
៩ រូបមន្តតាមបែបធម្មជាតិ ជួយថែបំប៉នសក់ និងព្យាបាលសក់ខូចឱ្យស្រស់ស្អាតឡើងវិញ
មនុស្សយើងបានប្រើប្រាស់ផលិតផលធម្មជាតិសម្រាប់ថែរក្សា និងព្យាបាលសម្រស់តាំងពីបុរាណកាលមកម្ល៉េះ ជាឧទាហរណ៍ប្រពៃណីលាបសក់បានចាប់ផ្តើមនៅប្រទេសឥណ្ឌាកាលពីបុរាណ ហើយវានៅតែត្រូវបានគេអនុវត្តរហូតមកដល់សព្វថ្ងៃនេះ។ សក់របស់ម្នាក់រលាស់ និងរឹងមាំមើលទៅស្រស់ស្អាតក៏ដោយសារការថែទាំ និងប្រើប្រាស់ផលិតផលថែទាំសក់ផងដែរ។ ដូច្នេះទាំងនេះគឺជារូបមន្តដើម្បីថែរក្សាសក់មួយចំនួនដែលមិនធ្វើឱ្យអ្នកខ្ជះខ្ជាយលុយកាក់ ព្រមទាំងទទួលបាននូវលទ្ធផលវិជ្ជមានអតិបរមាផងដែរ។ 1. ផ្នែកសនៃស៊ុត ស៊ុតមានជាតិប្រូតេអ៊ីនជាច្រើន ដូច្នេះការបរិភោគស៊ុតឱ្យបានទៀងទាត់អាចជួយឱ្យសក់របស់អ្នកមានសុខភាពល្អ។ ការផ្សំស៊ុតលាបនៅលើសក់ដើម្បីធ្វើជារបាំងការពារក៏អាចជួយការពារការជ្រុះសក់ និងបែកចុង ជួសជុលសក់ខូច និងជំរុញការលូតលាស់របស់សក់ អ្នកអាចលាបស៊ុតពណ៌សលើសក់របស់អ្នក ឬលាយបញ្ចូលគ្នាជាមួយគ្រឿងផ្សំផ្សេងទៀត។ – យកស៊ុតចំនួន ២ គ្រាប់ ហើយយកតែផ្នែកសរបស់ស៊ុតតែប៉ុណ្ណោះ។ – បន្ថែមប្រេងដូង ២ ស្លាបព្រា។ – លាយគ្រឿងផ្សំទាំងអស់នេះបញ្ចូលគ្នាហើយយកទៅលាបនៅលើសក់សើម។ – ទុករយៈពេល…




















