
ដើម្បីថ្លើមមានសុខភាពល្អ! អាហារពេលព្រឹក ៤ មុខនេះពិតជាមានប្រយោជន៍ណាស់ ដែលអ្នកគួរតែញាំរាល់ថ្ងៃ!
អាហារពេលព្រឹកគឺជាការចាប់ផ្តើមនៃការរំលាយអាហារប្រសិនបើទទួលទានត្រឹមត្រូវនឹងជំរុញការដុតបំផ្លាញកាឡូរីពេញមួយថ្ងៃ។ ការទទួលទានអាហារពេលព្រឹកពេញលេញគឺទាក់ទងដោយផ្ទាល់ទៅនឹងសុខភាពរួមទាំងបង្កើនការចងចាំបង្កើនការផ្តោតអារម្មណ៍គ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលអាក្រក់ LDL ការពារជំងឺទឹកនោមផ្អែម ជំងឺបេះដូងនិងលើសទម្ងន់។ ប្រសិនបើអ្នករំលងអាហារពេលព្រឹកជាប្រចាំអ្នកនឹងប្រឈមមុខនឹងហានិភ័យនៃសុខភាពខ្សោយនិងមានបញ្ហានៃការញ៉ាំអាហារ។ ខាងក្រោមនេះជាប្រភេទអាហារពេលព្រឹកល្អ ៗ ដែលអ្នកគួរតែញ៉ាំជារៀងរាល់ថ្ងៃ៖ ១.ស៊ុត យោងតាមអ្នកជំនាញអាហារូបត្ថម្ភ បានឲ្យដឹងថា ស៊ុតមានប្រហែល ៧២ កាឡូរី ប្រូតេអ៊ីន ៦ ក្រាម និងខ្លាញ់ ៥ ក្រាម។ លើសពីនេះទៅទៀតស៊ុតពណ៌លឿងសម្បូរទៅដោយសារជាតិ lutein និង zeaxanthin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារជំងឺភ្នែក ដូចជា ជំងឺភ្នែកឡើងបាយនិងជំងឺភ្នែកចុះខ្សោយ។ ស៊ុតក៏ត្រូវបានគេដឹងថា ជាប្រភពដ៏ល្អនៃកូលីនដែលមានគុណភាពខ្ពស់និងមានអត្ថប្រយោជន៍ក្នុងការលើកកម្ពស់សុខភាពខួរក្បាលនិងថ្លើម។ អ្នកដែលទទួលទានស៊ុតជាប្រចាំមានហានិភ័យកើតជំងឺបេះដូងទាបជាងមនុស្សទូទៅព្រោះវាធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលអាក្រក់…




















