
ក្មេងៗនឹងមិនងាយលូតកម្ពស់ ឬធំធាត់ទេ បើឪពុកម្តាយនៅបណ្តោយឲ្យទទួលទានអាហារ ៣ ប្រភេទនេះ
របបអាហារប្រចាំថ្ងៃសម្រាប់ក្មេងតូចៗគឺសំខាន់ណាស់ ព្រោះអាចកំណត់នូវការអភិវឌ្ឍរាងកាយ និងសុខភាពរបស់ពួកគេទៅពេលខាងមុខ។ យើងជាឪពុកម្តាយក៏ត្រូវដឹងឲ្យបានច្បាស់ដែរអំពីអាហារណាដែលល្អចំពោះពួកគេ និងអាហារដែលគួរតែជៀសវាង។ ថ្ងៃនេះ Knongsrok ណែនាំឲ្យអាណាព្យាបាលដឹងពីអាហារ ៣ ប្រភេទដែលគួរបញ្ចៀសកុំឲ្យពួកគេទទួលទាន ព្រោះនាំឲ្យពួកគេលូតកម្ពស់យឺតនិងមិនងាយធំធាត់ទេ៖ ៣) ប្រភេទអាហារចៀនឬបំពង បើយើងធ្វើដោយខ្លួនឯងនៅផ្ទះ យើងដឹងច្បាស់ថាគួរប្រើប្រាស់កម្រិតប្រេងខ្លាញ់ប៉ុណ្ណា ឬប្រេងប្រភេទណាល្អ។ ប៉ុន្តែបើយើងទទួលទាននៅខាងក្រៅ ភាគច្រើនពួកគេបន្តប្រើប្រេងចាស់ដែលអាចប្រើឡើងវិញបាន។ បែបនេះវានាំឲ្យអាហារចៀនឬបំពងទាំងនោះ មានដូចជាដំឡូងបំពង សាច់មាន់បំពងជាដើម បានបឺតយកជាតិខ្លាញ់មិនល្អជាច្រើនមកក្នុងរាងកាយកុមារ ដែលនាំឲ្យពួកគេអាចប្រឈមជំងឺមហារីក ហើយបើឡើងទម្ងន់វិញ គឺក្លាយទៅជាជំងឺធាត់ ដែលមិនល្អចំពោះសុខភាពនោះឡើយ។ ២) ប្រហិតដោតចង្កាក់ សាច់កែច្នៃដូចជាសាច់បង្គា សាច់ជ្រូក សាច់មាន់ ឬសាច់ត្រី…




















