញ​សាច់​ដ៏​ស្រស់​ស្អាត​របស់​នៅ​ខាង​ក្រៅ។ Knongsrok ណែនាំ​ភេសជ្ជៈ ៣ ប្រភេទ ដែល​អ្នក​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​នៅ​ផ្ទះ ដោយ​ត្រឹម​អនុវត្ត​រូបមន្ត​ដូច​ខាង​ក្រោម៖ រូបមន្ត​ទី ១ ទឹក​ក្រូច​ឆ្មា + ទឹកក្ដៅឧណ្ហ៍ៗ រូបមន្ត​ងាយ​បំផុត​គឺ​អ្នក​គ្រាន់​តែ​ហាន់​ក្រូច​ឆ្មា​មួយ​ផ្លែ ហើយ​ច្របាច់​យក​ទឹក​ដាក់​ចូល​ក្នុង​កែវ​ដែល​មាន​ទឹកក្ដៅឧណ្ហ៍ៗ ទម្លាប់​ទទួល​ទាន​វា​ ១ កែវ/​ថ្ងៃ រៀងរាល់​ពេល​ព្រឹក​បន្ទាប់​ពី​ភ្ញាក់​ពី​គេង (មុន​ទទួល​ទាន​អាហារ​ពេល​ព្រឹក) ត្រឹម​តែ​រយៈ​ពេល​ខ្លី​អ្នក​នឹង​ឃើញ​លទ្ធផល។ រូបមន្ត​ទី ២ ទឹក​ឃ្មុំ + ក្រូចឆ្មារ + យ៉ាអួរ…

ងើប​មក​ព្រឹក​ឡើង​ឃើញ​សញ្ញា ៥ នេះ មាន​ន័យ​ថា​ថ្លើម​អ្នក​ឈាន​ដល់​ចំណុច​គ្រោះថ្នាក់​ហើយ
សង្គម

ងើប​មក​ព្រឹក​ឡើង​ឃើញ​សញ្ញា ៥ នេះ មាន​ន័យ​ថា​ថ្លើម​អ្នក​ឈាន​ដល់​ចំណុច​គ្រោះថ្នាក់​ហើយ

ថ្លើម​គឺ​ជា​សរីរាង្គ​ដ៏​សំខាន់​ក្នុង​រាងកាយ​មនុស្ស ព្រោះ​វា​មាន​តួនាទី​បន្សាប​ជាតិ​ពូល​ក្នុង​រាងកាយ។ ប្រសិន​វា​មាន​បញ្ហា​ដំណើរការ​មិន​ល្អ នោះ​រាងកាយ​មនុស្ស​យើង​ក៏​ត្រូវ​ផ្តុំ​ជាតិ​ពុល​ច្រើន នាំ​ឲ្យ​ក្លាយ​ជា​គ្រោះថ្នាក់​ខ្លាំង​ទៅ​ពេល​ខាង​មុខ។ ខាង​ក្រោម​យើង​អាច​សង្កេត​មើល​បាន ដែល​វា​ជា​សញ្ញា​ព្រមាន​ទាំង ៥ ថា​ថ្លើម​អ្នក​កំពុង​មាន​បញ្ហា​ហើយ៖ ៥) ភ្ញាក់​ពី​ព្រលឹម​ទឹក​នោម​មាន​ពណ៌​លឿង​ដូច​តែ ទឹក​នោម​របស់​មនុស្ស​យើង​បើ​មាន​សុខភាព​ល្អ​ធម្មតា គឺ​អាច​មាន​ពណ៌​លឿង​ស្រាល តែ​បើ​យើង​ជា​មនុស្ស​ទទួល​ទាន​ទឹក​គ្រប់គ្រាន់ ហើយ​សុខៗ​នោម​មក​ចេញ​ពណ៌​លឿង​ខ្មៅ នោះ​អ្នក​ត្រូវ​តែ​ប្រយ័ត្ន។ វា​បណ្តាល​មក​ពី​ថ្លើម​របស់​អ្នក​មាន​បញ្ហា ដែល​ប៉ះពាល់​ដល់​ការ​រំលាយ​ប៊ីលីរុកប៊ីន ហើយ​វា​ហូរ​មក​តាម​ទឹក​នោម​ច្រើន​ជាង​ធម្មតា ទើប​នាំ​ឲ្យ​ពណ៌​ទឹក​នោម ឡើង​ពណ៌​ខ្មៅ​ងងឹត។ ៤) ដូច​មាន​ជាតិ​ល្វីង​ក្នុង​មាត់ ពេល​ងើប​មក អ្នក​មិន​ទទួល​ទាន​អ្វី​សោះ តែ​មាន​អារម្មណ៍​ថា​ដូច​ជា​មាន​ជាតិ​ល្វីង​ក្នុង​មាត់ ឬ​ជូរ​មាត់​ទាំង​ព្រឹក នោះ​មក​ពី​ទឹក​ប្រមាត់​របស់​អ្នក​ដំណើរការ​ខុស​ធម្មតា ហើយ​កំពុង​វិវត្ត​ទៅ​រក​ជំងឺ​រលាក​ថ្លើម និង​ជំងឺ​រលាក​បំពង់​ទឹក​ប្រមាត់។ ៣) មាន​ឈាម​ហូរ​តាម​អញ្ចាញ​ធ្មេញ…

លំហាត់​ប្រាណ​ជើង ១៥ នាទី​មុន​ចូល​គេង ត្រឹម​ពេល​ខ្លី​អ្នក​នឹង​ឃើញ​ក្បាល​ពោះ​រាប​ស្មើ ចង្កេះ​ស្ដើង​តឹងណែន​ល្អ
សង្គម

លំហាត់​ប្រាណ​ជើង ១៥ នាទី​មុន​ចូល​គេង ត្រឹម​ពេល​ខ្លី​អ្នក​នឹង​ឃើញ​ក្បាល​ពោះ​រាប​ស្មើ ចង្កេះ​ស្ដើង​តឹងណែន​ល្អ

ចំណាយ​ត្រឹម​តែ ១៥ នាទី​មុន​ចូល​គេង ដើម្បី​ធ្វើ​លំហាត់​ប្រាណ​ផ្នែក​ជើង ដូច​យើង​បង្រៀន​ខាង​ក្រោម​នេះ ត្រឹម​រយៈ​ពេល​ខ្លី អ្នក​នឹង​ឃើញ​លទ្ធផល​ដ៏​អស្ចារ្យ។ មុន​ពេល​ហាត់​ប្រាណ​សូម​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ​មួយ​កែវ​ប្រហែល ៣០០ ម.ល ហើយ​ដក​ដង្ហើម​វែងៗ៖ ចលនា​ទី ១: ដេក​រាប​ស្មើ​នៅ​លើ​គ្រែ (គួរ​ជ្រើសរើស​គ្រែល​ដែល​មិន​ទន់​ពេក) ជើង​ទាំង​ពីរ​នៅ​ជិត​គ្នា ហើយ​ដាក់​ដៃ​មក​ខាង​ក្រោយ​ក្បាល​ថ្នមៗ ចលនា​ទី ២: លើក​ជើង​របស់​អ្នក​ឡើង​ទៅ​លើ នៅ​មុំ ៩០ ដឺក្រេ ហើយ​រាងកាយ​ព្យាយាម​ទម្រេត​ទៅ​មុខ ចលនា​ទី ៣: រក្សា​ជំហរ​បែប​នេះ ដោយ​រាប់​ពី ១ ដល់ ២០០…

ទំងន់លើស និងបង្ហាញវិធីដើម្បីកាត់បន្ថយតំបន់ទាំងនោះ!!
សុខភាព

ទំងន់លើស និងបង្ហាញវិធីដើម្បីកាត់បន្ថយតំបន់ទាំងនោះ!!

មិនថាអ្នកស្គមឬមានរាងស្អាតទេអ្នកត្រូវយកចិត្តទុកដាក់កន្លែងដែលអ្នកផ្ទុកសារធាតុខ្លាញ់ក្នុងខ្លួនអ្នក។ នោះដោយសារតែវាផ្តល់ឱ្យអ្នកនូវសញ្ញាសុខភាពសំខាន់ៗ ដែលត្រូវការការយកចិត្តទុកដាក់របស់អ្នកដើម្បីឱ្យអ្នករស់នៅក្នុងជីវិតដែលល្អប្រសើរជាមួយនឹង ដើម្បីអោយមានតុល្យភាព។ យើងនឹងជួយអ្នករកឃើញថាតើផ្នែកនៃរាងកាយរបស់អ្នកមួយណា ដែលផ្ទុកទំងន់លើស និងបង្ហាញវិធីដើម្បីកាត់បន្ថយតំបន់ទាំងនោះ។ វិធីសម្គាល់ “កន្លែងលើសជាតិខ្លាញ់” នៅជុំវិញខ្លួនអ្នក។ © shutterstock.com សុដន់ និងដៃ៖ កោសិកាខ្លាញ់ពណ៌សរបស់អ្នកអាចត្រូវបានរក្សាទុកនៅបរិវេណសុដន់និងដៃរបស់អ្នកដោយសារតែហេតុផលហ្សែន ហើយជាតិខ្លាញ់នោះអាចរំលាយបានតែតាមរយៈការសម្រកទម្ងន់រាងកាយទាំងមូលទេ។ នោះហើយជាមូលហេតុដែលអ្នកគួរតែដឹងពីសន្ទស្សន៍ម៉ាសរាងកាយរបស់អ្នកជាមុនសិន។ របៀបគណនាទម្ងន់ BMI អាចត្រូវបានគណនាដើម្បីរកទម្ងន់តុល្យភាពរបស់អ្នក។ អ្នកអាចប្រើម៉ាស៊ីនគិតលេខ BMI របស់ក្រុមហ៊ុន NIH ដើម្បីស្វែងយល់ពីអ្នក។ សន្ទស្សន៍ម៉ាស់រាងកាយកម្រិត ៣០.០ ត្រូវបានគេចាត់ទុកថាជាកម្រិតធាត់ និងជុំរុញឱ្យមានការសម្រកទម្ងន់។ ពោះ៖ សម្រាប់មនុស្សស្រីទំហំចង្កេះលើសពី ៣៥…

មើមខ្ជាយ! ពិតជាមានអត្ថប្រយោជន៍ច្រើន លើសពីការរំពឹងទុក ជាពិសេស ក្នុងស្ថានភាពជំងឺ Covid 19 នេះ
សុខភាព

មើមខ្ជាយ! ពិតជាមានអត្ថប្រយោជន៍ច្រើន លើសពីការរំពឹងទុក ជាពិសេស ក្នុងស្ថានភាពជំងឺ Covid 19 នេះ

ក្នុងអំឡុងពេលកំពុងកើតមានជំងឺកូវីដ-១៩ បែបនេះ មនុស្សម្នាជាច្រើនពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពរបស់ពួកគេ។ ស្របជាមួយគ្នានេះដែរ អ្នកខ្លះក៏បានស្វែងរកអាហារ និងឱសថបុរាណល្អៗនានា ដើម្បីជួយពង្រឹងប្រព័ន្ធការពារក្នុងរាងកាយឱ្យមានភាពរឹងមាំយកឈ្នះពីជំងឺកូវីដ-១៩។ ហើយនៅក្នុងនោះផងដែរ ខ្ជាយត្រូវបានគេល្បីតៗគ្នាថា មានប្រសិទ្ធភាពយ៉ាងខ្ពស់នៅក្នុងការជ្រើសយកមកធ្វើជាឱសថសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ឬបង្កើនភាពស៊ាំនៅក្នុងរាងកាយរបស់យើង។ យោងតាមលទ្ធផលនៃការស្រាវជ្រាវ ខ្ជាយ សម្បូរទៅដោយវីតាមីន ជាពិសេសគឺវាមានផ្ទុកនូវសារធាតុ Pinostobin និង Pandurathin A ដែលអាចដើរតួនាទីរារាំងនៃការលូតលាស់របស់មេរោគកូវីដ -១៩ បាន។ ដូច្នេះចង់ដឹងថា ខ្ជាយមានអត្ថប្រយោជន៍អ្វីខ្លះ មកតាមដានទាំងអស់គ្នា៖ ១) ជួយប្រឆាំងនឹងជំងឺផ្តាសាយ វិលមុខ និងកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ២) សារធាតុពណ៌សរបស់ខ្ជាយ ជួយប្រឆាំងរ៉ាឌីកាល់សេរី…

ទុរេន​ផ្ដល់​ប្រយោជន៍​ច្រើន តែ​កុំ​លូក​ជាមួយ​អាហារ ៤ នេះ​ឲ្យ​សោះ ប្រយ័ត្ន​ប្រតិកម្ម​គ្នា​ដល់​ពុល
សង្គម

ទុរេន​ផ្ដល់​ប្រយោជន៍​ច្រើន តែ​កុំ​លូក​ជាមួយ​អាហារ ៤ នេះ​ឲ្យ​សោះ ប្រយ័ត្ន​ប្រតិកម្ម​គ្នា​ដល់​ពុល

ធូរេន​ប្រមូល​ផ្តុំ​ទៅ​ដោយ​ជាតិ​វីតាមីន C, B, ជាតិ​ដែក/ទង់ដែង, ប៉ូតាស្យូម ក៏​ដូច​ជា​អាស៊ីដ Folate ដែល​ល្អ​សម្រាប់​បង្ការ​ជំងឺ​បេះដូង​ជា​ដើម។ យ៉ាង​ណា​អ្នក​ជំនាញ​បាន​ណែនាំ ថា​អ្នក​មិន​ត្រូវ​ទទួល​ទាន​ធូរេន​ជាមួយ​អាហារ​ទាំង ៤ ខាង​ក្រោម​នេះ​ទេ ព្រោះ​វា​អាច​ប្រតិកម្ម​គ្នា និង​បង្ក​ទៅ​ជា​បញ្ហា​ពុល​បាន៖ ​៤) ហាម​ជាមួយ​អាហារ​សមុទ្រ ធូរេន​វា​ជា​របស់​ក្តៅ​ រី​ឯ​អាហារ​សមុទ្រ​ក៏​ជា​របស់​ក្តៅ នៅ​ពេល​ទទួល​ទាន​វា​ចូល​គ្នា វា​នឹង​ធ្វើ​ឲ្យ​ក្រហាយ​ក្រពះ បណ្តាល​ឲ្យ​យើង​អាច​ទៅ​ជា​មាន​ជំងឺ​រាករូស ប៉ះពាល់​ធ្ងន់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ ៣) កុំ​បរិភោគ​ជាមួយ​របស់​ហឹរ អ្នក​មិន​គួរ​ទទួល​ទាន​ធូរេន​ជាមួយ​អាហារ​ដែល​មាន​ម្ទេស ដែល​បន្ថែម​ភាព​ក្តៅ​ចូល​គ្នា​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ឡើង​មុន​លើ​មុខ និង​បញ្ហា​ទល់​លាមក​ជា​ដើម។ បន្ថែម​ពី​នេះ អ្នក​ត្រូវ​ដឹង​ថា​ធូរេន​មួយ​ផ្លែៗ​មាន​ខ្លាញ់​ឆ្អែត​ច្រើន​ណាស់ ហើយ​បើ​អ្នក​ទទួល​ទាន​អាហារ​ផ្សេង​ទៀត​ដែល​មាន​ជាតិ​ហឹរ ដូច​ជា​មាន​សាច់​ជ្រូក…

កុំ​មើល​រំលង! សញ្ញា ៥ ព្រមាន​ច្បាស់ៗ​ថា​កូន​តូច​អ្នក​កំពុង​ខ្វះ​ជាតិ​កាល់ស្យូម
សង្គម

កុំ​មើល​រំលង! សញ្ញា ៥ ព្រមាន​ច្បាស់ៗ​ថា​កូន​តូច​អ្នក​កំពុង​ខ្វះ​ជាតិ​កាល់ស្យូម

កាល់ស្យូម​គឺ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​នៅ​រូបរាង​កាយ​របស់​មនុស្ស។ យ៉ាង​ណា​ប្រសិន​កូន​តូចៗ​របស់​អ្នក​លេចចេញ​សញ្ញា​ព្រមាន ៥ ដូច​ខាង​ក្រោម នោះ​ច្បាស់​ណាស់​ពួក​គេ​កំពុង​ខ្វះ​ជាតិ​កាល់ស្យូម​ហើយ ដែល​ទាមទារ​ឲ្យ​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​បន្ទាន់៖ ៥) ជំងឺ Anorexia វា​ជា​សញ្ញា​ដែល​នាំ​ឲ្យ​ពួក​គេ​គេង​មិន​លក់ ចំណង់​អាហារ​មិន​ល្អ ហើយ​បើ​បណ្តោយ​យូរ​ពេក នោះ​នឹង​ប៉ះពាល់​ដល់​រាងកាយ​កុមារ​កាន់​តែ​ខ្លាំង។ ៤) បែក​ញើស ប្រសិន​បើ​កុមារ​បែក​ញើស​នៅ​ពេល​យប់ ជាប់​គ្នា​ច្រើន​ថ្ងៃ ទាំង​ដែល​មនុស្ស​ទូទៅ​មិន​អី​នោះ វា​ជា​សញ្ញា​ព្រមាន​មួយ​ដូច​គ្នា។ នោះ​មាន​ន័យ​ថា សីតុណ្ហភាព​រាងកាយ​របស់​ក្មេង​មិន​មាន​តុល្យភាព​ល្អ ដែល​ជា​កង្វះ​ជាតិ​កាល់ស្យូម ហើយ​ឪពុកម្ដាយ​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ពិនិត្យ ដើម្បី​ពិគ្រោះ​ថា​គួរ​ផ្តល់​ថ្នាំ​កាល់ស្យូម​ឬ​ទទួល​ទាន​អាហារ​បែប​ណា ដើម្បី​ប៉ះប៉ូវ​ត្រលប់​មក​វិញ។ ៣) សក់​ដុះ​តិច​នៅ​ផ្នែក​ក្បាល​ខាង​ក្រោយ ចំពោះ​កុមារ​ដែល​មាន​កង្វះ​ជាតិ​កាល់ស្យូម ពួក​គេ​ក៏​នឹង​មាន​បញ្ហា​ដុះ​សក់​តិច ហើយ​មិន​ភ្លឺ​រលោង​នៅ​លើ​ក្បាល ឬ​ជា​ពិសេស​ផ្នែក​ក្បាល​ខាង​ក្រោយ។ ២)…

កុំ​ខ្មាសអៀន​នឹង​ចែករំលែក! សញ្ញា ៤ បង្ហាញ​ច្បាស់​ស្បូន​អ្នក​មាន​បញ្ហា ចំណុច ២/៤ គួរ​ឲ្យ​បារម្ភ​ខ្លាំង
សង្គម

កុំ​ខ្មាសអៀន​នឹង​ចែករំលែក! សញ្ញា ៤ បង្ហាញ​ច្បាស់​ស្បូន​អ្នក​មាន​បញ្ហា ចំណុច ២/៤ គួរ​ឲ្យ​បារម្ភ​ខ្លាំង

សម្រាប់​ស្រ្តី ប្រសិន​សុខភាព​ស្បូន​មិន​ល្អ នោះ​នឹង​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​រាងកាយ​ទៅ​ថ្ងៃ​មុខ ដូច្នេះ​អ្នក​គួរ​តែ​ពិនិត្យ​ឲ្យ​បាន​ដិតដល់​និង​តាមដាន​ជា​ប្រចាំ។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​សញ្ញា​ព្រមាន​ ៤ ដែល​យើង​អាច​ដឹង​ច្បាស់​ថា ស្បូន​កំពុង​មាន​ភាព​មាន​ប្រក្រតី​ហើយ៖ ១) មុខ​ស្លេក ភាព​ស្លេកស្លាំង​លើ​ផ្ទៃ​មុខ​ មនុស្ស​មួយ​ចំនួន​គិត​ថា​មក​ពី​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ដែល​ពួក​គេ​មិន​សូវ​ជា​ខ្វល់​ប៉ុន្មាន​ទេ។ យ៉ាង​ណា​ក្នុង​ករណី​ខ្លះ ក៏​វា​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្បូន​ផង​ដែរ នោះ​ក៏​ដោយសារ​តែ​បញ្ហា​អ័រម៉ូន​បញ្ចេញ​មិន​បាន​គ្រប់គ្រាន់ នាំ​ឲ្យ​ស្បែក​ប្រែ​ពី​ពណ៌​ក្រហម​មក​ជា​ពណ៌​ស្លេក។ ដំណោះស្រាយ​នឹង​បញ្ហា​នេះ គឺ​អ្នក​ត្រូវ​តែ​បញ្ចៀស​ការ​ទទួល​ទាន​អាហារ​ឆៅ អាហារ​ត្រជាក់​ពេក ហើយ​ព្យាយាម​ធ្វើ​បែប​ណា​ឲ្យ​រាងកាយ​មាន​តុល្យភាព​កម្តៅ​គ្រប់គ្រាន់។ ២) ពុក​មាត់​លេច​មក​ច្រើន ស្រ្តី​ភាគ​ច្រើន​កម្រ​មាន​ពុក​មាត់​ណាស់ ដោយ​វា​ស្តើង សឹង​តែ​មើល​មិន​ឃើញ ប៉ុន្តែ​បើ​ស្រ្តី​ខ្លះ​លូតលាស់​ពុកមាត់​សឹង​តែ​ដូច​បុរស​ដែរ នោះ​ដោយសារ​តែ​បញ្ហា​ប្រព័ន្ធ Endocrine ដែល​នាំ​ឲ្យ​មាន​កង្វះ​អ័រម៉ូន​អឺស្រ្តូសែន​ជា​ច្រើន។…

ឃើញ​ច្រើន​គ្នា​ហើយ នេះ​ទម្លាប់​អាក្រក់ ៥ ងាយ​បណ្ដាល​ឲ្យ​ខូច​តម្រង​នោម ជា​ពិសេស​ចំណុច​ទី ២
សង្គម

ឃើញ​ច្រើន​គ្នា​ហើយ នេះ​ទម្លាប់​អាក្រក់ ៥ ងាយ​បណ្ដាល​ឲ្យ​ខូច​តម្រង​នោម ជា​ពិសេស​ចំណុច​ទី ២

ទម្លាប់​មិន​ល្អ​ខាង​ក្រោម ​ប្រសិន​អ្នក​កំពុង​អនុវត្ត គួរ​តែ​បោះបង់​វា​ចោល ព្រោះ​អី​វា​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់ ដល់​សុខភាព​តម្រង​នោម ឬ​ក្រលៀន៖ ១) ទទួល​ទាន​ទឹក​មិន​គ្រប់គ្រាន់ ជា​រៀងរាល់​ថ្ងៃ មនុស្ស​យើង​ត្រូវ​ការ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ពី ២ ទៅ ២,៥ លីត្រ ព្រោះ​ប្រសិន​រាងកាយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​នោះ វា​នឹង​ជួយ​តម្រង​នោម​បញ្ចេញ​ជាតិ​ពុល​បាន​ល្អ​ដូច​គ្នា។ ផ្ទុយ​ទៅ​វិញ​បាន​រាងកាយ​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ខ្វះ​ជាតិ​ទឹក នោះ​ជា​ហេតុផល​ចម្បង​មួយ​ដែល​ងាយ​ឲ្យ​កើត​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម ឬ​ខ្សោយ​តម្រង​នោម អាច​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ទៅ​ថ្ងៃ​មុខ។ ២) ទទួល​ទាន​អំបិល​ច្រើន អាហារ​ដែល​សម្បូរ​ទៅ​ដោយ​អំបិល វា​មិន​ត្រឹម​តែ​បង្កើន​សម្ពាធ​ឈាម​ប៉ុណ្ណោះ​ទេ ជាមួយ​គ្នា​នេះ​វា​ក៏​បង្ក​ផល​ប៉ះពាល់​ដល់​តម្រង​នោម​របស់​យើង​ផង​ដែរ។ ជា​មធ្យម​យើង​គួរ​ទទួល​ទាន​អំបិល​ប្រហែល ៥ ក្រាម/ថ្ងៃ គឺ​ល្អ​បំផុត។ ៣) ទទួល​ទាន​អាហារ​កែច្នៃ​ច្រើន អាហារ​កែច្នៃ​ដូច​ជា​បឺហ្គឺ…

ប្រុសៗណាខ្លះបែបនេះ? បើផ្នែកទាំង ៣ ដុះលូតលាស់មកច្រើន បង្ហាញ​ថា​ពួក​គេ​មាន​ក្រលៀន​ល្អ
សង្គម

ប្រុសៗណាខ្លះបែបនេះ? បើផ្នែកទាំង ៣ ដុះលូតលាស់មកច្រើន បង្ហាញ​ថា​ពួក​គេ​មាន​ក្រលៀន​ល្អ

នៅ​ផ្នែក​ទាំង​ ៣ លើ​រាងកាយ​បុរស បើ​មាន​សភាព​ដុះ​លូតលាស់​មក​ល្អ នោះ​មាន​ន័យ​ថា​ផ្នែក​ក្រលៀន​របស់​ពួក​គេ​កំពុង​រឹងមាំ និង​មាន​សុខភាព​ល្អ ដែល​មិន​គួរ​ឲ្យ​បារម្ភ​ឡើយ៖ ៣) រោម​ជើង បុរស​ដែល​មាន​រោម​ជើង​ច្រើន មិនមែន​ជា​រឿង​ដែល​ត្រូវ​ខ្មាសអៀន​នោះ​ទេ តែ​នេះ​ជា​សញ្ញា​បង្ហាញ​ថា​ពួក​គេ​មាន​សុខភាព​ល្អ​ទៅ​វិញ។ វា​ជា​សញ្ញា​បង្ហាញ​ថា​ផ្នែក​ក្រលៀន​មាន​សុខភាព​ល្អ ទើប​បណ្ដាល​ឲ្យ​អ័រម៉ូន​នៅ​ក្នុង​ខ្លួន​ពួក​គេ មាន​ការ​រីក​លូតលាស់​ល្អ។ ២) ពុកចង្កា ផ្នែក​ចង្កា ផ្នែក​មាត់ មាន​ដុះ​រោម​ច្រើន ក៏​ជា​រឿង​ល្អ​ដូច​គ្នា ដែល​មាន​ន័យ​ថា​រាងកាយ​អាច​ផលិត​ចេញ​នូវ​អ័រម៉ូន​អឺស្រ្តូសែន​បាន​គ្រប់គ្រាន់។ ជា​លទ្ធផល​ក៏​អាច​ឲ្យ​យើង​ដឹង​ថា ប្រព័ន្ធ​រំលាយ​អាហារ​របស់​ពួក​គេ​មាន​ដំណើរការ​ល្អ ហើយ​ដំណើរការ​ចរន្ត​ឈាម​ក៏​ល្អ ទើប​នាំ​ឲ្យ​ដុះ​ពុក​ចង្កា​មក​លឿន​បែប​នេះ។ ១) សក់ បច្ចុប្បន្ន​បុរស​ឆាប់​ជ្រុះ​សក់ ឆាប់​ទំពែក លែង​ដុះ​សក់ គឺ​មាន​ច្រើន​គ្នា​ណាស់…

ចង់​ស្គម​ណាស់ តែ​មាត់​មិន​សហការ! នេះ​កំហុស​សាមញ្ញ ៣ ដែល​ខំ​ប៉ុណ្ណា ក៏​គីឡូ​មិន​ស្រក
សង្គម

ចង់​ស្គម​ណាស់ តែ​មាត់​មិន​សហការ! នេះ​កំហុស​សាមញ្ញ ៣ ដែល​ខំ​ប៉ុណ្ណា ក៏​គីឡូ​មិន​ស្រក

អ្នក​ខ្លះ​គិត​ថា​ឲ្យ​តែ​ទទួល​ទាន​តិច គឺ​ដឹង​តែ​ស្រក​គីឡូ​ហើយ តាម​ពិត​ទៅ​វា​មិន​ដូច្នោះ​ទាំង​អស់​ទេ ព្រោះ​វា​នៅ​មាន​កត្តា​ជា​ច្រើន​ទៀត ពាក់ព័ន្ធ​នឹង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​របប​អាហារ​ដែល​អ្នក​ទទួល​ទាន​នោះ​ផង។ ខាង​ក្រោម​យើង​បង្ហាញ​កំហុស​សាមញ្ញ ៣ ដែល​មនុស្ស​ជា​ច្រើន​មើល​រំលង ទើប​នាំ​ឲ្យ​ពួក​គេ​ពិបាក​នឹង​សម្រក​ទម្ងន់៖ ៣) អាហារ​មាន​បន្លែ​ក៏​បណ្តាល​ឲ្យ​ធាត់​ដែរ អ្នក​ខ្លះ​គិត​ថា​ អាហារ​ដែល​មាន​បន្លែ គឺ​ល្អ​ចំពោះ​សុខភាព។ ជា​ការ​ពិត​វា​ល្អ​មែន ព្រោះ​មាន​ជាតិ​សរសៃ ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ តែ​បើ​យើង​ទទួល​ទាន​បន្លែ​ដែល​ស្រុះ គឺ​ល្អ​ជាង​បន្លែ​ដែល​មាន​ជាប់​ជាតិ​ខ្លាញ់ ព្រោះ​វា​នឹង​នៅ​តែ​នាំ​ឲ្យ​ឡើង​គីឡូ និង​ឡើង​កាឡូរី​ដដែល។ អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​បាន​ណែនាំ​ថា សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​គួរ​ទទួល​ទាន​អាហារ​ស្រុះ មិន​គួរ​ទទួល​ទាន​អាហារ​ដែល​យក​បន្លែ​ទៅ​ចៀន ដោយ​មាន​ប្រេង​ជាប់​ជាមួយ​នោះ​ទេ។ ២) ទទួល​ទាន​ផ្លែ​ឈើ​ច្រើន​ពេក ជា​ពិសេស​របស់​ផ្អែម សម្រាប់​មួយ​ចំនួន​គិត​ថា​ ការ​ទទួល​ទាន​ផ្លែ​ឈើ​គឺ​ល្អ​ចំពោះ​សុខភាព ហើយ​ខំ​សម្រុក​ទទួល​ទាន​ច្រើន។…

ពិបាក​លេប​បន្តិច តែ​បើ​ទម្លាប់​ទទួល​ទាន​ទឹក​ខ្ញី​រៀងរាល់​ព្រឹក​បាន ​នឹង​ផ្តល់​ប្រយោជន៍​ធំ ៥ នេះ
សង្គម

ពិបាក​លេប​បន្តិច តែ​បើ​ទម្លាប់​ទទួល​ទាន​ទឹក​ខ្ញី​រៀងរាល់​ព្រឹក​បាន ​នឹង​ផ្តល់​ប្រយោជន៍​ធំ ៥ នេះ

ធ្លាប់​សាក​យក​ខ្ញី​មក​ក្រឡុក ទទួល​ទាន​ដែរ​ទេ? តាម​ពិត​ទៅ​វា​អាច​ផ្តល់​ប្រយោជន៍​ច្រើន​ណាស់ ដ្បិត​បើ​រសជាតិ​អាច​ជា​ពិបាក​លេប​បន្តិច​ក៏​ដោយ។ ខាង​ក្រោម​យើង​បង្ហាញ​អត្ថប្រយោជន៍​ធំ ៥ ពី​ការ​ទទួល​ទាន​ទឹក​ខ្ញី​ក្រឡុក​នៅ​ពេល​ព្រឹក៖ ៥) ជួយ​ជំងឺ​រលាក​ថ្លើម លក្ខណៈ​សម្បត្តិ​ដ៏​ធំ​មួយ​របស់​ខ្ញី គឺ​ការ​ជះ​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​ជំងឺ​រលាក​ថ្លើម។ វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​បើ​អ្នក​មាន​បញ្ហា​ថ្លើម​ដំណាក់​កាល​ស្រាល ដាក់​ទឹក​ខ្ញី​ជា​ប្រចាំ​ទៅ នឹង​អាច​កាត់​បន្ថយ​បញ្ហា​រលាក​នេះ​បាន។ ៤) លើស​ឈាម នៅ​ពេល​សម្ពាធ​ឈាម​ហូរ​ចូល​ជញ្ជាំង​សរសៃឈាម​ខ្ពស់​ពេក វា​នឹង​នាំ​ឲ្យ​ឡើង​សម្ពាធ​ឈាម​ខ្ពស់។ យ៉ាង​ណា​សារធាតុ​ប៉ូតាស្យូម​ដែល​មាន​នៅ​ក្នុង​ល្បាយ​ខ្ញី គឺ​វា​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព​តាម​រូបមន្ត​ធម្មជាតិ។ ៣) ជួយ​សម្រក​ទម្ងន់ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​វីតាមីន Kពេល​លាយ​បញ្ចូល​គ្នា​វា​ជួយ​បង្កើន​ដល់​សមត្ថភាព​នៃ​ការ​រំលាយ​អាហារ។ គួប​ផ្សំ​នឹង​ភេសជ្ជៈ​នេះ មាន​កាឡូរី​ទាប​ផង ដូច្នេះ​វា​នឹង​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ២) ជួយ​បញ្ចុះ​កម្តៅ​រាងកាយ ជា​ពិសេស​នៅ​រដូវ​ក្តៅ ការ​ទទួល​ទាន​ទឹក​ខ្ញី​គឺ​ល្អ​បំផុត…

ធានា​ស្បែក​នឹង​ក្មេង​ជាង​វ័យ ១០ ឆ្នាំ បើ​អ្នក​បន្ត​អនុវត្ត​ទម្លាប់​ទាំង ៦ នេះ​ជា​ប្រចាំ
សង្គម

ធានា​ស្បែក​នឹង​ក្មេង​ជាង​វ័យ ១០ ឆ្នាំ បើ​អ្នក​បន្ត​អនុវត្ត​ទម្លាប់​ទាំង ៦ នេះ​ជា​ប្រចាំ

ទម្លាប់​អាថ៌កំបាំង​ទាំង ៦ ដូច​បង្ហាញ​ខាង​ក្រោម បើ​អ្នក​អាច​បន្ត​ធ្វើ​ជា​ប្រចាំ នោះ​នឹង​អាច​ធានា​បាន​ថា ស្បែក​អ្នក​នឹង​ក្មេង​ជាង​វ័យ ហើយ​គ្មាន​ទេ​ពាក្យ​ថា “ចាស់​ម្ល៉េះ​ឥឡូវ” ពោល​មាន​តែ​ជំនួស​មក​វិញ​នូវ​ពាក្យ “ឥឡូវ​ក្មេង​ម្ល៉េះ​បង”។ ៦) កម្ចាត់​កោសិកា​ដែល​ខូច មាន​កោសិកា​ខូច ឬ​កោសិកា​ងាប់​ជា​ច្រើន​នៅ​លើ​ស្បែក ដែល​អាច​បណ្តាល​ឲ្យ​អ្នក​កើត​មុន​សារ​ជា​ថ្មី។ ចូរ​អ្នក​កម្ចាត់​វា​ចោល​យ៉ាង​ហោច​ណាស់​ ១ ដង​ក្នុង​មួយ​សប្តាហ៍ តាម​រយៈ​ការ​លាយ​នៅ​ទឹក​ក្រូចឆ្មារ លាយ​ជាមួយ​ប្រេងដូង និង​អំបិល ហើយ​ម៉ាស្សា​វា​ថ្នមៗ​លើ​ផ្ទៃ​មុខ​រយៈ​ពេល ១៥ នាទី រួច​សឹម​លាង​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ។ ៥) កុំ​ទុក​ឲ្យ​ស្បែក​ស្ងួត​លើស​ពី ១ នាទី ក្រោយ​ពេល​លាង​មុខ​ហើយ ចូរ​អ្នក​កុំ​ទុក​ឲ្យ​ស្បែក​របស់​អ្នក​ស្ងួត​ឲ្យ​សោះ ដោយ​មិន​ត្រូវ​លើស​ពី…

ប្រសិនកើតរមាស់លើផ្នែក ៣ នេះមិនបាត់សោះ ត្រូវប្រញាប់ទៅរកពេទ្យ ប្រយ័ត្នតែហួសពេលព្យាបាលលែងកើត
សង្គម

ប្រសិនកើតរមាស់លើផ្នែក ៣ នេះមិនបាត់សោះ ត្រូវប្រញាប់ទៅរកពេទ្យ ប្រយ័ត្នតែហួសពេលព្យាបាលលែងកើត

ការកើតរមាស់លើផ្នែកសំខាន់នៃរាងកាយ មិនមែនជារោគសញ្ញាធម្មតាទេ ផ្ទុយទៅវិញវាក៏អាចឈានទៅរកហានិភ័យនៃការកើតជំងឺមហារីកផ្សេងៗ ដែលយើងមិនអាចដឹងមុន ហើយតែហ៊ានអូសបន្លាយពេលយូរ វានឹងកាន់តែពិបាកព្យាបាលឬឈានទៅដល់ការព្យាបាលលែងកើតក៏មាន។ សម្រាប់មនុស្សស្រីជាពិសេសប្រសិនឃើញមានអាការៈរមាស់លើផ្នែកទាំង ៣ នៃរាងកាយដូចបង្ហាញខាងក្រោម ហើយមិនឃើញធូរស្បើយសោះ នោះត្រូវប្រញាប់ទៅរកពេទ្យឬអ្នកជំនាញដើម្បីពិគ្រោះជាបន្ទាន់៖ ៣) រមាស់លើស្បែក ជំងឺមហារីកគ្រាប់ឈាម ក៏ដូចជាមហារីកកូនកណ្តុរ T-cell ភាគច្រើនមានទាក់ទងនឹងការរមាស់លើស្បែកនេះហើយ។ មហារីកថ្លើម បំពង់ទឹកប្រមាត់ និងថង់ទឹកប្រមាត់ក៏ដូចគ្នា នោះក៏ដោយសារពេលវាស្ទះបំពង់ទឹកប្រមាត់ នាំឲ្យប្រមូលផ្តុំជាតិអំបិលច្រើនក្លាយទៅជាការរមាស់លើស្បែក។ រោគសញ្ញាខ្លះទៀតក៏អាចវិវត្តទៅរកអាការៈឈឺពោះ ខាន់លឿង និងមហារីកស្បែកជាដើម។ ២) រមាស់ទ្វារមាស រមាស់ទ្វារមាស ឬផ្នែកនៃតំបន់រន្ធគូថក៏អាចបណ្តាលមកពីការរក្សាអនាម័យមិនបានល្អ ហើយខ្លះទៀតមកពីរោគស្រ្តី។ ប៉ុន្តែវាក៏នៅតែជារោគសញ្ញាដែលអាចវិវត្តទៅរកជំងឺមហារីកដូចគ្នា ដែលយល់ល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យ…

របស់ ៤ បណ្តាលឲ្យងាយខូចតម្រងនោម តែជារបស់ត្រូវប៉ាន់សម្រាប់ក្មេងៗស្រករ ១៦-២២ ឆ្នាំ
សង្គម

របស់ ៤ បណ្តាលឲ្យងាយខូចតម្រងនោម តែជារបស់ត្រូវប៉ាន់សម្រាប់ក្មេងៗស្រករ ១៦-២២ ឆ្នាំ

យុវជន​ដែល​ស្ថិត​នៅ​អាយុ​ស្រករ ១៥-១៦ ឆ្នាំ​ឡើង​ទៅ​ដល់​ជាង ២០ ឆ្នាំ​ស្តើង​នោះ ត្រូវ​បាន​គេ​រក​ឃើញ​ថា ចូលចិត្ត​ខ្លាំង​ណាស់​ការ​ទទួល​ទាន​ភេសជ្ជៈ ៤ ដូច​បង្ហាញ​ខាង​ក្រោម ហើយ​វា​ជា​ដើមចម​ដែល​ងាយ​ឲ្យ​ពួក​គេ​កើត​ជំងឺ​តម្រងនោម​យ៉ាង​ឆាប់រហ័ស​បំផុត៖ ៤) តែ​បៃតង តែ​បៃតង​ក្តៅៗ​បើ​អ្នក​ទទួល​ទាន​បាន​គឺ​ល្អ​ចំពោះ​សុខភាព​ តែ​បើ​ទទួល​ទាន​ក្នុង​បរិមាណ​ច្រើន​ជា​ប្រចាំ​ពេក វា​នឹង​ជះ​ផល​ប៉ះពាល់​ទៅ​វិញ។ នោះ​ក៏​ដោយសារ​តែ​ រាងកាយ​នឹង​ទទួល​យក​ជាតិ​ហ្លុយអូរីន​ច្រើន ដែល​បណ្ដាល​ឲ្យ​ខូច​តម្រងនោម​បាន។ ៣) តែ​ទឹកដោះគោ ក្មេងៗ​ពេញ​និយម​ណាស់ ព្រោះ​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ តែ​ក៏​ងាយ​ធ្វើ​ឲ្យ​អ្នក​ធាត់​លឿន​ដែរ។ យ៉ាង​ណា​នេះ​មិនមែន​ជា​ភេសជ្ជៈ​ល្អ​ចំពោះ​សុខភាព​នោះ​ទេ ដោយ​សារ​បរិមាណ​ជាតិ​ស្ករ​ក្នុង​នោះ​ច្រើន​ពេក ងាយ​បណ្តាល​ឲ្យ​កម្រិត​អាស៊ីត​អ៊ុយរិក​កើន​ឡើង​ ហើយ​បង្ក​គ្រោះថ្នាក់​ដល់​តម្រងនោម​ជា​ខ្លាំង។ ២) កាហ្វេ​ដែល​មាន​គុណភាព​អន់ កាហ្វេ​អាច​ធ្វើ​ឲ្យ​អ្នក​ មាន​អារម្មណ៍​ភ្លឺ​ស្វាង​ក្នុង​ការ​បំពេញ​កិច្ច​ការងារ យ៉ាង​ណា​បើ​វា​ជា​កាហ្វេ​ដែល​មាន​គុណភាព​អន់…

គ្រប់​គ្នា​គិត​ថា​ល្អ​ចំពោះ​សុខភាព តែ​តាមពិត​ទម្លាប់ ៣ នេះ នាំ​ឲ្យ​អាយុ​ខ្លី​ទៅ​វិញ​ទេ
សង្គម

គ្រប់​គ្នា​គិត​ថា​ល្អ​ចំពោះ​សុខភាព តែ​តាមពិត​ទម្លាប់ ៣ នេះ នាំ​ឲ្យ​អាយុ​ខ្លី​ទៅ​វិញ​ទេ

មាន​ទម្លាប់​មួយ​ចំនួន​ដែល​មនុស្ស​ភាគ​ច្រើន​និយម​ធ្វើ​ជា​រៀងរាល់​ថ្ងៃ ដោយ​ជឿ​ត​គ្នា​ថា វា​ល្អ​ចំពោះ​សុខភាព តែ​ការ​ពិត​ទៅ​វា​ជា​ទម្លាប់​អាក្រក់ ដែល​ប៉ះពាល់​ដល់​រាងកាយ នាំ​ឲ្យ​អាយុ​ខ្លី​ទៅ​វិញ​ទេ៖ ៣) ទទួល​ទាន​ឲ្យ​ឆ្អែត​ដើម្បី​សុខភាព​ល្អ ជា​រៀងរាល់​ថ្ងៃ​ក្រពះ ត្រូវ​បញ្ចេញ​សារធាតុ​រាវ​ប្រហែល ៨ ០០០ មិល្លីក្រាម ដើម្បី​រំលាយ​អាហារ​ទាំង​អស់​ដែល​យើង​ទទួល​ទាន។ ការ​ទទួល​ទាន​ច្រើន​ពេក វា​នឹង​ធ្វើ​ឲ្យ​ក្រពះ​ពិបាក​ធ្វើ​ចលនា ហើយ​ទឹក​រំលាយអាហារ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ នាំ​ឲ្យ​អាហារ​ខ្លះ​ត្រូវ​កកកុញ​នៅ​ក្នុង​នោះ។ អ្នក​គួរ​តែ​ទទួល​ទាន​ក្នុង​បរិមាណ​ល្មម និង​ជ្រើសរើស​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​រាងកាយ ​ដើម្បី​កាត់​បន្ថយ​ការ​ដាក់​បន្ទុក​ទៅ​លើ​ក្រពះ ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​ទៅ​ពេល​ខាង​មុខ។ ២) ការ​ទទួល​ទាន​ថ្នាំ​វីតាមីន តាម​ពិត​ទៅ ការ​ទទួល​ទាន​ថ្នាំ​វីតាមីន​មិន​សុទ្ធ​តែ​ល្អ​ទាំង​អស់​នោះ​ទេ។ នៅ​ឆ្នាំ ២០១៤ ធ្លាប់​មាន​ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា​ ប្រភេទ​ថ្នាំ​គ្រាប់​វីតាមីន A,C,E និង​សារធាតុ​រ៉ែ​មួយ​ចំនួន…

មិន​បាច់​ទៅ​រក​ថ្នាំ​នាំ​តែ​ប៉ះពាល់​សុខភាព អនុវត្ត​តែ ៧ វិធី​នេះ​ស្រក​គីឡូ​យក​ទៅ​ណា​អស់
សង្គម

មិន​បាច់​ទៅ​រក​ថ្នាំ​នាំ​តែ​ប៉ះពាល់​សុខភាព អនុវត្ត​តែ ៧ វិធី​នេះ​ស្រក​គីឡូ​យក​ទៅ​ណា​អស់

អ្នក​ខ្លះ​ខំ​ទៅ​រក​ថ្នាំ​សម្រក​ទម្ងន់​មក​ជួយ តែ​ការ​ពិត​វា​ប៉ះពាល់​សុខភាព​ខ្លាំង​ណាស់។ ល្អ​បំផុត​អ្នក​គួរ​តែ​ផ្លាស់ប្តូរ​ទម្លាប់​ប្រចាំ​ថ្ងៃ គឺ​ជា​ដំណោះស្រាយ​ល្អ​បំផុត សម្រាប់​អ្នក​លើស​គីឡូ​ដែល​ចង់​សម្រក។ ខាង​ក្រោម Knongsrok ចែករំលែក​នៅ​វិធី​ទាំង ៧ ដែល​អ្នក​អាច​យក​ទៅ​អនុវត្ត​ជា​ប្រចាំ៖ ៧) ដាក់​កំហិត​ការ​ទទួល​ទាន​អាហារ​សម្រន់ អ្នក​ធាត់​ភាគ​ច្រើន គឺ​មាន​ទម្លាប់​ទទួល​ទាន​អាហារ​សម្រន់​មិន​ដក​មាត់។ យ៉ាង​ណា​អ្នក​គួរ​តែ​កាត់​បន្ថយ ហើយ​បញ្ចៀស​ការ​ទទួល​ទាន​ប្រភេទ​អាហារ​ប្រៃ​ខ្លាំង ខ្លាញ់​ច្រើន ដោយ​អាច​ជំនួស​មក​ជា​ផ្លែឈើ​ឲ្យ​បាន​ច្រើន ដែល​វា​មិន​ត្រឹម​ល្អ​ចំពោះ​ការ​សម្រក​ទម្ងន់​ប៉ុណ្ណោះ​ទេ តែ​ល្អ​ទាំង​ចំពោះ​ស្បែក​និង​សុខភាព​ទៀត​ផង។ ៦) ដើរ​រៀងរាល់ ២០-៣០ នាទី អ្នក​ធាត់​ភាគ​ច្រើន សុទ្ធ​តែ​ជា​អ្នក​អង្គុយ​យូរ។ មាន​ន័យ​ថា​ច្រើន​តែ​ធ្វើ​ការ​ជាប់​ម៉ោង ដែល​បណ្តាល​ឲ្យ​ឡើង​ខ្លាញ់​ក្បាល​ពោះ ស្រវាំង​ភ្នែក​អ្វី​ជា​ដើម។ ដូច្នេះ​អ្នក​គួរ​តែ​ងើប​ដើរ​ចុះ​ឡើង រៀងរាល់ ២០-៣០…