សុខភាព

Yr
សង្គម

ចង់​ស្អាត​ដូច​ BlackPink អត់? នេះ​តិចនិក​ទទួលទាន​អាហារ​ដ៏​អាថ៌កំបាំង​ពី Jennie និង Rose

អ្នក​ប្រាកដ​ជា​ឆ្ងល់​ហើយ​ថា​តើ​តារា​កូរ៉េ​ដែល​មាន​រូបរាង​ស្អាត ការ​ទទួល​ទាន​អាហារ​របស់​ពួក​គេ​ប្រព្រឹត្តិ​ទៅ​ដូច​មនុស្ស​ទូទៅ​ដែរ​ឬ​ក៏​យ៉ាង​ណា? បើ​តាម​របាយការណ៍​ក្រៅ​ស្រុក​បាន​បង្ហាញ​ពី​តិចនិក​ទទួល​ទាន​អាហារ​របស់​ Jennie និង Rose ដែល​ជា​សមាជិក​ក្នុង​ក្រុម BlackPink ហើយ​អ្នក​ដែល​ចង់​ស្អាត​គួរ​តែ​អនុវត្ត​តាម៖ ១) Jennie ដាច់​ខាត​មិន​ទទួល​ទាន​មី​នោះ​ទេ Jennie មិន​ជា​ខ្ពស់​ប៉ុន្មាន​នោះ​ទេ ដោយ​នាង​មាន​កម្ពស់​ត្រឹម ១,៦២ ម៉ែត្រ​ប៉ុណ្ណោះ តែ​រាងកាយ​របស់​នាង​មើល​ទៅ​សម​រូប​សម​កម្ពស់ ពោល​គឺ​ជា​តុល្យភាព​ដែល​ធ្វើ​ឲ្យ​លេចចេញ​មក​ស្អាត​ខ្លាំង​បំផុត។ បម្រាម​មួយ​នៃ​ការ​ទទួល​ទាន​របស់​តារា​ស្រី​ជើង​ស្រឡូន​រូប​នេះ គឺ​ដាច់​ខាត​មិន​បរិភោគ មី​កញ្ចប់ នោះ​ទេ។ ជា​ការ​ពិត​មី​កញ្ចប់​គឺ​ជា​អាហារ​ពេញនិយម​ដែល​មនុស្ស​ជា​ច្រើន​ចូលចិត្ត ប៉ុន្តែ​អ្នក​ដឹង​ទេ​វា​មាន​ផ្ទុក​នូវ​ជាតិ​ខ្លាញ់​និង​អ៊ីដ្រូកាបួ​ខ្ពស់ ធ្វើ​ឲ្យ​ឆាប់​ឡើង​ទម្ងន់ មុខ​ហើម ហើយ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ទៀត​ផង​បើ​ទម្លាប់​បរិភោគ​ច្រើន។ ២) Rose ទម្លាប់​បរិភោគ​បន្លែ​និង​ទឹក​ត្រជាក់ អ្នក​ខ្លះ​ថា​ទទួល​ទាន​ទឹកក្តៅ​ច្រើន​ល្អ…

៧
ទស្សនៈ

ពោតបារាំង! មិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងមានអត្ថប្រយោជន៍ច្រើនថែមទៀត

ពោតបារាំង ឬអាចហៅថា Okra ត្រូវបានប្រជាជនកម្ពុជា ស្គាល់ជាទូទៅ ដោយវាអាចយកមកបរិភោគស្រស់ក៏បាន ឬឆ្អិនក៏បាន។ ពោតបារាំង វាមានសារៈប្រយោជន៍ដល់សុខភាពជាច្រើន ហើយគេចាត់ទុកវាជារុក្ខជាតិឱសថបានទៀតផង។ ដោយសារតែក្នុងពោតបារាំង ១០០ក្រាម វាផ្ទុកដោយជាតិសរសៃ ដល់ ៣.២g វីតាមីន K , C , A , B1 , B6 , B9 និងសារធាតុរ៉ែដូចជា ប៉ូតា ស្យូម កាល់ស្យូម ម៉ង់កាណែស…

T
សង្គម

សុខៗ​ឡើង​ស្នាម​អុជ​ខ្មៅ​មិន​ថា​លើ​ស្បែក​ឬ​ផ្ទៃ​មុខ នេះ​មូលហេតុ​ទាំង ៦ កុំ​បាច់​ទៅ​ឆ្ងល់​ច្រើន

ជឿ​ថា​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​បាន​ជួប នៅ​បញ្ហា​ស្នាម​អុជ​ខ្មៅ ដែល​វា​ចៃដន្យ​កើត​ឡើង​នៅ​លើ​ផ្ទៃ​មុខ ឬ​លើ​ស្បែក។ គ្នា​យើង​ខ្លះ​ក៏​មាន​ផលិតផល​ដើម្បី​លុប​បំបាត់​វា តែ​ចេះ​តែ​ឡើង​មក​ទៀត អ៊ីចឹង​គួរ​តែ​ដឹង​ពី​ដើម​ចម​នៃ​បញ្ហា​ដើម្បី​បញ្ចៀស​វា​វិញ​ល្អ​ជាង៖ ៦) ពន្លឺ​ចេញ​ពី​ឧបករណ៍​អេឡិចត្រូនិក មាន​មនុស្ស​តិច​ណាស់​ដែល​មិន​ចាប់​អារម្មណ៍ តាម​ពិត​ទៅ​ការ​ដែល​នៅ​ជិត​ភ្លើង​ជះ​ចេញ​ពី​អំពូល​យូរ​ក៏​នាំ​ឲ្យ​អ្នក​ឡើង​ស្នាម​អុជ​ខ្មៅ​ដែរ។ មួយ​ផ្សេង​ទៀត​មិន​ថា​តែ​សកម្មភាព​ប្រចាំ​ថ្ងៃ នៅ​មុខ​អេក្រង់​កុំព្យូទ័រ ស្មាតហ្វូន ឬ​ទូរទស្សន៍​យូរ​ក៏​ជា​ដើមចម​មួយ​ដែរ។ ៥) រាលដាល​ពី​បញ្ហា​មុន នៅ​ពេល​មុខ​អ្នក​កើត​មុន នោះ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​ផលិត​ជិត​មេឡានីន ដែល​បណ្តាល​ឲ្យ​មាន​ស្នាម​អុជ​ខ្មៅ និង​ពេល​ខ្លះ​កើត​ចេញ​ជា​ស្នាម​ទៀត​ផង។ បែប​នេះ​សូម​រក​អ្នក​ឯកទេស​ស្បែក​មុខ ដើម្បី​ធ្វើ​ការ​ព្យាបាល​ការ​កើត​មុន​ឲ្យ​បាន​ល្អ​ជា​មុន​សិន។ ៤) មិន​ប្រើប្រាស់​ Sunscreen ឡេ​លាប​មុខ​ការពារ​កម្តៅ​ថ្ងៃ គឺ​ជា​របស់​សំខាន់​បំផុត​មិន​ថា​តែ​សម្រាប់​មនុស្ស​ស្រី​ឬ​មនុស្ស​ប្រុស​ទេ។ មិន​ថា​តែ​ពេល​ដើរ​ចេញ​ទៅ​ខាង​ក្រៅ ឬ​សូម្បី​តែ​នៅ​ក្នុង​ផ្ទះ បើ​ទម្លាប់​អាច​លាប​វា​បាន គួរ​តែ​លាប​រៀងរាល់​ពេល​ព្រឹក​ព្រលឹម។…

Hg
សុខភាព

អ្នក​ចង់​ស្គម​នាំ​ឲ្យ​ស្គាល់​អាហារ ៥ ប្រភេទ​នេះ ទោះ​បរិភោគ​ច្រើន​ប៉ុណ្ណា​ក៏​មិន​ធាត់

ទម្លាប់​នៃ​ការ​បរិភោគ​ប្រចាំ​ថ្ងៃ គឺ​ជា​កត្តា​វិនិច្ឆ័យ​នៃ​ហេតុផល​ឡើង​ឬ​ស្រក​ទម្ងន់​របស់​អ្នក​បាន។ អ្នក​ខ្លះ​ទៅ​ខំ​ហាត់ប្រាណ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ តែ​បើ​ការ​បរិភោគ​មិន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ នោះ​គីឡូ​ក៏​មាន​តែ​ឡើង​លើស​ដើម។ ថ្ងៃ​នេះ Knongsrok ណែនាំ​អាហារ ៥ ប្រភេទ​ ដែល​អ្នក​ចង់​ស្រក​គីឡូ​គួរ​ទម្លាប់​បរិភោគ​ឲ្យ​បាន​ច្រើន ជំនួស​អាហារ​ប៉ះពាល់​ផ្សេង​ទៀត ហើយ​អាហារ​ទាំង​នេះ​បរិភោគ​ច្រើន​ប៉ុណ្ណា​ក៏​មិន​ឡើង​គីឡូ​ដែរ៖ ៥) ស៊ុត ស៊ុត​គឺ​ជា​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​ល្អ​បំផុត​សម្រាប់​រាងកាយ ព្រោះ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ខ្ពស់ ហើយ​ធាតុ​ផ្សំ​នៃ​ស៊ុត​គឺ​ប្រូតេអ៊ីន។ អ្នក​គួរ​តែ​ជ្រើសរើស​ស៊ុត​ជា​អាហារ​ពេល​ព្រឹក​រៀងរាល់​ថ្ងៃ និង​ជំនួស​នៅ​ការ​បរិភោគ​អាហារ​ដទៃ។ ៤) បន្លែ​បៃតង បន្លែ​បៃតង​គឺ​ជា​អាហារ​មួយ​ដែល​ទាំង​បុរស​និង​នារី​អាច​បរិភោគ​បាន ដោយ​គ្មាន​ការ​បារម្ភ​ចំពោះ​រឿង​ឡើង​គីឡូ។ បន្លែ​មាន​ទាំង​ជាតិ​ទឹក​និង​សរសៃ​ច្រើន តែ​មិន​សូវ​មាន​កាឡូរី​ខ្ពស់​នោះ​ទេ បែប​នេះ​ប្រសិន​អ្នក​បរិភោគ​ចំណី​អាហារ​មាន​ជាតិ​ខ្លាញ់ សូម​លាយឡំ​ផ្ទាប់​ឲ្យ​បាន​ច្រើន​ជាមួយ​បន្លែ ដើម្បី​បន្លប់​ការ​ឆ្អែត និង​រក្សា​តុល្យភាព​អាហារូបត្ថម្ភ​ក្នុង​រាងកាយ​បាន។ ៣) ត្រី…

៤
សុខភាព

តោះ! មកឈ្វេងយល់ពី សារៈប្រយោជន៍របស់ផ្លែប័រ

ផ្លែប័រ ដែលភាសាអង់គ្លេសហៅថា Avocado ជាផ្លែឈើដែលប្រជាជននៅប៉ែកអ៊ឺរ៉ុបនិយមបរិភោគ។ ពួកគេមិនត្រឹមតែទុកវាជាផ្លែឈើប៉ុណ្ណោះទេ គេថែមទាំងយកវាញ៉ាំជាអាហារប្រចាំថ្ងៃថែមទៀតផង។ ប័រវាជាអាហារដែលសម្បូរទៅដោយវីតាមីន និងធាតុរ៉ែខ្ពស់ សម្រាប់ទ្រទ្រង់រាងកាយប្រចាំថ្ងៃ។ ផ្លែប័រវាផ្ទុកទៅដោយ វីតាមីន C, E, K, B6, B1 និង B9 បូកផ្សំនឹង ម៉ាញេស្យូម ប៉ូតាស្យូម pantothenic acid , beta carotene និង omega 3។ ផ្លែប័រវាផ្តល់គុណប្រយោជន៍ដល់សុខភាពជាច្រើនដូចជា ៖ ១.…

N
សង្គម

ទម្លាប់ប្រជាជន​ជប៉ុន ទទួល​ទាន​របស់​ទាំង ៥ នេះ​ដើម្បី​ការពារ​កុំ​ឲ្យ​ឡើងសក់​ស្កូវ

មិន​ថា​តែ​មនុស្ស​ចាស់​ឬ​ក្មេងៗ ខ្លះ​អាយុ​ទើប​ស្រករ​ជាង ២០ ដោះ​ស្កូវ​ពេញ​ក្បាល​បាត់​ទៅ​ហើយ។ ជា​ការ​ពិត​គ្មាន​នរណា​ចង់​ឲ្យ​អ្នក​ដទៃ​មើល​មក​ថា​យើង​ចាស់​មុន​អាយុ​នោះ​ឡើយ។ មក​អាន​អត្ថបទ​នេះ​អ្នក​ប្រាកដ​ជា​អាច​ដោះស្រាយ​បញ្ហា​ខាង​លើ​បាន ដោយ​តាម​ការ​ចែករំលែក​ពី​ជនជាតិ​ជប៉ុន​គឺ​ពួក​គេ​ទម្លាប់​ទទួលទាន​អាហារ​ ៥ ប្រភេទ​នេះ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​សក់​ស្កូវ៖ ១) ល្ង​ខ្មៅ ល្ង​ខ្មៅ​គឺ​ជា​អាហារ​មួយ​ក្នុង​ចំណោម​អាហារ​ជា​ច្រើន​ទៀត​ដែល​ប្រជាជន​ជប៉ុន​បរិភោគ​ប្រចាំ​ថ្ងៃ។ វា​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ដែល​មាន​ប្រយោជន៍​ក្នុង​ការ​រំញោច​កោសិកា​សារធាតុ​ពណ៌​សក់ និង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​នូវ​ការ​កើន​ឡើង​នៃ​សក់​ស្កូវ​ដែល​បណ្តាល​មក​ពី​ភាព​ចាស់។ ២) សារ៉ាយ​សមុទ្រ វា​ក៏​ជា​ប្រភេទ​អាហារ​មួយ​ដែល​ប្រជាជន​ជប៉ុន​រមែង​បរិភោគ​ដែរ ដោយ​ភាគ​ច្រើន​ពួក​គេ​យក​ទៅ​ខ្ចប់​ជាមួយ​បាយ ហើយ​វា​សំបូរ​ទៅ​ដោយ​សារធាតុ​អ៊ីយ៉ូត ដែល​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​កោសិកា​មេឡានីន​ដំណើរការ ជា​ធាតុ​ផ្សំ​ធ្វើ​ឲ្យ​សក់​ប្រែ​មក​ពណ៌​ខ្មៅ។ ៣) ឈីស កង្វះ​សារធាតុ​អាមីណូអាស៊ីត ក៏​ជា​ដើមចម​ធ្វើ​ឲ្យ​សក់​ប្រែ​ពណ៌​ផង​ដែរ បែប​នេះ​ការ​ទទួល​ទាន​ឈីស​អាច​បំពេញ​ឲ្យ​វា​មាន​ភាព​គ្រប់គ្រាន់ និង​ការពារ​ការ​ប្រែ​ពណ៌​សក់​មក​ជា​សក់​ស្កូវ​បាន។ អ្នក​គួរ​ទទួល​ទាន​ឈីស​ចន្លោះ​ពី ៥០ ទៅ ២០០…

៣
ទស្សនៈ

សារៈប្រយោជន៍របស់កាកាវ (cacao)

កាកាវជារុក្ខជាតិដែលផ្តល់នូវគ្រាប់ គេយកគ្រាប់វាទៅចម្រាញ់ជាម្សៅ។ ម្សៅកាកាវនេះ ជាគ្រឿងផ្សំដ៏សំខាន់ក្នុងការ ផលិតជាសូកូឡា ដែលលក់នៅក្នុងទីផ្សារ ម្សៅកាកាវនេះផងដែរ វាបានពីការយកគ្រាប់ កាកាវ ទៅចម្រាញ់ ដោយដកយកសារធាតុខ្លាញ់ចេញ។ ម្សៅកាកាវនេះ វាផ្តល់ប្រយោជន៍ជាច្រើនដល់សុខភាព ដោយនៅក្នុង ១០០ក្រាមនៃម្សៅ កាកាវ វាផ្ទុកទៅដោយវីតាមីន B6 ជាតិដែក កាល់ស្យូម ម៉ង់កាណែស ប៉ូតាស្យូម និងកាហ្វេអ៊ីន។ ខាងក្រោមនេះជា សារៈប្រយោជន៍ដែលបានពីការទទួលទានម្សៅកាកាវបានត្រឹមត្រូវ ៖ ១. សម្បូរទៅដោយសារធាតុ Polyphenols សារជាតិ Polyphenols នេះវាជាសារធាតុដែលប្រើសម្រាប់ប្រឆាំងនឹងអុកស៊ីតកម្ម…

Maxresdefault
សង្គម

ក្រៅ​ពី​រសជាតិ​ឆ្ងាញ់ ផ្លែ​ជម្ពូ មាន​ប្រយោជន៍​ចម្បង ៥ ដល់​សុខភាព​យើង​ទៀត​ផង

ជម្ពូ​ជា​ប្រភេទ​ផ្លែឈើ​ម្យ៉ាង​ដែល​មនុស្ស​ជា​ច្រើន​បាន​ស្គាល់ ហើយ​ជឿ​ថា​មិន​ពិបាក​ក្នុង​ការ​ទទួល​ទាន​នោះ​ទេ។ ក៏​ដោយសារ​តែ​រសជាតិ​ផ្អែម ហើយ​និយម​ដឹង​ត​គ្នា​ថា ការ​បរិភោគ​ផ្លែ​ជម្ពូ​អាច​ជួយ​ដល់​សុខភាព​របស់​យើង​បាន។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ស៊ីជម្រៅ​ថា​តើ​ផ្លែ​ជម្ពូ​អាច​ជួយ​ដល់​សុខភាព​និង​ខ្លួន​ប្រាណ​របស់​យើង​ត្រង់​ផ្នែក​ណា​ខ្លះ? ជា​ទូទៅ​ផ្លែ​ជម្ពូ ១០០ ក្រាម​អាច​ផ្តល់​ថាមពល ២៥ គីឡូ​កាឡូរី​និង​ផ្តល់​សារធាតុ​ចិញ្ចឹម​ដូច​ខាង​ក្រោម៖ ប្រូតេអ៊ីន ០,៦០ ក្រាម វីតាមីន A ៨,៤ មិល្លីក្រាម វីតាមីន B1 ០,០០២០ មិល្លីក្រាម វីតាមីន B2 ០,០៣០ មិល្លីក្រាម វីតាមីន B3 ០,៨០០ មិល្លីក្រាម វីតាមីន…

4
ទស្សនៈ

តោះ! មកដឹងពីសារៈប្រយោជន៍របស់ ប្រទាលកន្ទុយក្រពើ ទាំងអស់គ្នា!

ប្រទាលកន្ទុយក្រពើ ដែលភាសាអង់គ្លេស គេហៅវាថា Aloe vera ដែលនិយមឃើញប្រជាជនកម្ពុជាដាំ ជារុក្ខជាតិលម្អ នៅតាមផ្ទះ ឬតាមដីទំនេរ។ រុក្ខជាតិប្រភេទនេះវាផលិតជា Gel ឬអាចហៅថាជាសាច់ប្រទាល គេច្រើនយកវាទៅប្រើប្រាស់ធ្វើបង្អែម ឬកិនជាទឹកផឹក។ Gel របស់វានេះដែរ គេឃើញប្រើ ក្នុងការលាបលើរបួស ឬការរលាកភ្លើង។ ប្រទាលកន្ទុយក្រពើនេះវាផ្ទុកទៅដោយសារធាតុមានប្រយោជន៍ជាច្រើនដូចជា វីតាមីន A , C , E , B12 និង B9 ព្រមទាំងសារធាតុ កាល់ស្យូម…

Bv
សង្គម

តើ​នឹង​មាន​បញ្ហា​អ្វី​កើត​ឡើង​ខ្លះ ប្រសិន​អ្នក​ខ្ជិលបោកសម្អាតកម្រាលពូក ស្រោមខ្នើយឲ្យបានទៀងទាត់?

ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ម្នាក់ៗ ជឿ​ថា​ពេលវេលា​ចូល​ដំណេក គឺ​យើង​ចំណាយ​ពេល​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃ ព្រោះ​វា​ជា​ពេល​ដែល​បំពេញ​ឲ្យ​រាងកាយ​យើង​ត្រលប់​មក​មាន​ថាមពល​វិញ។ ជាមួយ​ការ​ចូល​ដំណេក​នេះ​សោត អ្នក​ក៏​ត្រូវ​មាន​ទម្លាប់​សម្អាត​ឲ្យ​បាន​ញឹកញាប់​ផង​ដែរ នៅ​លើ​បរិវេណ​គ្រែ ដែល​មាន​ដូច​ជា​កម្រាល​ពូក ស្រោម​ខ្នើយ ​ឬ​ភួយ​អ្វី​ជា​ដើម។ ថ្ងៃ​នេះ​យើង​បង្ហាញ​ពី​ផល​ប៉ះពាល់ ៥ ចំណុច​ប្រសិន​អ្នក​មិន​បាន​សម្អាត​កម្រាល​ពូក​ឲ្យ​បាន​ទៀងទាត់៖ ១) ធ្វើ​ឲ្យ​កើត​មុន​និង​ស្បែក​ឡើង​កន្ទួល អ្នក​ធ្លាប់​កត់​សម្គាល់​ឃើញ​ទេ ងើប​មក​មាន​ស្នាម​កន្ទួល​ក្រហម​លើ​ស្បែក នោះ​ក៏​ដោយសារ​តែ​កម្រាល​ពូក​ដ៏​កខ្វក់​របស់​អ្នក​ហើយ។ នៅ​ពេល​អ្នក​ទៅ​ននាល​គេង​រាល់​ថ្ងៃ​ដោយ​មិន​ចាប់​អារម្មណ៍ យូរ​ទៅ​បាក់តេរី​កាន់​តែ​កើន​ឡើង ធ្វើ​ឲ្យ​ហប់​រន្ធញើស ទើប​នាំ​ឲ្យ​កើត​មុន​ឬ​ស្បែក​ឡើង​ក្រហម។ បើ​ចង់​ដឹង អ្នក​សាកល្បង​ផ្លាស់ប្តូរ​ស្រោម​ខ្នើយ​និង​កម្រាល​ពូក រៀងរាល់ ២-៣ ថ្ងៃ​ម្តង ឬ​ ១ សប្តាហ៍​ម្តង នោះ​អ្នក​ប្រាកដ​ជា​ឃើញ​ចម្លើយ។ ២)…

Bv
សង្គម

ជួយ​បាន​ច្រើន​ណាស់! របៀប​ប្រើ​ទឹក​ក្រូច​ឆ្មា​ឲ្យ​ត្រូវ​តាម​ក្បួន​ខ្នាត អាច​ជួយ​អ្នក ៥ ចំណុច​ធំៗ​នេះ

ក្រូច​ឆ្មា​ជា​អាហារ​មួយ​ប្រភេទ ដែល​មាន​រសជាតិ​ជូរ ប៉ុន្តែ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ដែល​អាច​បន្សាប​នៅ​អាស៊ីត​ក្នុង​រាងកាយ​មនុស្ស​បាន។ ក្រៅ​ពី​ជួយ​ដល់​សុខភាព ​ការ​ទទួល​ទាន​ទឹក​ក្រូច​ឆ្មា​ក៏​ថែម​ទាំង​ជួយ​បំបាត់​មុខ​មុន ជួយ​សម្រក​ទម្ងន់ និង​ជួយ​ដល់​ស្បែក​ថែម​ទៀត​ផង។ ខាង​ក្រោម​បង្ហាញ​ពី​ការ​ទទួល​ទាន​និង​របៀប​ប្រើប្រាស់​ទឹក​ក្រូច​ឆ្មា​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ធំ ៥៖ ១) ទទួល​ទាន​ទឹក​ក្រូច​ឆ្មា​ជាមួយ​ទឹក​ក្តៅ​អុនៗ​នៅ​ពេល​ព្រឹក​ព្រលឹម ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ក៏​អាច​ជួយ​សម្អាត​ពោះវៀន រី​ឯ​ក្រូច​ឆ្មា​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​សេ ក៏​ជួយ​បន្សាប ហ្រ្វី​រ៉ាឌីកាល ដែល​កើត​ចេញ​ពី​ការ​បរិភោគ​ចំណី​អាហារ ការ​ចម្អិន​មិន​ត្រឹមត្រូវ និង​កើត​ចេញ​ពី​ការ​ផលិត​ថាមពល​ក្នុង​រាងកាយ។ ២) ទទួល​ទាន​ទឹក​ក្រូច​ឆ្មា​មុន​ចូល​ដំណេក វា​អាច​ជួយ​ឲ្យ​មុខ​មាន​សភាព​ភ្លឺថ្លា​និង​ភ្លឺ​ចែងចាំង។ ៣) ទទួល​ទាន​ទឹក​ក្រូច​ឆ្មា​ជាមួយ​សូដា នៅ​ពេល​កម្រិត​សីតុណ្ហភាព​ក្នុង​ខ្លួន​កើន​ឡើង យើង​អាច​ផឹក​វា​ដើម្បី​ជួយ​កាត់​បន្ថយ​កម្តៅ ជា​ពិសេស​ក្រោយ​ពេល​ហាត់ប្រាណ អាច​ផឹក​ទឹក​ក្រូច​ឆ្មា​លាយ​សូដា​គឺ​ល្អ​បំផុត។ ៤) យក​ទឹក​ក្រូច​ឆ្មា​ទៅ​លាប​លើ​ផ្ទៃ​មុខ​ដែល​មាន​មុន យក​ទឹក​ក្រូច​ឆ្មា​ទៅ​លាប​នៅ​លើ​ផ្ទៃ​មុខ​ដែល​មាន ហើយ​ទុក​ចោល​មួយ​យប់…

3e45975508b07cd2a36e6cf1e4
សង្គម

នេះ​មូលហេតុ​និង​ដំណោះស្រាយ ​បញ្ឈប់​សត្វ​មូស​លែង​ឲ្យ​ច្រៀង​រំខាន​អ្នក​នៅ​ពេល​គេង

ជឿ​ថា​មាន​មនុស្ស​ជា​ច្រើន​ធ្លាប់​បាន​ជួប បទពិសោធន៍​ដែល​មាន​មូស​ខ្លា​ញី​រមែង​ហោះ​មក​ក្រវែល​ចុះ​ឡើង​ក្បែរ​ត្រចៀក ហើយ​លឺ​សំឡេង​រំខាន​មួយ ដែល​យើង​និយម​និយាយ​ថា មូស​ច្រៀង​ក្បែរ​ត្រចៀក​រំខាន​ឲ្យ​គេង​មិន​លក់។ តើ​នោះ​មក​ពី​មូលហេតុ​អ្វី ហើយ​មាន​ដំណោះស្រាយ​បែប​ណា? តាម​របាយការណ៍​ពី Brightside យើង​បង្ហាញ​ដូច​ខាង​ក្រោម៖ តាម​ការ​ស្រាវជ្រាវ​ សត្វ​មូស​ដែល​ហោះ​មក​រក​យើង គឺ​ដោយសារ​ទាក់ទាញ​ចេញ​ពី​ក្លិន​ខ្លួន​របស់​យើង​នោះ​ឯង ហើយ​មួយ​ផ្សេង​ទៀត​នៅ​ពេល​គេង​យើង​ទម្លាប់​យក​ភួយ​គ្រប់​ជិត​មួយ​ដង​ខ្លួន នៅ​សល់​តែ​ផ្នែក​ក្បាល ហើយ​ត្រចៀក​ជា​ផ្នែក​កខ្វក់​មួយ​នៃ​ដង​ខ្លួន ដែល​ធ្វើ​ឲ្យ​មូស​ចូលចិត្ត​ហោះ​មក​ក្រវែល​ខ្លាំង​បំផុត។ សំឡេង​ដែល​ចេញ​ពី​សត្វ​មូស​នោះ គឺ​មិនមែន​វា​ច្រៀង​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​គឺ​ជា​សំឡេង​ដែល​កើត​ចេញ​ពី​ការ​ត្រដាង​ស្លាប​ចុះ​ឡើង ជាមួយ​ល្បឿន​លឿន​បំផុត ២៥០ Motions ក្នុង​មួយ​វិនាទី។ តាម​ដឹង​សំឡេង​នេះ ក៏​ត្រូវ​បាន​គេ​ដឹង​ថា ជា​ការ​ប្រាស្រ័យទាក់ទង​រវាង​សត្វ​មូស​គ្នា​វា​ផង​ដែរ។ ដំណោះស្រាយ៖ ជា​ទូទៅ​សត្វ​មូស​វា​ចាប់​អារម្មណ៍​លើ​ពណ៌​ងងឹត អ៊ីចឹង​សូម​ស្លៀកពាក់​ឈុត​គេង​ពណ៌​ស្រស់ៗ ចាំ​បាច់​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន​មុន​ចូល​គេង ដើម្បី​កុំ​ឲ្យ​មាន​ញើស​ជាប់​ខ្លួន…

4
ទស្សនៈ

ការថើបមានប្រយោជន៍! តែហាមថើបដាច់ខាត ទីតាំងទាំងពីរនេះ ព្រោះវាគ្រោះថ្នាក់ណាស់!

សម្រាប់គូស្នេហ៍ដែលកំពុងស្រលាញ់គ្នា ការថើបផ្អែមគឺជារឿងដែលមិនអាចខ្វះបាន ប៉ុន្តែមានកន្លែងខ្លះនៅលើដងខ្លួន ប្រសិនបើថើបខ្លាំងពេកនឹងងាយនាំឱ្យមានរឿងអកុសល។ ដូច្នោះហើយតំបន់ក និងផ្នែកខាងក្រោយនៃត្រចៀក គឺជាកន្លែងរសើបពីរ ជាពិសេសអ្នកមិនគួរ“ ថើបក” ជាមួយគូស្នេហ៍របស់អ្នកឡើយ។ ទោះយ៉ាងណាក៏ដោយតាមពិតមានយុវជនមួយចំនួនតូច ដែលជាកម្មវត្ថុដោយអះអាងថាសកម្មភាពនេះគ្មានគ្រោះថ្នាក់ ដូច្នេះពួកគេច្រើនតែធ្វើជាមួយដៃគូដោយមិនគិតពីផលវិបាករបស់វាទាល់តែសោះ។ ១​. តំបន់ក ចំពោះគូស្វាមីភរិយាជាច្រើន ការថើបក ឬនៅលើកញ្ចឹងក គឺជាការបង្ហាញនូវការស្រឡាញ់ បង្ហាញពីចំណងស្នេហាដ៏ជ្រាលជ្រៅរវាងអ្នកទាំងពីរ ទោះបីជាពួកគេអាចនឹងមានបញ្ហានៅពេលខ្លះដោយមានអារម្មណ៍អៀនខ្មាសក៏ដោយ តែវាពិតជាធ្វើឱ្យពួកគេកក់ក្ដៅខ្លាំង។ ទោះយ៉ាងណាក៏ដោយ នៅពេលពន្យល់ពីទស្សនៈវិទ្យាសាស្ត្រ សកម្មភាពនេះមិនមានសុវត្ថិភាពទាល់តែសោះ។ ដោយសារតែតំបន់ករបស់មនុស្សមានប្រហោងឆ្អឹងសរសៃឈាម Carotid មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយខួរក្បាល និងសរីរាង្គជាច្រើនដូចជា ថ្លើម តម្រងនោម បេះដូង…

4
ទស្សនៈ

សារៈប្រយោជន៍របស់ផ្សិតអំបោះ! ដែលគ្រប់គ្នាមិនធ្លាប់ដែលដឹង

ផ្សិតអំបោះ ជាផ្សិតដែលគេនិយមបរិភោគ ឈ្មោះអង់គ្លេសរបស់វាហៅថា Oyster mushroom ឬ Tree mushroom។ វាមិនត្រឹមតែជាគ្រឿងបរិភោគយ៉ាងឆ្ងាញ់ពិសានោះទេ វាថែមតែងផ្តល់នូវសារធាតុចិញ្ចឹមដ៏សម្បូរបែបដល់រាងកាយមនុស្សផងដែរ។ ដោយផ្សិតអំបោះវាមានជាតិដែលច្រើនជាងសាច់ទៅទៀត ហើយវាផ្ទុកទៅដោយសារធាតុសំខាន់ៗដូចជា ប៉ូតាស្យូម កាលស្យូម ទង់ដែង វីតាមីន B1 B2 B3 B5 និង D។ ខាងក្រោមនេះជាសារៈប្រយោជន៍មួយចំនួនពីការបរិភោគផ្សិតអំបោះ ៖ ១. ជួយរក្សាតុល្យភាពស្ករក្នុងឈាម និងប្រព័ន្ធភាពស៊ាំ កង្វះខាង អាំងស៊ុយលីននៅក្នុងខ្លួន វាជាសញ្ញានៃជំងឺទឹកនោមផ្អែម។ កាល់ស្យូមមាននៅក្នុងផ្សិតអំបោះ ត្រូវការដោយប្រយោលសម្រាប់ការបង្កើត…

៤
ទស្សនៈ

សារប្រយោជន៍របស់មើមការ៉ុត ដែលអ្នកគួរតែដឹង កុំរំលងឱ្យសោះ

ការ៉ុតជាប្រភេទបន្លែដែលសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និងជាតិសរសៃ។ មនុស្សភាគច្រើនចាត់ទុកវាជាបន្លែមួយប្រភេទដែលអាចយកទៅប្រើប្រាស់ច្រើនក្នុងការចម្អិនម្ហូបអាហារប្រចាំថ្ងៃ ដោយមិនបានដឹងអំពីសារធាតុចិញ្ចឹមដ៏សម្បូរបែបនៅក្នុងនោះឡើយ។ ខាងក្រោមនេះជាសារៈប្រយោជន៍ដែលការ៉ុតអាចជួយដល់សុខភាពរបស់មនុស្សយើងបាន ៖ 1. ជំនួយដល់ឆ្អឹង និងគំហើញរបស់ភ្នែក ការ៉ុតមានផ្ទុកទៅដោយវីតាមីន A និង K។ សម្រាប់ការខ្វះមីតាមីន A វាបណ្តាលឱ្យគំហើញរបស់ភ្នែកចុះខ្សោយ ជាពិសេសនៅពេលដែលខ្វះពន្លឺ។ ការ៉ុតក៏ផ្ទុកដោយសារធាតុ lutein និង zeaxanthin ដែលស្ថិតក្នុងក្រុមវីតាមីនA ដែលពួកវាមានតួនាទី ប្រឆាំងនឹងរ៉ាឌីកាលសេរី និងពន្យាការងាប់របស់កោសិកាភ្នែក ធ្វើឱ្យភ្នែកមានសុខភាពល្អ។ ចំពោះវីតាមីនK បូកផ្សំដោយការផ្ទុកបរិមាណកាលស្យូម និងផូស្វាតសមល្មម វាធ្វើឱ្យឆ្អឹងរបស់យើងមានសុខភាពល្អ និងចៀសផុតពីជំងឺពុកឆ្អឹងផងដែរ។…

Cover Skin
ទស្សនៈ

លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​៖ វិធីថែរក្សាស្បែកផ្ទៃមុខឱ្យស្រស់ស្អាត តាមបែបធម្មជាតិងាយៗ

ជឿថានរណាៗក៏ចង់ទទួលបានផ្ទៃមុខស្រស់ស្អាតដែរ ​ដោយអ្នកខ្លះហ៊ានចំណាយលុយទិញផលិតផលផង ​ទៅកែសម្ផស្សផង ​ពេលខ្លះនៅតែគ្មានប្រសិទ្ធភាព។ ជាក់ស្តែងណាស់  ការប្រើប្រាស់ផលិតផលគីមីមិនល្អដូចជាការថែទាំតាមបែបធម្មជាតិនោះឡើយ ​ហេតុនេះហើយលោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍ថា​ ​​គ្រាន់តែ​អនុវត្ត​តាមវិធី​សា​ស្រ្ត​សាមញ្ញ​ងាយ​ៗ​មួយ​ចំនួន​ដូច​ខាងក្រោម​ អ្នកនឹងទទួលបានផ្ទៃមុខស្រស់ស្អាតជាមិនខាន៖ ​ទី​១​. ​នៅ​ពេល​ដើរចេញ​ទៅក្រៅ​ផ្ទះ​ត្រូវ​ក​ម្ដៅ​ថ្ងៃ​ ​ហើយ​ត្រឡប់​ចូលក្នុង​ផ្ទះ​វិញ​ ​សូម​កុំ​ទាន់​លុបលាង​មុខ​ភ្លាម​ៗ​ឱ្យ​សោះ​ ​ត្រូវ​រង់ចាំ​យ៉ាងហោចណាស់​១​៥​នាទី​សិន​សឹម​លុបលាង​មុខ​។​ ​ហេតុអ្វី​? ​ព្រោះថា​ ​បើ​យើង​លុបមុខ​ទាំង​ដែល​ស្បែក​មុខ​កំពុងតែ​ក្ដៅ​ ​វា​នឹង​ធ្វើ​ឱ្យ​ស្បែក​មុខ​យើង​ជាំ​ ​ឬ​រោល​មិនខាន​ឡើយ​។​ ​ទី​២​. ​ការ​បាត់បង់​ជាតិទឹក​ ​ឬ​ខ្វះ​ជាតិ​ក្នុង​ខ្លួន​ ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ស្បែក​របស់យើង​ជ្រីវជ្រួញ​ ​គ្រើម​ ​និង​ចាស់​ជាង​វ័យ​។​ ​ដូច្នេះ​ដើម្បី​ឱ្យ​ស្បែក​ភ្លឺ​រលោង​ ​និង​មាន​សំណើម​​ល្អ​ ​ក្នុងមួយថ្ងៃ​ត្រូវ​ញ៉ាំ​ទឹក​ឱ្យ​បាន​ចន្លោះ​ពី​៨​ទៅ​១​២​កែវ​។​…

Cover Smoke
សង្គម

ស្រលាញ់កូនៗកុំជក់បារី! នេះជារឿងពិត ដែលកូនស្រីកើតជំងឺសួត ​ព្រោះស្រូបផ្សែងបារីពីឪពុក ​

ដូចយើងដឹងហើយថា បារី ​គឺជាគ្រឿងញៀនមួយប្រភេទ ​ដែលមិនត្រឹមតែបំផ្លាញសុខភាពអ្នកជក់ តែវាក៏រងផលប៉ះពាល់ដល់អ្នកដែលស្រូបផ្សែងបារីដោយប្រយោលទៀតផង។  ហេតុនេះហើយបានជាគេដាក់ពាក្យស្លោកថា ​បារីធ្វើឱ្យប៉ះពាល់ដល់សុខភាព  ជាពិសេសគឺសួតតែម្តង។ យ៉ាងណាមិញ ​ថ្មីៗនេះក្មេងស្រីមួយរូប បានបង្ហើបឱ្យដឹងថា ​ខ្លួនបានកើតជំងឺសួត ​ដោយសារតែស្រូបផ្សែងបារីពីឪពុក ​ដោយបានរៀបរាប់ពីព័ត៌មានលម្អិតពីខ្លួនឯង ​ចែកចាយបទពិសោធន៍ដល់ម្តាយឪពុកគ្រប់រូបផងដែរ។ តាមរយៈឝណនីហ្វេសប៊ុក Ra Sa បានឱ្យដឹងថា៖ «ថ្ងែនេះខ្ញុំមានរឿងមួយដែលចង់ប្រាប់ទៅដល់បងៗដែជាលេាកប៉ារបស់ប្អូនប្អូន👨‍👧‍👦ខ្ញុំចង់ប្រាប់ទៅដល់លេាកប៉ាមួយចំនួនបេីលេាកប៉ាស្រលាញ់កូន👨‍👧‍👦កូនសុំកំជក់បារីពេលនេះនាងខ្ញុំផ្ទាល់បានមានជំងឺសួតយ៉ាងខ្លាំង👉ថ្ងែមួយខ្ញុំបានឈឺខ្លាំងហេីយទៅមន្ទីរពេទ្យហេីយលេាកគ្រូពេទ្យគាត់សួរខ្ញុំថានៅក្នុងគ្រួសារប្អូនមានអ្នកណាជក់បារីទេពេលនោះខ្ញុំប្រាប់លេាកគ្រូពេទ្យថានៅក្នុងគ្រួសារខ្ញុំមានលេាកប៉ាខ្ញុំតែម្នាក់ទេដែលគាត់ជក់បារីហេីយគាត់ប្រាប់ខ្ញុំថាប្អូនមានជំងឺសួតនេះតាំពីតូចមកហេីយប៉ុនែ្តប៉ាខ្ញុំគាត់មិនដឹងទេរាល់ថ្ងែនេះតែពេលម្សិលមិញនេះខ្ញុំខលទៅប៉ាខ្ញុំប្រាប់ថាប៉ាកូនឈឺនៅពេទ្យហេីយគាត់សួរខ្ញុំកូនឈឺអីខ្ញុំប្រាប់គាត់ថាកូនមានជំងឺសួតធ្ងន់ធ្ងរណាស់ហេីយគាត់សួនថាមកពីរអីបានមានជំងឺនឹងខ្ញុំប្រាប់គាត់តែ់មួយម៉ាត់ទេថាមកពីប៉ាជក់បារីច្រេីនពេល😭😭ចប់👨‍👩‍👧‍👧ទោះខ្ញុំមានជំងឺបែបនេះតែខ្ញុំនៅតែស្រលាញ់លេាកប៉ារបស់ខ្លាំង👨‍👧👨‍👧ព្រេាះខ្ញុំដឹងថាលេាកប៉ាស្រលាញ់ខ្លាំងជាគេ👨‍👧👨‍👧‍👧ប៉ាប៉ា🧓🏻🧓🏻🧓🏻🧓🏻សុំទោសទុកជាមុនបេីខ្ញុំនិយាយខុសត្រង់ណា🙏🙏 »។ សង្ឃឹមថាម្តាយឪពុកគ្រប់រូប ​ដែលស្រលាញ់កូនៗ និងមនុស្សជុំវិញ ​មេត្តាគិតគូឡើងវិញ ដោយការផ្តាច់បារី ​ដែលប៉ះពាល់ដល់សុខភាពមួយនេះ៕

Cover Beet
សង្គម

យុវជនមួយរូប​​ បានចែករំលែកបទពិសោធន៍ធ្វើឱ្យដឺក្រេភ្នែកម្ញ៉ូបចុះលេខទាប​ ដោយប្រើភេសជ្ជៈ១មុខនេះ

ដោយសារតែសម័យនេះជាសម័យកាលជឿនលឿន ការប្រើបច្ចេកវិជ្ជាទំនើបដូចជាកំព្យូរទ័រ និងទូរស័ព្ទដៃ ក៏កាន់តែមានការរីកចម្រើនឡើង  តែវាក៏បានរងផលប៉ះពាល់ដល់សុខភាពភ្នែគផងដែរ។ ​ដោយកាំរស្មី​ និងពន្លឺចេញពីឧបករណ៍ទំនើបៗទាំងនេះនឹងធ្វើឱ្យកើតមានបញ្ហាម្ញូ៉បភ្នែកមើលឆ្ងាយលែងច្បាស់ ទាល់តែប្រើវ៉ែនតាពាក់តម្រូវដែក្រេភ្នែកទើបអាចមើលឃើញប្រក្រតីបាន។ យ៉ាងណាមិញ ស្រាប់តែពេលនេះមានយុវជនមួយរូបបានចេញមុខចែកចាយបទពិសោធន៍ទាក់ទងនឹងបញ្ហាភ្នែកម្ញូ៉បរបស់ខ្លួនថា មានភេសជ្ជៈមួយមុខ គ្រាន់តែកិនលាយទទួលទានជាប្រចាំស្រាប់តែដឺក្រេភ្នែកបានចុះទាបគួរឱ្យភ្ញាក់ផ្អើល។ តាមរយៈគណនីហ្វេសប៊ុក Teng Yuthy Korn បានរៀបរាប់ឱ្យដឹងថា៖ «​ សួស្ដីអ្នកទាំងអស់គ្នាខ្ញុំចង់ចែករំលែកបន្តិចទាក់ទងជាមួយនឹងរឿងភ្នែកម្ញ៉ូបរបស់ខ្ញុំ។ ភ្នែកខ្ញុំការមុនឡើងដល់ទៅ 1075ដឺក្រេ សងខាង បន្ទាប់មកខ្ញុំបានញ៉ាំ ការ៉ុត ជាមួយនឹង ដំឡូងឈាមមាន់ ( beetroot + caroot) រយៈពេល 3…

Cover Prek
សង្គម

ចុមអត់ដឹងអីបន្តិចថា​ « ម្ជូរល្មម ឬម្ជូរព្រឹក្ស » មានអត្ថប្រយោជន៍សុខភាពច្រើនមិននឹកស្មានដល់

« ម្ជូរល្មម ឬ ម្ជូរព្រឹក្ស » ​ត្រូវបានគេដឹងថាជាគ្រឿងទេស  គ្រឿងផ្សំមួយនៅក្នុងភេសជ្ជៈប្រចាំថ្ងៃ ដែលវាមានរសជាតិជូរឆ្ងាញ់ជ្រះល្អណាស់ ។ ​តែតាមការស្រាវជ្រាវនោះ ក្រៅពីអាចទទួលទានជាភេសជ្ជៈឆ្ងាញ់ពិសា ​« ម្ជូរល្មម ឬ ម្ជូរព្រឹក្ស » ​ត្រូវគេដឹងថាមានគុណប្រយោជន៍ជាច្រើនដល់សុខភាព ​ជាពិសេសគឺអាចជួយកាត់ក្រួសក្នុងតម្រងនោម ប៉ូវប្រមាត់ បន្ថយជំងឺលើសឈាម បំបាត់ក្អក ស្លេស្ម បំបាត់ឈាមតាមអញ្ចាញធ្មេញផងដែរ។ – ស្លឹក : មានរសជាតិជូរអាចព្យាបាលអាការក្អក កាត់ស្លេស្មិ៍ និងសំបោរក្នុងពោះវៀនអោយចេញមកតាមទ្វារធំ។ – គ្រាប់ :…

2
ទស្សនៈ

អត្ថប្រយោជន៍ដ៏សំខាន់របស់ ដំឡូងបារាំង ដែលគ្រប់គ្នាមិនធ្លាប់បានដឹង!

ដំឡូងបារាំងជាទូទៅមិនត្រូវបានគេដឹងពីសារប្រយោជន៍ដ៏សម្បបូរបែបរបស់វានោះទេ។ មនុស្សទូទៅគ្រាន់តែដឹងថាវាជាបន្លែសម្រាប់ទទួលទានក្នុងការបរិភោគប្រចាំថ្ងៃ។ យ៉ាងណាមិញដំឡូងបារាំងគឺ ជាបន្លែមួយប្រភេទដែលអាចប្រើក្នុងគោលបំណងជាច្រើន ដែលក្នុងនោះវាបានផ្តល់សារធាតុចិញ្ចឹមយ៉ាងសម្បើមទៅដល់សុខភាពរបស់មនុស្ស។ ត្បិតតែវាមានផ្ទុកសារធាតុចិញ្ចឹមច្រើនយ៉ាងណាក៏ដោយ ក៏វាមានចំណុចមិនល្អខ្លះដែរដូចជា ដំឡូងបារាំងបំពង និងសម្បកដំឡូងបារាំង វាផ្ទុកទៅដោយខ្លាញ់អាក្រក់ដែលបណ្តាលឱ្យធ្លាក់ដល់មនុស្ស។ សម្រាប់សាច់ដំឡូងបារាំងឯណោះវិញវាផ្ទុកទៅដោយខ្លាញ់ដែលល្អ និងគ្មាន Cholesterol ហើយក៏មានធាតុសូល្យូមតិចតួចផងដែរ។ ដំឡូងបារាំងដែលមិនទាន់ចិនសម្បកវាមានផ្ទុកទៅដោយ វីតាមីនC 40% ដែលមនុស្សត្រូវការប្រចាំថ្ងៃ និងមានពាក់កណ្តាលនៃវីតាមីន B6 ដែលមនុស្សត្រូវការក្នុងមួយថ្ងៃដូចគ្នាដែរ និងប៉ូតាស្យូម ដែលមានច្រើនជាផ្លែចេកទៅទៀត។ ជាពិសេសជាងនេះដំឡូងបារាំងវាសម្បូទៅដោយ កាល់ស្យូម និងម៉ាញ៉េស្យូមសម្រាប់ទ្រទ្រង់ដល់សារពាង្គកាយរបស់មនុស្ស។ ចំពោះសារធាតុចិញ្ចឹមដែលមានផ្ទុកក្នុងដំឡូងបារាំងវិញនោះមាន កាឡូរី 265 ប្រូតេអ៊ីន 6ក្រាម ខ្លាញ់…

Cover Exercise
សុខភាព

ភ្ញាក់ខ្លួនព្រើត! ​ពេល លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់ពីវិធីធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ

ការហាត់ប្រាណ ​យើងគ្រប់គ្នាបានដឹងហើយថា ​គឺជាការដែលនាំឱ្យយើងមានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី ​ ​ហើយវាជាសកម្មភាពដែលមនុស្សយើងគ្រប់គ្នាត្រូវតែអនុវត្តឱ្យបានគ្រប់គ្នាផងដែរ។ ​តែការធ្វើលំហាត់ប្រាណមួយចំនួន បែរជាធ្វើឱ្យមនុស្សខ្លះមានបញ្ហាសុខភាព សន្លាក់ ​ជួនកាលបែរជាមិនអាចនាំឱ្យមានរូបរាងល្អ ​ឬមិនស្រកទម្ងន់ជាដើម ​ដោយកត្តាទាំងនេះបណ្តាលមកពីការហាត់ប្រាណខុសបច្ចេកទេស។ តែជាសំណាងល្អ ​ពេលនេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បានណែនាំ​ពីចំណុចនៃការហាត់ប្រាណឱ្យបានត្រឹមត្រូវមួយចំនួន​ដូច​ខាងក្រោម​៖​ ​ទី​១​ ​ពេលវេលា​ល្អ​បំផុត​សម្រាប់​ការ​ហាត់ប្រាណ​ ​គឺ​នៅ​ពេល​ព្រឹកព្រលឹម​ ​និង​ពេលល្ងាច​ថ្ងៃ​រៀប​លិច​ ​ចន្លោះ​ពី​ម៉ោង​៤​ម៉ោង​៥​ល្ងាច​ ​ព្រោះ​រយៈពេល​នេះ​ពោរពេញ​ដោយ​សារជាតិ​វី​តា​មីឌី​ (​D​) ​ដែល​ខ្លួនមនុស្ស​ត្រូវការ​ស្រូប​យកមក​ប្រើប្រាស់​ដោយ​ប​ម្លែ​ង​ពី​វិ​តា​មីន​ឌី​ (​D​) ​ទៅ​កាល់​ស្យូ​ម​ ​ដើម្បី​ជំនួយ​ដល់​ឆ្អឹង​រឹង​មាំ​។​ ​ទី​២​…