
មេផ្ទះឆ្លាតវៃមិនរក្សាទុកអាហារ ៥ ប្រភេទនេះយូរពេកទេ ព្រោះអាចនាំឲ្យខូចថ្លើមខ្សោយតម្រងនោម
មនុស្សជាច្រើនទម្លាប់រក្សាទុកអាហារនៅផ្ទះកាន់ខែ ព្រោះមិនសូវចង់ចេញទៅខាងក្រៅ។ ប៉ុន្តែវាដោយប្រភេទអាហារនោះទេ ដោយសម្រាប់ ៥ ប្រភេទទាំងខាងក្រោម អ្នកមិនគួររក្សាទុកវាយូរពេកទេ ព្រោះអាចនាំឲ្យគ្រោះថ្នាក់ខ្លាំងដល់រាងកាយ ពេលយកមកបរិភោគ៖ ៥) ប្រេងឆា មនុស្សជាច្រើនតែងតែទម្លាប់ទិញនូវប្រេងឆាដបធំ ព្រោះគិតថាអាចប្រើបានយូរ និងសន្សំសំចៃ។ យ៉ាងណាមិនមានន័យថាល្អនោះទេ ព្រោះបើយើងរក្សាទុកយូរ ដោយមានបើកគម្របចុះឡើងញឹកញាប់ វាអាចធ្វើឲ្យជាប់បាក់តេរីនិងជាតិកខ្វក់ ក្លាយទៅជាផ្សិតធ្លាក់ទៅក្នុងនោះ។ យល់ល្អគួរប្រើប្រាស់ក្នុងបរិមាណសមរម្យមួយ ពោលកុំយកវាមកទុកកាន់ខែដល់ដុះផ្សិត ហើយបន្តប្រើប្រាស់។ ៤) ពោត អ្នកខ្លះទុកពោតដើម្បីច្នៃទៅជាការចម្អិនអាហារផ្សេងៗ តែបើអ្នករក្សាវាទុកយូរដល់ដុះផ្សិតហើយ ត្រូវតែបោះវាចោល មិនត្រូវកាត់ផ្នែកផ្សិតនោះចេញ ហើយគិតថាមិនអីនោះទេ។ បើនៅបន្តយកមកទទួលទាន អាចវិវត្តឲ្យរាងកាយអ្នកកើតទៅជាជំងឺមហារីកនៅពេលខាងមុខ។ ៣)…




















