សុខភាព

មិន​បាច់​ទៅ​រក​មូលហេតុ​ច្រើន​ទេ ដោយសារ ៧ ចំណុច​នេះ​ហើយ​ទើប​អ្នក​ឧស្សាហ៍​ចុង​ខ្នង​ផ្នែក​ខាង​ក្រោម
សង្គម

មិន​បាច់​ទៅ​រក​មូលហេតុ​ច្រើន​ទេ ដោយសារ ៧ ចំណុច​នេះ​ហើយ​ទើប​អ្នក​ឧស្សាហ៍​ចុង​ខ្នង​ផ្នែក​ខាង​ក្រោម

អាការៈ​នៃ​ការ​ឈឺ​ចុង​ចាប់​ផ្នែក​ឆ្អឹង​ខ្នង គឺ​បណ្តាល​ឲ្យ​អ្នក​ពិបាក​ទាំង​ការ​គេង អង្គុយ និង​សូម្បី​តែ​ឈរ​ពេល​ខ្លះ​ក៏​ពិបាក​ដែរ។ បើ​សួរ​ថា​មូលហេតុ​មក​ពី​អ្វី? វា​មាន​ច្រើន​កត្តា ច្រើន​ហេតុផល​ផ្សេងៗ​ពី​គ្នា។ ក្នុង​អត្ថបទ​នេះ យើង​បង្ហាញ​ពី​មូលហេតុ​ទាំង ៧ បណ្តាល​ឲ្យ​អ្នក​ឈឺ​ចុកចាប់​ខ្នង​ផ្នែក​ខាង​ក្រោម៖ ៧) ស្លៀក​សំពត់​តឹង និង​ស្បែក​ជើង​កែង នៅ​ពេល​ដែល​អ្នក​ស្លៀក​សំពត់​តឹង វា​នឹង​បណ្តាល​ឲ្យ​កើត​មាន​ភាព​តានតឹង​ទៅ​លើ​ផ្នែក​ឆ្អឹង​ខ្នង ហើយ​ស្រប​គ្នា​នេះ​ដែរ ពេល​អ្នក​ពាក់​ស្បែកជើង​កែង​ខ្ពស់ នោះ​វា​នឹង​លើក​កែង​ជើង​របស់​អ្នក​ខុស​ពី​កម្ពស់​ធម្មតា ធ្វើ​ឲ្យ​សាច់ដុំ​ផ្នែក​ខាង​ក្រោម​នៃ​ខ្នង​ក៏​មាន​ការ​ប៉ះ​ទង្គិច​ដែរ។ ៦) ទទួល​ទាន​សូដា​ញឹកញាប់ ទម្លាប់​នៃ​ការ​ផឹក​សូដា​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ អាច​បណ្តាល​ឲ្យ​មាន​គ្រួស​ក្នុង​តំរង​នោម លើស​ពី​នេះ​ក៏​នាំ​ឲ្យ​អ្នក​ឈឺ​ចាប់​ត្រង់​ផ្នែក​ខាង​ក្រោម​នៃ​ខ្នង​ថែម​ទៀត។ ណា​មួយ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាបូន ក៏​នាំ​ឲ្យ​ឧស្ម័ន​នោះ​ដក​ជាប់​នៅ​ក្នុង​ប្រព័ន្ធ​រំលាយអាហារ ហើយ​បណ្តាល​ឲ្យ​ដាក់​សម្ពាធ​ទៅ​លើ​ផ្នែក​ឆ្អឹង​ខ្នង​ដូច​គ្នា។ ៥) ស្ត្រេស​ពេក នៅ​ពេល​រាងកាយ​បញ្ចេញ​អរម៉ូន​ស្រ្តេស​ច្រើន វា​នឹង​បណ្តាល​ឲ្យ​សាច់ដុំ​ឡើង​តឹង…

ទម្លាប់​ធ្វើ​រឿង ៣ នេះ​មុន​ម៉ោង ៨ ព្រឹក នឹង​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺស្អាត​ដូច​ក្មេង​អាយុ ១៨ ឆ្នាំ
សុខភាព

ទម្លាប់​ធ្វើ​រឿង ៣ នេះ​មុន​ម៉ោង ៨ ព្រឹក នឹង​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺស្អាត​ដូច​ក្មេង​អាយុ ១៨ ឆ្នាំ

រៀងរាល់​ពេល​ព្រឹក​ក្រោយ​ក្រោក​ពី​គេង តើ​អ្នក​ទម្លាប់​ធ្វើ​សកម្មភាព​អ្វី​ខ្លះ​ជា​ប្រចាំ? តើ​សកម្មភាព​ទាំង អស់​នោះ បាន​នាំ​ផល​វិជ្ជមាន​សម្រាប់​សុខភាព​ឬ​រាងកាយ​របស់​អ្នក​ដែរ​ឬ​ទេ? យើង​ណែនាំ​ទម្លាប់ ៣ ដែល​អ្នក​គួរ​តែ​អនុវត្ត​រៀងរាល់​ក្រោយ​ក្រោក​ពី​គេង ឬ​មុន​វេលា​ម៉ោង ០៨ ព្រឹក​គឺ​ល្អ​បំផុត ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺ​ស្អាត មិន​ចាញ់​ក្មេង​ប្រុស​ក្មេង​ស្រី​ស្រករ​អាយុ ១៨ ឆ្នាំ៖ ៣) ទទួល​ទាន​ទឹក​ក្តៅ​អុនៗ​លាយ​ជាមួយ​ក្រូចឆ្មា​ទឹក​ឃ្មុំ មុន​អាហារ​ពេល​ព្រឹក ទឹក​ក្តៅ​អុនៗ​លាយ​ជាមួយ​ក្រូច​ឆ្មា​និង​ទឹក​ឃ្មុំ​នៅ​ពេល​ក្រោក​ពី​ដំណេក គឺ​អាច​នាំ​ផល​ល្អ​ជា​ច្រើន​សម្រាប់​រាងកាយ​របស់​អ្នក។ ដោយ​វា​មិន​ត្រឹម​តែ​ផ្ទុក​នូវ​សារធាតុ​អុកស៊ីតកម្ម​ដែល​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​ប៉ុណ្ណោះ​ទេ ទៀត​សោត​វា​ក៏​ជួយ​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក និង​ជួយ​ឲ្យ​អ្នក​មាន​កម្លាំង​ក្នុង​ការ​ប្រកប​ការងារ​ផ្សេងៗ​នា​ពេល​បន្ទាប់​ផង​ដែរ។ ជាង​នេះ​វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ឃ្លាន​នៅ​ពេល​ព្រឹក ដែល​ទម្លាប់​ឲ្យ​អ្នក​ទទួល​ទាន​តិច ហើយ​ជួយ​ផ្តល់​វីតាមីន C ដែល​ជួយ​ដល់​ស្បែក​ឲ្យ​ក្មេង​ជាង​វ័យ​ថែម​ទៀត។ ២) ដក​ដង្ហើម​វែង​និង​យឺតៗ តាម​ការ​ស្រាវជ្រាវ មនុស្ស​ភាគ​ច្រើន​ដែល​ដក​ដង្ហើម​វែង…

អាហារទាំង ៩ ប្រភេទ ដែលល្អបំផុតសម្រាប់ទទួលទាននៅពេលព្រឹក
សុខភាព

អាហារទាំង ៩ ប្រភេទ ដែលល្អបំផុតសម្រាប់ទទួលទាននៅពេលព្រឹក

ជាទូទៅមនុស្សភាគច្រើនមិនបានយកចិត្តទុកដាក់ទៅលើអាហារពេលព្រឹកប៉ុន្មានឡើយ។ តែផ្ទុយពីការគិតបែបនេះ អាហារពេលព្រឹក វាជាអាហារដែលមិនអាចខ្វះបានក្នុងរបបអាហាប្រចាំថ្ងៃ ដោយសារតែអាហារពេលព្រឹកវាផ្តល់នូវថាមពល និងជួយយើងមិនឱ្យបរិភោគច្រើនហួសនៅពេលថ្ងៃ និងរសៀល។ យ៉ាងណាមិញអាហារពេលព្រឹក ប្រសិនបើយើង បរិភោគអាហារដែលមិនល្អសម្រាប់សុខភាពវាអាចផ្តល់ទុកទោសដល់អ្នកបរិភោគវិញ ជាជាងការមិនបរិភោគអាហារពេលព្រឹកទៅទៀត។ ខាងក្រោមនេះជាប្រភេទអាហារល្អៗសម្រាប់បរិភោគនៅពេលព្រឹក។ ១. ស៊ុត ស៊ុតជាអាហារដែលល្អបំផុតសម្រាប់បរិភោគនៅពេលព្រឹក។ ដោយសារតែវាជួយឱ្យយើងឆ្អែតបានយូរ ហើយអាចជួយកាត់បន្ថយការស្រូបយកកាឡូរី នៅពេលដែលយើងបរិភោគអាហារបន្ទាប់ ព្រមទាំងជួយដល់ការគ្រប់គ្រងស្ករក្នុងឈាម និងកម្រិត អាំងស៊ុយលីនផងដែរ។ ២ យ៉ាអ៊ួរ យ៉ាអ៊ួរ វាមានរសជាតិឆ្ញាញ់ មនុស្សភាគច្រើនស្គាល់វា និងចូលចិត្តទទួលទានវាផងដែរ។ វាធ្វើឡើងដោយសារទាញ ប្រូតេអ៊ីន whey និងជាតិទឹក ចេញពីទឹកដោះគោ…

សារធាតុក្នុងអាហារទាំង៥នេះហើយ ដែលឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង
សុខភាព

សារធាតុក្នុងអាហារទាំង៥នេះហើយ ដែលឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង

១. ប្រេងចម្រេញចេញពីគ្រាប់ធុញ្ញជាតិ ឬបន្លែ ប្រេងបន្លែ និងប្រេងដែលចម្រេញចេញពីគ្រាប់ធញ្ញជាតិ ដែលរួមមាន ពោត ផ្កាឈូករ័ត្ន សណ្តែកសៀង និងគ្រាប់ធញ្ញជាតិផ្សេងទៀត។ ធាតុពិតទៅប្រជាជនប្រើប្រាស់ ប្រេងទាំងនោះជំនួស ប្រេងដែលយកចេញពីសត្វ ដើម្បីបញ្ចៀសពីជំងឺបេះដូង តែប្រេងប្រភេទទាំងនោះ វាក៏អាចបង្កផលប៉ះពាលដល់សុខភាពរបស់មនុស្សបានដែរ ដោយវានឹងបញ្ចេញជាពុល នៅពេលដែលប្រើវាច្រើនដង សម្រាប់ចម្អិនម្ហូប ឬយើងប្រើកម្ដៅខ្លាំងពេកក្នុងការចម្អិនដែលធ្វើឱ្យប្រេងទាំងនេះបញ្ចេញនូវជាតិពុលរបស់ពួកវា។ ២. សារធាតុ BPA ចេញពីផ្លាស្ទិច Bisphenol-A (BPA) ជាសារធាតុគីមីដែលមាននៅក្នុងប្លាស្ទិច។ អាហារជាច្រើនដែលប្រើប្រាស់ប្លាស្ទិច សម្រាប់ធ្វើការវិញខ្ចប់។ សារធាតុនេះ វាអាចលេចចេញពីប្លាស្ទិចទាំងនោះ ចូលទៅក្នុងអាហារ…

លេចឡើងអាការៈទាំង ៩ នេះ អ្នកត្រូវតែកាត់បន្ថយការទទួលទានសាច់ជាបន្ទាន់ បើមិនចង់ស្តាយក្រោយ!
សុខភាព

លេចឡើងអាការៈទាំង ៩ នេះ អ្នកត្រូវតែកាត់បន្ថយការទទួលទានសាច់ជាបន្ទាន់ បើមិនចង់ស្តាយក្រោយ!

មនុស្សភាគច្រើន គឺចូលចិត្តទទួលទានសាច់ជាងបន្លែផ្លែឈើ។ ថ្វីត្បិតតែសាច់ដែលពោរពេញទៅដោយសារធាតុចិញ្ចឹមក៏ដោយ ប៉ុន្តែវាក៏ផ្ទុកជាតិពុលគីមីធម្មជាតិ ជាតិខ្លាញ់ និងធាតុដែលធ្វើឱ្យរាងកាយពិបាកក្នុងការរំលាយផងដែរ។ ការទទួលទានសាច់ច្រើនពេកអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរផ្សេងៗដូចជា ការកើនឡើងនូវហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមហារីក។  ខាងក្រោមជាសញ្ញាមួយចំនួនដែលបង្ហាញថា ប្រព័ន្ធរំលាយអាហាររបស់អ្នកមិនអាចដំណើរការរំលាយសាច់បានល្អ ហើយវាដល់ពេលដែលអ្នកត្រូវពិចារណាចំពោះរបបអាហាររាល់ថ្ងៃ ដោយគួរតែចាប់ផ្ដើមកាត់បន្ថយការទទួលទានសាច់ ៖ ៩. មានអាការៈទល់លាមក មនុស្សម្នាក់ៗមានប្រព័ន្ធរំលាយអាហារខុសៗគ្នាផ្អែកទៅលើហ្ស៊ែន និងទម្លាប់នៃរបបអាហាររបស់ពួកគេ។ បើនិយាយពីសាច់ ផ្នែកខ្លះគឺសម្បូរទៅដោយខ្លាញ់។ ការទទួលទានខ្លាញ់ធ្វើឲ្យរាងកាយប្រើពេលយូរជាងធម្មតាដើម្បីរំលាយ ហើយវាក៏ជាមូលហេតុដែលអាចធ្វើឲ្យមានការពិបាករំលាយអាហារនៅថ្ងៃបន្ទាប់។ ការទល់លាមក អាចជាលទ្ធផលនៃជាតិដែកខ្ពស់ដែលជាធម្មតាត្រូវបានរកឃើញនៅក្នុងសាច់ក្រហម (សាច់គោ សាច់ជ្រូក ឬសាច់ចៀម)។ ក្រៅពីនេះសាច់ក្រហមមានផ្ទុកជាតិសសៃដែលចាំសម្រាប់ចលនាពោះវៀនតិចបំផុត។ ទោះជាយ៉ាងណា ការស្រាវជ្រាវមួយចំនួនបង្ហាញថា ការទទួលទានសាច់ក្រហមច្រើនពេកអាចបង្កើនឱកាសនៃការវិវត្តទៅជាជំងឺមហារីកពោះវៀនធំ។ សូមព្យាយាមទទួលទានសាច់ក្រហមក្នុងបរិមាណបម្រុងត្រឹមតែ ១០០ ទៅ ២០០ ក្រាម ពីរដងក្នុងមួយសប្តាហ៍បានហើយ ដោយទទួលទានលាយជាមួយបន្លែ ឬធញ្ញជាតិឲ្យច្រើន។ សូមព្យាយាមជៀសវាងការបរិភោគថ្លើម និងតម្រងនោម…

ត្រូវ​កែ​ជា​បន្ទាន់! ទម្លាប់មិនល្អ ៥ នេះ អាចបណ្តាលឲ្យអ្នកកើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល
សង្គម

ត្រូវ​កែ​ជា​បន្ទាន់! ទម្លាប់មិនល្អ ៥ នេះ អាចបណ្តាលឲ្យអ្នកកើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល

ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មាន​ជំងឺ​បេះដូង ឬ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរ​ក្បាល មិន​ថា​តែ​បុរស​ឬ​ស្រ្តី ប្រសិន​ណា​កំពុង​មាន​ទម្លាប់​មិន​ល្អ ៥ យ៉ាង​នេះ​ចាំ​បាច់​ត្រូវ​កែ​ជា​បន្ទាន់ ព្រោះ​អាច​ប្រឈម​ខ្ពស់​ដល់​អាយុ​ជីវិត​ទៅ​ថ្ងៃ​ខាង​មុខ៖ ៥) អង្គុយ​កន្លែង​តែ​មួយ​រយៈ​ពេល​យូរ អ្នក​បម្រើ​ការងារ​ក្នុង​ការិយាល័យ​ខ្លះ អង្គុយ​ ៥-៨ ម៉ោង​ជាប់​មិន​ចង់​ដក​ខ្លួន​ចេញ​ពី​កៅអី​នោះ​ទេ ដោយ​ទម្លាប់​មិន​បន្លាស់​ទី​ខ្លះ​នេះ​ហើយ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​គាំង​បេះដូង។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ការ​អង្គុយ​យូរ​ច្រើន​ម៉ោង​បែប​ហ្នឹង វា​ធ្វើ​ឲ្យ​ឈាម​រត់​មិន​ល្អ ដែល​បណ្តាល​ឲ្យ​ឈឺ​ចាប់​ក្នុង​សន្លាក់ ​ហើយ​ឆាប់​ខ្សោយ​បេះដូង។ ដើម្បី​បង្ការ​ជំងឺ​ខាង​លើ​បាន អ្នក​គួរ​ផ្លាស់ប្តូរ​ទម្លាប់​ដោយ​រៀងរាល់​មួយ​ម៉ោង​ម្តង គួរ​តែ​ងើប​ពុត​ខ្លួន​ពុត​ប្រាណ ឬ​ដើរ​ទៅ​នេះ​ទៅ​នោះ​ប៉ុន្មាន​នាទី​ឲ្យ​សរសៃ​ឈាម​ដើរស្រួល​បន្តិច​ហើយ សឹម​មក​អង្គុយ​វិញ។ ៤) គេង​ច្រើន​ពេក ឬ​តិច​ពេក គេង​ច្រើន​ពេក​ក៏​មិន​ល្អ តិច​ពេក​ក៏​មិន​ល្ង​ដែរ ចូរ​គេង​នៅ​ស្តង់ដារ​ដ៏​ត្រឹមត្រូវ​មួយ​ដែល​ចន្លោះ​ពី ៦…

ក្រោយម៉ោង ៩ យប់ កុំធ្វើដាច់​ខាតរឿង ៥ យ៉ាងនេះ អាន​ហេតុផល​ចប់ល្មម​អាច​ធ្វើ​ឲ្យ​អ្នក​ខ្លាច​រអា
សង្គម

ក្រោយម៉ោង ៩ យប់ កុំធ្វើដាច់​ខាតរឿង ៥ យ៉ាងនេះ អាន​ហេតុផល​ចប់ល្មម​អាច​ធ្វើ​ឲ្យ​អ្នក​ខ្លាច​រអា

សម្រាប់​អ្នក​ដែល​បម្រើការ​ពេញ​មួយ​ថ្ងៃ​ហើយ ក្រោយ​ម៉ោង ៩ យប់ អ្នក​គួរ​តែ​យក​ពេលវេលា​នោះ​ទៅ​សម្រាក ឬ​ជជែក​កម្សាន្ត​ជាមួយ​គ្រួសារ មិត្តភ័ក្ដិ ឬ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក។ ដោយឡែក​រឿង ៥ យ៉ាង​នេះ យើង​ណែនាំ​ឲ្យ​អ្នក​ចាំ​បាច់​ត្រូវ​ជៀសវាង កុំ​ធ្វើ​ឲ្យ​សោះ​ក្រោយ​ម៉ោង ៩ យប់ ព្រោះ​មាន​ហេតុផល​ដែល​អ្នក​គួរ​តែ​ដឹង៖ ៥) ទទួល​ទាន​ទឹក​ដោះ​គោ ទទួល​ទាន​ទឹក​ដោះ​គោ​នៅ​ពេល​យប់​គឺ​ល្អ​ហើយ តែ​កុំ​ឲ្យ​សោះ​នៅ​ក្រោយ​ម៉ោង ៩ យប់ ព្រោះ​វា​អាច​បង្ក​ការ​លំបាក​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ជា​ពិសេស​ធ្វើ​ឲ្យ​ស្ទះ​សរសៃ​ឈាម ជា​រឿយៗ​ដែល​អាច​ឲ្យ​អ្នក​ភ្ញាក់​ទាំង​ពាក់​កណ្តាល​យប់។ និយាយ​ស្រួល​ស្តាប់ បើ​ទទួល​ទាន​មុន ៣ ម៉ោង​នៃ​ការ​ចូល​ដំណេក​គឺ​មិន​អី​ទេ តែ​បើ​ក្រោយ​នោះ​វា​មិន​បាន​ជួយ​សុខភាព ហើយ​បែរ​ជា​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​វិញ។ ៤)…

បើ​ចង់​បាន​អាយុ​វែង ទីតាំង​ផ្សេង​មិន​ដឹង​ទេ តែ​ទីតាំង​លើ​រាងកាយ​ ៣ នេះ​ត្រូវ​តែ​សម្អាត​ជា​ប្រចាំ
សង្គម

បើ​ចង់​បាន​អាយុ​វែង ទីតាំង​ផ្សេង​មិន​ដឹង​ទេ តែ​ទីតាំង​លើ​រាងកាយ​ ៣ នេះ​ត្រូវ​តែ​សម្អាត​ជា​ប្រចាំ

ប្រសិន​អ្នក​ចង់​បាន​អាយុ​វែង ត្រូវ​ចងចាំ​ថា​ផ្នែក​ទាំង ៣ នេះ​លើ​រាងកាយ ចាំ​បាច់​ត្រូវ​សម្អាត​ឲ្យ​បាន​ដិតដល់ និង​ស្អាត​ជា​ប្រចាំ ដើម្បី​ទទួល​បាន​សុខភាព​ល្អ៖ ៣) ផ្នែក​ក្លៀក ជា​កន្លែង​ដែល​ផ្ទុក​បាក់តេរី​ច្រើន​បំផុត​មួយ​លើ​រាងកាយ បែប​នេះ​ត្រូវ​តែ​សម្អាត​ឲ្យ​បាន​ដិតដល់​ជា​ប្រចាំ ជា​ពិសេស​រៀងរាល់​ពេល​ងូត​ទឹក គឺ​មិន​ត្រូវ​ចន្លោះ​ផ្នែក​មួយ​នេះ​ឡើយ។ ២) ផ្នែក​កំភួន​ជើង កំភួន​ជើង​គឺ​ជា​ផ្នែក​មួយ​ដែល​អ្នក​ត្រូវ​សម្អាត​ជា​ចាំ​បាច់​ដូច​គ្នា ព្រោះ​វា​ជា​ផ្នែក​ទ្រទ្រង់​ទម្ងន់​នៃ​រាងកាយ ហើយ​ប្រសិន​អ្នក​ជា​មនុស្ស​អង្គុយ​ញឹកញាប់ ឬ​អង្គុយ​ច្រើន​ផង​នោះ កំភួន​ជើង​គឺ​ងាយ​នឹង​ឈឺ​ចាប់ ព្រោះ​ពេល​អ្នក​អង្គុយ​ឈាម​នឹង​រត់​ចុះ​មក​ក្រោម ហើយ​បណ្តាល​ឲ្យ​អ្នក​ស្ពឹក​ជើង​ឬ​ហើម​ជើង។ តាម​អ្នក​ជំនាញ ពេល​ងូត​ទឹក​អ្នក​ត្រូវ​តែ​ឧស្សាហ៍​ដុស​សម្អាត ហើយ​ម៉ាស្សា​ថ្នមៗ ដើម្បី​ឲ្យ​ចរាចរ​ឈាម​ត្រលប់​មក​ភាព​ប្រក្រតី​វិញ។ ទន្ទឹម​នេះ​ពេល​អ្នក​សម្អាត​កំភួន​ជើង​បាន​ស្អាត​នោះ វា​ក៏​នឹង​ជួយ​ឲ្យ​រាងកាយ​អ្នក​មិន​សូវ​ឈឺ ហើយ​មាន​ផាសុកភាព​ផង​ដែរ។ ១) ផ្នែក​ម្រាម​ជើង យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា…

នរណាខ្លះបែបនេះ? ម្តងសើចម្តងយំ អង្គុយសុខៗស្រែក ត្រូវប្រយ័ត្នវាជារោគសញ្ញានៃជំងឺម្យ៉ាង
សង្គម

នរណាខ្លះបែបនេះ? ម្តងសើចម្តងយំ អង្គុយសុខៗស្រែក ត្រូវប្រយ័ត្នវាជារោគសញ្ញានៃជំងឺម្យ៉ាង

ជឿ​ថា​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​ធ្លាប់​បាន​លឺ​នៅ​ជំងឺ​បាក់​ទឹក​ចិត្ត​ម្យ៉ាង ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Bipolar” ហើយ​ជំងឺ​មួយ​នេះ​វា​ងាយកើត​ឡើង​ទៅ​លើ​បុគ្គល​ណាៗ​ទាំង​អស់ ដោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ផ្នែក​ខួរក្បាល។ ខាង​ក្រោម​យើង​បង្ហាញ​រោគសញ្ញា​ទាំង ៨ ដែល​អាច​កត់សម្គាល់​បាន​ថា​អ្នក​កើត​ជំងឺ Bipolar ហើយ៖ ៨) ធ្វើ​អ្វី​ដែល​តាម​តែ​ចិត្ត គ្មាន​ការ​អត់ធ្មត់ មិន​ថា​តែ​ចំណង់​ផ្លូវ​ភេទ ការ​ដើរ​ទិញ​ឥវ៉ាន់ អ្នក​ធ្វើ​ដោយ​គ្មាន​ព្រំដែន គ្មាន​ការ​អត់​ធ្មត់ ហើយ​ពុំ​បាន​គិត​ពី​ផល​ប៉ះពាល់​រយៈ​ពេល​យូរ នោះ​ហើយ​ជា​រោគ​សញ្ញា​ទី ១។ ៧) ចូលចិត្ត​ក្នុង​ទំនាក់ទំនង មិន​និយាយ​ដល់​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​អ្វី​នោះ​ទេ តែ​និយាយ​ពី​ទំនាក់ទំនង​ផ្ទាល់​នៅ​ខាង​ក្រៅ ដោយ​អ្នក​ចូលចិត្ត​ការ​ជួបជុំ​គ្នា​ច្រើន ហើយ​មិន​ថា​តែ​អ្នក​ប្លែក​មុខ ក៏​អ្នក​រាប់អាន និង​រួសរាយ​ដាក់​ដោយ​មិន​ខ្លាច​រអា​នោះ​ដែរ។ ៦) មិន​សូវ​មាន​ការ​ផ្តោត​អារម្មណ៍ អ្នក​ជំងឺ Bipolar…

ទម្លាប់​អាក្រក់ ៤ ហាម​បន្ត​ដាច់​ខាត ប្រយ័ត្ន​ខូច​ប្រព័ន្ធ​ប្រសាទ​ខួរ​ក្បាល​ដោយ​មិន​ដឹង​ខ្លួន
សង្គម

ទម្លាប់​អាក្រក់ ៤ ហាម​បន្ត​ដាច់​ខាត ប្រយ័ត្ន​ខូច​ប្រព័ន្ធ​ប្រសាទ​ខួរ​ក្បាល​ដោយ​មិន​ដឹង​ខ្លួន

តាម​ការ​សង្កេត​មើល​នៃ​មនុស្ស​ភាគ​ច្រើន គឺ​តែងតែ​បន្ត​នៅ​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​មក​លើ​រាងកាយ ដោយ​ពួក​គេ​គិត​ថា​នឹង​មិន​មាន​បញ្ហា​អ្វី តែ​បើ​គិត​ឲ្យ​ដល់​ទៅ ប្រសិន​អ្នក​បន្ត នោះ​ទៅ​ថ្ងៃ​ខាង​មុខ​ប្រាកដ​ជា​នឹង​ឃើញ​ផល​ប៉ះពាល់​ជាក់​ជា​មិន​ខាន។ ខាង​ក្រោម​យើង​បង្ហាញ​ទម្លាប់​មិន​ល្អ ៤ ដែល​អ្នក​គួរ​តែ​បញ្ឈប់ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កោសិកា​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល និង​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​ខ្លាំង​ណាស់៖ ៤) ស្តាប់​តន្ត្រី​នៅ​សំឡេង​ខ្លាំងៗ យោង​តាម​ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ដែល​ត្រចៀក​ទទួល​យក​នូវ​សំឡេង​ខ្លាំងៗ​ចេញ​ពី​កាស នោះ​នឹង​នាំ​ឲ្យ​ក្រដាស​ត្រចៀក​ឆាប់​ខូច​លៀន​បំផុត។ យូរ​ទៅ​អ្នក​នឹង​ចុះ​ថយ​សមត្ថភាព​នៃ​ការ​ស្តាប់ ហើយ​ក៏​ឈាន​ទៅ​ដល់​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ខួរ​ក្បាល​ថែម​ទៀត​ផង។ ការ​ណែនាំ​ល្អ​បំផុត ចូរ​កំណត់​វា​នៅ​សំឡេង​កណ្តាល​ឬ​សមល្មម​មួយ។ ៣) ចូល​ចិត្ត​យក​ម្រាម​ដៃ​រុក​ត្រចៀក អ្នក​ទម្លាប់​យក​ម្រាម​ដៃ​រុក​ត្រចៀក ក៏​គួរ​តែ​បញ្ឈប់​ដែរ ព្រោះ​វា​ជា​ទម្លាប់​មិន​ល្អ ដែល​នាំ​បាក់តេរី​តូចៗ​ចូល​ទៅ​ក្នុង​ត្រចៀក ហើយ​ឈាន​ដល់​ការ​ចម្លង​មេរោគ​ផ្សេងៗ​ចូល​ទៅ​ខាង​ក្នុង​នោះ​បាន។ ជា​ពិសេស​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម គឺ​ងាយ​នឹង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​នេះ។ ២) ការ​សម្អាត​ត្រចៀក​មិន​ត្រឹមត្រូវ តាម​ទម្លាប់​មនុស្ស​ភាគ​ច្រើន​ចូលចិត្ត​សម្អាត​វា​សឹង​តែ​រាល់​ថ្ងៃ…

ប្រើ​តែ​ក្រូច​ឆ្មា​តាម​រូបមន្ត​ធម្មជាតិ អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល ហើយ​ងើប​មក​វិញ​មិន​ឈឺ​ខ្លួន
សង្គម

ប្រើ​តែ​ក្រូច​ឆ្មា​តាម​រូបមន្ត​ធម្មជាតិ អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល ហើយ​ងើប​មក​វិញ​មិន​ឈឺ​ខ្លួន

មក​ពី​ធ្វើ​ការ​ហត់​ហើយ គេង​មិន​លក់​ទៀត ទម្លាប់​បែប​នេះ​យូរៗ​ទៅ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ដំណើរការ​មិន​សូវ​បាន​ល្អ ជា​កត្តា​នាំ​ឲ្យ​អ្នក​ឧស្សាហ៍​ឆាប់​ភ្លេចភ្លាំង។ ជាង​នេះ​នៅ​ពេល​ដែល​អ្នក​គេង​មិន​គ្រប់ ក៏​នាំ​ឲ្យ​អ្នក​អស់​កម្លាំង ល្ហិតល្ហៃ​នៅ​ពេល​ព្រឹក​ថែម​ទៀត។ ខាង​ក្រោម Knongsrok សូម​ណែនាំ​រូបមន្ត​ធម្មជាតិ​ដោយ​ការ​ប្រើប្រាស់​ក្រូច​ឆ្មា អាច​ជួយ​ឲ្យ​អ្នក​ចូល​ដំណេក​បាន​ល្អ ហើយ​ក្រោក​មក​វិញ មិន​ចុក​ស្រពោន​ខ្លួន​អ្វី​នោះ​ឡើយ។ វិធី​ធ្វើ៖ ហាន់​ក្រូច​ឆ្មា​ជា​ចំណិត​ស្តើង យក​អំបិល​បន្តិច​មក​រោយ​ពី​លើ ហើយ​យក​វា​ទៅ​ដាក់​នៅ​លើ​ក្បាល​ដំណេក​កន្លែង​ដែល​យើង​គេង អត្ថប្រយោជន៍៖ ១) វា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​ក្លិន​ដែល​ភាយ​ចេញ​មក​ជុំវិញ​កន្លែង​ដំណេក​យើង ហើយ​អាច​សម្អាត​ខ្យល់​កខ្វក់​ក្នុង​បន្ទប់​គេង ២) បន្ទាប​ការ​កើន​ឡើង​សម្ពាធ​ឈាម ដោយ​ក្រោយ​ពី​អ្នក​ហិត​ក្លិន​ក្រូច​ឆ្មា​ចូល​ទៅ ៣) ជួយ​បន្ធូរ​ភាព​តានតឹង​នៅ​ពេល​ដែល​អ្នក​គិត​ច្រើន ហើយ​ជួយ​បន្ថយ​ការ​គិត​នៃ​ខួរក្បាល ៤) ជួយ​ឲ្យ​ការ​ដក​ដង្ហើម​ប្រព្រឹត្តិ​ទៅ​បាន​ល្អ បែប​នេះ​អាច​គេង​លក់​ស្រួល​ពេញ​មួយ​យប់ ៥) បង្កើន​ថាមពល​ដល់​អ្នក​ក្រោយ​ភ្ញាក់​ពី​ដំណេក…

ចាំ​ទុក​ទៅ! ដឹង​ថា​ខ្លួន​ឯង​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ ត្រូវ​ជៀស​ឲ្យ​បាន​អាហារ ៥ ​ប្រភេទ​នេះ
សង្គម

ចាំ​ទុក​ទៅ! ដឹង​ថា​ខ្លួន​ឯង​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ ត្រូវ​ជៀស​ឲ្យ​បាន​អាហារ ៥ ​ប្រភេទ​នេះ

នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត ឬ​យន្តហោះ​លើ​ចម្ងាយ​ផ្លូវ​ដ៏​ឆ្ងាយ​មួយ អ្នក​តែងតែ​បន្ទោបង់​ច្រើន​ជាង​ធម្មតា ហើយ​នោះ​គឺ​ដោយសារ​កត្តា​ចំណី​អាហារ​ដែល​អ្នក​បាន​ទទួល​ចូល​ទៅ​នោះ​ឯង។ ខាង​ក្រោម​យើង​ណែនាំ​អាហារ ៥ ប្រភេទ​ដែល​អ្នក​គួរ​តែ​ជៀសវាង៖ ៥) អាហារ​ហឹរ ប្រភេទ​អាហារ​ហឹរ​គឺ​មាន​រសជាតិ​ឆ្ងាញ់​ហើយ ខណៈ​ប្រភេទ​អាហារ​ខ្លះ​ក៏​មាន​ផ្តល់​នូវ​វីតាមីន​សម្រាប់​រាងកាយ​ទៀត​ផង។ ប៉ុន្តែ​វា​ងាយ​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្លោក​នោម​ខ្លាំង ហើយ​អាច​ឈឺ​ក្រពះ​សម្រាប់​មនុស្ស​មួយ​ចំនួន បែប​នេះ​គួរ​តែ​ទទួល​ទាន​នូវ​អាហារ​ធម្មតា មិន​ហឹរ​គឺ​ល្អ​បំផុត។ ៤) អាហារ​ផ្អែម​ខ្លាំង នៅ​ពេល​ដែល​ជាតិ​ផ្អែម​ចូល​ខ្លួន គឺ​កាន់​តែ​ងាយ​ឲ្យ​អ្នក​ចង់​បន្ទោបង់​ខ្លាំង​បំផុត ហើយ​វា​ក៏​ធ្វើ​ឲ្យ​រលាក​ប្លោក​នោម​ផង​ដែរ ប្រសិន​អ្នក​ទប់​វា​យូរ​ពេក។ ប្រសិន​ចង់​ទទួល​ទាន​របស់​ផ្អែម គួរ​ជំនួស​មក​វិញ​នូវ​ការ​ទទួល​ទាន​ផ្លែ​ឈើ​គឺ​ល្អ​ជាង។ ៣) ជាតិ​កាហ្វេ​អ៊ីន ជាតិ​កាហ្វេ​អ៊ីន​ជួយ​ឲ្យ​អ្នក​បាត់​ងងុយ​គេង តែ​និយាយ​ពី​ផល​អវិជ្ជមាន​វិញ ក៏​ជះ​មក​ច្រើន​ដែរ។ ដោយសារ​តែ​ការ​រំញោច​នូវ​ជាតិ​កាហ្វេ​អ៊ីន វា​ក៏​រំញោច​ដល់​ទាំង​ខួរក្បាល ហើយ​ក៏​ជំរុញ​ឲ្យ​បេះដូង​និង​ប្លោកនោម​ធ្វើ​ការ​ខ្លាំង​ជាង​មុន។ មិន​ត្រឹម​តែ​កាហ្វេ​មួយ​មុខ​ទេ…

នារីគ្រប់រូបត្រូវដឹង! ទម្លាប់ចងសក់រាប់ម៉ោងមិនស្រាយចេញ អាចវិវត្តទៅរករឿងអាក្រក់ទាំង ៦ យ៉ាងនេះ
សង្គម

នារីគ្រប់រូបត្រូវដឹង! ទម្លាប់ចងសក់រាប់ម៉ោងមិនស្រាយចេញ អាចវិវត្តទៅរករឿងអាក្រក់ទាំង ៦ យ៉ាងនេះ

ជា​ទម្លាប់​របស់​នារីៗ​ដែល​ចូលចិត្ត​ចង​សក់ ជា​ពិសេស​សម្រាប់​អ្នក​សក់​វែង ព្រោះ​គិត​ថា​អាច​ជួយ​ឲ្យ​ផ្នែក​ក​របស់​ពួក​គេ​មិន​សូវ​មាន​សភាព​ហប់ ធុញថប់ និង​ខ្លះ​ទៀត​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ មិន​ឲ្យ​សក់​រលាស់​ប៉ះ​អ្នក​ដទៃ​អ្វី​ជា​ដើម។ ចុះ​អ្នក​ធ្លាប់​ដឹង​ដែរ​ទេ ការ​ចង​សក់​រាប់​ម៉ោង និង​ចង​តឹង​ខ្លាំង​ពេក អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ៦ យ៉ាង ដែល​ចំណុច​ខ្លះ​លើស​ពី​ប៉ះពាល់​ដល់​ផ្នែក​សក់​ទៅ​ទៀត៖ ៦) អាច​វិវត្ត​ទៅ​រក​ជំងឺ​ប្រកាំង ​អ្នក​មិន​ចាប់​អារម្មណ៍​ថា​ឈឺ​ផ្នែក​សក់​នោះ​ទេ ប៉ុន្តែ​នៅ​ក្រោម​សក់​របស់​អ្នក​គឺ​មាន​សរសៃប្រសាទ​ដែល​វា​អាច​បណ្តាល​ឲ្យ​មាន​សភាព​តឹង ហើយ​បណ្តាល​ឲ្យ​ឈឺ​ចាប់​ក្លាយ​ទៅ​ជា​ជំងឺ​ប្រកាំង។ ៥) ធ្វើ​ឲ្យ​ស្បែក​ក្បាល​ឈឺចាប់ ស្រដៀង​នឹង​ការ​ឈឺក្បាល​ចំណុច​ខាង​លើ​អ៊ីចឹង​ដែរ នោះ​ពេល​ដែល​អ្នក​រឹត​កៅស៊ូ​ចង់​តឹង​ពេក នោះ​ក៏​ប៉ះពាល់​ដល់​ស្បែក​ក្បាល​ដែរ ហើយ​ជា​ពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រន្ធ​ញើស​នៅ​លើ​ស្បែក​ក្បាល។ អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ថា ធូរ​ស្បើយ​ភ្លាមៗ ក្រោយ​ពេល​ដែល​បន្ធូរ​ភាព​តឹង​នៃ​កៅស៊ូ​នោះ។ ៤) អាច​ធ្វើ​ឲ្យ​រាល​ដល់​ការ​ឈឺខ្នង សម្រាប់​អ្នក​សក់​ក្រាស់ៗ​ជា​ពិសេស នៅ​ពេល​ដែល​ឈឺចាប់​ត្រង់​សភាព​ផ្នែក​ក្បាល​យូរ​ពេក ក៏​នាំ​ឲ្យ​រាល​ដល់​ផ្នែក​កញ្ចឹង​ក…

អត្ថប្រយោជន៍ពីសណ្ដែកខៀវ ដែលអ្នកពុំគួរមើលរំលងនោះឡើយ
សុខភាព

អត្ថប្រយោជន៍ពីសណ្ដែកខៀវ ដែលអ្នកពុំគួរមើលរំលងនោះឡើយ

សណ្តែកខៀវ ជាប្រភេទដំណាំដែលមនុស្សធ្វើការដាំដុះតាំងពីបុរាណមក ហើយវាក៏ជាធញ្ញជាតិដែលមនុស្សយកវាមកធ្វើជាអាហារសម្រាប់ទទួលទានបានជាច្រើនមុខថែមទៀតផង។ សណ្តែកខៀវ វាជាអាហារដែលមានគុណប្រយោជន៍ច្រើនមុខ ព្រោះវាមានផ្ទុកទៅដោយសារធាតុជាច្រើន ដូចជា ជាតិសរសៃ ម៉ាញ៉េស្យូម ម៉ងកាណែស ផូស្វ័រ ទង់ដែង ប៉ូតាស្យូម ស័ង្កសី ហើយវាក៏ផ្ទុកផងដែរនូវ វីតាមីន B9 វីតាមីន B1 វីតាមីន B2 វីតាមីន B3 វីតាមីន B5 និង វីតាមីន B6 សារធាតុទាំងនេះផ្តល់អត្ថប្រយោជន៍ដល់សុខភាពមនុស្សដូចជាយ៉ាងច្រើនបន្ថែមទៀត។ ១. មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ សណ្តែកខៀវ…

សូម្បីតែម្ទេសដែលមានរសជាតិហឹរ ក៏មានអត្ថប្រយោជន៍ច្រើន នឹកស្មានមិនដល់ដែរ
ទស្សនៈ

សូម្បីតែម្ទេសដែលមានរសជាតិហឹរ ក៏មានអត្ថប្រយោជន៍ច្រើន នឹកស្មានមិនដល់ដែរ

ម្ទេសវាជាគ្រឿងទេសដែលប្រើសម្រាប់បន្ថែម ក្លិន និងរសជាតិហឹរទៅឱ្យម្ហូបអាហារ វាជាគ្រឿងទេសដ៏ពេញនិយមសម្រាប់យុវវ័យ ក្នុងការបន្ថែមទៅលើអាហាររបស់ពួកគេ។ រសជាតិហឹរដែលមាននៅក្នុងម្ទេស វាមានសារៈប្រយោជន៍ច្រើនជាងរសជាតិដែលវាផ្តល់ឱ្យទៅទៀត។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹងនៅពេលបរិភោគម្ទេស។ ១. ជួយបំបាត់ការឈឺក្បាល និងជំងឺប្រកាំង សារធាតុ Capsaicin ដែលមាននៅក្នុងម្ទេស វាអាចប្រើសម្រាប់ព្យាបាលជំងឺឈឺក្បាល និងជំងឺប្រកាំងបាន។ វាជាថ្នាំធម្មជាតិដែលអាចយកទៅព្យាបាលបឋមបាន តែបើអ្នកមិនមែនជាអ្នកនិយមរសជាតិហឹរទេ គួររកថ្នាំញុំាឱ្យបានត្រឹមត្រូវទៅល្អជាង។ ២. កាត់បន្ថយហានីភ័យរបស់ជំងឺមហារីក ម្ទេសមានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបាន សារធាតុគីមីដែលផ្ទុកនៅក្នុងម្ទេស វាជាប្រភេទសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចសម្លាប់កោសិកាមហារីកបាន។ ៣. ជួយដល់ប្រព័ន្ធរបត់ឈាម ម្ទេសវាក៏ជារុក្ខជាតិឱសថដែលអាចយកទៅពង្រឹងប្រព័ន្ធរបត់ឈាមបានដែរ មិនដោយសារតែវាមានរសជាតិហឹរប៉ុណ្ណោះទេ សារធាតុ potassium ដែលវាផ្ទុក…

គ្រាប់ថ្នាំវីតាមីន C ច្នៃជាឡេលាបស្បែកមុខពេលយប់​​ ស្អាត​ ម៉ដ្ឋខៃ​ រលោងស្រិលយកទៅណាអស់
សង្គម

គ្រាប់ថ្នាំវីតាមីន C ច្នៃជាឡេលាបស្បែកមុខពេលយប់​​ ស្អាត​ ម៉ដ្ឋខៃ​ រលោងស្រិលយកទៅណាអស់

កាលពីតូចៗអ្នកប្រហែលជាធ្លាប់ស្គាល់ហើយគ្រាប់ថ្នាំវីតាមីន C​​ ដែលជាគ្រាប់ថ្នាំមានរសជាតិឆ្ងាញ់ខ្លាំង​ ជាទីនិយមរបស់ក្មេងៗតូចៗដើម្បីទទួលទានស្រូបយកវីតាមីន C​ ដើម្បីទ្រទ្រង់សុខភាព​ និងការរីកលូតលាស់ទូទៅ។ យ៉ាងណាមិញ​ គ្រាប់ថ្នាំវីតាមីនC មិនត្រឹមតែថ្នាំជំនួយជាតិវីតាមីនC ប៉ុណ្ណោះទេ​ តែវាក៏ត្រូវបានរកឃើញថាអាចជួយដល់ផ្នែកសម្រស់បានដែរ​ នៅះគឺការច្នៃធ្វើជាឡេ​ ឬគ្រីមលាបមុខពេលយប់ៗ។ ដើម្បីជ្រាបច្បាស់​ សូមតាមដានវិធីសាស្រ្តការធ្វើគ្រីមពី វីតាមីន C​​ ដូចខាងក្រោម​ ៖ #គ្រឿងផ្សំ -គ្រាប់ថ្នាំ​ វីតាមីន C ២​ ទៅ​​៣គ្រាប់ -ជែលប្រទាលកន្ទុយក្រពើ​ (ទិញពីផ្សារក៏បាន​ ឬយកប្រទាលស្រស់ៗក្រឡុកឱ្យហ្មត់) -គ្រាប់ប្រេងវីតាមីន E​​ ១…

៤រូបមន្ត ដូនតាខ្មែរងាយៗ ដោយប្រើម្សៅរមៀតថែសម្រស់ផ្ទៃមុខ
សង្គម

៤រូបមន្ត ដូនតាខ្មែរងាយៗ ដោយប្រើម្សៅរមៀតថែសម្រស់ផ្ទៃមុខ

រមៀតត្រូវបានគេដឹងថាមិនត្រឹមជាគ្រឿងទេសន៍សម្រាប់មុខម្ហូបខ្មែរដ៏សំខាន់នោះទេ តែរមៀតត្រូវបានចាស់ៗជំនាន់មុខយកធ្វើជាគ្រឿងថែរក្សាសម្រស់ស្បែកមុខ និងដងខ្លួនយ៉ាងមានប្រសិទ្ធភាពផងដែរ។ ដោយភាគច្រើនចាស់ៗបានយករមៀតទៅហាន់ស្តើងៗហាលថ្ងៃឱ្យស្ងួតបុកជាម្សៅ អាចរក្សាទុកបានយូរ ងាយយកទៅលាយគ្រឿងធម្មជាតិផ្សេងៗដើម្បីថែរក្សាសម្រស់។ ដោយរមៀត និងម្សៅរមៀតគឺជាថ្នាំបំបាត់ការរលាកលើស្បែកមុខ និងដងខ្លួនយ៉ាងមានប្រសិទ្ធភាព ថែមទាំងជួយឱ្យស្បែកម៉ដ្ខរលោងស្ងួតរហូតស្រមោចវារធ្លាក់ទៀតផង។ ដើម្បីកាន់តែចង់ដឹងប្រសិទ្ធភាពម្សៅរមៀត តោះមកតាមដានរូបមន្ត៤មុខ ដោយប្រើម្សៅរមៀតលាយជាមួយគ្រឿងផ្សំសំខាន់ៗដូចខាងក្រោម ៖ #រូបមន្តទី១៖ ជួយឱ្យមុខស ម៉ដ្ឋស្អាត ទន់រលោង ពិសេសជួយបន្តឹងស្បែកមុខឱ្យក្មេងជាងវ័យ បំបាត់ស្នាមជ្រីវជ្រួញ។ -ម្សៅរមៀត ១ស្លាបព្រា -ជែលប្រទាលកន្ទុយក្រពើ ២ ទៅ៣ស្លាបព្រា លាយល្បាយខាងលើកូរចូលឱ្យសព្វរួចយកមកលាបមុខ ៧នាទី ទៅ ១០នាទី ចាំលាងមុខចេញ។ #រូបមន្តទី២ ៖ជួយធ្វើឱ្យមុខសម៉ដ្ឋរលោង…

គ្រីមទឹកខ្ញី ជួយកម្ចាត់មុន ស្នាមខ្មៅ ជាំ បំបាត់ភាពជ្រីវជ្រួញ ហើយធ្វើឱ្យមុខស្អាតក្មេងជាងវ័យ
សង្គម

គ្រីមទឹកខ្ញី ជួយកម្ចាត់មុន ស្នាមខ្មៅ ជាំ បំបាត់ភាពជ្រីវជ្រួញ ហើយធ្វើឱ្យមុខស្អាតក្មេងជាងវ័យ

ការប្រើផលិតផលធម្មជាតិពិតជាល្អចំពោះសុខភាពស្បែកណាស់ ថែមទាំងមានតម្លៃថោកជាងការប្រើផលិតផលថ្លៃៗទៀតផង។ លោកអ្នកអាចធ្វើឡេលាបមុខពីគ្រឿងផ្សំធម្មជាតិបាន ដោយម្សៅទឹកដោះគោ គឺត្រូវគេដឹងថាមានគុណប្រយោជន៍ច្រើនចំពោះសុខភាព ធ្វើឱ្យមុខ ស រលោង ម៉ដ្ឋខៃ ទៀតផង។ តោះ មករៀនពិវិធីធ្វើម្សៅទឹកដោះគោជាឡេលាបមុខទុកលាបយប់ៗ ដូចខាងក្រោមនេះ ៖ #គ្រឿងផ្សំ -ខ្ញី -ប្រេងអូលីវ -ជែលប្រទាលកន្ទុយក្រពើ -គ្រាប់ថ្នាំវីតាមីន E #វិធីធ្វើ -យកខ្ញីកាត់ដុំៗទៅក្រឡុក ឬឈូសឱ្យហ្មត់ ហើយពូតយកតែទឹក -លាយទឹកខ្ញី ១ស្លាបព្រា ជាមួយនឹងប្រេងអូលីវកន្លះស្លាបព្រា វីតាមីន E ១គ្រាប់ និងបន្ថែមជែលប្រទាលកន្ទុយក្រពើ២ស្លាបព្រា -កូរល្បាយនេះឱ្យរលាយចូលគ្នាឱ្យហ្មត់ល្អ…

ឡេលាបមុខពីម្សៅទឹកដោះគោ ដោយប្រើគ្រឿងផ្សំធម្មជាតិប៉ុន្មានមុខនេះ មុខស្អាតបាត់មុនរលោងស្រិល
សង្គម

ឡេលាបមុខពីម្សៅទឹកដោះគោ ដោយប្រើគ្រឿងផ្សំធម្មជាតិប៉ុន្មានមុខនេះ មុខស្អាតបាត់មុនរលោងស្រិល

ការប្រើផលិតផលធម្មជាតិពិតជាល្អចំពោះសុខភាពស្បែកណាស់ ថែមទាំងមានតម្លៃថោកជាងការប្រើផលិតផលថ្លៃៗទៀតផង។ លោកអ្នកអាចធ្វើឡេលាបមុខពីគ្រឿងផ្សំធម្មជាតិបាន ដោយម្សៅទឹកដោះគោ គឺត្រូវគេដឹងថាមានគុណប្រយោជន៍ច្រើនចំពោះសុខភាព ធ្វើឱ្យមុខ ស រលោង ម៉ដ្ឋខៃ ទៀតផង។ តោះ មករៀនពិវិធីធ្វើម្សៅទឹកដោះគោជាឡេលាបមុខទុកលាបយប់ៗ ដូចខាងក្រោមនេះ ៖ #គ្រឿងផ្សំ -ម្សៅទឹកដោះគោ -ជែលប្រទាលកន្ទុយក្រពើ (ទិញស្រាប់ៗក៏បាន ឬយកក្រទាលកន្ទុយក្រពើស្រស់កិនក្រឡុកឱ្យហ្មត់) -ទឹកឃ្មុំ -គ្រាប់ថ្នាំវីតាមីន E -ទឹកផ្កាកុលាប (ដាក់ក៏បាន អត់ដាក់ក៏បាន) #វិធីធ្វើ -លាយម្សៅទឹកដោះគោ ១ស្លាបព្រា ជាមួយទឹកឃ្មុំ ១ស្លាបព្រា គ្រាប់ថ្នាំវីតាមីន  E…

អាហារទាំង 5 យ៉ាង សំរាប់អ្នកចង់បានរាងស្អាត និងជួយសំរកខ្លាញ់ក្នុងក្បាលពោះ
ទស្សនៈ

អាហារទាំង 5 យ៉ាង សំរាប់អ្នកចង់បានរាងស្អាត និងជួយសំរកខ្លាញ់ក្នុងក្បាលពោះ

គ្មាននរណាម្នាក់ចង់ មានក្បាលពោះ   រាងអត់ស្អាត នោះទេ ដូចនេះការជ្រើសរើសអាហារប្រចាំថ្ងៃ ពិតជាមានសារ៖សំខាន់ខ្លាំងមែនទែន សំរាប់យើងគ្រប់គ្នា។ ខាងក្រោមនេះជាប្រភេទអាហារ ដែលយើងគួរតែជ្រើសរើសសំរាប់ជួយកាត់បន្ថយភាពធាត់។ 1. សាច់ត្រីសាម៉ន  (Samon Fish Meat )  ត្រីសាម៉ន វាមានជាតិប្រូតេអុីនច្រើន ដែលជួយសំរួល ក្រពះ  ពោះវៀន។ វាសំបូរទៅដោយជាតិ OGA3 ដែលជួយកាត់បន្ថយជាតិខ្លាញ់អាក្រក់ នូវក្នុងខ្លួន។ មិនបង្កអោយមានជំងឺបេះដូង ព្រោះវាមានជាតិ Chorine តិច។ 2.  បន្លែបៃតង  ( Green…

តាមបែបធម្មជាតិយកទៅណាអស់! នេះវិធី ៥ យ៉ាង សម្រាប់​អ្នក​ចង់​បំបាត់​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ថ្ងាស
សង្គម

តាមបែបធម្មជាតិយកទៅណាអស់! នេះវិធី ៥ យ៉ាង សម្រាប់​អ្នក​ចង់​បំបាត់​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ថ្ងាស

ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ថ្ងាស​របស់​អ្នក អាច​លេចឡើង​ដោយសារ​តែ​អាយុ​របស់​អ្នក​កាន់​តែ​ច្រើន ក៏​ដូច​ជា​ផល​ប៉ះពាល់​ផ្សេង​ទៀត​ដែល​ជះ​ឥទ្ធិពល​មក​លើ​រាងកាយ។ អ្នក​ខ្លះ​ក៏​មិន​សូវ​អើពើ តែ​អ្នក​ខ្លះ​ទៀត​ក៏​ចង់​រក​វិធី​បំបាត់​ស្នាម​ទាំង​នោះ តែ​ចង់​ព្យាបាល​តាម​បែប​ធម្មជាតិ ​មិន​ឆ្លងកាត់​ការ​ប្រើប្រាស់​ជាតិ​គីមី​អ្វី​នោះ​ទេ។ មក​អាន​អត្ថបទ​នេះ​ត្រូវ​ហើយ Knongsrok នឹង​បង្ហាញ​វិធី​ព្យាបាល​បែប​ធម្មជាតិ ៥ យ៉ាង​ដូច​ខាង​ក្រោម សម្រាប់​អ្នក​ចង់​បំបាត់​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ថ្ងាស៖ ៥) ផ្លែ​ចេក ចេក​គឺ​ល្អ​បំផុត​សម្រាប់​ស្បែក និង​ជា​ពិសេស​សម្រាប់​ថ្ងាស​របស់​លោក​អ្នក។ វា​មាន​ផ្ទុក​វីតាមីន​និង​ប្រេង​ធម្មជាតិ ដែល​អាច​ផ្តល់​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ។ ចូរ​យក​ផ្លែ​ចេក​ដែល​បក​ហើយ មក​ហាន់​ច្របល់​ចូល​គ្នា​ប៉ុន្មាន​ផ្លែ ហើយ​លាយ​ជាមួយ​ទឹក​បន្តិច រួច​យក​ជក់​មួយ​មក​ប្រើ​ប៉ាត​និង​លាប​លើ​ថ្ងាស​ហើយ​ទឹក​ចោល​រយៈ​ពេល​ ១៥ ទៅ ២០ នាទី​សឹម​លាង​ទឹក​ក្តៅ​អុនៗ​ចេញ។ ៤) ប្រភេទ​ផ្លែ​ក្រូច ប្រភេទ​ផ្លែ​ក្រូច​ជូរៗ មិន​ថា​តែ​ក្រូច​ពោធិ៍សាត់ ក្រូច​ចិន…