សុខភាព

333
សង្គម

កុំ​ខ្មាសអៀន! នេះ​ជា​រឿង​អាយុ​ជីវិត បើ​ចេញ​សញ្ញា ៣ នេះ ស្ត្រី​ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់

ជំងឺ​មហារីក​មាត់​ស្បូន ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជំងឺ​ដែល​ស្រ្តី​ភាគ​ច្រើន​ខ្លាច​រអា​ខ្លាំង​បំផុត ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត ហើយ​ងាយ​នឹង​កើត​ឡើង​ទៅ​លើ​មនុស្ស​ស្រី​ជា​ច្រើន​សឹង​គ្រប់​កម្រិត​អាយុ។ តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​មាត់ស្បូន​បាន​រក​ឃើញ​ថា​កើត​ឡើង​ញឹកញាប់​បំផុត លើ​មនុស្ស​ស្រី​អាយុ​ចន្លោះ​ពី ៣០ ទៅ ៧០ ឆ្នាំ (កាន់​តែ​ច្រើន​លើ​អ្នក​អាយុ​ចន្លោះ ៤៥ -៥៥ ឆ្នាំ) ហើយ​ក៏​មាន​អត្រា​កើត​ឡើង​លើ​មនុស្ស​ស្រី​ដែល​មាន​អាយុ​ស្រករ ២០ ឬ​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ដៃ​គូ និង​ឆ្លងកាត់​ការ​រួម​ភេទ​ច្រើន​លើក។ Knongsrok សូម​បង្ហាញ​អាការៈ ៣ ដែល​អ្នក​គួរ​តែ​តាមដាន ហើយ​វា​អាច​បង្ហាញ​ថា​អ្នក​មាន​កើត​ជំងឺ​ដ៏​គួរ​ឲ្យ​ខ្លាច​មួយ​នោះ ហើយ​គួរ​ប្រញាប់​ទៅ​រក​គ្រូ​ពេទ្យ ដើម្បី​ពិគ្រោះ​និង​ដោះស្រាយ​ជា​បន្ទាន់៖ ៣) ការ​ហូរ​ឈាម រោគសញ្ញា​ទូទៅ​ដែល​ងាយ​សម្គាល់ គឺ​ការ​ហូរឈាម​តាម​ទ្វារ​មាស​មិន​ប្រក្រតី ដោយ​វា​អាច​កើត​ឡើង​កំឡុង​ពេល​មក​រដូវ ឬ​ក្រោយ​ពេល​រួម​ភេទ។…

Yy
សង្គម

ជួយ​ទាំង​ស្បែក ជួយ​ទាំង​ស្រក​ទម្ងន់ គ្រាប់​ផ្កា​ឈូករ័ត្ន​ពោរពេញ​ដោយ​អត្ថប្រយោជន៍​ ១០ យ៉ាង​នេះ

ជឿ​ថា​មនុស្ស​ភាគ​ច្រើន​ប្រាកដ​ជា​ស្គាល់ ហើយ​ធ្លាប់​បាន​ទទួល​ទាន​នូវ​គ្រាប់​ផ្កា​ឈូករ័ត្ន ព្រោះ​វា​ងាយ​ស្រួល​រក​ទិញ និង​មាន​តម្លៃ​ធូរ​ថ្លៃ។ ខ្លះ​គិត​ថា​គ្រាន់​តែ​យក​មក​តេស​កុំ​ឲ្យ​អផ្សុក​មាត់ ប៉ុន្តែ​ការ​ពិត​ទៅ​វា​មាន​អត្ថប្រយោជន៍​ធំៗ​ដល់​ទៅ ១០ ដែល​ល្អ​ចំពោះ​សុខភាព​ជា​ច្រើន​ផ្នែក៖ ១០) កាត់​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល សារធាតុ​ Polyunsaturated ក្នុង​គ្រាប់​ផ្កា​ឈូករ័ត្ន វា​អាច​ចូល​ទៅ​ជួយ​កាត់​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​អាក្រក់ ដែល​មាន​ហានិភ័យ​អាច​បណ្តាល​ឲ្យ​យើង​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង។ ៩) ល្អ​សម្រាប់​សុខភាព​ឆ្អឹង ឆ្អឹង​ជា​ជាលិកា​ដែល​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម ដូច​ជា​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​អ៊ីចឹង​ដែរ ហើយ​សារធាតុ​ម៉ាញេសូម រ៉ែ និង​ផូរស្វ័រ​ជា​ដើម​គឺ​សុទ្ធ​សឹង​តែ​មាន​នៅ​ក្នុង​គ្រាប់​ផ្កា​ឈូករ័ត្ន។ ៨) ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម សម្រាប់​មនុស្ស​ភាគ​ច្រើន​ដែល​ឧស្សាហ៍​ទទួល​ទាន​គ្រាប់​ផ្កា​ឈូករ័ត្ន គឺ​នឹង​ទទួល​បាន​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ប្រសើរ​ជាង​មុន នោះ​ក៏​ដោយសារ​តែ​វា​មាន​ផ្ទុក​នូវ​សរសៃ ដែល​អាច​កាត់​បន្ថយ​នូវ​ការ​ស្រូប​យក​ជាតិ​ស្ករ​ក្នុង​ឈាម ស្រប​ពេល​ដែល​ម៉ាញេសូម​វា​ពង្រឹង​នូវ​បម្រែបម្រួល​នៃ​អាំងស៊ុយលីន។ ៧) ពង្រឹង​ការ​បន្សាប​ជាតិ​ពុល សេលេញ៉ូម​គឺ​ជា​សារធាតុ​រ៉ែ​ដ៏​សំខាន់​ដែល​វា​ចូល​ទៅ​កម្ចាត់​នូវ​កាកសំណល់​អាក្រក់​ក្នុង​រាងកាយ…

Cover Carrot
សង្គម

ប្រេងការ៉ុតងាយៗ បន្តឹងស្បែកមុខ ម៉ដ្ឋខៃស្អាតដូចត្រលប់ទៅកាន់១០ឆ្នាំមុន

ការ៉ុត ត្រូវគេស្គាល់ថាជា បន្លែដែលមានសារធាតុសំខាន់​ និងវីតាមីនជាច្រើនជំនួយសុខភាព ស្បែក និងកែវភ្នែកតាមរយៈការទទួលទានជាអាហារជាប្រចាំ។ តែការ៉ុត ក៏អាចច្នៃជាប្រេងថែរក្សាស្បែកមុខបានយ៉ាងមានប្រសិទ្ធភាពខ្ពស់សម្បើមជាមួយនឹងវិធិធ្វើងាយៗផងដែរ។ ដូច្នេះមកតាមដានវិធិសាស្រ្តនៃការធ្វើប្រេងការ៉ុតលាបមុខដូចខាងក្រោមនេះ​៖ #គ្រឿងផ្សំ -ការ៉ុត ១មើម ទៅ២មើម -ប្រេងដូង #វិធីធ្វើទី១ -ចិតសម្បកការ៉ុតលាបទឹកឱ្យស្អាត រួចឈូសជាសរសៃតូចៗ – យកប្រេងដូង ២ ទៅ៣ស្លាបព្រា កូរលាយជាមួយនឹងសរសៃការ៉ុត ១ស្លាបព្រាក្នុងចានស្អាតមួយ -ដាំទឹកឱ្យពុះ រួចយកចានដែក ឬថ្មដែលលាយប្រេងដូង និងសរសៃការ៉ុតកូរចុះកូរឡើងលើទឹកពុះនោះប្រមាណជា ៣ ទៅ៥នាទី -ពេលល្បាយនេះចុះត្រជាក់ ត្រងយកតែប្រេង ហើយទុកក្នុងក្រឡបិទជិតសម្រាប់ទុកប្រើប្រាស់។…

Jjj
សង្គម

បើ​អ្នក​មិន​ងូត​ទឹក​រយៈ​ពេល ១ សប្ដាហ៍ ១ ខែ ឬ​រហូត​ដល់ ៦០ ឆ្នាំ តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ខ្លះ?

ជឿ​ថា​វា​ជា​សំណួរ​ចាក់ដោត ដែល​មាន​មនុស្ស​ជា​ច្រើន​ចង់​ដឹង តែ​មិន​អាច​សាកល្បង​ដោយ​ខ្លួន​ឯង​បាន នោះ​គឺ​ថា ប្រសិន​ណា​អ្នក​ពុំ​បាន​ងូត​ទឹក​រយៈ​ពេល ១ សប្តាហ៍ ១ ខែ ឬ​រហូត​ដល់​រាប់​សិប​ឆ្នាំ តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ខ្លះ​មក​លើ​រូបរាងកាយ​របស់​អ្នក? តាម​ការ​បកស្រាយ​ពី​គេហទំព័រ​ក្រៅ​ស្រុក​មួយ បាន​រៀបរាប់​ដូច​ខាង​ក្រោម៖ ប្រសិន​អ្នក​មិន​ងូត​ទឹក ១ សប្តាហ៍ ទោះ​អ្នក​ធ្វើ​សកម្មភាព​មាន​ញើស​តិច​ច្រើន​ក្តី ប៉ុន្តែ​បាក់តេរី និង​ប៉ារ៉ាស៊ីត​វា​បាន​កើត​ឡើង​នៅ​លើ​ស្បែក​ដែល​វា​ជា​បញ្ហា​ចម្បង​នាំ​ឲ្យ​ខ្លួនប្រាណ​របស់​អ្នក​មាន​ក្លិន​មិន​ល្អ ហើយ​វា​នឹង​កាន់​តែ​ធំ​ក្លិន​ខ្លាំង​ឡើង តាម​រយៈ​ពេល​កាន់​តែ​យូរ​ដែល​អ្នក​បាន​បង្អត់​ខ្លួន​ឯង​ពី​ការ​ងូត​ទឹក។ ជាង​នេះ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​ឡើង​រមាស់ ព្រោះ​ដោយសារ​តែ​ធូលី និង​បាក់តេរី​ដែល​ហោះ​មក​ទំ​ជាប់​នៅ​លើ​ស្បែក។ ក្នុង​ចន្លោះ​ពេល​មួយ​សប្តាហ៍​នោះ ​វា​ក៏​នឹង​ឡើង​ក្លាយ​ជា​ដំបៅ​លើ​ស្បែក កើត​ឡើង​មុខ​លើ​ស្បែក​លើ​ខ្នង ដុះ​ផ្សិត​នៅ​ពេល​ដែល​រាងកាយ​មិន​ទទួល​បាន​ការ​សម្អាត​សោះ ហើយ​ផ្សិត​គឺ​លេច​ឡើង​គ្រប់​ផ្នែក​នៃ​រាងកាយ មិន​ថា​តែ​តំបន់​ប្រដាប់​បន្ត​ពូជ។ ជាមួយ​បញ្ហា​ទាំង​នេះ​ក៏​ប្រឈម​នឹង​ឲ្យ​អ្នក​កើត​ជំងឺ​ផ្សេងៗ​ដូច​ជា​រលាក​ស្រោម​ខួរ ឬ​រលាក​ថ្លើម​ប្រភេទ…

1
ទស្សនៈ

អត្ថប្រយោជន៍គោលធំៗទាំង៣ ដែលទទួលបានពីទឹកដោះគោ

ទឹកដោះគោជាអាហារដែរសម្រាប់ផ្តល់នូវថាមពលទៅដល់រាងកាយមនុស្ស វាត្រូវបានគេប្រើប្រាស់ជុំវិញពិភពលោក ជាពិសេសគេតែងឱ្យកុមារទទួលទានទឹកដោះគោស្រស់រាល់ថ្ងៃ ដើម្បីបង្កើនសុខភាព រាងកាយ និងឆ្អឹងឱ្យបានរឹងមាំ។ ទឹកដោះគោ 1កែវ វាផ្ទុក កាឡូរី 146 ប្រូតេអ៊ីន 8g ខ្លាញ់ 8g កាល់ស្យូម 28% RDA វីតាមីន D 24% RDA វីតាមីន B2 26% RDA វីតាមីន B12 18%RDA ប៉ូតាស្យូម 10% RDA…

Hh
សង្គម

ចេះ​តែ​ឆ្ងល់ តាម​ពិត​ជនជាតិ​ជប៉ុន​ទម្លាប់​គេង​រាប​លើ​ឥដ្ឋ ដោយសារ​មាន​ប្រយោជន៍ ៥ យ៉ាង​នេះ

ប្រទេស​នៅ​តំបន់​អាស៊ី​សឹង​តែ​ទាំង​អស់ ក៏​ដូច​ជា​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប ទម្លាប់​នៃ​ការ​គេង​របស់​មនុស្ស គឺ​គេង​នៅ​លើ​គ្រែ​ធម្មតា ប៉ុន្តែ​ខុស​អី​តែ​ជនជាតិ​ជប៉ុន​គឺ​ពុំ​ចូលចិត្ត​មាន​គ្រែ​នោះ​ទេ ហើយ​ទម្លាប់​គេង​រៀប​លើ​ឥដ្ឋការ៉ូ ឬ​បន្ទះ​ក្តារ​នៃ​ផ្ទះ​របស់​ពួក​គេ។ ជឿ​ថា​មាន​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​ឆ្ងល់ ​ហើយ​ថ្ងៃ​នេះ Knongsrok សូម​ធ្វើ​ការ​បង្ហាញ​នូវ​អត្ថប្រយោជន៍ ៥ ​ដែល​ប្រជាជន​រមែង​មាន​អាយុ​វែង​ជាង​គេ​បំផុត​ក្នុង​លោក​មួយ​នេះ​ទទួល​បាន៖ ៥) ជួយ​ឲ្យ​បាត់​ឈឺខ្នង ការ​គេង​នៅ​លើ​ផ្ទៃ​រាប​ស្មើ គឺ​ល្អ​សម្រាប់​ខ្នង​របស់​អ្នក ហើយ​ក៏​អាច​ព្យាបាល​ជំងឺ​ឈឺ​ឆ្អឹង​ខ្នង​របស់​អ្នក​ដែល​កើត​រាប់​ឆ្នាំ​បាន​ផង​ដែរ។ វា​ខុស​ពី​ការ​គេង​នៅ​លើ​គ្រែ​ទន់ ត្បិត​មាន​អារម្មណ៍​ថា​ស្រួល ប៉ុន្តែ​យូរ​ទៅ​ពូក​នោះ​វា​នឹង​ចាប់​ផ្តើម​ស្រុត​ចុះ​បន្តិច​ម្តងៗ ធ្វើ​ឲ្យ​ខ្នង​របស់​អ្នក​កោង នាំ​ឲ្យ​មាន​ការ​ឈឺចាប់។ ៤) ជួយ​ពង្រឹង​ជំហរ​ឆ្អឹង​ខ្នង ប្រសិន​បើ​អ្នក​គេង​លើ​ពូក​មាន​ខ្នើយ នោះ​ឆ្អឹង​ខ្នង​របស់​អ្នក​នឹង​ស្ថិត​នៅ​ជំហរ​មួយ (ដូច​បង្ហាញ​ក្នុង​រូបភាព) ដែល​វា​ខុស​ពី​ការ​គេង​រាប​ស្មើ ដែល​ធ្វើ​ឲ្យ​ជំហរ​ឆ្អឹង​ខ្នង​មាន​សភាព​ត្រង់ មិន​បង្ក​ឲ្យ​ឈឺ​ចុក​ចាប់​អ្វី​នោះ​ទេ។ ៣)…

Tt
សង្គម

អាហារ ៤ ប្រភេទ​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​អង្គការ WHO តែ​មនុស្ស​មួយ​ចំនួន​នៅ​តែ​ចូលចិត្ត​ទទួល​ទាន

អាហារ​ទាំង ៤ ប្រភេទ​នៅ​ខាង​ក្រោម បើ​ទោះ​បី​ជា​ខ្លះ​មាន​រសជាតិ​ឆ្ងាញ់​ក៏​ដោយ ប៉ុន្តែ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ដែល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក (WHO) ​ណែនាំ​ឲ្យ​បញ្ចៀស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៖ ៤) ប្រភេទ​អាហារ​ជ្រក់ ជាក់​ស្តែង​ដូច​ជា​គីមឈី ស្ពៃ​ជ្រក់ ឬ​ជ្រក់​បន្លែ​ផ្សេងៗ​ទៀត​ជា​ដើម អ្នក​ជំនាញ​បាន​ណែនាំ​មិន​ឲ្យ​ទទួល​ទាន​ច្រើន​ពេក​នោះ​ទេ ព្រោះ​អាហារ​ប្រភេទ​នេះ​នៅ​ពេល​ដែល​ត្រាំ​ទុក នោះ​វា​នឹង​ប្រមូល​ផ្តុំ​ឡើង​នូវ​សារធាតុ Nitrites ដែល​អង្គការ​សុខភាព​ពិភពលោក​ចាត់​ទុក​អាហារ​ប្រភេទ​នេះ ជា​អាហារ​ដែល​អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​ក្រិន​ថ្លើម ឬ​ដុះ​ដុំ​សាច់​ក្នុង​ថ្លើម។ ៣) សាច់អាំង​បាប៊ីឃ្យូ អាហារ​ប្រភេទ​សាច់អាំង​បាប៊ីឃ្យូរ​ដែល​វា​ស្ថិត​នៅ​សីតុណ្ហភាព​ខ្ពស់​ជ្រុល គឺ​ងាយ​នឹង​លេចចេញ​នូវ​ជាតិ Benzenepyrene ដែល​នៅ​ពេល​វា​កកកុញ​ក្នុង​ខ្លួន​យើង​ច្រើន អាច​បណ្តាល​ឲ្យ​ខូច​ថ្លើម បែប​នេះ​ទោះ​អ្នក​ចូលចិត្ត​ប៉ុណ្ណា សូម​កុំ​ទទួល​ទាន​ញឹកញាប់​ពេក។ ២) អាហារ​ដែល​ខ្លោច ស្រដៀង​នឹង​សាច់អាំង​ដែរ…

Jj
សង្គម

ភេសជ្ជៈ ៥ នេះ​ទទួល​ទាន​កាន់​តែ​ច្រើន​កាន់​តែ​ធ្វើ​ឲ្យ​ស្បែក​ស្អាត និង​ជួយ​រក្សា​ទម្ងន់​រាងកាយ

ក្រៅ​ពី​ការ​ជ្រើសរើស​ប្រភេទ​អាហារ​ដែល​ត្រឹមត្រូវ​និង​ល្អ​ចំពោះ​សុខភាព ដោយឡែក​លើ​ផ្នែក​ភេសជ្ជៈ​អ្នក​ក៏​គួរ​តែ​ទទួល​ទាន​នូវ​ប្រភេទ​ភេសជ្ជៈ​ណា​ដែល​ល្អ​ចំពោះ​រាងកាយ​បាន​ហើយ។ ខាង​ក្រោម​យើង​ណែនាំ​ភេសជ្ជៈ ៥ ដែល​ល្អ​បំផុត​ចំពោះ​សុខភាព ជួយ​ឲ្យ​ស្បែក​ភ្លឺ​ស្អាត និង​ក្មេង​ជាង​វ័យ៖ ៥) ទឹក​ដូង ទឹក​ដូង​មាន​ផ្ទុក​កាឡូរី​ទាប ​មិន​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ ហើយ​មាន​ជាតិ​វីតាមីន និង​ជាតិ​រ៉ែ​ច្រើន​នៅ​ក្នុង​នោះ។ ទទួល​ទាន​ទឹកដូង​ជា​ប្រចាំ​ក្នុង​កម្រិត​មធ្យម​មួយ គឺ​អាច​ជួយ​ព្យាបាល​ស្បែក​ស្ងួត និង​បញ្ចៀស​ភាព​ចាស់​មុន​អាយុ។ ជាង​នេះ​វា​ក៏​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម និង​ជាតិ​ស្ករ​របស់​យើង​ឲ្យ​ដំណើរការ​ទៅ​បាន​ល្អ​ផង​ដែរ ហើយ​ជា​ពិសេស​គឺ​ជួយ​ពង្រឹង​សមត្ថភាព​នៃ​ប្រព័ន្ធ​រំលាយអាហារ។ ៤) ទឹក​ការ៉ុត ការ៉ុត​គឺ​សំបូរ​ទៅ​ដោយ​វីតាមីន A ដែល​ល្អ​សម្រាប់​ស្បែក ហើយ​ការ​ទទួល​ទាន​ទឹក​ការ៉ុត​ជា​ប្រចាំ​នោះ​ហើយ​ជា​អាថ៌កំបាំង​ដែល​ជួយ​ឲ្យ​ស្បែក​ស្រអាប់ ប្រែ​មក​ជា​ស្បែក​ភ្លឺថ្លា។ ល្អ​បំផុត​គួរ​ទទួល​ទាន​ទឹក​ការ៉ុត​ ១ កែវ​ជា​រៀងរាល់​ថ្ងៃ ដែល​វា​ក្រៅ​ពី​ជួយ​ដល់​ស្បែក ជាង​នេះ​ក៏​ជួយ​រក្សា​ទម្ងន់​រាងកាយ​ទៀត​ផង។ ៣)…

3
សុខភាព

សារៈប្រយោជន៍ទាំង៥ នៃទឹកដូង ដែលល្អខ្លាំងសម្រាប់សុខភាព

ទឹកដូងជាភេសជ្ជៈ ដែលមនុស្សទូទៅតែនិយមពិសា វាមានរសជាតិឆ្ញាញ់បែបធម្មជាតិ ថែមទៀតផង។ ទឹកដូងមានផ្ទុកទៅដោយសារធាតុចិញ្ចឹមដ៏សម្បូរបែប ដែលមនុស្សទូទៅមិនបានចាប់អារម្មណ៍។ ក្នុងទឹកដូង 250ml វាផ្ទុកទៅដោយ កាបូអ៊ីត្រាត 9g ប្រូតេអ៊ី 3g វីតាមីន C 10% RDI ម៉ាញេស្យូម 15%RDI ម៉ងកាណែស 17%RDI ប៉ូតាស្យូម 17% RDI សូដ្យូម 11%RDI កាល់ស្យូម 6%RDI ព្រមទាំងសារធាតុមានប្រយោជន៍មួយចំនួនទៀតដែលជួយដល់សុខភាពរបស់យើង។ ១. សម្បូរទៅដោយសារធាតុប្រឆាំងវិទ្យុសកម្ម រ៉ាឌីកាល់សេរីដែលមាននៅក្នុងធម្មជាតិ…

Untitledhggh 1
សង្គម

ទម្លាប់ ៤ នេះ​ដែល​នាំ​ឲ្យ​មនុស្ស​ស្រី មាន​ភ្លៅ​ធំ ជើង​ធំ​ដូច​បុរស

ជឿ​ថា​មនុស្ស​ស្រី​មួយ​ចំនួន​ប្រាកដ​ជា​បាន​ជួប​នូវ​បញ្ហា​ផ្នែក​នៃ​ជើង​គឺ​ឡើង​ធំ​ខុស​ពី​ផ្នែក​ផ្សេង​ទៀត​ដែល​ចង់​បាន តួ​យ៉ាង​ដូច​ជា​ផ្នែក​ទ្រគាក ឬ​ផ្នែក​ទ្រូង​ជា​ដើម ដែល​ចង់​បាន​ធំ បែរ​ជា​មិន​បាន​ទៅ​វិញ។ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុអ្វី​ជើង​របស់​អ្នក​ឡើង​ធំ​ដូច​ទៅ​នឹង​បុរស? ខាង​ក្រោម​យើង​បង្ហាញ​ហេតុផល​ចាក់​ចំៗ​ចំនួន ៤៖ ៤) អង្គុយ​យូរ អង្គុយ​យូរ​ពេក នឹង​ធ្វើ​ឲ្យ​លំហូរ​ឈាម​ដំណើរការ​មិន​ស្រួល ទើប​ជា​លទ្ធផល​នាំ​ឲ្យ​ជើង​របស់​អ្នក​ធំ។ ៣) ឈរ​យូរ ឈរ​យូរ​ពេក​ក៏​មិន​ល្អ​ដែរ ពោល​គឺ​ទាំង​ការ​អង្គុយ​និង​ឈរ ចូរ​ធ្វើ​ឲ្យ​នៅ​កម្រិត​សមល្មម​មួយ។ ព្រោះ​ការ​ឈរ​យូរ​ពេក​វា​នាំ​ឲ្យ​សាច់ដុំ​ភ្លៅ​តឹង​ឡើង​រឹង បែប​នេះ​ចង់​មិន​ឲ្យ​វា​ឡើង ចូរ​ធ្វើ​លំហាត់ប្រាណ​តាម​រយៈ​ការ​ដើរ​ឲ្យ​បាន​ច្រើន។ ២) ចូលចិត្ត​ញុាំ​ហឹរ នៅ​ក្នុង​ប្រភេទ​អាហារ​ហឹរ គឺ​មាន​ផ្ទុក​ជាតិ​សូដ្យូម​ខ្ពស់ ដែល​បណ្តាល​ឲ្យ​ជើង​របស់​អ្នក​ឡើង​ហើម។ ១) ទទួល​ទាន​ទឹក​មិន​បាន​គ្រប់គ្រាន់ ការ​ទទួល​ទាន​ទឹក​មិន​បាន​គ្រប់គ្រាន់ ដែល​នាំ​ឲ្យ​ខះ​ជាតិទឹក​ក្នុង​ខ្លួន ហើយ​កង្វះខាត​នៅ​ការ​ជួសជុល​សារពាង្គកាយ​នៅ​ផ្នែក​ជើង​ក្រោយ​ពី​វា​បាន​រឹតបន្តឹង៕…

Hggh
សង្គម

ទម្លាប់​អាក្រក់ ៤ នៅ​ពេល​ព្រឹក ដែល​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន

មាន​មនុស្ស​ជា​ច្រើន​ចង់​ស្រក​ទម្ងន់​ខ្លាំង​ណាស់ ហើយ​ផ្តោត​តែ​លើ​ការ​ហាត់ប្រាណ​មួយ​មុខ ខណៈ​ដែល​លទ្ធផល​ទទួល​បាន​មក​វិញ ក៏​មិន​ងាយ​ជា​ទី​គាប់​ចិត្ត​នោះ​ដែរ។ តាម​ពិត​ទៅ​តាម​ការ​ស្រាវជ្រាវ ការ​ចង់​សម្រក​ទម្ងន់​ឬ​ទប់​ស្កាត់​មិន​ឲ្យ​ឡើង​ទម្ងន់​រាងកាយ វា​ក៏​ស៊ីសង​ទៅ​លើ​ទម្លាប់​និង​សកម្មភាព​នៃ​ការ​រស់នៅ​របស់​មនុស្ស​ម្នាក់​នោះ​ផង​ដែរ។ ជាក់ស្តែង​ដូច​ជា​ទម្លាប់​នៅ​ពេល​ព្រឹក​ព្រលឹម​ទាំង ៤ នេះ បើ​អ្នក​មិន​ផ្លាស់ប្តូរ​ទេ​នោះ រាងកាយ​របស់​អ្នក​នឹង​ងាយ​ឡើង​ទម្ងន់​ឆាប់​រហ័ស​បំផុត៖ ៤) មិន​រៀប​ចំ​កន្លែង​គេង​ឲ្យ​បាន​ស្អាត ក្រោយ​ពេល​ក្រោក តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ដែល​ក្រោក​ពី​ដំណេក​ហើយ​ពុំ​បាន​រៀបចំ​កន្លែង​គេង​ឲ្យ​បាន​ស្អាត នោះ​មាន​ហានិភ័យ​ធ្វើ​ឲ្យ​ឆាប់​ឡើង​ទម្ងន់​យ៉ាង​រហ័ស។ នោះ​ក៏​ដោយសារ​តែ​ពួក​គេ​ជា​មនុស្ស​ដែល​មិន​ចេះ​បង្កើត​វិន័យ​សម្រាប់​ខ្លួន​ឯង បែប​នេះ​គេ​ជឿ​ថា​ការ​ដាក់​វិន័យ​ទៅ​លើ​ការ​សម្រក​ទម្ងន់​ក៏​ពិបាក​នឹង​ធ្វើ​ទៅ​បាន​ដូច​គ្នា។ ជា​ការ​ណែនាំ​ល្អ​បំផុត អ្នក​គួរ​ឆ្លៀត​ពេល​បន្តិច​ដើម្បី​រៀបចំ​កន្លែង​គេង​ឲ្យ​បាន​ស្អាត និង​ជា​ការ​បំភ្លឺ​ថ្ងៃ​ថ្មី​ដ៏​ស្រស់ស្រាយ​របស់​អ្នក​ផង​ដែរ។ ៣) មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក កុំ​ថា​មួយ​ថ្ងៃ​បាយ​ព្រឹក បាយ​ថ្ងៃ បូក​ចូល​គ្នា​នាំ​ឲ្យ​អ្នក​ស្រក​ទម្ងន់​នោះ វា​ជា​រឿង​ច្រឡំ​ធំ​ហើយ ផ្ទុយ​ទៅ​វិញ​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​លើស​ដើម។ តាម​ការ​ស្រាវជ្រាវ​ដដែល​បង្ហាញ​ថា នៅ​ពេល​ដែល​មនុស្ស​អត់​បាយ​ព្រឹក…

Vbb
សង្គម

នេះ​តិចនិក​ទទួល​ទាន​កាហ្វេ​ ដើម្បី​ជួយ​ឲ្យ​ស្រក​ទម្ងន់​បាន​ឆាប់​រហ័ស

កាហ្វេ​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​មនុស្ស​ទូទៅ​ចូលចិត្ត​ទទួល​ទាន​ជា​ប្រចាំ ដោយ​មិន​ថា​តែ​បុរស នារី អ្នក​មាន​មាឌ​ស្គម មាឌ​ធាត់ ហើយ​ជា​ពិសេស​គឺ​អ្នក​ដែល​ធ្វើការ​នៅ​ការិយាល័យ អត់​វា​មិន​សូវ​បាន​នោះ​ទេ។ ក្រៅ​ពី​ផ្តល់​អត្ថប្រយោជន៍​មួយ​ចំនួន ជាង​នេះ​វា​ក៏​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​ទៀត​ផង ឲ្យ​តែ​អ្នក​មាន​តិចនិក​ទទួលទាន​វា​ឲ្យ​បាន​ត្រឹមត្រូវ។ ​ថ្ងៃ​នេះ Knongsrok បង្ហាញ​ ២ ចំណុច​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​តាម​រយៈ​ការ​ទទួល​ទាន​កាហ្វេ៖ ២) កាត់​បន្ថយ​ឬ​បញ្ឈប់ ការ​ទទួល​ទាន​កាហ្វេ​ជាមួយ​ស្ករ និង Cream ដូច​អ្នក​ដឹង​ស្រាប់​ហើយ ស្ករ​និង​ Cream គឺ​ជា​សត្រូវ​ដែល​ប្រឆាំង​នឹង​ការ​ស្រក​ទម្ងន់។ បែប​នេះ​នៅ​រាល់​ពេល​ទទួល​ទាន​កាហ្វេ អ្នក​គួរ​តែ​កាត់​បន្ថយ​ឲ្យ​បាន​នៅ​ការ​ដាក់​គ្រឿង​ផ្សំ​ទាំង​នេះ ហើយ​បើ​អាច​ទម្លាប់​ទទួល​ទាន​កាហ្វេ​ខ្មៅ​បាន​ទៀត គឺ​កាន់​តែ​ល្អ ព្រោះ​វា​មាន​លាយ​បញ្ចូល​គ្នា​តែ​ទឹក និង​ជាតិ​កាហ្វេ​អ៊ីន​តែ​ប៉ុណ្ណោះ។ ១) ទទួល​ទាន​កាហ្វេ​មុន​ធ្វើ​លំហាត់​ប្រាណ…

Df
សម្រង់

ផ្លែឈើល្អបំផុតទាំង ៥ សម្រាប់ការសម្រកទម្ងន់ ការរំលាយអាហារ និងភាពស៊ាំ

ផ្លែឈើគឺជាថាមពលនៃសារធាតុចិញ្ចឹមផ្សេងៗ។ ពួកគេមិនត្រឹមតែផ្ទុកមាតិកាជាតិសរសៃប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ទុកនូវវីតាមីននិងជាតិរ៉ែផ្សេងៗដែលអាចធ្វើឱ្យមានភាពអស្ចារ្យសម្រាប់សុខភាពទូទៅការសម្រកទម្ងន់និងការរំលាយអាហាររបស់យើង។ ខាងក្រោមនេះជាផ្លែឈើ ៥ ប្រភេទដែលមានសុខភាពល្អបំផុតដែលអ្នកគួរតែបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៖ 1. Berries (ផ្លែប៊ឺរី) ក្រុមរបស់ផ្លែប៊ីរីដែលមានជីវជាតិល្អមានដូចជា៖ blackberries, cranberries, strawberries or blueberries។ ផ្លែប៊ឺរីក្រៅពីសំបូរទៅដោយជាតិសរសៃច្រើន ផ្លែប៊ឺរីក៏មានជាតិខ្លាញ់ទាបមានបរិមាណកាឡូរីទាបហើយផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ ដង់ស៊ីតេជាតិខនិជនិងវីតាមីនខ្ពស់របស់វាធ្វើឱ្យវាក្លាយជាប្រភេទផ្លែឈើដ៏ល្អបំផុតក្នុងការប្រើប្រាស់។ អ្នកអាចមានពួកគេនៅក្នុងទម្រង់ទាំងមូលរបស់ពួកគេដើម្បីទទួលបានអត្ថប្រយោជន៍អតិបរមា។ 2. Apple (ផ្លែប៉ោម) ផ្លែប៉ោមគឺជាផ្លែឈើមួយប្រភេទដែលអាចផ្តល់អត្ថប្រយោជន៍ច្រើនក្នុងការសម្រកទម្ងន់របស់អ្នក។ ហើយវាសំបូរទៅដោយជាតិសរសៃចំណីអាហារសារធាតុ Flavonoids និង Beta-carotene ផ្លែប៉ោមជួយអ្នកក្នុងការបង្កើនកម្រិតនៃការឆ្អែតរបស់អ្នកការពារអ្នកមិនឱ្យទទួលទានច្រើនពេក។ ជាតិសរសៃរលាយដែលមាននៅក្នុងផ្លែឈើមួយនេះ វាជួយក្នុងការទាញទឹកចេញពីបំពង់រំលាយអាហាររបស់អ្នកដែលទីបំផុតបង្កើតទៅជាសារធាតុដែលមានរាងដូចជែល។ វាធ្វើឱ្យការរំលាយអាហារយឺតជាងមុននិងជួយរុញលាមកតាមពោះវៀនយ៉ាងរលូនដោយជួយទាំងការរំលាយអាហារនិងស្រកទំងន់។ 3. Watermelon…

Nbn
សង្គម

តិចនិក​ពី​នារី​ជប៉ុន គេ​អនុវត្ត ៥ វិធី​នេះ ដើម្បី​សម្រក​ទម្ងន់​បាន​ងាយ​និង​មិន​ហត់​ខ្លាំង

ជា​ទូទៅ​សម្រាប់​ប្រជាជន​ជប៉ុន អ្នក​នឹង​មិន​សូវ​ឃើញ​ពួក​គេ​មាន​រូបរាង​ធាត់ ឬ​លើស​ទម្ងន់​នោះ​ទេ ហើយ​ជា​ពិសេស​គឺ​នារីៗ អាច​ថែ​រូបរាងកាយ​បាន​យ៉ាង​ល្អ។ តាម​ការ​ណែនាំ​នូវ​វិធី​ពិសេស​ ៥ ពី​នារី​ជប៉ុន យើង​សូម​បង្ហាញ​អ្នក​រាល់​គ្នា​អំពី​វិធី​សម្រក​ទម្ងន់ ដែល​វា​សាមញ្ញ ហើយ​ងាយ​មិន​ទាមទារ​ការ​ចំណាយ​កម្លាំង​អ្វី​ច្រើន​នោះ​ទេ៖ ៥) ទទួល​ទាន​ចេក​ជាមួយ​ទឹក ចាប់​ផ្តើម​ពី​ពេល​ព្រឹក​ទៅ អ្នក​អាច​ទទួល​ទាន​ចេក ២-៣ ផ្លែ​ជាមួយ​ទឹក​ប៉ុន្មាន​កែវ ដោយ​ជា​ធម្មតា​នៅ​ពេល​ដែល​សារជាតិ​សរសៃ (Fiber) របស់​ចេក ជួប​គ្នា​ជាមួយ​នឹង​ទឹក នោះ​វា​នឹង​ឆាប់​ជួយ​ឲ្យ​អ្នក​ឆ្អែត​ពេញ​ពោះ។ ចំពោះ​អាហារ​ពេល​ល្ងាច​ចូរ​ទទួល​ទាន​ឲ្យ​បាន​មុន​ម៉ោង ៦ ល្ងាច ហើយ​ផ្តោត​លើ​ប្រភេទ​អាហារ​បន្លែ​ជា​ពិសេស។ ៤) ផឹក​តែ​បៃតង​ក្តៅ រៀងរាល់​ទទួល​ទាន​អាហារ​រួច តែបៃតង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ឲ្យ​យើង​មិន​ចាស់​ជាង​វ័យ ហើយ​ជាង​នេះ​ក៏​អាច​កម្ចាត់​បាក់តេរី​ក្នុង​ពោះវៀន​ផង​ដែរ។…

Nnb
សង្គម

ដើមប្រមោយដំរី ដុះស្ទើរពេញដី តែមិនសូវមានអ្នកដឹងថាជាឱសថទិព្វអាចព្យាបាលជំងឺទាំងនេះបាន

ដើមប្រមោយដំរី ដុះស្ទើពេញដី តែមិនសូវមានអ្នកដឹងថាអាចប្រើជាឱសថកបជំងឺសន្ធឹកមិនគួរឱ្យជឿ ដោយវាអាចព្យាបាលជំងឺ៖ ហើមសួត ដំបៅសួត បួសសួត ដំបៅក្នុងមាត់ ប្រទេះទឹកបាយ ក្អក ហឺត គ្រុន ផ្តាសាយ ពិស បូស នោមតិច នោមចេញឈាម ហើមបណ្តាលមកពីរលាកតំរងនោម និងប្រឆាំង ការរលាក និងហើម។ ប្រភេទរុក្ខជាតិ ៖ ប្រមោយដំរី សម្រាប់ការព្យាបាលជំងឺហើមសួត ដំបៅសួតបួសសួត ដំបៅក្នុងមាត់ ប្រមេះទឹកបាយ ក្អក ហឺត គ្រុនផ្តាសាយ ពិស…

Vbb
សង្គម

តិចនិក​ស្លៀកពាក់ ៧ ចំណុច ដែល​ជួយ​ឲ្យ​អ្នក​មើល​ទៅ​ក្មេង​ជាង​វ័យ ១០ ឆ្នាំ

មនុស្ស​ជា​ច្រើន​ធ្លាប់​ឆ្ងល់​ថា ហេតុអ្វី​បុគ្គល​ខ្លះ​អាយុ​ស្រករ​យើង តែ​មើល​ទៅ​គេ​ដូច​ក្មេង​ខ្លាំង​ម្ល៉េះ សឹង​តែ​យើង​ច្រឡំ​ហៅ​គេ​ថា ប្អូន? ជួន​កាល​មក​ពី​កត្តា​សុខភាព​គេ​អំណោយផល ហើយ​ខ្លះ​ទៀត​មក​ពី​របៀប​នៃ​ការ​រៀបចំ​ខ្លួន ដែល​មិន​ងាយ​មាន​អ្នក​ចែករំលែក​យើង​រឿង​ហ្នឹង​នោះ​ទេ។ ​ថ្ងៃ​នេះ Knongsrok ធ្វើ​ការ​បង្ហាញ​នូវ​តិចនិក​ស្លៀកពាក់ ៧ ចំណុច ដែល​ជួយ​ឲ្យ​អ្នក​មើល​ទៅ​ក្មេង​ជាង​វ័យ ១០ ឆ្នាំ ហើយ​មិន​ជឿ​អាច​សាកល្បង​ដោយ​ខ្លួន​ឯង​បាន៖ ៧) កុំ​ប្រើប្រាស់​សំលៀកបំពាក់​ឆ្នូត​ធំៗ​ពេក គួរ​ជ្រើសរើស​ការ​ស្លៀកពាក់​មិន​ថា​តែ អាវ ឬ​រ៉ូប​ដែល​មិន​មាន​ឆ្នូត​ឬ​ក្រឡា​លាយឡំ​ធំៗ ព្រោះ​វា​ជា​កត្តា​បង្កើន​អាយុ​នៃ​ដង​ខ្លួន​របស់​អ្នក ហើយ​ត្រូវ​ប្តូរ​មក​ប្រភេទ​ឈុត​ដែល​មាន​ផ្ទៃ​ឆ្នូត​ស្រាល ឬ​មិន​មាន​សោះ​កាន់​តែ​ល្អ។ ៦) ស្លៀក​ខោ​រឹប​រាង កុំ​ស្លៀក​ខោ​រលុងៗ​ពេក ​ជា​ពិសេស​ប្រភេទ​ខោ​កាបូយ ហើយ​ប្តូរ​មក​ស្លៀក​ខោ​រឹប​រាង ដែល​មើល​ទៅ​ស៊ីវិល័យ​ដូច​ក្មេង​ជំទង់​អ៊ីចឹង។ មួយ​ទៀត​កុំ​គិត​ថា​អ្នក​ស្លៀក​មិន​សម…

3
សុខភាព

សញ្ញាទាំង៨បង្ហាញថា ថ្លើមរបស់អ្នកក្ដៅ និងត្រូវការបន្សាបជាតិពុលជាបន្ទាន់

ថ្លើមគឺជាសរីរាង្គសំខាន់មួយដែលពាក់ព័ន្ធនឹងការរំលាយអាហារ និងបំបាត់ជាតិពុលក្នុងខ្លួន។ ប្រសិនបើមានរោគសញ្ញា ៨ យ៉ាងនេះ នោះវាមានន័យថាថ្លើមរបស់អ្នកក្តៅខ្លាំងណាស់។ ១. ឡើងកន្ទាលត្រអាកញឹកញាប់ មនុស្សជាច្រើនតែងតែកើតជំងឺកន្ទាលត្រអាក ដោយសារតែមានប្រតិកម្មទៅនឹងអាកាសធាតុ ឬអាហារ ប៉ុន្តែនេះក៏ជាការបង្ហាញពីថ្លើមផងដែរ។ ប្រហែលជាថ្លើមកំពុងត្រូវការរកជំនួយបន្ទាន់ព្រោះវាក្តៅពេក បណ្តាលឱ្យកើតរមាស់នៅលើស្បែក ឡើងកន្ទួល និងរមាស់នៅពេលយប់។ នៅពេលដែលអ្នកមានជំងឺកន្ទាលត្រអាកញឹកញាប់ ទោះបីអ្នកងូតទឹកដោយប្រើស្លឹកផ្លែឈើក៏ដោយ ចូរលាយអំបិល ឬលេបថ្នាំអាឡែរហ្សី … ប៉ុន្តែបើនៅមិនធូរស្រាលទេ អ្នកគួរតែប្រញាប់ពិនិត្យថ្លើមរបស់អ្នកជាបន្ទាន់។ ២. កន្ទួលរមាស់ អង់ស៊ីមថ្លើមខ្ពស់ ថ្លើមក្តៅនឹងបញ្ចេញសញ្ញាច្បាស់នៅលើស្បែក។ ប្រសិនបើអ្នកឃើញថាស្បែកលេចឡើងក្រហម ឬពណ៌ផ្កាឈូករីករាលដាល ធ្វើឱ្យរមាស់រលាកក្រហាយអ្នកគួរតែប្រយ័ត្ន។ នៅពេលថ្លើមមានជាតិពុលច្រើនពេក មុខងារបន្សាបជាតិពុលរបស់ថ្លើមនឹងថយចុះ…

New Copy
សុខភាព

សញ្ញាទាំង ៥ ដែលបង្ហាញថា រាងកាយអ្នកកំពុងតែខ្វះវីតាមីន ជាតិកាល់ស្យូមធ្ងន់ធ្ងរ ដែលត្រូវការបំពេញបន្ថែមជាបន្ទាន់

នៅពេលរាងកាយរបស់អ្នកបង្ហាញសញ្ញាទាំងប៉ុន្មានដូចខាងក្រោមនេះ វាចាំបាច់ណាស់ដែលអ្នកត្រូវបន្ថែមវីតាមីនជាបន្ទាន់ ដើម្បីការពារសុខភាពអ្នកឱ្យបានមុនពេល។ ១. ប្រេះបបូរមាត់ នៅពេលដែលបបូរមាត់អ្នកចាប់ផ្ដើមប្រេះ ឬរបកស្បែក វាបង្ហាញថារាងកាយរបស់អ្នកខ្វះវីតាមីន B ជាពិសេសវីតាមីន B2, B3 និង B12 ស័ង្កសី ឬជាតិដែក។ ក្នុងពេលនេះអ្នកគួរតែបន្ថែមអាហារដែលសម្បូរទៅដោយវីតាមីន B ដូចជាត្រីសាលម៉ុន ស៊ុតសម្បកខ្យង និងអាហារសមុទ្រដទៃទៀត ដើម្បីបំពេញបន្ថែមវីតាមីនទាំងនេះសម្រាប់រាងកាយអ្នក។ អ្នកហូបបួសអាចយកស្លឹកសណ្តែក ប៉េងប៉ោះស្ងួត ល្ងដើម្បីជំនួសក៏បាន។ ២. ស្បែកឡើងក្រហម និងជ្រុះសក់ នៅពេលដែលអ្នកឃើញថារាងកាយរបស់អ្នកអាចខ្វះស័ង្កសី វីតាមីន B7 វីតាមីន…

១
សុខភាព

ស្រីៗឈប់សង្ស័យទៅ ព្រោះតែមូលហេតុទាំង ៥ នេះហើយ ដែលធ្វើឱ្យអ្នកឡើងទម្ងន់យ៉ាងឆាប់រហ័ស មិនមែនព្រោះតែអ្នកញុំាច្រើនទេ

អ្នកប្រហែលជាមិនអស់ចិត្តនឹងការឡើងទម្ងន់យ៉ាងឆាប់រហ័ស ហើយបែរជាងាក់ទៅព្យាយាមសម្រកដោយការញុំាថ្នាំ អ្នកខ្លះខំបង្អត់អាហារខ្លួនឯង ប៉ុន្តែការពិតទៅ គឺវាអាចមកពីមូលហេតុទាំង៥នេះទៅវិញទេ ដែលធ្វើឱ្យអ្នកងាយឆាប់ឡើងទម្ងន់នោះ។ ១. ការផ្លាស់ប្តូរអ័រម៉ូន ប្រសិនបើអ្នកស្រាប់តែឡើងទម្ងន់ភ្លាមៗ ទាំងដែលអ្នកមិនសូវញុំាច្រើន ឬហាត់ប្រាណខ្លាំងរាល់ថ្ងៃក៏ដោយ នេះវាអាចបណ្តាលមកពីអ័រម៉ូនរបស់អ្នកមានការផ្លាស់ប្តូរ។ ពេញមួយជីវិតរបស់ស្ត្រី រាងកាយរបស់នាងឆ្លងកាត់ការផ្លាស់ប្តូរអរម៉ូននៅពេលនាងចាប់ផ្ដើមពេញវ័យ ការមានផ្ទៃពោះ ការសម្រាលកូន និងការអស់រដូវ។ នៅពេលអ័រម៉ូនផ្លាស់ប្តូរ បញ្ហានេះប៉ះពាល់ដល់ការរំលាយអាហាររបស់អ្នក ហើយពេលខ្លះអាចបណ្តាលឱ្យឡើងទម្ងន់យ៉ាងចម្លែក។ ២. មានបញ្ហាសុខភាព ប្រសិនបើអ្នកឃើញថាខ្លួនអ្នកឡើងទម្ងន់ដោយមិនដឹងមូលហេតុ វាក៏អាចបណ្តាលមកពីបញ្ហាបំពង់រំលាយអាហាររបស់អ្នក ដោយសារតែជាតិពុល ការទល់លាមក និងអូវុល polycystic ប៉ះពាល់ដល់ការផលិតអរម៉ូន។ ហើយនេះនឹងនាំឱ្យមានដំណើរការខុសប្រក្រតីនៃក្រពេញទីរ៉ូអ៊ីត ដែលបន្ថយការផលិតអរម៉ូន ដែលនាំឱ្យមានការឡើងទម្ងន់គ្មានហេតុផល។…

១
សុខភាព

អាហារ និងផ្លែឈើទាំង១០ប្រភេទនេះ នឹងជួយអ្នកកាត់បន្ថយភាពជ្រីវជ្រួញ រឹតបន្តឹងស្បែក និងក្មេងជាងវ័យ

អាហារទាំងនេះសម្បូរទៅដោយវីតាមីន និងអង់ទីអុកស៊ីដង់ ជួយលុបបំបាត់រោគសញ្ញានៃភាពចាស់ចេញពីក្នុងខ្លួន។ ដូច្នេះ អ្នកមិនគួរមើលរំលងវាឡើយ គួរតែទទួលទានឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ១. ទឹក ការកង្វះទឹក នឹងធ្វើឱ្យស្បែកស្ងួត និងជ្រីវជ្រួញ។ ជាមួយនឹងអាយុជាលិកានៃរាងកាយបាត់បង់សមត្ថភាពក្នុងការរក្សាទឹក ធ្វើឱ្យស្បែកមិនអាចជួសជុលដោយខ្លួនឯងបានឡើយ។ ដូច្នេះអ្នកគួរតែផឹកទឹកយ៉ាងតិច ៨ កែវក្នុងមួយថ្ងៃ (៣៥០ ម/លក្នុងមួយកែវ) វានឹងជួយឱ្យរាងកាយរបស់អ្នកមានសំណើម កំណត់ហានិភ័យនៃស្បែកស្ងួត និងកាត់បន្ថយស្នាមជ្រីវជ្រួញ។ ២. ត្រសក់ ត្រសក់គឺជាផ្លែឈើមួយប្រភេទដែលមានទឹកច្រើនជាងគេ មានសមត្ថភាពពង្រឹងស្បែក និងជួយឱ្យស្បែកភ្លឺថ្លា។ ៣. ដំឡូង​ជ្វា ដំឡូងជ្វាសម្បូរទៅដោយបេតាការ៉ូទីន ដែលត្រូវបានបំប្លែងទៅជាវីតាមីនA នៅក្នុងខ្លួន គឺអាចស្តារការបត់បែនស្បែក…

២ 2
សុខភាព

សម្រកទម្ងន់ក្នុងរយៈ៧ថ្ងៃ ដោយការទទួលទានទឹកឱ្យបានត្រឹមត្រូវ

ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ មិនត្រឹមតែធ្វើឱ្យរាងកាយមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់ការចំណាយថាមពលដោយមានប្រសិទ្ធភាព និងជួយសម្រកទម្ងន់ផងដែរ។ ខាងក្រោមនេះ ជាវិធីទាំង៨យ៉ាង ដែលអ្នកអាចសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព ដោយគ្រាន់តែទទួលទានទឹកឱ្យបានត្រឹមត្រូវទៅតាមពេលដែលបានចែង។ ១. ទឹកកែវដំបូង ផឹកបន្ទាប់ពីភ្ញាក់ពីគេង បន្ទាប់ពីក្រោកគេងនៅម៉ោង ៧-៨ ម៉ោងរាងកាយនឹងខ្សោះជាតិទឹក។ ដូច្នេះអ្នកត្រូវផឹកទឹកក្តៅមួយកែវបន្ទាប់ពីភ្ញាក់ពីគេង។ នេះជួយធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារនៅក្នុងរាងកាយ​ បំបាត់ល្បឿន ចៀសវាងហានិភ័យនៃការទល់លាមក និងជួយដុតបំផ្លាញជាតិខ្លាញ់ឱ្យមានប្រសិទ្ធភាព។ ២. កែវទឹកទី ២ ទទួលទាននៅម៉ោង ៩ ព្រឹក បន្ទាប់ពីញុំាអាហារពេលព្រឹករួច ការផឹកទឹកមួយកែវជួយសម្អាតមាត់ និងជម្រុញការរំលាយអាហាររាងកាយ ធ្វើឱ្យមេតាប៉ូលីសមានថាមពលលឿន ការទទួលទានកាឡូរីក៏ស៊ីបានល្អប្រសើរដែរ មិនកកកុញនៅក្នុងខ្លួនប្រាណបង្កឱ្យឡើងទម្ងន់។ ៣.…